ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីពង្រីកទីផ្សារខ្លួនបន្ថែមនៅតំបន់មជ្ឈិមបូព៌ាក្រុមហ៊ុន DEEPAL បាននាំយករថយន្ដ G318 EREV ចូលទៅកាន់ទីផ្សារប្រទេសអារ៉ាប់រួម

ក្រុមហ៊ុន DEEPAL បានដាក់ប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត SUV បែប Off-Road ម៉ូឌែល G318 បំពាក់មកជាមួយប្រព័ន្ធបូម (Adaptive Suspension) នៅក្នុងប្រទេសអារ៉ាប់រួម ជាមួយតម្លៃចាប់ពី ៣៥ ៣៧០ ដុល្លារ។

Deepal G318 off-road SUV will launch on June 13 in Chinaរថយន្ដ DEEPAL G318 EREV ជាម៉ូឌែលរថយន្ដទី ៣ របស់ក្រុមហ៊ុន DEEPAL ដែលមានវត្ដមាននៅទីផ្សារប្រទេសអារ៉ាប់រួម (UAE) បន្ទាប់ពីពួកគេបានការដាក់លក់ជាផ្លូវការនូវ S05 និង S07 កាលពីពេលថ្មីៗនេះ។ ការដាក់លក់រថយន្ដបន្ថែមរបស់ក្រុមហ៊ុន DEEPAL គឺជាការបោះជំហានទៅមុខ នៃគោលដៅលក់ប្រចាំតំបន់របស់ក្រុមហ៊ុនមេ Changan Automobile ក្នុងការពង្រីកម៉ាក់យីហោផលិតផលយានយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា។

2025 Deepal S07 EV pricing and features for Australiaរថយន្ត DEEPAL G318 ប្រើប្រាស់នូវបច្ចេកវិទ្យាប្រភេទ Range-Extended Electric Vehicle (REEV) ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយលើបញ្ហារបស់អតិថិជន ដែលមិនចូលចិត្តរងចាំការសាកថ្ម។ បច្ចេកវិទ្យា REEV បានប្រើប្រាស់ម៉ាស៊ីនសាំងដើរតួជាម៉ាស៊ីនភ្លើងដើម្បីសាកថ្មរថយន្ដនិងបញ្ជូលថាមពលទៅម៉ូទ័រអគ្គិសនីឲ្យដំណើរការ។

យោងតាមក្រុមហ៊ុន DEEPAL រថយន្ដប្រភេទ​ EREV នឹងជួយសម្រួលដល់ការដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរផ្លូវឆ្ងាយឆ្លងកាត់ស្ថានភាពផ្លូវចម្រុះ ស័ក្ដិសមបំផុតក្នុងការប្រើប្រាស់នៅក្នុងប្រទេសអារ៉ាប់រួម។

На рынке мощных и недорогих внедорожников появился новый хит: за 5 дней более 14 000 человекលោក Xiao Feng អគ្គនាយករបស់ក្រុមហ៊ុន Changan Automobile ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកបានមានប្រសាសន៍ថា៖ «រថយន្ត G318 ឆ្លុះបញ្ចាំងពីវិធីសាស្ត្ររបស់យើងក្នុងការអភិវឌ្ឍយានយន្ត ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការធ្វើដំណើរ ព្រមទាំងចូលរួមចំណែកក្នុងការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនដែលមានការបំភាយឧស្ម័នទាប»។

រូបរាងខាងក្រៅរបស់រថយន្តនេះ ត្រូវបានរចនាឡើងតាមទម្រង់ Meteorolite Cutting រចនាបែបដុំអាចម៍ផ្កាយ របស់ DEEPAL ដែលមានលក្ខណៈពិសេសត្រង់ខ្សែបន្ទាត់បែបធរណីមាត្រ និងតួខ្លួនខ្ពស់ សាកសមបំផុតសម្រាប់ក្នុងនាមជារថយន្តប្រភេទ SUV បែប Off-Road។

РФ до конца года накроет волна новых внедорожников и пикапов — Журнал «4х4 Club»សម្រាប់កម្រិតសមត្ថភាពវិញ DEEPAL G318 EREV ដំណើរដោយម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ Turbo ដើរតួជាម៉ាស៊ីនភ្លើងដើម្បីសាកថ្មនិងផ្ដល់ថាមពលទៅឲ្យម៉ូទ័រអគ្គិសនីដើម្បីដំណើររថយន្ដ។​ រថយន្ដនេះក៏ផ្ដល់មកជាមួយជម្រើសប្រើប្រាស់ទាំងម៉ូទ័រអគ្គិសនីចំនួន១និងចំនួន២។ ក្នុងនោះប្រភទប្រើប្រាស់ម៉ូទ័រអគ្គិសនី១ (RWD) អាចផលិតកម្លាំង ១៨៥ គីឡូវ៉ាត់ (២៤៨ សេះ) ខណៈម៉ូឌែលប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន២ (AWD) អាចផលិតកម្លាំង ៣១៦ គីឡូវ៉ាត់ (៤២៤ សេះ)។

