ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនថោក ហើយក៏មិនថ្លៃ! តែគឺមានតម្លៃលក់ដូចគ្នាទៅនឹងទីផ្សារប្រទេសចិន

បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការនៅទីផ្សារក្នុងស្រុក ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសគ្រោងនឹងដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត BYD Dolphin ស៊េរីថ្មីចុងក្រោយរបស់ខ្លួន នៅទីផ្សារប្រទេសកូរ៉េខាងត្បូងហើយ ដោយក្នុងនោះ គឺនឹងធ្វើឡើងនៅក្នុងឆមាសទី ១ ក្នុងឆ្នាំ ២០២៦ ខាងមុខនេះ។

ក្នុងនោះ បើទោះបីជាមានការនាំយកទៅលក់នៅទីផ្សារបរទេសក៏ដោយ ក៏ប៉ុន្តែសម្រាប់តម្លៃលក់របស់រថយន្ត BYD Dolphin នេះវិញ គឺមានតម្លៃលក់ដូចគ្នានឹងទីផ្សារប្រទេសចិនអញ្ចឹង ពោលគឺមានតម្លៃលក់ចាប់ពី ២០ លានវ៉ុន ឬ ១៤ ​០០០ ដុល្លារប៉ុណ្ណោះ។ នេះយោងតាមការប្រកាសរបស់់ ​​BYD Korea ។

ជាក់ស្តែង នៅពេលដាក់លក់ជាផ្លូវការ វាត្រូវបានគេរំពឹងថានឹងក្លាយគូរប្រកួតប្រជែងជាមួយម៉ូដែល Hyundai Casper EV និង Kia Ray EV ។

គួរបញ្ជាក់ថា សម្រាប់រថយន្ត BYD Dolphin ស៊េរីថ្មីចុងក្រោយនេះ គឺមានប្រវែង ៤ ២៨០ ម.ម ទទឹង ១ ៧៧០ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់ ២ ៧០០ ម.ម។ វាដំណើរការដោយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ (FWD) អាចផលិតកម្លាំងបាន ៩៤, ១៧៤ និង ២០១ សេះ​ (Spec ឬលក្ខណៈពិសេសនៅក្នុងទីផ្សារចិន) ។

ក្នុងនោះ វាទទួលបានជម្រើសអាគុយទំហំ ៤៥,១ និង ៦០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០, ៤១០ និង ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ លើសពីនេះ វាក៏ទទួលបាននូវបាននូវប្រព័ន្ធជំនួយអ្នកបើកបរ BYD God Eye C ផងដែរ (Spec ឬលក្ខណៈពិសេសនៅក្នុងទីផ្សារចិន) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Akio Toyoda បង្ហាញពីមូលហេតុដែល Toyota សម្រេចបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ៣០ម៉ូឌែលទៀតគិតត្រឹមឆ្នាំ ២០៣០

ក្រុមហ៊ុន Toyota កំពុងពន្លឿនការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងវិស័យរថយន្តអគ្គិសនីប្រើអគ្គិសនី (BEVs)។ ក្នុងនោះកិច្ចខិតខំប្រឹងប្រែងជាច្រើនកំពុងត្រូវបានអនុវត្តជាបន្ដបន្ទាប់ ដើម្បីផ្ដល់ឲ្យរថយន្តថ្មីៗទាំងនោះទទួលបាននូវអត្តសញ្ញាណដ៏ល្បីល្បាញរបស់ Toyota គឺ គុណភាព (Quality), ភាពជឿជាក់ (Dependability) និងភាពរឹងមាំ (Reliability) ដែលទទួលបានការទំនុកចិត្តពីសំណាក់អតិថិជនដ៏មហាសាលរបស់ខ្លួន។

Toyota Accelerating EV Production to Surpass 600K Yearly by 2025 - Headlight.news

