ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Volvo បញ្ចេញរថយន្ដអគ្គិសនី EX60 កម្លាំងដល់ ៦៧០សេះ អាចបើកបរបានចម្ងាយ ៨១០គ.ម ដើម្បីប្រជែងជាមួយ Tesla

ក្រុមហ៊ុន Volvo បានដាក់បង្ហាញរថយន្តអគ្គីសនី SUV EX60 ដែលមានរយៈចម្ងាយបើកបរសរុបរហូតដល់ ៨១០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ WLTP ហើយបំពាក់ជាមួយកញ្ចប់អាគុយទំហំ ១១៧ គីឡូវ៉ាត់ម៉ោង។ រថយន្ដអគ្គីសនីមួយនេះ ត្រូវបានគេចាត់ទុកថានឹងក្លាយជាគូប្រជែងរបស់រថយន្ដអគ្គិសនី Tesla Model Y ដែលបច្ចុប្បន្នជារថយន្ត SUV អគ្គិសនីលក់ដាច់បំផុតនៅលើពិភពលោក។

Volvo returns to the fight: meet the 810-km 2027 EX60 and its rugged Cross Country sibling - ArenaEVសម្រាប់រថយន្តអគ្គីសនី EX60 ស៊េរីឆ្នាំ២០២៧ ផ្ដល់មកជាមួយនឹងជម្រើស ៣ម៉ូឌែលផ្សេងគ្នាដោយក្នុងនោះរួមមាន៖

  • ម៉ូឌែល EX60 P6 RWD ដំណើរដោយបុងខាងក្រោយ បំពាក់មកជាមួយម៉ូទ័រអគ្គីសនីចំនួន១ អាចផលិតកម្លាំងបាន ៣៦៩ សេះ កម្លាំងរមួល ៤៨០ញូតុនម៉ែត្រ បំពាក់មកជាមួយអាគុយទំហំ ៨៣គីឡូវ៉ាត់ម៉ោង អាចបើកបបានចម្ងាយ ៦២០គីឡូម៉ែត្រ។ សម្រាប់កម្រិតសុីថាមពលវីញ ម៉ូឌែល EX60 P6 RWD សុីថាមពលថ្មត្រឹមតែ 14.7kWh/100km និងគាំទ្រការសាកថ្មល្បឿននលឿន 800V។
  • ម៉ូឌែល EX60 P10 AWD ជាប្រភេទរថយន្ដប្រើប៉ុង២ បំពាក់មកជាមួយម៉ូទ័រអគ្គីសនីចំនួន២ អាចផលិតកម្លាំងបាន ៥០៣ សេះ កម្លាំងរមួល ៧១០ញូតុនម៉ែត្រ បំពាក់មកជាមួយអាគុយទំហំ ៩៥គីឡូវ៉ាត់ម៉ោង អាចបើកបបានចម្ងាយ ៦៦០គីឡូម៉ែត្រ។ សម្រាប់កម្រិតសុីថាមពលវីញ ម៉ូឌែល EX60 P10 AWD សុីថាមពលថ្មត្រឹមតែ 15.7kWh/100km និងគាំទ្រការសាកថ្មល្បឿននលឿន 800V។
  • ម៉ូឌែល EX60 P12 AWD ជាប្រភេទរថយន្ដប្រើប៉ុង២ បំពាក់មកជាមួយម៉ូទ័រអគ្គីសនីចំនួន២ អាចផលិតកម្លាំងបាន ៦៧០សេះកម្លាំងរមួល ៧៩០ញូតុនម៉ែត្រ បំពាក់មកជាមួយអាគុយទំហំ ១១៧គីឡូវ៉ាត់ម៉ោង អាចបើកបបានចម្ងាយ ៨១០គីឡូម៉ែត្រ និង អាចរត់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣.៩ វិនាទី ប៉ុណ្ណោះ។។ សម្រាប់កម្រិតសុីថាមពលវីញ ម៉ូឌែល EX60 P12 AWD សុីថាមពលថ្មត្រឹមតែ 16kWh/100km និងគាំទ្រការសាកថ្មល្បឿននលឿន 800V។

2027 Volvo EX60: What We Know So Farផ្នែកខាងក្នុងរបស់រថយន្ត EX60 មានលក្ខណៈស្រដៀងទៅនឹងរថយន្តអគ្គិសនីម៉ូឌែលផ្សេងទៀតរបស់ Volvo ដែរ ដោយប្រើប្រាស់នូវវត្ថុធាតុដើមដ៏ប្រណីត និងបំពាក់ផ្ទាំងតាប្លូភ្ជាប់មកជាមួយអេក្រង់កុងទ័រឌីជីថលរាងតូចវែង។ ប៉ុន្តែចំណុចទាក់ទាញបំផុតនោះគឺ អេក្រង់កម្សាន្ដកោងប្រភេទ OLED ទំហំ ១៥.១ អុីញ ប្រើប្រាស់កម្មវិធីបញ្ជាពី Google ចំណែកឯមុខងារ Apple CarPlay និង Android Auto គឺជាមុខងារស្តង់ដារដែលមានមកស្រាប់។

2027 volvo ex60 interiorសម្រាប់អ្នកដែលចង់បានបទពិសោធន៍សំឡេងកម្រិតខ្ពស់ អាចជ្រើសរើសបានជាមួយជម្រើសបំពាក់មកជាមួយឧបករណ៍បំពងសំឡេង Bose ចំនួន២១ គ្រាប់ ឬឧបករណ៍បំពងសម្លេង Bowers & Wilkins ចំនួន ២៨ គ្រាប់ ដែលរួមបញ្ចូលទាំងការបំពាក់នូវឧបករណ៍បំពងសំឡេងនៅលើកន្លែងកល់ក្បាលនៅលើកៅអី។

