ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន ចេញអាជ្ញាប័ណ្ណប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត 3 ជំនាន់ដំបូងរបស់ខ្លួន អនុញ្ញាតឲ្យធ្វើតេស្តលើផ្លូវសាធារណៈ

ស្របពេលដែលទីផ្សារបច្ចេកវិទ្យារថយន្តកំពុងមានការប្រកួតប្រវែងខ្លាំង ពេលនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន បានប្រកាសចេញជាផ្លូវការនូវអាជ្ញាប័ណ្ណប្រព័ន្បើកបរស្វ័យប្រវត្តិកម្រិត 3 (L3) ជំនាន់ដំបូងរបស់ខ្លួនហើយ ដោយក្នុងនោះ នេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរពីការធ្វើតេស្តបច្ចេកវិទ្យា ទៅជាការអនុវត្តជាក់ស្តែង។

យោងតាម MIIT រថយន្តអគ្គិសនីចំនួន ២គ្រឿង ដែលនឹងត្រូវបានអនុញ្ញាតឲ្យធ្វើតេស្តលើផ្លូវសាធារណៈមុនគេនោះ គឺរថយន្ត Deepal SL03 ប្រភេទអគ្គិសនីសុទ្ធ និងរថយន្ត Arcfox Alpha S ។

ក្នុងនោះ នៅក្នុងការធ្វើតេស្តនេះ រថយន្តទាំង ២ម៉ូឌែលនេះ នឹងត្រូវបានដាក់ឲដំណើរការនៅក្នុងផ្លូវល្បឿនលឿនក្នុងទីក្រុង Chongqing និងទីក្រុងប៉េកាំង ដើម្បីត្រួតពិនិត្យលើចំនុចជាច្រើន សម្រាប់ស្វែងរកកំហុស ពង្រឹងប្រតិបត្តិការ បង្កើនសុវត្ថិភាព និងកែលម្អប្រព័ន្ធគ្រប់គ្រង។

គួរបញ្ជាក់ថា ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត 3 (Level 3 Autonomous Driving) គឺជាប្រព័ន្ធបើកបរស្វ័យប្រវត្តិដែលអនុញ្ញាតឲ្យរថយន្តគ្រប់គ្រងការបើកបរដោយខ្លួនឯង (ក្នុងចំនួនកំណត់) ដោយមិនចាំបាច់តម្រូវឲអ្នកបើកបរផ្តោតអារម្មណ៍ខ្លាំង។

អ្វីដែល L3 អាចធ្វើបាន៖

  • រថយន្តអាចបើក បត់ ប្តូរគន្លង និងគ្រប់គ្រងល្បឿនដោយខ្លួនឯង

  • អ្នកបើកបរអាចលែងដៃពីចង្កូត និងផ្តោតអារម្មណ៍លើសកម្មភាពផ្សេងៗបាន (ឧ. មើលទូរស័ព្ទ ឬញាំអាហារជាដើម)

  • ប៉ុន្តែប្រើបានតែនៅក្នុងតែ Operational Design Domain (ODD) ដែលបានកំណត់ប៉ុណ្ណោះ
    (ឧ. ផ្លូវហាយវេ ឬផ្លូវដែលមានចរាចរណ៍កកស្ទះជាដើម)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast បើកសម្ពោធរោងចក្រទី១នៅអាស៊ាន ដែលស្ថិតនៅក្រៅវៀតណាម

ក្រុមហ៊ុនរថយន្តវៀតណាម VinFast បាន​បើកសម្ពោធជាផ្លូវការរោងចក្រ​នៅចាវ៉ាខាងលិច​ ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោយការសាងសង់ត្រឹមរយៈពេល ១៧ខែ។ នេះគឺជារោងចក្រទី៤ របស់ VinFast ប៉ុន្តែសម្រាប់នៅឥណ្ឌូណេស៊ីនេះ វាគឺជារោងចក្រទី១ នៅតំបន់អាស៊ាន ដែលស្ថិតក្រៅប្រទេសវៀតណាម។

រោងចក្រនេះ ត្រូវបានសាងសង់លើផ្ទៃដី ១៧១ហិចតា ដោយនឹងអភិវឌ្ឍក្នុងដំណាក់កាលជាច្រើន ជាមួយទឹកប្រាក់វិនិយោគសរុបជាង ១ពាន់លានដុល្លារ ដែលអាចផលិតរថយន្តបានដល់ ៣៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ ក្នុងនោះ ដំណាក់កាលដំបូង នឹងវិនិយោគជាង ៣០០លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនី ៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។

