ផ្ទាំងផ្សាយពាណិជ្ជកម្ម

Avatr បញ្ចេញរថយន្ដប្រភេទ Wagon បំពាក់នូវបច្ចេកវិទ្យា LiDAR ជំនាន់ថ្មីរបស់ Huawei

ម៉ាកយីហោ Avatr ដែលជាប្រេនរថយន្តអគ្គិសនីកម្រិតខ្ពស់ បង្កើតឡើងដោយកិច្ចសហការរវាងក្រុមហ៊ុន CATL, Huawei និង Changan បានប្រកាសជាផ្លូវការនូវការដាក់ឈ្មោះម៉ូឌែលថ្មី ស្ថិតក្រោមកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ២.០ រួមមបញ្ចូលជាមួយប្រព័ន្ធ Huawei Qiankun។ រថយន្តនេះត្រូវបានគេរំពឹងថា នឹងក្លាយជាយានយន្តដំបូងគេបង្អស់ដែលបំពាក់នូវបច្ចេកវិទ្យា LiDAR ជំនាន់ថ្មីស្រឡាងរបស់ក្រុមហ៊ុន Huawei។

រូបភាពផ្សព្វផ្សាយជាផ្លូវការ បញ្ចេញដោយក្រុមហ៊ុន Avatr បានបញ្ជាក់ថា ម៉ូឌែល 06T នឹងមានរូបរាងជារថយន្តប្រភេទ Wagon ដ៏ស្រស់ស្អាត ដោយរក្សានូវរចនាបថផ្នែកខាងមុខតាមបែបគ្រួសាររបស់ប្រេននេះ និងមានបំពាក់ឧបករណ៍ LiDAR នៅលើដំបូល។ ការប្រកាសនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការធ្លាយរូបភាពលួចថត កាលពីម្សិលមិញ ដែលបានបង្ហាញឲ្យឃើញនូវរូបរាងត្រួសៗរបស់រថយន្ត Avatr 06 Wagon ទោះបីជាមានការបិទបាំងយ៉ាងជិតក៏ដោយ។ ស្ថិតក្នុងសភាពបិទបាំងប៉ុន្តែរូបភាពលួចថតទាំងនោះបានបង្ហាញឲ្យឃើញពីការបន្តប្រើប្រាស់ការរចនាផ្នែកខាងមុខជាអត្តសញ្ញាណរបស់ Avatr និងចង្កៀងក្រោយវែងកាត់ទទឹងរថយន្ត។

Avatr 06T ត្រូវបានគេរំពឹងថាជារថយន្តប្រភេទ Wagon ឬ Shooting Brake ដែលអភិវឌ្ឍចេញពីម៉ូដែល Avatr 06។ ចំពោះម៉ូឌែល Avatr 06 ជារថយន្តផលិតក្នុងទ្រង់ទ្រាយធំទី៤ របស់ប្រេននេះ ត្រូវបានដាក់សម្ពោធក្នុងខែមេសា ឆ្នាំ២០២៥។ រីឯម៉ូឌែល 06T ត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែងជាមួយម៉ូឌែលនានាដូចជា Zeekr 007 GT នៅក្នុងទីផ្សារ។

ផ្អែកតាមរូបភាពលួចថតយ៉ាងលម្អិតបានបង្ហាញថា រថយន្ត Avatr 06T បានដើរតាមរចនាបថជារួមរបស់គ្រួសារ Avatr យ៉ាងច្បាស់លាស់។ បណ្ដុំចង្កៀងមុខរបស់វា មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងម៉ូឌែល Avatr 06 រួមជាមួយឧបករណ៍ LiDAR ដំឡើងនៅលើដំបូល។ រូបរាងចំហៀងនៃរថយន្តនេះ បង្ហាញពីទម្រង់ដំបូលបែប Fastback មានជម្រាល រត់ភ្ជាប់ទៅផ្នែកខាងក្រោយយ៉ាងរលូន។ បន្ថែមពីនេះ វាក៏មានចំណុចទំនើបៗជាច្រើនទៀត ដូចជាកញ្ចក់មើលក្រោយចំហៀងបែបឌីជីថល (ប្រើកាមេរ៉ា) និងដៃទ្វារប្រភេទពាក់កណ្ដាលលាក់ខ្លួន (Semi-hidden door handles)។

ផ្នែកខាងក្រោយនៃ Avatr 06T ត្រូវបានកំណត់សម្គាល់ដោយការរចនា shoulder design មើលទៅពេញសស្រស់ស្អាតនិងរឹងមាំ រួមបញ្ចូលជាមួយកាងកង់ខាងក្រោយមានរាងមូលទ្រវែង។ ចំពោះបណ្ដុំចង្កៀងក្រោយ ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ការរចនាបំបែកជាពីរ ដូចទៅម៉ូឌែលបច្ចុប្បន្នរបស់ប្រេននេះ ខណៈដែលផ្នែកខាងក្រោមនៃកន្ទុយឡានមានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូឌែល Avatr 06។

ពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជូនថាមពល ម៉ូឌែលថ្មីនេះត្រូវបានគេព្យាករណ៍ថានឹងផ្ដល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ (Pure Electric) និងប្រភេទអគ្គិសនីមានម៉ាស៊ីនជំនួយ (Extended-range)។ បន្ថែមពីនេះ Avatr 06T នឹងត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ ADS 4 របស់ Huawei Qiankun និងបន្ទប់អ្នកបើកបរឆ្លាតវៃ HarmonySpace 5៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាតគ្រី បង្កប់លក្ខណៈពិសេសសម្ងាត់ ដើម្បីទប់ស្កាត់ការក្លែងបន្លំ

ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើទំនើបកម្មទាំងប្រព័ន្ធចុះបញ្ជី ក៏ដូចជាការចេញបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះ ដោយមានបំពាក់ QR Code បន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់អំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ការផ្ទៀងផ្ទាត់របស់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចអនុវត្តច្បាប់។

ក្រសួងបញ្ជាក់ថា ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការរីកចម្រើននៃបច្ចេកវិទ្យា ជនខិលខូច តែងរិះរកវិធីសាស្រ្តក្លែងបន្លំ ដែលបច្ចុប្បន្ននេះយើងសង្កេតឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះក្រសួងបានដាក់ចេញនូវវិធានការសុវត្ថិភាពបន្ថែមទៀតដោយបានធ្វើទំនើបកម្មបណ្ណសម្គាល់ប្រភេទថ្មីនេះ ដោយមានបង្កប់លក្ខណៈពិសេសសម្ងាត់ក្នុងបណ្ណ ដោយមិនអាចមើលបានដោយភ្នែកទទេបានឡើយ ព្រមទាំងងាយស្រួលក្នុងការពិនិត្យភាពត្រឹមត្រូវ និងមានការបែងចែកពណ៌បណ្ណរវាងទោចក្រយានយន្ត និងរថយន្តផងដែរ។