បន្ថែមពីនេះ DEEPAL G318 EREV បានបំពាក់មកជាមួយអាគុយទំហំ ៣៥ គីឡូវ៉ាត់ម៉ោង (kWh) អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានជាង ១០០ គីឡូម៉ែត្រ ខណៈបើសាំងលាយអគ្គិសនីអាចបើកបរបានចម្ងាយជាង ១ ០០០គីឡូម៉ែត្រ។ សម្រាប់សន្ទះល្បឿនវិញរថយន្ដនេះ អាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៦.៣ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឯកសារ និងចំណុចដែលត្រូវត្រួតពិនិត្យរថយន្ត មុនយកទៅឆៀក

ប្រសិនបើរថយន្តរបស់អ្នក ជិតផុតកំណត់កាលបរិច្ឆេទនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ហើយ គឺត្រូវតែយកទៅឆៀក ឲ្យបានឆាប់ ចៀសវាង​ផុតកំណត់ដែលត្រូវរងការផាកពិន័យផ្សេងៗ។ យ៉ាងណាមិញ មុនពេល​យករថយន្តទៅឆៀក គឺកុំភ្លេចយកឯកសារទៅជាមួយ និងត្រូវត្រួតពិនិត្យរថយន្តខ្លួនផងដែរ ដើម្បីប្រាកដថាពេលចូលឆៀក គឺនឹងជាប់តែម្តង។

ចំពោះឯកសារដែលត្រូវភ្ជាប់ទៅជាមួយ រួមមាន៖

១. សម្រាប់​យានយន្តចុះបញ្ជីរួច (មានផ្លាកលេខ) គឺត្រូវមានប័ណ្ណសម្គាល់យានយន្ត ឬ កាតគ្រី និងវិញ្ញាបនបត្រឆៀកចាស់ ឬលតាបត្របិទជាប់កញ្ចក់យានយន្ត។

២៖ សម្រាប់ «យានយន្តមិនទាន់ចុះបញ្ជី (ក្រដាសពន្ធ) គឺត្រូវមានអត្តសញ្ញាណប័ណ្ណ និងបង្កាន់ដៃបង់ពន្ធយានយន្ត។

ចំពោះ​រថយន្តវិញ ត្រូវពិនិត្យចំនុចមួយចំនួនដូចជា

-ពិនិត្យមើលហ្វ្រាំងដៃ ដើម្បីប្រាកដថាមានដំណើរការត្រឹមត្រូវ

-ពិនិត្យមើលកញ្ចក់ ជៀសវាងមានស្នាម និងប្រេះ

-ពិនិត្យមើលចង្កៀង ជៀសវាងមានការប្រេះស្រាំ

-ពិនិត្យមើលអំពូលភ្លើងស៊ីញ៉ូ ភ្លើងហ្វ្រាំងឲ្យមានដំណើរការត្រឹមត្រូវ

-ពិនិត្យមើលសំបកកង់ជៀសវាងការសឹករិចរិល

-ពិនិត្យមើលខ្សែក្រវាត់ ឲ្យមានដំណើរការត្រឹមត្រូវ។

សូមជម្រាបថា ចំពោះតម្លៃសេវាសាធារណៈនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ រួមមានដូចខាងក្រោម៖

-រថយន្តគ្រួសារ ប្រភេទថ្មីខ្លាញ់គោ តម្លៃ ៣៦ ០០០រៀល

-រថយន្តគ្រួសារ ផ្ទុកត្រឹម ៤នាក់ តម្លៃ ៤២ ០០០រៀល

-និងរថយន្តគ្រួសារ ផ្ទុកពី ៥នាក់ ដល់ ៩នាក់ តម្លៃ ៤៨ ០០០រៀល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្ពុជា នឹងមានរោងចក្រដំឡើងរថយន្ត Jetour មួយទៀត ខណៈ BYD ទើបសង់រោងចក្រនៅកំពង់សោមរួច

