ផ្ទាំងផ្សាយពាណិជ្ជកម្ម

សង្គ្រាម EV ឆ្នាំ២០២៦នៅចិន នឹងដឹងថាក្រុមហ៊ុនណានៅរស់ ហើយក្រុមហ៊ុនណាក្ស័យធន ឬច្របាច់ចូលគ្នា?

ឧស្សាហកម្ម​រថយន្តចិន កំពុងប្រឈមមុខនឹងដំណើរការនៃការបន្សុទ្ធហើយ ជាពិសេស ក្នុងឆ្នាំ​២០២៦នេះ នឹងដឹងហើយថា តើក្រុមហ៊ុនណាខ្លះដែលអាចបន្តឈរជើងក្នុងទីផ្សារបាន ហើយក្រុមហ៊ុនណាខ្លះនឹងត្រូវដួលរលំ ឬត្រូវច្របាច់បញ្ចូលគ្នា ដើម្បីរស់បន្តទៀត។

ប៉ុន្មានឆ្នាំមកនេះ រថយន្តអគ្គិសនី ទទួលបានការលើកទឹកចិត្តខ្លាំងពីរដ្ឋាភិបាលចិន បានធ្វើឲ្យសន្ទុះការផលិតរថយន្តប្រភេទនេះ កើនឡើងឥតឈប់ឈរ រហូតធ្វើឲ្យមានចំនួនច្រើនលើសពីតម្រូវការ ហើយមានការប្រជែងតម្លៃគ្នាយ៉ាងសម្បើម។

យ៉ាងណាមិញ ចាប់ពីឆ្នាំនេះទៅ ក្រុមហ៊ុនចិន នឹងតានតឹងកាន់តែខ្លាំង ព្រោះតែរដ្ឋាភិបាលចិន បានកាត់បន្ថយការឧបត្ថម្ភធនលើរថយន្តអគ្គិសនីបន្តិចម្តងៗ។ អ្នកជំនាញ​បានវិភាគថា ការបញ្ចេញរថយន្តថ្មីៗ​ក្នុងប្រទេសចិន  នឹងធ្លាក់ចុះខ្លាំងបំផុត ៥%។

អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ តាមរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញថា ក្រុមហ៊ុនរថយន្តអគ្គិសនីប្រហែល ៥០ កំពុងទទួលរងការខាតបង់ធ្ងន់ធ្ងរ និងប្រឈមមុខខ្ពស់នូវការក្ស័យធន។

ជាមួយគ្នានេះដែរ ចាប់ពីឆ្នាំ២០២៦នេះតទៅ អាជ្ញាធរចិនក៏បានចេញច្បាប់រឹតបន្តឹងការនាំចេញរថយន្តអគ្គិសនីសុទ្ធ ពោលគឺទាល់តែក្រុមហ៊ុននោះ ទទួលបានអាជ្ញាបណ្ណនាំចេញ ដើម្បី ទប់ស្កាត់ការនាំចេញរថយន្តដែលគ្មានគុណភាព ការពារកេរ្តិ៍ឈ្មោះម៉ាកយីហោក្រុមហ៊ុនចិន ផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ និងធ្វើឲ្យប្រសើរឡើង​នូវសេវាកម្មក្រោយការលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បដិសេធរឿងកំពុងផលិតឡានហោះ

ក្រុមហ៊ុន BYD បានធ្វើការបដិសេធជាផ្លូវការនូវព័ត៌មានចចាមរ៉ាមនៅលើបណ្តាញសង្គម ដោយអះអាងថាក្រុមហ៊ុនផលិតរថយន្តចិននេះកំពុងអភិវឌ្ឍ ឬរៀបចំបង្ហាញចេញនូវឡានហោះរបស់ខ្លួនឈ្មោះថា Ufly គឺជារឿងមិនពិត ហើយក្រុមហ៊ុនក៏ពុំទាន់មានផែនការក្នុងការផលិតឡានហោះនោះដែរ នេះបើយោងតាមសារព័ត៌មាន Car News China។

បច្ចុប្បន្ននេះ BYD គឺជាក្រុមហ៊ុនផលិតយានយន្តថាមពលថ្មីដ៏ធំបំផុតនៅក្នុងពិភពលោក។ ក្រុមហ៊ុនផលិតរថយន្តយក្សដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ នាពេលថ្មីៗនេះបាននិយាយថា ខ្លួនបានបញ្ចប់ដំណើរការផលិតរថយន្តថាមពលថ្មីចំនួន ១៥លានគ្រឿង។

សូមបញ្ជាក់ផងដែរថា ពេលបច្ចុប្បន្ននេះ ការចាប់អារម្មណ៍លើបច្ចេកវិទ្យារថយន្តហោះកំពុងកើនឡើងនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងអវកាសរបស់ប្រទេសចិន។ ក្រុមហ៊ុនធំៗជាច្រើនដូចជា Xpeng, Geely, GAC, Changan ឬ ​​FAW បានប្រកាសជាសាធារណៈនូវគំនិតផ្តួចផ្តើម ឬការស្រាវជ្រាវលើយានយន្តដែលហោះបានរបស់ខ្លួន៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram 1500 TRX រស់ឡើងវិញជាថ្មីបន្ដប្រើម៉ាសុីន V8 តែកម្លាំងខ្លាំងជាងមុន

