ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំនើបណាស់! Mercedes E-Class ថ្មី បើកដល់ផ្លូវកោង បន្ថយល្បឿនអូតូ ធានាសុវត្ថិភាពខ្ពស់បំផុត

រថយន្ត Mercedes-Benz E-Class ស៊េរី​ថ្មីបាន​បង្ហាញ​ខ្លួន​ជាផ្លូវការ ដោយ​មាន​ជា​ជម្រើស​ប្រភេទ Sedan និង Wagon ។

វា​បាន​ធ្វើ​កំណែ​គួរ​ឲ្យ​កត់សម្គាល់​ខ្លះៗ រួមទាំង ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​ចុង​ក្រោយ​បង្អស់ ដែល​បាន​ខ្ចី​ពី​សិស្ស​ច្បង គឺ Mercedes-Benz S-Class ទៀតផង។ ម៉ូដែល E-Class ឥឡូវ​នេះ អាច​ដំណើរការ​ជាមួយ​នឹង​ប្រព័ន្ធ Adaptive Cruise Control (ACC) និង Semi-Autonomous Steering ដែល​ជួយ​កែ​តម្រូវ​ល្បឿន​របស់​រថយន្ត​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ដល់​ផ្លូវកោង , ផ្លូវប្រសព្វ និង​រង្វង់មូល ដោយ​ការ​ប្រើ​ទិន្នន័យ​ពី​ប្រព័ន្ធ​ផ្កាយរណប។

ចំណែក​ឯ​កាប៊ីន​ផ្នែក​ខាង​ក្នុង​វិញ ក៏​ទទួល​បាន​ការ​កែប្រែ​មួយ​ចំនួន​ផង​ដែរ។ ការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់ រួមមាន ចង្កូត​ថ្មី , ការ​បញ្ជាមុ​ខងារ Cruise Control នៅ​លើ​ដៃ​ចង្កូត​ផ្ទាល់ និង តាប្លូ​ថ្មី ជាដើម។

Mercedes-Benz ម៉ូដែល E-Class E400d 4Matic (ជំនួស E350d) ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ ប្រភេទ Twin-Turbo ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣៣៥ សេះ ដំណើរការជាមួយប្រអប់​លេខអូតូ ៩ វគ្គ អាច​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម ៤,៩ វិនាទី (៥,១ វិនាទី​សម្រាប់​ប្រភេទ Wagon)។ បើ​ទោះ​បី​ជា​ប្រើ​ម៉ាស៊ីន​រហូត​ដល់​ទៅ ៦ ប៉ុន្តែ​វា​មាន​កម្រិត​ស៊ី​ប្រេង​តិច​បំផុត ត្រឹមតែ ៥,៥ លីត្រ ទៅ ៥,៨ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

ចំណែក​ឯ​ប្រភេទ AMG វិញ E43 ត្រូវ​បាន​ជំនួស​ដោយ E53 ដោយ​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Twin-Turbo ទំហំ ៦ ស៊ីឡាំង ជាមួយ​នឹង Electric Auxiliary Compressor មានកម្លាំង ៤២៩ សេះ ដំណើរការជាមួយ​ប្រអប់​លេខ​អូតូ ៩ វគ្គ និងប្រ័ពន្ធ​ប៉ុង ២ ប្រភេទ 4Matic+ AWD។ វា​អាច​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម ៤,៥ វិនាទី និង​មាន​ល្បឿន​អតិបរិមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើក​រថយន្ត​ពេល​​ទ្រនិច​សាំង​ធ្លាក់​ដល់​បាត ប្រយ័ត្ន​អាសាបង់​ធំ

មនុស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​បើក​បរ​រថយន្ត​ទៅ​មុខ​ ទោះ​បី​ជា​រថយន្ត​របស់​គេ​លោត​ភ្លើង​ក្រហម​បញ្ជាក់​ថា ​អស់​សាំង​ហើយ​ក្ដី​ក៏​គេ​​នៅ​មិន​ទាន់​​ចាក់​សាំង​ភ្លាមៗ​នោះ​ទេ។ នេះ​ក៏​ដោយ​សារ​តែ​ពួក​គេ​យល់​ថា​ រថយន្ត​របស់​គេ​នឹង​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​​មួយ​សន្ទុះ​ទៀត​ ហើយ​រង់​ចាំ​ដល់​កន្លែង​ណា​ដែល​មាន​សាំង​តម្លៃ​ថោក​សិន​សឹម​ចាក់។