ដំណើរការផលិតរថយន្តនៅរោងចក្រ VinFast នេះ ធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិ ជាមួយ​បច្ចេកវិទ្យាឈានមុខ និងកម្រិតខ្ពស់ ដើម្បីធានាគុណភាពរថយន្ត។

ការដាក់រោងចក្ររបស់ VinFast នៅក្នុងប្រទេសឥណ្ឌូណេស៊ី នឹង​កាត់បន្ថយពេលវេលាចែកចាយរថយន្ត​ នៅក្នុងប្រទេសនេះ និងទីផ្សារប្រទេសអាស៊ានផ្សេងទៀតផងដែរ ដែល​ធ្វើឲ្យឥណ្ឌូណេស៊ី កាន់តែដើរតួនាទីសំខាន់​និងជាមជ្ឈមណ្ឌលរថយន្តអគ្គិសនីនៅក្នុងតំបន់។

គួរដឹងថា ម៉ូឌែលរថយន្ត VinFast ដែលកំពុងមានវត្តមាននៅឥណ្ឌូណេស៊ី រួមមានដូចជា VF 3, VF 5, VF e34, VF 7 និង Limo Green ដែលជារថយន្តប្រភេទ MPV គ្រោងនឹងចេញនៅខែមីនា ឆ្នាំ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng នឹងបើកខ្សែសង្វាក់ផលិតកម្មរថយន្តចង្កូតស្តាំដំបូងរបស់ខ្លួននៅម៉ាឡេស៊ី

ក្រុមហ៊ុន Xpeng Motors បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ី EPMB Group ដើម្បីបង្កើតប្រតិបត្តិការផលិតកម្មក្នុងស្រុកនៅប្រទេសម៉ាឡេស៊ី នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥។

គម្រោងនេះ គឺជាគម្រោងផលិតកម្មអន្តរជាតិទី ៣ របស់ Xpeng បន្ទាប់ពីគម្រោងស្រដៀងគ្នានៅឥណ្ឌូនេស៊ី និង អូទ្រីស ហើយក៏ជាខ្សែសង្វាក់ផលិតកម្មរថយន្តចង្កូតស្តាំ (RHD) ដំបូងបង្អស់របស់ក្រុមហ៊ុនផងដែរ។

យោងតាមកិច្ចព្រមព្រៀង ការផលិតត្រូវបានគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ខាងមុខនេះ ដោយផ្តោតដំបូងលើការផ្គុំរថយន្តម៉ូដែល G6 SUV និង X9 MPV ។ លើសពីនេះ រោងចក្រថ្មីនេះ ក៏នឹងបំពេញបន្ថែមដល់រោងចក្រដែលមានស្រាប់នៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ BYD Seal 08 និង Sealion 08 គ្រោង​នឹងដាក់​សម្ពោធជាផ្លូវការ​នៅ​ត្រីមាស​ទី ១ ឆ្នាំ២០២៦

នៅ​ថ្ងៃទី ១៥ ខែ​ធ្នូ ក្រុមហ៊ុន BYD បាន​ធ្វើការបង្ហើបពី​រថយន្តប្រភេទ Flagship កម្រិត​ខ្ពស់​ដែល​នឹង​មកដល់​ចំនួន២ម៉ូឌែលរបស់​ខ្លួនស្ថិត​ក្រោមត្រកូល​ Ocean series គឺ៖ រថយន្ត Seal 08 ប្រភេទ (Sedan) និង​រថយន្ត Sealion 08 ប្រភេទ (SUV)។

រថយន្ត​ទាំងពីរ​នេះ​​គ្រោង​នឹង​សម្ពោធ​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២៦ ខាងមុខនេះ ដោយ​បំពាក់​ដោយ​បច្ចេកវិទ្យា BYD ចុងក្រោយ​បំផុត។ នៅ​ពេល​អនាគត ក៏​នឹង​មាន​ការបន្ថែមនូវម៉ូឌែលរថយន្ដ Seal 09 និង Sealion 09 ផង​ដែរ ដោយ​បង្កើត​ជា​ស៊េរី “5678” សម្រាប់​ខ្សែ​ផលិតផល​ទាំងពីរ​នេះ។

