ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda S7 សាកថ្មម្តងជិះបាន ៦៥០គីឡូម៉ែត្រ ចេញលក់ជាផ្លូវការ ឯតម្លៃចាប់ពី ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុករួមគ្នា Dongfeng-Honda បានធ្វើការដាក់លក់ជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ Honda S7 ប្រភេទ crossover ហើយគ្រោងចេញលក់ជាផ្លូវ ជាមួយតម្លៃលក់ចាប់ពី ៣៥ ៨៤០ ដុល្លារ ដល់ ៤២ ៧៤០ ដុល្លារ ។

Honda S7 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង W platform ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៦៩ សេះ ផ្គួបជាមួយអាគុយទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ ទាំង ២ នេះ អាចសាកបានពី ១០-៨០% ប្រើរយៈពេល ៣៦ នាទី ។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាដ៏ទាក់ទាញបែបអនាគត ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងអក្សរ Y ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ និងកញ្ចក់ចំហៀងជាប្រភេទកាមេរ៉ាឌីជីថល ផ្តល់ទិដ្ឋភាពនៅកាន់អេក្រង់ផ្នែកខាងក្នុង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកញ្ចក់មើលក្រោយបែបឌីជីថលទំហំ ១០,២៥ និង ១២,៨ អ៊ីញ អេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ៩,៩អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំធំនៅចំផ្នែកកណ្តាលទំហំ ២៤ អ៉ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ Honda Connect 4.0 រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ Honda Sensing 360+ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ប្រកាសចេញ BYD Dolphin ថ្មី មានមុខងារ BYD God Eye និង Option ថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារ

ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវកំណែអាប់ដេតថ្មីរបស់រថយន្ត BYD Dolphin ជាមួយនឹងការរចនាថ្មី និងបច្ចេកវិទ្យាជំនួយការបើកបរដែលកាន់តែប្រសើរជាងមុន។ ក្នុងនោះ រថយន្ត SUV អគ្គិសនីនេះ មានតម្លៃលក់ចាប់ពី ១៣ ​៧៣៥ ដុល្លារ ដល់ ១៧ ៣១៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះកំណែអាប់ដេតថ្មីនេះ BYD Dolphin ទទួលបានការរចនាផ្នែកខាងមុខឡើងវិញជាមួយនឹងចង្កៀងមុខធំជាងមុន កាងរន្ធខ្យល់ធំជាងមុនមានលក្ខណៈបែបស្ព័រ រួមជាមួយនឹងទ្វារដៃថ្មីប្រភេទ flush door handles និងការអាប់ឌែតថ្មីបន្តិចបន្តួចនៅផ្នែកខាងក្រោយជាមួយឡូហ្គូលអក្សរ BYD ។ លើសពីនេះ នៅផ្នែកបច្ចេកវិទ្យា វាក៏ទទួលបាននូវបាននូវប្រព័ន្ធជំនួយអ្នកបើកបរថ្មី ” BYD God Eye C” ផងដែរ។

សម្រាប់ BYD Dolphin ថ្មីនេះ មានប្រវែង ៤ ២៨០ ម.ម ទទឹង ១ ៧៧០ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់ ២ ៧០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ៩៤, ១៧៤ និង ២០១ សេះ​ ផ្គួបជាមួយអាគុយទំហំ ៤៥,១ និង ៦០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០, ៤១០ និង ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ខណៈនៅផ្នែកខាងក្នុងវិញ ទទួលបានការផ្លាស់ប្តូរថ្មីច្រើនមានដូចជា ការផ្លាស់ប្តូរទៅលើចង្កូត និងកុងសូល ក៏ដូចជា អេក្រង់ឌីជីថលថ្មីទំហំ ៨,៨ អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៨ អ៊ីញ កន្លែងសាកឥតខ្សែកម្លាំង 50 W និងឧបករណ៍បំពងសម្លេងចំនួន ៦ចំនុច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng បញ្ជេញ Xpeng G9 សេរ៊ីឆ្នាំ២០២៥ សាកម្តងរត់បាន ៧២៥ គ.ម

ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Xpeng G9 សេរ៊ីឆ្នាំ២០២៥ ទទួលបានការអាប់ឌែតថ្មី និងធ្វើឲប្រសើរឡើងលើចំនួន ៦៦ចំនុច រួមទាំងប្រព័ន្ធបើកបរឆ្លាតវៃ Turing AI ជំនាន់ក្រោយផងដែរ។

រថយន្ត Xpeng G9 សេរ៊ីឆ្នាំ២០២៥ ដំណើរការដោយ៖

  • ម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ៣៤៦ សេះ និងកម្លាំងរមួល ៤៦៥ ញ៉ូតុនម៉ែត្រ
  • ម៉ូទ័រអគ្គីសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៥៦៧ សេះ និងកម្លាំងរមួល ៦៩៥ ញ៉ូតុនម៉ែត្រ

ក្នុងនោះ រថយន្តនេះ ទទួលបានជម្រើសអាគុយទំហំ ៧៩ និង ៩៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២៥ ៦៨០ និង ៧២៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ២០នាទី ពីស្ថានីយសាកថ្មល្បឿនលឿន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៩១ ម.ម ទទឹង ១ ៩៣៧ ម.ម កម្ពស់ ១ ៦៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៩៨ ម.ម និងប្រើប្រាស់នូវភាសារចនា X Robot Face 3.0 ដដែល រួមជាមួយថាសកង់ទំហំ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញ​ព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៩ អ៊ីញ ចំនួន ២ និងប្រព័ន្ធបើកបរឆ្លាតវៃ Turing AI intelligent driving system ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បង្ហាញគំរូឡានអគ្គិសនីសុទ្ធតម្លៃទាបជាងគេក្នុងត្រកូល ID ជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តប្រើអគ្គិសនីសុទ្ធ ID.Every1 ប្រភេទ SUV ខ្នាតតូច ដែលមានតម្លៃលក់ខ្ទង់ ២០ ០០០ ដុល្លារ គ្រោងនឹងដាក់ជាផ្លូវនៅក្នុងឆ្នាំ ២០២៧  ។

VW ID.Every1 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MEB platform ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៥ សេះ ផ្គួបជាមួយអាគុយ ដែលអាចផ្តល់ចម្ងាយបើកបរបាន ២៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ដោយបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED លេងការឌីស្សាញដូចគ្នា ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងផ្តល់នៅភាពធំទូលាយសម្រាប់អ្នកដំណើរចំនួន ៤នាក់ ដែលត្រូវបានឌីស្សាញបែប minimalistic ដោយបំពាក់អេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ។ បន្ថែមពីនេះ សម្រាប់ព័ត៌មានលម្អិតផេ្សងទៀត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ២​ខែ ចិនលក់រថយន្តបានជិត ២លានគ្រឿង

កាលពីពេលថ្មីៗនេះ សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានរាយការណ៍ថា ការលក់រថយន្តថាមពលថ្មី ឫ New Energy Vehicle (NEV) នៅក្នុងខែកុម្ភៈ បានកើនឡើងដល់ ៨៤០ ០០០ គ្រឿង កើនឡើង ៨២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ប៉ុន្តែថយចុះ ៥ភាគរយ បើប្រៀបធៀបជាមួយខែមករា ឆ្នាំ២០២៥។

ក្នុងនោះ ទិន្នន័យសរុបពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៥ ការលក់រថយន្តថាមពលថ្មីមានចំនួន ១,៧៣ លានគ្រឿង កើនឡើង ៤៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរឲដឹងថា ក្រុមហ៊ុន BYD និង Geely គឺជាក្រុមហ៊ុនឈានមុខគេដែលលក់បានច្រើនបំផុត ដោយមានការលក់ដុំ ដល់ចំនួន ៣១០ ០០០ និង ១០០ ០០០ គ្រឿង នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ប្រកាសចេញ Atto 3 ថ្មី មានមុខងារ BYD God Eye តម្លៃជាង ១មុឺនដុល្លារ

ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវកំណែអាប់ដេតថ្មីរបស់រថយន្ត BYD Atto 3 ជាមួយនឹងការរចនាថ្មី និងបច្ចេកវិទ្យាជំនួយការបើកបរដែលកាន់តែប្រសើរជាងជំនាន់មុន។ ក្នុងនោះ រថយន្ត SUV អគ្គិសនីនេះមានតម្លៃលក់ចាប់ពី ១៥ ៩៤០ ដុល្លារ ដល់ ២០ ០៧០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះកំណែអាប់ដេតថ្មីនេះ BYD Atto 3 ទទួលបានការកែប្រែរូបរាងខាងក្រៅមួយចំនួនមានដូចជាផ្នែកខាងមុខ ដែលបានបំពាក់កាងស្ព័ររចនាថ្មី ជាមួយនឹងកាមេរ៉ា និងកាងរន្ធខ្យល់ធំជាងមុន ខណៈផ្នែកចង្កៀងនៅរក្សារការរចនា “Dragon’s Whiskers” ដដែល ចំណែកផ្នែកខាងក្រោយវិញបានអាប់ឌែតទៅលើដំបូល និងភ្លើង។ លើសពីនេះ នៅផ្នែកបច្ចេកវិទ្យា Atto 3 ក៏ទទួលបាននូវបាននូវប្រព័ន្ធជំនួយអ្នកបើកបរថ្មី ” BYD God Eye C” ផងដែរ។

សម្រាប់ BYD Atto 3 ថ្មីនេះ មានប្រវែង ៤ ៤៥៥ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦១៥ ម.ម និងប្រវែងគម្លាតកង់ ២ ៧២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ២០១ សេះ​ ផ្គួបជាមួយអាគុយទំហំ ៤៩,៩ និង ៦០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ និង ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ខណៈនៅផ្នែកខាងក្នុងវិញ ប្រើប្រាស់ពណ៌ថ្មី ២ គឺ ពណ៌ត្នោតខ្ចី និងពណ៌ប្រផេះ ក៏ដូចជាការផ្លាស់ប្តូរទៅលើចង្កឹះលេខ កន្លែងសាកឥតខ្សែកម្លាំង 50 W អេក្រង់ទំហំ ៨,៨ អ៊ីញ និង ១២ អ៊ីញ និងកាមេរ៉ា A-pillar-mounted ជាដើម។ លើសពីនេះ Atto 3 ក៏ទទួលបានការអាប់ដេតដាក់បញ្ជូលនូវទូទឹកកកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Volvo ES90 សាកថ្មតែ ១០នាទី ជិះបាន ៣០០គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ Volvo ES90 ស៊េរីថ្មីចុងក្រោយ ប្រភេទ sedan ជាមួយតម្លៃលក់ចាប់ពី ៧៧ ៧២៦ ដុល្លារ ដល់ ១០៣ ០៩៥ ដុល្លារ នៅលើទីផ្សារតំបន់អឺរ៉ុប ។

Volvo ES90 ផលិតឡើងនៅលើគ្រោងឆ្អឹង SPA2 electric-car platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣២៨ សេះ និងអាគុយទំហំ ៨៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៧០ សេះ និងអាគុយទំហំ ១០២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ លើសពីក៏បានបំពាក់ជាមួយប្រព័ន្ធសាកថ្ម 800-volt electricals អាចសាកថ្មបានពី ១០-៨០% ប្រើពេល ២០នាទី និងសាកថ្មត្រឹម ១០នាទី ក៏អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រផងដែរ ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅ ផ្តល់នៅភាពស្ព័រ ជាមួយរន្ធខ្យល់ខាងទំហំធំ ចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រទំហំ ២២ អ៉ីញ ក៏ដូចជា ប្រព័ន្ធចាប់សញ្ញារ៉ាដាចំនួន ៥ ទីតាំង កាមេរ៉ា ៧ទីតាំង ultrasonic sensor ១២ ទីតាំង និងប្រព័ន្ធចាប់សញ្ញា LiDAR នៅលើដំបូល ដែលទាំងអស់នេះ ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរបានយ៉ាងល្អឥតខ្ចោះ ។