កន្លងមកក្រសួងក៏បានដាក់ចេញនូវកម្មវិធីតាមទូរស័ព្ទដៃ app «Vehicle Info» សម្រាប់មន្រ្តីនគរបាលមានសមត្ថកិច្ច ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យយានជំនិះក្នុងការអនុវត្តច្បាប់ផងដែរ។

សូមជម្រាបថា ក្រសួងបានដាក់ឲ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះប្រភេទថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦មក។ ប្រសិនបើអ្នកទើបទិញរថយន្តថ្មី គឺនឹងទទួលបានបណ្ណសម្គាល់យានជំនិះប្រភេទថ្មីនេះ ដោយត្រូវដាក់ពាក្យសុំចុះបញ្ជីយានជំនិះនៅទីតាំងផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមប្រព័ន្ធអនឡាញ។ ម្ចាស់យានជំនិះ ត្រូវភ្ជាប់មកជាមួយឯកសារដូចជា អត្តសញ្ញាណបណ្ណ បង្កាន់ដៃពន្ធយានយន្ត លិខិតទិញលក់ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។ ចំពោះបណ្ណចាស់ បងប្អូននៅបន្តប្រើប្រាស់បានធម្មតា។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់បានបណ្ណប្រភេទថ្មី បងប្អុនអាចដាក់ពាក្យស្នើសុំប្តូរនៅតាមទីតាំងផ្តល់សេវាសាធារណៈរបស់ក្រសួង រៀងរាល់ម៉ោងធ្វើការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាក់ឫសនៅកម្ពុជា បម្រើសេវាកម្មក្នុងស្រុក៖ មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD & DENZA បើកសម្ពោធជាផ្លូវការនៅភ្នំពេញ

ភ្ញៀវកិត្តិយសកាត់ខ្សែបូសម្ពោធសាខាថ្មី

ភ្ញៀវកិត្តិយសជាច្រើនរូបបានចូលរួមក្នុងពិធីសម្ពោធយ៉ាងឱឡារិកនេះ។ តំណាងមកពីមជ្ឈដ្ឋាននយោបាយ និងធុរកិច្ចរបស់កម្ពុជា ស្ថាប័នហិរញ្ញវត្ថុ ដៃគូសហការ និងប្រព័ន្ធផ្សព្វផ្សាយធំៗ បានជួបជុំគ្នាដើម្បីធ្វើជាសាក្សីក្នុងឱកាសដ៏សំខាន់នេះ។ លោក Liu Xueliang អគ្គនាយកផ្នែកលក់រថយន្ត BYD តំបន់អាស៊ីប៉ាស៊ីហ្វិក, លោក Ye Chenghui អគ្គនាយកផ្នែកលក់រថយន្ត BYD តំបន់អាស៊ីប៉ាស៊ីហ្វិកសាខាប្រទេសកម្ពុជា, អ្នកស្រី Li Bin នាយកមជ្ឈមណ្ឌលប្រតិបត្តិការ BYD តំបន់អាស៊ីប៉ាស៊ីហ្វិក, លោក Feng Changge ប្រធានក្រុមហ៊ុន Harmony, លោក Qu Jianlei អគ្គនាយករងផ្នែកអាជីវកម្ម Harmony ICAR តំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក Yang Chao អគ្គនាយក Harmony ICAR ប្រចាំកម្ពុជា បានរួមគ្នាកាត់ខ្សែបូសម្ពោធសាខាថ្មីនេះ។

ការសម្តែងរបាំប្រពៃណីខ្មែរ

លោក Ye Chenghui បានប្រគល់ផ្លាកសញ្ញាអនុញ្ញាតជាផ្លូវការជូនដល់មជ្ឈមណ្ឌល BYD & Denza Flagship Center ក្នុងប្រទេសកម្ពុជា។ នេះសបញ្ជាក់ពីការទទួលស្គាល់យ៉ាងពេញលេញរបស់ម៉ាកយីហោ BYD ទៅលើសមត្ថភាពប្រតិបត្តិការ និងប្រព័ន្ធសេវាកម្មរបស់ Harmony ICAR នៅក្នុងទីផ្សារកម្ពុជា។

លោក Ye Chenghui (ឆ្វេង) ប្រគល់ផ្លាកសញ្ញាជូនលោក Yang Chao

កាលពីខែមេសា ឆ្នាំ ២០២៥ មូលដ្ឋានផលិតកម្មរបស់ BYD នៅខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងពិធីសម្ពោធនេះ លោក Liu Xueliang និងលោក Feng Changge បានប្រគល់រថយន្ត SEALION 5 ដែលផលិតក្នុងស្រុកពីរគ្រឿងដំបូងជូនដល់ម្ចាស់រថយន្តជនជាតិខ្មែរ ដែលនេះបង្ហាញថា អតិថិជនក្នុងស្រុកនឹងកាន់តែមានលទ្ធភាពទិញរថយន្តថាមពលថ្មីរបស់ BYD ដែលផលិតដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

លោក Liu Xueliang (ឆ្វេងបង្អស់) និងលោក Feng Changge (ស្តាំបង្អស់) ប្រគល់រថយន្តជូនអតិថិជនដំបូងគេនៃសាខាថ្មី

ការប្រគល់រថយន្ត BYD ដែលផលិតក្នុងស្រុក ក៏បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅក្នុងបទសម្ភាសន៍ផ្ទាល់ លោក Liu Xueliang បានមានប្រសាសន៍ថា៖ “នៅទីនេះ BYD ទទួលបានអារម្មណ៍យ៉ាងច្បាស់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងស្រុកសម្រាប់ការអភិវឌ្ឍរថយន្តថាមពលថ្មី ហើយយើងក៏សូមអរគុណដល់ប្រជាជនកម្ពុជាសម្រាប់ការគាំទ្រផលិតផលបច្ចេកវិទ្យាថ្មី។ ជាជាងនិយាយថា BYD ជ្រើសរើសយកកម្ពុជា វាប្រហែលជាត្រឹមត្រូវជាងក្នុងការនិយាយថា ប្រជាជនកម្ពុជាគឺជាអ្នកជ្រើសរើសយក BYD”។

លោកបានបន្តថា ការចាប់ផ្តើមផលិតកម្មនៅរោងចក្រផលិតរថយន្ត BYD ក្នុងប្រទេសកម្ពុជា មិនត្រឹមតែពង្រីកចំណែកទីផ្សាររបស់ BYD ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកម្ពុជាក្លាយជាទីផ្សារដែលពិភពលោកតាមដានសម្រាប់ការអភិវឌ្ឍរថយន្តថាមពលថ្មី។ វាក៏ជាការអនុវត្តគោលនយោបាយឧស្សាហកម្មយានយន្តរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ពោលគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញរថយន្តអគ្គិសនី (NEV) ដែលពួកគេពេញចិត្តនៅជិតផ្ទះបំផុត។ BYD នឹងបន្តប្រើប្រាស់បច្ចេកវិទ្យា និងផលិតផលល្អបំផុតសម្រាប់ផលិតកម្មក្នុងស្រុក ហើយនឹងសហការជាមួយដៃគូចែកចាយដូចជា Harmony ICAR ដើម្បីបង្កើតសាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