ដើម្បីពង្រឹងការប្ដេជ្ញាចិត្តក្នុងការជំរុញការសម្រេចឲ្យបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) និងបង្កើតការចល័តប្រកបដោយនិរន្តរភាពសម្រាប់មនុស្សគ្រប់គ្នា ថ្មីៗនេះ Toyota បានប្រកាសពីយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់រថយន្តអគ្គិសនីប្រើអគ្គិសនី (BEVs) នៅក្នុងព្រឹត្តិការណ៍មួយដែលបានប្រារព្ធឡើងនៅឯបន្ទប់តាំងបង្ហាញ MEGA WEB របស់ Toyota ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជាផ្នែកមួយនៃយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូន Toyota មានគោលដៅអភិវឌ្ឍខ្សែស្រឡាយរថយន្តប្រើអគ្គសនី BEV ឲ្យបានពេញលេញចំនួន ៣០ ម៉ូឌែលនៅត្រឹមឆ្នាំ ២០៣០ បន្ថែមពីលើខ្សែស្រឡាយរថយន្តអគ្គិសនីដ៏សម្បូរបែបមានស្រាប់ រួមមាន៖ រថយន្ត Hybrid (HEVs), រថយន្ត Plug-in Hybrid (PHEVs) និងរថយន្តប្រើថាមពលអ៊ីដ្រូសែន (FCEVs)។ ខ្សែស្រឡាយផលិតផលពេញលេញនេះ នឹងរួមបញ្ចូលទាំងរថយន្តដឹកអ្នកដំណើរ និងរថយន្តប្រភេទអាជីវកម្មនៅទូទាំងពិភពលោក។គោលបំណងនៃការដាក់ចេញនូវផែនការបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ៣០ម៉ូឌែលទៀតគិតត្រឹមឆ្នាំ ២០៣០ គឺក្រុមហ៊ុន Toyota ចង់ចូលរួមចំណែកដល់បរិស្ថានសកល ស្វែងរកការនាំមកនូវសុភមង្គលជូនដល់មនុស្សជាតិ ធ្វើសកម្មភាព និងនៅក្បែរអតិថិជនជានិច្ច។ សរុបមក ពួកគេចង់ក្លាយជាក្រុមហ៊ុនដែលផលិតនូវក្តីសុខសម្រាប់មនុស្សគ្រប់គ្នា ទាំងបុគ្គល និងសង្គម។

Is Toyota finally picking up EV production pace this time?បើតាមយោងតាមលើកឡើងរបស់ លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota Motor Corporation បាននិយយាថា៖ «ថាមពលរបស់យានយន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឲ្យបាននូវអព្យាក្រឹតភាពកាបូន។ នាពេលបច្ចុប្បន្ន ស្ថានភាពថាមពលរបស់រថយន្ដមានភាពខុសប្លែកគ្នាខ្លាំងពីតំបន់មួយទៅតំបន់មួយ។ នោះហើយជាមូលហេតុដែល Toyota ប្តេជ្ញាផ្តល់ជូននូវជម្រើសអព្យាក្រឹតកាបូនដ៏សម្បូរបែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងនៅក្នុងគ្រប់ប្រទេស និងគ្រប់តំបន់»។

រូបលោកបានសង្កត់ធ្ងន់ថា៖«ពួកយើងទាំងអស់នៅ Toyota មានគោលដៅរួមដើម្បីជួយក្រុមហ៊ុនក្លាយជាចំណែកជួយដល់បរិស្ថានសកល ស្វែងរកការនាំមកនូវសុភមង្គលជូនដល់មនុស្សជាតិ ធ្វើសកម្មភាព និងនៅក្បែរអតិថិជនជានិច្ច។ សរុបមក យើងចង់ក្លាយជាក្រុមហ៊ុនដែលផលិតនូវក្តីសុខសម្រាប់មនុស្សគ្រប់គ្នា ទាំងបុគ្គល និងសង្គម។ យើងចង់បន្សល់ទុកនូវអនាគតដ៏ល្អប្រសើរសម្រាប់កុមារនាពេលបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយៗទៀត។ យើងចង់ឱ្យអនាគតកាន់តែមានភាពភ្លឺស្វាងជានិច្ច»។ 

Toyota overcomes its EV skepticism to announce a three-row electric SUV for the US | The Vergeគួរបញ្ជាក់ផងដែរក្រុមហ៊ុន Toyota បានខិតខំអភិវឌ្ឍរថយន្តអគ្គិសនីប្រើអាគុយអស់រយៈពេល ៣០ ឆ្នាំមកហើយ។ ផ្នែកអភិវឌ្ឍន៍រថយន្តអគ្គិសនី EV ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ហើយម៉ូឌែល RAV4 EV ត្រូវបានដាក់ចូលក្នុងទីផ្សារក្នុងឆ្នាំ ១៩៩៦ វាបានកើតឡើងសូម្បីតែមុនការចេញលក់រថយន្ត Hybrid ដំបូងបង្អស់របស់ពិភពលោកគឺ Toyota Prius ទៅទៀត។ ក្នុងពេលជាមួយគ្នានោះ Toyota ក៏បានចាប់ផ្តើមអភិវឌ្ឍរថយន្តអគ្គិសនីដែលដើរដោយថាមពលអុីដ្រូសែន (Fuel Cell Electric Vehicles) ដែលនាំទៅដល់ការដាក់បង្ហាញរថយន្ត Toyota Mirai ជំនាន់ទី ១ ក្នុងឆ្នាំ ២០១៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្ពុជា នឹងក្លាយជាប្រទេសទី៣នៅអាស៊ាន ដែលមានរោងចក្រដំឡើងរថយន្ត Jetour

