ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ដាក់គោលដៅ ចង់ក្លាយ​ជា​ក្រុមហ៊ុន​រថយន្តកំពូលទាំង ១០ នៅទីផ្សារ​អូស្ត្រាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានកំណត់ទស្សនៈរបស់ខ្លួនលើការដើរតាម MG និង GWM ក្នុងការក្លាយជាក្រុមហ៊ុនលំដាប់កំពូលទាំង ១០ នៅទីផ្សារប្រទេសអូស្ត្រាលី ជាមួយបំណងយកឈ្នះក្រុមហ៊ុន Nissan និង Subaru ។

ទោះបីជាមិនទាន់ដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងស្រុកក៏ដោយ ក្នុងនិះ នាយកប្រតិបត្តិ Geely ប្រចាំនៅប្រទេសអូស្ត្រាលី លោក Lei Li បាននិយាយថា ផែនការត្រូវបានគាំទ្រដោយការស្រាវជ្រាវទីផ្សារយ៉ាងទូលំទូលាយ ប៉ុន្តែគោលដៅរបស់ក្រុមហ៊ុនត្រូវការពេលវេលាផងដែរ ក្នុងធ្វើឲ្យ Geely ក្លាយជាម៉ាកយីហោកំពូលទាំង ១០ នៅក្នុងប្រទេសនេះ ។

គួរឲ្យដឹងថា ម៉ូដែលដំបូងរបស់ Geely នៅប្រទេសអូស្ត្រាលី នឹងជារថយន្តប្រភេទ compact-SUV អគ្គិសនីសុទ្ធគឺម៉ូដែល EX5 ដែលមានតម្លៃចាប់ពី ៤៣ ៤៩០ ដុល្លារ ហើយគ្រោងចេញលក់ជាផ្លូវការនៅចុងខែមិនា ឆ្នាំ ២០២៥ នេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC ប្រកាសចេញឡានថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ តែ​ Option សាហាវ!

ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការប្រកាសដាក់បង្ហាញចេញ និងលក់ជាផ្លូវការនូវរថយន្ត GAC Trumpchi S7 ប្រភេទ PHEV ជាមួយតម្លៃលក់ចាប់ពី ២៩ ០០០ ដុល្លារ ដល់ ៣៤ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

GAC Trumpchi S7 ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ lithium iron phosphate battery ទំហំ ៣៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៥ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ១៧នាទី ប៉ុណ្ណោះ និងសរុប ១ ១៥០គីឡូម៉ែត្រ។
  • ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ២២៨ និង ១០៧ សេះ និងកម្លាំងរមួល ២៥០ និង ១៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ lithium iron phosphate battery ទំហំ ៣៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ១៧នាទី ប៉ុណ្ណោះ និងសរុប ១ ០២០គីឡូម៉ែត្រ សុីប្រេង ៥,៧លីត្រ/១០០គ.ម មាន Top-speed ១៨៥គ.ម/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៥,៨វិនាទី។

លើសពីនេះ ក៏ទទួលបាននូវមុខងារបើកបរចំនួន ៦ ផងដែរ មានដូចជា smart, super plug-in hybrid, pure electric priority, mandatory pure electric, fuel priority និិង mandatory power generation ។

ទាក់ទងនឹងផ្នែកខាងក្រៅ រថយន្ត GAC Trumpchi S7 មានរូបរាងសុីវិល័យ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម ទទឹង ១ ៩៥០ ម.ម កម្ពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៨០ ម.ម និងបានភ្ជាប់មកជាមួយប៉ាណាមុខបិទជិតអមដោយឡូហ្គូល GAC នៅចំកណ្តាល ចង្កៀងមុខ-ក្រោយប្រភេទ LED ឆ្លាតវៃ មានមុខងារ AI  អូសពីម្ខាងទៅម្ខាង ព្រមទាំងនូវប្រើប្រាស់ថាសកង់ស្ព័រជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័រឌីជីថលទំហំ ៨,៨៨ អ៊ីញ អេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ អេក្រង់កម្សាន្ត touchscreen កម្រិត 3K ទំហំ ១៧,៣ អ៊ីញ នៅផ្នែកខាងក្រោយ រួមទាំងមុខងារម៉ាស្សា កម្តៅ ត្រជាក់ កន្លែងសាកថ្មឥតខ្សែ ប្រព័ន្ធអូឌីយ៉ូ ADiGO ចំនួន ២២ ចំនុច អេក្រង់ HUD ទំហំ ២៧ អ៊ីញ មុខងារបញ្ជារតាមសម្លេង និង AI និងប្រព័ន្ធជំនួយការបើកបរកម្រិត L2++ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ បើកសម្ពោធសាខាទី៦ នៅតាមបណ្តោយផ្លូវសឡា ៣៧១ ក្បែរគំរោងផ្សារជីបម៉ុង Super Market