រថយន្តទាំង ២ម៉ូឌែលនេះ​ត្រូវ​បានផលិត​ដោយ​ផ្អែក​លើ​រថយន្ត Ocean S concept ដែល​បាន​ដាក់​បង្ហាញ​កាលពី​ដើម​ឆ្នាំ​នេះ​ក្នុង​ពិព័រណ៍ Shanghai Auto Show ឆ្នាំ ២០២៥ កាលពី​ខែ​មេសា ដោយ​មាន​ការ​រចនា​ភាសា Ocean Aesthetic 2.0 ជំនាន់​ថ្មី។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន BYD បាន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​លក់​សម្រាប់​រថយន្ត Seal 08 electric sedan របស់​ខ្លួន​នៅ​ប្រទេស​ចិន​រួច​ហើយ​កាលពី​ដើម​ខែ​កុម្ភៈ​មុន។ រថយន្ត​នេះ​មាន​ប្រវែងតួខ្លួនសរុប ៤៧២០ ម.ម, ទទឹង: ១៨៨០ ម.ម, កម្ពស់ ១៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២៨២០ ម.ម។

សម្រាប់កម្រិតសមត្ថភាព BYD Seal 08 ម៉ូឌែលស្ដង់ដារ ដំណើរកាដោយ​ម៉ូទ័រ​អគ្គិសនី (TZ180XSR) ដែល​បង្កើត​ឡើង​ដោយ BYD ផ្ទាល់ អាចផលិយកម្លាំង​អតិបរមា​បាន ១១០ គីឡូវ៉ាត់ ឬ ១៤៨ សេះ បំពាក់ជាមួយកញ្ចប់​អាគុយ Blade battery (LFP) ទំហំ ៤៦.១ គីឡូវ៉ាត់​ម៉ោងនិងអាច​បើកបរ​បាន​ចម្ងាយ ៤៧០ គីឡូម៉ែត្រ គិតតាម​ស្តង់ដារវាស់ចម្ងាយ CLTC។

ចំណែកម៉ូដែល​កំពូល ដំណើរដោយ​ម៉ូទ័រ​អគ្គិសនី (TZ200XSBE) អាចផលិតកម្លាំង​អតិបរមា​បា ១៦០ គីឡូវ៉ាត់ ឬ ២១៥ សេះ បំពាក់ជាមួយ​កញ្ចប់​អាគុយ Blade battery ទំហំ ៥៦.៦ គីឡូវ៉ាត់​ម៉ោងនិងអាច​បើកបរ​បាន​ចម្ងាយ ៥៤៥ គីឡូម៉ែត្រ គិតតាម​ស្តង់ដារវាស់ចម្ងាយ CLTC។

ចំពោះ​រថយន្ត Sealion 08 វិញ យោង​តាម​ប្រភព​ព័ត៌មាន​ចិន 163 អ្នក​ដែល​ដឹង​រឿង​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ចែករំលែក​ថា រថយន្ត​នេះ​នឹង​មាន​ប្រវែងតួខ្លួនសរុប ៥០៤០ ម.ម និងមានប្រវែងគម្លាតកង់មុខក្រោយប្រមាណ ២៩៥០ ម.ម។ រថយន្ត Sealion 08 នេះ​នឹង​ប្រើប្រាស់​ការរចនាប្លង់កៅអី ៧  តាម​ទម្រង់ ២+៣+២។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតក្រុមហ៊ុនមិនបញ្ចេញអ្វីទេគឺរងចាំប្រកាសនៅថ្ងៃដាក់សម្ពោធជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០២៦ ចំនួនប្រើប្រាស់ EV នឹងកើន ៣០% ឯ PHEV កើន ៣២%

នៅឆ្នាំ២០២៦ ខាងមុខនេះ រថយន្តយន្តអគ្គិសនីត្រូវបានក្រុមហ៊ុន Gartner ព្យាករថា នឹងកើនឡើង ៣០% ស្មើនឹងចំនួន ១១៦លានគ្រឿង បើប្រៀបធៀបនឹងឆ្នាំ​២០២៥ ខណៈរថយន្តអគ្គិសនីលាយសាំង PHEV នឹងកើនឡើង ៣២% ស្មើនឹងជាង ៣៩,៨លានគ្រឿង។

ការប៉ាន់ស្មានពីកំណើនរថយន្តអគ្គិសនីនេះ គឺបានបង្ហាញពីការដែលអាចសម្រចបាន​លើរថយន្តប្រភេទនេះ បើទោះបីមានឧបសគ្គច្រើនបានកើតឡើង​ ក្នុងនោះ បណ្តាប្រទេសជាច្រើន បានបញ្ឈប់ការឧបត្ថម្ភធន និងការដំឡើងពន្ធរថយន្តអគ្គិសនីដែលនាំចូលសហរដ្ឋអាមេរិកជាដើម។

