ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កៅអី៣ជួរថ្មីសន្លាង Mercedes-AMG GLB 35 ត្រៀមចេញលក់ឆ្នាំក្រោយ

Mercedes-AMG បានបញ្ចេញរថយន្ត SUV កៅអី៣ជួរម៉ូដែលថ្មីសន្លាង គឺ GLB 35 ដែលអាចអង្គុយបានច្រើនគ្នា ហើយមានកម្លាំងខ្លាំងទៀតផង។

Mercedes-AMG GLB 35 ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង កម្លាំង ៣០២ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ Dual-clutch និង ប្រព័ន្ធបើកបរប៉ុងពីរ AMG Performance 4MATIC AWD។

វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងពេល ប្រើពេល ៥,២ វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោងណោះ។ GLB 35 បានបំពាក់ប្រព័ន្ធបូម AMG ដែលជួយមិនឱ្យតួខ្លួនញ័រខ្លាំង ហើយដំណើរការកាន់តែប្រសើរនៅលើផ្លូវកោង។

ងាកមកមើលផ្នែកខាងក្នុងវិញ Mercedes-AMG GLB 35 បំពាក់កៅអីប្រភេទ Artico / Dinamica Microfiber Sports Seats រំលេចដោយថ្នេរដេរពណ៌ក្រហមយ៉ាងស្រស់ស្អាត។ លើសពីនេះវាបំពាក់កុងទ័រឌីជីថល , អេក្រង់បង្ហាញព័ត៌មាន-កម្សាន្យ MBUX និង ដៃចង្កូតស្បែកប្រភេទ Nappa Leather ទៀតផង។ វានឹងចេញលក់នៅឆ្នាំ ២០២០ ខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់អគ្គិសនីរបស់ Tesla នឹងបង្ហាញមុខខែវិច្ឆិកា

រថយន្ត​ភីកអាប់​របស់ Tesla ដែល​លោក Elon Musk រៀប​រាប់​ថា​ជា​ “រថយន្ត​ឡូយ​ជាង​គេ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ” នឹង​ត្រូវ​បង្ហាញ​មុខ​លឿន​បំផុត​នៅ​អំឡុង​ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​បើ​តាម​ការ​ឆ្លើយ​តប​សារ​របស់​លោក​ Elon Musk ​នៅ​លើ Twitter។

រូប Concept

រថយន្ត​នេះ​ធ្លាប់​លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បង្ហាញ​ក្ដី​រំពឹង​ថា​​លេច​មុខ​នៅ​អំឡុង​ខែ​តុលា ប៉ុន្តែ​ដំណឹង​ថ្មី​នេះ មាន​ន័យ​ថា​ការ​បង្ហាញ​មុខ​ត្រូវ​ពន្យារពេល។ ទាក់ទង​នឹង​រថយន្ត​ភីកអាប់​នេះ​ដែរ គេ​មិន​បាន​ដឹង​ថា​វា​មាន​រូបរាង​បែប​ណា​នៅ​ឡើយ​ទេ។ កន្លង​មក​មាន​តែ​រូប​មួយ​សន្លឹក​គត់​អំពី​រថយន្ត​នេះ ត្រូវ​បង្ហាញ​ដោយ​លោក Elon Musk ប៉ុន្តែ​មិន​ច្បាស់​ថា​វា​មាន​ទ្រង់ទ្រាយ​បែប​ម៉េច​ទេ។

រថយន្ត​ភីកអាប់ Tesla នឹង​ត្រូវ​ប្រឈម​នឹង​គូ​ប្រជែង​ខ្លាំងៗ​មួយ​ចំនួន​ពេល​វា​បង្ហាញ​មុខ។ តួយ៉ាង​ដូច​ជា​រថយន្ត​អគ្គិសនី Ford F-150, រថយន្ត​​ R1T ពី​ក្រុមហ៊ុន Rivian និង​រថយន្ត​ភីកអាប់​អគ្គិសនី​ដែល​ Ford គ្រោង​ចាប់​ដៃ​គូ​ផលិត​ជា​មួយ Volkswagen ជា​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញតម្លៃហើយ កូនរថយន្តអគ្គិសនីរបស់ Honda តម្លៃចាប់ពីជាង ៣ ម៉ឺនដុល្លារ