កម្ពុជា បាននឹងកំពុងក្លាយ​ជាទីតាំងដ៏មានសក្តានុពលក្នុងការវិនិយោគ​លើការបង្កើតរោងចក្រដំឡើងរថយន្ត ពោលគឺបច្ចុប្បន្ននេះ មានរោងចក្រផលិត និងដំឡើងរថយន្តជាច្រើនហើយបាននឹងកំពុងដំណើរការ និងមានរោងចក្រខ្លះកំពុងស្ថិតក្នុងការសាងសង់ ហើយថ្មីៗនេះក៏មានស្នើសុំ​បង្កើតរោងចក្រដំឡើងរថយន្តមួយទៀតម៉ាក Jetour ផងដែរ។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានរៀបចំកិច្ចប្រជុំមួយដើម្បីពិនិត្យពិភាក្សា​លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ ចំនួន ១៣គម្រោង ដែលមានទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី។ ក្នុងនោះ គឺមានគម្រោង​រោងចក្រផ្គុំដំឡើងរថយន្ត Jetour របស់ក្រុមហ៊ុន KNN AUTOMOTIVE CO., LTD។

ម៉ូឌែលរថយន្ត Jetour ដែលនឹងត្រូវដំឡើងនៅកម្ពុជានោះរួមមាន៖ Jetour X50, Jetour Dashing (Premium & ECO), Jetour X70 (Plus & ECO), Jetour T2 និង Jetour T1។

គួរដឹងដែរថា រថយន្ត JETOUR ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៧ ដែលគេស្គាល់ថាជាក្រុមហ៊ុនយក្សរទាំង៥ របស់ប្រទេសចិន មានប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥០០០មុខ ជំនាញខាងផលិតរថយន្ត និងម៉ាស៊ីន។

សូមរំលឹកថា ក្រុមហ៊ុន JETOUR AUTO បានផ្តល់សិទ្ធឲ្យក្រុមហ៊ុន KNN CAMBODIA លើការនំាចូលនិង ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក JETOUR តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ក្នុងទីក្រុងអានហ៊ួយ ប្រទេសចិន។

គួរកត់សម្គាល់ដែរថា រោងចក្រ​ដំឡើងរថយន្ត BYD ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិបិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ទើបតែត្រូវបានសាងសង់រួចរាល់។ រោងចក្រនេះ គ្រោងដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ដោយគ្រោងដំឡើង​រថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុង១ឆ្នាំ។

ជាមួយគ្នានេះ កម្ពុជា ក៏មានរោងចក្រដំឡើងរថយន្ត GAC និង Chevrolet ដែលកំពុងសាងសង់នៅខេត្តកំពង់ឆ្នាំងផងដែរ គ្រោងប្រតិបត្តិការនៅក្នុងអំឡុងឆ្នាំ២០២៦ខាងមុខនេះ។ ក្នុងនោះ រថយន្ត GAC នឹងអាចដំឡើងបានដល់ ១៥០០០គ្រឿងក្នុង១ឆ្នាំ និងរថយន្ត Chevrolet អាចចន្លោះពី ១០០០០ ទៅ ១៥០០០គ្រឿងក្នុងឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនី Ford Bronco ដាក់លក់នៅចិនតម្លៃតែជាង៣មុឺនដុល្លារ អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ

រថយន្ត SUV បែប Off-road Ford Bronco កើតចេញពីការផលិតរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា JMC-Ford ត្រូវបានដាក់លក់នៅទីផ្សារប្រទេសចិន ជាមួយនឹងតម្លៃចាប់ផ្តើមចន្លោះពី ៣៦ ៩០០ ដល់ ៤០ ១៦០ ដុល្លារ សម្រាប់ម៉ូឌែលប្រើអគ្គិសនីសុទ្ធ (BEV)។ ចំណែកម៉ូឌែលប្រើសាំងលាយអគ្គិសនី EREV មានតម្លៃចាប់ផ្តើមចន្លោះពី ៣២ ៦៤០ ដល់ ៣៨ ៧៤០ ដុល្លារ។

រថយន្ត Ford Bronco ប្រភេទអគ្គិសនីត្រូវបានផលិតឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន បានរក្សានូវរចនាបថដូចទៅនឹងរថយន្ត Bronco Sport ប្រភេទប្រើសាំងផលិតនៅសហរដ្ឋអាមេរិកដែរ។ ចំពោះរូបរាងខាងក្រៅត្រូវបាឌីស្សាញបែបជ្រុងៗ លេងបន្ថែមជាមួយចង្កៀងមុខធំ ភ្ជាប់មកជាមួយដៃទ្វារដែលអាចលាក់ចូលក្នុង។ ទន្ទឹមនឹងនេះ Ford Bronco ផលិតនៅចិននេះត្រូវបានបំពាក់ឧបករណ៍ចាប់សញ្ញាចំនួន ៣៤ គ្រាប់ដំណើរការដោយបន្ទះឈីប Nvidia Orin X ចំនួនពីរគ្រាប់ ផ្ដល់មកជាមួយកម្លាំងគណនាខ្ពស់រហូតដល់ ៥០៨ TOPS។

សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ០២៥មម ទទឹង ១ ៩៦០មម កម្ពស់ ១ ៨២៥មមិងប្រវែងគម្លាតកង់មុខក្រោយ ២ ៩៥០មម។ បន្ថែមពីនេះ Ford Bronco ត្រូវវបានរចនាឲ្យមានកម្ពស់ពីបាតដីប្រវែង ២២០ មីលីម៉ែត្រ ដើម្បីធ្វើយ៉ាងណាដើម្បីវាស័ក្ដិសមក្នុងការបើកបរបែប Off-road ។

ចំពោះកម្រិតសមត្ថភាពវិញរថយន្ត Ford Bronco ប្រភេទអគ្គិសនីសុទ្ធ (BEV) ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងសរុបបាន ៣៣២ គីឡូវ៉ាត់ ឬ ៤៤៥ សេះ ភ្ជាប់មកជាមួយកញ្ចប់អាគុយ LFP ទំហំ ១០៥.៤ គីឡូវ៉ាត់ម៉ោង ផ្ដល់ជូនរយៈចម្ងាយបើកបរបាន ៦៥០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

ចំណែកប្រភេទប្រើសាំងលាយអគ្គិសនី EREV ដំណើរការដោយមានម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ អាចផលិតកម្លាំង ១១០ គីឡូវ៉ាត់ ឬ ១៤៨ សេះ ដើរតួជាម៉ាសុីនសាកថ្ម ភ្ជាប់មកជាមួយកញ្ចប់អាគុយប្រភេទ Blade Battery របស់ក្រុមហ៊ុន BYD ទំហំ ៤៣.៧ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ២២០ គីឡូម៉ែត្រ ប៉ុន្តែប្រើសាំងលាយអគ្គិសនីអាចបើកបរបានចម្ងាយ ១ ២២០ គីឡូម៉ែត្រ។ សម្រាប់ម៉ូទ័រអគ្គិសនីចំនួន២ របស់រថយន្ដនេះអាចផលិតកម្លាំងបាន ៣១០ គីឡូវ៉ាត់ ឬ ៤១៦ សេះ។

ចូលមកដល់ផ្នែកខាងក្នុង Ford Bronco រចនាមកជាមួយប្លង់កៅអីចំនួន ៥។ សម្រាប់ប្រភេទ Option ខ្ពស់បំផុត កៅអីនៅផ្នែកខាងក្រោយអាចបញ្ជាដោយប្រើថាមពលអគ្គិសនី និងមានមុខងារកម្តៅ (Heated seats)។ ចំណែកកៅអីខាងមុខវិញ មានទាំងមុខងារកម្តៅ និងមុខងារខ្យល់ត្រជាក់។ ឃ្លុបក្រោយរបស់រថយន្ត Bronco អាចផ្ទុកអីវ៉ាន់បានរហូតដល់ ៤៩៧ លីត្រ។ សម្រាប់ប្រភេទអគ្គិសនីសុទ្ធ (BEV) ក៏មានឃ្លុបខាងមុខ អាចផ្ទុកបាន ១៦០ លីត្របន្ថែមទៀតផងដែរ។

នៅផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ, កុងទ័រឌីជីថលនិងស្លាយកុងទ័រ AR-HUD ទំហំ ៧០ អុីញ។ រថយន្តនេះក៏មានផ្តល់ជូននូវទូទឹកកកចំណុះ ៧.៥ លីត្រ, ឧបករណ៍បំពងសម្លេងចំនួន ២១ គ្រាប់, ពោងសុវត្ថិភាព ១០ គ្រាប់ និងដំបូលកញ្ចក់ (Panoramic sunroof) ផងដែរ។ ចំពោះប្រព័ន្ធបញ្ជានៅក្នុងរថយន្ដ ដំណើរការដោយបន្ទះឈីប Snapdragon 8255៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានីយបញ្ចូលថាមពល EV នឹងមាននៅតាម​តេលាខ្មែរជាច្រើនទីតាំងក្នុងរាជធានីភ្នំពេញ