លោក Liu Xueliang ថ្លែងសុន្ទរកថា

លោក Liu Xueliang បានមានប្រសាសន៍ថា៖ “ការសម្ពោធមជ្ឈមណ្ឌល Flagship នាថ្ងៃនេះ គឺដើម្បីបញ្ជូននូវគោលគំនិតមួយទៅកាន់អ្នកប្រើប្រាស់ថា អ្វីដែល BYD នាំមកជូន មិនមែនត្រឹមតែជាផលិតផលរថយន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាបទពិសោធន៍នៃការរស់នៅបែបថ្មីដែលបៃតង និងឆ្លាតវៃ!”។ Harmony ICAR គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ BYD នៅក្រៅប្រទេស។ មជ្ឈមណ្ឌល Flagship ទ្វេម៉ាក BYD និង Denza ដែលសាងសង់ដោយ Harmony នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាសាលតាំងបង្ហាញ BYD ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាគំរូសម្រាប់សេវាកម្មកម្រិតខ្ពស់ផងដែរ។

លោកជឿជាក់ថា តាមរយៈការធ្វើទីផ្សារប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមការងារផ្នែកលក់ Flagship Center នេះនឹងក្លាយជាកន្លែងថតរូប (Check-in) ដ៏ពេញនិយមសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរ ហើយបុគ្គលិកនៅទីនេះនឹងក្លាយជាក្រុមការងារដែលមានសេចក្តីសុខបំផុត។ អ្វីដែលបង្កើតឡើងនៅទីនេះ មិនមែនមានតែចំនួននៃការលក់នោះទេ ប៉ុន្តែគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់កម្ពុជា។

លោក Liu Xueliang ផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា

ក្រោមការដឹកនាំ និងការគាំទ្រពីក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជាក្រុមការងារ Harmony ICAR Cambodia រួមជាមួយដៃគូចែកចាយគ្រប់កម្រិតបានយកក្ដីសុបិន្តធ្វើជាក្ដោង យកការតស៊ូធ្វើជាច្រវា ដើម្បីជម្រុញការលក់រថយន្តBYD ក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។ លោក Feng Changge បានសម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះក្រុមការងារ Harmony ICAR Cambodia ហើយលោកក៏មានក្ដីសង្ឃឹមថា ក្រុមការងារដ៏មានថាមពលមួយនេះ នឹងរក្សានូវឥរិយាបថការងារដែលវិជ្ជមាន និងស្មោះត្រង់ មានស្មារតីតស៊ូឈានទៅមុខដើម្បីភាពជោគជ័យ និងមានបេះដូងដែលពោរពេញដោយក្តីរីករាយ និងសាមគ្គីភាព។ក្នុងឆ្នាំ ២០២៦ នេះ សូមឱ្យក្រុមការងារបន្តនាំមុខគេ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានលទ្ធផលលក់យ៉ាងត្រចះត្រចង់បំផុត!


ក្រោមការដឹកនាំ និងការគាំទ្រពីក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា ក្រុមការងារ Harmony ICAR Cambodia រួមជាមួយដៃគូចែកចាយគ្រប់កម្រិត បានយកក្ដីស្រមៃធ្វើជាក្ដោង យកការតស៊ូធ្វើជាច្រវា ដើម្បីជម្រុញការលក់រថយន្ត BYD ក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។ លោក Feng Changge បានសម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះក្រុមការងារ Harmony ICAR Cambodia ហើយលោកក៏មានក្ដីសង្ឃឹមថា ក្រុមការងារដ៏មានថាមពលមួយនេះ នឹងរក្សានូវឥរិយាបថការងារដែលវិជ្ជមាន និងស្មោះត្រង់ មានស្មារតីតស៊ូឈានទៅមុខដើម្បីភាពជោគជ័យ និងមានបេះដូងដែលពោរពេញដោយក្តីរីករាយ និងសាមគ្គីភាព។ ក្នុងឆ្នាំ ២០២៦ នេះ សូមឱ្យក្រុមការងារបន្តនាំមុខគេ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានលទ្ធផលលក់យ៉ាងត្រចះត្រចង់បំផុត!

លោក Yang Chao ថ្លែងសុន្ទរកថា

លោក Yang Chao ថ្លែងសុន្ទរកថាមជ្ឈមណ្ឌល BYD & Denza Flagship Center ប្រចាំកម្ពុជា គឺជាទីតាំងថ្មីស្រឡាងដែលសាងសង់ដោយ Harmony ICAR ដែលមានទីតាំងនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់នៃទីក្រុងភ្នំពេញ។ វាស្ថិតនៅក្បែរផ្លូវមេដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ ហ៊ុំព័ទ្ធដោយតំបន់ពាណិជ្ជកម្មលំដាប់ខ្ពស់ និងសហគមន៍ទំនើបៗ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។ ទីតាំងនៃសាខាថ្មីនេះ ស្របទៅនឹងទីតាំងលំដាប់ខ្ពស់របស់ម៉ាកយីហោ ដែលធ្វើឱ្យវាក្លាយជាផ្ទាំងទស្សនីយភាពដ៏សំខាន់សម្រាប់រូបភាពម៉ាកយីហោ BYD និង Denza។


ក្នុងនាមជាហាង Flagship ដែលទើបនឹងសាងសង់ថ្មី វាត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់តាម  ស្តង់ដារខ្ពស់អន្តរជាតិ។ គ្របដណ្តប់លើផ្ទៃដី ១៥,០០០ ម៉ែត្រការ៉េ ដែលមានតាំងបង្ហាញនូវរថយន្ត BYD និង Denza ជាច្រើនម៉ូដែល។ វាខុសប្លែកពីគំរូហាងលក់រថយន្តបែបប្រពៃណីនៅកម្ពុជា ដោយរួមបញ្ចូលនូវការតាំងបង្ហាញឆ្លាតវៃ ការលក់ប្រកបដោយវិជ្ជាជីវៈ និងសេវាកម្មក្រោយការលក់ប្រកបដោយប្រសិទ្ធភាព។ ហាងនេះត្រូវបានបំពាក់ដោយមជ្ឈមណ្ឌលត្រួតពិនិត្យរថយន្តឆ្លាតវៃ និងកន្លែងផ្តល់សេវាកម្មក្រោយការលក់ទំនើបៗជាច្រើន ដែលអាចបម្រើសេវាកម្មថែទាំរហូតដល់ ១០០ គ្រឿងក្នុងមួយថ្ងៃ។ ម៉ូដែលដែលមានលក់នាពេលបច្ចុប្បន្ន រួមមានរថយន្តល្បីៗដូចជា BYD SEAL 5, SEALION 5, ATTO 2, BYD M9 និង DENZA D9 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទស្សនានូវបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ BYD។

