ផ្ទាំងផ្សាយពាណិជ្ជកម្ម

Brabus 850 Final Edition ខ្លាំងកប់ ផលិតតែ ៥ គ្រឿងគត់ ឯតម្លៃវិញញាក់សាច់

នាពេលថ្មីៗនេះ Brabus បាន​ដាក់​បង្ហាញ​កំពូល​រថយន្ត SUV របស់​ខ្លួន​ម៉ូដែល 850 6.0 Biturbo 4×4² Final Edition “1 of 5”។

​វា​ត្រូវ​បាន​ផលិត​ឡើង​ផ្អែក​លើ​ម៉ូដែល Mercedes-AMG G63 ដែល​មាន​កម្ពស់​ឈរ​ផុត​ពី​ដី ៦០០ មីល្លីម៉ែត្រ ផ្តល់​ភាព​ងាយស្រួល​ខ្លាំង​បំផុត​សម្រាប់​ការ​បើក Off-road។

អ្វី​ដែល​រឹតតែ​ពិសេស​នោះ​គឺ វា​បាន​ជំនួស​ម៉ាស៊ីន​ចាស់​ចំណុះ ៥,៥ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង​ចេញ ដោយ​ប្រើ​ម៉ាស៊ីន​ថ្មី​ចំណុះ ៦,០ លីត្រ ទំហំ ៨ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន​រហូត​ដល់​ទៅ ៨៣៨ សេះ​ឯណោះ។

រថយន្ត Brabus 850 6.0 Biturbo 4×4² Final Edition “1 of 5” នេះ អាច​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,៧ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​ត្រឹម ២១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក៏​ដោយសារតែ​វា​ប្រើប្រាស់​សម្បក​កង់​សម្រាប់ Off-road។ ប្រព័ន្ធ​ជើង​ក្រោម និង​ប៉ុង​របស់​វា​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​ដោយ​ក្រុមហ៊ុន Brabus ផ្ទាល់​តែម្តង។

ក្រៅ​ពី​មាន​កម្លាំង​ខ្លាំង និង​អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ រថយន្ត SUV ដ៏​អង់អាច​មួយ​នេះ​ក៏​បាន​តុបតែង និង​រចនា​យ៉ាង​ទាក់ទាញ​ផង​ដែរ។ ផ្នែក​ខាង​ក្នុង​របស់​វា​ត្រូវ​បាន​បំពាក់​ដោយ​ស្បែក រំលេច​ជាមួយ​នឹង​ថ្នេរ​ដេរ​ពណ៌​ខៀវ ខណៈ​វា​បំពាក់​កៅអី​ត្រឹម​តែ ៤ ប៉ុណ្ណោះ ដើម្បី​ផ្តល់​ផាសុកភាព​លំដាប់​ខ្ពស់​ដល់​អ្នកដំណើរ។

Brabus 850 6.0 Biturbo 4×4² Final Edition “1 of 5” មានតម្លៃ ៥៤៧ ០០០ ដុល្លារ​នៅ​ប្រទេស​អាល្លឺម៉ង់។ ទោះ​បី​ជា​អ្នក​មាន​លុយ ក៏​មិន​ប្រាកដ​ថា​អាច​ទិញ​បាន​ដែរ ព្រោះ​វា​ផលិត​ត្រឹមតែ ៥ គ្រឿង​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលដំណើរការផលិតរថយន្តតម្លៃខ្ទង់ ២ លានដុល្លារ ដែលមួយគ្រឿងៗស៊ីពេលរាប់ខែ

ការ​ផលិត​​ Chiron ​​​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​​ដោយ​ត្រូវ​ប្រើ​កម្លាំង​មនុស្ស​ ២០ នាក់​លើ​ការ​​ដំឡើង​ និង ចំណាយ​ពេល​ ៦ ខែ​ គិត​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​រហូត​ដល់​ដំណាក់​កាល​ដឹក​ជញ្ជូន។ អ្នក​បញ្ជា​ទិញ​ Chiron ទាំង​ឡាយ​អាច​ជ្រើស​រើស​ពណ៌​ថ្នាំ​ខាង​ក្រៅ​ដែល​មាន​ ២៣ ប្រភេទ និង មាន​ជម្រើស​​សារធាតុ​កាបូន​ដែល​មាន​ ៨ ប្រភេទ។ សម្រាប់​កៅអី​អង្គុយ​ស្បែក​ផ្នែក​ខាង​ក្នុង​​មាន​ជម្រើស​ពណ៌​ ៣១ ផ្សេង​គ្នា​ ប៉ុន្តែ​បើ​អតិថិជន​មិន​ពេញ​ចិត្ត​ជម្រើស​ពណ៌​ដែល​ផ្ដល់​ជូន​​ក្រុមហ៊ុន​អាច​បង្កើត​ពណ៌​ទៅ​តាម​ចំណង់​ចិត្ត​អតិថិជន​បាន។

