ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ Mustang Dark Horse SC គ្រឿងទី១ មានកម្លាំងលើសពី ៧០០សេះ មានតម្លៃដល់ ១.២៥ លានដុល្លារ

ជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងកម្មវិធីដេញថ្លៃរថយន្ដមួយកាលពីថ្មីៗនេះ ដោយក្នុងនោះរថយន្ត Ford Mustang Dark Horse SC ស៊េរីថ្មី គ្រឿងទី១ បានបំពាក់នូវបច្ចេកវិទ្យាពិសេសៗមួយចំនួនរបស់ម៉ូឌែល GTD បានលក់ដាច់នៅក្នុងការដេញថ្លៃជាមួយតម្លៃរហូតដល់ ១.២៥លានដុល្លារ។ ជាមួយតម្លៃនេះប្រហែលជាខ្ពស់ជាងតម្លៃលក់រាយរបស់រថយន្ដរនេះហូតដល់ទៅ ១០ ដងឯណោះ នេះបើតាមការប៉ាន់ស្មាន។

Ford Unleashes the 2026 Mustang Dark Horse SC: A Supercharged, Track-Bred Performance Weaponរឿដែលមិននឹកស្មានដល់មួយទៀត បើយោងតាមចុះផ្សាយរបស់សារព័ត៌មាន Autoevolution បានបញ្ជាក់ថាទឹកប្រាក់ ១០០ ភាគរយដែលទទួលបានពីការដេញថ្លៃនេះ នឹងត្រូវប្រគល់ជូនទៅអង្គការសប្បុរសធម៌ផ្តោតលើការស្រាវជ្រាវជំងឺទឹកនោមផ្អែមប្រភេទទី ១ (Type 1 Diabetes) Breakthrough T1D ។

មុនពេលដាក់រថយន្ដនេះក្នុងការដេញថ្លៃជាផ្លួវការ នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុន Ford បានកាន់មីក្រូហ្វូន ដើម្បីដុតរំជួលអារម្មណ៍ហ្វូងមនុស្សភ្លាមៗមុនពេលការដេញថ្លៃចាប់ផ្តើម ហើយបានទម្លាក់តម្រុយដ៏គួរឲ្យចាប់អារម្មណ៍មួយអំពីកម្លាំងម៉ាស៊ីនរបស់ម៉ូឌែល SC ជាអ្វីដែលក្រុមហ៊ុន Ford រហូតមកដល់ពេលនេះ នៅតែរក្សាការសម្ងាត់យ៉ាងជិតឈឹងនៅឡើយ។

2026 Mustang Dark Horse SC Unleashed | Supercharged Track Weaponលោក Matt Simpson នាយកប្រតិបត្តិផ្នែកកែច្នៃរថយន្ត (Customization) របស់ក្រុមហ៊ុន Ford បាននិយាយថា៖ «នៅក្រោមគ្របម៉ាស៊ីន យើងបានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៥.២ លីត្រ Supercharged V8 ដែលអាចផលិតកម្លាំងបានលើសពី ៧០០ សេះ»។

យ៉ាងមិញរថយន្ដនេះបានបំពាក់ម៉ាសុីដូចទៅម៉ូឌែល GTD ប៉ុន្តែត្រូវរថយន្ដ Mustang Dark Horse SC ដាក់ដេញថ្លៃនេះបានដំឡើងសមត្ថភាព (Tune) ឲ្យខ្លាំងជាងនេ គឺអាចបញ្ចេញកម្លាំងបានរហូតដល់ ៨១៥ សេះ។ ចំណែកឯម៉ូឌែល Dark Horse ធម្មតាគឺប្រើម៉ាស៊ីន ៥.០ លីត្រ ប្រភេទ Naturally-aspirated (គ្មាន Supercharger) មានកម្លាំងត្រឹមតែ ៥០០ សេះប៉ុណ្ណោះ។

The first Mustang Dark Horse SC sells at auction for whopping priceចំពោះកញ្ចប់បំពាក់បន្ថែមសម្រាប់ការបើកបរទីលានប្រណាំង (Track Pack) រាល់រថយន្តម៉ូឌែល SC ទាំងអស់ប្រើប្រាស់ម៉ាស៊ីនប្រភេទដូចគ្នា ប៉ុន្តែរថយន្តដែលយកមកដេញថ្លៃនេះ គឺមានលក្ខណៈពិសេសខ្ពស់ជាងម៉ូឌែលមូលដ្ឋាន ដោយសារវាម៉ូឌែលពិសេស Track Pack Special Edition រួមបញ្ចូលគ្នានូវកញ្ចប់ Track Pack និងកញ្ចប់ Carbon Pack ហើយវាមានជម្រើសតែ ២ ពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅ (Shadow Black) ឬពណ៌ស (Oxford White)។

លក្ខណៈពិសេសរថយន្តនេះត្រូវបានបំពាក់នូវប្រព័ន្ធហ្វ្រាំង Brembo carbon ដែលយកចេញពីម៉ូឌែល GTD, ប្រព័ន្ធបូម MagneRide ជាមួយនឹងការកំណត់បច្ចេកទេសពិសេស, ថាសកង់កាបូនទំហំ ២០ អុីញ និងកាងខាងក្រោយជាប្រភេទកាបូនជួយបង្កើតកម្លាំងសង្កត់ (Downforce) បានរហូតដល់ ២៨០ គីឡូក្រាម នៅពេលបើកបរក្នុងល្បឿន ២៩០ គីឡូម៉ែត្រ/ម៉ោង។