បន្ទាប់ពីបានបញ្ឈប់ការផលិតតាំងពីឆ្នាំចុងឆ្នាំ២០២៣ ពេលនេះក្រុមហ៊ុន Ram បានផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនវិញ ដោយបានផ្ដល់កំណើតជាថ្មីដល់រថយន្ដ Ram 1500 TRX ហើយបំពាក់មកជាមួយម៉ាសុីនV8 Supercharged ដែលមានកម្លាំងខ្លាំងជាងមុនទៅទៀត។

View Exterior Photos of the 2027 Ram 1500 SRT TRXRam 1500 TRX ថ្មីនេះដំណើរការដោយម៉ាសុីន ចំណុះ ៦.២ លីត្រ V8 supercharged អាចផលិតកម្លាំងបានរហូតដល់ ៧៧៧ សេះ និងកម្លាំងរមួល ៩២២ ញូតុនម៉ែត្រ។ យោងតាមទិន្នន័យដែលបញ្ចេញដោយក្រុមហ៊ុន Ram កម្លាំងទាំងនេះបានធ្វើឲ្យរថយន្ដ TRX ថ្មីនេះមានកម្លាំងខ្លាំងជាងរថយន្ដ Ford F-150 Raptor R ដែលប្រើម៉ាស៊ីនចំណុះ  ៥.២ លីត្រ V8 supercharged ចំនួន ៥៧សេះនិង ៥៤ ញូតុនម៉ែត្រ។ បន្ថែមពីនេះក្រុមហ៊ុន Ram បានអះអាងថារថយន្ដភីកអាប់ TRX ថ្មីនេះ អាចស្ទុះពីល្បឿន ០-៩៧ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៣.៥ វិនាទីប៉ុណ្ណោះ។


រថយន្ត Ram 1500 TRX ស៊េរីឆ្នាំ ២០២៧ បានត្រឡប់មកវិញជាមួយការបំពាក់មកជាមួយម៉ាសុីន V8 supercharged ហើយត្រូវបានគេប្រសិទ្ធនាមថាជា «រថយន្តភីកអាប់ប្រើសាំងដែលខ្នាតធំ មានល្បឿនលឿនបំផុត និងមានកម្លាំងខ្លាំងបំផុតនៅក្នុងលោក»។ មិនខុសពីម៉ូឌែលមុនទេ Ram 1500 TRX បន្ដប្រើប្រាស់ប្រអប់លេខអូតូ ៨ វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួន (Full-time 4WD) ជាមួយប្រព័ន្ធបូម និងប្រព័ន្ធចង្កូតពិសេសសម្រាប់តែត្រកូល TRX ត្រូវបានយកមកប្រើបន្តពីម៉ូឌែល TRX ជំនាន់មុន។

View Exterior Photos of the 2027 Ram 1500 SRT TRXតាមការបញ្ជាក់របស់ក្រុមហ៊ុនសម្រាប់ Ram 1500 TRX ស៊េរីឆ្នាំ ២០២៧ ជាម៉ូដែលថ្មីដំបូងគេបង្អស់ដែលមានបំពាក់ជាមួយបច្ចេកវិទ្យា SRT របស់ក្រុមហ៊ុនមានឈ្មោះពេញហៅថា Street & Racing Technology ផ្ដោតលើការផលិតរថយន្តមានសមត្ថភាពខ្ពស់ (High performance) ការធ្វើបែបនេះគឺដើម្បីធ្វើឲ្យអតិថិជនទទួលបានរថយន្ដភីកអាប់មានសមត្ថភាពខ្ពស់ ស័ក្ដិសមក្នុងការបើប្រាស់គ្រប់ស្ថានកាល។

រថយន្ត Ram 1500 TRX ស៊េរីឆ្នាំ ២០២៧ ក៏បានបំពាក់ជាមួយមួយប្រព័ន្ធបូមលើកខ្ពស់ និងបូមសកម្ម Bilstein Black Hawk e2, ដៃឃ្លែងមុខផ្នែកលើនិងក្រោមធ្វើពីអាលុយមីញ៉ូម , សំបកកង់ទំហំ ៣៥ អ៊ីញ បំពាក់លើថាសកង់ប្រភេទ Beadlock, ប៉ុងក្រោយប្រភេទ Dana 60 ភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរប៉ុង (Electronic diff lock) និងប្បូមក្រោយជាប្រភេទរ៉ឺស័រ។

It's Back! Ram's Wild 2027 TRX Packs 777 Horsepower to Flex on Ford's Raptor R
លើសពីនេះរថយន្ដ Ram 1500 TRX ស៊េរីឆ្នាំ ២០២៧ ត្រូវបានបំពាក់ជាមួយប្រព័ន្ធគ្រប់គ្រងបូម Ram Active Terrain Dynamics ជួយកែសម្រួលការកាច់ចង្កូត និងលំនឹងរថយន្តឲ្យស៊ីចង្វាក់គ្នាជាមួយបូម adaptive dampers ហើយវាថែមទាំងអាចដឹងនៅពេលដែលកង់រថយន្តហើរបផុតពីដី រួចរៀបចំកំណត់បូមនីមួយៗឲ្យបានរួចរាល់សម្រាប់ការចុះមកដល់ដីវិញ។

