ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ដាក់បញ្ចេញម៉ូដែល Forester ជំនាន់ថ្មី មុខមាត់ថ្មី នៅប្រទេសជប៉ុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru ត្រៀមធ្វើការដាក់បង្ហាញចេញនៅរថយន្ត Forester ជំនាន់ថ្មីនៅប្រទេសកំណើតរបស់ខ្លួន នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលរូបរាងជំនាន់ថ្មីនេះគឺមានអ្វីដែលធ្វើអោយអតិថិជនមានការភ្ញាក់ផ្អើលខ្លាំងនោះឡើយ ដូច្នេះហើយទើបក្រុមហ៊ុនជប៉ុនបញ្ចេញនូវគ្រឿងតុបតែបន្ថែមសម្រាប់ជំនាន់ថ្មីអោយកាន់តែទាក់ទាញ។

Subaru Forester ជំនាន់ទី៦ ផ្តល់នៅជម្រើសចំនួន ៣ រួមមាន Adventure X-Break, Urban-focused Premium និង self-explanatory Sport និងទទួលបាននៅជម្រើសម៉ាស៊ីនចំនួន ២ គឺម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ Turbocharged និងប្រព័ន្ធកូនកាត់ hybrid របស់ Toyota ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ប្រភេទ Boxer អបដោយម៉ូទ័រអគ្គិសនី ១ មានកម្លាំង ១៩៤ សេះ ប្រភេទបើកបរប៉ុង ២ Symmetrical AWD system ។

សម្រាប់រូបរាងផ្នែកខាងក្រៅរថយន្តថ្មីនេះ មានភាពហាប់ណែនជាងមុន ទទួលបានការឌីស្សាញថ្មីឡើងវិញនៅលើប៉ាណាមុខ ជាមួយឡូហ្គោអក្សរ SUBARU អបដោយចង្កៀងមុខ LED ថ្មី ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៨អ៉ីញ​ ដល់ ១៩អ៉ីញ​ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ អាចប្រើមុខងារ Apple CarPlay/Android រួមទាំងប្រព័ន្ធចាប់សញ្ញាខាងមុខ ដែលជំនួយដល់បច្ចេកវិទ្យា EyeSight technology ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Tasman ចង្កូតស្ដាំត្រៀមដាក់លក់នៅអូស្រ្ដាលី នៅពាក់កណ្ដាលឆ្នាំ២០២៥

កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន Kia បានបើកការបញ្ជាទិញទុកមុន លើរថយន្ដភីកអាប់ដំបូងរបស់ខ្លួនគឺរថយន្ដ Kia Tasman ក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង។ នៅទីផ្សារអូស្រ្ដាលី Kia Tasman ប្រើចង្កូតស្ដាំអាចនឹងមានវត្តមាននៅពាក់កណ្ដាលឆ្នាំ២០២៥ យោងតាមការប្រកាសពីក្រុមហ៊ុន។

Kia Tasman Ute | Coming Soon | Kia Australiaចំណែកនៅទីផ្សារប្រទេសកម្ពុជាវិញ រថយន្ដប្រេនកូរ៉េខាងត្បូងមួយនេះ ក៏នឹងមានវត្តមានក្នុងពេលឆាប់ៗនេះផងដែរ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Kia Cambodia។

តម្លៃនៅទីផ្សារបរទេសលើរថយន្ដ Kia Tasman ទាំង៤
ម៉ូដែល៖

  • ម៉ូដែល Dnamic មានតម្លៃលក់ ២៥ ៨៤១ ដុល្លារ
  • ម៉ូដែល Adventure មានតម្លៃលក់ ២៨ ៣២២ ដុល្លារ
  • ម៉ូដែល Extreme មានតម្លៃលក់ ៣០ ៩៤០ ដុល្លារ
  • ម៉ូដែល Xpro មានតម្លៃលក់ ៣៦ ១០៩ ដុល្លារ

Kia Tasman Ute | Coming Soon | Kia Australia

រថយន្ដ Kia Tasman ក៏មានជម្រើសប្រាស់ទាំងម៉ាសូតនិងសាំងផងដែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនទិញយកទៅប្រើប្រាស់។

