ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញបច្ចេកវិទ្យាជំនួយការអ្នកបើកបរថ្មី G-Pilot ដ៏ឆ្លាតវៃមិនចាញ់ Tesla និង BYD

[បរទេស] Geely Auto ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី ២ របស់ប្រទេសចិន បានធ្វើការដាក់បញ្ចេញនៅបច្ចេកវិទ្យាជំនួយការបើកបរ G-Pilot ថ្មី ដែលមានភាពទំនើប និងឆ្លាតវៃដូចទៅនឹងបច្ចេកវិទ្យារបស់ BYD ក៏ដូចជា Tesla ផងដែរ ។

សម្រាប់ បច្ចេកវិទ្យាជំនួយការបើកបរ G-Pilot ថ្មី ក្រុមហ៊ុនបាននិយាយថា អាចនឹងមាននៅលើម៉ូដែលទាំងអស់នៃម៉ាករបស់ខ្លួនរួមទាំង Galaxy, Zeekr និង Lynk&Co ដែលផលិតនៅក្នុងប្រទេសចិន ។

គួរឲ្យដឹងថា G-Pilot មានជម្រើសចំនួន ៥ ប្រភេទ ដោយរួមបញ្ចូលនៅដូចជា ប្រព័ន្ធជំនួយចេញ-ចូលចំណតដោយស្វ័យប្រវត្តិ Automatic parking asstance, ប្រព័ន្ធជំនួយការអ្នកបើកបរនៅលើផ្លូវហាយវេ Highway Navigation on Autopilot ក៏ដូចជា ប្រព័ន្ធកាមេរ៉ាចំនួន ១០-១៣ ទីតាំង, ប្រព័ន្ធរ៉ាដា, ប្រព័ន្ធចាប់សញ្ញា Lidar រួមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ L3 autonomous driving និងមុខងារទំនើបៗជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD និង DJI សហការគ្នាដាក់ Drone ដើម្បីជំនួយដល់ការបើកបររបស់រថយន្ត

ក្រុមហ៊ុនផលិតរថយន្ត BYD បានប្រកាសជាផ្លូវការថា ពួកគេបានសហការជាមួយក្រុមហ៊ុន DJI ដើម្បីប្រើប្រាស់នូវប្រព័ន្ធ Drone របស់ក្រុមហ៊ុនមួយនេះ សម្រាប់ជំនួយដល់ការបើកបររបស់រថយន្តរបស់ពួកគេ។

ក្នុងនោះ រថយន្តដំបូងដែលប្រើប្រាស់ប្រព័ន្ធ Drone នេះ គឺរថយន្ត BYD Fang Cheng Bao Bao 8 មានតម្លៃលក់ចាប់ពី ៥៤ ៣៣០ ដុល្លារ។ ជាមួយគ្នានេះ ក្រុមហ៊ុន BYD ផ្ទាល់ក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងបញ្ចូលបច្ចេកវិទ្យានេះទៅក្នុងរថយន្តបន្ថែមទៀតក្នុងពេលអនាគត។

គួរបញ្ជាក់ថា ប្រព័ន្ធ Drone មានឈ្មោះបច្ចេកទេសថា “hangar system” ដែលបំពាក់នៅលើដំបូលរបស់រថយន្តមានទំហំ ០,២៩ ម៉ែត្រការ៉េ និងកម្ពស់ ២១៥ ម.ម ម អាចហោះឡើង និងចុះចតក្នុងល្បឿន ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដំណើរការដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI និងកម្មវិធីនៅលើរថយន្ត សម្រាប់ការប្រើប្រាស់ដើម្បីតាមសកម្មភាពរបស់រថយន្តពេលបើកបរ និងប្រើចាំបាច់សម្រាប់ពេលជួបឧបសគ្គនៅពេលអាសន្ន។ លើសពីនេះ ក៏អាចប្រើក្នុងការថតសកម្មភាពជាប្រភេទវីដេអូបានផងដែរ។

ចំពោះលក្ខណៈពិសេសមួយទៀតនោះគឺ ប្រព័ន្ធ Drone នេះ អាចដំណើរការដោយស្វ័យប្រវត្តិក្នុងចម្ងាយហោះហើរ ២  គីឡូម៉ែត្រ និងអាចត្រឡប់មកទីតាំងដើមវិញដើម្បីការសាកថ្ម។ វាសាកថ្មបានពី ២០ ទៅ ៨០ភាគរយ ក្នុងរយៈពេលតែ ៣០ នាទី ប៉ុណ្ណោះ៕