ការផ្លាស់ប្តូរផ្សេងទៀតរបស់ TRX ស៊េរីឆ្នាំ២០២៧រួមមាន៖ ការរចនាប៉ាណាមុខអនុញ្ញាតឲ្យខ្យល់ចេញចូលបានល្អ ជាមួយអក្សរ “R-A-M” ពណ៌ក្រហម និងផ្លាកសញ្ញា SRT, កាងមុខធ្វើពីដែក និងបន្ទះការពារបាតក្រោម, ទម្ពក់អូសសណ្តោងពណ៌ក្រហមចំនួន២ ទាំងខាងមុខនិងខាងក្រោយ, រន្ធខ្យល់នៅលើសន្លឹកគ្របម៉ាស៊ីន មានបំពាក់អំពូលចំនួន៣គ្រាប់, ប្រអប់ចង្កៀងក្រោយពណ៌ខ្មៅរលោង, កាងក្រោយធ្វើពីដែក និងផ្លាកសញ្ញា SRT នៅលើទ្វារក្រោយ។

Ram 1500 SRT TRX Returns With 777 HP, And That's Not Even The Best Part | Carscoopsនៅផ្នែកខាងក្នុង Ram 1500 TRX ស៊េរីឆ្នាំ ២០២៧ បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១៤.៥ អុីញ, កុងទ័រឌីជីថលទំហំ ១២.៣ អុីញ, មុខងារបង្ហាញព័ត៌មានលើកញ្ចក់មុខ (Head-up display), កន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ, កៅអីខាងមុខមានមុខងារកម្ដៅ បញ្ចេញខ្យល់ត្រជាក់ និងម៉ាស្សា, ឧបករណ៍សំឡេង Harman Kardon ចំនួន ១៩ គ្រាប់ និងប្រព័ន្ធជំនួយបើកបរដោយមិនបាច់កាន់ចង្កូត (Hands-free active driving assist) សម្រាប់ប្រើប្រាស់លើផ្លូវហាយវេ។

សម្រាប់រថយន្ដ Ram 1500 TRX ឆ្នាំ ២០២៧ គ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅពាក់កណ្តាលត្រីមាសទី ២ នៃឆ្នាំ ២០២៦ ក្នុងតម្លៃ ៩៩,៩៩៥ ដុល្លារអាមេរិក៕

2027 RAM 1500 SRT TRX | Ram Canada

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk អួតរថយន្ត១ម៉ូឌែលរបស់ Tesla ថា លក់ដាច់ជាងគេបំផុត​៣ឆ្នាំជាប់គ្នា

ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានអះអាងកាលពីចុងឆ្នាំ២០២៥កន្លងទៅថា រថយន្ត Tesla Model Y បានក្លាយជារថយន្ត​លក់ដាច់ជាងគេ​បំផុតក្នុងពិភពលោក រយៈពេល ៣ឆ្នាំជាប់ៗគ្នាហើយ។ ប៉ុន្តែលោកមិនបានប្រកាសពីចំនួនលក់រថយន្តនេះ សម្រាប់ឆ្នាំ២០២៥នៅឡើយទេ។

ការសម្រេចបានបែបនេះ គឺវាបានបញ្ជាក់ពី​ភាពខ្លាំងរបស់ Tesla សម្រាប់ការបំពេញតម្រូវការរថយន្តអគ្គិសនី​ ទាំងតម្លៃ កម្លាំង និងបច្ចេកវិទ្យា និងជាពិសេស បាន​នឹងកំពុងកាច់បំបាក់រថយន្តចំហេះក្នុង ដោយឆ្ពោះទៅរកការប្រើប្រាស់​រថយន្តអគ្គិសនីកាន់តែច្រើន នៅទីផ្សារធំៗដូចជា ចិន អឺរ៉ុប និងអាមេរិកខាងជើង។

រថយន្ត Model Y បានគ្រងតំណែងជារថយន្តលក់ដាច់ជាងគេបំផុត ចាប់តាំងពីឆ្នាំ២០២៣មក ដែលពេលនោះ លក់បានចំនួន ១,២២លានគ្រឿង។ សម្រាប់ឆ្នាំ២០២៤ រថយន្ត Tesla Model Y លក់បាន ១,០៩លានគ្រឿង។

នៅឆ្នាំ២០២៦នេះ រថយន្ត Tesla Model Y រំពឹងថា នឹងកើនឡើងចំនួនលក់បន្ថែមទៀត ខណៈដែល Tesla ទើបតែបាននាំរថយន្តនេះ ចូលទីផ្សារឥណ្ឌា ដែលជាទីផ្សាររថយន្តធំបំផុតទី៣ក្នុងពិភពលោក។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Tesla នឹងបញ្ចេញ Model Y option Long Range RWD នៅក្នុងទីផ្សារចិនដោយអាចបើកបរបានចម្ងាយដល់ទៅ ៨០០គីឡូម៉ែត្រឯណ្ណោះ។