​​​យោង​តាម​ស្ថិតិ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បាន​បង្ហាញ​ថា​ មាន​អ្នក​បើកបរ​​ចំនួន​ពាក់​កណ្ដាល​នៃ​អ្នក​បើកបរ​សរុប​​គិត​ថា ​រថយន្ត​របស់​ពួក​គេ​អាច​បន្ត​ដំណើរ​បាន​​ចម្ងាយ​៦០​គីឡូម៉ែត្រ​ទៀត​នៅ​ពេល​លោត​ភ្លើង​បញ្ជាក់​ថា​អស់​សាំង។ លោក​ Ray Sparrow អ្នក​ជំនាញ​ខាង​ជាង​ម៉ាស៊ីន​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​រថយន្ត​អស់​សាំង​ហើយ ​នៅ​តែ​បើក​ទៅ​មុខ​ទៀត​ បញ្ហា​នឹង​កើត​មាន​ឡើង​ចំពោះ​ម៉ាស៊ីន​រថយន្ត។ សម្រាប់​រថយន្ត​​ដែល​​មាន​ម៉ាស៊ីន​ប្រើ​ប្រាស់​​​ប្រេង​ម៉ាស៊ូត​ បញ្ហា​អាច​កើត​មាន​ឡើង​លើ​គ្រឿង​បង្គំ​នៃ​ម៉ាស៊ីន​រថយន្ត​ ដោយ​អាច​មាន​ការ​ខូច​ខាត​បាន​ព្រោះ​តែ​ម៉ាស៊ីន​សំបូរ​ទៅ​ដោយ​ខ្យល់​ជា​ជាង​ប្រេង​ម៉ាស៊ូត។

ចំពោះ​រថយន្ត​ដែល​មាន​ម៉ាស៊ីន​ប្រើ​ប្រាស់​​ដោយ​​សាំង​វិញ ​មាន​ភាព​ប្រសើរ​ជាង​ម៉ាស៊ីន​ម៉ាស៊ូត​បន្តិច។ ប៉ុន្តែ​មាន​ចំណុច​មួយ​ដែល​អ្នក​គួរ​ព្រួយបារម្ភ​នោះ​គឺ​ ក្នុង​ករណី​ដែល​អ្នក​បាន​ចាក់​សាំង​បំពេញ​រួច​ហើយ​​ក៏​ម៉ាស៊ីន​នៅ​តែ​មិន​អាច​បញ្ឆេះ​បាន​​ដែរ។ បញ្ហា​នេះ​អាច​មក​ពី​​ការ​ស្ទះ​ខ្យល់។ ខ្យល់​ដែល​មាន​នៅ​ក្នុង​ធុង​សាំង​ធ្វើ​ឲ្យ​សាំង​មិន​អាច​បង្ហូរ​ទៅ​កាន់​ម៉ាស៊ីន​បាន​ ដែល​នេះ​ត្រូវ​ការ​ជំនួយ​ពី​ជាង​ជួសជុល​ ហើយ​វា​​អាច​ចំណាយ​ប្រាក់​អស់​ច្រើន​ជាង​តម្លៃ​​សាំង​ដែល​អ្នក​បាន​សន្សំសំចៃ​ទៅ​ទៀត។

​ចុង​ក្រោយ​ លោក​ Sparrow បាន​ផ្ដល់​ការ​ណែនាំ​ថា ​អ្នក​បើកបរ​គ្រប់​រូប​គួរ​ណា​តែ​បើក​បរ​រថយន្ត​ដែល​មាន​ប្រេង​ឥន្ធនៈ​គ្រប់​គ្រាន់​ ជៀសវាង​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ដល់​ម៉ាស៊ីន​ព្រោះ​តែ​ចង់​សន្សំ​សំចៃ​ប្រាក់​បន្តិច​បន្តួច​នោះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Everest កែ​រូបរាង​​ហើយ កាច​មិន​ចាញ់ Ranger Raptor