ការចែកចាយរថយន្តអគ្គិសនីសាកល ត្រូវបានមើលឃើញថា ភាគច្រើន​គឺសំដៅមកកាន់តំបន់អាស៊ី ក្នុងនោះ ប្រទេសចិន នឹងមានចំណែកទីផ្សារធំជាងគេបង្អស់ ប្រមាណ ៦១ភាគរយ នៅឆ្នាំក្រោយ។

ជាមួយគ្នានេះ គេក៏បានកត់សម្គាល់ពីកំណើនរថយន្ត PHEV ផងដែរ ដោយសារតែក្រុមហ៊ុនជាច្រើន ដោយរួមមានក្រុមហ៊ុនផងដែរ ជាពិសេស BYD បាន​នឹងកំពុងសម្រុកបញ្ចេញរថយន្តប្រភេទនេះ។ គួរដឹងថា បណ្តាក្រុមហ៊ុនចិន បាន​ព្យាយាម​បញ្ចេញរថយន្ត PHEV, DM-I ឬ EREV ដើម្បីចូលទៅកាន់ទីផ្សារអឺរ៉ុប បន្ទាប់ពីអឺរ៉ុប បានរឹតត្បិតពន្ធគយលើរថយន្តអគ្គិនសិរបស់ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Geely ចាប់ដៃគ្នាជាមួយ Volvo បង្កើតមជ្ឈមណ្ឌល​តេស្ត​សុវត្ថិភាព​ដ៏​ធំ​បំផុត​របស់​ពិភពលោកតម្លៃជិត ៣០០លានដុល្លារ

ក្រុមហ៊ុន​រថយន្ត​យក្ស​របស់​ចិន Geely Auto Group បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ មជ្ឈមណ្ឌល​សុវត្ថិភាពរបស់​ខ្លួន​នៅ​ទីក្រុង Hangzhou Bay ខេត្ត Zhejiang ប្រទេស​ចិន ​ជា​កន្លែង​តេស្ត​សុវត្ថិភាព​យានយន្ត​ដ៏​ធំ​បំផុត​របស់​ពិភពលោក។

មជ្ឈមណ្ឌល​នេះ​ទទួល​បានធនធានមនុស្ស​មាន​ជំនាញលើផ្នែក​សុវត្ថិភាព​របស់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ Volvo របស់ Geely តំណាង​ឲ្យ​ការ​វិនិយោគ​ជាង ២ពាន់​លាន​យ៉ន់ ឬស្មើនិងប្រមាណ ២៩០លាន​ដុល្លារ​និង​បាន​បង្កើត​កំណត់ត្រា​ពិភពលោក Guinness World Records ថ្មី​ចំនួនប្រាំ។

ទីតាំង​ទំហំ ៤៥ ០០០ ម៉ែត្រការ៉េ នេះ​បាន​ពង្រីក​គោលគំនិត​សុវត្ថិភាព​រថយន្ត​បែប​ប្រពៃណី ដោយ​បញ្ចូល​សមត្ថភាព​តេស្ត​ដ៏​ទូលំទូលាយ មិនមែន​ត្រឹមតែ​សម្រាប់​ការ​ការពារ​ការ​បុក​ទង្គិច​ដោយ​រូបវន្ត (physical crash protection) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងបញ្ចូល​ការតេស្ដ​កំពុង​លេច​ឡើង​ដូចជា ប្រព័ន្ធសុវត្ថិភាពតាម​ប្រព័ន្ធ​អ៊ីនធឺណិត (cybersecurity), ការ​ការពារ​ឯកជនភាព​ទិន្នន័យ (data privacy), និង ការ​ការពារ​សុខភាព (health protection) ផងដែរ។

ចំណុច​នេះ​ឆ្លុះបញ្ចាំង​ពី​ក្របខ័ណ្ឌនៃការធ្វើតេស្ដ “Comprehensive Safety 2.0” របស់ Geely ដែល​មាន​គោលដៅ “គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត (zero casualties), គ្មាន​គ្រោះថ្នាក់​ដល់​សុខភាព (zero health hazards), គ្មាន​ការ​បាត់បង់​ទ្រព្យសម្បត្តិ (zero property losses), និង គ្មាន​ការ​លេច​ធ្លាយ​ឯកជនភាព (zero privacy leaks)”។