កាលពីខែតុលាកន្លងទៅ Tesla បានបញ្ចេញរថយន្តអគ្គិសនីធូរថ្លៃជាផ្លូវការហើយ ចំនួន២ម៉ូឌែលដែលជា option Standard គឺ Model 3 មានតម្លៃចាប់ពី ៣៦ ៩៩០ដុល្លារ និង Model Y មានតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ។ ការបញ្ចេញរថយន្តតម្លៃធូរថ្លៃបែបនេះ ដើម្បីអាចប្រកួតប្រជែងជាមួយ​រថយន្តអគ្គិសនី​របស់ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota RAV4 បំពាក់កញ្ចប់គ្រឿងតុបតែងពិសេស ៣ឈុតផ្សេងគ្នាដាក់លក់នៅទីផ្សារប្រទេសជប៉ុនជាពិសេស

ក្រុមហ៊ុន Toyota ទើបតែបានដាក់សម្ពោធរថយន្ត RAV4 ស៊េរីឆ្នាំ ២០២៦ ផ្ដល់ជូនជាមួួយជម្រើសគ្រឿងតុបតែងបន្ថែមយ៉ាងសម្បូរបែប។ ប៉ុន្តែយ៉ាងណាគួរសោកស្ដាយ សម្រាប់អតិថិជននៅប្រទេសអូស្ត្រាលីនិងអតិថិជនៅទីផ្សារអន្ដរជាតិ ព្រោះថារថយន្ដ RAV4 បំពាក់ជាមួយគ្រឿងបន្ថែមនេះមិនបានដាក់នៅទីនោះទេ។

New 2026 Toyota Rav4 | Baton Rouge, LA | Price LeBlanc Toyotaរថយន្ត Toyota RAV4 ជារថយន្ត SUV ខ្នាតមធ្យមពេញនិយមបំផុតនៅប្រទេសអូស្ត្រាលី។ វាមិនមែនជារឿងចម្លែកនោះទេ ដែលក្រុមហ៊ុនជប៉ុនតែងតែដាក់លក់គ្រឿងតុបតែងបន្ថែមយ៉ាងសម្បូរបែប លើរថយន្តដែលតត្រូវបានដាក់លក់នៅក្នុងទីផ្សារក្នុងស្រុករបស់ពួកគេ ហើយសម្រាប់រថយន្ដ Toyota RAV4 ស៊េរីឆ្នាំ ២០២៦ នេះក៏មិនមែនជាករណីលើកដំបូងដែរ។

យោងតាមព័ត៌មាននៅលើគេហទំព័ររបស់ Toyota Japan បានបង្ហាញពីកញ្ចប់គ្រឿងតុបតែងចំនួន ៣ ផ្សេងគ្នាសម្រាប់រថយន្ត RAV4 ថ្មី ដែលមានចាប់ពីកម្រិតតុបតែងបែបទន់ភ្លន់រហូតដល់កម្រិតរឹងមាំ។

Toyota launches new RAV4 accessory packages in Japan | Driveកញ្ចប់តុបតែង “Z Life Style” មកពីផ្នែករចនាម៉ូដ Modellista របស់ Toyota ផ្ដល់ឲ្យរថយន្ត RAV4 នូវរូបរាងបែប (Aero-optimised) ជាមួយនឹងអណ្ដាតកាងមុខពណ៌ដូចតួឡាន, កម្រាលឈ្នាន់ចំហៀង, កាងការពារជ្រុងក្រោយ, ប៉ាណាខាងមុខរាងសំណាញ់ដែលមកជំនួសបន្ទះសំប៉ែតរាងក្បាលញញួរ (Hammerhead) ស្ដង់ដារ និងយ៉ាន់ស្ព័រទំហំ ២០ អុីញ។

លទ្ធផលដែលទទួលបាន គឺរូបរាងបែបវប្បធម៌ឡានតុបតែងបែប (Tuner culture) ដ៏ពេញនិយមបំផុតក្នុងសម័យឆ្នាំ ៩០ សម្រាប់រថយន្ត RAV4 ប្រភេទដែលបំពាក់កាងដូចទៅនឹងម៉ូដែលកម្រិត GX, GXL, XSE និង Cruiser នៅក្នុងប្រទេសអូស្ត្រាលី។

Toyota launches new RAV4 accessory packages in Japan | Driveកញ្ចប់តុបតែង (Adventure) អតិថិជនអាចជ្រើសរើសយកជម្រើសមួយក្នុងចំណោមជម្រើសពីរ ដែលត្រូវគ្នាជាមួយនឹងរចនាបថតួខ្លួនរបស់រថយន្ត RAV4 Outdoor នៅក្នុងប្រទេសជប៉ុន ដែលជារចនាបថប្រហាក់ប្រហែលនឹងរថយន្ត RAV4 Edge របស់អូស្ត្រាលី។

Toyota launches new RAV4 accessory packages in Japan | Driveកញ្ចប់តតុបតែង “Outdoor” លេងបន្ថែមដោយគ្រឿងតុបតែងរបស់ “JAOS Style”  គឺមានភាពលេចធ្លោខុសប្លែកពីគេស្រឡះតែម្ដង។ ដូចគ្នាទៅនឹងកញ្ចប់ JAOS ដែលមានសម្រាប់រថយន្តម៉ូឌែល Prado ដែរ រថយន្ត RAV4 នឹងទទួលបានការផ្លាស់ប្តូររូបរាងថ្មី ដែលត្រូវបានបំផុសគំនិតចេញពីរថយន្ត Off-road ។