រថយន្ត Volvo EX60 ស៊េរីឆ្នាំ ២០២៧ ឥឡូវនេះអាចកុម្ម៉ង់បានហើយនៅក្នុងតំបន់អឺរ៉ុប ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកវិញ នឹងត្រូវរង់ចាំរហូតដល់ចុងរដូវផ្ការីកខាងមុខនេះ។ រថយន្តម៉ូឌែលនេះនឹងត្រូវផលិតនៅក្នុងប្រទេសស៊ុយអែត រួចនាំចូលទៅកាន់អាមេរិក ដោយម៉ូឌែល P6 និង P10 អាចនឹងមានវត្ដមាននៅលើទីផ្សារក្នុងរដូវក្ដៅនេះ ចំណែកឯម៉ូឌែល P12 នឹងមកដល់នៅពេលណាមួយបន្ទាប់ពីនោះ។

Volvo returns to the fight: meet the 810-km 2027 EX60 and its rugged Cross Country sibling - ArenaEVពាក់ព័ន្ធនឹងតម្លៃវិញ ក្រុមហ៊ុន Volvo បញ្ជាក់ថា ម៉ូឌែល EX60 P10 ដែលមាន “គ្រឿងបំពាក់ពេញលេញ” នឹងមានតម្លៃប្រហែល ៦០ ០០០ ដុល្លារ ខណៈម៉ូឌែល P6 នឹងមានតម្លៃចាប់ផ្ដើមក្នុងចន្លោះ ៥០ ០០០ ដុល្លារក្រាស់ ហើយម៉ូឌែលកំពូល P12 កម្លាំង ៦៧០ សេះ នឹងមានតម្លៃលើសពី ៧០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលភ្លើងស្តុបលោតពណ៌ក្រហម តើអ្នកបើកបរត្រូវឈប់យានយន្តបែបណាទើបត្រឹមត្រូវ?

ថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បញ្ចេញវីដេអូបង្ហាញសកម្មភាព​របស់មន្រ្តីនគរបាលចរាចរណ៍ ​ចុះអប់រំណែនាំ​ដល់អ្នកបើកបរ ដែលល្មើសស្តុបក្រហម នៅស្តុបក្តាន់២ លើមហាវិថីសហព័ន្ធរុស្ស៊ី។ អ៊ីចឹង តើអ្នកបើកបរ ត្រូវគោរពភ្លើងសញ្ញាចរាចរណ៍បែបណាខ្លះ ដើម្បីត្រឹមត្រូវស្របតាមច្បាប់ និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ឬអាចនឹងមានការផាកពិន័យផ្សេងៗ?

យោងតាមមាត្រា១១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម បានចែងថា ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺពណ៌លឿង ជាសញ្ញាឲ្យប្រុងប្រយ័ត្ន ត្រៀមឈប់។ ពណ៌បៃតង ជាសញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរ និងពណ៌ក្រហមជាសញ្ញាឃាត់ឲ្យឈប់។

នៅពេលភ្លើងសញ្ញាចរាចរណ៍​បញ្ចេញពន្លឺក្រហម ដែលជាសញ្ញាឃាត់ឲ្យឈប់ គឺអ្នកបើកបរ​ត្រូវឈប់នៅមុខខ្សែបន្ទាត់​គំនូសជាប់ពណ៌ស កាត់ទទឹងទ្រូងផ្លូវ ឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខចច យានជំនិះខាងស្តាំបំផុត អាចបត់ស្តាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ។

យោងតាមច្បាប់ដដែលនេះ ប្រសិនអ្នកបើកបរយានយន្ត​ មិនគោរពភ្លើងចរាចរណ៍ពណ៌ក្រហម មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព និងមិនគោរព​សញ្ញាបញ្ជាចរាចរណ៍របស់​នគរបាលចរាចរណ៍ គឺនឹងត្រូវកាត់បន្ថយពិន្ទុបណ្ណបើកបរ ចំនួន ៣ពិន្ទុ ខណៈបានបណ្ណបើកបរមានពិន្ទុសរុប ១២ពិន្ទុ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាមេរិក ដើរទៅមុខ ឬថយក្រោយ ខណៈចំនួនលក់រថយន្តអគ្គិសនីបានធ្លាក់ចុះ

របាយការណ៍ថ្មីមួយស្តីអំពីទិន្នន័យនៃការលក់រថយន្តអគ្គិសនីឆ្នាំ២០២៥បានបង្ហាញថា ការលក់ប្រភេទនេះ បានកើនឡើងស្ទើគ្រប់កន្លែងក្នុងពិភពលោក ប៉ុន្តែលើកលែងតែអាមេរិកខាងជើងតែប៉ុណ្ណោះ បែរជាមានការលក់ធ្លាក់ចុះទៅវិញ។

នៅប្រទេសចិន គឺជាអ្នកនាំមុខគេ ដោយលក់រថយន្តអគ្គិសនីបានចំនួន ១២,៩លានគ្រឿង កើនឡើង ១៧% និងអឺរ៉ុប លក់បានចំនួន ៤,៣លានគ្រឿង កើនឡើង ៣៣% ខណៈបណ្តាប្រទេសផ្សេងៗបូកចូលគ្នា បានចំនួន ១,៧លានគ្រឿង កើនឡើងជិតពាក់កណ្តាល ៤៨%។

ដោយឡែកនៅអាមេរិកខាងជើង ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូ លក់រថយន្តអគ្គិសនីបានចំនួន ១,៨លានគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ៤%។ ចំនួនលក់បានប៉ុណ្ណេះ ក៏ដោយសារតែការរួមចំណែករបស់ម៉ិចស៊ីកូផងដែរ ដោយ​សារកំណើននៃរថយន្តធូរថ្លៃរបស់ចិន ចូលមកក្នុងប្រទេសនេះ បើមិនអ៊ីចឹងទេ ចំនួនលក់នេះ​នឹងកាន់តែទាបខ្លាំង។

