ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់របស់ចិនទើបបង្ហាញថ្មី ចង់ស្ថិតនៅតំណែងកំពូលទាំង ៣ ក្នុងលោក

ក្រុមហ៊ុន​រថយន្ត​ចិន Great Wall បាន​បង្ហាញ​ចេញ​រថយន្ត​ភីកអាប់​ថ្មី​របស់​ខ្លួន​ជា​ម៉ូដែល P Series ដោយ​​នឹង​ដាក់​លក់​នៅ​ទីផ្សារ​ទាំង​អស់​លើ​ពិភពលោក​ដែល​មាន​អ្នក​តំណាង​ចែក​ចាយ​ Great Wall តាំង​ទី។

Great Wall មាន​មហិច្ឆតា​​ចង់​ធ្វើ​ឲ្យ P Series ​ក្លាយ​ជា​រថយន្ត​ភីកអាប់​ ១ ក្នុង​ចំណោម​រថយន្ត​ភីកអាប់​​ល្អ​ដាច់​គេ​ទាំង ៣ (Top 3) ក្នុង​លោក។ P Series នឹង​ត្រូវ​ប្រជែង​ជា​មួយ​គូ​ប្រជែង​មក​ពី Toyota, Ford និង​ម៉ាក​ជា​ច្រើន​ទៀត។ ភីកអាប់​នេះ​បាន​កំណត់​គោលដៅ​ថា​នឹង​លក់​ឲ្យ​បាន ២០ ម៉ឺន​គ្រឿង​​ក្នុង​មួយ​ឆ្នាំ បន្ទាប់​ពី​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២០។

រថយន្ត P Series ប្រើ​ប្រាស់​ម៉ាស៊ីន Turbocharged ចំណុះ ២,០ លីត្រ ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​អូតូ ៨ វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។ Great Wall បាន​ឲ្យ​ដឹង​ថា P Series នឹង​មាន​បំពាក់​មុខងារ​សុវត្ថិភាព​ជា​ច្រើន ជា​មួយ​មុខងារ​ទំនើបៗ​ដូច​ជា​កាមេរ៉ា​មើល​ជុំវិញ ៣៦០ ដឺក្រេ, មុខងារ​ឲ្យ​សញ្ញា​ពេល​បើក​ខុស​គន្លង, ការ​បញ្ជា​ដោយ​សំឡេង និង Adaptive Cruise Control ជា​ដើម៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Volkswagen XL1 ជិះ១០០គ.ម៉ ស៊ីប្រេងតែ ០,៩លីត្រ

Volkswagen XL1 ដែលជារថយន្ត​ប្រភេទ​សន្សំសំចៃខ្ពស់បំផុត នឹងត្រូវ​ផលិត​តែ ២៥០ គ្រឿង​ប៉ុណ្ណោះនៅទូទាំង​ពិភពលោក ដោយវា​ដំណើរការ​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត ​ជាមួយ​​ប្រព័ន្ធ Plug-in Hybrid។

XL1 ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ០,៨ លីត្រ ទំហំ ២ ស៊ីឡាំង និង​ម៉ូទ័រ​អគ្គិសនី​មួយ សរុប​កម្លាំង ៧៤ សេះ ហើយដំណើរការដោយ​ប្រអប់លេខ​អូតូ ៧ វគ្គ ប្រភេទ DSG ដោយ​ជា​មធ្យម​ស៊ី​ប្រេង​ត្រឹមតែ ០,៩ លីត្រ​ប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះ XL1 ​ជា​ប្រភេទ​រថយន្ត Plug-in Hybrid ដែលអាចសាកភ្លើងបាន ហើយអាច​រត់​បាន​ចម្ងាយ​ដល់​ទៅ ៥០ គីឡូម៉ែត្របន្ថែមទៀតរាល់ពេលសាកភ្លើងពេញម្តង ដោយ​មិន​បញ្ចេញ​ជាតិ​ពុល​ថែម​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Huracan EVO ឆ្នាំ ២០២០ តម្លៃត្រឹមតែ ២៦ ម៉ឺនដុល្លារប៉ុណ្ណោះ!

