ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Xpeng GX ត្រៀមខ្លួនចូលទីផ្សារប្រទេសចិន មានទាំងជម្រើស EV និង EREV ជាមួយតម្លៃចាប់ពីជាង ៥ម៉ឺនដុល្លារ

រថយន្ដ Xpeng GX បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់នៅក្នុងប្រទេសចិនហើយ ដោយបានបង្ហាញនូវជម្រើសម៉ាស៊ីនពីរប្រភេទគឺ ជម្រើសប្រើសាំងលាយអគ្គិសនី (EREV)  និងជម្រើសប្រើអគ្គិសនីសុទ្ធ (BEV)។ ចំពោះទំហំរូបរាងខាងក្រៅ រថយន្តនេះមានប្រវែងតួខ្លួនរហូតដល់ ៥.៣ ម៉ែត្រ និងបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ អាចឈានទៅដល់កម្រិត L4 ជាមួយកម្លាំងគណនានៃបន្ទះឈីប (Computing power) រហូតដល់ ៣ ០០០ TOPS។

Xpeng GX flagship EREV crossover broke covers in China resembling Range RoverXpeng GX SUV ខ្នាតធំដំបូងបង្អស់របស់ប្រេននេះ ដែលមានរូបរាងខាងក្រៅស្រដៀងទៅនឹងរថយន្ត Range Rover។ រថយន្ត SUV នេះប្រើប្រាស់ដៃទ្វារប្រភេទលិបចូលក្នុងនិងមានរន្ធបឺតខ្យល់នៅផ្នែកខាងមុខ។ នៅផ្នែកខាងក្នុង Xpeng GX ផ្តល់ជូននូវកៅអីចំនួន ៦ រចនាជាមួយប្លង់កៅអី ២+២+២។ បើនិយាយពីទ្វារឃ្លាំងក្រោយរចនាបើកជាពីរផ្នែក (លើ-ក្រោម) ដូចទៅនឹងរថយន្ត Range Rover ដែរ។ ចំពោះទម្ងន់ទទេរបស់រថយន្តនេះគឺចន្លោះពី ២ ៦៩០ ដល់ ២ ៨៩០ គីឡូក្រាម ចំណែកឯទម្ងន់សរុបពេលផ្ទុកពេញគឺចន្លោះពី ៣ ២៤០ ដល់ ៣ ៤០៥ គីឡូក្រាម។

សម្រាប់កម្រិតសមត្ថភាពវិញ ម៉ូឌែលអគ្គិសនីប្រើប៉ុងពីរ (AWD) Xpeng GX បានបំពាក់មកជាមួយម៉ូទ័រអគ្គិសនីផ្នែកខាងមុខជាប្រភេទ YS230XY01G01E ផលិតដោយ Xpeng ផ្ទាល់ អាចផលិតកម្លាំងបាន ១៦០ គីឡូវ៉ាត់ (២១៥ សេះ) ខណៈកម្លាំងសរុបអតិបរមានៃរថយន្តមានរហូតដល់ ៤៣០ គីឡូវ៉ាត់ (៥៧៧ សេះ)។ ជាមួយគ្នា Xpeng GX បានបំពាក់ជាមួយកញ្ចប់ថ្មប្រភេទ Ternary NMC ផ្គត់ផ្គង់ដោយក្រុមហ៊ុន CALB។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន មិនទាន់បានបង្ហាញពីទំហំផ្ទុកនៃថ្មនេះនៅឡើយទេ។ ចំពោះម៉ូឌែលប្រើអគ្គិសនីសុទ្ធអាចបើកបរក្នុងល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រឡេកមកមើលរថយន្ត Xpeng GX ម៉ូឌែលប្រើសាំងលាយអគ្គិសនី (EREV) ផ្ដល់មកជាមួយជម្រើសប្រើប៉ុងពីរ ប៉ុណ្ណោះ។ សម្រាប់ម៉ូទ័រអគ្គិសនីផ្នែកខាងមុខអាចកម្លាំងអតិបរមា ១៦០ គីឡូវ៉ាត់ ចំណែកឯម៉ូទ័រផ្នែកខាងក្រោយផលិតកម្លាំងបាន ២១០ គីឡូវ៉ាត់ (២៨២ សេះ) ខណៈកម្លាំងសរុបម៉ូឌែល EREV អាចផលិតកម្លាំងបាន ៣៧០ គីឡូវ៉ាត់ (៤៩៦ សេះ)។