May be an image of car and text that says 'SE SC S M'ចំណែកផ្នែកខាងក្នុងវិញ វាគឺជាការរួមបញ្ចូលគ្នារវាងរថយន្តប្រណាំង និងបច្ចេកវិទ្យាដ៏ទំនើប ដោយមានបំពាក់កៅអី Recaro, ស្បែក Alcantara, គ្រឿងតុបតែងកាបូន និងសូម្បីតែចង្កូតបានបំពាក់ជាមួយ (Paddle shifters) ធ្វើពី titanium ផលិតដោយម៉ាស៊ីនបោះពុម្ព 3D យកចេញពីម៉ូឌែល GTD ផងដែរ។

លោក Simpson បានប្រាប់ហ្វូងមនុស្សនៅក្នុងការដេញថ្លៃថា៖ «រថយន្តនេះត្រូវបានបង្កើតឡើងដោយមានបេសកកម្មតែមួយគត់ គឺទៅដើម្បីយកឈ្នះរថយន្តស្ព័រលំដាប់កំពូលរបស់អឺរ៉ុប»។ ជាមួយនឹងទឹកប្រាក់ ១.២៥ លានដុល្លារ អ្នកឈ្នះការដេញថ្លៃរថយន្ត SC នេះ អាចទិញរថយន្តស្ព័រលំដាប់កំពូលៗទាំងនោះបានយ៉ាងច្រើនគ្រឿង ប៉ុន្ដែអ្វីដែលធ្វើឲ្យម្ចាស់រថយន្ដសប្បាយចិត្ត ក្រៅពីរថយន្ដ Mustang Dark Horse SC គ្រឿងទី១ ផលិតមកជាពិសេសហើយគឺទឹកប្រាក់ទាំងត្រូវបរិច្ចោគដល់អង្គការសប្បុរសធម៌ផ្តោតលើការស្រាវជ្រាវជំងឺទឹកនោមផ្អែមប្រភេទទី ១ (Type 1 Diabetes) នេះក៏ជារឿងរំភើបមួយសម្រាប់ម្ចាស់រថយន្ដផងដែរ៕

No photo description available.

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ប្រកាសដាក់លក់ឡាន Tesla Model 3 ផលិតនៅចិនរបស់ខ្លួន មានតម្លៃក្រោម ៣ម៉ឺនដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារកូរ៉េខាងត្បូង!

បន្ទាប់ពីបង្ហាញចេញនូវយុទ្ធសាស្ត្រថ្មីរបស់ខ្លួនដើម្បីកាត់បន្ថយតម្លៃរថយន្ត Tesla នៅក្នុងទីផ្សារអាស៊ី ពេលនេះ ក្រុមហ៊ុន Tesla បានប្រកាសចាប់ផ្តើមដាក់លក់ជាផ្លូវការនូវរថយន្ត Tesla Model 3 កម្រិតថវិកា ដែលផលិតនៅប្រទេសចិននៅក្នុងទីផ្សារកូរ៉េខាងត្បូងហើយ ដោយក្នុងនោះ គឺមានតម្លៃត្រឹមតែ ៤១,៩៩ លានវ៉ុនកូរ៉េ ឬ ២៨ ៣០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីទទួលបានការឧបត្ថម្ភធនពីសំណាក់រដ្ឋាភិបាល តម្លៃគឺបានធ្លាក់ចុះមកក្រោម ២៥ ៧០០ ដុល្លារប៉ុណ្ណោះ ពោលគឺជាតម្លៃទាបបំផុតក្នុងពិភពលោកសម្រាប់រថយន្ត Tesla ថ្មីមួយគ្រឿង។

ក្នុងនោះ បើប្រៀបធៀបទៅនឹងរថយន្ត Tesla Model 3 ប្រភេទ Long Range Rear-Wheel Drive ដែលបានដាក់លក់នៅទីផ្សារកូរ៉េខាងត្បូងកាលពីមុនក្នុងតម្លៃ ៣៥ ៧០០ដុល្លារ រថយន្ត Tesla Model 3 កម្រិតថវិកានេះ គឺមានតម្លៃថោកជាងប្រហែល ៧ ១០០ ដុល្លារ។

គួរបញ្ជាក់ថា បើទោះជាមានតម្លៃលក់ទាបក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុន Tesla ផ្ទាល់ ក៏បានធ្វើការកាត់បន្ថយនូវលក្ខណៈពិសេសជាច្រើនផងដែរ។ ចំណុចសំខាន់បំផុត គឺការកាត់បន្ថយចម្ងាយបើកបរពី ៥៨៣ គីឡូម៉ែត្រ មកត្រឹម ៣៨២ គីឡូម៉ែត្រប៉ុណ្ណោះ ពោលគឺថយចុះជាង ២០០ គីឡូម៉ែត្រឯណ្ណោះ។