នាពេលថ្មីនេះ Lamborghini បាន​បញ្ចេញ​រថយន្ត Huracan EVO ស៊េរីថ្មី ដោយ​បំពាក់​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត Vehicle Dynamics Control System និង ប្រព័ន្ធ Infotainment ថ្មី។

Huracan EVO បាន​បំពាក់​កាងមុខ​ថ្មី និងកាង​កាត់​ខ្យល់​រចនា​ឡើង​បែប​ស្លាប ជំនួយ​ដល់​លំហូរ​ខ្យល់ ហើយរន្ធ​ខ្យល់​ខាង​មុខរចនា​ឡើង​ជា​រូបរាង​អក្សរ Y និង​បំពាក់​យ៉ាន់​រចនា​ថ្មី​ទៀត​ផង។ ​ផ្នែក​ខាង​ក្រោយ​របស់​វា ប្រើកាង​ក្រោយ​កាត់​ខ្យល់ និង​ការ​រចនា​យ៉ាង​អស្ចារ្យ។

Lamborghini បាន​ឲ្យ​ដឹង​ថា Huracan EVO អាចរត់កាត់​ខ្យល់ប្រសើរជាងមុន រហូត​ដល់​ទៅ ៥ ដង​បើ​ប្រៀបធៀប​នឹង​ម៉ូដែល Huracan ធម្មតា។

​ផ្នែក​ខាង​ក្នុង​ Huracan EVO បាន​បំពាក់​គ្រឿង​បរិក្ខារ​យ៉ាង​ប្រណីត និង​ទំនើប​បំផុត ដូចជា ស្បែក និង​កាំម្ញី ព្រម​ទាំង Cabon Fiber ទៀត​ផង។ នៅ​ផ្នែក​កណ្តាល វា​បាន​បំពាក់​អេក្រង់ Touchscreen ទំហំ ៨,៤ អ៊ីញ​ថ្មី ដែល​អាច​បញ្ជា​ដោយ​ធ្វើ​ចលនា​ម្រាម​ដៃ, មុខងារ Apple CarPlay និង​ជា​ច្រើន​ទៀត។

Lamborghini Huracan EVO ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៥,២ លីត្រ Naturally-aspirated ទំហំ ១០ ស៊ីឡាំង (V10) មាន​កម្លាំង ៦៣១ សេះ អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ២,៩ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​រហូត​ដល់​ទៅ ៣២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ វាមាន​តម្លៃ​​ចាប់​ពី ២៦០ ០០០ ដុល្លា​រលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti Chiron ពិសេស​មួយនេះ អាចរត់ដល់ល្បឿន ៤៩០ គ.ម/ម៉

នៅ​ទី​បំផុត​ Bugatti បាន​ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​ដែល​អាច​បំបែក​រនាំង​ល្បឿន​ ៣០០ ម៉ាយ/ម៉ (៤៨២ គ.ម/ម៉) បាន​​ជា​ផ្លូវ​ការ​ ជា​មួយ​រថយន្ត​ Bugatti Chiron ប្រភេទ​ពិសេស​មួយ ដែល​បើកបរ​ដោយ​ Andy Wallace។

កំណត់​ត្រា​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២ សីហា ដែល​រថយន្ត​មហា​កម្លាំង​ខាង​លើ អាច​បើកបរ​បាន​ដល់​ល្បឿន ៣០៤,៧៧៣ គ.ម/ម៉ (ប្រមាណ ៤៩០,៤៨៤ គ.ម/ម៉) ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ភ្នាក់ងារ TUV របស់​អាល្លឺម៉ង់។

Bugatti បាន​ធ្វើ​ការ​ជា​សម្ងាត់​រយៈពេល​ ៦ ខែ​​កន្លង​ទៅ​នេះ ជា​មួយ​ក្រុមហ៊ុន​ផលិត​សម្បក​កង់​​រថយន្ត​ Michelin និង​ក្រុមហ៊ុន​ផលិត​គ្រោង​ឆ្អឹង​រថយន្ត​ Dallara ដើម្បី​បង្កើត​ Chiron ប្រភេទ​ថ្មី អាច​បំបែក​រនាំង​ល្បឿន ៣០០ ម៉ាយ/ម៉។ ​ជា​មួយ​​ល្បឿន​នេះ គឺ​វា​អាច​ផ្ដួល​រថយន្ត​ Koenigsegg Agera RS ដែល​បាន​​កាន់​កាប់​តំណែង​រថយន្ត​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក​កាល​ពី​ឆ្នាំ ២០១៧ ជា​មួយ​ល្បឿន ២៨៤,៥៥ ម៉ាយ/ម៉។