ការបើកសម្ពោធនេះ មិនត្រឹមតែតំណាងឱ្យកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាង Harmony ICAR, BYD និង Denza នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់ក្នុងការធ្វើមូលដ្ឋាននីយកម្ម របស់ម៉ាកយីហោនេះផងដែរ។ ទៅថ្ងៃអនាគត ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាដើម្បីពង្រីកវត្តមាននៅក្នុងទីផ្សារកម្ពុជា កែលម្អប្រព័ន្ធលក់ និងសេវាកម្មជាបន្តបន្ទាប់ រួមគ្នាជំរុញការធ្វើទំនើបកម្មឧស្សាហកម្មយានយន្តកម្ពុជាឆ្ពោះទៅរកការប្រើប្រាស់អគ្គិសនី និងភាពឆ្លាតវៃ និងផ្តល់ថាមពលថ្មីដល់ការធ្វើដំណើរតាមបែបបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center
អាសយដ្ឋាន៖ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ម៉ោងធ្វើការ៖ 8:30-18:00​

ផ្នែកសេវាកម្ម៖ 017 555 422

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកស្រាវជ្រាវរបស់អាមេរិកប្រើប្រាស់ទិន្នន័យពីផ្កាយរណបយកមកសិក្សា ហើយរកឃើញរថយន្តមិនបញ្ចេញផ្សែងពុលពិតជាជួយដល់គុណភាពខ្យល់ក្នុងបរិយាសកាសយ៉ាងខ្លាំង

មនុស្សគ្រប់គ្នាដឹងហើយថា រថយន្តអគ្គិសនីមិនបញ្ចេញឧស្ម័នកាបូនិចនោះទេ ព្រោះវាមិនប្រើឥន្ធនៈដើម្បីដុតចំហេះម៉ាសុីនឲ្យដំណើរការនោះទេ។ ជាមួយគ្នាក៨មានការសិក្សាមួយចំនួនបានបង្ហាញថា រថយន្តដែលមិនបញ្ចេញផ្សែងពុល (Zero-emission cars) អាចជួយកែលម្អគុណភាពខ្យល់អាកាសនៅក្នុងតំបន់ទីប្រជុំជនបាន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ការសិក្សាទាំងនោះមិនទាន់មានលក្ខណៈច្បាស់លាស់ដាច់ខាតនៅឡើយទេ។

Toyota to Launch 3 New EVs by 2026 | The Electric Car Schemeប៉ុន្តែនៅពេលនេះ ការសិក្សាថ្មីមួយពីសាលាវេជ្ជសាស្ត្រ Keck នៃសាកលវិទ្យាល័យ Southern California (USC) បានប្រើប្រាស់ទិន្នន័យពីផ្កាយរណប ដើម្បីបញ្ជាក់ថា រថយន្តដែលមិនបញ្ចេញផ្សែងពុល ពិតជាមានឥទ្ធិពលវិជ្ជមាន ហើយជួយដល់គុណភាពខ្យល់ពិតប្រាកដមែន។

California will plow ahead with its electric vehicle goals but what's the price tag? – San Diego Union-Tribune

បើយោងការសិក្សាថ្មីៗនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី The Lancet Planetary Health ដោយបានដកស្រង់ទិន្នន័យផ្កាយរណបកម្រិតច្បាស់ពីឧបករណ៍ត្រួតពិនិត្យស្រទាប់បរិយាកាស (TROPOMI) អាចរកឃើញទិន្ន័យឧស្ម័នអាសូតឌីអុកស៊ីតនៅក្នុងបរិយាកាស តាមរយៈការវាស់ស្ទង់ពីរបៀបដែលឧស្ម័ននេះស្រូបយក និងជះពន្លឺព្រះអាទិត្យត្រឡប់មកវិញ (យោងតាមគេហទំព័រ Phys.org)។ បន្ទាប់មក ទិន្នន័យនេះត្រូវបានប្រើដើម្បីគណនាកម្រិតមធ្យមប្រចាំឆ្នាំនៃឧស្ម័នអាសូតឌីអុកស៊ីត នៅក្នុងសហគមន៍នីមួយៗនៃរដ្ឋកាលីហ្វ័រញ៉ា ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។

ទន្ទឹមនឹងនោះ ទិន្នន័យសាធារណៈពីនាយកដ្ឋានយានយន្តរបស់រដ្ឋ ក៏ត្រូវបានយកមកបញ្ចូលក្នុងការព្យាករណ៍នេះដែរ ជាពិសេសគឺចំនួនរថយន្តដែលមិនបញ្ចេញផ្សែងពុល (ZEVs) ត្រូវបានចុះបញ្ជីនៅក្នុងសហគមន៍នីមួយៗ។ សូមរំលឹកថា រថយន្តចាត់ទុកថាមិនបញ្ចេញផ្សែងពុលរួមមាន៖ រថយន្តប្រើអគ្គិសនី (BEVs), រថយន្ត Plug-in Hybrid (PHEVs) និងរថយន្តប្រើអុីដ្រូសែន (Fuel-cell cars)។Research shows that for every 200 zero-emissions vehicles added to a neighborhood, NO₂ levels drop by 1.1%. The more ZEVs, the lower the NO₂ concentration.ZEV mandates get harder to ignore - Automotive Newsបើក្រឡេកទៅមើលទិន្នន័យពីបន្ទាប់ពីមានការចុះបញ្ជីរថយន្តមិនបញ្ចេញផ្សែងពុលថ្មីចំនួន ២០០ គ្រឿង នៅក្នុងសហគមន៍មួយនៃរដ្ឋកាលីហ្វ័រញ៉ា ចន្លោះឆ្នាំ ២០១៩ និង ២០២៣ កម្រិតឧស្ម័នអាសូតឌីអុកស៊ីត បានធ្លាក់ចុះ ១.១%។ យោងតាមអ្នកនិពន្ធការសិក្សានេះ ជាមធ្យមក្នុងសហគមន៍នីមួយៗបានកើនឡើងរថយន្តមិនបញ្ចេញផ្សែងពុល ចំនួន ២៧២ គ្រឿង ដោយសហគមន៍ភាគច្រើនមានការកើនឡើងចន្លោះពី ១៨ ទៅ ៨៣៩ គ្រឿង។ ក្នុងអំឡុងពេលនៃការសិក្សានេះ ចំណែកទីផ្សាររថយន្តមិនបញ្ចេញផ្សែងពុល បានកើនឡើងពី ២% ដល់ ៥% នៃរថយន្តធុនស្រាលទាំងអស់ទូទាំងរដ្ឋកាលីហ្វ័រញ៉ា។