ពេល​សម្រេច​ចិត្ត​រួច​រាល់​ហើយ​ ការ​ផលិត​នឹង​ចាប់​ផ្ដើម​ភ្លាម។ ការ​ដំឡើង​រថយន្ត​ធ្វើ​ឡើង​នៅ​អគារ​ផលិត​ Atelier ដោយ​​ម៉ូដែល​ Veyron ​ក៏​ផលិត​នៅ​ទីនេះ​ដែរ។ យ៉ាងណា​ក្ដី​​ដោយ​សារ​តែ​ Chiron ទំនើប​ពេក​ហេតុ​នេះ​គេ​ត្រូវ​កែ​សម្រួល​​អគារ​ផលិត​​ដើម្បី​​ស្រប​ទៅ​តាម​ដំណើរ​ការ​ផលិត​ដែល​ធ្វើ​ឡើង​យ៉ាង​ស្មុគស្មាញ។ ទស្សនា​រូបភាព​ខាង​ក្រោម​ពី​ការ​ផលិត​រថយន្ត​ Chiron ដែល​កម្រ​បាន​ឃើញ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ ដែលអ្នកមិនដែលលឺឈ្មោះសូម្បីម្តង…

តោះ! សាកមើលឈ្មោះរថយន្តនៅខាងក្រោមនេះមើល ថាតើអ្នកទាំងអស់គ្នាបានស្គាល់ បានប៉ុន្មានម៉ាក់?

១. Lotec Sirius រថយន្តនេះ មានវត្តមានតាំងពីឆ្នាំ ២០០៤ មកម្លេះ ផលិតដោយក្រុមហ៊ុនអាឡឺម៉ង Lotec ដែលជាប្រភេទរថយន្តលក្ខណៈប្រណាំង។ បំពាក់ជាមួយម៉ាស៊ីន ៦.០លីត្រ V12 ដែលមានកំលាំង ១,២០០ សេស អាចមានសន្ទុះល្បឿន ១០០​គ.ម /ម៉ោង ត្រឹមតែរយះពេល ៣,៨វិនាទីប៉ុណ្ណោះ។

២. Ascari KZ1 ផលិតដោយរោងចក្ររបស់ចក្រភពអង់គ្លេស ដែលបានដាក់ឈ្មោះបន្ទាប់ការប្រណាំងរបស់ជនជាតិអុីតាលី និងបង្កើតដោយជនជាតិហូឡង់។ រថយន្តនេះអាចមានសន្ទុះល្បឿន ១០០​គ.ម /ម៉ោង ត្រឹមតែរយះពេល ៣,៧វិនាទីប៉ុណ្ណោះ។

៣. Gumpert Apollo ជារថយន្តរបស់អាឡឺម៉ងដែលដឹកនាំដោយអតីតនាយកក្រុមហ៊ុន Audi Spot លោក Roland Gumpert ជនជាតិហូឡង់។ រថយន្តប្រើប្រាស់ម៉ាសុីន របស់រថយន្ត Audi V8 ៤,០លីត្រ twin-turbo។

៤. Noble M600 ពាក្យ Noble គឺជាក្រុមហ៊ុនផលិតតូចមួយមកពីចក្រភពអង់គ្លេសដែលមានតាំងពីឆ្នាំ ១៩៩៩។ រថយន្តនេះអាចមានសន្ទុះល្បឿន ១០០​គ.ម /ម៉ោង ត្រឹមតែរយះពេល ២,៩វិនាទីប៉ុណ្ណោះ។

៥. Vector W8 Twin-Turbo រថយន្តនេះផលិតតែ ២២ គ្រឿង W8 Twin-Turbos នៅចន្លោះឆ្នាំ ១៩៨៩ និង ១៩៩៣។

៦. Zenvo TS1-GT ជារថយន្តរបស់ ដាណឺម៉ាក រោងចក្រ និងផលិតដោយ Troels Vollertsen។ ផ្លាកសញ្ញា Zenvo បានក្លាយជានិមិត្តសញ្ញាដំបូងគេរបស់ខ្លួននៅលើពិភពឡានស្ព័រ ក្នុងឆ្នាំ ២០០៨ ។

៧. Arash AF8

៨. Vencer Sarthe

៩. Mega Track

១០. SSC Ultimate Aero

១១. 9ff GT9

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមបាត់! ឡាន Audi ប្រើអគ្គិសនី អាចសាកភ្លើង ៨០% ប្រើពេលត្រឹម ១២ នាទី