រថយន្ត Bugatti Chiron ដែល​បំបែក​កំណត់​ត្រា​នេះ​ មាន​ប្រវែង​វែង​ Chiron ធម្មតា​ប្រមាណ ២៥ ស.ម ក៏​ដោយ​សារ​មាន​កន្ទុយ​វែង​ដែល​មុន​ដែល​វា​មាន​តួនាទី​ជួយ​កាត់​បន្ថយ​កម្លាំង​អូសទាញ។ រថយន្ត​នេះ​ក៏​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន ដែល​អាច​បង្កើត​កម្លាំង​បាន​ ១៦០០ សេះ ចំណែក​ប្រអប់​លេខ និង​ប៉ុង​នៅ​ដដែល។

​​Bugatti បាន​ហៅ​ Chiron ពិសេស​នេះ​ថា​ជា​រថយន្ត​គំរូ​ដែល​រៀប​នឹង​ផលិត ដែល​មាន​ន័យ​ថា​វា​ទំនង​ជា​ម៉ូដែល​ Chiron Super Sport ដែល​អាច​បង្ហាញ​មុខ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាករថយន្ត Infiniti ប្រកាសដកខ្លួនចេញពីអូស្រ្តាលី ក្រោយតស៊ូអស់ ៧ ឆ្នាំ

ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ទីផ្សារ​អឺរ៉ុប ម៉ាក​រថយន្ត​ប្រណីត​ Infiniti ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ជប៉ុន Nissan បាន​ប្រកាស​ថា​នឹង​ចាក​ចេញ​ពី​ទីផ្សារ​ប្រទេស​អូស្ត្រាលី​នៅ​ចុង​ឆ្នាំ ២០២០ ខាង​មុខ។

តាម​ការ​ចុះ​ផ្សាយ​របស់ Car Advice បាន​ឲ្យ​ដឹង​ថា​រថយន្ត​ Inifinti អាច​លក់​ចេញ​បាន​ត្រឹម ៣ ៩៨៧ គ្រឿង​ប៉ុណ្ណោះ ក្នុង​រយៈពេល​ ៧ ឆ្នាំ​​ដែល​បង្ហាញ​មុខ​លើ​ទឹក​អូស្ត្រាលី ជា​មួយ​ចំនួន​លក់​ជា​មធ្យម​ ៤៧ គ្រឿង​ក្នុង​មួយ​ខែ។ ប្រៀប​ធៀប​ទៅ Lexus អាច​លក់​រថយន្ត​បាន​ប្រហែល ៨០០ គ្រឿង​ក្នុង​មួយ​ខែ​នៅ​ទឹក​ដី​នេះ ចំណែក​ Mercedes-Benz វិញ​អាច​លក់​រថយន្ត​បាន​មិន​តិច​​ជាង ៤ ០៥០ គ្រឿង​នោះ​ទេ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។

គួរ​ដឹង​ថា​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ មាន​ក្រុមហ៊ុន​ច្រើន​មក​ហើយ​បាន​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​រថយន្ត​អូស្ត្រាលី​ដែល​មាន​ដូច​ជា Opel, Chery និង Proton ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយ Hybrid លើឡាន Toyota នឹងប្រសើរជាងមុន ៥០ដង ព្រោះហេតុផលមួយ

Toyota និង Panasonic បានចាប់ដៃក្នុងការវិនិយោគ​រួម​គ្នា​មួយ​ ដើម្បីផលិតអាគុយ​រថយន្តអគ្គិសនី។ ការ​បណ្តាក់​ទុន​រួម​គ្នា​នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​ក្រោយ។

ក្រុមហ៊ុន​ជប៉ុន​ទាំង​ពីរ​ខាង​លើ នឹងផលិត​អាគុយ​ដែល​មាន​សមត្ថភាព​ប្រសើរ​ជាង​មុន ៥០ ដង​នៃ​សមត្ថភាព​អាគុយ​ដែល​កំពុង​ប្រើ​លើ​រថយន្ត Hybrid របស់ខ្លួនបច្ចុប្បន្ន​។

យ៉ាងណាមិញ Toyota នឹង​មិនមែន​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ឡើយ​ដែល​ប្រើ​អាគុយ​នោះ។ ពួកគេ​នឹង​ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត ដូចជា Mazda, Daihatsu និង Subaru ​ដែរ។

Toyota និង Panasonic មិន​ត្រឹមតែ​ផលិត​អាគុយ lithium-ion កម្រិត​ខ្ពស់​នោះ​ទេ ប៉ុន្តែ​នឹង​​រួមគ្នា​ដើម្បីផលិត​អាគុយ​ជំនាន់​ក្រោយ​ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Kia Soul EV ឆ្នាំ ២០២០ សាកភ្លើងម្តងជិះបាន ៤០០គ.ម៉