ជម្រើសដែលមានក្នុងកញ្ចប់នេះរួមមាន៖ ប៉ាណាខាងលើប្រភេទបិទជិតបំពាក់លេងបន្ថែមជាមួយភ្លើងសញ្ញាពណ៌ទឹកក្រូចតូចៗចំនួន៤គ្រាប់នៅផ្នែកខាងមុខ (Orange marker lights), របាំងការពារជ្រុងកាងមុខដែលមានភ្លើង LED, គែមកង’រចនាដោយមានចាប់ខ្ចៅ, ឈ្នាន់ចំហៀងរាងមាំក្រាស់, ការបាំងភក់មានជម្រើសពណ៌ខ្មៅ ឬពណ៌ក្រហម និងគ្រឿងលម្អកាងក្រោយប្រភេទលោហៈ។

បន្ថែមពីនេះរថយន្ដ RAV4 “JAOS Style” បានបំពាក់មកជាមួយយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញរចនាបែបរថយន្តប្រណាំងរ៉ាលី (Rally-style) និងសំបកកង់ All-terrain ដើម្បីធានាថាវាពិតជាស័ក្ដិសមជាមួយរថយន្ដបែប Off-Road។ សម្រាប់អតិថិជនអូស្ត្រាលីក៏ដូចជាអតិថិជននៅទីផ្សារអាចនឹងខកចិត្ដដូចគ្នាដោយសារកញ្ចប់តុបតែងបែប Modellista និង JAOS ដែលលក់ដោយក្រុមហ៊ុន Toyota បច្ចុប្បន្នទាំងនេះនឹងមិនត្រូវបាននាំយកទៅកាន់ទីផ្សារអូស្ត្រាលីនិងទីផ្សារអន្ដរជាតិនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្សែងមុននឹងបញ្ចេញពីរថយន្ត តើត្រូវឆ្លងកាត់ការច្រោះសម្អាតបែបណាខ្លះ?

ប្រព័ន្ធបញ្ចេញផ្សែងរថយន្ត គឺជាបណ្តាញគ្រឿងបង្គុំដ៏ស្មុគស្មាញមួយ​ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ឧស្ម័នចេញពីបន្ទប់ចំហេះនៃម៉ាស៊ីនរថយន្ត ដែលមានដូចជា កាបូនម៉ូណូអុកស៊ីត អ៊ីដ្រូកាបូន និងនីដ្រូសែនអុកស៊ីត គឺត្រូវបានច្រោះសម្អាតជាមុនសិនតាមរយៈប្រព័ន្ធនេះ រួមមាន ឌុយស៊ីមាំង សំបុកឃ្មុំ EGR PCV និង EVAP ជាដើម មុនបញ្ចេញតាមបំពង់ស៊ីមាំង។

១. ឌុយស៊ីមាំងៈ ជាអ្នកគ្រប់គ្រងកម្រិតអុកស៊ីសែនដែលត្រូវបញ្ចេញ ដែលជួយម៉ាស៊ីន សម្រួលនូវការដុតចំហេះរវាង ខ្យល់ និងសាំង ឲ្យកាន់តែស្អាត និងប្រសិទ្ធភាពកាន់តែប្រសើរ។ វាជាអ្នកបញ្ជូនទិន្នន័យទៅឲ្យប្រព័ន្ធ ECU ដើម្បីកំណត់បរិមាណនៃការដុតចំហេះ និងការបញ្ចេញផ្សែង។

 

២. សំបុកឃ្មុំៈ វាមានតួនាទីចម្រោះឧស្ម័ន និងបម្លែងឧស្ម័នពុល ទៅជាឧស្ម័នដែលមានផលប៉ះពាល់តិច ហើយបញ្ចេញទៅក្រៅតាមបំពង់ស៊ីមាំង។

៣. EGR: វាជាអ្នកជួយកាត់បន្ថយការបង្កើតឧស្ម័ននីត្រូសែនអុកស៊ីត ដែលចេញពីបន្ទប់ចំហេះនៃម៉ាស៊ីន។

៤. វ៉ាល់ PCV: វាជាអ្នកជួយកាត់បន្ថយឧស្ម័នពុល ដោយការបញ្ជូនឧស្ម័នចូលទៅក្នុងបំពង់ intake manifold ដើម្បីដុតឆេះចោល មុនភាយចេញទៅបរិយកាស។

៥. ប្រព័ន្ធ EVAP: វាជាអ្នកទាញយកចំហាយសាំង ចេញពីធុងសាំង ហើយផ្ទុកវាដើម្បីឲ្យដុតចោលផងដែរក្នុងបន្ទប់ចំហេះ។

៦. បូមខ្យល់ៈ វាជាអ្នកទាញយកខ្យល់ស្អាត ចូលទៅក្នុងបំពង់ exhaust manifold ដើម្បីចូលទៅជួយដុតបន្ថែមជាមួយល្បាយសាំងដែលមិនទាន់ឆេះសព្វ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រឿងសំខាន់ៗដែលត្រូវដឹងមុនចូលផ្លូវល្បឿនលឿន កុំឲ្យមានបញ្ហាទាន់