នាពេលថ្មីៗនេះ ក្រុមហ៊ុន Audi អះអាង​ថា រថយន្ត​អគ្គិសនី​របស់​ខ្លួន​នឹង​មាន​សមត្ថភាព​សាក​ភ្លើង​ល្បឿន​លឿន រហូត​ដល់​ទៅ ៨០% ដោយ​ប្រើ​ពេល​ត្រឹមតែ ១២ នាទី​ប៉ុណ្ណោះ ចាប់​ពី​ឆ្នាំ ២០២០ ត​ទៅ។

Audi e-Tron

បច្ចុប្បន្ន Audi មាន​រថយន្ត SUV អគ្គិសនី​ដំបូង​បង្អស់​របស់​ខ្លួន ម៉ូដែល e-Tron ដែល​មាន​សមត្ថភាព​សាកភ្លើង ៨០% ​ប្រើ​ពេល ៣០ នាទី ជាមួយ​នឹង​ការ​ប្រើប្រាស់​ខ្សែ​សាក​កម្លាំង ១៥០ គីឡូវ៉ាត់​ម៉ោង។

ទោះ​បី​ជា​យ៉ាង​ណា Audi នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​មួយ​ម៉ូដែល​ទៀត គឺ e-Tron GT ដែល Upgrade ​ខ្សែសាកទៅ​ជា​កម្លាំង ៣៥០ គីឡូវ៉ាត់​ម៉ោង ដើម្បី​អាច​ឲ្យ​វា​សាក​កាន់​តែ​លឿន ពោលគឺត្រឹម ១២ នាទីប៉ុណ្ណោះ ដោយប្រើជាមួយនឹងអាគុយ ដែលអាចទ្រទ្រង់​កម្លាំងសាកដ៏ខ្លាំងនេះបាន នៅ​ក្នុង​ឆ្នាំ ២០២០៕

Audi e-Tron GT
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានម៉ាស៊ូតបំពុលបរិស្ថានពេក ឥឡូវអង់គ្លេសចាប់ផ្តើមដំឡើងពន្ធបណ្តោយ!

ការ​ដំឡើង​ថ្លៃ​ពន្ធ​លើ​យានយន្ត​ប្រើ​ប្រេង​ម៉ាស៊ូត​របស់​រដ្ឋាភិបាល​អង់គ្លេស ដែល​ទើប​តែ​បាន​ចូល​ជា​ធរមាន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រថយន្ត​ប្រើ​ម៉ាស៊ូត​នានា​ដែល​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ។

ការ​ប្រកាសដំឡើងពន្ធ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ដោយ​អធិការបតី​អង់គ្លេស លោក Philip Hammond ដែល​ជំរុញ​ឲ្យ​រថយន្ត​ម៉ាស៊ូត​ថ្មី​ដែល​បាន​ចុះ​បញ្ចី​បន្ទាប់​ពី​ថ្ងៃ​ទី ០១ ខែ មេសា ឆ្នាំ ២០១៨ ប្រឈម​នឹង​ការ​បន្ថែម​ពន្ធ​ពីលើទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យានយន្ត​ដែល​អនុលោម​ទៅ​តាម​ស្តង់ដារ Euro 6d (Standard of Air Quality) ត្រូវ​បាន​លើកលែង​ចំពោះ​ការ​បន្ថែម​ពន្ធ​នេះ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍ Low Carbon Vehicle Partnership បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​គ្មាន​រថយន្ត​ថ្មី​ប្រើ​ម៉ាស៊ូត​ដែល​កំពុង​លក់​ណា ត្រូវ​តាម​ស្តង់ដារ Euro 6d នោះ​ឡើយ។

សូម​បញ្ជាក់​ថា រថយន្ត​ប្រើ​ម៉ាស៊ូត​ថ្មី​ទាំង​អស់​នឹង​ត្រូវ​អនុវត្ត​តាម​ស្តង់ដារ Euro 6d ចាប់​ពី​ឆ្នាំ ២០២០ ខណៈ​បច្ចុប្បន្ន រថយន្ត​ម៉ាស៊ូត​ថ្មី​ដែល​ស្អាត​បំផុត​នៅ​លើ​ទីផ្សារ មាន​ត្រឹម ស្តង់ដារ Euro 6c ដែល​ជា​ការ​តម្រូវ​របស់​ទ្វីប​អឺរ៉ុប​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើល​រូបរាង Lamborghini តម្លៃ ៤ លានដុល្លារ កំពុងលក់នៅអារ៉ាប៊ីសាអ៊ូឌីត