រថយន្ត​ Ford Everest មួយ​គ្រឿង​នៅ​វៀតណាម ទទួល​បាន​ការ​កែ​ប្រែ​មុខ​មាត់ ដែល​លទ្ធផល​ទទួល​បាន​រូបរាង​កាច​មិន​ចាញ់ Ford Raptor នោះ​ឡើយ។

ដំបូង​គឺ​ការ​ប្ដូរ​កង់​ទៅ​ជា​កង់​ប្រភេទ Off-Road នាំ​ចូល​ពី​សហរដ្ឋអាមេរិក ដែល​មាន​តម្លៃ​ប្រមាណ ៨០ លាន​ដុង (ប្រមាណ ៣ ៤០០ ដុល្លារ)។ ​បន្ទាប់​មក​​គឺ​ការ​ប្ដូរ​ពណ៌​​​ពី​ពណ៌​ស ទៅ​ជា​ពណ៌​ខ្មៅ និង​ការ​បន្ថែម​អក្សរ​ FORD ទំហំ​ធំ ដូច​ជា​នៅ​លើ​ម៉ូដែល Raptor ដែល​កញ្ចប់​ប្ដូរ​ពណ៌ និង​ឡូហ្គោ​នេះ​មាន​តម្លៃ​ប្រមាណ ២៦០ ដុល្លារ។

នេះ​គ្រាន់​តែ​ជា​ដំណាក់​កាល​ដំបូង ដោយ​​ម្ចាស់​រថយន្ត​នឹង​បន្ថែម​នូវ​រន្ធ​ខ្យល់, ភ្លើង LED និង​កញ្ចប់​មួយ​ចំនួន​ទៀត ដើម្បី​​អាច​ប្រើ​រថយន្ត​នេះ​សម្រាប់​ផ្សងព្រេង និង​បើកបរ​ចូល​ព្រៃ ឡើង​ភ្នំ​បាន​កាន់​តែ​ងាយ​ស្រួល៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Kia បញ្ជាក់ថានឹងផលិតរថយន្ត ភីកអាប់សម្រាប់ឆ្នាំ២០២២ ឬ២០២៣

ក្រុមហ៊ុន Kia មានការលំបាកក្នុងការធ្វើការងារលើរថយន្តភីកអាប់ ខ្នាតមធ្យម ដែលមានបំណងចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុន Ford និង Toyota ។ ព័ត៌មាននេះ លោក Damien Meredith ដែលជានាយកផ្នែកប្រតិបត្តិ របស់ក្រុមហ៊ុន Kia ប្រចាំប្រទេសអូស្រា្តលី ដែលបានប្រាប់ទៅ CarsGuide ថា “ការងារបានចាប់ផ្តើម” លើឡានប្រភេទដឹក ។ នាយកផ្នែកប្រតិបតិ្តការអូស្រា្តលី ម៉ាករបស់កូរ៉េខាងត្បូង បន្ថែមថានឹងមានការផលិតចេញជាផ្លូវការនៅឆ្នាំ ២០២២ ឬ ២០២៣ អាចដំណាលគ្នាជាមួយ រថយន្ត Hyundai ផ្សេងៗទៀត ដែលត្រូវបានគេរំពឹងទុក។

យោងតាមលោក Meredith រថយន្ត Kia ភីកអាប់ នឹងមិនមែនជា “រថយន្តស៊ីវីល័យ” ដូចជារថយន្ត Honda Ridgeline ឬរថយន្តអនាគត Hyundai Santa Cruz ទេ។ លោក Meredith បញ្ជាក់ថានឹងផលិតរថយន្ត ប្រភេទ ២បាំង និងមួយបាំង ជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត។