កាលពីពេលថ្មីៗនេះ គម្រោងរោងចក្រផ្គុំដំឡើងរថយន្ត Jetour របស់ក្រុមហ៊ុន KNN AUTOMOTIVE CO., LTD ត្រូវបានដាក់ស្នើទៅកាន់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ប្រសិនបើគម្រោងនេះ ត្រូវបានអនុម័តយល់ព្រមនោះ កម្ពុជា នឹងក្លាយជាប្រទេសទី៣ នៅក្នុងតំបន់អាស៊ាន ដែលមានរោចក្រ​ដំឡើងរថយន្ត Jetour។

គួរដឹងថា រោងចក្រដំឡើងរថយន្ត Jetour គឺមានវត្តមាននៅក្នុងប្រទេសអាស៊ាន ២រួចមកហើយ គឺ​ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

រោងចក្រនៅប្រទេសម៉ាឡេស៊ី ដំឡើងរថយន្ត Jetour Dashing និង Jetour VT9 កាលពីខែកក្កដា ឆ្នាំ​២០២៥ មានទីតាំងនៅទីក្រុង Johor Bahru សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសអាស៊ានផ្សេងទៀត, អូស្ត្រាលី, ញ៊ូហ្សេលែន និងមជ្ឈឹមបូព៌ា។

ចំណែករោងចក្រនៅប្រទេសឥណ្ឌូណេស៊ី គឺដំឡើងរថយន្ត Jetour X70 Plus និង Jetour Dashing កាលពីខែតុលា ឆ្នាំ២០២៤ មានទីតាំងនៅជិតក្រុងហ្សាកាតា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនក្នុងស្រុក PT Handal Indonesia Motor។

ចំណែក​ម៉ូឌែលរថយន្តដែលគ្រោងដំឡើងនៅកម្ពុជានោះ រួមមាន Jetour X50, Jetour Dashing (Premium & ECO), Jetour X70 (Plus & ECO), Jetour T2 និង Jetour T1។

គួរដឹងដែរថា រថយន្ត JETOUR ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៧ ដែលគេស្គាល់ថាជាក្រុមហ៊ុនយក្សរទាំង៥ របស់ប្រទេសចិន មានប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥០០០មុខ ជំនាញខាងផលិតរថយន្ត និងម៉ាស៊ីន។

សូមរំលឹកថា ក្រុមហ៊ុន JETOUR AUTO បានផ្តល់សិទ្ធឲ្យក្រុមហ៊ុន KNN CAMBODIA លើការនំាចូលនិង ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក JETOUR តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ក្នុងទីក្រុងអានហ៊ួយ ប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រឡងយកបណ្ណបើកបរ បើធ្លាក់ទ្រឹស្តី តើធ្វើម្តេចអាចបន្តប្រឡងដៃចង្កូតទៀតបាន?

ការប្រឡងយកបណ្ណបើកបរ មិនថាប្រភេទណានោះទេ គឺមាន២ដំណាក់កាល ទី១ ប្រឡងទ្រឹស្តី ដែលធ្វើឡើង​តាមប្រព័ន្ធកុំព្យូទ័រ និងទី២ ប្រឡងដៃចង្កូតផ្ទាល់នៅទីលានប្រឡង ឬផ្លូវសាធារណៈដែលកំណត់ដោយក្រសួង។ យ៉ាងណាមិញ ប្រសិនបើបេក្ខជនប្រឡងធ្លាក់ទ្រឹស្តី គឺមិនអាចបន្តទៅប្រឡងដៃចង្កូតបានឡើយ ពោលគឺ​ត្រូវប្រឡងសងទ្រឹស្តី​ឲ្យបានជាប់ជាមុនសិន ទើបអាចបន្តប្រឡងដៃចង្កូតទៀតបាន។ ជាមួយគ្នានេះ បើប្រឡងដៃចង្កូតធ្លាក់ គឺតម្រូវឲ្យបេក្ខជនទៅរៀនបើកបរឡើងវិញ ហើយដាក់ពាក្យម្តងទៀត ដោយប្រឡងដៃចង្កូតតែម្តង។

សម្រាប់អ្នកដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរ អាចដោនឡូតកម្មវិធី Cambodia Driving Rules ទាំងនៅលើ AppStor និង PlayStore ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ និងធ្វើតេស្តសាកល្បង។

ការដាក់ពាក្យសុំប្រឡងយកបណ្ណបើកបរ អាចធ្វើតាម​ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬទៅកាន់ទីតាំងផ្តល់សេវាផ្ទាល់ណាមួយរបស់ក្រសួង ជាមួយឯកកសារតម្រូវរួមមាន៖

-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

-លិខិតឆ្លងដែន ទិដ្ឋាការដែលមានសុពលភាពយ៉ាងតិច ៣០ថ្ងៃ និងលិខិតបញ្ជាក់អាសយដ្ឋាន (ចំពោះជនបរទេស)

-លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើបាននៅទីតាំងផ្តល់សេវា)

-រូបថតផ្ទៃស ៤ x ៦

គួរបញ្ជាក់បន្ថែមថា ចំពោះការស្នើសុំប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ ង គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីសាលាបង្រៀនបើកបរយានយន្ត។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង​វិសោធនកម្ម ឆ្នាំ២០១៧ ឲ្យដឹងថា អ្នកបើកបរម្នាក់​ មានសិទ្ធិ​កាន់បណ្ណបើកបរតែមួយគត់។ អាយុអ្នកបើកបរ ត្រូវកំណត់តាមប្រភេទបណ្ណបើកបរ រួមមាន​៖

-អាយុ ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក និង ខ

-អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ គ និង ឃ១

-អាយុ ២៤ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ឃ២ និង ង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាចបើកបរបានចម្ងាយឆ្ងាយបំផុតដោយអគ្គិសនីសុទ្ធ?

បន្ទាប់ពីប្រកាសចេញលក់ដំបូងកាលពីចុងឆ្នាំមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសដាក់បង្ហាញចេញនូវលក្ខណៈពិសេសរបស់រថយន្ត Xpeng P7+ ស៊េរីឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសចេញលក់នៅក្នុងប្រទេសជាង ៣៦ប្រទេស ក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

យោងតាមការអះអាងរបស់ក្រុមហ៊ុន Xpeng ផ្ទាល់ រថយន្ត Xpeng P7+ ស៊េរីឆ្នាំ២០២៦ នេះ គឺទទួលបានជម្រើសទាំងប្រភេទអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (EREV) តែម្តង។

  • សម្រាប់ជម្រើសអគ្គិសនីសុទ្ធ (BEV) អាចបើកបរបានចម្ងាយ ៧២៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ វាគាំទ្របច្ចេកវិទ្យា 800V platform និង 5C fast charging ។
  • សម្រាប់ជម្រើសអគ្គិសនីលាយសាំង (EREV) ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៤៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤១សេះ។

ក្នុងនោះ វាគឺត្រូវបានគេចាត់ទុកថាជារថយន្ត EREV ប្រភេទ Sedan ដែលមានចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបានវែងជាងគេបំផុតនៅក្នុងពិភពលោក ពោលគឺអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៤៣០គីឡូម៉ែត្រ និងសរុបលើស ១ ៥៥០គីឡូម៉ែត្រ។

លើសពីនេះ រថយន្តនេះទៀតសោត ក៏នឹងទទួលបាននូវការរចនាឡើងវិញទាំងស្រុង ក៏ដូចជាការធ្វើឱ្យប្រសើរឡើងចំនួន ១០៤ចំណុចផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Leapmotor បានដាក់បង្ហាញរថយន្ត MPV ដំបូងរបស់ខ្លួន គ្រោងនឹងដាក់លក់ជាផ្លូវការនៅខែមេសា ឆ្នាំ ២០២៦

ក្រុមហ៊ុន Leapmotor បានដាក់បង្ហាញរថយន្ត MPV ម៉ូឌែល D99 ជារថយន្តប្រភេទ MPV (រថយន្តគ្រួសារខ្នាតធំ) ដំបូងបង្អស់របស់ពួកគេ ហើយគ្រោងនឹងដាក់លក់ជាផ្លូវការនៅខែមេសា ឆ្នាំ ២០២៦។

យោងតាមក្រុមហ៊ុនបានឲ្យដឹងថារថយន្ដ MPV D99 ជាម៉ូឌែលទីពីរនៅក្នុងស្រឡាយ D-series របស់ Leapmotor មានប្រវែងបណ្តោយជាង ៥.២ ម៉ែត្រ ទទឹងជិត ២ ម៉ែត្រ និងមានចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase) លើសពី ៣.១ ម៉ែត្រ។ រថយន្ត MPV ផ្ដល់មកជាមួយជម្រើសប្រើសាំងលាយអគ្គិសនី (EREV) និងប្រភេទរថយន្តអគ្គិសនីប្រើអាគុយសុទ្ធ (BEV) ដែលស្រដៀងទៅនឹងម៉ូឌែលផ្សេងទៀតរបស់ Leapmotor ដែរ។

ក្រុមហ៊ុន Leapmotor បានបញ្ជាក់ថា ម៉ូឌែល D99 ប្រភេទ EREV បំពាក់នូវកញ្ចប់អាគុយទំហំ 80.3-kWh ធ្វើឲ្យវាក្លាយជារថយន្ត MPV ប្រភេទ EREV ដែលអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានចម្ងាយឆ្ងាយជាងគេបំផុតក្នុងពិភពលោក។

