ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche បញ្ចេញ​រថយន្តអគ្គិសនីដំបូងរបស់ខ្លួន តម្លៃចាប់ពី ១៥ ម៉ឺនដុល្លារ

ក្រុមហ៊ុន​អាល្លឺម៉ង់ Porsche បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​ទ្វារ​បួន​របស់​ខ្លួន​ជា​ផ្លូវ​ការ​ ដែល​ជា​ម៉ូដែល Porsche Taycan មានកំណត់​តម្លៃ​ចាប់​ពី​ជាង ១៥ ម៉ឺន​ដុល្លារ​ឡើង​ទៅ។

រថយន្ត​អគ្គិសនី​នេះ​មាន​រចនាបថ​មិន​សូវ​ខុស​ប្លែក​ខ្លាំង​​ពី​រចនាបថ​រថយន្ត​ Porsche ដែល​ចេញ​នា​ពេល​កន្លង​មក​នោះ​ទេ។ នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត​នេះ​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន តួយ៉ាង​មាន​អេក្រង់​កម្សាន្ត​ទំហំ ១០,៩ អ៊ីញ ហើយ​មាន​ជម្រើស​បន្ថែម​អេក្រង់​ឲ្យ​អ្នក​ដំណើរ​ផង​ដែរ​ប្រសិន​ត្រូវ​ការ។ រថយន្ត​នេះ​អាច​បញ្ជា​មុខងារ​ដោយ​សំឡេង ដោយ​គ្រាន់​តែ​និយាយ​ពាក្យ “Hey Porsche”។

Porsche Taycan មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ Turbo និង Turbo S។ Turbo មាន​​ម៉ូទ័រ​ដែល​ផ្ដល់​កម្លាំង​បាន​ ៦៧១ សេះ អាច​ស្ទុះ​ដល់ ០-៩៦ គ.ម/ម៉ ក្នុងពេល ៣ វិនាទី ខណៈ​ Turbo S មាន​កម្លាំង​ដល់ ៧៥០ សេះ ប្រើ​ពេល​ ២,៦ វិនាទី​ដើម្បី​ស្ទុះ​ដល់ ៩៦ គ.ម/ម៉។ រថយន្ត​ទាំង​ពីរ​មាន​ល្បឿន​អតិបរមា​ ២៦០ គ.ម/ម៉ ដូច​គ្នា។

និយាយ​អំពី​ថាមពល​អាគុយ​វិញ​គឺ​មាន​ ៩៣,៤ គីឡូវ៉ាត់ម៉ោង ដែល​ចំណាយ​ពេល​តែ​ ២២ នាទី​កន្លះ សាក​បាន​ដល់ ៨០%។ ចំពោះ​ប្រភេទ Turbo អាច​បើកបរ​បាន​ចម្ងាយ ៤៥០ គ.ម ឯ​ Turbo S បើក​បរ​បាន​ ៤១២ គ.ម ពេល​សាក​បំពេញ​ម្ដង។

រថយន្ត​ Taycan Turbo មាន​តម្លៃ​ ១៥៣ ៣១០ ដុល្លារ ចំណែក Taycan Turbo S វិញ​មាន​តម្លៃ​រហូត​ដល់ ១៨៧ ៦១០ ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូល SUV ប្រណីត BMW X7 លក់នៅថៃ តម្លៃជិត ៣០ម៉ឺនដុល្លារ

BMW Thailand ទើបតែ​បាន​ប្រកាស​ពី​តម្លៃ​ SUV ៧ កៅអីម៉ូដែលថ្មី​របស់​ខ្លួន គឺ​ X7។

X7 M50d ដែលមានលក់នៅថៃ ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ Quad-turbo ទំហំ ៦ ស៊ីឡាំង ​កម្លាំង​ ៤០០ សេះ ​ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ។ វាមានតម្លៃ ៨,៩ លានបាត ឬប្រហែលខ្ទង់ ២៨ ម៉ឺន​ដុល្លារ​អាមេរិក។

SUV ខ្នាត​ធំ​របស់​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ BMW នេះ បំពាក់​​កៅអី​អង្គុយ​ដល់ទៅ ៧ , ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ , ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ៤ តំបន់ និង បច្ចេកវិទ្យា​ជំនួយ​ការ​បើកបរ​ជាច្រើន។