ដើម្បីធានាថា លទ្ធផលដែលទទួលបានមានភាពជឿជាក់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវបានចាត់វិធានការប្រុងប្រយ័ត្នបន្ថែមជាច្រើន ដូចជាការដកចេញនូវទិន្នន័យឆ្នាំ ២០២០ ទាំងស្រុង ដើម្បីកុំឲ្យការប្រែប្រួលដែលបង្កឡើងដោយសារជំងឺរាតត្បាត (ការផ្អាកធ្វើដំណើរក្នុងសម័យកូវីដ) ក្លាយជាកត្តាដែលធ្វើឲ្យយល់ច្រឡំថាជាការធ្លាក់ចុះនៃឧស្ម័នអាសូតឌីអុកស៊ីត។ ពួកគេក៏បានបញ្ជាក់ផងដែរថា សហគមន៍ណាដែលមានការកើនឡើងនូវរថយន្តប្រើសាំងកាន់តែច្រើន សហគមន៍នោះក៏ឃើញមានការកើនឡើងនូវការបំពុលខ្យល់អាកាសផងដែរ។ ចុងក្រោយ លទ្ធផលដែលទទួលបានពីទិន្នន័យផ្កាយរណប ត្រូវបានយកមកផ្ទៀងផ្ទាត់ឡើងវិញ ដោយប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាពពីឧបករណ៍ត្រួតពិនិត្យនៅលើដីផ្ទាល់ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីនៅកម្ពុជា មានជាង ៩ពាន់គ្រឿងហើយ ដែលនាំមុខដោយប្រេនធំៗ៣

គិតមកត្រឹមចុងឆ្នាំ​២០២៥ កម្ពុជាបានចុះបញ្ជី​រថយន្តអគ្គិសនីសរុបចំនួន ៩០៦៥គ្រឿងហើយ ដែលនាំមុខដោយប្រេនរថយន្តធំៗចំនួន៣ គឺ BYD, Toyota និង Tesla។ នេះបើយោងតាម​របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

រាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់ចេញ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍ ក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង។

ថ្មីៗនេះ អាជ្ញាធរអគ្គិសនី​កម្ពុជា បានជំរុញឲ្យ​អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីទាំងអស់នៅកម្ពុជា ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅក្នុងតំបន់​ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់​យានយន្តអគ្គិសនី ជាពិសេស​ យានយន្តសម្រាប់​បម្រើ​ឲ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា (EDC) បាន​ចូលរួមវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមរាជធានី-ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះ​នឹងចាប់ផ្តើមដាក់ឲ្យដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។

រោងចក្រ BYD នៅខេត្តព្រះសីហនុ ទើបតែបញ្ចប់ការសាងសង់ និងបានដំឡើងរថយន្តប្រគល់ឲ្យអតិថិជនរបស់ខ្លួនរួចហើយ។ ក្នុងខណៈ​ដែលកំពុងមានតម្រូវការទីផ្សារកើនឡើង ក្រុមហ៊ុននេះ ក៏មាន​ផែនការបង្កើនសមត្ថភាព​ផលិតកម្ម​បន្ថែមទៀតផងដែរ។ ក្នុងដំណាក់កាលដំបូង រោងចក្រនេះ គ្រោងដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ដោយគ្រោងដំឡើង​រថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុង១ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux ជំនាន់ថ្មី ចេញលក់ផ្លូវការនៅវៀតណាម តម្លៃទាបជាងសេរ៊ីមុន

ភីកអាប់ Toyota Hilux ជំនាន់ថ្មី ឆ្នាំ២០២៦ បានសម្ពោធដាក់លក់នៅលើទីផ្សារប្រទេសវៀតណាមជាផ្លូវការ ជាមួយជម្រើសចំនួន ៣ម៉ូឌែលសម្រាប់ជ្រើសរើស។

ដោយមាន ៣ ជម្រើសសម្រាប់ទីផ្សារវៀតណាមរួមមាន៖

  • Hilux Standard 2.8 4×2 MT: តម្លៃ ៦៣២លានដុង (ប្រហែល ២៤ ៣៧០ដុល្លារ)
  • Hilux Pro 2.8 4×2 AT: តម្លៃ ៧០៦លានដុង (ប្រហែល ២៧ ២០០ដុល្លារ)
  • Hilux Trailhunter 2.8 4×4 AT: តម្លៃ ៩០៣លានដុង (ប្រហែល ៣៤ ៨០០ដុល្លារ)

សម្រាប់ការរចនា គឺថ្មីបែបជ្រុងៗ មើលទៅរឹងមាំ និងទំនើបជាងមុន ដែលការរចនានេះអោយឈ្មោថា “Cyber Sumo” ជាពិសេស ប៉ាណាខាងមុខរចនាថ្មី  និងមានជណ្តើរនៅកាងខាងក្រោយ ស្រដៀងនឹង Ford Ranger។ ចំណែកខាងក្នុងក៏ត្រូវបានរចនាថ្មីទាំងស្រុងដែលស្រដៀងនឹង Toyota Land Cruiser Prado ព្រមទាំងបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ។ 

ចំណែកប្រព័ន្ធជំនួយការបើកបរ និងសុវត្ថិភាព រថយន្តនេះត្រូវបានបំពាក់កញ្ចប់បច្ចេកវិទ្យា Toyota Safety Sense (TSS) ជំនាន់ថ្មី ដែលរួមមានប្រព័ន្ធព្រមានមុនពេលបុក ព្រមានពេលចាកចេញពីគន្លងផ្លូវ និងប្រព័ន្ធគ្រប់គ្រងល្បឿនដោយស្វ័យប្រវត្តិ (Adaptive Cruise Control)។

សូមបញ្ជាក់ផងដែរថា សម្រាប់ជំនាន់ថ្មីនេះ Toyota បានបោះបង់ចោលនូវជម្រើសម៉ាស៊ីនទំហំ ២,៤ លីត្រ ដោយរក្សាទុកតែម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រប៉ុណ្ណោះ អាចផលិតកម្លាំងបាន ២០១សេះ និងកម្លាំងរមួល ៥០០ញូតុនម៉ែត្រ ផ្គូរផ្គង់ជាមួយជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ និងប្រព័ន្ឌ Multi-Terrain Selection ជាមួយជម្រើស Mode ក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបើកបររថយន្តនៅលើផ្លូវដែលមាន ៤គន្លង និង ៦គន្លងខុសគ្នាដូចម្តេច?

នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៤គន្លង (២ទៅ ២មក) អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចណ៍ ចំពោះអ្នកបើកបរយានសាមញ្ញ ត្រូវបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវ។ អ្នកបើកបររថយន្ត អាចបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវបាន ក្នុងករណីចរាចរណ៍មមាញឹក និងបើកបរក្នុងល្បឿនយឺត។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ចំណែកនៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៦គន្លង (៣ទៅ ៣មក) អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវកណ្ដាល លើកលែងតែការជែង ដែលអាចបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចរណ៍បាន។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបររថយន្ត អាចបើកបរបានតាមគន្លងផ្លូវទាំង២ រាប់ពីខឿនបែងចែកទិសចរាចរណ៍ ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវកណ្តាល។ ក្នុងករណីនេះ រថយន្តនៅតាមគន្លងផ្លូវណាមួយបើកបរ លឿនជាង មិនចាត់ទុកជាការជែងឡើយ។

ជាមួយគ្នានេះ បើយោងតាមមាត្រា៩ នៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម មានខ្លឹមសារថា៖ នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មាន​គំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់​ពាក់កណ្តាលទ្រូងផ្លូវផ្នែកខាងស្តាំ ដោយបើកបរកៀកទៅខាងស្តាំ។

ចំណែក​នៅលើទ្រូងផ្លូវឯកទិសដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរ​ត្រូវបើកបរកៀកទៅខាងស្តាំ លើកលែងតែត្រូវការបត់ឆ្វេង។ អ្នកបើកបរអាច​ប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេងបាននៅពេលជែង​ ឬឈប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដដឹកទំនិញដើរដោយថាមពលអុីដ្រូសែនរបស់ក្រុមហ៊ុន Mercedes-Benz បានចាប់ផ្ដើមចូលក្នុងខ្សែសង្វាក់ផលិតកម្មជាផ្លូវការ

ក្ដីស្រមៃក្នុងការផលិតរថយន្ដធុនធំដើរដោយថាមពលអុីដ្រូសែនរបស់ Mercedes-Benz មិនទាន់រលាយបាត់ឡើយ ដោយក្នុងនោះក្រុមហ៊ុន Daimler Truck កំពុងតែរួមចំណែកយ៉ាងសកម្មក្នុងការរក្សាក្ដីស្រមៃនេះឲ្យនៅមានជីវិត តាមរយៈការដាក់បញ្ចេញរថយន្តដឹកទំនិញខ្នាតធំប្រើបច្ចេកវិទ្យាអុីដ្រូសែន (Hydrogen Fuel Cell) ឲ្យចូលក្នុងខ្សែសង្វាក់ផលិតកម្មនៅក្នុងឆ្នាំនេះ។ គួរបញ្ជាក់ផងដែរ Daimler Truck គឺជាក្រុមហ៊ុនមេដែលគ្រប់គ្រងផ្នែករថយន្តដឹកទំនិញរបស់ Mercedes-Benz។

Mercedes plans small series production of its hydrogen truckរថយន្ដដឹកទំនិញ Mercedes-Benz NextGenH2 នឹងចាប់ផ្ដើមចែកចាយទៅដល់ដៃអតិថិជននៅក្នុងតំបន់អឺរ៉ុបនាចុងឆ្នាំនេះ ផលិតមកក្នុងចំនួនកំណត់តែ ១០០ គ្រឿងប៉ុណ្ណោះ។ បើទោះបីជាចំនួននេះមិនទាន់ជាតួលេខបំបែកកំណត់ត្រាក៏ដោយ ប៉ុន្តែបច្ចេកវិទ្យាដែលបង្កប់នៅក្រោមតួខ្លួនរបស់រថយន្តនេះ គឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ សម្រាប់ការផលិតទ្រង់ទ្រាយធំនៃរថយន្តដឹកទំនិញប្រើថាមពលអុីដ្រូសែន (Fuel cell) ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅដើមទសវត្សរ៍ក្រោយ។ 

ដូចទៅនឹងរថយន្តប្រើបច្ចេកវិទ្យាអុីដ្រូសែនដទៃទៀតដែរ រថយន្តដឹកទំនិញថ្មីនេះបំពាក់ជាមួយអាគុយមួយដើរតួជាអ្នកសម្របសម្រួល (Buffer) រវាងប្រភពថាមពល និងប្រព័ន្ធចលករអគ្គិសនី។ ប៉ុន្តែអ្វីដែលខុសប្លែកពីការផលិតរថយន្ដអុីដ្រូសែនដ៏ទៃគឺរថយន្ត Mercedes-Benz NextGenH2 បំពាក់នូវកញ្ចប់អាគុយប្រភេទ Lithium-iron-phosphate (LFP) ដ៏ធំដែលមានទំហំដល់ទៅ ១០១ គីឡូវ៉ាត់ម៉ោង ដែលទទួលថាមពលពីម៉ាស៊ីនអុីដ្រូសែន (Fuel cells) ចំនួនពីរនៅផ្នែកខាងមុខ ហើយបញ្ជូនទៅកាន់ម៉ូទ័រអគ្គិសនីមួយគូនៅផ្នែកខាងក្រោយ។

Camion à pile à combustible Mercedes-Benz NextGenH2
ប្រព័ន្ធភ្លៅអគ្គិសនី (Electric axle) របស់វាត្រូវបានយកមកពីរថយន្តអគ្គិសនីសុទ្ធម៉ូឌែល eActros 600 ដែលមានសមត្ថភាពផលិតកម្លាំងបានរហូតដល់ ៤៩៦ សេះ។ ចំណែកប្រព័ន្ធបញ្ជាចលករ អាចបញ្ជូនថាមពលត្រឡប់ទៅសាកអាគុយវិញផងដែរ តាមរយៈប្រព័ន្ធហ្វ្រាំងបង្កើតថាមពល (Regenerative braking) ជួយកាត់បន្ថយការប្រើប្រាស់ថាមពលអុីដ្រូសែន។

ចំពោះម៉ាស៊ីនអុីដ្រូសែនទាំងពីរគ្រឿងត្រូវបានដំឡើងនៅក្រោមក្បាលរថយន្ដ អាចផលិតកម្លាំងសរុប ៣០០ គីឡូវ៉ាត់ ហើយវាមានភាពសន្សំសំចៃខ្លាំងក្នុងការប្រើប្រាស់ថាមពលអុីដ្រូសែន។ ក្នុងការសាកល្បងដំបូងជាមួយអតិថិជនលើរថយន្តជំនាន់មុន (GenH2 Truck) កម្រិតស៊ីអុីដ្រូសែនជាមធ្យមគឺចន្លោះពី ៥.៦ គីឡូក្រាម ទៅ ៨ គីឡូក្រាម ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ជាមួយទម្ងន់សរុបរបស់រថយន្តចន្លោះពី ១៦ ទៅ ៣៤ តោន។ នេះធ្វើឱ្យវាអាចបើកបរបានចម្ងាយសរុបលើសពី ១ ០០០ គីឡូម៉ែត្រ។

Daimler Truck presents Mercedes-Benz NextGenH2 Truck with small-series production planned from end of 2026 | Daimler Truckបើនិយាយឲ្យងាយរថយន្ដនេះវាប្រៀបដូចជារថយន្តអគ្គិសនីប្រភេទ EREV (Extended-range) ដោយវាបានប្រើម៉ាស៊ីនបង្កើតថាមពលពីអុីដ្រូសែនជំនួសឲ្យម៉ាស៊ីនសាំង ឬម៉ាស៊ូត។ ទោះជាយ៉ាងណាក៏ដោយ វាមិនមានរន្ធសម្រាប់ដោតសាកថ្មឡើយ ដូច្នេះវាពឹងផ្អែកទាំងស្រុងលើម៉ាស៊ីនអុីដ្រូសែន និងធុងផ្ទុកអុីដ្រូសែនចំនួនពីរ អាចផ្ទុកអុីដ្រូសែនរាវបានរហូតដល់ ៨៥ គីឡូក្រាម។