Lamborghini Centenario គឺ​ជា​រថយន្ត​ដែល​ផលិត​ឡើង​ជា​ពិសេស​ដើម្បី​អប​អរ​សាទរ​ដល់​ខួប ១០០ ​ឆ្នាំ​របស់​លោក Ferruccio Lamborghini ដែល​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​រថយន្ត​នេះ​ឡើង។ រថយន្ត​នេះ​បាន​បង្ហាញ​ខ្លួន​ឆ្នាំ ២០១៦ ហើយ​មាន​ផលិត​ត្រឹម​ ៤០ គ្រឿង ដោយ​មាន​ ២០ គ្រឿង​ជា​ប្រភេទ Coupe និង ២០ ទៀត​ជា​ប្រភេទ Roadster។

ចំពោះ​ Lamborghini Centenario Roadster មាន​តម្លៃ​ដើម​ ១,៩ លាន​ដុល្លារ ប៉ុន្តែ​មាន​ម៉ូដែល​ដែល​ផលិត​នៅ​ឆ្នាំ ២០១៨ មួយ​គ្រឿង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដាក់​លក់​នៅ​​លើ​វិបសាយ​រថយន្ត​ JamesEdition របស់​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​តម្លៃ​ដល់​ទៅ ៤ លាន​ដុល្លារ​ឯណោះ។

Centenario ជា​រថយន្ត​មហា​កម្លាំង​មួយ​ ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ ១២ ស៊ីឡាំង ចំណុះ ៦,៥ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ៧៥៩ សេះ។ ម៉ាស៊ីន​នេះ​អាច​បង្កើន​សន្ទុះ​ពី ០ – ១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​តែ ២,៨ វិនាទី និង​ល្បឿន​អតិបរមា​ ៣៤៩ គ.ម/ម៉។ ខាង​ក្រោម​ជា​រូបភាព​បន្ថែម​បង្ហាញ​ពី​រូបរាង​ Lamborghini Centenario ដែល​កំពុង​លក់​តម្លៃ ៤ លាន​ដុល្លារ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើល​ឲ្យ​ច្បាស់​រូបរាង​រថយន្ត​ SUV ប្រណីត​វៀតណាម លក់​តម្លៃ ៦ ម៉ឺនដុល្លារ

រថយន្ត​ Vinfast ប្រភេទ SUV ម៉ូដែល Lux SA2.0 បាន​បង្ហាញ​មុខ​ឡើង​ក្នុង​កម្មវិធី “Experience Day” នៅ​ប្រទេស​វៀតណាម ខណៈ​ពេល​ការ​ចេញ​លក់​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​កាន់​តែ​ខិត​ជិត​មក​ដល់។

ក្នុង​កម្មវិធី​នេះ រូបរាង​ច្បាស់ៗ​នៃ Lux SA2.0 ត្រូវ​​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ផ្ដិត​បាន ឲ្យ​គេ​ឃើញ​គ្រប់​កន្លុក​កន្លៀត​នៃ​រថយន្ត​​ SUV ប្រណីត​ដំបូង​របស់​វៀតណាម។ រថយន្ត​នេះ​​មាន​ទំហំ ៤៩៤០ x ១៩៦០ x ១៧៧៣ ម.ម មាន​កម្ពស់​ពី​ដី ១៩២ ម.ម និង​ទម្ងន់ ២១០០ គីឡូក្រាម។ ទំហំ​របស់​វា​ស្ថិត​នៅ​ក្រុម​ជា​មួយ​គូ​ប្រជែង​ដូច​ជា​ Hyundai Santa Fe, Mazda CX-8 ឬ Toyota Fortuner ជា​ដើម។

ផ្នែក​ខាង​មុខ​របស់​រថយន្ត​មាន​បំពាក់​នូវ​អំពូល​ភ្លើង​មាន​រាង​ស្ដើង​ប្រភេទ LED សុទ្ធ រំលេច​ចេញ​ជា​អក្សរ V តំណាង​ឲ្យ​ពាក្យ Vinfast។

កង់​រថយន្ត​ជា​ប្រភេទ​ស្តង់ដារ​មាន​ទំហំ ១៩ អ៊ីញ ជា​កង់ Alloy។ ចំណែក​សម្បក​កង់​វិញ​ធំ និង​ក្រាស់ ដោយ​សម្បក​កង់​មុខ​ជា​ 255/50-R19 និង​សម្បក​កង់​ក្រោយ​គឺ 285/45-R19។