BMW X7 ជា​គូ​ប្រជែង​របស់​រថយន្ត Mercedes-Benz GLS , Land Rover Discovery និង Volvo XC90 ជាដើម សម្រាប់​ទីផ្សារ​ប្រទេស​ថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ខ្នាតតូច Volkswagen T-Roc R ប្រើប៉ុងពីរ កម្លាំងជិត ៣០០សេះ

ថ្មីៗនេះ Volkswagen បានបញ្ចេញរថយន្ត SUV ខ្នាតតូចម៉ូដែលថ្មី គឺ T-Roc R។

SUV ត្រកូល R ខាង​លើ ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ TSI Turbo ទំហំ ៤ ស៊ីឡាំង ​កម្លាំង​ ២៩៦ សេះ ​ប្រើ​ប្រអប់លេខ​អូតូ ៧ វគ្គ ប្រភេទ DSG Dual-Clutch និង ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ 4Motion AWD មក​ស្តង់ដារ​។

T-Roc R អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,៩ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

T-Roc R ផ្តល់ការបើកបរ​កាន់​តែ​ប្រសើរ​នៅ​ផ្លូវ​កោង ដោយសារ​កំណែប្រព័ន្ធ​បូម​ និងប្រព័ន្ធ​ចង្កូត ដែល​យក​ពី​ម៉ូដែល Golf R Performance។ SUV ខ្នាតតូច​ខាងលើ​ក៏​មាន​មុខងារ Launch Control និង ជម្រើស​បើកបរ “Race Mode” ​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mazda ទ្វា៤ ប្រភេទ Coupe ២០២២ នឹងបង្ហាញវត្តមាននៅ…

រថយន្តប្រភេទ Coupe របស់ Mazda ជារថយន្តជំនាន់ថ្មីផលិតគំរូតាំងពីឆ្នាំ២០១៧ មកនោះ ត្រូវបានគេលើកឡើងថានឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី Tokyo Motor Show ខែតុលានេះ នេះបើតាមការរាយការណ៌របស់ Best Car ដែលគេគិតថានឹងមានទ្វា ៤ ហើយរំពឹងថានឹងលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២២។

Mazda Vision Coupe Concept
Mazda Vision Coupe Concept

តាមរយះការនិយាយតៗគ្នាថា រថយន្តនេះនឹងផលិតឡើងដោយប្រើប្រាស់កាឡេកង់ក្រោយ (RWD) កំលាំងម៉ាស៊ីនថ្មី ៣,០លីត្រ ស៊ីឡាំងចំនួន ៦ជាមួយបច្ចេកវិទ្យា mild-hybrid ហើយរំពឹងថានឹងអាចផលិតថាមពលរហូតទៅដល់ ៣៤៥ hp ស្មើរនឹង ២៥៧kw។

 

Mazda Vision Coupe Concep

រថយន្តប្រភេទថ្មីទ្វា៤នេះ គឺត្រូវបានផលិតដោយយកលំនាំតាមរថយន្ត Mazda RX-VISION ឆ្នាំ២០១៥។ នៅក្នុងនោះផងដែរ ក៏លេចលឺពាក្យចរចាមអារ៉ាមថា ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៌លើគ្រោងថ្មីប្រើប្រាស់កាឡេកង់ក្រោយនេះ អាចនឹងត្រូវចែករំលែកអោយប្រើប្រាស់សម្រាប់រថយន្ត Toyota និង Lexus ផងដែរ ដែលអាចនឹងមានទៅលើរថយន្តជំនាន់ថ្មីរបស់ Lexus IS, GS, LC និង RC។

រូបភាពរថយន្តគំរូប្រភេទ Coupe

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RX ឆ្នាំ ២០២០ ចេញតម្លៃលក់នៅបរទេស ចាប់ពី ៤៤ ១៥០ ដុល្លារ

Lexus បាន​បង្ហាញ​ចេញ​តម្លៃ​ផ្លូវ​ការ​សម្រាប់​រថយន្ត​ម៉ូដែល RX ស៊េរី​ឆ្នាំ ២០២០ ដែល​នឹង​មាន​លក់​តាម​ហាង​នៅ​អាមេរិក​នា​ពេល​ឆាប់ៗ​ខាង​មុខ។