ចំណុចមួយទៀតដែលធ្វើឲ្យរថយន្តអុីដ្រូសែនរបស់ Mercedes-Benz ខុសប្លែកពីគេ គឺការប្រើប្រាស់ “អុីដ្រូសែនរាវ” ជំនួសឲ្យការប្រើអុីដ្រូសែនប្រភេទឧស្ម័នត្រូវបង្ហាប់ (ដូចដែលមាននៅក្នុងរថយន្ត Toyota Mirai ដែលមិនសូវជោគជ័យ)។ នៅសីតុណ្ហភាព -២៥៣ អង្សាសេ អុីដ្រូសែនរាវមានដង់ស៊ីតេថាមពលខ្ពស់ជាងប្រភេទឧស្ម័នយ៉ាងខ្លាំង ដែលអនុញ្ញាតឲ្យគេផ្ទុកវាបានកាន់តែច្រើន និងអាចបើកបរបានចម្ងាយឆ្ងាយ ប្រហាក់ប្រហែលទៅនឹងរថយន្តប្រើម៉ាស៊ូតធម្មតាដែរ នេះបើយោងតាមក្រុមហ៊ុន Daimler Truck។

Daimler Truck: Hydrogen Truck NextGenH2 enters small series ...រថយន្ដ NextGenH2 អាចចាក់បំពេញឥន្ធនៈអុីដ្រូសែនបានសងខាងនៃធុងទាំងរបស់រថយន្ត ដោយសារធុងផ្ទុកទាំងពីរត្រូវបានតភ្ជាប់គ្នា។ ក្រុមហ៊ុនផលិតរថយន្តនេះបានអះអាងថា ការចាក់បំពេញឥន្ធនៈអុីដ្រូសែនឲ្យពេញចំណាយពេលត្រឹមតែចន្លោះពី ១០ ទៅ ១៥ នាទី ប៉ុណ្ណោះ ដែលនេះគឺជាលទ្ធផលនៃការប្រើប្រាស់ស្តង់ដារចាក់បំពេញឥន្ធនៈអុីដ្រូសែន sLH2 ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Linde។

ដោយសារវាត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្តត្រកូល Actros ផលិតសម្រាប់លក់ក្នុងទីផ្សារមហាជន រថយន្ត Mercedes-Benz NextGenH2 ទទួលបានអត្ថប្រយោជន៍ពីមុខងារទាំងអស់ ធ្លាប់មានប្រវត្តិជោគជ័យក្នុងការប្រើប្រាស់ជាក់ស្តែង រួមមានប្រព័ន្ធកម្សាន្ត (Infotainment) ចុងក្រោយបង្អស់ និងប្រព័ន្ធជំនួយសុវត្ថិភាពផ្សេងៗផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិធី​ដែលត្រូវអនុវត្ត ក្នុងពេល​ម៉ាស៊ីនរថយន្តស្រាប់តែឡើងកម្តៅខ្លាំង

ក្នុងអំឡុងពេលបើកបររថយន្តធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ លោកអ្នកអាចនឹងជួប​បញ្ហានៃការឡើងកម្តៅម៉ាស៊ីន​រថយន្តដោយប្រកាសណាមួយ។ ចំពោះការឡើងកម្តៅនេះ មានច្រើនករណី ដែលភាគច្រើនបណ្តាលមកពីបញ្ហាក្នុងប្រព័ន្ធទប់កម្តៅ ឬយើងហៅជាទូទៅថា ប្រព័ន្ធទឹក។ បើជួបបញ្ហានេះ លោកអ្នកគួរអនុវ​ត្តតាមវិធីមួយចំនួនខាងក្រោមនេះ ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃម៉ាស៊ីនរថយន្ត និងការចំណាយ នៅពេលពិបាករកជំនួយ៖

១. ត្រូវឈប់រថយន្តភ្លាមៈ ប្រសិនបើអ្នកចាប់អារម្មណ៍ថា ម៉ាសីនត្រជាក់ លែងសូវត្រជាក់ និងជាពិសេសពេលកុងទ័រកម្តៅ កំពុងឡើងហួសចេញពីចំណុចពាក់កណ្តាល មានន័យថា ម៉ាស៊ីនកំពុងឡើងកម្តៅខ្លាំងហើយ ដែលត្រូវឈប់រថយន្តភ្លាមៗតាមដែលអាចធ្វើបាន។

២. បិទម៉ាស៊ីនត្រជាក់ៈ បើសិនស្ថិតក្នុងស្ថានភាព​ស្ទះចរាចរណ៍ រកកន្លែងឈប់មិនទាន់ពេល អ្នកត្រវបិទម៉ាស៊ីនត្រជាក់ ហើយកាច់ឬមូលដំឡើងសីតុណ្ហភាពឲ្យក្តៅបំផុត ដើម្បីឲ្យវាទាញកម្តៅខ្លះចេញពីម៉ាស៊ីន ចូលមកក្នុងកាប៊ីន។

៣. ទុកឲ្យម៉ាស៊ីនចុះត្រជាក់សិនៈ នៅពេលឈប់រថយន្តហើយ យល់ល្អកុំទាន់អាលបើកគម្របម៉ាស៊ីនខាងមុខអី ព្រោះវាអាចជះកម្តៅមកលើខ្លួនអ្នក ឬអ្នកមិនប្រយ័ត្នប៉ះផ្នែកណាមួយម៉ាស៊ីនដែលកំពុងក្តៅខ្លាំងដែលបណ្តាលឲ្យមានការរលាក។

៤. ហាមបើកគម្របធុងទឹកដាច់ខាតៈ បើអ្នកជ្រុលជាបើកគម្របម៉ាស៊ីនហើយ ដាច់ខាតមិនត្រូវបើកគម្របធុងទឹកមេដាច់ខាត ព្រោះពេលម៉ាស៊ីនកំពុងឡើងកម្តៅខ្លាំង សម្ពាធទឹកក៏កើនឡើងខ្លាំងដែរ ដូច្នេះវានឹងព្រួសទឹកដែលក្តៅខ្លាំងនេះចេញមកប៉ះលើខ្លួនអ្នក នៅពេលបើកគម្របធុងទឹក។

៥. ពេលម៉ាស៊ិនចុះត្រជាក់៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺពិនិត្យកម្រិតទឹកទាំងក្នុងធុងទឹកមេ និងធុងទឹកសាគួរ កម្រិតប្រេងម៉ាស៊ីន និងប្រេងប្រអប់ជាដើម។

-បើឃើញទឹកស្អំអស់ ឬសល់តិចពេក អាចបណ្តាលមកពីការលេចជ្រាប បែកធុងទឹក ឬមានការរបូតទុយោផ្នែកណាមួយដែលយើងអាចមើលឃើញ។ ជាមួយគ្នានេះ ក៏បណ្តាលមកពីការឆ្លងរ៉ងក្បាលគុយឡាស់ផងដែរ។