Leapmotor debuts D99 MPV, D19 SUV set for Apr 2026 launch
ចំពោះរថយន្តប្រភេទ BEV (អគ្គិសនីសុទ្ធ) ត្រូវបានផលិតផ្អែកលើស្ថាបត្យកម្ម ១០០០ វ៉ុល (1000-volt) និងបំពាក់ដោយកញ្ចប់អាគុយទំហំ ១១៥ គីឡូវ៉ាត់ម៉ោង  របស់ក្រុមហ៊ុន CATL។
រថយន្ដ MPV D99 ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8797 ចំនួនពីរ ដើម្បីគាំទ្រប្រព័ន្ធបើកបរវៃឆ្លាតរបស់វា ផ្តល់នូវកម្លាំងគណនាខ្ពស់រហូតដល់ ១២៨០ TOPS និងគាំទ្រដល់បច្ចេកវិទ្យា AI ច្រើនភាសាប្រភេទ VLA (Visual-Language-Action)។

យោងតាមក្រុមហ៊ុន Leapmotor បានបញ្ជាក់ថារថយន្តប្រភេទ MPV មានតួខ្លួនរឹងមាំដោយបំពាក់មកជាមួយគ្រោងឆ្អឹងប្រភេទ (Body torsional stiffness) និងបានបំពាក់នូវប្រព័ន្ធរក្សាលំនឹងក្នុងករណីផ្ទុះកង់ពីរក្នុងពេលតែមួយ (Dual-wheel puncture stability system) ដើម្បីការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរ៕

Leapmotor debuts D99 MPV, D19 SUV set for Apr 2026 launch

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត PHEV សន្សំសំចៃពិតមែន តែគេរកឃើញថា វាមានបញ្ហាច្រើនជាងរថយន្តសាំងសុទ្ធដល់ទៅ ៨០% ឯណោះ

រថយន្តអគ្គិសនីលាយសាំង PHEV កំពុងមានការពេញនិយមប្រើប្រាស់យ៉ាងខ្លាំង ដោយសារតែគេយល់ឃើញថា វាមានការសន្សំសំចៃនៃការប្រើប្រាស់ប្រេងឥន្ធនៈ មានភាពទំនើប និងមានការបញ្ចេញផ្សែងទាបជាដើម។ យ៉ាងណាមិញ ការស្រាវជ្រាវមួយបែរជារកឃើញថា រថយន្តប្រភេទនេះ មានបញ្ហាច្រើនដែលត្រូវជួសជុលជាងរថយន្តសាំងសុទ្ធដល់ទៅ ៨០% ឯណោះ។

យោងតាមរបាយការណ៍របស់ Consumer Report ដែលបានធ្វើការស្ទង់មតិពីម្ចាស់រថយន្ត ៣៨ម៉ឺនគ្រឿង គឺបានបង្ហាញថា រថយន្ត​ PHEV ដែលពួកគេប្រើប្រាស់នោះ បានជួបបញ្ហាធំៗ​ដូចជា អាគុយ ម៉ូទ័រ ប្រព័ន្ធភ្លើង ប្រអប់លេខ ប្រព័ន្ធសាំង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ចង្កូត បូម ហ្វ្រាំង ការលាន់សំឡេង និងការលេចជ្រាបផ្សេងៗ។

ការប្រទះនឹងបញ្ហារបស់រថយន្ត PHEV ទាំងនេះ បានបង្កើតជាសំណួរថា តើអនាគតរបស់​រថយន្តប្រភេទនេះ នឹងទៅជាយ៉ាងណា?

ការពិតទៅ រថយន្ត PHEV ត្រូវបានរចនាឡើង ដោយអាចរត់ទាំងលើម៉ាស៊ីនសាំងផង និងអគ្គិសនីផង។ សម្រាប់ការរត់លើអគ្គិសនីសុទ្ធ រថយន្ត PHEV ខ្លះអាចបើកបានចម្ងាយដល់ជាង ១០០គីឡូម៉ែត្ររាល់ពេលសាកពេញ។ ដូច្នេះហើយ ប្រសិនបើបើកតែក្នុងក្រុង គឺគ្រាន់តែសាកភ្លើងក៏បានដែរ ប៉ុន្តែបើរត់តែលើម៉ូដអគ្គិសនីសុទ្ធបែបនេះ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ម៉ាស៊ីនសាំង ដែលទុកចោលមិនប្រើប្រាស់ ដូចជា បញ្ហាប្រព័ន្ធសាំង ប្រព័ន្ធបញ្ចេញផ្សែង និងប្រព័ន្ធម៉ាស៊ីន រួមមាន ប្រេង និងគ្រឿងបង្គុំជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីបានជារថយន្ដភីកអាប់ Ford Ranger Super Duty មិនត្រូវបានអនុញ្ញាតឲ្យដាក់លក់នៅទឹកដីសហរដ្ឋអាមេរិក

