ក្រុមហ៊ុន Toyota ប្រចាំនៅសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះថា ខ្លួននឹងនាំយករថយន្តពេញនិយមបំផុត ៣ម៉ូឌែល គឺ Camry, Highlander និង Tundra ដែលផលិតនៅអាមេរិក ទៅលក់នៅទីផ្សារជប៉ុន ដែលជាប្រទេសដើមកំណើតរបស់ Toyota ចាប់ពីឆ្នាំ ២០២៦។

ក្នុងសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ចំពោះការលក់រថយន្ត៣ម៉ូឌែលនេះ នៅក្នុងទីផ្សារជប៉ុន Toyota នឹងអាចបំពេញតម្រូវការចម្រុះសម្រាប់អតិថិជន មិនតែប៉ុណ្ណោះ វាក៏នឹងជួយធ្វើឲ្យល្អប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាង ជប៉ុន និងអាមេរិកផងដែរ។

សូមបញ្ជាក់ថា មូលហេតុដែល Toyota សម្រេចយករថយន្តខ្លួនដែលផលិតនៅអាមេរិក មកលក់ក្នុងស្រុកវិញបែបនេះ គឺដោយសារក្រុមហ៊ុនជប៉ុនមួយនេះ ចង់ថ្នមចិត្តអាមេរិក ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ តែងតែរិះគន់នូវអសមតុល្យពាណិជ្ជកម្មជាមួយជប៉ុន ហើយម្យ៉ាងវិញទៀត ការដាក់រោងចក្រផលិតនៅអាមេរិកនេះ ក៏នឹងជួយឲ្យ Toyota ទទួលបានការបន្ធូរបន្ថយពន្ធមួយចំនួនផងដែរ។

កាលពីខែមុន ក្រុមហ៊ុន Toyota បានប្រកាសដាក់ទុនចំនួន ៩១២លានដុល្លារ ដើម្បីជំរុញផលិតកម្ម Hybrid នៅសហរដ្ឋអាមេរិក។ ទំហំវិនិយោគនេះ នឹងបែងចែកទៅតាមរោងចក្រក្នុងរដ្ឋផ្សេងៗ ដើម្បីផលិតម៉ាស៊ីន និង រថយន្ត ព្រមទាំងគ្រឿងបង្គុំ Hybrid នៅឆ្នាំ២០២៧។
ជាមួយគ្នានោះ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន Toyota បានបើកសម្ពោធរោងចក្រអាគុយរបស់ខ្លួនដែលមានតម្លៃ ១៣,៩ពាន់លានដុល្លារ នៅរដ្ឋការ៉ូលីណាខាងជើង នៃសហរដ្ឋអាមេរិក។ រោងចក្រនេះ ជាទីតាំងផលិតទី១១ របស់ Toyota ប៉ុន្តែជារោងចក្រអាគុយទី១ របស់ក្រុមហ៊ុនយក្សជប៉ុនមួយនេះ នៅអាមេរិក ដែលជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការឆ្ពោះទៅរករថយន្តអគ្គិសនី៕
















ការបោះជំហាននេះធ្វើឡើងបន្ទាប់ពីការបង្កើតមជ្ឈមណ្ឌលលក់រាយដែលមានការអនុញ្ញាតនៅក្រៅប្រទេសដំបូងគេរបស់ខ្លួន នៅក្នុងប្រទេសអ៊ូបេគីស្ថានកាលពីខែតុលា ជាកន្លែងដែលក្រុមហ៊ុនបានចាប់ផ្តើមលក់រថយន្តប្រភេទ extended-range (EREV) ម៉ូឌែល L9, L7 និង L6។
នៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រឆ្នាំនេះ Li Auto បានទទួលស្គាល់ថា “កំហុសដ៏ធំបំផុតរបស់ខ្លួនគឺការបង្អង់ការពង្រីកខ្លួនជាអន្តរជាតិឲ្យបានពេញលេញ”។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនគ្រោងនឹងពន្លឿនការចូលទៅកាន់ទីផ្សារពិភពលោកជាផ្លូវការឱ្យបានកាន់តែខ្លាំងក្លាបំផុត។
រថយន្ដ Ford F-150 Lightning EREV បានប្រើប្រាស់ម៉ាស៊ីនសាំង ដើរតួនាទីជាម៉ាសុីនភ្លើងសម្រាប់សាកថ្ម ហើយអាចពង្រីករយៈចម្ងាយបើកបរបានរហូតដល់ ១ ១២៦ គីឡូម៉ែត្រ។ ជាមួយនេះក្រុមហ៊ុន Ford Motor Company បានបញ្ជាក់ថាការផ្លាស់ប្តូររចនាសម្ព័ន្ធពីរថយន្តអគ្គិសនី EV មកជារថយន្ដពង្រីករយៈចម្ងាយបើកបរ (EREV) គឺដើម្បីដោះស្រាយបញ្ហាសំខាន់ចម្បងរបស់រថយន្តប្រភេទភីកអាប់ (Pick-up) ប្រើប្រាស់ថាមពលថ្មអគ្គិសនីសុទ្ធកំពុងជួបប្រទះរួមមាន៖ រយៈចម្ងាយនៃការបើកបរមិនបានឆ្ងាយនិងការចំណាយពេលរង់ចាំសាកថ្ម នៅជារឿងសំខាន់ហើយក៏ជាបញ្ហាដែលអតិថិជតែងតែលើកឡើង។






រថយន្ត Chery iCar V27 EREV ក៏បានបំពាក់មកជាមួយមុខងារជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ Falcon 700 របស់ក្រុមហ៊ុន Chery គាំទ្រដោយបន្ទះឈីប Horizon Robotics J6P ជាមួយនឹងថាមពលគណនា 560 TOPS និងឧបករណ៍ចាប់សញ្ញាចំនួន ២៧គ្រាប់ត្រូវបានបំពាក់ទូទាំងរថយន្ត ដូចគ្នាទៅនឹងអ្វីដែលមានបំពាក់នៅលើរថយន្ត Exeed Exlantix MX (ET5) ដែរ។ ឧបករណ៍ចាប់សញ្ញាទាំង ២៧គ្រាប់នោះរួមមាន៖ Lidar ចំនួនមួយ, រ៉ាដារលកមីលីម៉ែត្រ ចំនួន៣គ្រាប់, កាមេរ៉ា ១១គ្រាប់និងរ៉ាដាអ៊ុលត្រាសូនិចចំនួន ១២គ្រាប់។






មូលហេតុដែលធ្វើឲ្យរថយន្ដ Geely STARRAY EM-i PHEV មានកម្រិតសុីប្រេងតិចបែបនេះដោយសាររថយន្ដនេះត្រូវបានផលិតឡើងលើស្ថាបត្យកម្ម GEA ដែលខ្លួនបានអភិវឌ្ឍដោយ Geely ផ្ទាល់និងបានបំពាក់មកជាមួយបច្ចេកវិទ្យា EM-i Super Hybrid។ ចំពោះបច្ចេកវិទ្យានេះ អនុញ្ញាតឲ្យរថយន្ដនេះអាចប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធក៏បាន ប្រើម៉ាសុីនសាំងសុទ្ធក៏បាន និងប្រើរួមបញ្ចូលទាំងសាំងនិងអគ្គិសនីក៏បាន។