សរុបជារួម ចំនួនលក់រថយន្តអគ្គិសនី នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ មានចំនួន ២០,៧លានគ្រឿងហើយ កើនឡើង ២០% បើប្រៀបធៀបនឹង​ឆ្នាំ​២០២៤។

មូលហេតុដែលចំនួនលក់រថយន្តអគ្គិសនីនៅអាមេរិកខាងជើងធ្លាក់ចុះបែបនេះ ក៏ដោយសារតែការលក់នៅសហរដ្ឋអាមេរិក មានត្រឹមតែ១០% នៃរថយន្តថ្មីៗ​ដែលបានលក់ក្នុងឆ្នាំ២០២៥ ជាពិសេសការប្រែប្រួលគោលនយោបាយដែលបានបញ្ចប់ការលើកចិត្តពន្ធរបស់​រដ្ឋបាលដូណាល់ ត្រាំ កាលពីចុងខែកញ្ញា។

ជាមួយគ្នានេះ អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក មិនទាន់មានទំនោរខ្លាំងលើរថយន្តអគ្គិសនីនៅឡើយ ដោយបារម្ភខ្វះកន្លែងសាកថ្ម ព្រោះហេដ្ឋារចនាសម្ព័ន្ធ​នៅមិនទាន់គ្រប់គ្រាន់ឡើយ។ បន្ថែមលើសនេះ ក្រុមហ៊ុនរថយន្តនៅអាមេរិក ពេលនេះ​ក៏លែងសូវផ្តោតខ្លាំងលើរថយន្តអគ្គិសនី និងការគ្មានវត្តមានរបស់រថយន្តអគ្គិសនីរបស់ចិន ដែលសុទ្ធតែធ្វើឲ្យចំនួនលក់ធ្លាក់ចុះបែបនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត MPV Geely Galaxy V900 EREV ដាក់លក់ជាមួយតម្លៃពិសេសក្នុងរយៈពេលមានកំណត់ត្រឹមតែជាង៣មុឺនដុល្លារ

ម៉ាកយីហោ Galaxy របស់ក្រុមហ៊ុន Geely បានដាក់លក់ជាផ្លូវការនូវរថយន្ត MPV កម្រិតខ្ពស់ស៊េរីថ្មីរបស់ខ្លួន គឺម៉ូឌែល Galaxy V900 កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦។ រថយន្តនេះផ្ដល់មកជាមួយជម្រើស 3Options ផ្សេងគ្នាដាក់លក់ជាមួយតម្លៃធម្មតាចាប់ពី ៤៤ ៣០០ ដល់ ៥២ ៨០០ ដុល្លារ។ ប៉ុន្តែសម្រាប់ការដាក់លក់ក្នុងរយៈពេលកំណត់ដំបូង តម្លៃត្រូវបានបញ្ចុះមកសល់ត្រឹមតែប្រហែល ៣៨ ៥០០ ដល់ ៤៧ ១០០ ដុល្លារប៉ុណ្ណោះ។

Geely Galaxy V900 minivan exposed in China as EREV counterpart of UK-bound  LEVC L380រថយន្ត Galaxy V900 បំពាក់មកជាមួយប្រព័ន្ធពង្រីករយៈចម្ងាយបើកបរប្រើសាំងលាយអគ្គិសនី (EREV) ដំណើរម៉ាស៊ីនសាំងចំណុះ ១.៥T រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីភ្លោះ គាំទ្រដោយប្រព័ន្ធបើករកង់ទាំង៤ (AWD) ផ្ដល់នូវចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន ២៦០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC និងមានរយៈចម្ងាយបើកបរសរុបរហូតដល់ ១ ២២០ គីឡូម៉ែត្រ នៅពេលចាក់សាំង និងសាកថ្មពេញ។

Geely Galaxy debuts V900 MPV, its first V-series model - CnEVPostសម្រាប់ការឌីស្សាញរូបរាងរថយន្ត Galaxy V900 នៅផ្នែកខាងមុខបានបំពាក់ដោយបន្ទះភ្លើង “Star River” និងឡូហ្គោរូបសេះមានស្លាប (Pegasus) ស្រោបមាស 24K។  ចំណែកផ្នែកខាងក្រោយបំពាក់ជាស្ដុបបែបបញ្ឍរលាងបន្ថែមជាមួយបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ ចូលមកដល់ផ្នែកខាងក្នុង Galaxy V900 នៅផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៤ អុីញ, កុងទ័រឌីជីថលទំហំ ១០.២៥ អុីញ និងស្លាយកុងទ័រ AR-HUD ទំហំ ១៩.៨ អុីញ។

បន្ថែមពីរថយន្ដ Geely Galaxy V900 EREV ក៏បានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ “Qianli (Afari) Haohan” H5 របស់ក្រុមហ៊ុន Geely រួមមាន៖ ឧបករណ៍ (LiDAR) ចំនួន ១, រ៉ាដារលកមីលីម៉ែត្រចំនួន ៣ គ្រឿង, កាមេរ៉ាកម្រិត (HD) ចំនួន ១១ គ្រាប់ និងរ៉ាដា ultrasonic ចំនួន ១២ គ្រាប់ គាំទ្រដល់មុខងារ បើកបរដោយស្វ័យប្រវត្តិតាមប្រព័ន្ធរុករក នៅលើផ្លូវល្បឿនលឿនទូទាំងនិងនៅក្នុងទីក្រុងផងដែរ។