កាលពីព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ដែលជាមជ្ឈមណ្ឌលថែទាំរថយន្ត ធំជាងគេ នឹងឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានធ្វើកម្មវិធីសម្ពោធជាផ្លូវការនៅសាខាថ្មី ដែលជាសាខាទី៦ របស់ខ្លួន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសឡា៣៧១ ក្បែរគំរោងផ្សារជីបម៉ុង Super Market ។

នៅក្នុងកម្មវិធីសម្ពោធបានធ្វើឡើងក្រោមវត្តមានរបស់ លោក អ៊ិន បួរហេង និងលោកស្រី តែ លីនណា ដែលជានាយកប្រតិបត្តិ នឹងស្ថាបនិករបស់យាន្តដ្ឋានណាម៉ាសខេ ផ្ទាល់តែម្តង ហើយក្នុងឪកាសនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ម្ចាស់អាជីវកម្មធំៗ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

ក្នុងឪកាសដ៏ពិសេសនេះ លោក អ៊ិន បួរហេង បានមានប្រសាសន៍ថា៖ “មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ នៅតែប្រកាន់គោលការណ៍៣ គឺរក្សានូវគុណភាព ទំនុកចិត្ត និងការថែទាំយ៉ាងយកចិត្តទុកដាក់ជូនដល់អតិថិជនជានិច្ច”។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោក អ៊ិន បួរហេង គ្រោងនឹងបង្កើតមជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ឱ្យបានច្រើនកន្លែងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញតម្រូវការ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនទាំងអស់។

មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ត្រូវបានទទួលស្គាល់ថាជាមជ្ឈមណ្ឌលលាងរថយន្តយ៉ាងទំនើប ដោយមានបំពាក់នៅឧបករណ៍ទំនើបដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ក៏បាននាំយកនូវផលិតផលលាងរថយន្តដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់ទឹកថ្នាំរថយន្ត។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺថារាល់ដំណាក់កាលនៃការលាងសម្អាតរថយន្ត តែងតែមានបង្កប់នៅការថែទាំរថយន្តដូចគ្នា ដែលកត្តានេះបានរក្សាភាពភ្លឺរលោងនៃរថយន្តរបស់អតិថិជន។

គូរបញ្ជាក់ថា មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ បានបង្កើតឡើងនៅឆ្នាំ២០១៥​ ហើយបានបើកបម្រើសេវាកម្មថែទាំរថយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមានការគ្រាំទ្រ នឹងទទួលស្គាល់ពីគុណភាពនៃសេវាកម្មពីសំណាក់អតិថិជន។ ហើយបានធ្វើអោយមជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ធ្វើការពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កភាពងាយស្រួល និងបំពេញតម្រូវការរបស់អតិថិជនខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM បញ្ចេញឡាន SUV ថ្មី តម្លៃ ២មុឺនដុល្លារ