រថយន្តភីកអាប់ Ford Ranger Super Duty ស៊េរីឆ្នាំ២០២៦ នឹងត្រូវដាក់លក់ក្នុងពេលឆាប់ៗនេះនៅលើទីផ្សារអន្តរជាតិ បច្ចុប្បន្នរថយន្ដនេះកំពុងចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុន ខណៈការដឹកជញ្ជូនឲ្យអតិថិជនរំពឹងថានឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២៦។

2026 Ford Ranger Super Duty Price & Specs Revealed ...ទោះបីមិនចេញលក់ជាផ្លូវការពិតមែន ប៉ុន្តែរថយន្តភីកអាប់ Ford Ranger Super Duty នឹងមិនត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកនោះទេ។ មូលហេតុដែល Ford សម្រេចចិត្តមិនដាក់លក់រថយន្ដភីកអាប់ Ranger Super Duty នៅសហរដ្ឋអាមេរិក គឺជាយុទ្ធសាស្ត្រអាជីវកម្មយ៉ាងល្អិតល្អន់របស់ពួកគេ ផ្អែកលើហេតុផលសំខាន់ៗចំនួន ៤ដូចខាងក្រោម៖

ហេតុផលទី១ ជៀសវាងការដណ្តើមទីផ្សារគ្នាឯង (Cannibalization)

នៅសហរដ្ឋអាមេរិករថយន្ដភីកអាប់របស់ Ford ពេញនិយមខ្លាំងគឺត្រកូល F-Series (មានដូចជា F-150, F-250, និង F-350) ដែលជាអ្នកត្រួតត្រាផ្លូវទីផ្សាររថយន្តដឹកទំនិញធុនធ្ងន់។ ប្រសិនបើ Ford នាំយក Ranger Super Duty ទៅលក់នៅទីនោះ វានឹងទៅដណ្តើមអតិថិជនពី F-150 ឬ F-250 របស់ខ្លួនឯង។ ក្រុមហ៊ុន Ford ចង់ឲ្យអតិថិជនអាមេរិកចូលចិត្តរថយន្ដភីកអាប់ទំហំធំ ងាកទៅទិញត្រកូល F-Series ដែលមានតម្លៃខ្ពស់ និងផ្តល់ចំណេញច្រើនជាងនេះ។

ហេតុផលទី២ ភាពខុសគ្នានៃទំហំផ្លូវ និងចំណង់ចំណូលចិត្ត

  • នៅសហអាមេរិក៖ ផ្លូវថ្នល់ និងចំណតមានទំហំធំទូលាយ ដូច្នេះប្រជាជនចូលចិត្តរថយន្តភីកអាប់ទំហំធំ “Full-size” ដូចជា F-150 ជាដើម។
  • ដោយឡែកនៅទីផ្សារអន្តរជាតិ៖ ផ្លូវថ្នល់មានទំហំតូចជាង និងចង្អៀត ដែលធ្វើឲ្យរថយន្តភីកអាប់ខ្នាតធំដូចជា F-150 ពិបាកបើកបរ។ ដូច្នេះទើប Ford Ranger Super Duty ត្រូវបានបង្កើតឡើងក្នុងនាមជារថយន្ដភីកអាប់ខ្នាតមធ្យមតែមានកម្លាំងខ្លាំងដូចរថយន្ដភីកអាប់ខ្នាតធំ  ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

ហេតុផលទី៣ ការបំពេញចន្លោះទីផ្សារដែលគ្មានរថយន្ដត្រកូល F-Series

Ford មិនបានដាក់លក់ត្រកូល F-Series ជាផ្លូវការនៅក្នុងប្រទេសភាគច្រើននៅក្រៅអាមេរិកខាងជើងនោះទេ (ឬមានលក់ក្នុងចំនួនតិចតួច និងតម្លៃខ្ពស់ខ្លាំង)។ ដូច្នេះជាដំណោះស្រាយទើបពួកគេសម្រេចផលិតរថយន្ដ Ford Ranger Super Duty ដើរតួជាអ្នកជំនួសរថយន្ដភីកអាប់ F-250 សម្រាប់ទីផ្សារអន្តរជាតិ។ រថយន្ដ Ranger Super Duty ត្រូវបានរចនាឡើងសម្រាប់បម្រើការងារជាពិសេសដ៏ក្រុមហ៊ុនឧស្សាហកម្មរ៉ែ កសិកម្ម និងសំណង់ ដោយវាមានសមត្ថភាពអូសសណ្ដោងបានទម្ងន់ ៤.៥ តោន។