Lynk & Co 900 passes the double crash test on third row safetyដើម្បី​បង្ហាញ​សមត្ថភាព​របស់​មជ្ឈមណ្ឌល Geely បាន​ធ្វើតេស្ត​បុក​ទង្គិច​ផ្ទាល់​លើ​រថយន្ត Lynk & Co 900 ពីរ​គ្រឿង​ក្នុង​អំឡុង​ពិធី​សម្ពោធ។ មជ្ឈមណ្ឌល​នេះ​មាន​មន្ទីរពិសោធន៍​ឯកទេស​ជាច្រើន រួម​មាន មន្ទីរពិសោធន៍​សម្រាប់​ការ​ផ្ទៀងផ្ទាត់​ប្រព័ន្ធជំនួយ​ការ​បើកបរ (assisted driving simulation verification labs), ការ​តេស្ត​ការពារ​អ្នក​ថ្មើរជើង (pedestrian protection testing), និង​ការ​តេស្ត​សុវត្ថិភាពលើ​បណ្តាញ​យានយន្ត (vehicle network security testing)។

Geely's Li Shufu in fundraising blitz to expand auto empire - Automotive  Newsក្រឡេកថយក្រោមបន្ថិចនៅ​ឆ្នាំ ២០០២ ក្រុមហ៊ុន Geely បាន​ផលិត​រថយន្ត​ដំបូង​របស់​ខ្លួន។ នៅ​ឆ្នាំ​ដដែល​នោះ ស្ថាបនិក​របស់​ក្រុមហ៊ុន គឺ​លោក Li Shufu បាន​បង្ហាញ​នូវ​មហិច្ឆតា​របស់​លោក​ក្នុង​ការ​ទិញ​យក​ក្រុមហ៊ុន Volvo ពី​ក្រុមហ៊ុន Ford។ នៅ​ឆ្នាំ ២០០៥ ក្រុមហ៊ុន Geely Automobile បាន​ដាក់​តាំង​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ត Frankfurt Motor Show ប៉ុន្តែ​ពាក្យស្នើសុំ​ទិដ្ឋាការ​ដំបូង​របស់​លោក Li Shufu ត្រូវ​បាន​បដិសេធ​ក្នុង​អំឡុង​ពេល​សម្ភាសន៍។ មន្ត្រី​ទិដ្ឋាការ​អាល្លឺម៉ង់​ប្រហែល​ជា​មិន​បាន​នឹក​ស្មាន​ដល់​ថា ត្រឹមតែ ប្រាំ​ឆ្នាំ ក្រោយ​មក ក្រុមហ៊ុន​រថយន្ត​ចិន​ដែល​មិនសូវ​ល្បី​ឈ្មោះ​នេះ នឹង​បន្ត​ទិញ​យក​ក្រុមហ៊ុន Volvo បាន​ដោយ​ជោគជ័យ​នោះ​ឡើយ។

ក្រោម​កម្មសិទ្ធិ​របស់ Geely ក្រុមហ៊ុន Volvo បាន​រីកចម្រើន​ដោយ​ជោគជ័យ​ជាង​សម័យកាល​ដែល​នៅ​ក្រោម​ក្រុមហ៊ុន Ford។ ដោយ​ទទួលស្គាល់​នូវ​ជំនាញ​ល្បីល្បាញ​របស់ Volvo លើ​ផ្នែក​សុវត្ថិភាព លោក Li Shufu បាន​ស្នើ​សុំ​ជំនួយ​ពី Volvo ក្នុង​ការ​រចនា​ហើយចូលអភិវឌ្ឍលើ​​មជ្ឈមណ្ឌល​តេស្ត​សុវត្ថិភាព​យានយន្ត​ដ៏​ធំ​បំផុត​របស់​ពិភពលោករួមគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជនទិញរថយន្ត MG ក្នុងខែធ្នូ មានឱកាសផ្សងសំណាងចាប់រង្វាន់ធំទឹកប្រាក់ ៥ពាន់ដុល្លារ

🎉 កម្មវិធីពិសេស Delivery Appreciation Campaign ផ្តល់ជូនការផ្សងសំណាងចាប់រង្វាន់ធំសម្បើមគឺ ទឹកប្រាក់ $5,000 🎉

អតិថិជនដែលអញ្ផើញមកទទួលរថយន្ត MG ក្នុងខែធ្នូនេះនឹងទទួលបានចូលរួមចាប់រង្វាន់ផ្សងសំណាង Lucky Draw ដើម្បីឈ្នះរង្វាន់ធំដ៏ពិសេសមួយគឺ​ 💰លុយសុទ្ធ $5,000💰ជាមួយលក្ខខណ្ឌងាយៗដូចជា៖
➡️ អញ្ផើញទទួលរថយន្តក្នុងខែធ្នូឆ្នាំ2025
➡️ រថយន្ត1គ្រឿង = ការបញ្ចូលឈ្មោះចូលការចាប់រង្វាន់1ដង
➡️ ការចាប់រង្វាន់នឹងធ្វើឡើងនៅថ្ងៃទី2 ខែមករា ឆ្នាំ2025 តាមរយៈការ Live ផ្ទាល់លើផេកផ្លូវការ MG Cambodia
🗓️ កម្មវិធីនេះផ្តល់ជូនសម្រាប់អតិថិជនដែលបង់ប្រាក់យករថយន្តចាប់ពីថ្ងៃទី1-31 ខែធ្នូ ឆ្នាំ2025

📣 សូមកុំឲ្យខកខានឳកាសពិសេសនេះណា៎ ចំនួនមានកំណត់!!!