Роскошный минивэн Geely Galaxy V900 показался на первых официальных кадрах  - КОЛЕСА.ру – автомобильный журналដើម្បីធានាផាសុកភាពរបស់អ្នកដំណើរ រថយន្ត Geely Galaxy V900 បានបំពាក់នូវកៅអីប្រភេទ “Cloud-Sensing SPA” ដែលមានមុខងារកម្ដៅ, ប្រព័ន្ធខ្យល់ត្រជាក់, មុខងារចងចាំទីតាំងអង្គុយ និងមុខងារម៉ាស្សា។ នៅជួរទីពីរ មានបំពាក់នូវអេក្រង់កម្សាន្តទំហំ ១៧.៣ អុីញ និងអេក្រង់បញ្ជាមុខងារផ្សេងៗទំហំ ៥.៩៨ អុីញ នៅលើកន្លែងដាក់ដៃ។ លក្ខណៈពិសេសបន្ថែមទៀតនៅផ្នែកខាងក្នុងរួមមាន ទូរទឹកកចំណុះ ៩.១ លីត្រ អាចរក្សាសីតុណ្ហភាពបានចាប់ពី -៦ ដល់ ៥០ អង្សាសេ និងឧបករណ៍បំពងសម្លេង Flyme Sound ចំនួន ២៧ គ្រាប់ ជាមួយកម្លាំងបញ្ចេញសំឡេង ២ ៣០០ វ៉ាត់។

រថយន្ត Geely Galaxy V900 កំពុងឈានជើងចូលក្នុងចំណែកទីផ្សាររថយន្ត MPV កម្រិតខ្ពស់ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដោយត្រូវប្រឈមមុខជាមួយគូប្រជែងសំខាន់ៗដូចជា Denza D9, Xpeng X9, Voyah Dream, WEY Gaoshan និង Buick Electra Encasa៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីបានជាឡានអគ្គីសនីមានតម្លៃថ្លៃ?

ជាធម្មតា នៅពេលនិយាយដល់ឡានអគ្គិសនី មនុស្សភាគច្រើនតែងតែគិតដល់ភាពសន្សំសំចៃថ្លៃប្រេង និងថ្លៃថែទាំ ប៉ុន្តែបើក្រឡេកទៅមើលតម្លៃពេលទិញវាវិញ យើងឃើញថាឡានអគ្គិសនីជាច្រើនម៉ូឌែល មានតម្លៃខ្ពស់ជាងឡានសាំង តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យឡានអគ្គិសនីមានតម្លៃថ្លៃ?

១) តម្លៃថ្ម ឬអាគុយ មានតម្លៃខ្ពស់

ជាទូទៅ ថ្ម ឬអាគុយ គឺជាផ្នែកសំខាន់បំផុត និងថ្លៃបំផុតរបស់ឡានអគ្គិសនី ដែលក្នុងនោះ គឺអាចមានតម្លៃរហូតដល់ ៣០–៤០% នៃតម្លៃរថយន្តទាំងមូល។ តួយ៉ាងដូចជាការផលិតជាដើម គឺតម្រូវឲប្រើប្រាស់នូវសារធាតុពិសេសៗ និងមានតម្លៃថ្លៃច្រើន ដូចជាសារធាតុលីថ្យូម, នីកែល និងកូបាល់ ដែលសារធាតុទាំងនេះ គឺសិតសឹងតែជាសារធាតុមានតម្លៃខ្ពស់ ពិបាករក និងមានតម្លៃប្រែប្រួលជាប្រចាំទៅតាមទីផ្សារពិភពលោក។ ដូច្នេះ ការចំណាយលើថ្ម គឺជាមូលហេតុធំបំផុតដែលធ្វើឲ្យតម្លៃឡានអគ្គិសនីខ្ពស់។

២) ការចំណាយលើការស្រាវជ្រាវ និងបច្ចេកវិទ្យា

មិនថាឡានប្រើម៉ាស៊ីន ឬឡានអគ្គិសនីនោះទេ ការចាប់ផ្តើមផលិតគឺត្រូវការការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាច្រើន។ ជាក់ស្តែង គឺរួមមានការស្រាវជ្រាវ ការអភិវឌ្ឍម៉ូទ័រអគ្គិសនី, អាគុយ, ការបង្កើត Software និងប្រព័ន្ធគ្រប់គ្រងថ្ម ការប្រើប្រាស់នូវសេនស័រ និងអេក្រង់ទំនើបៗជាច្រើន។ ដែលទាំងនេះ គឺត្រូវបានគិតបញ្ចូលទៅក្នុងតម្លៃឡានដែលដាក់លក់នៅលើទីផ្សារ។

៣) សង្វាក់ផលិតកម្ម និងការនាំចូល

ដោយសារតែរថយន្តប្រើម៉ាសីនសាំង ឬម៉ាស៊ូតត្រូវបានផលិតមកជាង ១០០ ឆ្នាំហើយ ចំណែក EV វិញ ទើបតែពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ដូចនេះ ការផលិតគឺស្ថិតនៅក្នុងចំនួនកំណត់ អញ្ចឹងតម្លៃគឺស្ថិតនៅក្នុងកម្រិតខ្ពស់នៅឡើយ ហើយបើត្រូវនាំចូលទៀត ក៏កាន់តែមានតម្លៃកាន់តែខ្ពស់ផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជាបើទោះបីជារដ្ឋាភិបាលបានជួយបន្ថយពន្ធនាំចូលក៏ដោយ ក៏ម៉ូដែលរថយន្តអគ្គិសនីមួយចំនួននៅមានតម្លៃខ្ពស់ផងដែរ។

៤) ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើប

ភាគច្រើនឡានអគ្គិសនីតែងតែបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗ និងវៃឆ្លាត ដែលសមាសធាតុទាំងនេះសុទ្ធតែមានតម្លៃថ្លៃក្នុងការផលិត។

គួរបញ្ជាក់ថា បើទោះបីជាតម្លៃរថយន្តអគ្គិសនីនៅក្នុងពេលបច្ចុប្បន្នមានតម្លៃថ្លៃក៏ដោយ ក៏ប៉ុន្តែវាក៏ផ្តល់នូវផលចំណេញមកវិញជាច្រើនផងដែរ ដូចជាសន្សំសំចៃទៅលើការប្រើប្រាស់ប្រចាំថ្ងៃ ឬការថែទាំជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz សម្រេចផលិតរថយន្ដអគ្គិសនីត្រកូល EQ ឡើងវិញសម្រាប់ទីផ្សារអាមេរិក ខណៈតម្លៃធូរជាងមុនច្រើន

យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Mercedes-Benz បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា៖ «ក្រុមហ៊ុន Mercedes-Benz ប្រចាំសហរដ្ឋអាមេរិក បានធ្វើការកែសម្រួលជាបណ្ដោះអាសន្ននូវលទ្ធភាពនៃការបញ្ជាទិញរថយន្តអគ្គិសនីត្រកូល EQ នៅក្នុងសហរដ្ឋអាមេរិកកាលពីរដូវក្ដៅមុន ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅនឹងតម្រូវការទីផ្សាររបស់សហរដ្ឋអាមេរិក។

2025 mercedesbenz eqs 450ពួកគេនឹងបន្តធ្វើឲ្យបណ្ដាញផលិតកម្មរបស់ពួកគេមានប្រសិទ្ធភាពបំផុត និងប្រើប្រាស់ភាពបត់បែនខ្ពស់នៃខ្សែសង្វាក់ផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល និងស្ថានភាពទីផ្សារដែលផ្លាស់ប្តូរ ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែង។ សូមបញ្ជាក់ថា រថយន្តត្រកូល EQ ម៉ូឌែលឆ្នាំ ២០២៦ ទាំងអស់ រួមមាន EQE Sedan, EQE SUV, EQS Sedan និង EQS SUV នៅតែបន្តផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយអតិថិជនអាចកុម្ម៉ង់រថយន្ដម៉ូឌែលទាំងនេះបាននៅតាមភ្នាក់ងារចែកចាយទូទាំងសហរដ្ឋអាមេរិក»។

បន្ទាប់ពីការត្រឡប់មកវិញរបស់រថយន្តអគ្គិសនីត្រកូល EQ ពេលនេះក្រុមហ៊ុន Mercedes-Benz ក៏កំពុងត្រៀមលក្ខណៈដាក់លក់រថយន្តស៊េរី CLA-class sedan អគ្គិសនីនិងចាប់ផ្តើមលក់រថយន្ត GLC-class EV នៅចុងឆ្នាំនេះ ម៉ូឌែលថ្មីៗទាំងនោះនឹងបង្ហាញខ្លួនទន្ទឹមគ្នាជាមួយរថយន្តអគ្គិសនីមួយចំនួនទៀត ដែលធ្លាប់មានលក់រួចមកហើយ រហូតទាល់តែមានការផ្អាកផលិតកម្មកាលពីឆ្នាំមុន។ បច្ចុប្បន្ន Mercedes បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីម៉ាក EQ ឡើងវិញសម្រាប់ទីផ្សារសហរដ្ឋអាមេរិក យោងតាមការចុះផ្សាយពីសារព័ត៌មាន The Drive

2026 mercedesbenz eqe 320កន្លងមកក្រុមហ៊ុន Mercedes-Benz បានផ្អាកការផលិតរថយន្តអគ្គិសនីចំនួន ៤ ម៉ូដែលកាលពីរដូវស្លឹកឈើជ្រុះ។ គិតចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Mercedes បានបញ្ឈប់ខ្សែសង្វាក់ដំឡើងសម្រាប់ម៉ូឌែល EQE sedan, EQE SUV, EQS sedan និង EQS SUV សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ បន្ទាប់ពីការផ្អាកអស់រយៈពេលជាច្រើនខែ រថយន្តអគ្គិសនីទាំងនេះបានត្រឡប់មកចូលខ្សែសង្វាក់ផលិតកម្មវិញហើយ។

ទន្ទឹមគ្នានេះរថយន្ដអគ្គិសនីត្រកូល EQ ទាំងនេះបានត្រឡប់មកវិញក្នុងអំឡុងពេលបរិយាកាសនៃការលក់រថយន្តអគ្គិសនីមានភាពតឹងតែងជាងមុនឆ្ងាយណាស់ បន្ទាប់ពីការលុបចោលប្រាក់លើកទឹកចិត្ត លើរថយន្តអគ្គិសនីពីសំណាក់រដ្ឋាភិបាលលោក Donal Trump ដែលបានធ្វើឲ្យការលក់រថយន្តអគ្គិសនីធ្លាក់ចុះយ៉ាងគំហុកនៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២៥។ យ៉ាងមិញសម្រាប់រថយន្ដម៉ូឌែល EQE SUV និង EQS SUV ត្រូវបានដំឡើងនៅរោងចក្ររបស់ Mercedes-Benz ក្នុងរដ្ឋ Alabama (សហរដ្ឋអាមេរិក) ខណៈដែលរថយន្ដប្រភេទ EQE sedan និង EQS sedan ត្រូវបាននាំចូលពីប្រទេសអាល្លឺម៉ង់។

2025 Mercedes-Benz EQE Review: Expert Insights, Pricing, and Trimsក្នុងការត្រឡប់មកផលិតរថយន្ដអគ្កិសនីត្រកូល EQ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានភាពទាក់ទាញជាងមុន ក្រុមហ៊ុន Mercedes បានទម្លាក់ថ្លៃយ៉ាងខ្លាំងសម្រាប់រថយន្ដស៊េរីឆ្នាំ ២០២៦របស់ពួកគេ។ ក្នុងនោះរថយន្ត EQE sedan បច្ចុប្បន្នមានតម្លៃចាប់ផ្តើមពី ៦៦,១០០ ដុល្លារ ទាបជាងរថយន្ដស៊េរីឆ្នាំ ២០២៥ ជិត ១០ ០០០ ដុល្លារ បើទោះបីជាម៉ូឌែល EQE500 កម្លាំង ៤០២ សេះ ត្រូវបានលុបចេញក៏ដោយ។ ចំណែកឯរថយន្ដ EQE SUV ក៏មានតម្លៃចាប់ផ្តើម តម្លៃទាបជាងរថយន្ដស៊េរីឆ្នាំ ២០២៥ ប្រហែល ១៣ ០០០ ដុល្លារ ដោយសារវាបានលុបចោលម៉ូឌែល EQE500 ដូចគ្នា។