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៤៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ និង  ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ២៧៧ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ។
  • Kia Tasman ក៏ភ្ជាប់ជាមួយជម្រើសនៃការបើកបរ ​ Drive Mode ដូចជា Desert បើកនៅផ្លូវខ្សាច់, Mud បើកនៅផ្លូវភក់ , Snow បើកនៅផ្លូវព្រិល និង Rock សម្រាប់ផ្លូវដែលមានថ្ម៕Tasman ute hype continues to build with campaign update - Australian Car Mechanic
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើកឆាកខែថ្មី!  Peugeot Motocycles Cambodia ប្រកាសដាក់លក់ជាផ្លូវការម៉ូតូម៉ូឌែលថ្មី Django Cafe Racer 150 នៅកម្ពុជា

Peugeot Motocycles ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Peugeot Group បានរចនា និងផលិតម៉ូតូតាំងពីឆ្នាំ ១៨៩៨ ដោយទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញទៅលើគុណភាព ការរចនា និងការច្នៃប្រឌិត។ ទន្ទឹមនឹងនេះដែរ ចាប់តាំងពីចូលទីផ្សារកម្ពុជាក្នុងឆ្នាំ ២០២៣ Peugeot Motocycles បានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សក្លាយជាក្រុមហ៊ុនដ៏លេចធ្លោមួយនៅក្នុងទីផ្សារម៉ូតូនៅអាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏កំពុងចាប់យកតម្រូវការដែលកំពុងកើនឡើងនៅកម្ពុជា សម្រាប់ប្រភេទម៉ូតូ Scooter ដែលមានគុណភាព ដោយផ្ដោតទៅលើការយកចិត្តទុកដាក់លើការផ្តល់នូវដំណោះស្រាយដែលអាចទុកចិត្តបាន ទាន់សម័យ និងមានប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់ម៉ូតូនៅកម្ពុជា។

ក្នុងពេលជាមួយគ្នានេះដែរ Peugeot Motocycles នៅតែបន្តស្វែងរកអ្វីដែលថ្មីសំរាប់អ្នកប្រើប្រាស់ម៉ូតូ ជាពិសេសផ្ដល់ឱ្យពួកគេនូវគុណភាព ភាពរឹងមាំ និងជំរុញ រួមទាំងបង្កើតគំនិតនៃវប្បធម៌នៃការជិះម៉ូតូ។គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ម៉ូតូ Peugeot Django Café Racer 150 ត្រូវបានដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលត្រូវម៉ាច់តែម្ដងចំពោះអ្នកចូលចិត្តជិះម៉ូតូប្រភេទអូតូ Scooter និងកាត់រាងបែបក្លាសិក។

Café Racer ជារចនាប័ទ្មដ៏សំខាន់នៃម៉ូតូ មានដើមកំណើតនៅក្នុងក្រុមយុវជនអឺរ៉ុបក្នុងទសវត្សរ៍ទី៥០ និង ៦០ នៃសតវត្សចុងក្រោយ។ ដោយមានការងប់ងល់នឹងតន្ត្រីរ៉ុក និងការប្រណាំងម៉ូតូពួកគេបានប្តូរម៉ូតូរបស់ពួកគេ ហើយបើកការប្រណាំងល្បឿនលឿនមួយនៅតាមដងផ្លូវក្នុងទីក្រុង។ ក្នុងនោះពួកគេ​បាន​កែប្រែ​ម៉ូតូរបស់ខ្លួនទៅលើផ្នែកមួយចំនួនដូច​ជា​ ដៃចង្កូត​បែប​ស្ព័រ និង​កញ្ចក់ ស្លាក​លេខ និង​ស្លាកលេខ​ដែល​មាន​ជាទូទៅ​ក្នុង​អំឡុង​ពេល​ការ​ប្រណាំង​ត្រូវ​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ដោយ​បង្កើត​ជា​រចនាប័ទ្ម Café Racer ដែល​មាន​លក្ខណៈ​ពិសេស​ក្នុង​រចនាប័ទ្ម​កីឡា​បែប​អតីតកាល ហើយ​ត្រូវ​បាន​អ្នកប្រើប្រាស់ម៉ូតូ​សម័យ​ទំនើប​ពេញនិយម និងប្រាថ្នាចង់បានខ្លាំងមែនទែន។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors បានមានប្រសាសន៍ថា៖ “ឆ្នាំ ២០២៥ គឺជាខួបលើកទី ១២៧ នៃម៉ូតូ Peugeot ហើយ Django Café Racer 150 ដែលត្រូវបានរចនាឡើងដើម្បីរំលេចបុគ្គលិកលក្ខណៈរបស់អ្នកបើកបរនេះ មិនត្រឹមតែបន្តនូវការចងចាំពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណាប់អារម្មណ៍ដល់អ្នកជិះផ្ទាល់ផងដែរ ដែលខ្ញុំជឿថានឹងបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មានសម្រាប់អ្នកបើកបរក៏ដូចជាអ្នកប្រើប្រាស់ម៉ូតូប្រភេទ Scooter.”