📞 សម្រាប់ព័ត៍មានបន្ថែមបងៗអាចទាក់ទងតាមលេខទូរសព្ទ័៖
* 099 988 255 / 010 882 552 / 088 8825 528

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPENG គ្រោងដាក់រោងចក្រផលិតរថយន្តអគ្គិសនី នៅប្រទេសអាស៊ានមួយទៀតបន្ទាប់ពីឥណ្ឌូណេស៊ី

ប្រទេសនៅក្នុងតំបន់អាស៊ាន បានកំពុងក្លាយជាទីតាំងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនមួយទៀតហើយ គឺ XPENG ដោយក្រុមហ៊ុន​នេះគ្រោងនឹងដាក់រោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសម៉ាឡេស៊ី។

XPENG បានប្រកាសកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ថា ខ្លួន​កំពុងចរចាជាមួយដៃគូនៅក្នុងប្រទេសម៉ាឡេស៊ី គឺក្រុមហ៊ុន EPMB ដើម្បីចាប់ផ្តើម​ផលិតកម្ម​រថយន្តអគ្គិសនីទ្រង់ទ្រាយធំ នៅឆ្នាំ២០២៦ខាងមុខនេះ។ EPMB គឺជាក្រុមហ៊ុនម៉ាឡេស៊ី ដែលផលិតគ្រឿងបង្គុំរថយន្តដូចជា ប្លាស្ទីក និងតួអាលុយមីញូមជាដើម។

XPENG មានគោលដៅ​ធ្វើឲ្យម៉ាឡេស៊ី ក្លាយជាមូលដ្ឋានយុទ្ធសាស្រ្តមួយសម្រាប់ការពង្រីកទីផ្សាររថយន្តចង្កូតស្តាំនៅតំបន់អាស៊ាន។ យ៉ាងណាមិញ ក្រុមហ៊ុនចិនមួយនេះ មិនបាន​ទម្លាយឲ្យដឹងពីម៉ូឌែល និងចំនួនដែលត្រូវផលិតនោះទេ។

គួរដឹងថា បើសិនគម្រោងដាក់រោងចក្រនេះសម្រេចបាន នោះនឹងធ្វើឲ្យម៉ាឡេស៊ី ក្លាយជាប្រទេសអាស៊ានទី២ ដែលមានរោងចក្ររថយន្តរបស់ XPENG បន្ទាប់ពីឥណ្ឌូណេស៊ី ដែលបានដំឡើងម៉ូឌែល X9 រួចមកហើយ កាលពីខែកក្កដា ហើយក៏ជាមូលដ្ឋានផលិតកម្មក្រៅប្រទេសទីមួយរបស់ក្រុមហ៊ុនចិននេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យករថយន្តទៅឆៀករាល់ដង ធ្លាប់សម្គាល់ទេ តើគេត្រួតពិនិត្យផ្នែកណាខ្លះ?

ការយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក បានទៀងទាត់តាមកាលកំណត់ គឺពិតជាមានសារៈសំខាន់​ដល់សុវត្ថិភាព កាត់បន្ថយ​ការចំណាយថវិកាច្រើនលើការជួសជុលោ និងជាពិសេសគឺមិនទទួលរងការផាកពិន័យណាមួយឡើយ។

ដំណើរការ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មាន២ផ្នែក គឺត្រួតពិនិត្យដោយភ្នែក និងត្រួតពិនិត្យដោយឧបករណ៍។