ក្រុមហ៊ុន Great Wall Motor (GWM) បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Haval H5 ថ្មី សេរ៊ីឆ្នាំ ២០២៥ មានឈ្មោះថា “Dark Night Edge, Blackened Awakening” ជាមួយតម្លៃលក់ប្រមាណចាប់ពី ២០ ៧០០ ដុល្លារ ដល់ ២៤ ៩០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះការរចនាផ្នែកខាងក្រៅរបស់ Haval H5 ថ្មីនេះ នៅតែរក្សាការរចនាដដែល មានប្រវែង ៥ ១៩០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៨៣៥ ម.ម និងប្រវែងគម្លាតកង់ ៣ ១៤០ ម.ម ។ ជាក់ស្តែង វាមានកម្ពស់ខ្ពស់ជាងមុខ ២៩ ម.ម បើធៀបទៅនឹងម៉ូដែលមុន។

បន្ថែមលើការរចនា សម្រាប់ផ្នែកខាងក្នុង និងខាងក្រៅ ក៏ទទួលបាននូវឈ្នាន់ចំហៀងថ្មីផងដែរ រួមជាមួយនឹងកៅអីខាងមុខមានមុខងារកំដៅ, ប្រព័ន្ធជំនួយការបើកបរកម្រិត L2, ប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងក្រោយ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, ទ្វារក្រោយអគ្គិសនី និងពោងសុវត្ថិភាពខាងមុខ និងខាងក្រោយជាដើម។

សម្រាប់ផ្នែកម៉ាស៊ីន Haval H5 ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រព័ន្ធបើកបរប៉ុង ២ និងប្រអប់លេខអូតូចំនួន ៨វគ្គ។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ផលិតកម្លាំងបាន ១៦១ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រព័ន្ធបើកបរប៉ុង ២ និងប្រអប់លេខអូតូចំនួន ៨វគ្គ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus G50 ប្រភេទ MPV ប្រើ PHEV ដាក់លក់ Pre-sales នៅចិន តម្លៃតែ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC បានធ្វើការដាក់ចេញលក់ជាផ្លូវការ Pre-sales នៅរថយន្ត Maxus G50 ស៊េរីថ្មីចុងក្រោយ ប្រភេទ minivan នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២០ ០០០ ដុល្លារ ។

Maxus G50 ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ៩៦ សេះ និងម៉ូទ័រអគ្គិសនីមានកម្លាំង ២១៤ សេះ ផ្កួបជាមួយអាគុយ អាចបើកបរបានចម្ងាយ ៨៥គីឡូម៉ែត្រ ខណៈប្រើអគ្គីសនី លាយសាំង អាចបើកបរបាន ១៤០៥ គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេង ១,៤២ លីត្រ/១០០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ១ ៨២៥ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានរូបរាងបែបជ្រុង ដោយបានបំពាក់ប៉ាណាគ្មានស៊ុម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៧អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញផ្តល់នៅជម្រើស ៧កៅអី មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model Y Juniper ទទួលបានបញ្ជាទិញកើនឡើង ២០មុឺនគ្រឿងហើយនៅចិន

[បរទេស] កាលពីខែមករា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Tesla ប្រចាំនៅទីផ្សារប្រទេសចិន បានដាក់បញ្ចេញជាផ្លូវការ ជាមួយនឹងការបើកទទួលការបញ្ជាទិញនៅរថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper ស៊េរីថ្មីចុងក្រោយ ដោយ​ពេលនេះ ទទួលបានការបញ្ជាទិញកើនឡើងដល់ ២០០ ០០០ គ្រឿងហើយ ។

Tesla Model Y ស៊េរីថ្មីចុងក្រោយ ផ្តល់នៅជម្រើសថាមពលចំនួន ២៖

  • សម្រាប់ម៉ូដែល standard RWD បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងអាគុយទំហំ ៦២,៥ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៩ គីឡូម៉ែត្រ ពោលអាចបើកបរបានចំងាយ ៥៩៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង មានតម្លៃលក់ ៣៩ ៩៥០ ដុល្លារ ។
  • សម្រាប់ម៉ូដេល Long-range បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៤០ សេះ និងអាគុយទំហំ ៧៨,៤ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៤ គីឡូម៉ែត្រ អាចបើកបរបានចំងាយ ៧១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង មានតម្លៃលក់ ៤១ ៤០០ ដុល្លារ ។