ក្រលេកមកមើលម៉ូឌែលថ្មីនេះវិញ Django Café Racer 150 បំពាក់នូវ signature design របស់ Café Racer ដែលមានកែបខ្ពស់។ លើសពីនេះ កែបត្រូវបានឌីហ្សាញជាប្រភេទពូកទន់ល្មើយ ហើយកែបខាងក្រោយអាចផ្លាស់ប្ដូរបានទៀត ធ្វើឱ្យអ្នកបើកបរមានផាកសុភាព សប្បាយរីករាយ និងមិនស្ពឹកស្រពន់ដៃជើង ឬ ហត់នឿយក្នុងពេលបើកបរឡើយ។

ចំណុចដែលកាន់តែចាប់អារម្មណ៍ Django Café Racer មានឌីហ្សាញលេខ 88 នៅលើរបាំងទប់ខ្យល់ខាងមុខ ដោយផ្លាកលេខ 88 នេះជាលេខអ្នកប្រណាំងរបស់ម្ចាស់ជើងឯកពិភពលោក Off-Road Championship ឆ្នាំ 1988 Wattanin ដែលបានបើកឡាន Peugeot 405 T16 ទៅកាន់ Pikes Peak International Hill Climb ដោយទទួលបានចំណាត់ថ្នាក់លេខ 1 និងទី 2 ។

រីឯនៅផ្នែកខាងមុខម៉ូតូត្រូវបានឌីហ្សាញឡើងយ៉ាងស្រស់ស្អាត ហើយទាក់ចិត្តមែនទែនទៅលើឡូហ្គូ PEUGEOT បុរាណតែមើលទៅទាន់សម័យដោយសារការដាប់ឆ្លាក់យ៉ាងប្រណិត ដែលនេះបង្ហាញពី DNA ដែលមានអាយុកាល មួយសតវត្សន៍របស់ Peugeot។

ចំណែកឯកាងក្រោយវិញ ត្រូវបានឌីហ្សាញឡើងយ៉ាងប្រណិតពីលោហធាតុ chrome metallic សុទ្ធ មានទំហំខ្លីហើយកោង ដើម្បីផ្ដល់នូវភាពងាយស្រួលក្នុងការចាប់កាន់ ឬ ទប់ខ្លួន។ លើសពីនេះទៅទៀតសម្រស់របស់ Django Cafe Racer 150 កាន់តែទាក់ទាញដោយសារ ការឌីហ្សាញបូមមុខពណ៌ខ្មៅ ជួយលើកឱ្យម៉ូតូម៉ូឌែលនេះកាន់តែលេខធ្លោ។

ម៉ូតូ Django Café Racer 150 មានពីរពណ៌សំរាប់ជ្រើសរើស គឺពណ៌ Flash Silver និង Lichen Grey ហើយ Peugeot Django Café Racer 150 ស៊េរីថ្មីនេះ មានតម្លៃចាប់ពី $3,XXX ក្នុងទីផ្សារកម្ពុជា ជាមួយនឹងការផ្ដល់ជូននៅ មួកសុវត្ថិភាព ស្លាកលេខ និងបណ្ណចាក់សាំង ៥០ដុល្លារ ជាកាដូផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បង្ហាញឡាន EV ថ្មីរបស់ខ្លួន អាចចេញលក់ក្នុងឆ្នាំនេះ

ក្រុមហ៊ុន BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួនឈ្មោះថា BYD e7 ដែលជារថយន្តអគ្គិសនីទំហំមធ្យម និងបង្កើតឡើងដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំរបស់ BYD ក្នុងវិស័យរថយន្តអគ្គិសនីនៅប្រទេសចិន រួមជាមួយនឹងយុទ្ធសាស្ត្រផ្នែកទីផ្សាររបស់ក្រុមហ៊ុន។