មានវីដេអូៈ YouTube
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ដាក់លក់ Everest Sport Special Edition នៅថៃ តម្លៃខ្ទង់ ៤មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Ford Everest Sport Special Edition ដែលជាជាកំណែពិសេសថ្មី នៅក្នុងប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ៤មុឺនដុល្លារ។

កំណែពិសេសថ្មីនេះ មានការរចនាថ្មីបែបស្ព័រ ប្រើថាសកង់ alloy ពណ៌ខ្មៅទំហំ ២០ អ៊ីញ និងបានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពថ្មីៗ និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់មួយចំនួនដូចជា Adaptive Cruise Control, ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ, Lane Keeping Assist និងមុខងារសុវត្ថិភាពជាច្រើនទៀតដែលមិនមាននៅក្នុង Everest Sport ធម្មតា។

រថយន្ត Ford Everest Sport Special Edition ប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ turbo ផលិតថាមពលបាន ១៦៨ សេះ និងកម្លាំងរមួល ៤០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ​អូតូ ៦វគ្គ និងប្រព័ន្ធបើកបរប៉ុង ១ RWD តែមួយប៉ុណ្ណោះ។

គួរឲដឹងថា បច្ចុប្បន្ន រថនយ្តនេះមានលក់តែនៅប្រទេសថៃប៉ុណ្ណោះ ពោលគឺមិនទាន់មានព័ត៌មានអំពីការចេញលក់នៅប្រទេសផ្សេងទៀតនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនី Volkswagen ID.3 ស៊េរីថ្មីចុងក្រោយ សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ ឯតម្លៃអត់ដល់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ ID.3 ស៊េរីថ្មីចុងក្រោយ ដែលផលិតរួមគ្នាជាមួយក្រុមហ៊ុន SAIC ទទួលបានការអាប់ដេតបន្ថែម នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៦ ៥០០ ដុល្លារ ដល់ ១៨ ៨០០ ដុល្លារ ។

Volkswagen ID.3 ថ្មីនេះ ត្រូវបានបំពាក់ជាមួយកញ្ចប់អាគុយថ្មីប្រភេទ LFP battery ជាលើកដំបូងមាន ទំហំ ៥៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ហើយអាចសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ៤៨នាទី ពីស្ថានីយល្បឿនលឿន និងប្រើម៉ូទ័រអគ្គីសនីចំនួន ១ ដដែល អាចផលិតកម្លាំងបាន ១៦៧ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ។

រថយន្តថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤​ ២៦១ ម.ម ទទឹង ១ ៧៧៨ ម.ម កម្ពស់ ១ ៥៦៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម និងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៊ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងទទួលបានការតុបតែងថ្មីកាន់តែមានភាពប្រណិតជាងមុន ដោយបានបំពាក់អេក្រង់កំសាន្ត touchscreen ថ្មីទំហម ១២,៩ អ៉ីញ និងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥,៣ អ៉ីញ ក៏ដូចជាបន្ថែមនៅកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser ជាឡានគេលួចច្រើនជាងគេ ៤ឆ្នាំជាប់ៗគ្នា នៅប្រទេសកំណើត

[បរទេស] រថយន្ត Toyota Land Cruiser បានក្លាយជារថយន្តដែលត្រូវបានគេលួចច្រើនបំផុត ជាមួយនឹងការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៤ ដោយមានចំនួន ១ គ្រឿងក្នុងចំនោម ៤គ្រឿងត្រូវបានលួច នេះបើយោងតាមគេហទំព័រ សមាគមធានារ៉ាប់រងទូទៅរបស់ប្រទេសជប៉ុន ។

 

ក្នុងនោះ រថយន្ត Toyota Land Cruiser មានចំនួន ២៧,៥% នៃរថយន្តដែលត្រូវបានគេលួចទាំងអស់ កើនឡើងពី ១៤,៧% បើធៀបកាលពីឆ្នាំ ២០២៣ ហើយនេះក៏​ជា​ឆ្នាំ​ទី​ ៤​ជាប់ៗ​គ្នា​ដែល​ម៉ូដែល​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ក្នុង​បញ្ជីដែលត្រូវបានគេលួច ។