សម្រាប់រថយន្ត Tesla Model Y Juniper ទទួលបានការឌីស្សាញថ្មីទៅលើចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ ដល់ ២០អ៉ីញ ។ លើសពីនេះ ក៏បានអាប់ដេតជាមួយនឹងដៃចង្កូតថ្មី កញ្ចក់អេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥,៤ អ៉ីញ​សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអេក្រង់ touchscreen ទំហំ ៨អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ ជាមួយប្រព័ន្ធអាប់ដេត OTA រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving កម្រិតទី ៤ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LX700h ប្រើ Hybrid ម៉ូដែលពិសេសនេះ ផលិតតែ ១០គ្រឿងប៉ុណ្ណោះ នៅលើពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LX700h ប្រភេទ SUV ខ្នាតធំ ដែលជាម៉ូដែលពិសេស Limited Edition ផលិតតែ ១០គ្រឿងប៉ុណ្ណោះ នៅទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ១១៤ ៩០០ ដុល្លារ ។

Lexus LX700h Hideki Matsuyama Edition នេះ ត្រូវបានផលិតឡើងសម្រាប់ផ្តល់ជាកិត្តិយសដល់ជ័យជម្នះលើកទី ១០ របស់កីឡាករវាយកូនហ្គោលជនជាតិជប៉ុនគឺលោក Hideki Matsuyama ដែលទទួលបានជ័យជម្នះលើកទី ១០ ក្នុងការវាយកូនហ្គោល US Tour របស់កីឡាកជនជាតិជប៉ុននេះ

សម្រាប់រថយន្តនេះ ត្រូវបានតុបតែជាមួយពណ៌តួខ្លួនថ្មី (Manganese Luster) ដែលត្រូវបានជ្រើសរើសដោយលោក Hideki Matsuyama ក៏ដូចជាប្រើប្រាស់នៅថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២២ អ៉ីញ និងផ្នែកខាងក្នុងត្រូវបានតុបតែងដ៏ប្រណិតជាមួយនឹងពូកស្បែកពណ៌ស និងលេងថ្នេដេរពណ៌លឿង ព្រមទាំងហត្តលេខារបស់លោកនៅកណ្តាលកុងស៊ូលជាដើម ក្រៅអីនោះមិនមានការផ្លាស់ប្តូរពីម៉ូដែលដើមនោះទេ ។

Lexus LX700h Hideki Matsuyama Edition ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F architecture ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៦ លីត្រ twin-turbo V6 និងម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ៤៧៥ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ប៉ុង ២ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អនាគត BYD អាចនឹងសហការជាមួយ Tesla ដើម្បីគ្រប់គ្រងឧស្សាហកម្មរថយន្ត EV

បើយោងតាមសម្តីរបស់អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន BYD លោកស្រី Stella Li បានលើកឡើងថា ក្រុមហ៊ុនរបស់លោកស្រីត្រៀមខ្លួនក្នុងសហការជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងៗនៅទូទាំងពិភពលោក ដើម្បីជំរុញឧស្សាហកម្មរថយន្ត EV ឱ្យមានការរីកចម្រើនកាន់តែខ្លាំងនៅក្នុងពេលអនាគត។

ក្នុងនោះ លោកស្រីបានបញ្ជាក់ថា BYD នឹងមិនបិទទ្វារចំពោះការសហការជាមួយក្រុមហ៊ុនយក្សផ្សេងៗដូចជា Tesla នោះឡើយ និងបាននិយាយសង្កត់ធ្ងន់ថា ទីផ្សាររថយន្តចិនគឺជាមាតុភូមិសម្រាប់ការច្នៃប្រឌិត និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ លោកស្រីក៏បាននិយាយចំៗផងដែលថា សត្រូវពិតប្រាកដរបស់រថយន្តអគ្គិសនី (EV) គឺរថយន្តម៉ាស៊ីនចំហេះខាងក្នុង (ICE) ដែលកំពុងតែបន្តមានឥទ្ធិពលលើទីផ្សារបច្ចុ​ប្បន្ននេះ។

គួរឲដឹងថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ BYD បានក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំបំផុតរបស់ចិន និងមានឥទ្ធិពលលើទីផ្សាររថយន្តពិភពលោកជាខ្លាំង ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលចិន ដើម្បីពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសជាច្រើននៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទុះហើយ! BYD Sealion 5 និង BYD ATTO 2 បានប្រកាសតម្លៃជាផ្លូវការ ត្រឹម $22,300 នឹង $25,800 ប៉ុណ្ណោះ

នៅភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 5 ខែមីនា ឆ្នាំ 2025 – BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាង​​ រថយន្តអគ្គិសនី បានចាប់ដៃជាមួយ Harmony Auto ដែលជាភ្នាក់ងារចែកចាយផ្តាច់មុខនៅកម្ពុជាបានប្រកាសជាផ្លូវការនូវម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួនពីរគឺ BYD ATTO 2 និង BYD Sealion 5 នៅក្នុងទីផ្សារកម្ពុជា។ ជាមួយនឹងដំណើរការដ៏ល្អ បច្ចេកវិទ្យាឈានមុខគេ និងតម្លៃប្រកួតប្រជែងល្អ ម៉ូដែលទាំងពីរបាននាំមកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។

តម្លៃផ្លូវការសម្រាប់ទីផ្សារកម្ពុជាគឺ៖ BYD ATTO 2 មានតម្លៃ 22,300 ដុល្លារ និង BYD Sealion 5 មានតម្លៃ 25,800 ដុល្លារ។

ខ្លាំងបំផុតក្នុងកម្រិតតែមួយ, តម្លៃប្រកួតប្រជែងល្អបំផុត, ជម្រើសថ្មីសម្រាប់ការធ្វើដំណើរបៃតង

ចាប់តាំងពី Pre-order មក, BYD ATTO 2 និង BYD Sealion 5 បានក្លាយជាជម្រើសដ៏ពេញនិយមយ៉ាងឆាប់រហ័សសម្រាប់រថយន្តអគ្គិសនីនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងដំណើរការដ៏ល្អឥតខ្ចោះ និងតម្លៃប្រកួតប្រជែងដ៏ល្អ ត្រឹមតែប្រាំថ្ងៃបន្ទាប់ពី Pre-order បានចាប់ផ្តើម, ចំនួនកក់បានកើនឡើងលើសពី 200 គ្រឿង ហើយ ទទួលបានការសាទរនៅក្នុងទីផ្សារ។ នៅពេលដាក់លក់ជាផ្លូវការនៅលើទីផ្សារ ម៉ូដែលទាំងពីរនឹងបន្តបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់ផ្នែក ទំហំ ដំណើរការ សេដ្ឋកិច្ច និងគុណភាព ជាមួយនឹងគុណសម្បត្តិដែលមានគឺ “កាន់តែធំ កាន់តែខ្លាំង  កាន់តែសន្សំសំចៃ និងកាន់តែមានតម្លៃប្រកួតប្រជែងល្អ “។

BYD Sealion 5៖ ប្រើសាំងក៏បាន អគ្គិសនីក៏បាន, មានគុណសម្បត្តិបើកបរបានឆ្ងាយដូចរថយន្តសាំង និងការសន្សំសំចៃដូចរថយន្តអគ្គិសនី

ក្នុងនាមជាម៉ូដែលHybrid ទំនើប DM-i BYD Sealion 5 មានការរចនាថ្មីបំផុតបែប Dragon Face របស់ BYD ហើយខ្សែបន្ទាត់ខាងក្រៅរលោងរបស់វាបង្ហាញពីរូបរាងដ៏រឹងមាំ និងខ្លាំង។ បើនិយាយពីផ្នែកខាងក្នុងវិញ វាត្រូវបានបំពាក់ដោយអេក្រង់ 10.1 អ៉ីញ អាចបង្វិលបាន និងប្រព័ន្ធតភ្ជាប់បណ្តាញឆ្លាតវៃ DiLink ដែលគាំទ្រការបញ្ជាដោយសំឡេង ការអាប់ដេតពីចម្ងាយ និងមុខងារឆ្លាតវៃផ្សេងទៀត ដែលធ្វើអោយការបើកបរកាន់តែងាយស្រួល និងឆ្លាតវៃ។ បើនិយាយពីថាមពលវិញ រថយន្ត BYD Sealion 5 មានម៉ូដថាមពលដែលអាចបត់បែនបាន ដែលអាចប្រើសាំងក៏បាន  អគ្គិសនីក៏បាន ជាមួយនឹងចម្ងាយបើកបរសរុបរហូតដល់ 1,090 គីឡូម៉ែត្រ វាមានគុណសម្បត្តិ បើកបរបានឆ្ងាយដូចរថយន្តសាំង និងការសន្សំសំចៃដូចរថយន្តអគ្គិសនី ដែលអាចដោះស្រាយបាននូវការបើកបរផ្លូវឆ្ងាយ ។