ក្រៅពីនេះ សមត្ថភាពស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងវិញ ក៏មានភាពយឺតជាងមុនផងដែរ ពោលគឺបានកើនឡើងពី ៥,២ វិនាទី ទៅ ៦,២ វិនាទីឯណ្ណោះ ហើយជម្រើសថាសកង់ទៀតសោត គឺមានជម្រើសទំហំតែ ១៨ អ៊ីញប៉ុណ្ណោះ។

ខណៈផ្នែកខាងក្នុងវិញ ក៏មានការផ្លាស់ប្តូរផងដែរ ជាពិសេសគឺការផ្លាស់ប្តូរទៅប្រើកៅអីក្រណាត់ពណ៌ខ្មៅ ការដកមុខងារវិទ្យុចេញពីប្រព័ន្ធអេក្រង់កម្សាន្ត ការផ្លាស់ប្តូរកៅអីខាងមុខទៅជាការបញ្ជារដោយដៃ មានមុខងារកំដៅដដែល ប៉ុន្តែបាត់បង់មុខងារខ្យល់ចេញចូល ខណៈកៅអីខាងក្រោយត្រូវបានលុបមុខងារកំដៅទាំងស្រុង។

លើសពីនេះ ក៏មាននូវការកាត់បន្ថយផ្សេងៗទៀតជាច្រើនដូចជា ការដកអេក្រង់ខាងក្រោយទំហំ ៨ អ៊ីញ និងការបន្ថយឧបករណ៍បំពងសម្លេងពី ៩ ទៅ ៧ចំនុចផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

EDC ត្រៀមដាក់ដំណើរការស្ថានីយ EV ជាបន្តបន្ទាប់​នៅតាមរាជធានី-ខេត្តទាំង២៥ ឆាប់ៗនេះ

អគ្គិសនីកម្ពុជា (EDC) បាន​ចូលរួមវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមរាជធានី-ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះ​នឹងចាប់ផ្តើមដាក់ឲ្យដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមលិខិតមួយរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ផ្ញើជូនដល់​អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

តាមរយៈលិខិតនេះ គឺអាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញឲ្យ​អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីទាំងអស់នៅកម្ពុជា ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅក្នុងតំបន់​ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់​យានយន្តអគ្គិសនី ជាពិសេស​ យានយន្តសម្រាប់​បម្រើ​ឲ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។

គួររំលឹកថា ក្នុងពិធីសម្ពោធស្ថានីយបញ្ចូលថាមពលរបស់ក្រុមហ៊ុន Zo Motors Cambodia កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាបាននិងកំពុងជំរុញបង្កើតស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស សម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវការចំណាយខ្ពស់ និងការចូលរួមលើកកម្ពស់ថាមពលស្អាត។

គួរដឹងថា ក្រុមហ៊ុន Zo Motors Cambodia បានប្រកាសពីការតាំងចិត្តរបស់ខ្លួន ក្នុងគម្រោង​ពង្រាយស្ថានីយបញ្ចូលថាមពលល្បឿនលឿនឲ្យបាន​ចំនួន ៣០០ទីតាំងនៅទូទាំងប្រទេស។ ក្នុងនោះ ក្រុមហ៊ុនបង្កើតស្ថានីយបាន ៣០ទីតាំងក្នុងឆ្នាំ២០២៥ ហើយគ្រោងសង់ ២០០ទីតាំងនៅឆ្នាំ២០២៦នេះ និងបន្ថែម ៧០ទីតាំងទៀតនៅឆ្នាំ២០២៧។

សូមជម្រាបថា ពេល​ដែលប្រទេស​មានហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលកាន់តែច្រើនឡើងនោះ នឹងផ្តល់ប្រយោជន៍ដូចជា៖

១-ផ្តល់ទំនុកចិត្តកាន់តែខ្លាំងឡើងដល់អ្នកកំពុងប្រើប្រាស់ និងអ្នកមានបំណងប្រើប្រាស់យានយន្តអគ្គិសនី

២-ជួយសម្រួលដល់អាជីវកម្មលក់ និងចែកចាយយានយន្តអគ្គិសនី ឲ្យកាន់តែមានចីរភាព

៣-ជួយប្រើប្រាស់ថាមពលអគ្គិសនីដែលផលិតក្នុងស្រុក

៤-កាត់បន្ថយលំហូសាច់ប្រាក់ចេញក្រៅប្រទេសដើម្បីទិញឥន្ធនៈពីបរទេស

៥-ជួយប្រជាពលរដ្ឋសន្សំសំចៃថវិកា ដោយប្តូរមកប្រើយានយន្តអគ្គិសនី

៦-លើកកម្ពស់ថាមពលស្អាតតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកខ្វក់ទៅលើអាកាស

៧-ជួយធ្វើឲ្យប្រសើរដល់សុខភាពសាធារណៈ តាមរយៈការបន្ថយជាតិពុលក្នុងបរិយាកាស

៨-ធ្វើឲ្យទំនិញចុះថោក តាមរយៈតម្លៃដឹកជញ្ជូនទាបជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារប្រកួតប្រជែងខ្លាំង! Porsche កាត់បន្ថយតំណាងចែកចាយនៅក្នុងប្រទេសចិនរបស់ខ្លួនចំនួន 30% ដើម្បីសន្សំថ្លៃចំណាយ