រីឯនៅផ្នែកខាងក្នុងឌីស្សាញបែប minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៉ីញ សម្រាប់មុខងារទូទៅនៅលើរថយន្ត ព្រមទាំងភ្ជាប់ជាមួយប្រព័ន្ធ Google built-in ដែលអាចប្រើជាមួយឈីប Snapdragon ផងដែរ ។ លើសពីនេះ ក៏មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩អ៉ីញ និងឧបករណ៍បំពងសំលេងម៉ាក Bowers & Wilkins ចំនួន ២៥ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor B10 ប្រើអគ្គិសនីសុទ្ធ អាចជិះបាន ៥១០គីឡូម៉ែត្រ ឯតម្លៃចាប់ពីខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor ដែលស្ថិតក្រោមក្រុមហ៊ុន Stellantis បានធ្វើការដាក់បានបង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Leapmotor B10 ស៊េរីថ្មីចុងក្រោយ ប្រភេទ crossover ជាមួយតម្លៃលក់ចាប់ពី ១៣ ៧៥០ ដុល្លារ ដល់ ២០ ៦៥០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Leapmotor B10 ផលិតឡើងនៅលើគ្រោងឆ្អឹង LEAP 3.5 modular architecture ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ ផ្គួបជាមួយអាគុយទំហំ​ ៥៦,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៨៨៥ ម.ម កំពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយរាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងប្រព័ន្ធចាប់សញ្ញា LiDAR sensor នៅលើដំបូលផងដែរ  ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប minimalistic ដោយប្រើប្រាស់អេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅលើរថយន្ត ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថល និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដំបូងគេរបស់ Honda ផលិតជាមួយ Dongfeng អាចរត់បាន ៥២០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១មុឺនដុល្លារប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Honda-Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ពួកគេគឺម៉ូដែល Lingxi L ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ១៥ ៩៣៨ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Honda Lingxi L បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងមុខ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៨៤៥ ម.ម កំពស់ ១ ៥០៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣១ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED បែបអនាគតអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់ touchscreen លាតសន្ទឹងពេញផ្ទៃតាប្លូ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំង ប្រព័ន្ធសជំនួយការអ្នកបើកបរ Advanced driver assistance កម្រិតខ្ពស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi ប្រកាសគ្រោងចូលរួមជាមួយទីផ្សារក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៧

ក្រុមហ៊ុនផលិតរថយន្ត Xiaomi បានប្រកាសជាផ្លូវការថា ពួកគេកំពុងរៀបចំផែនការក្នុងការចេញលក់នូវរថយន្តអគ្គិសនីរបស់ពួកនៅក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក។

បើយោងតាមលោក William Lu ប្រធានក្រុមហ៊ុន Xiaomi បាននិយាយថា លោកមានគោលបំណងចាប់ផ្តើមលក់រថយន្តនៅលើទីផ្សារពិភពលោកក្នុងឆ្នាំ ២០២៧ ហើយប្រកាសចូលក្នុងទីផ្សារថ្មីនៅតំបន់អឺរ៉ុបក្នុងខែមីនា ឆ្នាំ ២០២៥ នេះ។

គួរឲដឹងថា ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមបញ្ចូលខ្លួនក្នុងការផលិតរថយន្ត EV ប្រហែល ៤ ឆ្នាំមុន គឺនៅក្នុងខែមិនា ឆ្នាំ ២០២១ ហើយពួកគេបានដាក់លក់រថយន្តដំបូងរបស់ខ្លួន Xiaomi SU7 នៅខែមិនា ឆ្នាំ ២០២៤​ ។ បន្ទាប់មកបានប្រកាសចេញនូវរថយន្តជាច្រើនទៀតមានដូចជា Xiaomi SU7 Ultra និង Xiaomi YU7 ។

ខណៈពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន​ Xiaomi បានប្រកាសចូលរួមជាមួយនឹងទីផ្សារជាច្រើន និងទទួលបានលទ្ធផលយ៉ាងល្អក្នុងការលក់រថយន្ត ខណៈការប្រកាសចេញលក់រថយន្តអគ្គីសនីសុទ្ធ Xiaomi SU7 Ultra នៅក្នុងទីផ្សារប្រទេសចិន របស់ពួកគេគឺទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយទទួលបានការបញ្ជាទិញដល់ទៅ ១គ្រឿង ត្រឹមរយៈពេល ២ម៉ោង បន្ទាប់ពីបានប្រកាសដាក់លក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+