Kia Soul EV ស៊េរី​ឆ្នាំ ២០២០ ដំណើរការ​ដោយ​ថាមពល​អគ្គិសនី បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ ។ ទីភ្នាក់ងារ​ EPA ក៏បានបញ្ចេញ​ចម្ងាយសរុប ​ដែលវា​អាច​បើកបាន ​ក្រោយ​សាក​ភ្លើង​ពេញ គឺ ២៤៣ ម៉ាយ៍ ឬ ៣៩១ គីឡូម៉ែត្រ។

Kia Soul EV ប្រើ​អាគុយ​កម្លាំង ៦៤ គីឡូវ៉ាត់​ម៉ោង និង ម៉ូទ័រ​អគ្គិសនី​មួយ មាន​កម្លាំង​​សរុប ២០១ សេះ។ ជាមួយ​នឹង​ចម្ងាយ ៣៩១ គីឡូម៉ែត្រ ធ្វើឲ្យ Soul EV អាច​រត់​បាន​ឆ្ងាយ​ជាង​រថយន្ត​អគ្គិសនី​ដទៃ​ទៀត​របស់ Kia ដូចជា Niro EV ជាដើម។

Soul EV ថ្មី ទទួល​បាន​ការអាប់ដេតយ៉ាង​ធំ​មួយ ព្រោះ Soul EV ​ជំនាន់មុន អាច​រត់​បាន​ចម្ងាយ​ត្រឹមតែ ១១១ ម៉ាយ៍ ឬ ១៧៨ គីឡូម៉ែត្រ​ប៉ុណ្ណោះ។

បើ​ប្រៀបធៀប​ទៅ​នឹង​គូប្រជែង​វិញ រថយន្ត Kia Soul EV នៅ​តែ​អាច​យក​ឈ្នះ Nissan Leaf E+ ដែល​អាច​រត់​បាន​ចម្ងាយ ២២៦ ម៉ាយ៍ ឬ ៣៦៣ គីឡូម៉ែត្រ និង Chevrolet Bolt EV ដែល​អាច​រត់​បាន​ចម្ងាយ ២៣៨ ម៉ាយ៍ ឬ ៣៨៣ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តមហាកម្លាំងដំបូងគេនៅអាស៊ីអាគ្នេយ៍ បង្ហាញមុខមាត់ហើយ

រថយន្ត​​ម៉ូដែល Bufori CS បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​នេះត្រូវបានគេចាត់ទុកថា​ជា​រថយន្ត​ Supercar ដំបូង​គេ​របស់​ម៉ាឡេស៊ី ហើយ​ក៏​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ផង​ដែរ។

រថយន្ត​ Bufori CS ស៊េរីខ្ពស់ជាងគេ មាន​បំពាក់​ម៉ាស៊ីន​ ៨ ស៊ីឡាំង បង្កើត​កម្លាំង​បាន​ ៧៥០ សេះ។ តាម​គម្រោង​ការ​ រថយន្ត​នេះ​នឹង​ត្រូវ​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ ២០២០ ខាង​មុខ​នេះ។ រថយន្ត​នេះ​មាន​រចនាបថ​ទាក់ទាញ​គួរ​សម ដោយ​ផ្នែក​ខាង​ក្រោយ​ស្រដៀង​នឹង BMW Z4 និង Toyota Supra។

យ៉ាន់​រថយន្ត​មាន​ទំហំ ១៩ អ៊ីញ ជា​ប្រភេទ Alloy មាន​ប្រើ​ប្រាស់​នូវ​ដុំ​ហ្វ្រាំង​ម៉ាក​ Brembo។ រថយន្ត​ Bufori CS មាន​ប្រវែង ៤៥៥៥ ម.ម ទទឹង ១៩៥០ ម.ម និង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​មាន​ប្រវែង ២៦២០ ម.ម។ ត្បិត​ថា​ផ្នែក​ខាង​មុខ​រាង​លយ​វែង​បន្តិច​ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង Bufori CS មាន​លក្ខណៈ​តូច​ចង្អៀត​បន្តិច។ ផ្នែក​ខាង​មុខ​មាន​បំពាក់​ដោយ​កៅអី​​​អង្គុយ​បែប​ប្រណាំង Sabelt CF, មាន​អេក្រង់​ទំហំ ៧ អ៊ីញ និង​មាន​ប៊ូតុង​បញ្ជា​ច្រើន​លើ​ចង្កូត។