រថយន្ត SUV នេះ​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៤៤ ១៥០ ដុល្លារ​ សម្រាប់​ម៉ូដែល RX350 ដែល​ RX350L មាន​តម្លៃ​ចាប់​ពី ៤៧ ៣០០ ដុល្លារ ដោយ​មិន​គិត​ថ្លៃ​ដឹក​ជញ្ជូន និង​ថ្លៃ​សេវា​ផ្សេងៗ។ ចំពោះ​ម៉ូដែល F Sport នឹង​មាន​តម្លៃ​ចាប់​ពី ៤៧ ៩៥០ ដុល្លារ ហើយ​ F Sport Performance Package មាន​តម្លៃ​ចាប់​ពី ៥០ ៣៥០ ដុល្លារ

គួរ​ដឹង​ថា RX ២០២០ មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្រៅ​មួយ​ចំនួន​តូច។ ចំណែក​ឯ​ជម្រើស​ពណ៌​គឺ​មាន​ថែម​ថ្មី ដែល​មាន​ពណ៌​ថ្មី​ Moonbeam Beige Metallic និង​ Nori Green Pearl៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បង្ហាញរូបរាងផ្លូវការ កូនរថយន្តអគ្គិសនីថ្មីរបស់ខ្លួន

ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ Honda បាន​បង្ហាញ​ចេញ​រូបភាព​ផ្លូវ​ការ​ដំបូង​នៃ​រថយន្ត​អគ្គិសនី​ថ្មី​របស់​ខ្លួន​ម៉ូដែល Honda e ដែល​រូបរាង​របស់​វា​ដូច​គ្នា​ស្ទើរ​តែ ១០០% ទៅ​នឹង​រូបរាង​​កាល​នៅ​ជា​​ផលិតផល​គំរូ (Prototype)។

Honda e នឹង​បង្ហាញ​មុខ​ជា​សាធារណៈ​ក្នុង​កម្មវិធី​រថយន្ត​ Frankfurt Motor Show នា​សប្ដាហ៍​ក្រោយ។ រថយន្ត​នេះ​នឹង​មាន​ជម្រើស​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ប្រភេទ ដែល​មួយ​បង្កើត​កម្លាំង​បាន​ ១៣៤ សេះ មួយ​ទៀត​កម្លាំង​ ១៥២ សេះ ដែល​ប្រភេទ​ក្រោយ​នេះ​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ប្រមាណ ៨ វិនាទី។

ទំហំ​អាគុយ​គឺ​ ៣៥,៥ គីឡូវ៉ាត់​ម៉ោង ដែល​ពេល​សាក​មួយ​ពេញ​អាច​ជិះ​បាន​ ២២០ គ.ម និង​ប្រើ​ពេល​ ៣០ នាទី អាច​សាក​បាន​ ៨០%។ លើ​រថយន្ត​នេះ​ក៏​មាន​មុខងារ​ជំនួយ​ការ​បើកបរ​ និង​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន ដែល​បច្ចុប្បន្ន​ការ​កុម្ម៉ង់​ទិញ​បាន​បើក​ទទួល​ហើយ​សម្រាប់​នៅ​អង់គ្លេស អាល្លឺម៉ង់ បារាំង និង​ន័រវែស​ ខណៈ​តម្លៃ​មិន​ទាន់​ប្រកាស​នៅ​ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្អាតប្លែក Lexus UX Bespoke ជាមួយតួខ្លួនពណ៌ផ្ទៃមេឃ

នាពេលថ្មីៗនេះ Lexus បានដាក់បង្ហាញ Concept រថយន្ត UX 250h ជា​មួយ​នឹង​ការ​លេង​គ្រឿង Bespoke យ៉ាង​ទាក់ទាញ។

រថយន្ត​ប្រភេទ SUV ខ្នាត​តូច Lexus UX 250h (Hybrid) ដែល​លេង​គ្រឿង​តុបតែង Bespoke មានតួខ្លួនផ្នែក​ខាង​ក្រៅ​ពណ៌​ផ្ទៃមេឃ រំលេចដោយ​ពណ៌​ខ្មៅ​ស្អាត​ទាក់​ភ្នែក។