មិនត្រឹមតែប៉ុណ្ណោះ ម៉ូដែលផ្សេងៗទៀតរបស់ក្រុមហ៊ុន Toyota និង Lexus ដែលបានឈរលេខរៀងទាំង ៤ ដំបូងគេ ក្នុងបញ្ជីកំពូលទាំង ១០ ត្រូវគេលួចជាញឹកញាប់ជាងគេរួមមាន Alphard minivan និង Toyota Prius ។

គួរឲ្យដឹងថា ជាមួយការកើនឡើងនៃការលួចនេះ បាននាំឲ្យមានការកើនឡើងនៃការបង់ប្រាក់ធានារ៉ាប់រងឡើងដល់ទៅ ២០% ដែលស្មើនឹងចំនួនជាមធ្យម ១៨ ៧០០ ដុល្លារ នៅក្នុងប្រទេសជប៉ុន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងខែកុម្ភៈ ការលក់រថយន្តរបស់ Nio បានកើនឡើង ៦២ភាគរយ

ក្រុមហ៊ុន Nio Group បានប្រកាសជាផ្លូវការថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ពួកគេបានលក់រថយន្តបានចំនួន ១៣ ១៩២ គ្រឿង កើនឡើង ៦២,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ មានរថយន្តម៉ាក Nio ចំនួន ៩ ១៤៣ គ្រឿង និងរថយន្ត Onvo L60 ចំនួន ៤ ០៤៩ គ្រឿង។

ចំពោះការលក់សរុបរបស់ Nio Group ក្នុងខែមករា និងខែកុម្ភៈ ក្នុងឆ្នាំ២០២៥ មានចំនួនដល់ ២៧ ០៥៥ គ្រឿង កើនឡើង ៤៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការចែកលក់សរុបរហូតដល់បច្ចុប្បន្នគឺមានចំនួន ៦៩៨ ៦១៩ គ្រឿង។ ក្នុងនោះការលក់រថយន្តម៉ាក Onvo L60 មានចំនួន ៣០ ៧២២ គ្រឿង។

គួរឲដឹងថា រថយន្តដែលលក់ដាច់ជាងគេរបស់ក្រុមហ៊ុន Nio មានចំនួន ២ ម៉ូឌែល រួមមានម៉ូឌែល Nio ES6 និង Onvo L60 ដែលជាគូរប្រកួតប្រជែងជាមួយ Tesla Model Y ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បង្ហាញចេញ Sealion 07 ជម្រើស PHEV បំពាក់ប្រព័ន្ធបើកបរឆ្លាតវៃ God Eye តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត BYD Sealion 07 DM-i ប្រភេទ SUV ៥កៅអី អគ្គិសនីលាយសាំង បំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ BYD God Eye C នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៧ ​៥០០ ដុល្លារ ដល់ ៣៤ ៣០០ ដុល្លារ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៨០ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ខណៈការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីម អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រជាដើម។

រថយន្ត BYD Sealion 07 DM-i ទទួលបានជម្រើសទាំងប៉ុង ១ (2WD) និងប៉ុង ២ (4WD) ប៉ុន្តែជម្រើស4WD មានឈ្មោះ Sealion 07 DM-p ដំណើរការដោយបច្ចេកវិទ្យា DM 5.0 ជំនាន់ទី ៥ របស់ BYD ធ្វើការជាមួយម៉ាសុីនសាំងចំណុះ ១,៥លីត្រ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៥៤​សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០១ សេះ និង ២៦៨ សេះ ជាន់់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤,៧វិនាទី។

ចំពោះព័ត៌មានលម្អិតផ្សេងទៀតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនូវឡើយទេ ប៉ុន្តែផ្នែកខាងក្នុងខាងអាចនឹងទទួលបាន Option ដូចគ្នានឹងជម្រើសប្រើអគ្គិសនីសុទ្ធ រួមជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ BYD God Eye C ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញឡានថ្មី អាចរត់បាន ១ ២០០គីឡូម៉ែត្រ

ក្រុមហ៊ុន Geely បានដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Galaxy Starshine 8 នៅឯសន្និសីទបច្ចេកវិទ្យាឆ្លាតវៃ Geely AI Intelligent Technology Conference ដោយរថយន្តថ្មីនេះ ជារថយន្តស៊េរីទំនើបប្រភេទ B+ class plug-in hybrid sedan ហើយគ្រោងប្រកាសចេញលក់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