ចំណែករថយន្ត EQS SUV មានតម្លៃចាប់ផ្តើមពី ៩១ ១០០ ដុល្លារ មានតម្លៃទាបជាងរថយន្ដស៊េរីឆ្នាំ ២០២៥ ប្រហែល ១៥ ០០០ ដុល្លារ ហើយចំពោះរថយន្ដអគ្កិសនីដំណើរដោយបុងខាងក្រោយម៉ូឌែល EQS450+ ត្រូវបានដកចេញពីបញ្ជីផលិតផលម៉ូឌែល EQS sedan ទទួលបានការបញ្ចុះតម្លៃប្រហែល ៥ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើពេលណាប្រើភ្លើងកូត ឬ ភ្លើងហ្វា ឲ្យស្របតាមច្បាប់របស់កម្ពុជា?

យោងតាមមាត្រា២៧ នៃ​ច្បាប់ស្តីពីចរាចរណ៍ និងវិសោធនកម្ម បានចែងថា ក្នុងពេលកំពុងបើកបរយានយន្ត ការប្រើប្រាស់ភ្លើងហ្វា គឺនៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅ​ត្រូវប្រើភ្លើងហ្វា​ដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្ន​កុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ។

ក្នុងពេលជួបយានយន្ត​ដែលមកពីទិសផ្ទុយ អ្នកបើកបរ​ត្រូវទម្លាក់​ភ្លើងហ្វា មកភ្លើងកូតវិញ ក្នុងចម្ងាយប្រហែល ១៦០ម៉ែត្រ។ ជាមួយគ្នានេះ នៅពេលបើកបរ​ពីក្រោយជិតយានជំនិះមួយទៀត ក៏មិនត្រូវបើកភ្លើងហ្វានោះដែរ ដោយអាចទម្លាក់មកប្រើត្រឹមភ្លើងកូតវិញ។

យ៉ាងណាមិញ ការបើកភ្លើងហ្វា​ ត្រូវហាមឃាត់ពេលបើកបរនៅក្នុងទីក្រុង ឬទីប្រជុំជន​ដែលមានភ្លើងអគ្គិសនី​បំភ្លឺគ្រប់គ្រាន់ ដោយប្រើត្រឹមភ្លើងកូត​ លើកលែងតែករណី​ធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នា​រវាងភ្លើងហ្វាជាមួយភ្លើងកូត។

ប្រសិនបើកបរនៅពេលថ្ងៃ ហើយមើលមិនឃើញច្បាស់​គ្រប់គ្រាន់ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវរូង គឺប្រើត្រឹមភ្លើងកូត ឬបើកអំពូលកាត់អ័ព្ទបានហើយ ព្រោះបើបើកភ្លើងហ្វានឹងបណ្តាលឲ្យផ្លាតចាំងពន្លឺ ធ្វើឲ្យការមើលកាន់តែពិបាក និងមិនត្រូវតាមច្បាប់ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការពិត មិនថារថយន្តចំហេះក្នុង ឬអគ្គិសនីសុទ្ធទេ គឺ​ Toyota ក្តោបទាំងអស់ គ្រាន់តែប្រើយុទ្ធសាស្រ្តបំបែកទីផ្សារ

ក្រុមហ៊ុន Toyota ត្រូវបានរាយការណ៍ថា កំពុងប្រើប្រាស់យុទ្ធសាស្រ្តបំបែកទីផ្សារ សម្រាប់​រថយន្តចំហេះក្នុង និងរថយន្តអគ្គិសនីសុទ្ធ ពោលគឺ​មានន័យថា ទីផ្សាររថយន្តទាំងពីរប្រភេទនេះ ត្រូវកំណត់គោលដៅផលិត និងលក់ នៅតាមតំបន់សក្តានុពលផ្សេងពីគ្នា។

សម្រាប់រថយន្តអគ្គិសនី គឺ Toyota ផ្តោតការផលិតនិងលក់​នៅក្នុងប្រទេសចិន ដែលជាប្រទេសនាំមុខគេលើរថយន្តប្រភេទនេះ តាមរយៈកិច្ចសហការ​ជាមួយក្រុមហ៊ុនក្នុងស្រុកចិនធំៗ ដូចជា GAC, BYD, Momenta និង Huawei ជាដើម ដើម្បីឲ្យរថយន្តកាន់តែមានតម្លៃសមរម្យ និងបំពាក់បច្ចេកវិទ្យាទំនើបៗ ដែលអាចប្រកួតប្រជែងក្នុងទីផ្សារប្រទេសនេះបាន។ រថយន្តអគ្គិសនី Toyota ដ៏ពេញនិយម ដែលសហការផលិតនៅក្នុងប្រទេសចិន រួមមានដូចជា bZ3X, bZ5 និង bZ7។

ចំណែករថយន្តចំហេះក្នុងវិញ គឺ Toyota បានផ្តោតខ្លាំងជាពិសេសនៅអាមេរិកខាងជើង ដោយសារតំបន់នេះ​មានភាពយឺតយ៉ាវខ្លាំងលើរថយន្តអគ្គិសនី ហើយមិនតែប៉ុណ្ណោះ ថ្មីៗនេះរដ្ឋបាល ដូណាល់ ត្រាំ ក៏បានដកចេញការលើកទឹកចិត្តផ្សេងៗវិញពី EV ទៀតផង។ អ្វីដែល Toyota បានអភិវឌ្ឍបន្ថែមលើរថយន្តចំហេះក្នុងនោះ គឺការបំពាក់ Hybrid ពោលគឺស្ទើរតែគ្រប់ម៉ូឌែល Toyota ដែលផលិតនៅអាមេរិកទៅហើយ សុទ្ធតែបំពាក់ជាមួយ Hybrid និងខ្លះ Plug-in Hybrid។ ក្រៅពីអាមេរិក Toyota នៅតែបន្តផលិតរថយន្តចំហេះក្នុង នៅតាមតំបន់នានា ដោយរួមមានទាំងតំបន់អាស៊ានផងដែរ។