រថយន្ត​នេះ​មាន​បំពាក់​នូវ​កញ្ចក់​ចំហៀង​អេឡិចត្រូនិក, អាច​​ក្ដោប​ដោយ​ស្វ័យប្រវត្តិ, មាន​បង្កប់​នូវ​ភ្លើងស៊ីញ៉ូ, មាន​មុខងារ​សម្ងួត​កញ្ចក់ និង​មាន​កាមេរ៉ា​បង្កប់​ពី​ក្រោម​អាច​មើល​ទិដ្ឋភាព​បាន​ច្បាស់​ពេល​ចូល​ចត។

អំពូល​ភ្លើង​ខាង​ក្រោយ​ក៏​ជា​ប្រភេទ LED សុទ្ធ​ដែរ ដែល​​រចនា​មក​សំឡេង​ជា​អក្សរ V ដូច​ជា​អំពូល​ភ្លើង​ខាង​មុខ​ដែរ។

កៅអី​បំពាក់​លើ​ Lux SA2.0 មាន​ស្រោប​ដោយ​សារធាតុ​ស្បែក និង​មាន​ប៊ូតុង​សម្រាប់​បញ្ជា​ទិសដៅ​កៅ​អី​បាន ដោយ​មិន​មាន​ Memory Mode នោះ​ទេ។

ចង្កូត​រថយន្ត​ស្រោប​ដោយ​ស្បែក មាន​ប៊ូតុង​សម្រាប់​បញ្ជា​មុខងារ​ជា​ច្រើន ដូច​ជា​បញ្ជា​សំឡេង បញ្ជា​​ដោយ​សំឡេង និង​បញ្ជា​លើ​មុខងារ Cruise Control ជា​ដើម។

អេក្រង់​នៅ​ចំ​កណ្ដាល​ជា​ប្រភេទ Touch មាន​ទំហំ ១០,៤ អ៊ីញ អាច​ភ្ជាប់​ជា​មួយ Apple CarPlay និង Android Auto ហើយ​ភ្ជាប់​ជា​មួយ Bluetooth បាន​ផង​ដែរ។

កន្លែង​ប្ដូរ​លេខ​បាន​រចនា​ឡើង​ស្រដៀង​នឹង​​រថយន្ត​ BMW ដែរ។

រថយន្ត​នេះ​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ នៅ​ជួរ​ខាង​ក្រោយ​ក៏​មាន​ម៉ាស៊ីន​ត្រជាក់ ហើយ​មាន​រន្ធ​សម្រាប់​ដោត​សាក​ឧបករណ៍​អេឡិចត្រូនិក និង​ឧបករណ៍​ដទៃ​ទៀត​បាន​ជា​ច្រើន។

ម៉ាស៊ីន​រថយន្ត​មាន​ចំណុះ ២,០ លីត្រ ចំនួន ៤ ស៊ីឡាំង ប្រភេទ Turbocharged អាច​ផលិត​កម្លាំង​បាន​ ២២៨ សេះ និង​ប្រើ​ប្រព័ន្ធ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ គួប​ផ្សំ​នឹង​​ប្រព័ន្ធ​បើកបរ​ប៉ុង​ក្រោយ។

គួរ​ដឹង​ថា​រថយន្ត​ Lux SA2.0 នេះ​មាន​លក់​ក្នុង​ដំណាក់​កាល​ដំបូង​ជា​មួយ​តម្លៃ​ប្រមាណ​ ៦០ ២៩១ ដុល្លារ។ ដំណាក់​កាល​បន្ទាប់​តម្លៃ​នឹង​ឡើង​ដល់​ ៧៨ ៣០០ ដុល្លារ ដែល​តម្លៃ​នេះ​រាង​ថ្លៃ​ជាង​គូ​ប្រជែង​បន្តិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចាប់ផ្តើមសាកល្បងបើកបររថយន្តប្រើប្រាស់អាគុយសូឡា

នេះជាការសាកល្បង យុទ្ធនាការដើម្បីកាត់បន្ថយឧស្ម័នកាបូនិច CO2 នៅក្នុងវិស័យយានយន្ត

(តូក្យូ-ជប៉ុន ថ្ងៃទី ៤ខែកក្កដា ឆ្នាំ២០១៩) អង្គការ NEDO ក្រុមហ៊ុន Sharp និង តូយ៉ូតា ប្រកាសនៅថ្ងៃនេះអំពីផែនការចាប់ផ្តើមការសាកល្បងផ្លូវសាធារណៈចាប់ពីចុងខែកក្កដាឆ្នាំ ២០១៩ ។ ការសាកល្បងមានគោលបំណងវាយតម្លៃប្រសិទ្ធភាពនៃការ បើកបរល្បឿនថេរ និងប្រសិទ្ធភាពរបស់រថយន្តអគ្គិសនីដែលបំពាក់ដោយថាមពលអាគុយសូឡា ឬហៅថាថាមពលព្រះអាទិត្យ។