បណ្តាស្ថានីយតេលាខ្មែរជាច្រើនទីតាំង ត្រូវបានស្នើសុំអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដោយត្រូវបានមន្រ្តីជំនាញ​របស់អាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយមន្រ្តីជំនាញរបស់ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអ្នកផ្គត់ផ្គង់អគ្គិសនី ចុះពិនិត្យទីតាំងរួចមកហើយ កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០២៥។

តេលាខ្មែរ ដែលគ្រោងដាក់ស្ថានីយបញ្ចូលថាមពល EV នេះ រួមមាននៅទួលគោក ទួលសង្កែ ផ្សារតូច ស្តាតចាស់ ភ្នំពេញថ្មី ចំការមន ម៉ៅសេទុង ទួលទំពូង ទួលស្វាយព្រៃ ដង្កោ សាមគ្គី២៧១ Northbridge តាខ្មៅ និង ឯករាជ្យ២។

នៅអំឡុងដើមឆ្នាំ២០២៦ខាងមុខនេះ ក្នុង១ខេត្ត នៃប្រទេសកម្ពុជា នឹង​មាន​ស្ថានីយបញ្ចូលថាមពលយានយន្ត​អគ្គិសនី យ៉ាងហោចណាស់ ២ ទៅ ៣កន្លែង ដើម្បីជំរុញ​ការប្រើប្រាស់​រថយន្តប្រភេទនេះ។ នេះបើតាមការបញ្ជាក់របស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា កាលពីពេលថ្មីៗនេះ។

គួរដឹងថា រាល់ការធ្វើសេវាកម្ម​បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ ស្ថានីយបញ្ចូលថាមពល​ដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់

-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត

-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ

-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ

-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្លាប៉េទឹក មានប្រយោជន៍ខ្លាំងណាស់សម្រាប់ម៉ាស៊ីនរថយន្ត មិនត្រូវដោះចេញដាច់ខាត

ក្នុងចំណោមប្រព័ន្ធបញ្ចុះកម្តៅរបស់រថយន្ត ក្លាប៉េទឹក ជាផ្នែកមួយដ៏សំខាន់បំផុតដែលមិនអាចខ្វះបានឡើយ ដើម្បីឲ្យរថយន្តរក្សាសីតុណ្ហភាពប្រតិបត្តិការ និងបង្កើនអាយុកាលរបស់ម៉ាស៊ីន។

ក្លាប៉េ ជាគ្រឿងមេកានិចតូចមួយ មានទីតាំងជិតបូមទឹកដែលស្ថិតនៅលើក្បាលស៊ីឡាំង។ វាមានតួនាទីគ្រប់គ្រងសីតុណ្ហភាពក្នុងម៉ាស៊ីន តាមរយៈការគ្រប់គ្រងលំហូរទឹកស្អំចេញចូលរវាងធុងទឹក និងម៉ាស៊ីនរថយន្ត ដោយស្វ័យប្រវត្តិ។

នៅពេលម៉ាស៊ីន​រថយន្តនៅកម្រិតត្រជាក់ ក្លាប៉េនឹងបិទ ដើម្បីឲ្យម៉ាស៊ីនឆាប់ក្តៅ ព្រោះតែមិនអាចឲ្យម៉ាស៊ីនដំណើរការនៅពេលត្រជាក់យូរពេកទេ ដោយអាចធ្វើឲ្យម៉ាស៊ីនឆាប់សឹករិចរិល។ ហើយពេលវាក្តៅដល់កម្រិតប្រតិបត្តិការ ឬយើងអាចមើល​កុងទ័រកម្តៅ ដែលទ្រនិច​ឡើងដល់ពាក់កណ្តាល (ប្រហែលនៅចន្លោះ ៨៥ ទៅ ១០០អង្សារសេ) ក្លាប៉េនឹងបើកវិញ ដើម្បីឲ្យទឹករត់ហូរចូលទៅស្អំក្នុងម៉ាស៊ីន ក្នុងការរក្សាកម្តៅនេះ។

ដូច្នេះ បើរថយន្តគ្មានក្លាប៉េទឹកនេះទេ វានឹងធ្វើឲ្យប៉ះពាល់​ដល់សម្ពាធ និងលំហូរទឹកស្អំ ដែលអាចបណ្តាល​ឲ្យសីតុណ្ហភាពឡើងកម្តៅ ប៉ះពាល់ធ្ងន់ធ្ងរដល់ម៉ាស៊ីន ប្រព័ន្ធបញ្ចេញផ្សែង រថយន្តស៊ីសាំងខ្លាំងជាងមុន និងអាចបំផ្លាញសំបុកឃ្មុំទៀតផង។