ការដើរនៅលើផ្លូវយុទ្ធសាស្រ្តបំបែកទីផ្សារបែបនេះ គឺដើម្បីបង្ការនូវភាពមិនប្រាកដប្រជារបស់អនាគតរថយន្តអគ្គិសនីក្នុងពិភពលោក។ ថ្នាក់ដឹកនាំ Toyota បានអះអាងថា តំបន់ផ្សេងគ្នា គឺមានតម្រូវការខុសគ្នាដែរ ហើយកម្រិតនៃការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ក៏មានតិចមានច្រើននៅតាមប្រទេសនីមួយៗផងដែរ ដូច្នេះ បើសម្រុកតែទៅលើរថយន្តអគ្គិសនីសុទ្ធ គឺប្រាកដជាមានហានិភ័យខ្ពស់។ អ៊ីចឹងហើយ មកដល់ពេលនេះ Toyota បានបន្តអភិវឌ្ឍរថយន្តចំហេះក្នុង​ដោយបំពាក់បច្ចេកវិទ្យាថ្មីៗដែលកាត់បន្ថយ​ការបញ្ចេញផ្សែងបានខ្ពស់ ដូចជា Hybrid និង Plug-in Hybrid ព្រមទាំងរថយន្តអ៊ីដ្រូសែនផងដែរ ជាមួយនឹងរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថាប័ន CAAM ព្យាករណ៍ថាការលក់រថយន្តថាមពលថ្មីនៅក្នុងប្រទេសចិន នឹងមានកើនឡើង ១៩លានគ្រឿងនៅក្នុងឆ្នាំ ២០២៦

សមាគមឧស្សាហកម្មរថយន្តដ៏ធំមួយរបស់ប្រទេសចិន បានរំពឹងទុកថា ការលក់រថយន្តថាមពលថ្មី (NEV) នៅក្នុងប្រទេសចិន នឹងបន្តកើនឡើងនៅក្នុងឆ្នាំ ២០២៦ ទោះបីជាក្នុងល្បឿនមួយយឺតជាងមុនក៏ដោយ។ យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធដោយ សមាគមផលិតកររថយន្តចិន (CAAM) បានឱ្យដឹងថា ការលក់រថយន្ត NEV របស់ប្រទេសចិន ត្រូវបានគេប៉ាន់ស្មានថានឹងឡើងដល់ ១៩ លានគ្រឿង នៅក្នុងឆ្នាំ ២០២៦ មានការកើនឡើង ១៥.២% បើធៀបនឹងឆ្នាំមុន។

China's Car Exports to Likely Rank First Globally for Third Straight Year  on NEVsរបាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ ការលក់រថយន្តថាមពលថ្មី (NEV) របស់ប្រទេសចិនមានចំនួនសរុប ១៦.៤៩ លានគ្រឿង មានការកើនឡើងរហូតដល់ ២៨.២% បើធៀបនឹងឆ្នាំ ២០២៤។ ស្ថាប័ន CAAM ព្យាករណ៍ថា ការលក់រថយន្តប្រើប្រាស់ទូទៅសរុបនៅក្នុងប្រទេសចិននឹងឡើងដល់ ៣៤.៧៥ លានគ្រឿង នៅក្នុងឆ្នាំ ២០២៦ ដែលតំណាងឱ្យការកើនឡើង ១% បើធៀបនឹងឆ្នាំមុន។

តួលេខនេះមានន័យថា អត្រានៃការប្រើប្រាស់រថយន្តថាមពលថ្មី (NEV penetration rate) នៅក្នុងប្រទេសចិននឹងកើនឡើងដល់ ៥៤.៧% នៅក្នុងឆ្នាំ ២០២៦ ពោលគឺកើនឡើងពី ៤៧.៩% កាលពីឆ្នាំ ២០២៥។ ការលក់រថយន្តទេសចរណ៍ (Passenger vehicles) នៅក្នុងប្រទេសចិនត្រូវបានគេប៉ាន់ស្មានថានឹងឡើងដល់ ៣០.២៥ លានគ្រឿង ក្នុងឆ្នាំ ២០២៦ (កើនឡើង ០.៥%) ចំណែកឯការលក់រថយន្តអាជីវកម្ម (Commercial vehicles) ត្រូវបានប៉ាន់ស្មានថានឹងឡើងដល់ ៤.៥ លានគ្រឿង (កើនឡើង ៤.៧%)។

Car exports surge in Q1 despite woesស្ថាប័ន CAAM បានប៉ាន់ប្រមាណថា ការលក់រថយន្តទេសចរណ៍សរុបរបស់ប្រទេសចិននឹងឈានដល់ ៣៤,៧៥ លានគ្រឿង នៅក្នុងឆ្នាំ ២០២៦ ដែលតំណាងឲ្យការកើនឡើង ១% បើធៀបនឹងឆ្នាំមុន។ ស្ថាប័នដដែលនេះក៏បានព្យាករណ៍ផងដែរថា ការនាំចេញរថយន្តរបស់ប្រទេសចិននៅក្នុងឆ្នាំ ២០២៦ នឹងឡើងដល់ ៧,៤ លានគ្រឿង ដែលជាការកើនឡើង ៤,៣% បើធៀបនឹងឆ្នាំមុន។