-បើឃើញបាត់ប្រេងម៉ាស៊ីន អាចបណ្តាលមកពីលេចជ្រាប ការសឹករិចរិលរបស់គ្រឿងបង្គុំ​ដូចជា ក្រវាត់ ស៊ឺមី និងស៊ីឡាំងជាដើម។ ក្នុងករណីមិនបាត់ប្រេងទេ តែឃើញមានលោតចេញឆេកសញ្ញាប្រេងម៉ាស៊ីន នោះអាចបណ្តាលមកពីការខូចបូមប្រេង។

-បើពិនិត្យឃើញទាំងកម្រិតទឹក និងប្រេងម៉ាស៊ីនគ្រប់កម្រិតដដែល នោះអ្នកអាចមើលកង្ហា ដែលវាជាផ្នែកមួយ​នៃប្រព័ន្ធបញ្ចុះកម្តៅ ថាតើគាំងខូចឬអត់ ដោយសាកល្បងបញ្ឆេះម៉ាស៊ីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត BYD Tang 9 SUV ប្រភេទ Flagship បំពាក់ជាមួយម៉ូទ័រ៣ អាចផលិតកម្លាំងលើសពី៦០០សេះ ត្រូវបានគេប្រទះឃើញនៅស្ថានីយសាកថ្ម

រូបភាពជាច្រើនសន្លឹកដែលបង្ហាញពីរូបរាងពិតទាំងស្រុង (គ្មានការបិទបាំង) របស់រថយន្ត SUV ម៉ូឌែលកំពូលថ្មីរបស់ BYD ត្រូវបានផ្សព្វផ្សាយនៅលើអុីនធឺណិត។ រថយន្តនេះមានបិទស្លាកសញ្ញា “Great Tang” នៅត្រង់កន្លែងដាក់ផ្លាកលេខ ហើយត្រូវបានគេជឿជាក់ថាជាស៊េរី Tang 9 ដែលក្រុមហ៊ុនធ្លាប់បានបង្ហើបកន្លងមក ជារថយន្ត SUV ម៉ូឌែលកំពូលក្នុងកម្រិត D-segment ថ្មីរបស់ BYD។

រូបភាពដែលបានលេចធ្លាយបង្ហាញថា រថយន្តនេះបានប្រើប្រាស់ភាសារចនាចុងក្រោយបង្អស់របស់ BYD ដោយមានបំពាក់នូវភ្លើង LED បំភ្លឺពេលថ្ងៃអូសកាត់ទទឹងខាងមុខយ៉ាងទាក់ទាញ រួមជាមួយចង្កៀងមុខបញ្ឈរ ដែលធ្វើឲ្យរថយន្ត SUV នេះមានរូបរាងដ៏មានអំណាច ស័ក្តិសមជារថយន្តម៉ូឌែលកំពូល (Flagship)។

នៅផ្នែកខាងក្រោយ រថយន្តនេះបង្ហាញនូវការរចនាភ្លើងស្ទីបអូសភ្ជាប់គ្នាពីម្ខាងទៅម្ខាង។ នៅពេលពិនិត្យមើលឲ្យកាន់តែជិត ស្លាកសញ្ញា “4.9S” ត្រូវបានគេមើលឃើញយ៉ាងច្បាស់ ជាការបង្ហាញថារថយន្តម៉ូដែលថ្មីនេះនឹងមានសមត្ថភាពស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៤.៩ វិនាទីប៉ុណ្ណោះ។

វត្តមានរបស់រថយន្ត Tang 9 នៅស្ថានីយសាកថ្មល្បឿនលឿនកម្រិតមេហ្គាវ៉ាត់ (Megawatt Flash Charging) ជំនាន់ទី២ រួមជាមួយនឹងស្លាកសញ្ញា “Great Tang” និង “4.9s” នៅផ្នែកខាងក្រោយ បង្ហាញឲ្យឃើញថា រថយន្តនេះត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងកម្រិតខ្ពស់ BYD Super e-platform។

ជាការផលិតឡើងជាមួយគ្រោងឆ្អឹង Super e-platform បានបង្ហាញថារថយន្ដ Tang 9 នឹងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិតមេហ្គាវ៉ាត់ (Megawatt Flash Charging) និងម៉ូទ័រអគ្គិសនីមានល្បឿនរង្វិលរហូតដល់ ៣០,០០០ ជុំក្នុងមួយនាទី (30,000 rpm)។ លើសពីនេះទៅទៀត ការធ្វើតេស្តដំបូងលើរថយន្តគំរូ ដែលបានបិទបាំងកន្លងមក បានបង្ហាញថា Datang (Great Tang) នឹងក្លាយជារថយន្តម៉ូឌែលដំបូងគេរបស់ BYD បំពាក់នូវបច្ចេកវិទ្យាបត់កង់ក្រោយ (Rear-wheel steering technology)។

រថយន្ត Tang 9 បង្ហាញខ្លួនជារថយន្តម៉ូឌែលកំពូលខ្នាតធំ (Full-size flagship) មានគោលដៅប្រកួតប្រជែងជាមួយគូប្រជែងដូចជា Aito M9 និង Li Auto L9។ វាមានទំហំធំជាងម៉ូឌែល Tang បច្ចុប្បន្ន ដោយមានប្រវែងតួខ្លួនសរុបលើសពី ៥.២ ម៉ែត្រ និងចម្ងាយរវាងកង់មុខទៅកង់ក្រោយលើសពី ៣.១ ម៉ែត្រ ធ្វើឲ្យវាស្ថិតនៅក្នុងចំណាត់ថ្នាក់រថយន្ត SUV ខ្នាតធំបំផុតពេញលេញ។ យោងតាមកម្លាំងស្ទុះល្បឿនរបស់វា រថយន្តនេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ូទ័រចំនួន ៣ (ម៉ូទ័រមុខ ១ និងម៉ូទ័រក្រោយ ២) អាចផលិតថាមពលបានលើសពី ៥០០ គីឡូវ៉ាត់ ឬប្រហែល ៦៧០ សេះឡើងទៅ។

រថយន្ដ Tang 9 ត្រូវបានប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Dynasty Festival លើកទីពីររបស់ BYD កាលពីថ្ងៃទី ១០ ខែមករា រួមជាមួយស៊េរី Han 9 ផងដែរ។ រថយន្តម៉ូដែលកំពូលទាំងពីរនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងយុទ្ធនាការស្វែងរកឈ្មោះជាសាធារណៈ ដោយក្នុងនោះឈ្មោះ “Great Tang” កំពុងតែនាំមុខគេសម្រាប់រថយន្ត SUV នេះ។ ក្រុមហ៊ុន BYD បានបញ្ជាក់ថា រថយន្តទាំងពីរម៉ូឌែលនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅក្នុងឆមាសទី ១ នៃឆ្នាំ២០២៦នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+