ខុសពីម៉ូឌែលប្រើអគ្គិសនីសុទ្ធ ដោយក្នុងនោះសម្រាប់ម៉ូឌែលប្រើសាំងលាយអគ្គិសនី បំពាក់ជាមួយកញ្ចប់ថ្មប្រភេទ LFP ទំហំ ៦៣.៣ គីឡូវ៉ាត់ម៉ោង (kWh) ផលិតដោយក្រុមហ៊ុន CALB អនុញ្ញាតឲ្យរថយន្តនេះបើកបរបានចម្ងាយ ៣២០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ ខណៈរយៈចម្ងាយមិនទាន់តត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ យ៉ាងមិញយោងតាមសម្រាប់តម្លៃតាមការប៉ាន់ស្មានរថយន្ត Xpeng GX នឹងត្រូវដាក់លក់ក្នុងទីផ្សារនៅឆ្នាំនេះ ក្នុងតម្លៃចន្លោះពី ៥៧ ៦៥០ ដល់ ៧២ ០៧០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Sedan ក្នុងត្រកូល Fang Cheng Bao របស់ក្រុមហ៊ុន BYD ត្រូវបានគេប្រទះឃើញមុនពេលដាក់សម្ពោធជាផ្លូវការ

រថយន្តប្រភេទ Sedan ម៉ូឌែលថ្មីរបស់ប្រេន Fang Cheng Bao (FCB) របស់ក្រុមហ៊ុន BYD ត្រូវបានគេរំពឹងថានឹងដាក់ឈ្មោះថា Mei 7 ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ ក្នុងសភាពបិទស្កុតជិត។ 

ជាមួយគ្នានេះកាលពីពេលថ្មីៗនេះ អគ្គនាយកនៃប្រេន Fang Cheng Bao (FCB) បានបង្ហើបឲ្យដឹងថា នៅឆ្នាំ ២០២៦ ជាឆ្នាំទី ៣ នៃវត្តមានរបស់ប្រេន FCB ក្រុមហ៊ុននឹងដាក់សម្ពោធនូវស្រឡាយរថយន្តប្រភេទ Sedan ស៊េរីថ្មីទាំងស្រុង។ នេះគឺជាការពង្រីកបន្ថែមនូវបញ្ជីផលិតផលបច្ចុប្បន្នរបស់ FCB ដែលមានត្រឹមតែម៉ូឌែល SUV ស្ថិតក្រោមត្រកូល Fang Cheng Bao (សម្រាប់ Off-road) និងត្រកូល Titanium ផ្ដោតលើសម្ការប្រើប្រាស់ក្នុងក្រុងប៉ុណ្ណោះ។

តាមការមើលមួយភ្លែត រថយន្ត Fang Cheng Bao Mei 7 មានរូបរាងទាបប្រភេទ Fastback មានដំបូលជម្រាលទៅក្រោយ ជាមួយនឹងផ្នែកជំហៀងរាងប៉ោងឡើងនៅសងខាងនៃគ្របម៉ាស៊ីន, ដៃទ្វារប្រភេទបង្កប់ពាក់កណ្ដាល (semi-hidden), កន្ទុយក្រោយបែបលោតចេញក្រៅនៅផ្នែកខាងក្រោយ និងប្រព័ន្ធ Lidar នៅផ្នែកខាងមុខ។ ជាមួយលក្ខណៈពិសេសទាំងនេះ បញ្ជាក់ថារថយន្តនេះនឹងត្រូវបានបំពាក់នូវប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ “God’s Eye” កម្រិតខ្ពស់បំផុតរបស់ BYD។

ស្រដៀងគ្នាទៅនឹងម៉ូដែលផ្សេងទៀតស្ថិតក្រោមប្រេន FCB រថយន្ត Mei 7 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់នូវគ្រោងឆ្អឹងកម្រិតខ្ពស់ Dual Mode Off-road (DMO) Super Hybrid Platform របស់ក្រុមហ៊ុន រួមជាមួយនឹងបច្ចេកវិទ្យាផ្សេងៗទៀត ដូចជាប្រព័ន្ធគ្រប់គ្រងតួខ្លួនវៃឆ្លាត DiSus Intelligent Body Control System ជាដើម។

ក្នុងនាមជារថយន្តប្រភេទ Sedan បែបស្ព័ររបស់ Fang Cheng Bao Mei 7 អាចនឹងមានតម្លៃចន្លោះពី ២៨ ៨០០ ទៅ ៤៣ ២០០ ដុល្លារ។ លើសពីនេះទៅទៀត ទោះបីជាលក្ខណៈបច្ចេកទេសផ្លូវការរបស់ Mei 7 មិនទាន់ត្រូវបានបញ្ចេញក៏ដោយ ប៉ុន្តែមានការសន្និដ្ឋានថា ម៉ូឌែលនេះនឹងប្រើប្រាស់សម្ភារៈដែលធ្វើពីលោហៈធាតុ “ម៉ាញេស្យូម” (Magnesium alloy) ដើម្បីសម្រេចបាននូវទម្ងន់ស្រាល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើរថយន្តចេញសញ្ញាឆេករូបអាគុយ មានន័យដូចម្តេច?