រថយន្ត e7 មានប្រវែង ៤ ៧៨០ ម.ម ទទឹង ១ ៩០០ ម.ម កម្ពស់ ១ ៥១៥ ម.ម និងប្រវែងគម្លាតកង់ ២ ៨២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៣៤ សេះ អាចបើកបរបានដល់ល្បឿនអតិបរមា ១៥០គ.ម/ម៉ោង ផ្គួបជាមួយជម្រើសថ្មទំហំ ៤៨ និង ៥៧,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥០ និង ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង តាមស្តង់ដារ CLTC ។

ចំពោះការរចនារបស់រថយន្តសេរ៊ីថ្មីនេះ គឺមានភាពស្រដៀងទៅនឹងរថយន្តអគ្គិសនីផ្សេងៗរបស់ខ្លួនដែរ ដូចជាម៉ូឌែល Qin L EV និង Sealion 05 EV SUV ។ ខណៈកាលបរិច្ឆេទចេញលក់ តម្លៃ និងព៌ត័មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់ចេញនៅឡើយទេ តែត្រូវបានរំពឹងថានឹងមានការដាក់លក់ជាផ្លូវការក្នុងប៉ុន្មានខែខាងមុខនេះ​ ជាមួយតម្លៃលក់ប្រហាក់ប្រហែលគ្នានឹងម៉ូឌែល​ e2 Honor Edition ដែលបានចេញលក់នៅខែមិនា ឆ្នាំ ២០២៤ ក្នុងតម្លៃចាប់ពី  ១៣ ០០០ ដុល្លារ នៅក្នុងទីផ្សារចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តែ១ម៉ោងសោះ Lynk & Co ទទួលបានការបញ្ជាទិញទុកមុន ដល់ទៅ៨ពាន់គ្រឿង

[ទីផ្សារបរទេស] ក្រោយការបើកបញ្ជាទិញទុកមុននូវប្រភេទ រថយន្ដ SUV ប្រើអគ្គីសនីលាយសាំង (PHEV) ម៉ាក់ Lynk & Co 900 ទទួលការបញ្ជាទិញទុកមុនរហូតដល់ ៨ ២០០គ្រឿង ក្នុងរយៈពេល ១ម៉ោងដំបូង។

Lynk & Co 900 (L946) SUV | China Car Forumsរថយន្ដ Lynk & Co 900 ត្រូវដាក់ជាមួយតម្លៃលក់ចាប់ពី ៤៥ ៥០០ ដុល្លារ ដល់ ៦០ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។ មិនចម្លែកទេ ដែលរថយន្ដមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ ដោយតែវាបានបំពាក់ជាមួយបច្ចេកវិទ្យា Plug-in Hybrid អាចបានទាំងអគ្គិសនីនិងសាំង ជាអ្វីដែលអ្នកប្រើប្រាស់រថយន្ដចង់បានបំផុត។

អ្វីដែលគូួរឲ្យចាប់អារម្មណណ៍ ក្រៅពីមានរូបរាងស្រស់ស្អាត រថយន្ដនេះត្រូវបានរចនាមកជាមួយបច្ចេកវិទ្យាទំនើបនិងទាន់សម័យ។ ផ្នែកខាងនៃរថយន្ដ Lynk & Co 900 បានបំពាក់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៦៦ អុីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៣០ អុីញ មានកម្រិតបង្ហាញ 6K ចំនួន ២ ដំណើរការដោយប្រព័ន្ធបន្ទះឈីប Nvidia Drive Thor System និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ជាច្រើនមុខងារផងដែរ។ លើសពីនេះ កៅអី​ជួរ​ទី ២ ​នៃ​រថយន្ត​ទំនើប​នេះគឺ​អាច​បត់​បាន ១៨០ ដឺក្រេ។

The Lynk & Co 900 is a 6-seater SUV that packs a 856 hp PHEV powertrain and  two 30-inch TVs - AutoBuzz.myរថយន្ដ Lynk & Co 900 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SPA Evo។ រថយន្ដនេះប្រើអាគុយទំហំ ៥២,៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនីលាយសាំង អាចបើកបរបានចម្ងាយ ១ ៤៤៣ គីឡូម៉ែត្រ អាចសាកឡើងពី ២០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ១៧នាទី ប៉ុណ្ណោះ ។

Кроссовер Lynk & Co 900 опередил Volvo в развитии — Авторевюរថយន្ដ រថយន្ដ Lynk & Co 900 មានជម្រើសចំនួន៣សម្រាប់បងប្អូនក្នុងនោះរួមមាន៖