ជាការពិតណាស់ អ្នកជំនាញខាងភូមិសាស្ត្រនឹងប្រាប់អ្នកថា អូស្រ្តាលីមិនមែនជាសហរដ្ឋអាមេរិកទេ ដែលនេះហើយជាមូលហេតុដែលធ្វើអោយក្រុមហ៊ុន Kia Motors America រកមើលថាតើការជ្រើសរើសម៉ាក់យីហោ នេះមានឱកាសធ្វើយ៉ាងណាឱ្យផ្លូវរបស់វាបានទៅដល់ច្រាំងសមុទ្ររបស់យើង។ ដោយសន្មតថាឡានដឹកទំនិញនេះ ត្រូវបានគេបម្រុងទុកសម្រាប់រដ្ឋ ដោយរំពឹងថាម៉ូដែលនេះនឹងផ្លាស់ប្តូរទីតាំងរថយន្តអូស្រ្តាលីមួយបាំងជាមួយជម្រើសម៉ាស៊ីនម៉ាស៊ូត ព្រោះវាមិនមានលក្ខណៈទូទៅក្នុងការប្រកួតប្រជែងទីផ្សារអាមេរិកដែលរួមមាន Chevrolet Colorado, Ford Ranger, Jeep Gladiator, Nissan Frontier និង Toyota Tacoma ។

យ៉ាងណាក៏ដោយអ្វីដែលអាចធ្វើទៅបានហើយ មិនថាផ្លូវមួយណាទេ អូស្ត្រាលី ឬអាមេរិក ប្រសិនបើមានកំណត់ពីសក្តានុពលទីផ្សារអាមេរិក យើងនឹងធ្វើការអភិវឌ្ឍន៍បន្ថែមទៀតដើម្បីយកទីផ្សារនោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបើកបរដំបូងនៃរថយន្ត Toyota Tacoma ២០២០ ម៉ូដែល TRD-Pro

កាលពីឆ្នាំមុន រថយន្តប្រភេទដឹកធន់មធ្យមគឺវត្តមានរបស់រថយន្ត Chevrolet Colorado ZR2 Bison ដែលមានសមត្ថភាពមិនគួរឱ្យជឿ ទន្ទឹមនឹងនោះក៏ចាប់ផ្តើមមានរថយន្ត Ford Ranger និងរថយន្ត Jeep Gladiator ។ ទោះយ៉ាងណាក៏ដោយ ថ្វីបើមានការប្រកួតប្រជែងយ៉ាងខ្លាំងពីដៃគូប្រកួតប្រជែងថ្មីក៏ដោយ សម្រាប់ Toyota Tacoma នៅតែជារថយន្តប្រភេទដឹកធន់មធ្យម ដែលលក់ដាច់បំផុតក្នុងចំណោមរថយន្តលក់ដាច់បំផុតទាំង 15 នៅសហរដ្ឋអាមេរិក និងនៅតូយ៉ូតា។

ហើយក្រុមហ៊ុនតូយ៉ូតា ក៏មិនស្ងៀមស្ងាត់ដែរ តែងតែធ្វើការវិឌ្ឍន៍ខ្លួនមិនអោយចាញ់ដៃគូប្រកួតប្រជែងរបស់ខ្លួនដូចជា Gladiator និង Ranger ក្នុងនាមជាអ្នកប្រយុទ្ធ ក្រុមហ៊ុនជប៉ុនមួយនេះ កំពុងដោយស្រាយចំពោះបញ្ហាក៏ដូចជាសំណូមពរទូទៅមួយចំនួនរបស់ម្ចាស់ Tacoma កុំអោយមានការសោកសៅ ដើម្បីឈានដល់កម្រិតនៃការលក់មួយដែលពួកចង់បាន។

បើកឆាកដំបូង និយាយពីកៅអីអេឡិចត្រូនិច អាចបញ្ជារបាន ១០ទិសដៅ បំពាក់លក្ខណះពិសេសនេះស្តង់ដារនៅលើម៉ូដែល SR5 ឬខ្ពស់ជាងម៉ូដែល V6។ នេះដោយសារតែមានការត្អូញត្អែរពីសំណាក់អ្នកបើកបរផ្លូវឆ្ងាយ ពិបាកកំណត់ការអង្គុយ ដូចនេះហើយយើងគិតថាវាអ្នកអាចជួយអោយអ្នកបើកបរមានផាសុកភាព។ ខ្ញុំមិនដែលមានបញ្ហាជាមួយកៅអីរបស់ Tacoma ទេ ព្រោះគ្មានការឈឺចាប់ណាមួយទេបន្ទាប់ពីការបើកបរលើក្រួស និងពិបាកជាច្រើនម៉ោង។