បន្ទាប់ពីមានការប្រែប្រួល និងប្រឈមមុខនឹងបញ្ហាការលក់ធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលនេះ ក្រុមហ៊ុន Porsche ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់ បានសម្រេចអនុវត្តយុទ្ធសាស្ត្រថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងកាត់បន្ថយនូវតំណាងចែកចាយប្រហែល ៣០% នៅក្នុងប្រទេសចិន។ នេះបើយោងតាមការបញ្ជាក់របស់លោក Pan Liqi ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Porsche នៅក្នុងប្រទេសចិន។

ក្នុងនោះ ចំពោះមូលហេតុសំខាន់នៃការសម្រេចចិត្តនេះ គឺដើម្បីកាត់បន្ថយការចំណាយ និងយកប្រាក់ដែលបានសន្សំទៅវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) បន្ថែមទៀត ខណៈចំនួនតំណាងចែកចាយសរុបវិញ នឹងត្រូវបន្ថយមកសល់ប្រហែល ៨០ កន្លែងប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ កន្លងទៅ ការលក់រថយន្តរបស់ក្រុមហ៊ុន Porsche នៅក្នុងប្រទេសចិន បានធ្លាក់ចុះជាង ៥៦% ឯណ្ណោះ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ពោលគឺមានចំនួនលក់ត្រឹមតែ ៤១ ៩៣៨គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តិចនិកបើករថយន្តឡើងភ្នំ ដែលមានផ្លូវកោងបត់បែនច្រើនសារ ឬផ្លូវអន្ទង់អាំង

ជាទូទៅ ផ្លូវឡើងភ្នំ ឬនៅតំបន់ភ្នំ គឺសុទ្ធតែជាផ្លូវកោង ហើយចំណុចខ្លះទៀតមានផ្លូវកោងបត់បែនច្រើនសារ ឬហៅថាផ្លូវអន្ទង់អាំង ដែលអ្នកបើកបរអាចដឹងតាមរយៈផ្លាកសញ្ញាឲ្យប្រុងប្រយ័ត្ន ដូចក្នុងរូបនេះ។

ដូច្នេះ ដើម្បីបង្កើនសុវត្ថិភាពក្នុងការបើកបរនៅលើផ្លូវកោងបែបនេះ សូមអនុវត្តតាមច្បាប់ចរាចរណ៍ និងបច្ចេកទេសខាងក្រោមនេះ៖

១. ល្បឿនកំណត់ៈ អ្នកបើកបរត្រូវបើកក្នុងល្បឿន​ ដោយគោរពតាមផ្លាកសញ្ញាកំណត់ល្បឿន។

២. រក្សាជំហររថយន្តៈ មិនថា ផ្លូវខាងមុខ ជាផ្លូវកោងទៅស្តាំ ឬកោងទៅឆ្វេងឡើយ អ្នកបើកបរត្រូវរក្សាជំហររបស់រថយន្ត ឲ្យនៅក្នុងគន្លងរបស់ខ្លួនជានិច្ច។

៣. ចង្កូតរថយន្តៈ អ្នកបើកបរត្រូវបួងចង្កូតតិច ល្មម ឬខ្លាំង ទៅតាមស្ថានភាពរបស់ផ្លូវកោងនោះ។

៤. ចង្កឹះលេខៈ ប្រសិនបើបើកឡើងចំណោតរាងខ្ពស់ សម្រាប់រថយន្តប្រអប់លេខអូតូ គឺអាចប្តូរពីចង្កឹះលេខ D ចុះមក L ឬលេខ 2 ឬលេខ 1 ដើម្បីកុំឲ្យម៉ាស៊ីនប្រឹងខ្លាំងពេក ឬឡើងមិនរួចជាដើម។ ប្រសិនបើចុះចំណោតខ្លាំង ក៏គួរប្រើលេខទាបបែបនេះផងដែរ ដើម្បីជួយទប់ល្បឿនរថយន្ត ចៀសវាងប្រើហ្វ្រាំងតែមួយមុខ ដែលឆាប់ឲ្យខូចស្បែកហ្វ្រាំង។

៥. ហាមវ៉ាជែងៈ នៅលើផ្លូវកោងដែលអ្នកមិនអាចមើលឃើញពីឧបសគ្គខាងមុខ គឺមិនអាចឡើងវ៉ាជែង​ទាំងប្រថុយនោះទេ។ អ្នកបើកបរ​ត្រូវគោរពជាប់ជានិច្ចនូវផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ដែលហាមឃាត់ការវ៉ាជែង។

៦. ស៊ីផ្លេ ឬវ៉ៃញាក់ភ្លើងហ្វាៈ អ្នកបើកបរ អាចចុចស៊ីផ្លេបន្ថែមនៅចំណុចកោង ពេលថ្ងៃ ឬវ៉ៃញាក់ភ្លើងហ្វាពេលយប់ ដើម្បីផ្តល់សញ្ញា ឲ្យអ្នកមកទិសផ្ទុយបានដឹងផងដែរ។