ម៉ាស៊ីន​ដែល​បំពាក់​លើ​រថយន្ត​នេះ​គឺ​បាន​មក​ពី​ក្រុមហ៊ុន Fiat Chrysler។ ចំពោះ​ប្រភេទ CS Standard គឺ​បំពាក់​ម៉ាស៊ីន ៦ ស៊ីឡាំង ចំណុះ ៣,៦ លីត្រ កម្លាំង ៣២០ សេះ។ ចំណែក​ប្រភេទ​កប់​ Bufori CS8 វិញ​ មាន​បំពាក់​ម៉ាស៊ីន ៦,៤ លីត្រ ៨ ស៊ីឡាំង Supercharged ដែល​ផលិត​កម្លាំង​បាន ៧៥០ សេះ អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៣,៥ វិនាទី និង​ល្បឿន​អតិបរមា ៣២០ គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla រូបរាងថ្មី គ្រោងលក់នៅថៃតម្លៃចាប់ពី ២៣ ០០០ ដុល្លារ

Toyota Thailand បាន​បង្ហាញ​វីដេអូ​រថយន្ត​ Corolla Altis ស៊េរី​ឆ្នាំ ២០១៩ ជា​រថយន្ត​ដែល​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី គ្រោង​នឹង​លក់​ចាប់​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា។ រថយន្ត​នេះ​បាន​បង្ហាញ​វត្តមាន​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ លើ​ទីផ្សារ​ពិភពលោក។

Toyota Corolla Altis ដែល​លក់​នៅ​ថៃ ​មាន​ការ​ឌីហ្សាញ​រូបរាង​ដូច​នឹង​ប្រភេទ​ដែល​លក់​នៅ​អឺរ៉ុប​ដែរ។ មិន​មាន​​ព័ត៌មាន​ប្រាប់​អំពី​ជម្រើស​ម៉ាស៊ីន​មាន​សម្រាប់ Corolla Altis លក់​នៅ​ទីផ្សារ​ប្រទេស​ថៃ​នោះ​ទេ។ ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​មាន​ ៦ ប្រភេទ។

ចំពោះ​តម្លៃ​ក៏​នៅ​មិន​ទាន់​ច្បាស់​ដែរ ប៉ុន្តែ​ប្រភព​ជា​ច្រើន​ជឿជាក់​ថា Corolla Altis ឆ្នាំ ២០១៩ នឹង​មាន​តម្លៃ​ចាប់​ផ្ដើម​ពៅ ២៣ ០០០ ដុល្លារ​សម្រាប់​ប្រភេទ​ធម្មតា និង​តម្លៃ​ចាប់​ពី ៣២ ៧០០ ដុល្លារ​សម្រាប់​ប្រភេទ Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Rolls-Royce ប្លែកៗ​ ១០ ម៉ូដែល កម្រមានអ្នកស្គាល់

មនុស្ស​ភាគ​ច្រើន តែង​ស្រលាញ់​រថយន្ត Rolls-Royce ណាស់ ព្រោះតែ​ប្រណីតភាព ការ​រចនា និង គុណភាព​របស់​វា។ ប៉ុន្តែពួគគេ​ប្រហែល​ជា​មិន​បាន​ស្គាល់​រថយន្ត Rolls-Royce គ្រប់​ម៉ូដែល​នោះ​ទេ។ ខាងក្រោមនេះគឺជា​រថយន្ត Rolls-Royce ​ប្លែកៗចំនួន ​១០ ម៉ូដែល កម្រមានអ្នកស្គាល់បំផុត៖

១) Paris-Dakar Rolls-Royce Corniche សម្រាប់ Rally Racing

២) Rolls-Royce Ghost FAB 1

៣) Rolls-Royce Phantom V របស់​តារា​ចម្រៀង John Lennon

៤) Rolls-Royce Vision 1 Concept

៥) Rolls-Royce Dawn Art

៦) Rolls-Royce ការពារ​គ្រាប់ និង​បំពាក់​កាំភ្លើងនៅសម័យ​សង្គ្រាម​លោក​លើក​ទី១

៧) Tiger Hunting Phantom Torpedo Sports Tourer សម្រាប់បើក​ប្រមាញ់​សត្វ

៨) Rolls-Royce Phantom ម៉ាស៊ីន V16 របស់​តួ​អង្គ Johnny English

៩) Rolls-Royce Sweptail តម្លៃ ១៣ លាន​ដុល្លារ

១០) Rolls-Royce Jonckheere Aerodynamic Coupe ឆ្នាំ ១៩២៥

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+