មិនតែប៉ុណ្ណោះ វាបានបំពាក់ Option ដ៏ពិសេសមួយ ហៅថា F Sport Carbon Fiber Road Bicycle , កាងកាត់ខ្យល់ NIA Auto Design ABS Lip Kit , យ៉ាន់ Vossen VFS-1 wheels, សម្បកកង់ Nitto Invo , បូម Apexi N1 EXV និង បំពង់ស៊ីម៉ាំងពណ៌ខ្មៅ ដែលជួយឲ្យវាកាន់តែលេចធ្លោ។

Lexus UX 250hប្រើ​ម៉ាស៊ីន​សាំង​ចំណុះ​ ២,៥ លីត្រ មាន​ស៊ីឡាំង​ចំនួន​ ៤ អម​ជាមួយ​នឹង​ម៉ូទ័រ​​អគ្គិសនី​មួយ មានកម្លាំង​សរុប ១៧៦ សេះ ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង ២ AWD និងប្រអប់​លេខ​ប្រភេទ CVT។ វាមានកម្រិតស៊ីសាំង​ត្រឹមតែ ៦,២ លីត្រ​ប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault Megane RS ឆ្នាំ ២០១៩ រាងតូចច្រឡឹង តែអាចជាន់ដល់ល្បឿន ២៦០ គ.ម៉/ម៉

Renault ដែលជាក្រុមហ៊ុន​រថយន្ត​បារាំង ទើប​តែ​បញ្ចេញរថយន្តស្ព័រខ្នាតតូចម៉ូដែល Megane RS Trophy ស៊េរី​ឆ្នាំ ២០១៩ ជាផ្លូវការ។

Renault Megane RS Trophy ត្រូវ​បាន​រចនា​ឡើងយ៉ាងពិសេស ​សម្រាប់​អ្នកចូលចិត្ត​បើកបរ​នៅ​លើ​ទីលាន​ប្រណាំង និង​ផ្លូវ​ដែល​មាន​សភាព​កាច់​កុង​ច្រើន​តង់។

វា​មាន​រូបរាង​តូច​ច្រឡឹង ជាមួយ​នឹង​ពណ៌​បែប​លេច​គួរ​ឲ្យ​ស្រលាញ់ និង​ទាក់ទាញ។ រថយន្ត​ស្ព័រ​ខ្នាត​តូច​នេះ​បាន​បំពាក់​យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៩ អ៊ីញ ជាមួយ​នឹង​សម្បក​កង់ Bridgestone Potenza S001 ដែល​អាចទប់ទល់​ការ​បើកបរ​ល្បឿន​លឿន​ខ្លាំងបាន។

Renault Megane RS Trophy ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ១,៨ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង​ ២៩៦ សេះ ​ហើយមានជម្រើស​ប្រអប់លេខ​ដៃ ឬ​អូតូ ៦ វគ្គ អនុញ្ញាត​ឲ្យ​វា​អាចស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៥,៧ វិនាទី​ប៉ុណ្ណោះ និង​មាន​ល្បឿន​អតិបរមា ២៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

Renault មានតម្លៃ ៥០ ៣០០ ដុល្លារ​សម្រាប់​ម៉ូដែល​លេខ​ដៃ និង ៥២ ៣៥០ ដុល្លារ​សម្រាប់​ម៉ូដែល​លេខ​អូតូ នៅលើទីផ្សារប្រទេសបារាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញរូបរាងហើយ Corolla ២០២០ ស្អាតកប់ (វីដេអូ)

ថ្ងៃនេះ នៅលើគេហទំព័រផ្លូវការរបស់តូយ៉ូតាប្រទេសថៃ បានបញ្ចេញអោយឃើញនៅរូបរាងដ៏ថ្មីសន្លាងរបស់រថយន្ត Corolla ២០២០ ដែលមានជាច្រើនជម្រើសដែលមានទាំងប្រភេទ ហាយប្រ៊ីតផងដែរ ជាមួយតម្លៃប្រហាក់ប្រហែលចាប់ពី ២៧,០០០ដុល្លារឡើងទៅ។ សម្រាប់រថយន្តប្រភេទហាយប្រ៊ីតនេះផងដែរ ត្រូវបានបំពាក់ជាមួយនឹងមា៉ស៊ីនជំនាន់ទី ៤។