ប្រសិនបើករថយន្តសុខៗស្រាប់តែលោតចេញសញ្ញាឆេករូបអាគុយ ក្នុងកុងទ័រ គឺវាបង្ហាញពីបញ្ហានៃប្រព័ន្ធសាកភ្លើងដែលដំណើរការមិនស្រួលចេញពីឌីណាម៉ូ និងបញ្ហាអាគុយ។ ដូច្នេះទាំងនេះ គឺជាមូលហេតុ ដែលបណ្តាលឲ្យលោតចេញសញ្ញារូបអាគុយ និងវិធីដោះស្រាយ៖

១. ឌីណាម៉ូខូច ដែលមិនអាចផ្តល់ភ្លើងសម្រាប់រថយន្តទាំងមូល និងសាកអាគុយបានឡើយ។

២. ខ្សែពានរលុង ឬដាច់ ដែលមិនអាចឲ្យឌីណាម៉ូ បង្វិលដល់កម្រិតល្បឿនក្នុងការបង្កើតថាមពលបានឡើយ។

៣. ក្បាលអាគុយរលុង ឬមានច្រេះ ដែលកាត់ផ្តាច់ចរន្តភ្លើងរវាងឌីណាម៉ូ និងអាគុយ។

៤. អាគុយបានខូចតែម្តង ដែលមិនអាចផ្ទុក និងទទួលការសាកភ្លើងពីឌីណាម៉ូទៀតនោះទេ។

៥. ឧបករណ៍គ្រប់គ្រងតង់ស្យុង (Voltage Regulator) បានខូច ដែលមិនអាចគ្រប់គ្រងរក្សាកម្រិតវ៉ុលដែលបញ្ជូនថាមពលទៅអាគុយ បណ្តាលឲ្យមានការសាកភ្លើងចូលច្រើនជ្រុល ឬសាកចូលតិចមិនគ្រប់គ្រាន់។

ក្រៅពីនេះ វាក៏អាចបណ្តាលមកពីការដាច់រហែកខ្សែភ្លើងណាមួយខូចហ្វ៊ុយស៊ីប និងរ៉ឺឡេ ក៏ដូចជាអាចមកពីប្រព័ន្ធ ECU ឬហៅថា បតបញ្ជាជាដើម។

អ៊ីចឹងជាដំណោះស្រាយបន្ទាន់ក្នុងពេលមានបញ្ហានេះកើតឡើង អ្វីដែលត្រូវធ្វើមុនគេនោះគឺ បិទឧបករណ៍ដែលប្រើភ្លើងដូចជា វិទ្យុ ម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិចដែលមិនចាំបាច់ ដើម្បីកុំឲ្យអាគុយឆាប់អស់ថាមពល។ បន្ទាប់មកទៀត ព្យាយាមបើកទៅស្វែងរកការ៉ាស់ជួសជុលតាមដែលអាចធ្វើបាន ឬទីតាំងដែលមានសុវត្ថិភាព ហើយបើរកមិនទាន់បានទេ កុំទាន់ ពន្លត់ម៉ាស៊ីនរថយន្តឲ្យសោះ ព្រោះវានឹងមិនអាចដេរបញ្ឆេះវិញបានឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC ឈរនៅចំណាត់ថ្នាក់លេខ ១ ជាប្រេនរក្សាតម្លៃលក់បន្តបានខ្ពស់បំផុតនៅចិន

ប្រេនរថយន្ដរបស់ក្រុមហ៊ុន GAC កំពុងធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្តនិងជឿជាក់លើគុណភាពរថយន្ដរបស់ពួកគេ ក្រោយក្រុមហ៊ុនផលិតរថយន្ដមួយនេះបានឈរលេខ១ ជារប្រេនរក្សាតម្លៃលក់បន្តបានខ្ពស់បំផុតនៅចិន បន្ទាប់ពីប្រើប្រាស់បាន៣ឆ្នាំ។