Honda e ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​​របស់ Honda ផលិត​លក់​លើ​ទីផ្សារ​ បាន​កំណត់​តម្លៃ​លក់​ចាប់​ពី​ប្រមាណ ៣២ ៥០០ ដុល្លារ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​​នៅ​ចក្រភព​អង់គ្លេស​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣២ ២៨០ ដុល្លារ។

រថយន្ត​នេះ​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Frankfurt Motor Show ដែល​​អាច​ទាក់ទាញ​ចិត្ត​អតិថិជន​ ៤ ម៉ឺន​នាក់​ធ្វើ​ការ​កក់​ទិញ ហើយ​វា​នឹង​ចេញ​ពី​រោងចក្រ​ដំបូង​នៅ​អំឡុង​​ដើម​ឆ្នាំ ២០២០។

Honda e មាន​ប្រភេទ Base ប្រើ​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ ១៣៤ សេះ ហើយ​មាន​ប្រភេទ Advance កម្លាំង ១៥២ សេះ។ ទាំង​ពីរ​ប្រភេទ​នេះ​បាន​ថាមពល​ពី​អាគុយ​ចំណុះ ៣៥,៥ គីឡូវ៉ាត់​ម៉ោង ដែល​អាច​បើកបរ​បាន​ចម្ងាយ​ ២២០ គ.ម ពេល​សាក​ពេញ។

Honda e ទ្រាំទ្រ​នឹង​ការ​សាក​ភ្លើង​បាន​លឿន​ ដែល​មាន​ការ​អះអាង​ថា​អាច​សាក​ដល់ ៨០% ក្នុងពេល​ត្រឹម ៣០ នាទី។ លើ​រថយន្ត​នេះ​មាន​មុខងារ​ទំនើបៗ​ដូច​ជា​​​ប្រើ​កាមេរ៉ា​សម្រាប់​មើល​ចំហៀង​ជំនួស​កញ្ចក់​ធម្មតា, ប្រព័ន្ធ​សំឡេង​កម្រិត​ខ្ពស់ និង​មុខងារ​ជំនួយ​ចូល​ចត​ជា​ដើម៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari F8 Spider កម្លាំង ៧១០សេះ ចេញមកប្រជែង Lamborghini និង McLaren

Ferrari បានបញ្ចេញរថយន្តស្ព័របើកដំបូងម៉ូដែលថ្មីសន្លាង F8 Spider ដើម្បីប្រជែងនឹង Lamborghini Huracan Evo Spyder និង McLaren 720S Spider។

F8 Spider ប្រើម៉ាស៊ីនសាំងចំណុះ ៣,៩ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង កម្លាំង ៧១០ សេះ ដំណើរការជាមួយប្រអប់លេខ Dual-clutch ៧ វគ្គ អាចរត់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩ វិនាទី ហើយមានល្បឿនអតិបរមា ៣៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ម៉ាស៊ីន V8 របស់ F8 Spider ធ្លាប់បានឈ្នះពានរង្វាន់ម៉ាស៊ីនប្រចាំឆ្នាំ “International Engine of the Year Award” រយៈពេល ៤ ឆ្នាំ ហើយក៏ត្រូវបានប្រើលើរថយន្តល្បីៗជាច្រើន ដូចជា Ferrari Portofino, Ferrari California T, Ferrari GTC4 Lusso T, Ferrari 488 និង Ferrari F8 Tributo ផងដែរ។

F8 Spider អាចបើកដំបូលបានដោយប្រើរយៈពេល ១៤ វិនាទី និង បិទវិញ ១៤ វិនាទីដូចគ្នា ហើយអាចបើក/បិទពេលកំពុងបើកបរបានក្នុងល្បឿនដល់ ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ចេញឡានបើកដំបូល ម៉ាស៊ីន V12 កម្លាំងខ្លាំងបំផុតលើលោក

Ferrari ទើបបានបញ្ចេញរថយន្តស្ព័របើកដំបូលថ្មី ម៉ូដែល 812 GTS ដែលផលិតផ្អែកលើម៉ូដែល 812 Superfast ។

Ferrari 812 GTS ប្រើម៉ាស៊ីនសាំង ចំណុះ ៦,៥ លីត្រ Naturally Aspirated ទំហំ ១២ ស៊ីឡាំង កម្លាំង ៧៨៩ សេះ ជារថយន្តបើកដំបូលកម្លាំងខ្លាំងបំផុតលើពិភពលោក។

រថយន្តស្ព័រអ៊ីតាលី 812 GTS នេះ អាចរត់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣ វិនាទីឡើយ ហើយមានល្បឿនអតិបរមា ៣៤០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

812 GTS អាចបើកដំបូលបានដោយប្រើរយៈពេល ១៤ វិនាទី និង បិទវិញ ១៤ វិនាទីដូចគ្នា ហើយអាចបើក/បិទពេលកំពុងបើកបរបានក្នុងល្បឿនដល់ ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RC F ប្រភេទ Track Edition មិនមែន Lexus ធម្មតាដូចអ្នកគិតឡើយ!