  • ជម្រើសម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២  អាចផលិតកម្លាំងសរុបបាន ៧១១ សេះ
  • ជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២  អាចផលិតកម្លាំងសរុបបាន ៧២៤ សេះ
  • ជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបាន ៨៤៥ សេះ ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Ford Everest Special Edition ឆ្នាំ ២០២៥ ដាក់លក់នៅថៃតម្លៃជិង ៥មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត FORD ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Ford Everest Special Edition ស៊េរីឆ្នាំ ២០២៥ នៅឯពិព័រណ៍រថយន្ត Bangkok Motor Show 2025 ជាមួយតម្លៃលក់ផ្លូវការ ៤៧ ១៨៨ ដុល្លារ ។

Ford Everest Special Edition ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧០ សេញ និងកម្លាំងរមួល ៤០៥ ញ៉ូតុនម៉ែត្រ ប្រើប៉ុង ១ 2WD ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ។

សម្រាប់ភីកអាប់ Ford Everest Sport Special Edition 2025 ត្រូវបានឌីស្សាញ​ផ្តោតសំខាន់ទៅលើ​ភាព​ស្ព័រ​នៅ​ផ្នែក​ខាងក្រៅ​ជាមួយនឹង​ពណ៌​ខ្មៅ​ដូចជាប៉ាណាមុខមួយផ្ទាំងធំ ឌីស្សាញប្លែកពីម៉ូដែលធម្មតា ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C ក៏ដូចជាថាកសង់ស្ព័រទំហំ ២០អ៉ីញពណ៌ខ្មៅ កញ្ចក់ចំហៀងមានអំពូលស៊ីញូ LED ជាមួយមុខងារផ្តល់សញ្ញាគ្រោះថា្នក់មកពីផ្នែកចំហៀង Blind-spot monitoring ព្រមទាំងឡូហ្គោអក្សរ EVEREST ពណ៌ខ្មៅផងដែរ ។

ផ្នែក​ខាង​ក្នុងក៏បាន​​ត្រូវ​បាន​តុបតែង​ជាមួយ​ពណ៌​ខ្មៅ​បែប​ស្ព័រ បំពាក់កៅអីខាងមុខស្រោបដោយស្បែកអាចលៃតម្រូវថាមពលបាន ៨របៀប កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ប្រភេឬ Multi-Touch ទំហំ ១២ អ៉ីញ ប្រើប្រព័ន្ធប្រតិបត្តិការ SYNC® 4A ដែលគាំទ្រដល់មុខងារ Apple CarPlay និង Android Auto ជាមួយនឹងមុខងារ Always-On តាមរយៈកម្មវិធី FordPass™ ដើម្បីភ្ជាប់មុខងារឆ្លាតវៃផ្សេងៗនៅក្នុងរថយន្ត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនី Mazda សហការគ្នាជាមួយ Changan ប្រទះឃើញកំពុងធ្វើតេស្ដសាកល្បង

កាលពីឆ្នាំមុន ក្រុមហ៊ុន Mazda និង Changan របស់ប្រទេសចិន ធ្លាប់បានធ្វើការដាក់បង្ហាញនូវរថយន្តអគ្គិសនី មានឈ្មោះថា Arata ដែលផលិតរួមគ្នា។ ឥឡូវពេលនេះក្រុមហ៊ុនទាំងបាន២ បានបន្ដសហការគ្នាផលិតរថយន្ដអគ្គិសនី មានឈ្មោះថា Mazda CX-6e ត្រៀមបង្ហាញខ្លួននៅពេលខាងមុខនេះ ដើម្បីប្រកួតប្រជែងជារថយន្ដអគ្គិសនី Tesla Model Y។

Tras el Mazda6e llega un nuevo SUV, el Mazda CX-6e eléctrico ha sido cazado  en
រថយន្ត Mazda CX-6e អាចនឹងមានវត្តមាននៅលើទីផ្សារក្នុងរយៈពេល ១៨ខែខាងមុខ។ ការសហការគ្នារវាងក្រុមហ៊ុនជប៉ុននិងចិន ជារឿងដែលគេចាប់អារម្មណ៍ខ្លាំង ហើយត្រូវបានគេរំពឹង វានឹងកម្លាំងចលករ មួយយ៉ាងសំខាន់ ជួយរុញទីផ្សាររថយន្ដអគ្គិសនីរបស់ Mazda បន្ថែម ដោយសារកន្លងមកក្រុមហ៊ុនមួយនេះធ្លាប់ទទួលការរិះគន់ លើរថយន្តអគ្គិសនី MX-30 BEV ដោយសារតែរយៈចម្ងាយនៃការបើកបរបានតិចពេក។