ជាមួយគ្នានេះ ប្រសិនបើក្លាប៉េគាំងខូច វានឹងលេចចេញរោគសញ្ញាមួយចំនួន​ឲ្យអ្នកបើកបរបានដឹង ដូចជា ម៉ាស៊ីនឡើងកម្តៅ, ចេញ Check ដែលស្កេនចេញកូត P0128, គាំងកុងទ័រកម្តៅ, និងមានការលេចជ្រាបទឹកស្អំដោយសារក្លាប៉េមិនអាចគ្រប់គ្រងសម្ពាធទឹកបានទៀតទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC Hyptec A800 ដំណើរការដោយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិត ៣របស់ក្រុមហ៊ុន Huawei បើកទទួលការកក់ជាផ្លូវការ

កាលពីថ្ងៃទី១៩ ខែធ្នូ ក្រុមហ៊ុន GAC បានបើកទទួលការបញ្ជាទិញទុកមុនជាផ្លូវការ លើរថយន្តប្រភេទ Sedan ម៉ូឌែលកំពូលរបស់ខ្លួន Hyptec A800 ប្រភេទ EREV ដែលត្រូវបានសហការផលិតរួមគ្នាជាមួយក្រុមហ៊ុន Huawei បំពាក់មកជាមួយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត៣ (L3) សម្រាប់ការបើកបរលើផ្លូវហាយវ៉េ។

រថយន្តថ្មីនេះមានបំពាក់នូវភ្លើងលម្អខាងក្នុង មានប្រវែងវែងជាងគេបំផុតក្នុងលោករហូតដល់ប្រវែង ៦ ៥៣៦ មីលីម៉ែត្រ ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Huawei គឺប្រព័ន្ធគ្រប់គ្រង Qiankun ADS 4.0 កម្រិត Ultra និងប្រព័ន្ធកាប៊ីនឆ្លាតវៃ HarmonySpace 5។

ចំពោះរូបរាងខាងក្រៅរបស់ Hyptec A800 បានប្រើភាសារចនាក្នុងនាមជារថយន្តថាមពលថ្មីដ៏ពេញនិយមរបស់ចិន ដោយមានផ្នែកខាងមុខបិទជិត លេងជាមួយភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទទឹងផ្នែកខាងមុខ និងភ្លើងស្តុបក្រោយរចនាជាបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ បន្ថែមពីរថយន្ដនេះក៏បានបំពាក់ជាមួយ Lidar នៅលើដំបូល និងដៃទ្វារដែលលាក់ចូលក្នុង។ ក្រៅពីមានរូបរាងស្អាតទាក់ទាញហើយ រថយន្ដនេះមានមេគុណកកិតជាខ្យល់ (Drag coefficient) ត្រឹមតែ 0.275 Cd ជួយឲ្យវាបើកបរកាន់តែរលូននិងមានកម្រិតសន្សំសំចៃខ្ពស់។

សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅ GAC Hyptec A800 មានប្រវែងតួខ្លួនសរុប ៥ ១៣០មម ទទឹង ១ ៩៦៦មម កម្ពស់ ១ ៥០០មមនិងប្រវែងគម្លាតកង់មុខក្រោយប្រវែងង ៣ ០២០មម។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន GAC បានអះអាងថាភ្លើងហ្វារបស់រថយន្តនេះដែលមានប្រវែង ៦ ០៦៨មីលីម៉ែត្រ គឺជាភ្លើងហ្វាវែងជាងគេបំផុតក្នុងលោកក្នុងនាមជារថយន្តលក្ខណៈគ្រួសារប្រភេទ Seden ដោយភ្លើងហ្វានេះត្រូវរចនាមកអូសកាត់តាំងពីផ្នែកខាងមុខរហូតដល់ចំហៀងតួខ្លួន។ ទន្ទឹមគ្នានេះ Hyptec A800 ក៏មានបំពាក់នូវភ្លើងហ្វាប្រភេទបត់បើកបានបីជ្រុង (Three-sided flip-up headlights) ដំបូងគេបង្អស់ក្នុងលោក ដែលបង្ហាញឲ្យដឹងនៅពេលរថយន្តស្ថិតក្នុងរបៀបបើកបរស្វ័យប្រវត្តិ បើកបរធម្មតា ឬពេលកំពុងចត។ លើសពីនេះ វាក៏មានបំពាក់នូវភ្លើងហ្វាបញ្ចាំងឆ្លាតវៃរបស់ Huawei ដែលអាចបញ្ចេញទម្រង់ពន្លឺខុសៗគ្នាបានរហូតដល់ ៩ ប្រភេទផងដែរ។