GAC Makes Its Debut in New Zealand - Miles Groupយោងតាមរបាយការណ៍ពី “China Automotive Resale Value Ranking” ដែលទើបចេញផ្សាយក្នុងខែមករា ឆ្នាំ ២០២៦ រថយន្ដប្រភេទ MPV របស់ GAC ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជារប្រេនរក្សាតម្លៃលក់បន្តបានខ្ពស់បំផុតនៅចិន ជាមួយអត្រារក្សារតម្លៃនៃការលក់បន្ដ ៥៦,៨២%។ ជាមួយសមិទ្ធផលថ្មីបានបង្ហាញថាគ្រប់រថយន្ដរបស់ក្រុមហ៊ុន GAC ពិតជាផលិតមកមានគុណភាពខ្ពស់និងផ្ដល់ជូននូវទំនុកចិត្ត ក្នុងការប្រើប្រាស់ជាពិសេសមានហាងឆេងល្អថែមទៀត។

ក្រឡេកមកមើលទីផ្សារប្រទេសកម្ពុជាវិញក្រុមហ៊ុននាំចូលរថយន្ដផ្លូវការ GAC Cambodia ក៏បានផ្ដល់នូវទំនុកចិត្តជូនអតិថជនរបស់ខ្លួនយ៉ាងកក់ក្ដៅផងដែរ ដោយរាល់រថយន្ដត្រូវបាននាំចូលជាប្រភេទរថយន្ដ Global Speces ជាពិសេសមានការធានាពីរោងចក្រ GAC ផ្ទាល់។ អ្វីដែលរឹតតែធ្វើឲ្យអតិថិជននៅកម្ពុជា កាន់តែជឿជាក់លើប្រេនរថយន្ដ GAC ដោយសារក្នុងពេលខាងមុខនេះរោងចក្រតម្លើងរថយន្ដ GAC នឹងចាប់ដំណើរការ នេះសរបញ្ជាក់ថា GAC កំពុងចាក់គ្រិះយ៉ាងរឹងមាំនៅប្រទេសកម្ពុជា។

ងាកមកមើលពីសន្ទះនៃការគាំទ្រលើរថយន្ដ GAC នៅកម្ពុជា មានការកើនឡើងគួរឲ្យកក់ ដោយប្រជាជនកម្ព​ជាភាគច្រើន។ ក្រៅពីរថយន្ដមានគុណភាពខ្ពស់ហើយក្រុមហ៊ុន GAC Cambodia  ក៏បានផ្ដល់ជូនូវតម្លៃល្អជូនដល់ប្រជាជនកម្ពុជា ដោយក្នុងនោះសម្រាប់រថយន្ដ៖

GAC GN8 ប្រើសាំងសុទ្ធ តម្លៃ 65,000$
GAC GN8 PHEV ប្រើសាំងលាយអគ្គិសនី តម្លៃ 75,000$
GN6 Pro តម្លៃ 29,999$
GS8 តម្លៃ 42,900$
GAC Emkoo តម្លៃ 29,999$
GAC GS3 តម្លៃ 21,500$


ដូច្នេះប្រសិនបបើបងប្អូនមានតម្រូវការលើរថយន្ដរបស់ GAC អាចទំនាក់ទំនងទៅកាន់ហ្វេកបុក GAC Cambodia ឬអាចទៅរថយន្ដដល់ Showroom ផ្ទាល់ដែលមានទីទាំងនៅមហាវិថីសហព័ន្ឌរុស្សី ទល់មុខសាលាបឋមសិក្សាពោធិ៍តុង។

GAC and TH Group Sign Cooperation Agreement on Cambodia KD Plant to Jointly Promote Localized Development | GAC Globalវីដេអូ៖ GAC ឈរនៅចំណាត់ថ្នាក់លេខ ១ ជាប្រេនរក្សាតម្លៃលក់បន្តបានខ្ពស់បំផុតនៅចិន
https://www.facebook.com/share/v/1G5mpSfmJz/

មូលហេតុដែលធ្វើឲ្យរថយន្ដ GAC ទទួលបានគាំទ្រខ្លាំងនៅកម្ពុជាដោយសាររាល់ ដោយសារតែរាល់រថយន្ដរបស់ GAC គ្រប់ម៉ូឌែលទាំងអស់ផលិតមកតាមស្ដង់ដារកម្រិតសុវត្ថិភាព Q.D.R ដោយក្នុងនោះអក្សរ Q – គឺមានន័យថា Quality សំដៅលើគុណភាព ព្រោះ GAC ជារោងចក្រផលិតរថយន្តរបស់ប្រទេសចិនដែលប្រកាន់ខ្ចាប់នូវស្តង់ដារគុណភាពខ្ពស់។ ចំណែកអក្សរ D – គឺមានន័យថា Durability តំណាងឲ្យភាពធន់ ដោយក្នុងនោះគ្រប់ម៉ូឌែលរថយន្ត GAC ត្រូវបានធ្វើតេស្តសាកល្បងជាង 4,000,000 km មុននឹងដាក់ចេញនៅលើទីផ្សារ ដើម្បីធានាភាពធន់ និងគុណភាពប្រើប្រាស់បានយូរលើសពី 10 ឆ្នាំ ឬ 24 មុឺនគីឡូម៉ែត្រ។