ដើម្បីសម្រួលដល់ការបើកបរសាកល្បងនេះ ក្រុមហ៊ុន Sharp បានធ្វើការផ្លាស់ប្តូរ បន្ទះអាគុយសូឡា ជាបច្ចេកវិទ្យាលំដាប់ពិភពលោករបស់ខ្លួន ដ៏មានប្រសិទ្ធភាពខ្ពស់បំផុត (ប្រសិទ្ធភាពបំលែងថាមពលជាង ៣៤%) ដែលបានបង្កើតឡើងដោយអង្គការ NEDO ក្នុងគំរោង NEDO-led project ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងដំណើរការអាគុយសូឡា។ Toyota បានដំឡើងប្រព័ន្ធនេះ នៅលើដំបូល ផ្នែកខាងមុខ ខាងក្រោយ និងផ្នែកផ្សេងៗទៀតទៅលើរថយន្ត Prius PHV (Plug-in Hybrid Vehicle) ហើយផលិតជារថយន្តគំរូដើម្បីបើកបរសាកល្បងលើផ្លូវសាធារណៈ។

តាមរយៈការបង្កើនប្រសិទ្ធភាពនៃបន្ទះថាមពលសូឡា និងពង្រីកប្រព័ន្ធគ្រប់គ្រងដំណើរការអាគុយសូឡា ដែល Toyota ទទួលបានជោគជ័យដើម្បីផលិតថាមពលកំលាំង ៨៦០ វ៉ាត់ ល្អប្រសើរជាង​ Prius PHV ដល់ទៅ ៤.៨ដង។ លើសពីនេះ ដើម្បីធានាបាននូវស្ថេរភាពផលិតកំលាំងអាគុយ រថយន្តគំរូសាកល្បងនោះនឹងដំណើរការ សាកថាមពលអាគុយមិនថាពេលចត ឬបើកបរនោះឡើយ ដែលរំពឹងថានឹងមានប្រសិទ្ធភាពខ្ពស់ទាំងថាមល និងការសន្សំសំចៃខ្ពស់ផងដែរ។

ក្រុមហ៊ុនតូយ៉ូតា មានគម្រោងធ្វើការសាកល្បងក្រោមលក្ខខណ្ឌបើកបរផ្សេងៗគ្នានៅក្នុងទីក្រុងតូយ៉ូតា ដូចជាទីក្រុង អាឈី ទីក្រុងតូក្យូ និងតំបន់ផ្សេងទៀត។ ទិន្នន័យផ្សេងៗ រួមទាំងការបង្កើតថាមពលនៃបន្ទះសូឡា និងចំនួនដែលអាគុយពេលបើកបរ នឹងត្រូវទទួលមកផ្ទៀងផ្ទាត់ ហើយបន្ទាប់មកត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍប្រព័ន្ធបញ្ចូលថាមពលសូឡា។
ក្រុមហ៊ុន តូយ៉ូតាគ្រោងនឹងចែករំលែកលទ្ធផលនៃការសាកល្បងទិន្នន័យជាមួយអង្គការ NEDO និងក្រុមហ៊ុន Sharp។ គណៈកម្មាធិការយុទ្ធសាស្ត្រផ្គត់ផ្គង់ថាមពល PV-powered (photovoltaic) ឧបត្ថម្ភដោយ NEDO និងអង្គភាពដទៃទៀត នឹងវាយតម្លៃអត្ថប្រយោជន៍ដោយផ្អែកលើការកែលម្អការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិច CO2 និងភាពងាយស្រួលដូចជាចំនួនដងដែលយានយន្តត្រូវការសាកម្តងទៀត។ គោលដៅ គឺចូលរួមចំណែកក្នុងការបង្កើតទីផ្សារបន្ទះថាមពលសូឡាថ្មីមួយ រួមទាំងវិស័យដឹកជញ្ជូន និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាថាមពល និងបរិស្ថាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រវត្តិនៃការបង្កើត និងរថយន្តដំបូងរបស់តូយ៉ូតា