កាលពីឆ្នាំ ២០២៥ ប្រទេសចិនបាននាំចេញរថយន្តចំនួន ៧.១ លានគ្រឿង (កើនឡើង ២១.១%)។ ក្នុងចំណោមនោះ ការនាំចេញរថយន្តថាមពលថ្មី (NEV) មានចំនួន ២.៦២ លានគ្រឿង ជាការកើនឡើងរហូតដល់ ១០០% បើធៀបនឹងឆ្នាំមុន។

China's passenger car exports up 28% in Juneយោងតាម CAAM នៅក្នុងឆ្នាំ ២០២៥ ការលក់រថយន្តសរុបរបស់ចិនបានឈានដល់ ៣៤.៤ លានគ្រឿង (កើនឡើង ៩.៤%) ដែលធ្វើឲ្យប្រទេសនេះរក្សាបាននូវតំណែងជាទីផ្សាររថយន្តធំបំផុតក្នុងលោកសម្រាប់ឆ្នាំទី ១៧ ជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ CAAM បានកត់សម្គាល់ថា កំណើនតម្រូវការក្នុងស្រុកនៅមានកម្រិតយឺតនៅឡើយ ដោយសារសម្ពាធសេដ្ឋកិច្ចដែលបន្តធ្លាក់ចុះ និងការរំពឹងទុកលើប្រាក់ចំណូលមានកម្រិតទាប ជាកត្តារឹតត្បិតដល់អំណាចនៃការចំណាយរបស់អ្នកប្រើប្រាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនី Hyundai IONIQ 9 ឈ្នះពានរង្វាន់រថយន្ត SUV ខ្នាតធំឆ្នើមពីស្ថាប័ន WWCOTY

រថយន្តអគ្គិសនី IONIQ 9 របស់ក្រុមហ៊ុន Hyundai Motor ត្រូវបានជាប់ឈ្មោះជា «រថយន្ត SUV ខ្នាតធំឆ្នើមបំផុតក្នុងលោក» នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់រថយន្តពិភពលោកសម្រាប់ស្ត្រីឆ្នាំ ២០២៦ (Women’s Worldwide Car of the Year – WWCOTY)។ រថយន្ត SUV អគ្គិសនីម៉ូឌែលកំពូលប្រភេទ (flagship) នេះ ត្រូវបានជ្រើសរើសដោយអ្នកកាសែតរថយន្តជាស្ត្រីចំនួន ៨៤ រូប មកពី ៥៤ ប្រទេស បានធ្វើការវាយតម្លៃទៅលើរថយន្តផ្អែកលើ៖ សុវត្ថិភាព, គុណភាព, ការរចនា, សមត្ថភាពបើកបរ, ភាពងាយស្រួលក្នុងការបញ្ជា, ផលប៉ះពាល់ដល់បរិស្ថាន និងតម្លៃរថយន្ដ។

2026 Hyundai Ioniq 9 Review, Pricing, and Specsសម្រាប់ពានរង្វាន់ WWCOTY គឺជាពានរង្វាន់រថយន្តលំដាប់សកលតែមួយគត់ ត្រូវបានដាក់ពិន្ទុ និងសម្រេចដោយអ្នកកាសែតរថយន្តជាស្ត្រីសុទ្ធសាធ។ ជាមួយគ្នានេះលោកស្រី Marta García ប្រធានប្រតិបត្តិនៃស្ថាប័ន Women’s Worldwide Car of the Year បានកត់សម្គាល់ថា IONIQ 9 បានបង្ហាញឲ្យឃើញពីរបៀបដែលបច្ចេកវិទ្យាដ៏ទំនើប និងលទ្ធភាពនៃការប្រើប្រាស់ប្រចាំថ្ងៃ អាចបំពេញឲ្យគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ។ លោកស្រីបានលើកឡើងពីសមត្ថភាពនៃការសាកថ្ម ទំហំនៅផ្នែកខាងក្នុងដ៏ធំទូលាយនិងបំពាក់ជាមួយសម្ភារៈមាគុណភាព នេះហើយជាកត្តាដែលបង្កើតនូវ «បទដ្ឋានគំរូថ្មី» នៅក្នុងផ្នែករថយន្ត SUV អគ្គិសនីខ្នាតធំ។

2026 Hyundai Ioniq 9 reviews - Automotive Newsគួរបញ្ជក់ផងដែរចាប់តាំងពីការដាក់សម្ពោធនៅចុងឆ្នាំ ២០២៤ មក IONIQ 9 ទទួលបានការទទួលស្គាល់ជាច្រើនពីស្ថាប័នឧស្សាហកម្មរថយន្ត៖

  • ពានរង្វាន់រថយន្តអគ្គិសនីឆ្នាំ ២០២៥ ពី TopGear.com (2025 TopGear.com Electric Awards)
  • រថយន្តកម្រិតខ្ពស់ឆ្នើមប្រចាំឆ្នាំ ២០២៦ នៅប្រទេសអាល្លឺម៉ង់ (German Premium Car of the Year 2026 – GCOTY)
  • រថយន្តសម្រាប់ធ្វើដំណើរកម្សាន្តដ៏មានផាសុកភាពបំផុតប្រចាំឆ្នាំ ក្នុងកម្មវិធីពានរង្វាន់ Carwow Car of the Year ២០២៦
  • ម្ចាស់មេដាយមាស ក្នុងកម្មវិធីពានរង្វាន់រចនាឆ្នើមរបស់ប្រទេសអូស្ត្រាលីឆ្នាំ ២០២៥ (Australian Good Design Awards ក្នុងប្រភេទរថយន្ត)
  • ពានរង្វាន់ Red Dot (ក្នុងប្រភេទរថយន្ត និងម៉ូតូ)
  • ពានរង្វាន់រចនា iF ឆ្នាំ ២០២៥ (iF Design Awards ក្នុងប្រភេទរថយន្ត)
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+