កាលពីមុនរថយន្ដ Hyptec A800 ក៏បានចាប់ផ្តើមធ្វើតេស្តសាកល្បងការបើកបរស្វ័យប្រវត្តិកម្រិតទី៣ (L3) លើផ្លូវហាយវ៉េផងដែរ ដោយមានល្បឿនសាកល្បងរហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យវាក្លាយជារថយន្តដំបូងគេបង្អស់នៅក្នុងប្រទេសចិន ដែលទទួលបានការអនុម័តសម្រាប់ការធ្វើតេស្តល្បឿនលឿនកម្រិតទី៣ L3 ក្នុងកម្រិតល្បឿននេះ។

ចំពោះកម្រិតសមត្ថភាពវិញ GAC Hyptec A800 EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥ អាចផលិតកម្លាំងអតិបរមា ១១៨ គីឡូវ៉ាត់ (១៥៨ សេះ) ដើរតួជាម៉ាសុនីបង្កើនរយៈចម្ងាយ បន្សំជាមួយកញ្ចប់អាគុយប្រភេទ លីចូមដែកផូស្វាត (Lithium iron phosphate) ទំហំ ៣៥.០២៧ គីឡូវ៉ាត់ម៉ោង ប្រើថាមពលអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១៧៨ គីឡូម៉ែត្រគិតតាមស្តង់ដារវាស់ចម្ងាយ WLTC។  យ៉ាងមិញចំពោះព័ត៌មានលម្អិតនៃកម្លាំងម៉ូទ័រអគ្គិសនី និងចម្ងាយបើកបរជារួមសរុប
ក្រុមហ៊ុន GAC មិនទាន់បានបង្ហាញជាផ្លូវការនៅឡើយទេ៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រឡូកអស់ ២០ឆ្នាំ! BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្ត NEV បានច្រើនជាងគេ

បន្ទាប់ពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ និងចូលប្រឡូកក្នុងការផលិតរថយន្តក្នុងឆ្នាំ ២០០៣ ពេលនេះ ក្រុមហ៊ុនផលិតរថយន្តចិន BYD បានសម្រេចនូវលទ្ធផលថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ក្រុមហ៊ុនមួយនេះ គឺសម្រេចបាននូវការផលិតរថយន្តថាមពលថ្មី (NEV) របស់ខ្លួន បានចំនួនដល់ទៅ ១៥ ០០០ ០០០គ្រឿងឯណ្ណោះ។

តួលេខនេះ បានបង្ហាញថា ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនផលិតរថយន្ត NEV ធំជាងគេបំផុតនៅទូទាំងពិភពលោក។

ក្នុងនោះ  នេះគឺជាការកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីសម្រេចបាននូវការផលិតរថយន្តថាមពលថ្មី (NEV) ចំនួន ១០ ០០០ ០០០គ្រឿង នៅចុងឆ្នាំ ២០២៤ និង ១៣ ០០០ ០០០គ្រឿង នៅពាក់កណ្តាលឆ្នាំ ២០២៥ ។

គួរបញ្ជាក់ថា ចំពោះមូលហេតុចម្បងនៃការកើនឡើងផលិតកម្មយ៉ាងខ្លាំងរបស់ក្រុមហ៊ុន BYD នេះ គឺត្រូវបានរួមចំណែកយ៉ាងខ្លាំងពីការលក់រថយន្តគ្រប់ម៉ាក គ្រប់ម៉ូឌែលនៅទូទាំងក្រុមហ៊ុនរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនី Fang Cheng Bao Bao 5 ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី

បន្ទាបីពីក្លាយជារថយន្តដែលមានទីផ្សារល្អជាងគេមួយនៅក្នុងប្រទេសអូស្រ្តាលី ពេលនេះ រថយន្តអគ្គិសនី Fang Cheng Bao Bao 5 របស់ក្រុមហ៊ុន BYD គឺបានទទួលនូវលទ្ធផលនៅក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ហើយ ដោយក្នុងនោះ គឺទទួលបានចំណាត់ថ្នាក់ដល់ទៅផ្កាយ ៥ ឯណ្ណោះ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Fang Cheng Bao Bao 5 បានទទួលពិន្ទុទៅលើការ៖

  • ការការពារអ្នកដំណើរពេញវ័យចំនួន ៨៦ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេងចំនួន ៩៥ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាពចំនួន ៧៨ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៨ភាគរយ