៧. ពេលមានភ្លៀងធ្លាក់ ឬចុះអ័ព្ទៈ ពេលបើកបរនៅតំបន់ភ្នំ អាចនឹងជួបបញ្ហាអាកាសធាតុ ដូចជាមានភ្លៀងធ្លាក់ ឬចុះអ័ព្ទជាដើម ដែលអ្នកបើកបរអាចបើកភ្លើងកូត ឬអំពូលកាត់អ័ព្ទ ដើម្បីធ្វើជាសញ្ញាសម្រាប់យានយន្តដទៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុនៗល្បីសំបុក្រឃ្មុំ! ពេលនេះរ៉ាដាសេនស័រក្លាយជាគោលដៅថ្មីសម្រាប់ការលួចនៅអាមេរិច

ស្របពេលបច្ចេកវិទ្យាដែលបំពាក់នៅលើរថយន្តកាន់តែទំនើប វាក៏បានបង្កើតឱកាសថ្មីសម្រាប់ក្រុមចោក្នុងការលួចរបស់ដែលមានតម្លៃថ្លៃៗ។ ដោយរយ:ពេលចុងក្រោយនេះ រ៉ាដាសេនស័រ (Radar Sensor) បានក្លាយជាគោលដៅថ្មីសម្រាប់ការលួចនៅអាមេរិច ដោយសារតែវាមានភាពងាយស្រួលក្នុងការដោះ។

អ្នកជំនាញបាននិយាយថា ប្រសិនបើចោរមានបទពិសោធន៍ គេចំណាយពេលត្រឹមតែ ២ ទៅ ៣ នាទីប៉ុណ្ណោះដើម្បីលួចវា។ ជួនកាលគ្រាន់តែដោះខ្ចៅពីរគ្រាប់ចេញ គឺអាចយកបានហើយ ដែលធ្វើឱ្យម្ចាស់រថយន្តត្រូវខាតបង់ប្រាក់ពី ២ ០០០ ទៅ ៣ ០០០ ដុល្លារសម្រាប់ការទិញថ្មី ហើយការដំឡើងប្រព័ន្ធឡើងវិញ (Recalibration) អាចអស់ប្រាក់ ៥០០ដុល្លារបន្ថែមទៀត។ ម៉ូដែលរថយន្តចាប់ពីឆ្នាំ២០១៥ ឡើងទៅគឺជាគោលដៅចម្បងក្នុងការលួច រថយន្តកាន់តែថ្មីសេនស័រកាន់តែថ្លៃ។ រថយន្ត Toyota, Acura និង Honda គឺជាម៉ាកដែលមានសេនស័រនៅពីក្រោយឡូហ្គោខាងមុខ ប៉ុន្តែ Honda ជាគោលដៅដែលរងគ្រោះខ្លាំងជាងគេ ជាពិសេសម៉ូដែល Honda CR-V។

អ្នកជំនាញណែនាំឱ្យម្ចាស់រថយន្តទិញ និងដំឡើង “បន្ទះដែកការពាររ៉ាដា” (Metal Radar Protector) ដែលមានតម្លៃប្រហែល ៥០ ទៅ ៦០ ដុល្លារ។ ឧបករណ៍នេះអាចរារាំងចោរមិនឱ្យដោះសិនស័របានដោយងាយ។ ប៉ុន្តែក៏មានករណីខ្លះដែលចោរបានខំប្រឹងគាស់ទាញយកទាំងកម្របប៉ាណាខាងមុខតែម្តង នៅពេលដែលពួកគេមិនអាចដោះសេនស័របាន ដែលបណ្តាលឱ្យខូចខាតតួរថយន្តកាន់តែធ្ងន់ធ្ងរ។

សូមបញ្ជាក់ផងដែរថា រ៉ាដាសេនស័រ (Radar Sensor) មានតួនាទីគាំទ្រដល់ប្រព័ន្ធជំនួយអ្នកបើកបរ ដូចជាប្រពន្ធ័កំណត់ល្បឿនបើកបរ​ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមរថយន្តខាងមុខ (Adaptive Cruise Control) និងប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ។ សេនស័រទាំងនេះជាទូទៅត្រូវបានដាក់នៅពីក្រោយ ឬនៅក្បែរឡូហ្គោរបស់រថយន្តនៅលើប៉ាណាខាងមុខ ដែលធ្វើឱ្យចោរងាយស្រួលចូលទៅដោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បណ្ណបើកបរមាន៥ប្រភេទ អ៊ីចឹងតើអ្នកបើកបរម្នាក់ អាចមានសិទ្ធិកាន់បានប៉ុន្មានបណ្ណ?