Lexus ​បាន​ដាក់​បង្ហាញ​រថយន្ត​ស្ព័រ RC F ប្រភេទ Track Edition ថ្មី ស៊េរី​ឆ្នាំ ២០២០ ជាផ្លូវការ ដោយបំពាក់នូវលក្ខណៈពិសេសជាច្រើន។

Lexus RC F Track Edition បានអាប់ដេត​ប្រសើរ​ជាងម៉ូដែល RC F ធម្មតា ដូចជា ជួយ​ឲ្យ​រថយន្ត​បើក​កាត់​ខ្យល់​ប្រសើរ​ជាង​មុន, មាន​ទម្ងន់​ស្រាល​ជាង​មុន, ប្រព័ន្ធ​ប៊ូម​ដំណើរការ​​ប្រសើរ​ជាង​មុន ហើយ​រូបរាង​ដ៏​ទាក់ទាញ​ជាង​មុន។

RC F Track Edition នៅ​តែ​បំពាក់​ម៉ាស៊ីន​ដូច RC F ដដែល គឺ ម៉ាស៊ីន​សាំង​ចំណុះ ៥,០ លីត្រ Naturally Aspirated ទំហំ ៨ ស៊ីឡាំង (V8) កម្លាំង​ ៤៧២ សេះ ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ ជាមួយមុខងារ Launch Control​មក​ស្តង់ដារ ​អនុញ្ញាត​ឲ្យ​វា​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៣,៩ វិនាទី​ប៉ុណ្ណោះ ខណៈ RC F ធម្មតា​ប្រើ​ពេល ៤,២ វិនាទី។

អ្វី​ដែល​ធ្វើ​ឲ្យ Lexus RC F Track Edition ពិសេស​ជាង RC F ធម្មតា ក៏​ដោយសារតែ​ កាង​កាត់​ខ្យល់​ផ្នែក​ខាងមុខ,​ដំបូល​ម៉ាស៊ីន, ដំបូល​រថយន្ត​ទាំង​មូល​ និង កាងកន្ទុយត្រីខាងក្រោយ សុទ្ធតែជា Carbon Fiber។ កន្ទុយ​ត្រី​ផ្នែក​ខាងក្រោយនោះទៀតសោធ ជួយ​ឲ្យ​លំហូរ​ខ្យល់​រត់​បាន​ល្អ​ប្រសើរ​ជាង​មុន​ទៀតផង។

ក្រៅពីនោះ Lexus RC F Track Edition បំពាក់​បំពង់​ស៊ីម៉ាំង ៤, ហ្វ្រាំង Brembo Carbon Ceramic និង យ៉ាន់​អាលុយមីញ៉ូម​ទម្ងន់​ស្រាល ប្រភេទ BBS ទំហំ ១៩ អ៊ីញ​។ រថយន្ត​ស្ព័រ​របស់​ជប៉ុន​នេះ​មាន​តែ ២ ពណ៌​ប៉ុណ្ណោះ គឺ ពណ៌ស (Ultra White) និង ពណ៌​ប្រផេះ (Matte Nebula Gray) ជាមួយតម្លៃ ៩៦ ៦៥០ ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce ថែមបុគ្គលិក ២០០នាក់ ព្រោះលក់ SUV ដាច់ពេក

បន្ទាប់​ពី​បាន​បង្ហាញ​រថយន្ត SUV ដំបូង​បង្អស់​របស់​ខ្លួន​ Rolls-Royce ទទួល​បាន​ការ​បញ្ជា​ទិញ​ជា​ច្រើន រហូត​សឹង​តែ​ផលិត​មិន​ទាន់។

ចំនួន​នៃ​ការ​លក់ និង​បោះ​ទៅ​ឲ្យ​ឈ្មួញ​កាន់​តែ​ច្រើន​ឡើងៗ រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​ខាង​លើ សម្រេច​ចិត្ត​បន្ថែម​បុគ្គលិក​រហូត​ដល់​ទៅ ២០០ នាក់​ទៀត សរុប ២ ពាន់​នាក់ នៅ​ក្នុង​ឆ្នាំ ២០១៩ ​នេះ ។