ហើយចុងក្រោយអក្សរ R – គឺមានន័យថា Reliability តំណាងឲ្យភាពជឿទុកចិត្តបាន ដោយសារ GAC មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ 18 ក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តលំដាប់ពិភពលោក ដើម្បីផលិតបាននូវរថយន្តដែលមានគុណភាពខ្ពស់។ អ្វីដែលពិសេសគឺរថយន្ដGAC គឺជាម៉ាកយីហោរបស់ប្រទេសចិនតែមួយគត់ ដែលទទួលបានពានរង្វាន់ J.D Power 08 ឆ្នាំជាប់ៗគ្នា៖ លើផ្នែកគុណភាព, រយៈពេលប្រើប្រាស់បានយូរ និងទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់របស់អតិថិជនសរុបមក GAC គឺជាប្រេនរថយន្ដផលិតមកផ្ដោតលើគុណភាព ឧត្ដមភាព និងគុណតម្លៃ ជាពិសេស ជាហេតុធ្វើឲ្យប្រេនរថយន្ដនេះត្រូវបានគេទទួលជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តម៉ាឡេស៊ី ប្រកាសចេញ PHEV ធូរថ្លៃជាងគេបំផុតក្នុងប្រទេស

ក្រុមហ៊ុន Proton ដែលជាប្រេនរថយន្តម៉ាឡេស៊ី បានប្រកាសចេញរថយន្តថ្មី eMAS 7 ជាប្រភេទម៉ាស៊ីនសាំងលាយអគ្គិសនី PHEV ជាលើកដំបូងរបស់ក្រុមហ៊ុននេះតែម្តង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ រថយន្តនេះ មកជាមួយ option ចំនួន៣ រួមមានៈ

ទី១. Option Prime តម្លៃជាង ២៧០០០ដុល្លារ ដែលធូរថ្លៃជាងគេបំផុត ក្នុងចំណោមរថយន្ត PHEV ទាំងអស់ដែលដាក់លក់ក្នុងប្រទេសម៉ាឡេស៊ី។

ទី២. Option Premium តម្លៃជាង ៣១០០០ដុល្លារ។

និងទី៣. Option Premium Plus តម្លៃ ៣៣០០០ដុល្លារ។

រថយន្ត Proton eMAS7 PHEV ប្រើម៉ាស៊ីនចំំណុះ ១,៥លីត្រ ផលិតបានកម្លាំង ៩៩សេះ និងកម្លាំងរមួល ១២៥ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ 11-in-1 DHT ប៉ុងមុខ ដែលធ្វើឲ្យប្រព័ន្ធនេះផលិតបានកម្លាំងសរុប ២៥៨សេះ និងកម្លាំងរមួល ២៦២ញូតុនម៉ែត្រ។

សម្រាប់ទំហំអាគុយរបស់រថយន្តនេះ ក៏ខុសៗគ្នាផងដែរទៅតាម option នីមួយៗផងដែរ។ ក្នុងនោះ Option Prime និង Premium បំពាក់អាគុយទំហំ ១៨,៤គីឡូវ៉ាត់ម៉ោង រត់លើអគ្គិសនីសុទ្ធបានចម្ងាយ ៨៣គីឡូម៉ែត្រ ហើយបើរត់លាយគ្នាជាមួយម៉ាស៊ីនសាំង គឺបានចម្ងាយ ៩៤៣គីឡូម៉ែត្រ ខណៈកម្រិតស៊ីសាំង ៤,៣លីត្រ/១០០គ.ម។ ចំណែក Option Premium Plus បំពាក់អាគុយទំហំ ២៩,៨គីឡូវ៉ាត់ម៉ោង រត់លើអគ្គិសនីសុទ្ធបានចម្ងាយ ១៤៦គីឡូម៉ែត្រ ហើយបើរត់លាយគ្នាជាមួយម៉ាស៊ីនសាំង គឺបានដល់ចម្ងាយ ៩៩៦គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាំង ៤,៤លីត្រ/១០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារឡានអគ្គិសនីក្រឡុកខ្លាំង! ការលក់រថយន្តចំហេះក្នុងរបស់ចិនធ្លាក់ចុះជាង ៧ លានគ្រឿង