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម ឲ្យដឹងថា បណ្ណបើកបរជាតិសម្រាប់​បើកបរ​យានយន្ត​ក្នុងប្រទេសកម្ពុជា មាន ៥ប្រភេទ គឺ ប្រភេទ ក ខ គ ឃ និង ង។ ក្នុងនោះ

ប្រភេទ កៈ សម្រាប់ម៉ូតូ ដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប។

ប្រភេទខៈ សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។

ប្រភេទគៈ សម្រាប់​រថយន្តដឹកទំនិញ​ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន។

ប្រភេទឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ ដោយបែងចែកជាប្រភេទ ឃ១ និងឃ២។ ក្នុងនោះ ឃ១ សម្រាប់​រថយន្តដឹកអ្នកដំណើរ​ចាប់ពី១០នាក់ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ។ ចំណែក ឃ២ សម្រាប់​រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ។

ប្រភេទងៈ សម្រាប់រថយន្តប្រភេទ ខ គ និងឃ មានសណ្តោងរ៉ឺម៉ក​ដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន។

សូមបញ្ជាក់​ថា ទោះបណ្ណ​បើកបរមានដល់ ៥ប្រភេទនេះក៏ដោយ ប៉ុន្តែអ្នកបើកបរម្នាក់​ មានសិទ្ធិកាន់បណ្ណបើកបរតែមួយគត់។ យ៉ាងណាមិញ ប្រសិនបើអ្នកមានបណ្ណបើកបរប្រភេទ ខ គឺមានសិទ្ធិ​ប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ និង ង បាន និងត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្តផងដែរ។

គួរដឹងដែរថា អាយុអ្នកបើកបរ ក៏ត្រូវកំណត់តាម​ប្រភេទបណ្ណបើកបរផងដែរ ដូចជា៖

-ចំពោះប្រភេទ ក និង ខ ត្រូវមានអាយុ ១៨ឆ្នាំយ៉ាងតិច

-ចំពោះប្រភេទ គ និង ឃ១ ត្រូវមានអាយុ ២២ឆ្នាំយ៉ាងតិច

-ចំពោះប្រភេទ ឃ២ និង ង ត្រូវមានអាយុ ២៤ឆ្នាំយ៉ាងតិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីរថយន្តអគ្គិសនី ឥឡូវចូលដល់រថយន្តអ៊ីដ្រូសែនទៀត ដែលហាក់មិនទៅមុខឡើយនៅទឹកដីអាមេរិក

រថយន្តដើរដោយថាមពលថ្មីគឺ​រថយន្តអគ្គិសនី និងរថយន្តអ៊ីដ្រូសែន បាននឹងកំពុង​បង្ហាញពីសញ្ញាអវិជ្ជមាន​នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈការលក់​រថយន្តអគ្គិសនីក្នុងប្រទេសយក្សមួយនេះ បានធ្លាក់ចុះ ចំណែករថយន្តអ៊ីដ្រូសែនដ៏ល្បីគឺ Honda CR-V e:FCEV ក៏នឹងត្រូវបញ្ឈប់ការផលិតត្រឹមចុងឆ្នាំនេះទៀត។

ទិន្នន័យឆ្នាំ២០២៥ បង្ហាញថា នៅអាមេរិកខាងជើង ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូ លក់រថយន្តអគ្គិសនីបានចំនួន ១,៨លានគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ៤%។ ការធ្លាក់ចុះបែបនេះ ក៏ដោយសារតែការលក់នៅសហរដ្ឋអាមេរិក មានត្រឹមតែ១០% នៃរថយន្តថ្មីៗ​ដែលបានលក់ក្នុងឆ្នាំ២០២៥ជាពិសេសការប្រែប្រួលគោលនយោបាយ ដែលបានបញ្ចប់ការលើកចិត្តពន្ធរបស់​រដ្ឋបាលដូណាល់ ត្រាំ កាលពីចុងខែកញ្ញា។

អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក មិនទាន់មានទំនោរខ្លាំងលើរថយន្តអគ្គិសនីនៅឡើយ ដោយបារម្ភខ្វះកន្លែងសាកថ្ម ព្រោះហេដ្ឋារចនាសម្ព័ន្ធ​នៅមិនទាន់គ្រប់គ្រាន់ឡើយ។ បន្ថែមលើសនេះ ក្រុមហ៊ុនរថយន្តនៅអាមេរិក ពេលនេះ​ក៏លែងសូវផ្តោតខ្លាំងលើរថយន្តអគ្គិសនី។

មិនខុសពីស្ថានភាពរថយន្តអគ្គិសនីនោះទេ ទីផ្សាររថយន្តអ៊ីដ្រូសែននៅអាមេរិក ជួបការលំបាកខ្លាំង ដោយសារមានតម្រូវការ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតិចតួចបំផុត ដែល​ធ្វើឲ្យការសហការផលិតរថយន្តអ៊ីដ្រូសែន CR-V រវាងក្រុមហ៊ុន Honda និងក្រុមហ៊ុន GM ត្រូវបានបញ្ចប់​ដោយការចែកផ្លូវគ្នា។

រថយន្ត CR-V អ៊ីដ្រូសែន ឬ e:FCEV នេះ​ត្រូវបានផលិតនៅរោងចក្រ​ក្នុងរដ្ឋ Ohio ចាប់តាំងពីឆ្នាំ​២០២៤មក ប៉ុន្តែមិនត្រូវបានលក់ទាំងមូលទេ ពោលគឺ​សម្រាប់ការដាក់ជួលតែប៉ុណ្ណោះ ដោយត្រូវបង់ជាប្រចាំខែ ខណៈបានប្រគល់ឲ្យអតិថិជន បានត្រឹមប្រហែល ២០០គ្រឿងប៉ុណ្ណោះ។