បើនិយាយពីក្រុមហ៊ុនតូយ៉ូតា អ្នកណាៗក៏ស្គាល់ដែរ ដោយសារតែគុណភាពនៃការប្រើប្រាស់មានភាពរឹងមាំ ធន់ ប្រើប្រាស់បានយូរអង្វែង យ៉ាងណាក៏ដោយ នៅពីក្រោយភាពជោគជ័យនៃការបង្កើតរថយន្តទីមួយ និងដំបូងគេនោះមានរឿងរាវជាច្រើនផងដែរ។ នៅក្នុងឆ្នាំ ១៩២៤ លោក សាគីឈី តូយ៉ូដា (Sakichi Toyoda) បានធ្វើការបង្កើតម៉ាស៊ីនតំបាញ ស្វ័យប្រវត្តិដំបូងគេបំផុតដែលមានឈ្មោះថា Toyoda Model G។ ប្រើប្រាស់មូលដ្ឋានគ្រឺះ Jidoka ដោយមា៉ស៊ីននោះនឹងធ្វើកាបញ្ឈប់ដោយស្វ័យប្រវត្តិនៅពេលមានបញ្ហាអ្វីមួយកើតឡើង ហើយក្រោយមកវាក៏បានក្លាយទៅជា ផ្នែកមួយនៃចង្វាក់ផលិតកម្មផលិតរបស់តូយ៉ូតា។ ម៉ាស៊ីនតំបាញ ត្រូវបានផលិតក្នុងចង្វាក់ផលិតកម្មតូចមួយ។ នៅក្នុងឆ្នាំ ១៩២៩ អាញ្ញាប័ណ្ណរបស់ម៉ាស៊ីនតំបាញ ត្រូវបានលក់ទៅអោយក្រុមហ៊ុនអង់គ្លេសមួយឈ្មោះថា Platt Brothers ដោយនៅពេលនោះហើយដែលតូយ៉ូតា ចាប់ផ្តើមមានដើមទុនសម្រាប់ផលិតរថយន្ត។

ម៉ាស៊ីនតំបាញ ស្វ័យប្រវត្តិ ដាក់តាំងនៅសារមន្ទីរតូយ៉ូតា Aichi-gun ប្រទេសជប៉ុន

ការផលិតរថយន្ដតូយ៉ូតាត្រូវបានចាប់ផ្តើមនៅឆ្នាំ ១៩៣៣ ជាការបែងចែកនៃ Toyoda Automatic Loom ធ្វើការដោយយកចិត្តទុកដាក់ក្នុងការផលិតរថយន្ត ក្រោមការដឹកនាំរបស់កូនប្រុសស្ថាបនិក គីឈីរ៉ូ តូយ៉ូដា (Kiichiro Toyoda)។ រថយន្តដំបូងពេលនោះគឺរថយន្តដឹកអ្នកដំណើរ A1 និងរថយន្តដឹកទំនិញធុនធំ G1 ក្នុងឆ្នាំ ១៩៣៥ ។ ក្រុមហ៊ុន តូយ៉ូតាម៉ូទ័រត្រូវបានបង្កើតឡើងជាក្រុមហ៊ុនឯករាជ្យមួយ នៅឆ្នាំ ១៩៣៧ រថយន្តត្រូវបានលក់ដំបូងក្រោមឈ្មោះ តូយ៉ូដា (Toyoda) ពីឈ្មោះគ្រួសាររបស់ស្ថាបនិកក្រុមហ៊ុន គីឈីរ៉ូ តូយ៉ូដា (Kiichiro Toyoda)។ នៅខែមេសាឆ្នាំ ១៩៣៦ រថយន្ដដឹកអ្នកដំណើរដំបូងរបស់តូយ៉ូដា Model AA ត្រូវបានផលិតដោយជោគជ័យ ដោយដាក់លក់តម្លៃ ៣,៣៥០ យ៉េន (ប្រហែល ៣១ដុល្លារ សម័យនោះ)ដែលមានតម្លៃថោកជាងរថយន្ត Ford និង GM ៤០០ យ៉េន។

រថយន្តផលិតចំលងគំរូតាម រថយន្តដឹកធន់ធំ G1 តាំងនៅសារមន្ទីរតូយ៉ូតា (ផលិតនៅឆ្នាំ ១៩៣៥)

នៅខែកញ្ញាឆ្នាំ ១៩៣៦ ក្រុមហ៊ុនបានរៀបចំការប្រកួតប្រជែងជាសាធារណៈដើម្បីរចនា ផ្លាកសញ្ញាថ្មីមួយ។ ក្នុងចំនោមអ្នកចូលរួមចំនួន ២៧,០០០ អ្នកឈ្នះបានទៅលើការផ្តើមដោយពាក្យ ៣ម៉ាត់តាមភាសាជប៉ុន បែបកាតាកាណា “TOYODA” ជារង្វង់មួយ។ លោក រីហ្សាប៉ូរ៉ូ តូយ៉ូដា ដែលជាកូនប្រសារបានរៀបការចូលមកក្នុងគ្រួសារ បានធ្វើការផ្លាស់ប្តូរ ដោយខ្លួនពេញចិត្តនឹងពាក្យ “TOYOTA” ដែលវាតំណាងអោយលេខនាំសំណាង ដើម្បីសរសេរជាភាសាជប៉ុន។