បើ​យោង​តាម Automotive News បាន​ឲ្យ​ដឹង​ថា តម្រូវការ​ Rolls-Royce Cullinan បាន​កើន​ឡើង​យ៉ាង​ច្រើន រហូត​ដល់​ចំនួន​នៃ​ការ​បញ្ជា​ទិញ​ ត្រូវ​រំកិល​ទៅខែក្រោយៗទៀត។

យ៉ាងណាមិញ Rolls-Royce បាន​បង្ហាញ​ថា អតិថិជន​ដែល​ទិញ Cullinan ភាគច្រើន​ជា​មនុស្ស​ស្រី​វ័យក្មេង​ ខុស​ពី Rolls-Royce ដទៃ​ទៀត ដែល​ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ចំណាស់​ជិះ។

នាយកប្រតិបត្តិ​ក្រុមហ៊ុន Rolls-Royce Motor Cars Americas លោក Martin Fritsches បាន​ប្រាប់ Automotive News ថា “អតិថិជន​ជា​ច្រើន​ដែល​ធ្លាប់​បាន​បើក Rolls-Royce Dawn ឬ Phantom គឺ​ទិញ Cullinan យក​ទៅ​ប្រើ​បន្ថែម”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជប៉ុននឹងសាកល្បងរថយន្តបើកបរស្វ័យប្រវត្តិ អំឡុងព្រឹត្តិការណ៍អូឡាំពិក ២០២០

Toyota e-Palette

លោក Seigo Kuzumaki ថ្នាក់​ដឹក​នាំ​នៃ​គម្រោង​ការ​រថយន្ត​បើកបរ​ដោយ​ខ្លួន​ឯង​របស់​រដ្ឋាភិបាល​ជប៉ុន បាន​ប្រាប់​ដល់​ Bloomberg ថា​​នឹង​សាក​ល្បង​​ដាក់​ឲ្យ​រត់​នូវ​រថយន្ត​បើកបរ​ដោយ​ខ្លួន​ឯង​​ជុំវិញ​ទីតាំង​ប្រកួត មុន​​ព្រឹត្តិការណ៍​អូឡាំពិក ២០២០ ប៉ុន្មាន​សប្ដាហ៍ និង​អំឡុង​ពេល​ព្រឹត្តិការណ៍​ផង​ដែរ។

Toyota e-Palette

​រដ្ឋាភិបាល​មាន​គម្រោង​នឹង​ដាក់​រថយន្ត​បើកបរ​ដោយ​ខ្លួន​ឯង​ប្រមាណ ១០០ គ្រឿង ឲ្យ​បំពេញ​សេវាកម្ម​នៅ​​ចាប់​ពី​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០២០។ រថយន្ត​នឹង​ត្រូវ​ផ្គត់ផ្គង់​ដោយ​ Toyota, Nissan និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​យានយន្ត។ ក្នុង​អំឡុង​ពេល​នោះ រថយន្ត​នឹង​បើកបរ​ទៅ​មុខ​ដោយ​សេរី​ក្នុង​តំបន់​​ក្បែរ​ទីតាំង​រៀប​ចំ​ព្រឹត្តិការណ៍។

អំឡុង​ការ​ប្រកួត​នេះ​ដែរ Toyota ផ្ទាល់ គ្រោង​នឹង​ដាក់​ដំណើរ​ការ​សាក​ល្បង​រថយន្ត​ក្រុង​ស្វ័យប្រវត្តិ​គ្មាន​មនុស្ស​បើក​របស់​ខ្លួន​ម៉ូដែល e-Palette ដើម្បី​ជា​ការ​ដឹក​ជញ្ជូន​អត្តពលិក និង​មន្ត្រី​រៀប​ចំ​កម្មវិធី​ផង​ដែរ។

​ការ​សាក​ល្បង​រថយន្ត​ស្វ័យប្រវត្តិ​នេះ​គឺ​ជា​ផ្នែក​​មួយ​នៃ​ការ​ជំរុញ​រដ្ឋាភិបាល​ជប៉ុន ដែល​ចង់​ឲ្យ​មាន​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​លក់​លើ​ទីផ្សារ​នៅ​ត្រឹម​ឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti បង្ហាញចេញជាផ្លូវការ Chiron ស៊េរីថ្មី តម្លៃ ៣,៩ លានដុល្លារផលិតត្រឹម ៣០ គ្រឿង