យោងតាមរបាយការណ៍ទីផ្សាររថយន្តនៅក្នុងប្រទេសចិន បានឲ្យដឹងថា ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ ទីផ្សាររថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសខ្លួន បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់រថយន្តម៉ាស៊ីនចំហេះក្នុង (ICE) ដោយក្នុងនោះ បរិមាណលក់ប្រចាំឆ្នាំ គឺបានធ្លាក់ចុះពីចំនួន ១៧,៨ លានគ្រឿង ក្នុងឆ្នាំ ២០២០ មកត្រឹមតែ ១០,៨៥ លានគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៥ ពោលគឺធ្លាក់ចុះប្រហែល ៣៩% ឬជាង ៧ លានគ្រឿង។

ក្នុងនោះ ចំពោះមូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែទីផ្សារនៃរថយន្តថាមពលថ្មី (NEV) ដូចជារថយន្តអគ្គិសនី និង Hybrid កំពុងទទួលបានការចាប់អារម្មណ៏ខ្លាំងពីសំណាក់អ្នកប្រើប្រាស់។​ ជាក់ស្តែង នៅក្នុងខែធ្នូ ឆ្នាំ ២០២៥ ការលក់រថយន្តថាមពលថ្មី (NEV) គឺមានចំនួន ៥៩% នៃការលក់រថយន្តថ្មីប្រចាំខែ។

គួរបញ្ជាក់ថា បើទោះបីជាទីផ្សារទាំងមូលមានការថយចុះក៏ដោយ ក៏ប៉ុន្តែសម្រាប់ម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុងមួយចំនួនក៏នៅតែរក្សាចំនួនលក់គួរឱ្យកត់សម្គាល់ផងដែរ តួយ៉ាងដូចជារថយន្ត Nissan Sylphy, Volkswagen Lavida, Volkswagen Sagitar, Geely Xingyue L និង Geely Boyue ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីបណ្ណបើកបរ កាតគ្រី និងឆៀក ដែលត្រូវយកតាមខ្លួនពេលបើករថយន្តចេញដំណើរម្តងៗ ចៀសវាងរងការផាកពិន័យ

ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍។

ដូច្នេះហើយដើម្បីចៀសវាងការផាកពិន័យ សម្រាប់អ្នកបើកបររថយន្ត គឺត្រូវតែបើកបរគោរពទៅតាមច្បាប់ចរាចរណ៍ ដូចជា ការពាក់ខ្សែក្រវាត់ ហាមប្រើទូរសព្ទដោយគ្មានឧបករណ៍ភ្ជាប់ និងគោរពតាមភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ល្បឿនកំណត់ ក៏ដូចជាសិទ្ធិអាទិភាពជាដើម។ ជាមួយគ្នានេះ រឿងដ៏សំខាន់បំផុតមួយទៀតសម្រាប់អ្នកបើកបររថយន្ត គឺមិនត្រូវភ្លេចដាច់ខាតនូវឯកសារសំខាន់ៗដែលត្រូវដាក់តាមខ្លួន គឺបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះឬកាតគ្រី និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក។

យោងតាមអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ ស្តីពីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះកាលពី១៧ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងដូចខាងក្រោមនេះ៖

១-អ្នកបើកបរយានយន្តធុនស្រាល ដែលមិនបានយកភ្ជាប់តាមខ្លួននូវបណ្ណបើកបរច្បាប់ដើម ត្រូវពិន័យ ៧៥០០០រៀល។ មានបណ្ណបើកបរដែរ តែហួសសុពលភាព ឬមិនត្រូវតាមប្រភេទយានយន្ត ត្រូវពិន័យ ១៨០ ០០០រៀល។ លើសពីនេះ បើគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យដល់ទៅ ១ ២០០ ០០០រៀល។

២-អ្នកបើកបរយានយន្តធុនស្រាល ដោយគ្មានបណ្ណសម្គាល់យានជំនិះ និង/ឬគ្មានផ្លាកលេខ ត្រូវពិន័យ ១ ២០០ ០០០រៀល។

៣. អ្នកបើកបរយានយន្តធុនស្រាល ដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬមានដែរតែហួសសុពលភាព ត្រូវពិន័យ ១៨០ ០០០រៀល។

សូមបញ្ជាក់ដែរថា សម្រាប់បណ្ណសម្គាល់យានជំនិះ ដែលមាន QR Code អាចប្រើច្បាប់ថតចម្លងបាន ប៉ុន្តែបើជាបណ្ណស៊េរីចាស់មិនមាន QR Code គឺត្រូវមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច។ ចំណែក ឆៀក អាចប្រើច្បាប់ថតចម្លងបាន ប៉ុន្តែបណ្ណបើកបរដាច់ខាតគឺត្រូវប្រើច្បាប់ដើម។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តរបស់ Tesla បានដាំក្បាលចុះជិត ៩០% នៅពិភពដែនដីនៃរថយន្តអគ្គិសនីគិតក្នុងខែមករា