គួរបញ្ជាក់ផងដែរថា រថយន្តនេះ Fang Cheng Bao Bao 5 នេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO មានប្រវែង ៤ ៨៩០មម កម្ពស់ ១ ៩៧០មម និងប្រវែងគម្លាតកង់ ២ ៨០០មម។ វាដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានដល់ ៦៥០សេះឯណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតអាគុយ CATL ចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុន Voyah ដើម្បីអភិវឌ្ឍរថយន្ដអគ្គិសនីកាន់តែទំនើបនិងមានសុវត្ថិភាពខ្ពស់

ក្រុមហ៊ុនផលិតអាគុយរថយន្ដអគ្គិសនី CATL ធំបំផុតលើពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរយៈពេល ១០ ឆ្នាំជាមួយក្រុមហ៊ុន Voyah ដែលជាម៉ាករថយន្តលំដាប់ខ្ពស់របស់ក្រុមហ៊ុន Dongfeng។ ភាគីទាំងពីរនឹងសហការគ្នាលើការកសាងម៉ាកយីហោ ការបង្កើនសក្តានុពលទីផ្សារសកលរួមគ្នា និងការផ្គត់ផ្គង់ផលិតផល។

កាលពីថ្ងៃទី១៧ ខែធ្នូ លោក Feng Changjun អគ្គនាយកក្រុមហ៊ុន Dongfeng Motor លោក Lu Fang ប្រធានក្រុមហ៊ុន Voyah និងលោក Robin Zeng ជាប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន CATL បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះ។ កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខាដោយលោក Jiang Tao អគ្គនាយកក្រុមហ៊ុន Voyah និងលោក Luo Huiping អនុប្រធានផ្នែកខ្សែសង្វាក់ផលិតផលយានយន្តនៃក្រុមហ៊ុន CATL។

CATL signed 10-year cooperation agreement with Dongfeng’s Voyahយោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន CATL នឹងសហការគ្នាយ៉ាងសកម្មជាមួយ Voyah ក្នុងការអភិវឌ្ឍផលិតផលអាគុយសម្រាប់រថយន្តម៉ូឌែលថ្មីៗ។ ក្រុមហ៊ុនផលិតអាគុយធំបំផុតលើពិភពលោកមួយនេះ នឹងផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាចុងក្រោយបំផុតរបស់ខ្លួនជូនដល់ Voyah។ ភាគីទាំងពីរនឹងរួមគ្នាជំរុញការប្រើប្រាស់អាគុយចំនួន ៣ ស៊េរី រួមមាន៖ Qilin, Shenxing និង Freevoy។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រុមហ៊ុន CATL និង Voyah នឹងអនុវត្តកិច្ចសហប្រតិបត្តិការលើប្រព័ន្ធអេកូឡូស៊ីក្នុងវិស័យផ្លាស់ប្តូរអាគុយ (Battery Swapping)។ កាលពីថ្ងៃទី២១ ខែតុលា ក្រុមហ៊ុន CATL បានរាយការណ៍ថា ខ្លួនបានដំឡើងស្ថានីយផ្លាស់ប្តូរអាគុយជាង ៧០០ កន្លែង នៅក្នុងទីក្រុងចំនួន ៣៩ ទូទាំងប្រទេសចិន។ ស្ថានីយទាំងនោះអាចផ្ទុកអាគុយបានរហូតដល់ ៣០ គ្រាប់ ដែលអាចធ្វើការផ្លាស់ប្តូរបានក្នុងរយៈពេលត្រឹមតែ ១០០ វិនាទីប៉ុណ្ណោះ។ សមត្ថភាពអតិបរមាប្រចាំថ្ងៃនៃស្ថានីយនីមួយៗ គឺអាចផ្លាស់ប្តូរអាគុយបានចំនួន ៨២២ ដង។

ក្រុមហ៊ុន Voyah នឹងអភិវឌ្ឍយានយន្តដោយផ្អែកលើគ្រោងឆ្អឹង Bedrock Chassis របស់ក្រុមហ៊ុន CATL ។ គ្រោងឆ្អឹងនេះត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ គ្រោងឆ្អឹងប្រភេទស្កេតបត (Skateboard platform) នេះត្រូវបានអះអាងថាអាចឲ្យរថយន្តបើកបរបានចម្ងាយរហូតដល់ ១ ០០០ គីឡូម៉ែត្រ។ វាមានការរចនាបែបបញ្ចូលគ្នាដោយប្រើប្រាស់ដែកថែបប្រភេទ Hot-stamping កម្រិត ២ ០០០ MPa ព្រមទាំងគាំទ្រប្រព័ន្ធបញ្ជាតាមរយៈខ្សែអេឡិចត្រូនិច (Drive-by-wire)។ លើសពីនេះ វាក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាជំនួយការបើកបរកម្រិត L3 និង L4 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+