ក្រុមហ៊ុន Bugatti បាន​បង្ហាញ​ចេញជា​ផ្លូវ​ការនូវ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ ម៉ូដែល Bugatti Chiron Super Sport 300+ ដែល​វា​ជា​ប្រភេទ​ផលិតផល​ចុងក្រោយ​នៃ រថយន្ត Bugatti គំរូ (Prototype) ដែល​បាន​បំបែក​រនាំង​ល្បឿន ៣០០ ម៉ាយ/ម៉ (៤៨២ គ.ម/ម៉) កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ប្រភេទ​ដែល​ជា​ផលិតផល​ចុងក្រោយសម្រាប់លក់លើទីផ្សារ​នេះ​ មាន​រូបរាង​ដូច​គ្នា​នឹង​ប្រភេទ​ផលិត​គំរូ​ដែរ ហើយ​មាន​​ស្បែក​សរសៃ​​កាបូន​ពណ៌​ទឹក​ក្រូច​​លេច​ដូច​គ្នា​ទៀត​ផង។ ​រថយន្ត​ Chiron Super Sport 300+ ដំណើរ​ការ​ដោយ​ម៉ាស៊ីន Quad-Turbo ១៦ ស៊ីឡាំង ចំណុះ ៨,០ លីត្រ កម្លាំង ១៥៧៨ សេះ ដូច​នឹង​ប្រភេទ​ផលិតផល​គំរូ​ដែរ។ រថយន្ត​នេះ​នឹង​ផលិត​លក់​ត្រឹម ៣០ គ្រឿង ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៣,៩ លាន​ដុល្លារ។

បើតាមការ​ចុះ​ផ្សាយ​របស់ Top Gear បាន​ឲ្យ​ដឹង​ថា​ Chiron Super Sport 300+ នឹង​មាន​មក​ជា​មួយ​នូវ​ប្រព័ន្ធ​អេឡិចត្រូនិក​កំណត់​ល្បឿន ប៉ុន្តែ Bugatti មិន​ទាន់​សម្រេច​ថា​កំណត់​ល្បឿន​រថយន្ត​នៅ​ត្រឹម​ប៉ុន្មាន​នោះ​ទេ។ បន្ថែមពីនេះមាន​ការ​លើក​ឡើង​ថា​ អ្នក​ទិញ​រថយន្ត​នេះ អាច​មាន​ឱកាស​សាក​ល្បឿន​រថយន្ត​នៅ​ទីលាន​សាក​ល្បង​ Ehra-Lessien របស់ Volkswagen ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Sián រថយន្តស្ព័រដំបូងបង្អស់ដែលមានបំពាក់នូវម៉ាស៊ីនហ៊ាយប្រ៊ីតកំរិត V12

រថយន្ត Lamborghini Sián ជារថយន្តស្ព័រដំបូងបង្អស់ដែលមានបំពាក់នូវម៉ាស៊ីនដ៏មានថាមពល Supercapacitor-Based កម្រឹតហ៊ាយប្រ៊ីត V12 ប្រអប់លេខ ៧វគ្គ ផ្តល់នូវកំលាំងខ្លាំងបើទោះជាប្រភេទហ៊ាយប្រ៊ីតយ៉ាងណាក៏ដោយ រថយន្តនេះអាចរត់ល្បឿនរហូតដល់ទៅ ៣៥០គ.ម៉/ម៉ោង ត្រឹមតែ ២,៨ វិនាទីរថយន្តនេះអាចមានល្បឿន១០០ គ.ម៉ ផងដែរ។

រថយន្តនេះត្រូវបានរំលេចជាមួយថាសកង់ផ្នែកខាងមុខទំហំ ២០អុីញ និងខាងក្រោយ ២១អុីញ ដែលសាកសមជារថយន្តបែបស្ព័រពិតៗ។

ចំណែកផ្នែកខាងក្នុងវិញគឺត្រូវបានរចនាជាដោយកំពូលអ្នកជំនាញរបស់ប្រទេសអុីតាលី ដើម្បីធានាបាននូវផាសុកភាព ផ្សារភ្ជាប់ជាមួយការរចនាជារាងអក្សរ ​Y បំផុសនូវភាពល្អឥតខ្ចោះគ្មានគូរប្រៀប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+