ទីផ្សាររថយន្តអគ្គិសនី នៅប្រទេសន័រវែស ត្រូវបានគេចាត់ទុកថាជាពិភពដែនដីនៃរថយន្តអគ្គិសនី ហើយទីផ្សាររថយន្ដអគ្គិសនីធំមួយនៅតំបន់អឺរ៉ុប កំពុងធ្វើឲ្យក្រុមហ៊ុន Tesla មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបើកទំព័រឆ្នាំថ្មីទើបតែបាន១ខែ បែរជាការលក់រថយន្ដអគ្គិសនីរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកមួយនេះ កំពុងជួបប្រទះការលក់ធ្លាក់ចុះយ៉ាងគំហុកជិត ៩០% បើប្រៀបទៅខែមករាកាលពីឆ្នាំមុន។

Tesla Model Y Performance Hits U.S. Market: Specs, Price, Features Revealedយោងតាមទិន្នន័យនៃការចុះបញ្ជីរថយន្តថ្មីចាប់ពីខែមករា ឆ្នាំ២០២៦ បានបង្ហាញថា រថយន្ត Tesla Model Y ត្រឹមតែ ៦២ គ្រឿងប៉ុណ្ណោះ ត្រូវបានប្រគល់ឲ្យអតិថិជននៅក្នុងប្រទេសន័រវែសកាលពីខែមុន ដែលស្មើនឹងត្រឹមតែ ២.៨ ភាគរយ នៃការលក់រថយន្តថ្មីសរុបក្នុងប្រទេសន័រវែស។ បើគិតពីលក់រថយន្ដអគ្គិសនីសរុបគ្រប់ម៉ូឌែលទាំងអស់ Tesla លក់បានរថយន្ដត្រឹមតែ ៨៣ គ្រឿងប៉ុណ្ណោះ មានការធ្លាក់ចុះដល់ទៅ ៨៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បច្ចុប្បន្ននេះ រថយន្តអគ្គិសនីជាច្រើនម៉ូឌែលផ្សេងទៀត កំពុងតែដណ្ដើមបានចំនួនលក់លើសពី Model Y យ៉ាងច្រើននៅក្នុងប្រទេសន័រវែស។ ក្នុងនោះម៉ូឌែលនាំមុខគេក្នុងការលក់នៅខែមករាគឺរថយន្ដ Volkswagen ID.3 លក់បានរហូតដល់ចំនួន ២៩៩ គ្រឿង ពោលគឺច្រើនជាងរថយន្ត Tesla ជិត ៥ ដង។ ចំណែករថយន្ត Toyota bZ4X តាមពីក្រោយស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដោយលក់បានចំនួន ១៨៤ គ្រឿង ខណៈថយន្ត Toyota Urban Cruiser ឈរនៅលេខ៣ លក់បានចំនួនន ៩៨ គ្រឿង ។


វាមិនមែនជារឿងអាថ៌កំបាំងនោះទេដែលថាលទ្ធភាពនៃការរបស់ Tesla នៅក្នុងអឺរ៉ុបបានស្ថិតក្រោមសម្ពាធមួយរយៈមកហើយ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលរំពឹងទុកថា ការធ្លាក់ចុះវានឹងមានសភាពគំហុកខ្លាំងយ៉ាងនេះ បែបនេះដែលស្ទើរមិនគួរឲ្យជឿ។ខណៈពេលដែល Tesla បានស៊ូទ្រាំនិងការលក់ប្រចាំខែដ៏លំបាកនៅក្នុងប្រទេសន័រវែស ក្រុមហ៊ុននេះបែរជាទទួលបានកំណើនលក់បន្តិចបន្តួចវិញនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួន ក្នុងនោះការលក់របស់គេមានការកើនឡើង ៧០%នៅក្នុងប្រទេសអេស្ប៉ាញ ដោយលក់រថយន្ដបានចំនួន ៤៥៦ គ្រឿង។

ជាមួយគ្នានេះការលក់បានហក់ឡើង ៧៥% នៅក្នុងប្រទេសអុីតាលី ដោយលក់រថយន្ដបានចំនួន ៧១៣ គ្រឿង។ ដោយឡែកនៅក្នុងប្រទេសស៊ុយអែត មានការកើនឡើង ២៦% លក់រថយន្ដបានចំនួន ៥១២ គ្រឿងនិងកើនឡើង៣% នៅក្នុងប្រទេសដាណឺម៉ាក ដោយលក់រថយន្ដសរុបបានចំនួន ៤៥៨ គ្រឿង៕

Tested: 2026 Tesla Model Y Performance Is Softer, More Sensible

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីគេមិនឲ្យចាក់ថែមប្រេងម៉ាស៊ីនដល់លើសចំណុះ?