ជាមួយគ្នានេះ រថយន្តអ៊ីដ្រូសែន Mirai របស់ Toyota ក៏ជួបនូវការធ្លាក់ចុះចំនួនលក់​ក្នុងឆ្នាំ​២០២៥ ផងដែរ ដោយមូលហេតុចម្បងនោះ គឺដោយសារគ្មានស្ថានីយផ្គត់ផ្គង់​អ៊ីដ្រូសែនគ្រប់គ្រាន់ឡើយ ភាគច្រើនមានតែនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

យ៉ាងណាមិញ Toyota នៅតែបញ្ចេញ Mirai ស៊េរីឆ្នាំ២០២៦ បន្តទៀតបើទោះជាការលក់ធ្លាក់ចុះយ៉ាងណាក៏ដោយ ហើយថែមទាំងកំពុងវិនិយោគបន្ថែមដោយសហការជាមួយក្រុមហ៊ុនអាមេរិក លើគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធអ៊ីដ្រូសែននេះ។ Honda ក៏ដូចគ្នាដែរ មិនទាន់បោះបង់ចោលនោះទេ ពោលគឺបានប្រកាសថា នឹងស្រាវជ្រាវ អភិវឌ្ឍបន្ថែមលើរថយន្តប្រភេទនេះ ទោះជាបញ្ចប់ CR-V អ៊ីដ្រូសែនក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Honda CR-V ប្រើថាមពលអុីដ្រូសែននឹងត្រូវបញ្ចប់ការផលិត ប៉ុន្តែក្រុមហ៊ុនជប៉ុនមួយនេះបានសន្យាមិនបោះបង់ការអភិវឌ្ឍលើថាមពលអុីដ្រូសែន

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Honda បានប្រកាសថាការផលិតកោសិកាឥន្ធនៈ (Fuel cell) បច្ចុប្បន្នរបស់ពួកគេ នឹងត្រូវបញ្ឈប់នៅត្រឹមដាច់ឆ្នាំនេះ។ កោសិកាឥន្ធនៈនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Fuel Cell System Manufacturing ជាមួយក្រុមហ៊ុន General Motors (GM) ហើយត្រូវបានយកមកប្រើប្រាស់នៅក្នុងរថយន្តម៉ូឌែល CR-V e:FCEV បន្ទាប់ពីដំណើរការបានត្រឹមតែ ២ ឆ្នាំ គិតចាប់តាំងពីដើមឆ្នាំ ២០២៤។

ការសម្រេចចិត្តនេះទំនងជានឹងធ្វើឲ្យរថយន្ត Crossover ប្រើប្រាស់ថាមពលអុីដ្រូសែនរបស់ពួកគេ នឹងត្រូវបញ្ចប់ជីវិតដូចគ្នា។ យោងតាមសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Honda បានប្រាប់ថា៖«ការផលិតរថយន្ត CR-V e:FCEV នឹងបន្តធ្វើឡើងនៅមជ្ឈមណ្ឌលផលិតកម្ម Performance Manufacturing Center ក្នុងរដ្ឋ Ohio រហូតទាល់តែប្រព័ន្ធកោសិកាឥន្ធនៈ (Fuel cell systems) ទាំងអស់ដែលកំពុងផលិតត្រូវបានប្រើប្រាស់អស់ ឬត្រូវបានបែងចែកសម្រាប់គោលបំណងផ្សេងទៀត»។


មូលហេតុនាំមានកការសម្រេចចិត្តបែបនេះកើតឡើងបន្ទាប់ពីមានការពិភាក្សាយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន ដោយមើលឃើញថាតម្រូវការទីផ្សាររថយន្តប្រើប្រាស់អ៊ីដ្រូសែននៅមានកម្រិតទាប និងកង្វះខាតស្ថានីយចាក់អុីដ្រូសែន។ យ៉ាងណាមិញជំហានបន្ទាប់របស់ Honda ទោះបីជាឈប់សហការជាមួយ GM ក៏ដោយ ប៉ុន្តែ Honda មិនបោះបង់ការសិក្សាលើបច្ចេកវិទ្យាអុីដ្រូសែនឡើយ។ ក្រុមហ៊ុនគ្រោងនឹងងាកមកប្រើប្រាស់ប្រព័ន្ធ Fuel cell ជំនាន់ថ្មីដែលខ្លួនអភិវឌ្ឍដោយឯករាជ្យវិញ ដើម្បីពង្រីកឱកាសអាជីវកម្មបន្ថែមទៀត ក្នុងគោលបំណងជំរុញអាជីវកម្មរថយន្ដអុីដ្រូសែនឲ្យក្លាយជាអាជីវកម្មស្នូលថ្មីមួយរបស់ Honda។

យ៉ាងណាមិញសម្រាប់ពេលវេលាជាក់លាក់នៃការបញ្ចប់ការផលិតនៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុន Honda បានបញ្ជាក់ថារថយន្ត CR-V e:FCEV នៅតែបន្តដាក់ឲ្យជួលនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ រថយន្ដ CR-V ប្រើប្រាស់ថាមពលអុីដ្រូសែនចំនួន ២០០ គ្រឿង ត្រូវបានជួលនៅក្នុងរដ្ឋ “Golden State” (រដ្ឋកាលីហ្វ័រញ៉ា)។ តួលេខនេះមើលទៅហាក់ដូចជាមិនច្រើនទេ ប៉ុន្តែរថយន្តដែលប្រើប្រាស់ថាមពលអុីដ្រូសែនគឺកម្រមានបំផុត ហើយមានដាក់លក់តែនៅតាមបណ្តាភ្នាក់ងារចែកចាយ (Dealerships) មួយចំនួនប៉ុណ្ណោះ។