រថយន្តនេះ មានប្រវែង ៥ ០១៨ ម.ម ទទឹង ១ ៩១៨ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់ ២ ៩២៨ ម.ម ដំណើរការដោយបច្ចេកវិទ្យា NordThor EM-P ធ្វើការជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ Turbo ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ១៦១ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២១៥ សេះ ភ្ជាប់ជាមួយប្រអប់លេខ DHT ។ ជាន់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៦,៩ វិនាទី និងមានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយកញ្ចប់ថ្ម Lithium iron phosphate ទំហំ ១៨,៤ និង ២៧,៦៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៤ និង ១៦១ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ២០០គីឡូម៉ែត្រ។

សម្រាប់ការរចនារបស់ Galaxy Starshine 8 មានការរចនាបែបស្ព័រជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយរាងស្លីម ទ្វារដៃប្រភេទ hidden door handles និងថាសកង់ស្ព័រជាដើម។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានប្រព័ន្ធកាប៊ីនឆ្លាតវៃ Flyme Auto smart cockpit system ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយ​ការ​បើកបរ​ឆ្លាតវៃកម្រិតខ្ពស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនីសុទ្ធដំបូងរបស់ Dongfeng-Peugeot ត្រៀមវៃលុកទីផ្សារប្រទេសចិន ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានសហការគ្នាជាមួយក្រុមហ៊ុនផលិតរបស់ប្រទេសចំនួន ២ គឺ Peugoet និង Citroen ក្នុងការបង្កើតម៉ាកយីហោរថយន្តថ្មីមួយឲ្យឈ្មោះថា Hedmos automobile សម្រាប់ការផលិតរថយន្តអគ្គីសនីប្រភេទ NEV នៅប្រទេសចិន ។

ជាមួយគ្នានេះ ក្រុមហ៊ុន Hedmos automobile ត្រៀមធ្វើការដាក់លក់នៅរថយន្តអគ្គីសនីសុទ្ធដំបូងគេបង្អស់របស់ពួកគេ នៅខែមេសា ឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

គួរឲ្យដឹងថា រថយន្តដំបូងគេរបស់ក្រុមហ៊ុន Hedmos automobile ទំនងមានឈ្មោះថា  Fukang 06 ប្រភេទ compact-SUV ជាមួយ​ប្រវែងតួខ្លួនសរុប ៤ ៦៧០ ម.ម  ទទឹង ១ ៩០០ ម.ម និង​កម្ពស់ ១ ៦១៧ ម.ម ។ ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ ផ្គួបជាមួយកញ្ចប់អាគុយប្រភទេសលីចូមដែកផូស្វាតត្រូវបានផ្គត់ផ្គង់ដោយ CALB-Tech ខណៈ ទំហំ ក៏ដូចជាចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Geely Galaxy E8 សាកថ្មពេញប្រើពេលអត់ដល់ ១០នាទី ឯតម្លៃលក់ខ្ទង់ ២ម៉ឺនដុល្លារប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនៅរថយន្ត Geely Galaxy E8 ស៊េរីថ្មីចុងក្រោយ ប្រើថាមពលអគ្គិសនីសុទ្ធ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២១ ១០០ ដុល្លារ ។

Geely Galaxy E8 ផលិតឡើងនៅលើគ្រោងឆ្អឹង SEA platform ផ្តល់នៅជម្រើសចំនួន ២ រួមមាន

  • បំពាក់ម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៥ សេះ ផ្គួបជាមួយអាគុយ ដែលផ្តល់ចម្ងាយនៃការបើកបរបាន ៥៧៥ គីឡូម៉ែត្រ ដល់ ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
  • បំពាក់ម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៣៧ សេះ ផ្គួបជាមួយអាគុយទំហំ ៧៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ សម្រាប់ការសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ៨ នាទីប៉ុណ្ណោះ ។

រថយន្តប្រភេទ sedan នេះមានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៤៦៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩២៥ ម.ម ។ សម្រាប់រូបរាង ក៏ដូចជាការឌីស្សាញផ្នែកខាងក្រៅមានភាពស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។ លើសពីនេះ ក៏បានបំពាក់កាម៉េរា និងសេនស័រ ដែលជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតសន្ទឹងពេញផ្ទៃតាប្លូទំហំដល់ទៅ ៤៥ អ៉ីញ ជាមួយកម្រិត 8K គាំទ្រដោយឈីប built-in Qualcomm Snapdragon 8295 ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ HUD និងឧបករណ៍បំពងសំឡេងចំនួន ២៣ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+