ហេតុផលទី៤ ច្បាប់ និងបទប្បញ្ញត្តិបំភាយឧស្ម័ន

រថយន្តដែលផលិតសម្រាប់ទីផ្សារអន្តរជាតិ (International Spec) ច្រើនតែមានបទប្បញ្ញត្តិឬគោលការណ៍នៃការផលិតខុសពីរថយន្ដផលិតសម្រាប់ទីផ្សារអាមេរិក ទាំងប្រព័ន្ធសុវត្ថិភាព និងការបំភាយឧស្ម័ន។ សម្រាប់រថយន្ដ Ford Ranger Super Duty បើត្រូវផលិតឡើងឲ្យស្របតាមច្បាប់ដ៏តឹងរ៉ឹងរបស់អាមេរិក នឹងត្រូវចំណាយដើមទុនបន្ថែមច្រើន ជាហេតុធ្វើឲ្យ Ford យល់ថាមិនចំណេញ ព្រោះពួកគេមានរថយន្ដ F-Series លក់ដាច់ខ្លាំងរួចទៅហើយ ដូច្នេះមិនបាច់តម្រូវឲ្យមានរថយន្ដ Ford Ranger Super Duty នៅទីផ្សារសហរដ្ឋអាមេរិកក៏បាន។

Ford Ranger Super Duty Trays & Canopies

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងផ្នែកសំខាន់ទាំង៥ នៃប្រព័ន្ធទប់កម្តៅរថយន្ត

ប្រព័ន្ធទប់កម្តៅរថយន្ត (cooling system) មានតួនាទីសំខាន់បំផុតគឺមិនឲ្យម៉ាស៊ីនរថយន្ត ឡើងកម្តៅខ្លាំងហួសកម្រិតឡើយ ពោលគឺវាជួយរក្សាកម្តៅនៅត្រឹមកម្រិតសីតុណ្ហភាពប្រតិបត្តិការ ឬត្រឹមកម្រិតពាក់កណ្តាលនៃកុងទ័រកម្តៅ ដែលមានចន្លោះ ៨៥ ទៅ ១០០អង្សារសេ។ គ្រឿងបង្គុំ និងការដំណើរការនៃប្រព័ន្ធនេះ រួមមានដូចខាងក្រោម៖

១. ធុងទឹក (Radiator)៖ វាធ្វើឡើងចេញពីទីប (Tube) និងព្រុយតូចៗ មានតួនាទីផ្ទេរកម្តៅចេញពីទឹកស្អំ ដែលរត់ចេញពីម៉ាស៊ីន។

២. បូមទឹក៖ វាជាអ្នកនាំយកទឹកស្អំចូលទៅក្នុងម៉ាស៊ីន។

៣. ក្លាប៉េទឹក៖ វាជាអ្នកគ្រប់គ្រងសីតុណ្ហភាពក្នុងម៉ាស៊ីន តាមរយៈការគ្រប់គ្រងលំហូរទឹកស្អំ ចេញចូលរវាងធុងទឹក និងម៉ាស៊ីនរថយន្ត ដោយស្វ័យប្រវត្តិ។

៤. កង្ហា៖ វាជាអ្នកវិលបក់ធុងទឹក ដើម្បីជួយកាត់បន្ថយកម្តៅផងដែរ។

៥.  ធុងទឹកសាគួរ៖ វាជាកន្លែងផ្ទុកទឹក នៅពេលទឹកកើនលើសនៅក្នុងធុងទឹក (Radiator)  ក្នុងពេលម៉ាស៊ីនកំពុងក្តៅ ហើយពេលម៉ាស៊ីនចុះត្រជាក់វិញ ទឹកនឹងហូរចេញពីធុងទឹកសាគួរ ចូលទៅក្នុងធុងទឹក (Radiator) វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយឈានជើងចូលទីផ្សារប្រទេសកាតាជាផ្លូវការ Xpeng នឹងបន្ដពង្រីកទីផ្សារឈានដល់ទ្វីបអាហ្រិក

ក្រុមហ៊ុន Xpeng បានដាក់បង្ហាញរថយន្ត SUV ម៉ូឌែល G9 និង G6 នៅក្នុងប្រទេសកាតា ហើយបានប្រកាសពីការត្រៀមដាក់លក់រថយន្ត Sedan ម៉ូឌែល P7+ នៅក្នុងស្រុកនាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ Xpeng ក៏បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនចែកចាយ Axess Limited របស់ប្រទេសម៉ូរីស ដើម្បីចូលទៅកាន់ទីផ្សារអាហ្វ្រិកខាងកើត។ បន្ថែមពីនេះពួកគេក៏បានប្រកាសពីការវិវឌ្ឍថ្មីៗជាបន្តបន្ទាប់នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ដើម្បីបន្តការពង្រីកខ្លួនយ៉ាងរហ័សទៅកាន់ទីផ្សារក្រៅប្រទេស។