គួរបញ្ជក់ផងដែររថយន្ត CR-V e:FCEV ត្រូវបានដាក់សម្ពោធក្នុងរដូវក្ដៅនៃឆ្នាំ ២០២៤ ហើយមានដាក់ឲ្យជួលតែនៅតាមភ្នាក់ងារចែកចាយចំនួន ១២ កន្លែងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ក្រុមហ៊ុនបានផ្ដល់ជម្រើសជាច្រើន ប៉ុន្តែសម្រាប់ការជួលរយៈពេល ៣ ឆ្នាំ មានតម្លៃ ៤៥៩ ដុល្លារក្នុងមួយខែ ដោយបង់ប្រាក់កក់ដំបូង ២ ៩៥៩ ដុល្លារ ហើយអតិថិជននឹងទទួលបានកាតទឹកប្រាក់សម្រាប់ចាក់ឥន្ធនៈអុីដ្រូសែនរហូតដល់ ១៥ ០០០ដុល្លារ៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីរបៀបឆែកប្រេងប្រអប់លេខរបស់រថយន្ត

ក្នុងប្រអប់លេខរថយន្ត មានគ្រឿងបង្គុំច្រើនដែលត្រូវមានប្រេងដើម្បីរំអិលជួយមិនឲ្យវាកកិតគ្នាដោយផ្ទាល់ និងកាត់បន្ថយកម្តៅមិនឲ្យឡើងខ្លាំង។ ប្រេងប្រអប់លេខ ក៏ត្រូវផ្លាស់ប្តូរឲ្យបានទៀងទាត់ គ្រាន់តែវាមានចម្ងាយ និងរយៈពេលប្រើប្រាស់បានយូរជាងប្រេងម៉ាស៊ីន។

automatic transmission oil dipstick

ចំពោះការឆែកកម្រិតប្រេងប្រអប់លេខឲ្យបានត្រឹមត្រូវ អាចធ្វើតាមវិធីខាងក្រោមនេះ៖

១. បញ្ឆេះម៉ាស៊ីនរថយន្ត៖ ប្រសិនបើម៉ាស៊ីនរថយន្តត្រជាក់ ត្រូវបើកបញ្ឆេះចោលប្រមាណ ៥ ទៅ ១០នាទីសិន ធ្វើយ៉ាងណាម​ឲ្យម៉ាស៊ីនឡើងកម្តៅដល់សីតុណ្ហភាពប្រតិបត្តិការ ឬកុងទ័រកម្តៅឡើងដល់ពាក់កណ្តាល។ ចំណុចនេះ គឺខុសគ្នាពីការឆែកកម្រិតប្រេងម៉ាស៊ីន ដែលត្រូវឲ្យម៉ាស៊ីនចុះត្រជាក់សិន ទើបអាចឆែកបាន។

២. ចតរថយន្តលើផ្ទៃរាបស្មើ៖ ត្រូវមានទីតាំងចតរថយន្តលើផ្ទៃដីរាបស្មើ និងដាក់ហ្វ្រាំងដៃបន្ថែម។

៣. បើកគម្របម៉ាស៊ីន៖ ត្រូវស្វែងរកមើលកន្លែងម៉ាកេប្រេងប្រអប់លេខ ហើយមើលពណ៌របស់វា ដែលជាទូទៅ ពណ៌ក្រហម ឬផ្កាឈូក។

៤. ឆែកកម្រិតប្រេង៖ ជូតសម្អាតម៉ាកេប្រេងប្រអប់លេខឲ្យបានស្អាត ហើយដាក់ចូលវិញ បន្ទាប់មកលើកម៉ាកេឡើងមកវិញ ដោយត្រូវមើលថា វាជាប់ប្រេងដល់ចំណុច Hot ឬនៅ។ បើដល់ចំណុចនេះហើយ មានន័យថា បរិមាណប្រេងគឺគ្រប់គ្រាន់ តែបើស្ថិតក្រោមចំណុចនេះ មានន័យថាបាត់ប្រេងហើយ ដែលត្រូវយកចូលការ៉ាស់​ ដើម្បីត្រួតពិនិត្យរកកន្លែងលេចជ្រាប និងមូលហេតុផ្សេងៗ។

៥. មើលស្ថានភាពប្រេង៖ ក្រៅពីកម្រិតប្រេងប្រអប់លេខ ក៏ត្រូវមើលពណ៌ពណ៌ប្រេងថាតើ វាប្រែទៅពណ៌ត្នោតដិត និងខ្មៅឬនៅ ហើយវាធុំក្លិនឈ្ងៀមឬអត់។ បើប្រេងមានលក្ខណៈបែបនេះ គឺគួរផ្លាស់ប្តូរចេញតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+