Tacoma ប្រភេទថ្មីនេះក៏បានអភិវឌ្ឍន៍បន្ថែមទៅលើប្រព័ន្ធកំសាន្តផងដែរ រួមជាមួយរថយន្តខ្សែស្រឡាយបងប្អូន RAV4 ដែលជារថយន្តដំបូងរបស់តូយ៉ូតា ដែលអាចប្រើប្រាស់បានជាមួយប្រព័ន្ធប្រតិបត្តិការ Android Auto។ យ៉ាងណាមិញរថយន្តនេះក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Apple CarPlay ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្រេចចិត្តប្រើប្រព័ន្ធតូយ៉ូតាជំនួសវិញ អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីកំណែថ្មីរបស់កម្មវិធី Entune .s តែបើទោះយ៉ាងណាក៏ដោយ បើនិយាយពីប្រព័ន្ធកំសាន្ត រថយន្តមិនអាចប្រកួតជាមួយ​មុខងារ UConnect របស់ Gladiator ឡើយ។

រថយន្ត Tacoma ទាំងអស់នឹងត្រូវបំពាក់មុខងារស្តង់ដារ សុវត្ថិភាព Toyota Safety Sense-P ដែលរួមមានប្រព័ន្ធកំណត់ការបើកបរល្បឿនស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធការពារការប៉ះទង្គិចពីខាងមុខ (Pre-Collision System) ប្រព័ន្ធអោយសញ្ញាពេលបើកបរខុសគន្លងផ្លូវ និងភ្លើងចង្កៀងមុខ ឡើងចុះដោយស្វ័យប្រវត្តិ (Auto High-Beam)។ សម្រាប់ឆ្នាំនេះ ម៉ូដែល TRD Pro ផលិតយ៉ាងពិសេសជាមួយពណ៍ បៃតងក្រម៉ៅ ឬហៅម្យ៉ាងទៀតថាពណ៍ត្រេអុី ជាមួយបំពង់ខ្យល់បំពាក់ពីរោងចក្រ។ ម៉ូដែល TRD Off-road និងម៉ូដែល TRD Pro មានបំពាក់មកជាមួយកាមេរ៉ាជុំវិញរថយន្ត ដែលអាចមើលមួយជុំរថយន្តដោយមិនមានការពិបាកទៀតឡើយជាមួយផ្លូវចង្អៀត។ ម៉ូដែល TRD នេះក៏បានបំពាក់មកជាមួយប្រព័ន្ធកំណត់មុខងារបើកបរ ដែលអាចអោយយើងមើលបានយ៉ាងងាយស្រួលគ្រប់ស្ថានភាពផ្លូវ។

នៅលើផ្លូវ Tacoma មិនសូវចាប់អារម្មណ៍ទេដោយសារវានៅតែប្រើម៉ាស៊ីន V៦ ៣,៥ លីត្រ ២៧៨ សេស ដដែល ដែលមានអាយុច្រើនហើយ។ ដូចពីមុនដែរ ម៉ាស៊ីននេះត្រូវបានគេភ្ជាប់ទៅនឹងលេខដៃ ៦វគ្គ ឬអូតូ ៦វគ្គ មានភាពយឺតយ៉ាវក្នុងឆ្លើយតបនៃល្បឿន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu D-Max X-Series តែងខ្លួនម៉ាអេម តម្លៃមិនដល់ ៣ ម៉ឺនដុល្លារ

នាពេលថ្មីៗនេះ ក្រុមហ៊ុន​ Isuzu បាន​បញ្ចេញ Pickup ម៉ូដែល​ពិសេស D-Max X-Series (Limited Edition) នៅក្នុងប្រទេសម៉ាឡេស៊ី ដោយ​បន្ថែម​នូវ​ការតុបតែងមួយ​ចំនួន ដើម្បី​ឲ្យ​វា​មាន​រូបរាង​បែប​ស្ព័រ​យ៉ាង​ឡូយ។

D-Max X-Series នេះ​មាន​ចំនួន ២ ជម្រើស គឺ​ប្រភេទ​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត ចំណុះ ២,៥ លីត្រ មានកម្លាំង ១៣៤ សេះ និង ចំណុះ ៣,០ លីត្រ មានកម្លាំង ១៧៤ សេះ ដំណើរការជាមួយ​ប្រអប់លេខអូតូ ៥ វគ្គ។ ​វា​មាន​តម្លៃ​ចាប់​ពី ២៩ ០០០ ដុល្លារឡើងទៅលើទីផ្សារប្រទេសម៉ាឡេស៊ី។