Tras el Mazda6e llega un nuevo SUV, el Mazda CX-6e eléctrico ha sido cazado  en Europaចំពោះរថយន្ដបំពាក់មកជាមួយអាគុយទំហំ ៦៦.៨ kwh សាកថ្មមួយពេញអាចបើកបាន ៥៥០kw។ Mazda CX-6e ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន អាចផលិតកម្លាំងបាន ២៥៤សេះ និងកម្លាំងរមួល ៣៤០ញ៉ូតុនម៉ែត្រ។ រថយន្ដនេះទីផ្សារចិនត្រូវបានគេហៅថា EZ-60 ប៉ុន្ដែឈ្មោះ CX-6e ត្រូវបានគេរំពឹងថានឹងប្រើសម្រាប់ទីផ្សារសកល។

Mazda CX-6e Breaks Cover, Looks Like Our Kind Of Tesla Model Y | Carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Nexo ជំនាន់ថ្មី ប្រភេទ FCEV ប្រើថាមពលចំហាយទឹក អាចជិះបានដល់ទៅ ៧០០គីឡូម៉ែត្រ នៅពេលចាក់ពេញ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Nexo ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៥ ប្រភេទ Compact-SUV ប្រើថាមពលចំហាយទឹក hydrogen (FCEV) នៅឯពិ​ព័រណ៍រថយន្ត Seoul Mobility Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង ។

Hyundai Nexo ជំនាន់ទី ២ នេះ ដំណើរការដោយថាមពលអ៊ីដ្រូសែន hydrogen fuel cell មានកម្លាំង ១៤៧ សេះ អបដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ មានអាគុយទំហំ ២,៦៤ គីឡូវ៉ាត់ម៉ោង រួមទាំងធុងផ្ទុកអ៊ីដ្រូសែន ៦,៦៩គីឡូក្រាម អាចបើកបរបានចម្ងាយ ៧០០គីឡូម៉ែត្រ និងប្រើពេលតែ ៥នាទីប៉ុណ្ណោះ ក្នុងចាក់បញ្ចូលប្រេងអ៊ីដ្រូសែនឡើងវិញ ព្រមទាំងប្រព័ន្ធផ្ទេរថាមពល V2L ទៀតផង ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ត្រូវបានយកលំនាំចេញពីម៉ូដែល Hyundai Palisade ជំនាន់ថ្មី ជាមួយរូបរាងបែបជ្រុង ដែលការឌីស្សាញនេះឲ្យឈ្មោះថា Hyundai Art of Steel មានចង្កៀងមុខ-ក្រោយ LED បែប Futuristic កញ្ចក់ចំហៀងប្រភេទកាមេរ៉ាឌីជីថលជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំ ១២,៣អ៉ីញដូចគ្នា អាចប្រើមុខងារ Apple CarPlay/Android Auto  រួមទាំងកុងទ័របង្ហាញលើកញ្ចក់ HUD ទំហំ ១២,៣ អ៉ីញ កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ panoramic glass roof និងឧបករណ៍បំ​ពងសំឡេងម៉ាក B&O ១៤ ចំនុចផងដែរ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk អាចនឹងចាកចេញពីរដ្ឋាភិបាលត្រាំ ដើម្បីអនាគតរបស់ Tesla

បន្ទាប់ពីការបញ្ចូលខ្លួនក្នុងរដ្ឋាភិបាលត្រាំ, លោក Elon Musk បានជួបនឹងភាពវឹកវរ និងការបាត់បង់ការងាររាប់ពាន់នាក់។ ក្នុងនោះ​ លោក Elon Musk ត្រូវបានគេរាយការណ៏ថា កំពុងតែមានផែនការចាកចេញពីតួនាទីរបស់គាត់។

គួរបញ្ជាក់ថា ទោះបីជាការចាកចេញនេះមិនទាន់ត្រូវបានកំណត់ពេលក៏ដោយ ក៏ប្រភពពី Politico បានរាយការណ៍ថា លោក Trump បានប្រាប់សមាជិករដ្ឋបាលរបស់គាត់ថា លោក Elon Musk នឹងចាកចេញពីតួនាទីនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។ ម្យ៉ាងវិញទៀត ក៏មានសញ្ញាផងដែរថា គាត់ប្រហែលជានឹងកាន់តួនាទីជាសមាជិកក្នុងតួនាទីជាទីប្រឹក្សាវិញ។