សម្រាប់អ្នកដែលមានបំណងបើកបរលើផ្លូវល្បឿនលឿន គួរយល់ដឹងរឿងសំខាន់ៗជាមុនសិន ដើម្បីបង្ការបញ្ហាណាមួយដែលអាចកើតឡើង​ក្នុងអំឡុងពេលធ្វើដំណើរនៅលើផ្លូវនេះ។ អ្វីដែលត្រូវដឹងមុនគេនោះ គឺការត្រួតពិនិត្យរថយន្ត យល់ដឹងពីការកំណត់ល្បឿន និងផ្លាកសញ្ញាផ្សេងៗដែលត្រូវបានដាក់នៅតាមផ្លូវ យល់ដឹងពីការប្រើប្រាស់គន្លង ETC ព្រមទាំងបម្រាមមួយចំនួនដែលត្រូវហាមឃាត់ក្នុងពេលប្រើប្រាស់​ផ្លូវនេះផងដែរ។

១. ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ រួមមាន​ការពិនិត្យបឋមទៅលើ ទឹក ប្រេងម៉ាស៊ីន និងប្រេងឥន្ធនៈឲ្យមានបរិមាណញគ្រប់គ្រាន់ ភាពដំណើរការល្អនៃភ្លើងសញ្ញាប្តូរទិស ភ្លើងហ្វា/កូត និងភ្លើងហ្វ្រាំង។ ជាមួយគ្នានេះ មិនត្រូវភ្លេចដាច់ខាតចំពោះការពិនិត្យសំបកកង់ ត្រូវមានជម្រៅក្រឡាល្អ កុំឲ្យមានស្នាមប្រេះ រហែក ប៉ោង និងពិនិត្យសម្ពាធខ្យល់ក្នុងកង់ឲ្យបានត្រឹមត្រូវ។

២. ការកំណត់ល្បឿនសម្រាប់ផ្លូវនេះ គឺយឺតបំផុត ៦០គីឡូម៉ែត្រ/ម៉ និងលឿន​បំផុត ១២០គីឡូម៉ែត្រ/ម៉ សម្រាប់គ្រួសារ/ធុនស្រាល។ យ៉ាងណាមិញ ក្នុងករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាមជាកំហិត។ ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០គីឡូម៉ែត្រ/ម៉ ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គីឡូម៉ែត្រ/ម៉ វិញ។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

៣. គន្លងអាទិភាព ETC សម្រាប់ចេញចូលផ្លូវល្បឿនលឿន ដែលស្ថិតនៅខាងឆ្វេងបង្អស់ អនុញ្ញាតឲ្យអ្នកធ្វើដំណើរ​ចេញចូលបានលឿនរហ័ស ដោយមិនចាំបាច់រង់ចាំយូរ។ ដើម្បីប្រើប្រាស់គន្លង ETC លោកអ្នកត្រូវចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍ ETC នៅមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដោយនាំយកយានយន្តដែលត្រូវបំពាក់ទៅជាមួយ រួមនឹងឯកសារតម្រូវដូចជា៖ អត្តសញ្ញាណប័ណ្ណ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ឬ ប័ណ្ណសម្គាល់យានយន្ត(កាតគ្រី) ។ ជាមួយគ្នានេះ ក៏ត្រូវប្រាកដដែរថា គណនីរបស់លោកអ្នក ត្រូវមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ការទូទាត់សេវាធ្វើដំណើរ ដែលឆ្លងកាត់គន្លង ETC នេះផងដែរ។

៤. បម្រាម​ក្នុងពេលប្រើប្រាស់ផ្លូវល្បឿនលឿននេះ រួមមាន៖ ហាមបើកបរត្រឡប់ក្រោយ, ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ, ហាមបើកបរលើសល្បឿនកំណត់, ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់, ហាមបោះសំរាមចោលតាមផ្លូវ និងហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ SUV មានរយៈចម្ងាយបើកបរឆ្ងាយបំផុតនៅលើពិភពលោក Xpeng G7 EREV ត្រៀមដាក់លក់នៅត្រីមាសទី ១ ឆ្នាំ ២០២៦

រថយន្ត Xpeng G7 ប្រភេទ EREV (Extended Range) មានសមត្ថភាពអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៤៣០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាត CLTC ខណៈប្រើសាំងលាយអគ្គិសនី អាចបើកបរបានចម្ងាយរហូតដល់ ១ ៧០៤ គីឡូម៉ែត្រ។ ជារយៈចម្ងាយបើកបរសរុបឆ្ងាយបែបនេះបានធ្វើឲ្យវាក្លាយជារថយន្ត SUV អាចបើកបរបានឆ្ងាយបំផុតនៅលើពិភពលោក នេះបើយោងតាមរយៈការបង្ហោះពីក្រុមហ៊ុន Xpeng នៅលើបណ្តាញសង្គម Weibo ។ ជាមួយរយៈចម្ងាយបើកបរសរុបនេះ សូម្បីតែរថយន្តប្រើសាំងធម្មតាក៏ពិបាកនឹងធ្វើបានដែរ ប្រសិនបើមិនចាក់សាំងបន្ថែម។

XPeng Unveils G7 EREV with 1,704 km Range, Launch Set for Q1 2026 | ChinaEVHomeរថយន្ដ Xpeng G7 ប្រភេទ EREV ដោយបំពាក់ជាមួយបច្ចេកវិទ្យា 800V និងការសាកថ្មល្បឿនលឿនកម្រិត 5C អនុញ្ញាតឲ្យរថយន្ដនេះប្រើពេលសាកថ្មត្រឹមតែ ១២ នាទីអាចបើកបរបានចម្ងាយ ៣១៤ គីឡូម៉ែត្រ។ សម្រាប់ការដាក់សម្ពោធជាផ្លូវការត្រូវបានគ្រោងទុកនៅត្រីមាសទី ១ នៃឆ្នាំ ២០២៦ ខាងមុខនេះ។