ចាប់តាំងពីអក្សររបស់ TOYODA ដែលមានន័យថា “ដីស្រីដែលមានជីវជាតិ” ត្រូវបានផ្លាស់ប្តូរចេញដើម្បីកុំអោយមានការពាក់ព័ន្ធនឹងទៅនឹងការរចនា ចាស់គំរឹលបែបស្រែចម្ការ។ ឈ្មោះថ្មីនោះត្រូវបានចុះបញ្ជើរពាណិជ្ជកម្ម ដោយក្រុមហ៊ុនបានធ្វើការចុះឈ្មោះទៅជា ក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រ នៅខែសីហា ឆ្នាំ១៩៣៧។

រថយន្តតូយ៉ូតា ដឹកអ្នកដំណើរស្តង់ដារ AA ឆ្នាំ ១៩៣៦
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Bugatti Chiron Sport ពណ៌ក្រហមនេះ នៅអាស៊ានមាន ២ប្រទេស មានជិះមុនគេ

រថយន្ត Bugatti Chiron Sport នេះ បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ជា​សកល កាល​ពី​ខែ​មិនា​កន្លង​ទៅ​ នៅ​ក្នុង​ព្រឹត្តិការណ៍ Geneva Motor Show ហើយ​ឥឡូវ​នេះ​ក៏​បាន​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​ដែរ។ ជា​ការ​ពិត​ណាស់ កំពូល​រថយន្ត​ស្ព័រ​របស់​ប្រទេស​បារាំង​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ទី ២ នៃ​តំបន់​អាស៊ាន បន្ទាប់​ពី​លេច​មុខ​នៅ​សិង្ហបុរី​មុន។

Bugatti Chiron Sport ពណ៌​ក្រហម (Italian Red) នេះ មិន​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ម៉ាស៊ីន ឬ ដំណើរការ​របស់​ខ្លួន​ខុស​ពី​ម៉ូដែល Chiron ធម្មតា​ឡើយ ប៉ុន្តែ​វា​បាន​ធ្វើ​ការ​កែប្រែ​គួរ​ឲ្យ​កត់សម្គាល់​ទៅ​លើ​ប្រព័ន្ធ​ចង្កូត និង ភាព​ស្ទុះ។

រថយន្ត​ស្ព័រ​ល្បឿន​លឿន​បំផុត​នេះ​មាន​តម្លៃ​លក់ (Base Price) ចាប់​ពី ៣,៣ លាន​ដុល្លារ​នៅ​លើ​ទីផ្សារ​អឺរ៉ុប (មិន​ទាន់​គិត​ពន្ធ) និង​ចាប់​ពី ៣,២៦ លាន​ដុល្លារ នៅ​សហរដ្ឋអាមេរិក បូក​រួម​ទាំង​ថ្លៃ​ពន្ធ , ថ្លៃ​សេវា និង ការ​ដឹក​ជញ្ជូន។ ចំណែក​ឯ​តម្លៃ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​វិញ គឺ​ចាប់​ពី ១២ លាន​រីងហ្គីត ឬ​ស្មើ​នឹង ២,៩ លាន​ដុល្លារ។

Chiron Sport មាន​ទម្ងន់​ស្រាល​ជាង​ម៉ូដែល Chiron ធម្មតា ១៨ គីឡូក្រាម ដោយសារតែ​ការ​ប្រើប្រាស់​កង់​ទម្ងន់​ស្រាល និង បន្ថែម​ការ​ប្រើ Carbon Fiber ដូចជា ផ្ដិត​ទឹក ជាដើម។ ក្រុមហ៊ុន Bugatti បាន​អះអាង​ថា Chiron Sport អាច​រត់​ដល់​ទី​លឿន​ជាង Chiron ធម្មតា ៥ វិនាទី នៅ​លើ​ទីលាន​ប្រណាំង​រថយន្ត Nardo ក្នុង​ប្រទេស​អ៊ីតាលី។

សូម​បញ្ជាក់​ថា រថយន្ត Bugatti Chiron Sport បំពាក់​ម៉ាស៊ីន​ចំណុះ ៨,០ លីត្រ Quad-Turbocharged ទំហំ ១៦ ស៊ីឡាំង (W16) មាន​កម្លាំង ១ ៤៧៩ សេះ អាច​បង្កើន​ល្បឿន​ពី ០ ដល់ ១០០​គីឡូម៉ែត្រ ត្រឹមតែ​រយៈពេល ២,៣ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា រហូត​ដល់​ទៅ ៤២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​លេខ​កុងទ័រ​របស់​វា​មាន​ដល់​ទៅ ៥០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+