ខណៈការចាកចេញនេះ អាចមានទំនាក់ទំនងជាមួយបញ្ហាជាច្រើនដែល Tesla កំពុងប្រឈមជាមួយនឹងកាបដិសេធមិនទិញរថយន្ត Tesla ពីប្រជាជនអាមេរិក ដោយសារតែអាកប្បកិរិយា និងការសកម្មរបស់លោក Elon Musk ក្នុងវិស័យនយោបាយ។ ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ Tesla ក៏បានធ្លាក់ចុះរហូតដល់ ២៦ភាគរយ ផងដែរ ចាប់តាំងពីដើមឆ្នាំ ២០២៥ មក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tacoma ឡើងកូដខ្លាំង ក្រោយលក់បានជាង២មុឺនគ្រឿង នៅទីផ្សារអាមេរិក គិតក្នុងខែមីនា

រថយន្តភីកអាប់ Toyota Tacoma ស៊េរីចុងក្រោយ ទទួលបានជោគជ័យយ៉ាងខ្លាំង ក្រោយលក់រថយន្ដបានចំនួន ២៣ ៩៤៩ គ្រឿង ក្នុងខែមីនា កើនឡើងដល់ ១៨៨.២%  ។

2024 Toyota Tacoma is Nearly 50 Percent More Expensive Than 5 Years Ago - The Car Guideជាមួយភាពជោគជ័យននេះបានធ្វើឲ្យរបស់រថយន្ត Tacoma ក្លាយជារថយន្តលក់ដាច់បំផុតទីបីរបស់ក្រុមហ៊ុន Toyota កាលពីខែមុន។  ក្រឡែកមកមើលរថយន្ដ Toyota Crown កំពុងមានបញ្ហានៃការលក់ ខណៈរថយន្តប្រភេទ sedan បានធ្លាក់ចុះដល់ ៦៦.៨% ហើយរថយន្ត Signia ចាប់ផ្តើមបន្ដការលក់យឺតដូចគ្នា។

2025 Toyota Crown Review, Pricing, & Pictures | U.S. Newsមិនខុសគ្នាប៉ុន្មានទេការលក់រថយន្ត RAV4 ក៏បានធ្លាក់ចុះ ៨.៤% ។ និយាយពីរថយន្តប្រភេទ sedan ក្រុមហ៊ុន Toyota មិនមានហុងស៊ុយសោះ ខណៈដែលរថយន្ត Camry, Corolla, Crown និង Mirai សុទ្ធតែមានការធ្លាក់ចុះ ហើយរឿងដែលស្ទើរមិនគួរឲ្យជឿ រថយន្ត Mirai គ្មានអ្នកទិញសូម្បីតែមួយគ្រឿងកាលពីខែមុន។

2025 Toyota RAV4 Hybrid Prices, Reviews, and Pictures | Edmundsចំណែករថយន្ត Subaru BRZ ទទួលបានការជំរុញការលក់របស់ខ្លួនគួរសម ស្របពេលរថយន្ត Toyota GR86  បានធ្លាក់ចុះ ១៦% ។ ចំពោះរថយន្ត Supra ក៏ធ្លាក់ចុះ ១១.៤% ។ ប៉ុន្តែចម្លែកតែរថយន្ដ Prius បែរជាមានការលក់កើនឡើង ៧៧.៤%។

ចំពោះប្រភេទ SUV វិញម្ដង ការបញ្ចុះតម្លៃរថយន្ត bZ4X ហាក់ដូចជាបានជំរុញការលក់ ខណៈដែលរថយន្តអគ្គិសនីនេះបានកើនឡើង ១០២.៩% ។ រថយន្ត Corolla Cross ដែលមានតម្លៃសមរម្យបានកើនឡើងនៃការលក់ ៣៩.៨% ខណៈដែលរថយន្ត Highlander បានធ្លាក់ចុះ ៥២.១%។

Toyota Slashes bZ4X EV's Price for 2025, Adds Contentសរុបមក ក្រុមហ៊ុន Toyota បានលក់រថយន្តចំនួន ១៩៦,២៤០ គ្រឿងក្នុងខែមីនា ដែលកើនឡើង ៦.៦% ពីឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានកើនឡើងត្រឹមតែ ០.១% សម្រាប់ត្រីមាសនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+