សម្រាប់កម្រិតសមត្ថភាពរថយន្ដ Xpeng G7 ប្រភេទ EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥ Turbo រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ក្នុងនោះម៉ាស៊ីនសាំងរបស់រថយន្ដនេះអាចកម្លាំងអតិបរមា ១១០ គីឡូវ៉ាត់ ឬស្មើនិង ១៤៨ សេះ ខណៈម៉ូទ័រអគ្គិសនីរចំនួនមួយអាចកម្លាំងអតិបរមា ២១៨ គីឡូវ៉ាត់ ឬស្មើនិង ២៩២ សេះ។ ជាមួយនេះរថយន្ដ Xpeng G7 ប្រភេទ EREVបានបំពាក់មកជាមួយអាគុយប្រភេទលីចូមដែកផូស្វាត មានទំហំ ៥៥.៨ គីឡូវ៉ាត់ម៉ោង (kWh) រួមបញ្ចូលជាមួយធុងសាំងមានចំណុះ ៦០ លីត្រ នេះបើយោងតាមការបញ្ជាក់ពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន MIIT ។

ចំពោះរូបរាងខាងក្រៅវិញ រថយន្ត Xpeng G7 ប្រភេទ EREV នៅតែរក្សាការរចនាដូចគ្នាទៅនឹងប្រភេទអគ្គិសនីសុទ្ធ (BEV) ដោយបន្តប្រើប្រាស់នូវរចនាផ្នែកខាងមុខបែប “X Face” ជំនាន់ទី២ របស់ក្រុមហ៊ុន Xpeng។

ពិនិត្យមើលពីផ្នែកចំហៀង រថយន្ត Xpeng G7 EREV មានបំពាក់នូវកញ្ចក់ជំហៀងពណ៌ខ្មៅ ដៃទ្វារដែលបង្កប់ និងកញ្ចក់បង្អួចផ្នែកខាងក្រោយជាប្រភេទការពារឯកជនភាព (privacy glass)។ ចំពោះទំហំរូបបរាងផ្នែកខាងក្រៅ Xpeng G7 EREV នេះមានប្រវែងវែងជាងមុន ២៦ មីលីម៉ែត្រ ដោយវាមានប្រវែងតួខ្លួនសរុប ៤ ៩១៨មម ទទឹង ១ ៩២៥មម កម្ពស់ ១ ៦៥៥មមនិងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៩០មម។

Xpeng New G7 Electric SUV Surpasses 10,000 Orders Within an ...នៅផ្នែកខាងក្រោយរចនាជាមួយចង្កៀងរាងជាអក្សរ “C” អូសកាត់ពេញទទឹងផ្នែកខាងក្រោយ ភ្ជាប់មកជាមួយអក្សរ “XPENG” នៅចំកណ្ដាលនៃទ្វារក្រោយ ខណៈរន្ធសម្រាប់សាកថ្មគឺស្ថិតនៅផ្នែកខាងលើកង់ក្រោយខាងស្តាំ។ ចំណុចខុសគ្នាខ្លាំងបំផុតរវាងប្រភេទ EREV និង BEV គឺការបន្ថែមនូវផ្លាកសញ្ញា “POWER X” នៅជ្រុងខាងក្រោមផ្នែកខាងស្តាំ។ យ៉ាងសម្រាប់តម្លៃរបស់រថយន្ដនេះក្រុមហ៊ុនមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ ដូច្នេះមានតែរង់ចាំមើលថ្ងៃដាក់សម្ពោធជាផ្លូវការ។

គួររំលឹកផងបច្ចុប្បន្ន រថយន្ត Xpeng G7 ប្រភេទអគ្គិសនីសុទ្ធ (BEV) មានដាក់លក់ចំនួន ៣ ម៉ូឌែលជាមួយតម្លៃចន្លោះតម្លៃចាប់ពី ២៧ ៩០០ ដល់ ៣២ ២០០ ដុល្លារនិងមានសមត្ថភាពបើកបរបានចម្ងាយ ៦០២ គីឡូម៉ែត្រ និង ៧០២ គីឡូម៉ែត្រ អាស្រ័យតាម Specs របស់រថយន្ដគិតតាមតាមស្ដង់ដារ CLTC៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើប្រព័ន្ធភ្លើងរបស់រថយន្ត ដំណើរការពាក់ព័ន្ធគ្នាបែបណាខ្លះ?