BYD ATTO 2៖ ជម្រើសល្អបំផុតសម្រាប់ការធ្វើដំណើរបៃតងក្នុងទីក្រុង

BYD ATTO 2 ជាម៉ូដែលអគ្គិសនីសុទ្ធរបស់ BYD ត្រូវបានបង្កើតឡើងនៅលើ e-platform 3.0 និងមានដង់ស៊ីតេថាមពលខ្ពស់ និង បើកបរបានឆ្ងាយ។ គម្លាតភ្លៅមានប្រវែងរហូតដល់ 2,620 មីលីម៉ែត្រ ហើយរូបរាងតូច និងងាយបត់បែន ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។ BYD ATTO 2 គាំទ្រមុខងារសាកថ្មលឿនដែលចំណាយពេលត្រឹមតែ 28 នាទីដើម្បីសាកពី 30% ទៅ 80% ធ្វើអោយ ការប្រើប្រាស់ប្រចាំថ្ងៃងាយស្រួលនិងកាន់តែប្រសើរឡើង ។ រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយអេក្រង់​ឆ្លាតវៃអាច​បង្វិលបាន​ទំហំ 12.8 អ៊ីង ដែល​អាច​គាំទ្រ​មុខងារ​ឆ្លាតវៃ​ជាច្រើន​ដោយ​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​បច្ចេកវិជ្ជា​កាប៊ីន​ឆ្លាតវៃ​របស់ BYD ការ​បើកបរ​កាន់​តែ​ងាយស្រួល និង​រីករាយ។

ធានារយៈពេល 8 ឆ្នាំ 160,000 គីឡូម៉ែត្រ, ប្រើប្រាស់រថយន្តដោយឥតកង្វល់

BYD ផ្តល់ជូន BYD ATTO 2 និង BYD Sealion 5 ជាមួយនឹងការធានាបន្ថែមរយៈពេល 8 ឆ្នាំ និង 160,000 គីឡូម៉ែត្រ ដែលគ្របដណ្តប់យ៉ាងពេញលេញនូវ ធាតុស្នូលសំខាន់ៗ និងធានាថាអ្នកប្រើប្រាស់អាចប្រើប្រាស់យានយន្តរបស់ពួកគេដោយគ្មានការព្រួយបារម្ភ។ គោលការណ៍ធានានេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ BYD លើគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាកយីហោ និងសេវាកម្មយ៉ាងដឹតដល់ជូនដល់អ្នកប្រើប្រាស់ផងដែរ។

ចាក់ឫសកាន់តែជ្រៅចូលទីផ្សារកម្ពុជា និងផ្តល់សេវាកម្មក្នុងស្រុកកាន់តែប្រសើរឡើង

កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយរបស់ BYD នៅអាស៊ីអាគ្នេយ៍។ ដើម្បីបម្រើទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ក្រុមហ៊ុន BYD និង Harmony Auto មិនត្រឹមតែបានរៀបចំគម្រោង Flagship Store ទំហំ 13,000 ម៉ែត្រការ៉េនៅលើមហា វិថី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានគម្រោងពង្រីកបណ្តាញអ្នកចែកចាយបន្ថែមទៀត និងបង្កើតមជ្ឈមណ្ឌលលក់ និងសេវាកម្មនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសផងដែរ។ Flagship Store នេះនឹងរួមបញ្ចូលនូវបន្ទប់តាំងបង្ហាញឆ្លាតវៃ កន្លែងទទួលភ្ញៀវដ៏ទំនើប និងមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្តឆ្លាតវៃ ហើយនឹងត្រូវបាន     បំពាក់ដោយស្ថានីយសេវាកម្មក្រោយការលក់កម្រិតខ្ពស់ជាច្រើន, នៅពេលអនាគត វានឹងអាចផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្តបានច្រើនជាង 100 គ្រឿងក្នុងមួយថ្ងៃ។

បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅក្នុងស្រុក

BYD ប្រកាន់ខ្ជាប់នូវបេសកកម្ម “ការប្រើប្រាស់ការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបំពេញបំណងប្រាថ្នារបស់មនុស្ស ធ្វើអោយជីវិតកាន់តែប្រសើរ” ដែលវាស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់ជូនអតិថិជននូវគុណតម្លៃនិងភាពរីករាយកាន់តែច្រើន។ នៅក្នុងយុទ្ធនាការ “បញ្ចូលទឹកប្រាក់ និង ឈ្នះរង្វាន់” កន្លងមក, ក្រុមហ៊ុន Smart បាន  យក BYD Seagull និង BYD Dolphin ធ្វើជារង្វាន់ធំ ដោយសង្កត់ធ្ងន់ថា រថយន្តអគ្គិសនីមិនត្រឹមតែជានិន្នាការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអនាគតនៃការអភិវឌ្ឍន៍បៃតងផងដែរ។ ភាគីទាំងពីរនឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងនៅក្នុងប្រទេសកម្ពុជា និងធ្វើការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់កម្ពុជា។

អតិថិជនជាចំបង ការពង្រឹងអនាគតបៃតង

ក្នុងនាមជាភ្នាក់ងារចែកចាយផ្តាច់មុខផ្លូវការរបស់ BYD នៅកម្ពុជា, Harmony Auto នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃ “អតិថិជនជាចំបង” កែលម្អស្តង់ដារសេវាកម្មឥតឈប់ឈរ និងផ្តល់នូវការគាំទ្រក្រោយពេលលក់កាន់តែដឹតដល់ ប្រសិទ្ធភាព និងវិជ្ជាជីវៈដល់ម្ចាស់រថយន្ត BYD ទាំងអស់។ នៅពេលអនាគត ក្រុមហ៊ុន Harmony Auto និង BYD នឹងធ្វើការរួមគ្នាដើម្បីបន្តជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា និងឆ្ពោះទៅកាន់យុគសម័យថ្មីនៃការធ្វើដំណើរបៃតង និងឆ្លាតវៃ។

សម្រាប់ការប្រឹក្សាយោបល់ និងការទិញរថយន្ត

អតិថិជនអាចចូលទៅកាន់ហាងខាងក្រោមដែលទទួលសិទ្ធិពី Harmony Auto សម្រាប់ការប្រឹក្សាឬកក់រថយន្ត៖

  1. BYD 6A Chroy Changva 4S Center(100meter from Chroy Changva bridge)
    Hotline:017 555 941
  2. BYD City Mall Showroom(Street 217, opposite City Mall Market)
    Hotline:017 555 844
  3. BYD Chip Mong Mall 271 Showroom(Street 271, 2nd Floor, Chip Mong Shopping Mall)
    Hotline:017 555 422
  4. BYD Monivong Showroom(Street 93, corner of Street 322, Boeung Keng Kang 1)
    Hotline:010 886 811
  5. BYD Chbar Ampov NR1 Showroom(National Road No.1, 16f, Street 361, Phnom Penh)
  6. BYD ORKIDE Showroom(Street 2004, Sleng Roleung Village, Ou Baek K’am, Sen Sok District)
    Hotline:0962696888