ភីកអាប់នេះបាន​ធ្វើ​កំណែ​រូបរាង​យ៉ាង​ពិសេស ជា​ពិសេស​គឺ​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ ជាមួយ​នឹង​ការ​លេង​តែម​ពណ៌​យ៉ាង​ស្រស់​ឆើតឆាយ​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ផ្នែក​ខាង​ក្នុង​របស់ D-Max X-Series បាន​បំពាក់​កៅអី​ស្បែក​ពណ៌​ក្រហម​លាយ​ខ្មៅ​យ៉ាង​ទាក់ទាញ រួមទាំង កម្រាល​ជើង​ពិសេស និង កាមេរ៉ា ៣៦០ ដឺក្រេ ទៀត​ផង។

ក្រៅ​ពី​នេះ វា​បាន​បំពាក់​ដូច D-Max ធម្មតា​ដែរ គឺ អំពូល​បំភ្លឺ​ពេល​ថ្ងៃ​ប្រភេទ LED , ចង្កៀង​ក្រោយ LED , យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៨ អ៊ីញ , ប្រព័ន្ធ​ចូល​រថយន្ត​មិន​បាច់​ប្រើ​សោរ , ប៊ូតង់​បញ្ឆេះ​ម៉ាស៊ីន , ម៉ាស៊ីន​ត្រជាក់​ស្វ័យប្រវត្តិ , កាមេរ៉ា​ក្រោយ , អេក្រង់​ទំហំ ៨ អ៊ីញ និង Speaker ចំនួន ៨ គ្រាប់។

លើស​ពី​នេះ​ទៅ​ទៀត D-Max បាន​បំពាក់​ពោង​សុវត្ថិភាព​ចំនួន ២ , ប្រព័ន្ធ​ហ្វ្រាំង ABS ជាមួយ EBD និង​ហ្វ្រាំង​ជំនួយ ព្រមទាំង ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Accord Hybrid ស៊េរីថ្មី ១០០ គីឡូ ស៊ីសាំង ៦ លីត្រគត់

បើតាមទីភ្នាក់ងារ​សហព័ន្ធ EPA បាន​បង្ហាញ​ថា រថយន្ត Honda Accord Hybrid ស៊េរីថ្មី មាន​កម្រិត​ស៊ីសាំងត្រឹម ៦ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

Honda Accord Hybrid ថ្មី មាន​ទម្ងន់​ស្រាល​ជាង​មុន ហើយ​ប្រើ​ប្រព័ន្ធ Hybrid ជំនាន់​ទី ៣ ដែល​មាន​ទំហំ​តូច និង​អះអាង​ថា​​មាន​កម្រិត​ស៊ីសាំង​តិច​ជាង​មុន ៤០ ភាគរយ។

វាប្រើម៉ាស៊ីនសាំង​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយនឹងអាគុយ Lithium-ion ព្រមទាំង​ម៉ូទ័រ​អគ្គិសនី​ចំនួន ២ ដែលបង្កើត​កម្លាំង​បានសរុប ២១២ សេះ។

Accord Hybrid ថ្មី មាន​លក្ខណៈ​ពិសេស​ជា​ច្រើន ដូច​ជា​ការ​ធ្វើ​ឲ្យ​កាប៊ីន​ខាង​ក្នុង​កាន់​តែ​ប្រសើរ ជាមួយ​នឹងគ្រឿងបរិក្ខាខា​មាន​គុណភាព​ខ្ពស់ ហើយថែមទាំងមានផ្នែកខាងក្នុងធំទូលាយ​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Raptor និង F-150 Raptor តម្លៃលក់នៅកម្ពុជា ខុសគ្នា​យ៉ាង​ណា?