១. ត្រួតពិនិត្យដោយភ្នែក គឺការត្រួតពិនិត្យភិនភាគទូទៅ ការពិនិត្យផ្នែកខាងក្រៅ និងការពិនិត្យគ្រឿងក្រោមយានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ២៥ចំណុចរួមមាន៖ ផ្លិតទឹក កញ្ចក់មុខ ខ្សែក្រវាត់សុវត្ថិភាព ទ្វារ- ត្រចៀកទ្វារ  កៅអីអ្នកបើកបរ-កៅអីអ្នកដំណើរខាងមុខ សំបកកង់ ប៊ូឡុងកង់-អេគ្រូ រនាំងសុវត្ថិភាព ភ្លើងសញ្ញាប្តូរទិស ភ្លើងស្តុប ស្លាកសញ្ញាចាំងពន្លឺ ធុងទឹក ម៉ាស៊ីន ប្រអប់លេខ-ប៉ុង បូមចង្កូត ចង្កូត ដងលំនឹង ឡាប-តំណឡាប ជន្ទាស-ប៊ូឡុងរាងអក្សរ U ខ្សែហ្វ្រាំង-ទុយោហ្រ្វាំង  អាម័រទីស័រ ទុយោប្រេង ឡាបទាញ់កង់ បំពង់ស៊ីមាំង-ស៊ីឡង់ស្យឺ និងគ្រោង-តួ។

២. ត្រួតពិនិត្យដោយឧបករណ៍ គឺត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗរបស់យានជំនិះ  លើមូលដ្ឋានត្រួតពិនិត្យចំនួន ៩ចំណុចរួមមាន៖ កុងទ័រល្បឿន កង់ទាញខាង កម្រិតកម្លាំងហ្វ្រាំងសរុប លម្អៀងកម្រិតកម្លាំងហ្វ្រាំង កម្រិតកម្លាំងហ្វ្រាំងដៃសរុប ភ្លើងហ្វា ភ្លើងកូត ស៊ីផ្លេ និងកម្រិតផ្សែង។

ជាទូទៅ ដំណើរការនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ត្រូវប្រើរយៈពេលពី ៥ ទៅ ១០នាទី ក្នុងយានជំនិះ១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Voyah Passion L PHEV ប្រើអគ្គិសនីសុទ្ធជិះបានដល់ ៤១០ គីឡូម៉ែត្រ ដាក់​លក់​នៅចិនក្នុង​តម្លៃជិត៤មុឺនដុល្លារ

កាលពី​ថ្ងៃទី ១០ ខែ​ធ្នូ ម៉ាកយីហោ Voyah របស់​ក្រុមហ៊ុន Dongfeng បាន​ដាក់​លក់​រថយន្ត Voyah  Passion L plug-in hybrid sedan របស់​ខ្លួន​នៅ​ប្រទេស​ចិន ផ្ដល់មកជាមួយជម្រើស២ម៉ូឌែល ដាក់លក់ក្នុងតម្លៃ​ចន្លោះ​ពី ២៧៩ ៩០០ ដល់ ៣០៩ ៩០០ យ៉ន់ ស្មើនិងប្រមាណចន្លោះពី ៣៩ ៦០០ ដល់ ៤៣ ៨០០ ដុល្លារ​។

រថយន្ត​ថ្មី​នេះ​បំពាក់មកជាមួយ​ស្ថាបត្យកម្ម ៨០០ វ៉ុល (800V architecture), ដំណើរដោយម៉ូទ័រ​អគ្គិសនីចំនួន២, បំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រង Huawei Qiankun ADS 4.0 និង​មានចម្ងាយ​ធ្វើបើកបរ​សរុបរហូតដល់ ១ ៤០០ គីឡូម៉ែត្រ។​ ចំពោះទំហំរូបរាងនៅផ្នែកខាថក្រៅរថយន្ត Voyah Passion L មានប្រវែងតួខ្លួនសរុប ៥ ១២៥មម ទទឹង ១ ៩៨៥មម កម្ពស់ ១ ៥២២មមនិងមានប្រវែងគម្លាតកង់មុខក្រោយ ៣ ០១០មម។

រថយន្ដនេះក៏ផ្ដល់មកជាមួយជម្រើសពណ៍ចំនួន ៦ផ្សេងគ្នា អនុញ្ញាតឲ្យអ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​ពណ៍តាមចិត្ដដែលខ្លួនស្រឡាញ់។ បើនិយាយពីកម្រិតសុវត្ថិភាពវិញក៏មិនធម្មតាដែរ តួ​រថយន្ត​ធ្វើ​ពី​អាលុយមីញ៉ូម​សុទ្ធ (all-aluminum chassis) ផ្ដល់នូវការការពារសុវត្ថិភាពខ្ពស់ ខណៈប្រព័ន្ធបូមវិញ នៅផ្នែកខាងមុខបំពាក់ជាមួយបូមឯករាជ្យ​ប្រភេទ double-wishbone និងបូម five-link នៅ​ផ្នែកខាងក្រោយ។