អ្វីដែលគួរអោយទាក់ទាញនោះគឺអេក្រង់ប្រភេទឌីជីថល ទំហំ ៧អុីញ និងមានប្រព័ន្ធបង្ហាញព័ត៌មាននៅលើកញ្ចាក់ផងដែរ HUD។

យ៉ាន់កង់ទំហំ ១៧អុីញ ជាមួយមុខងារផ្តល់សញ្ញាពេលកង់ណាមួយមានសម្ពោធខ្យល់មិនគ្រប់គ្រាន់

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញគឺមានដូចជា៖

រូបរាងគួរជាទីទាក់ទាញ ហើយកាន់តែពិសេសជាមួយតួគ្រោងថ្មីគឺ TNGA ហើយបន្ថែមជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense (TSS) ដែលជាប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពថ្មីរបស់តូយ៉ូតា។

អ្វីដែលគួរជាទីកត់សម្គាល់ យើងសង្កេតឃើញថាមានប្រភេទ GR Sport ផងដែរ ដែលត្រូវបានរចនាយ៉ាងពិសេសផងដែរ។

វីដេអូ៖

 

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ferrari ចំនួន ៥ ម៉ូដែល កម្រមានបំផុតលើលោក

Ferrari ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​រថយន្ត​ដ៏​មាន​រូបរាង​ទាក់​ទាញ​មួយ​ម៉ាក ក្រៅ​ពី​នេះ​ហើយ​រថយន្ត​ Ferrari មួយ​ចំនួន​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ប្រភេទ​រថយន្ត​កម្រ ដែល​រថយន្ត​កម្រៗ​ទាំង​នេះ​មាន​តម្លៃ​ថ្លៃ​មហាសាល​ពេល​ដាក់​លក់​ដេញ​ថ្លៃ។

១. Ferrari 250 GTO 1962

រថយន្ត​នេះ​បាន​​លក់​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​តម្លៃ ៤៨,៤ លាន​ដុល្លារ។ វា​មាន​ផលិត​ត្រឹម ៣៦ គ្រឿង​ប៉ុណ្ណោះ។

២. 330 LMB Berlinetta 1963

រថយន្ត​នេះ​មាន​ផលិត​ត្រឹម ៤ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ហើយ​វា​អាច​លក់​បាន​​ក្នុង​តម្លៃ​ដល់ ៣២ លាន​ដុល្លារ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ Monterey Car Week។

៣. Ferrari 400 Superamerica SWB Coupe Aerodinamico By Pininfarina 1961

វា​ជា​រថយន្ត​ដែល​ចាប់​កំណើត​ក្រោយ​សង្គ្រាម​លោក ហើយ​វា​បាន​ក្លាយ​ជា​ជម្រើស​រថយន្ត​មួយ​សម្រាប់​អ្នក​មាន​ក្នុង​អំឡុង​ពេល​នេះ។ រថយន្ត​នេះ​មាន​ផលិត​ត្រឹម ១៧ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក។

៤. Ferrari 250 Testa Rossa 1957

រថយន្ត​ម៉ូដែល​នេះ​មាន​មួយ​គ្រឿង​ ដែល​អាច​លក់​បាន​តម្លៃ ៣៩,៨ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៤។ វា​ត្រូវ​បាន​ Ferrari បង្ហាញ​មុខ​ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត 24-hour Le Mans កាល​ពី​ឆ្នាំ ១៩៥៧។

៥. Ferrari 365 P Berlinetta TRE Posti Speciale

វា​ជា​រថយន្ត​កម្រ​មួយ​ដែល​អ្នក​​ចូល​ចិត្ត​ប្រមូល​វត្ថុ​មាន​តម្លៃ​ចង់​បាន​គ្រប់ៗ​គ្នា។ រថយន្ត​នេះ​ធ្លាប់​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​នៅ​ឆ្នាំ ២០១៤ ប៉ុន្តែ​​នៅ​ពេល​នោះ​មិន​មាន​នរណា​ហ៊ាន​ចំណាយ​លុយ ២៣,៥ លាន​ដុល្លារ​ដើម្បី​ទិញ​វា​នោះ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+