​រថយន្ត​ Ford Ranger Raptor និង F-150 Raptor ​មាន​មុខមាត់​ពោរពេញ​ដោយ​អំណាច និង​មាន​សមត្ថភាព​ខ្លាំង​បំផុត​លើ​ការ​បើកបរ​នៅ​ផ្លូវ​ពិបាក។ ពីរ​ចំណុច​នេះ អាច​ឲ្យ​រថយន្ត​ទាំង​ពីរ ទាក់ទាញ​ចិត្ត​​មនុស្ស​ជា​ច្រើន។

Ford Ranger Raptor

​បច្ចុប្បន្ន​នេះ​រថយន្ត​ទាំង​ពីរ​ម៉ូដែល​គឺ​មាន​ចរាចរណ៍​លក់​នៅ​កម្ពុជា​ជា​ច្រើន​សន្ធឹក ដោយ​មាន​តម្លៃ​ខុស​គ្នា​មួយ​ជា​ពីរ។ ចំពោះ Ford Ranger Raptor ស៊េរី​ថ្មី​មាន​តម្លៃ​ល្បាក់​ ៧០ ០០០ ដុល្លារ ចំណែក​ F-150 Raptor វិញ​មាន​តម្លៃ​ល្បាក់​ ១២០ ០០០ ដុល្លារ។

Ford F-150 Raptor

តម្លៃ​ខុស​គ្នា​ខ្លាំង​បែប​នេះ​ក៏​ដោយ​សារ​រថយន្ត​ទាំង​ពីរ​មាន​លក្ខណៈ​សម្បត្តិ​ខុស​គ្នា។ ជាក់​ស្ដែង​ Ranger Raptor មាន​បំពាក់​ម៉ាស៊ីន​ Twin-Turbocharged ម៉ាស៊ូត ៤ ស៊ីឡាំង,​ ចំណុះ​ ២,០ លីត្រ, អាច​ផលិត​កម្លាំង​បាន​ ២១០ សេះ, មាន​ប្រអប់​លេខ​អូតូ​ ១០ វគ្គ និង​មាន​ប្រភេទ​បើកបរ​ចំនួន​ ៦ ប្រភេទ។

Ford F-150 Raptor វិញ​មាន​បំពាក់​ម៉ាស៊ីន​ Twin-Turbocharged ចំណុះ ៣,៥ លីត្រ ចំនួន ៦ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន​ ៤៥០ សេះ និង​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​អូតូ ១០ វគ្គ។ ខាង​ក្រោម​ជា​រូបភាព​ប្រៀប​ធៀប​រូបរាង​រថយន្ត​ទាំង​ពីរ ៖​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​មេ​ Mercedes ទទួល​បាន​ការ​​អនុញ្ញាត​ឲ្យ​សាក​ល្បង​ប្រព័ន្ធ​ចំណត​ស្វ័យប្រវត្តិ

Daimler ក្រុមហ៊ុន​មេ​របស់​ Mercesdes-Benz រួម​ជា​មួយ​ក្រុមហ៊ុន​ Bosh ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​នៅ​​ទីក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់ ដើម្បី​សាក​ល្បង​ប្រព័ន្ធ​ចំណង​ស្វ័យប្រវត្តិ​របស់​ខ្លួន។

ការ​សាក​ល្បង​នឹង​ធ្វើ​ឡើង​នៅ​ទីតាំង​ចំណង​ក្នុង​ Mercedes-Benz Museum ដែល​មាន​បំពាក់​ដោយ​ Sensor ដើម្បី​នាំ​ផ្លូវ និង​ត្រួត​ពិនិត្យ​​រថយន្ត​ នៅ​ពេល​ពួក​វា​ចូល​ចត​ដោយ​​ខ្លួន​ឯង ដោយ​ស្វ័យប្រវត្តិ។ ម្ចាស់​រថយន្ត​គ្រាន់​ចុច​បញ្ជា​លើ​កម្មវិធី​ទូរសព្ទ រួច​បញ្ជូន​រថយន្ត​របស់​ពួក​គេ​ ទៅ​កាន់​ទីតាំង​ចត និង​អាច​ហៅ​រថយន្ត​មក​វិញ​បាន​ តាម​រយៈ​កម្មវិធី​ដដែល។ ដំណើរ​ការ​ចូល​ចត​ស្វ័យប្រវត្តិ​នេះ មិន​ត្រូវ​ការ​មនុស្ស​បញ្ជា​នោះ​ទេ។