រថយន្តបាត់ប្រេងម៉ាស៊ីន ជារឿងមួយដែលវាបណ្តាលមកពីការលេចជ្រាបផ្សេងៗ និងការខូចសឹករិចរិលនៃគ្រឿងបង្គុំជាដើម។ យ៉ាងណាមិញ បើសិនចាក់ប្រេងថែមដល់លើសចំណុះវិញ វានឹងទុក្ខកាន់តែខ្លាំងដល់ម៉ាស៊ីន។

នៅពេលប្រេងម៉ាស៊ីនត្រូវបានចាក់លើសពីកម្រិត Maximum របស់វា បើលើសបន្តិចបន្តួច មិនមានបញ្ហាអ្វីទេ ប៉ុន្តែបើលើសកាន់តែច្រើន ឬលើសចាប់ពីកន្លះលីត្រឡើងទៅ នឹងបង្កផលប៉ះពាល់ដូចខាងក្រោមនេះ៖

១. ចេញផ្សែង៖ ប្រេងដែលចាក់លើសនោះ នឹងចូលដល់បន្ទប់ចំហេះដែលវានឹងត្រូវដុតចោលជាមួយឥន្ធនៈ និងខ្យល់ ហើយចេញផ្សែងតាមបំពង់ស៊ីមាំង។

២. ខូចប៊ូស៊ី៖ ពេលដែលមានប្រេងច្រើន ចូលក្នុងបន្ទប់ចំហេះ វាក៏នឹងរុំព័ទ្ធប៊ូស៊ីដែលជាអ្នកបាញ់ផ្កាភ្លើងនោះដែរ ធ្វើឲ្យក្បាលប៊ូស៊ីខ្មៅឆាប់ខូច។

៣. លេចប្រេង៖ សម្ពាធផ្នែកខាងក្នុងនឹងកើនឡើង ហើយនឹងរុញប្រេងដែលលើសនោះបញ្ចេញតាមរ៉ង និងហ្វឺតផ្សេងៗ។

៤. ម៉ាស៊ីនស្ទក់៖ នៅពេលមានប្រេងច្រើនលើសលុបពេក គឺវាមិនអាចបំពេញការងារបានល្អឡើយក្នុងការរំអិលដល់គ្រឿងបង្គុំម៉ាស៊ីន ដែលជាហេតុធ្វើឲ្យដំណើរការម៉ាស៊ីនកាន់តែស្ទក់ ឬឆាប់សឹករិចរិលថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន បង្ហាញផែនការថ្មីរបស់ខ្លួន ត្រៀមពង្រីកកន្លែងសាកថ្មរហូតដល់ ២៨ លានកន្លែង នៅចុងឆ្នាំ ២០២៧

បន្ទាប់ពីបានប្រកាសបង្ហាញចេញនូវផែនថ្មីដើម្បីបំពេញនូវតម្រូវការសាករថយន្តអគ្គិសនីដែលកំពុងតែមានការកើនឡើងខ្លាំងនៅក្នុងប្រទេសខ្លួន ពេលនេះ ប្រទេសចិន បានកំណត់នូវគោលដៅថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងពង្រីកនូវកន្លែងសាកថ្មរហូតដល់ចំនួន ២៨លានកន្លែងឯណ្ណោះ នៅចុងឆ្នាំ២០២៧។ នេះបើយោងតាម អាជ្ញាធរថាមពលជាតិចិន (National Energy Administration) ។

ក្នុងនោះ សម្រាប់គម្រោងផែនការថ្មីរបស់ប្រទេសចិននេះផងដែរ ក៏មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបណ្តាញសាកថ្មល្បឿនលឿនក្នុងទីក្រុង ផ្លូវល្បឿនលឿន និងដោះស្រាយបញ្ហាខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសាកថ្មនៅតំបន់ជនបទផងដែរ។ ចំណែកសមត្ថភាពវិញ គឺមានចំនួនសរុបលើស ៣០០ លានគីឡូវ៉ាត់ឯណ្ណោះ។

គួរបញ្ជាក់ថា គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥ ប្រទេសចិន គឺមានកន្លែងសាកថ្មរថយន្តអគ្គិសនីសរុបប្រមាណ ២០ លានកន្លែងឯណ្ណោះ កើនឡើង ៤៩,៧% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ខណៈចំនួននេះគឺបានធ្វើឲ្យចិនក្លាយជាប្រទេសដែលមានបណ្តាញសាកថ្មធំជាងគេបំផុតនៅលើពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+