ប្រព័ន្ធអគ្គិសនីរបស់រថយន្ត ឬយើងហៅថា ប្រព័ន្ធភ្លើង គឺជាបណ្តាញនៃគ្រឿងបង្គុំដែលបង្កើត ផ្ទុក និងចែកចាយថាមពលអគ្គិសនី ទៅជាថាមពលដើម្បីប្រតិបត្តិការរថយន្ត។ គ្រឿងបង្គុំ និងតួនាទីរបស់​ប្រព័ន្ធភ្លើង​រួមមានដូចខាងក្រោម៖

១. អាគុយៈ វាជាកន្លែងផ្ទុកថាមពល ដែលទូទៅ វាជាអាគុយ ១២វ៉ុល។

២. ដុំដេរៈ វាទាញយកថាមពលពីអាគុយ ដើម្បីដំណើរការម៉ាស៊ីន។

៣. ឌីណាម៉ូៈ នៅពេលម៉ាស៊ីនដំណើរការ ឌីណាម៉ូ ជាអ្នកបម្លែងថាមពលមេកានិចដែលចេញពីម៉ាស៊ីន ទៅជាថាមពលអគ្គិសនី ដោយផ្តល់ភ្លើងដល់រថយន្តទាំងមូល និងសាកអាគុយវិញផងដែរ។

៤.ហ្វ៊ុយស៊ីប និងរ៉ឺឡេៈ វាជាឧបករណ៍​សុវត្ថិភាពដាក់ក្នុងប្រអប់មួយ ដើម្បីជួយបញ្ចៀសនូវករណីណាមួយមានថាមពលអគ្គិសនីបុកខ្លាំងជ្រុល ដែលអាចប៉ះពាល់ទៅដល់ផ្នែកផ្សេងៗ។

៥. ប្រព័ន្ធ ECU: វាជាខួរក្បាលរថយន្ត ដែលគ្រប់គ្រងប្រព័ន្ធផ្សេងៗរបស់រថយន្ត ដូចជា ការដំណើរការម៉ាស៊ីន, ប្រព័ន្ធហ្រ្វាំង ABS, ប្រព័ន្ធពោងសុវត្ថិភាព. ប្រព័ន្ធម៉ាស៊ីនត្រជាក់ និង​ប្រព័ន្ធកម្សាន្តជាដើម។

៦. ខ្សែភ្លើង និង Connector: វាជាអ្នកភ្ជាប់ និងផ្ទេរថាមពលដល់គ្រឿងបង្គុំរថយន្ត។

៧. ប្រព័ន្ធបញ្ឆេះ: ប្រព័ន្ធនេះរួមមាន ម៉ូប៊ីន និងប៊ូស៊ី។ ក្នុងនោះម៉ូប៊ីន ជាអ្នកបម្លែងថាមពលអាគុយដែលមានត្រឹម ១២វ៉ុល ទៅដល់ចន្លោះពី ២ម៉ឺន ដល់ ១០ម៉ឺនវ៉ុល ដើម្បីផ្តល់ឲ្យប៊ូស៊ី អាចបាញ់ផ្កាភ្លើងដុតល្បាយខ្យល់ និងល្បាយសាំង នៅក្នុងបន្ទប់ចំហេះនៃម៉ាស៊ីនរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើការលក់ឡានសរុបរបស់ចិនក្នុងឆ្នាំ២០២៥ នឹងវ៉ាដាច់ជប៉ុនដែលឈរជើងអស់រយ:ពេល ២០ឆ្នាំ?

[របាយការណ៍] យោងតាមការចេញផ្សាយដោយ Nikkei China បានបង្ហាញថា ផ្អែកលើទិន្នន័យរបស់ក្រុមហ៊ុនផលិតរថយន្តផ្សេងៗ និង S&P Global Mobility គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនត្រូវបានគេព្យាករណ៍ថានឹងលក់រថយន្តបានច្រើន ជាងក្រុមហ៊ុនផលិតរបស់ជប៉ុន ដែលបានឈរគ្រប់គ្រងអស់រយៈពេលជាង២០ឆ្នាំ។

តាមទិន្នន័យបង្ហាញថាក្រុមហ៊ុនរបស់ប្រទេសចិននឹងលក់រថយន្តបានប្រមាណ ២៧លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ ធៀបនឹងក្រុមហ៊ុនផលិតរថយន្តជប៉ុនតិចជាង ២៥លានគ្រឿង ដែលចំនួននេះសរុបទាំងរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្ម និងបូកបញ្ចូលទាំងការលក់ក្នុងស្រុក និងការនាំចេញ។ 

បន្ថែមពីនេះ យោងតាមរបាយការណ៍ក៏បានថា BYD និង Geely បានក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលទាំងដប់របស់ពិភពលោកដោយការលក់នៅឆ្នាំ២០២៥ ហើយថា Chery គឺជាក្រុមហ៊ុននាំចេញដ៏ធំបំផុតមួយរបស់ប្រទេសចិន។

ខណ:ក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលការលក់ទូទាំងពិភពលោកបានឈានដល់ជិត 30 លានគ្រឿងក្នុងឆ្នាំ២០១៨នោះ ត្រូវបានគេព្យាករណ៍ថានឹងមានការលក់ទាបជាងបរិមាណរបស់ចិនក្នុងឆ្នាំ ២០២៥ ដោយសារតែជួបប្រទះការធ្លាក់ចុះនៃការលក់នៅក្នុងតំបន់សំខាន់ៗ រួមទាំងសហរដ្ឋអាមេរិក ហើយចំណែកទីផ្សាររបស់ពួកគេនៅក្នុងប្រទេសចិនបានធ្លាក់ចុះជាលំដាប់ទាក់ទងទៅនឹងការរីកដុះដាល់នៃក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់ចិនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+