Voyah Passion L PHEV ក៏បំពាក់ជាមួយប្រព័ន្ធ​ចង្កូត​ឯករាជ្យ​អាចបត់កង់​ក្រោយ​បាន ១០ ដឺក្រេ និង​ប្រព័ន្ធ​បូមខ្យល់  ដែល​អាច​លៃតម្រូវ​កម្ពស់​បាន ៦៥ មីល្លីម៉ែត្រ រួម​ជាមួយ​នឹង​ប្រព័ន្ធ​ទប់​លំនឹង CDC dampers ។ ក្រៅពីបំពាក់ជាមួយប្រព័ន្ធពិសេសហើយរថយន្ដនេះក៏បំពាក់ជាមួយប្រព័ន្ធ​បើកបរ​កម្រិត​ខ្ពស់ Huawei Qiankun ADS 4.0 ត្រូវ​បាន​គាំទ្រ​ដោយ៖

  • Lidar នៅ​លើ​ដំបូល​ ១៩២ ខ្សែ។
  • រ៉ាដា 4D millimeter-wave ចំនួន ៣។
  • កាមេរ៉ា​ចំនួន ១១គ្រាប់។
  • ​រ៉ាដា ultrasonic ចំនួន ១២គ្រាប់។

សម្រាប់កម្រិតសមត្ថភាពវិញរថយន្ត Voyah Passion L បំពាក់ជាមួយប្រព័ន្ធ Plug-in Hybrid ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន២ ចំពោះម៉ាសុីនរបស់រថយន្ដនេះអាចផលិតបាន ១០៥ គីឡូវ៉ាត់ ឬស្មើនឹង ១៤១ សេះ និង​កម្លាំង​រមួលអតិបរមា ២២០ ញូតុនម៉ែត្រ។ ចំណែកម៉ូទ័រអគ្គីសនីផ្នែកខាងមុខរបស់រថយន្ដ Voyah Passion L អាចផលិតខាកម្លាំង ១៥០ គីឡូវ៉ាត់ ស្មើនឹង ២០១ សេះ កម្លាំង​រមួល ៣០០ ញូតុនម៉ែត្រ ខណៈម៉ូទ័រអគ្គិសនីផ្នែកខាងក្រោយអាចផលិតកម្លាំងបាន ២៣០ គីឡូវ៉ាត់ ស្មើនឹង ៣០៨ សេះ និងកម្លាំង​រមួល ៣៩៥ ញូតុនម៉ែត្រ។

Voyah Passion L PHEV ត្រូវបានបំពាក់មកជាមួយអាគយត Ternary Lithium ទំហំ ៦៣ គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC តែប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៤០០ គីឡូម៉ែត្រ ហើយ​ការ​ស៊ី​សាំង​គឺ ០.១៧ លីត្រ/១០០ គីឡូម៉ែត្រ ហើយ​មានកម្រិត​ស៊ី​សាំង​ត្រឹមតែ ០.១៧ លីត្រ/១០០ គីឡូម៉ែត្រ ពេលអាគុយរបស់រថយន្ដនេះមានថាមពលពេញ។ បន្ថែមពីនេះរថយន្ដនេះក៏គាំទ្រការសាកថ្ម 5C អាចសាកពី ២០% ទៅ ៨០% ចំណាយ​ពេល​ត្រឹមតែ ១២ នាទី។

ចូលមកដល់ការ​រចនា​ផ្នែកខាងក្នុង Voyah Passion L ត្រូវបាន​លេងបន្ថែមដោយការតុបតែងដោយឈើ និង​សម្ភារៈ​ផ្នែកក្នុងត្រូវបានបំពាក់ដោយស្បែក។ នៅផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កុងទ័រ LCD ទំហំ ១០.២៥ អ៊ីញ, អេក្រង់កម្សាន្ដ 3K ទំហំ ១៦.១ អ៊ីញ ដំណើរការដោយ​ប្រព័ន្ធ​កាប៊ីន​ឆ្លាតវៃ HarmonySpace 5 របស់ Huawei ប្រព័ន្ធ, មុខងារស្លាយកុងទ័រ AR-HUDទំហំ ៣៩ អ៊ីញ, កន្លែង​សាក​ថ្ម​ឥត​ខ្សែទំហំ ៥០ វ៉ាត់, ទូទឹកកក​តូច ទំហំ ៦.៦ លីត្រ ត្រូវ​បាន​បង្កប់​ក្រោម​កុងសូល​កណ្តាល​អាចកំណត់​សីតុណ្ហភាព​ពី -៦°C ដល់ ៥០°C និង​បំពាក់​ជាមួយ​អេក្រង់ LCD ទំហំ ៨ អ៊ីញ សម្រាប់អ្នករួមដំណើរនៅកៅអីខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+