អំពី BYD

BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលើពិភពលោក ដែលបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការធ្វើដំណើរបៃតងតាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា។ ជាមួយនឹងបច្ចេកវិទ្យាថ្មទំនើប ប្រព័ន្ធបើកបរឆ្លាតវៃ និងការរចនាផលិតផលដ៏ល្អឥតខ្ចោះ, BYD ត្រូវបានទទួលស្គាល់ និងការជឿជាក់យ៉ាងទូលំទូលាយជុំវិញពិភពលោក។ នៅពេលអនាគត BYD នឹងបន្តត្រូវបានដឹកនាំដោយតម្រូវការរបស់អ្នកប្រើប្រាស់ និងដាក់ចេញនូវម៉ូដែលរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់បន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍នៃការធ្វើដំណើរបៃតងជាសកល។

អំពី Harmony Auto

Harmony Auto Group គឺជាក្រុមហ៊ុនអន្តរជាតិដែលបានចុះបញ្ជីដែលមានឯកទេសខាងផ្នែកលក់រថយន្ត ដោយមានប្រតិបត្តិការអាជីវកម្មជាង 20 ប្រទេស និងមានហាងជាង 300 កំពុងដំណើរការ។ ក្នុងនាមជាភ្នាក់ងារចែកចាយ ផ្តាច់មុខដែលទទួលបានសិទ្ទិផ្លូវការពី BYD នៅកម្ពុជា, Harmony Auto ប្តេជ្ញាផ្តល់ជូនអតិថិជនកម្ពុជានូវការលក់ និងសេវាកម្មក្រោយពេលលក់រថយន្តប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី ១មុឺនដុល្លារ របស់ Toyota ទទួលបានការកក់ដល់ ១មុឺនគ្រឿង ក្នុងពេលតែ ១ម៉ោង ប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្ត GAC-Toyota បានធ្វើការប្រកាសជាផ្លូវការថា រថយន្ត Toyota bZ3X ប្រភេទ SUV អគ្គិសនីសុទ្ធសេរ៊ីថ្មីរបស់ពួកគេទទួលបានការកក់ដល់ចំនួន ១មុឺនគ្រឿង ក្នុងពេលតែ ១ម៉ោង ប៉ុណ្ណោះ បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិនដោយផ្តល់ជូននូវជម្រើសចំនួន៣ រួមមាន 430 Air+, 520 Pro+ និង 620 Max ជាមួយតម្លៃលក់ចាប់ពី ១៥ ០០០ ដុល្លារ​។

Toyota bZ3X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៥០, ៥៨ និង ៦៧,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០, ៥២០ និង ៦១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២៤នាទី ប៉ុណ្ណោះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅទទួលបានភាសារចនា “pure electric aesthetics” ដែលមានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ចំនួន ១១២គ្រាប់ អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កញ្ចក់ចំហៀងពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញ និងដៃទ្វារប្រភេទ hidden door handles ជាដើម។ លើសពីនេះទៅទៀត ក៏ទទួលបាននូវជម្រើសពណ៌ Sky White, Pure Snow White, Distant Mountain Gray, Bright Moon Silver, Vast Black, Sky Pink និង Cyber ​​Gold ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ៨,៨អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155  សម្រាប់បញ្ជាមុខងារទូទៅតាមសម្លេង ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ panoramic sunroof ទំហំ ១,១៤ម៉ែត្រការ៉េ ភ្លើងលម្អ ambient lighting ចំនួន ៣២ពណ៌ ពោងសុវត្ថិភាពចំនួន ៧ចំនុច បាសសម្លេង Yamaha ចំនួន ១១គ្រាប់ ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Momenta 5.0 ដំណើរការដោយបន្ទះឈីប Nvidia DRIVE AGX Orin X ដែលរួមបញ្ជូលនូវឧបករណ៍ចាប់សញ្ញាចំនួន ២៧គ្រាប់ កាមេរ៉ាកម្រិតខ្ពស់ចំនួន ១១គ្រាប់ រ៉ាដា ultrasonic ចំនួន ១២គ្រាប់ ក៏ដូចជាមុខងារជំនួយការកំណត់ល្បឿន ជំនួយភ្លើងចរាចរណ៍ ចតពីចម្ងាយ និងមុខងារ blind spot monitoring ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+