ស្ដាប់​ទៅ​ដូច​សាមញ្ញ​ណាស់ ប៉ុន្តែ​ដំណើរ​ការ​ទាំង​មូល​មិន​ងាយ​ស្រួល​នោះ​ទេ។ ដើម្បី​បង្កើត​ប្រព័ន្ធ​នេះ​បាន​ Bosch ត្រូវ​ដំឡើង​ Sensor នៅ​គ្រប់​ទីតាំង​ក្នុង​ចំណត​រថយន្ត​ ដើម្បី​ផ្ដល់​ព័ត៌មាន​​សំខាន់ៗ​សម្រាប់​នាំ​ផ្លូវ​រថយន្ត។ នៅ​ពេល​រថយន្ត​ជួប​ឧបសគ្គ​នៅ​លើ​ផ្លូវ វា​នឹង​ឈប់​ភ្លាម​មួយ​រំពេច។ គួរ​ដឹង​ថា​ប្រព័ន្ធ​ចំណត​ស្វ័យប្រវត្តិ​នេះ បាន​ផលិត​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Sad បាត់! ចាប់ពីឆ្នាំ ២០២១ Mercedes នឹងឈប់ផលិតឡានស្ព័រម៉ូដែល SLC ទៀតហើយ

រថយន្ត​ស្ព័រ​ខ្នាត​តូច មិន​សូវលក់​ដាច់​ប៉ុន្មាន​ឡើយ ហើយ​រថយន្ត​ប្រភេទ​នេះ​តែង​ធ្លាក់​ចុះ​ការ​ចាប់អារម្មណ៍​ជា​រឿយៗ។ ដោយសារតែ​ហេតុ​នេះ​ហើយ​ទើប​ក្រុមហ៊ុន Mercedes-Benz សម្រេច​ចិត្ត​ថា​នឹង​ឈប់​ផលិត​ម៉ូដែល SLC ក្រោយ​ស៊េរី​ឆ្នាំ ២០២០។

SLC ស៊េរី​ចុងក្រោយ​នេះ នឹង​មាន​ចំនួន ២ ម៉ូដែល គឺ SLC300 Final Edition និង SLC 43 AMG Final Edition សម្រាប់​ស៊េរី​ឆ្នាំ ២០២០ ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​តែម្តង។

SLC300 Final Edition នឹង​មាន​លក្ខណៈ​ពិសេស ដូច​ជា ការ​តុបតែង​ផ្នែក​ខាង​ក្រៅ​ពណ៌​ខ្មៅ​រលើប​រលោង, ស្លាក SLC Final Edition, យ៉ាន់​អាលុយមីញ៉ូម ប្រភេទ AMG ទំហំ ១៨ អ៊ីញ ពណ៌​ខ្មៅ​រលោង, ផ្នែក​ខាង​ក្នុង​បំពាក់​ទៅ​ដោយ​ស្បែក​ពណ៌​ខ្មៅ​លាយ​ទឹក​ប្រាក់ ជាមួយ​ថ្នេរ​ដេរ​ពណ៌​ប្រផេះ។ សម្រាប់​ពណ៌​នៃ​រថយន្ត​នេះ​មាន​តែ​មួយ​ជម្រើស​ប៉ុណ្ណោះ គឺ ពណ៌​ប្រផេះ Selenite Grey។

ចំណែក​ឯ SLC 43 AMG Final Edition វិញ ក៏​មាន​លក្ខណៈ​ពិសេស​ស្រដៀង​គ្នា​ដែរ គឺ ការ​តុបតែង​ផ្នែក​ខាង​ក្រៅ​ពណ៌​ខ្មៅ​រលើប​រលោង, ស្លាក SLC Final Edition, យ៉ាន់​អាលុយមីញ៉ូម ប្រភេទ AMG ទំហំ ១៨ អ៊ីញ ពណ៌​ខ្មៅ​រលោង, ផ្នែក​ខាង​ក្នុង​បំពាក់​ទៅ​ដោយ​ស្បែក​ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់ និង​ដៃ​ចង្កូត​ប្រភេទ AMG។ អ្នក​អាច​បែកចែក​ម៉ូដែល​ទាំង ២ ខាង​លើ​នេះ​បាន​យ៉ាង​ងាយ​ស្រួល ព្រោះ SLC 43 AMG Final Edition នឹង​មាន​តែ​ជម្រើស​ពណ៌​លឿង (Sun Yellow) ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+