Xpeng announces official entry into Qatar, signs distributor for MauritiusXpeng បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនទើបតែបានរៀបចំព្រឹត្តិការណ៍សម្ពោធម៉ាកយីហោរបស់ខ្លួននៅទីក្រុងដូហា (Doha) ប្រទេសកាតា ជាសញ្ញានៃការចូលខ្លួនជាផ្លូវការទៅកាន់ទីផ្សារលំដាប់ខ្ពស់ប្រចាំតំបន់មជ្ឈិមបូព៌ានេះ។ នៅក្នុងព្រឹត្តិការណ៍នោះ Xpeng បានដាក់បង្ហាញរថយន្តប្រភេទ SUV (រថយន្តស្ព័រប្រើប្រាស់ច្រើនមុខងារ) ម៉ូឌែក G9 និង G6 ព្រមទាំងបានប្រកាសពីការត្រៀមដាក់លក់រថយន្ត Sedan ម៉ូដែល P7+ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។»

ក្រុមហ៊ុនក៏បានដាក់បង្ហាញនូវផលិតផលនានាពីម៉ាកយីហោ Aridge ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតរថយន្តហោះរបស់ខ្លួន នៅក្នុងអំឡុងពេលព្រឹត្តិការណ៍នោះផងដែរ។ ក្រុមហ៊ុន Xpeng បានបញ្ជាក់ថា ការឈានជើងចូលទៅក្នុងប្រទេសកាតា តំណាងឲ្យជំហានមួយក្នុងការបង្កើនវត្តមានរបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅនៅក្នុងតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក ហើយវាក៏ជាការរៀបចំខ្លួនទុកសម្រាប់ការពង្រីកខ្លួនទៅកាន់តំបន់ឈូងសមុទ្រ (Gulf region) នាពេលអនាគត។

Xpeng's Aridge produces its 1st flying car at its mass production facility  - CnEVPostលោក Wang Ke អគ្គនាយកប្រចាំតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិក របស់ក្រុមហ៊ុន Xpeng បានមានប្រសាសន៍ថា៖«ប្រទេសកាតានឹងដើរតួជាច្រកទ្វារដ៏សំខាន់ សម្រាប់យើងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ជាសកល បង្ហាញនូវបច្ចេកវិទ្យាឆ្លាតវៃដ៏ទំនើបបំផុត និងផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរលំដាប់ខ្ពស់»។

កាលពីខែកញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន Xpeng បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែងតាំងក្រុមហ៊ុន Pioneer Motors ដែលជាបុត្រសម្ព័ន្ធរបស់ Almana Group របស់ប្រទេសកាតាឲ្យធ្វើជាភ្នាក់ងារចែកចាយផ្តាច់មុខរបស់ខ្លួននៅក្នុងប្រទេសកាតា យោងតាមសេចក្តីថ្លែងការណ៍នាពេលនោះ ក្រុមហ៊ុនដើមឡើយមានគម្រោងដាក់លក់រថយន្តប្រភេទ Sedan ម៉ូឌែល G9, G6 និង P7 នៅក្នុងប្រទេសកាតាឲ្យបានត្រឹមដំណាច់ឆ្នាំ ២០២៤។

XPeng Ramps Up Production of Hybrid X9 Amid Strong Demand: Report | EVនៅក្នុងកម្មវិធនោះ Xpeng ក៏បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន Axess Limited ដែលជាភ្នាក់ងារចែកចាយដ៏ល្បីល្បាញរបស់ប្រទេសម៉ូរីស នេះជាសញ្ញានៃការឈានជើងចូលទៅក្នុងទីផ្សារដ៏សំខាន់ប្រចាំតំបន់អាហ្វ្រិកខាងកើតមួយនេះ។»

ក្រុមហ៊ុនបានបញ្ជាក់ថា ភាពជាដៃគូនេះនឹងជួយពង្រឹងបន្ថែមទៀតនូវបណ្តាញលក់ និងសេវាកម្មរបស់ Xpeng នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ក៏ដូចជាជួយពង្រឹងវត្តមានយុទ្ធសាស្ត្ររបស់ខ្លួននៅទូទាំងសកលលោកឲ្យកាន់តែរឹងមាំ។ ក្រុមហ៊ុនបានបន្ថែមថា កិច្ចសហការជាមួយក្រុមហ៊ុន Axess Limited នឹងផ្តល់នូវបទពិសោធន៍ដ៏សំខាន់សម្រាប់ការពង្រីកខ្លួនរបស់ Xpeng នាពេលអនាគតនៅក្នុងទ្វីបអាហ្វ្រិក និងទីផ្សារកំពុងរីកចម្រើនផ្សេងៗទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+