ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋសម្រេច​ឲ្យធ្វើសេវាកម្មបញ្ចូលថាមពល EV នៅសៀមរាប ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន

អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២៥ បាន​សម្រេចចេញអាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន និងបុគ្គឯកជន មួយចំនួន សម្រាប់​ធ្វើសេវាកម្មបញ្ចូល​ថាមពលយានយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា រួមមានដូចខាងក្រោម៖

-ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ស្ថិតនៅក្រុងសៀមរាប និងក្រុងព្រះសីហនុ។

-សហគ្រាស ខេស៊ី ខ្មែរអ៊ីវី & ខេមអ៊ីវី ឆាចជីង និងលោកស្រី ខៀវ ម៉ាឡែន ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្រុកក្រគរ ស្រុកវាលវែង ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ និងក្រុងប៉ៃលិន។

-សហគ្រាស ហុង ទ្រី168 ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

-លោកស្រី រុន ស្រីទូច មានទីតាំងស្ថិតនៅផ្លូវក្រវ៉ាត់ក្រុង២ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅអំឡុងដើមឆ្នាំ២០២៦ខាងមុខនេះ ក្នុង១ខេត្ត នៃប្រទេសកម្ពុជា នឹង​មាន​ស្ថានីយបញ្ចូលថាមពលយានយន្ត​អគ្គិសនី យ៉ាងហោចណាស់ ២ ទៅ ៣កន្លែង ដើម្បីជំរុញ​ការប្រើប្រាស់​រថយន្តប្រភេទនេះ។ នេះបើតាមការបញ្ជាក់របស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។

គួរដឹងថា រាល់ការធ្វើសេវាកម្ម​បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ ស្ថានីយបញ្ចូលថាមពល​ដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់

-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត

-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ

-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ

-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Li Auto បានដាក់លក់​វ៉ែនតា​ឆ្លាតវៃតម្លៃ ២៨០ដុល្លារ​​មាន​មុខងារ​ភ្ជាប់ជាមួយការបញ្ជា​របស់រថយន្ត

ក្រុមហ៊ុន Li Auto បាន​ដាក់​លក់​វ៉ែនតា​ឆ្លាតវៃ (A)I ដំបូង​របស់​ខ្លួន​ឈ្មោះ Livis មានតម្លៃ​ចាប់ផ្តើម​ពី ១៩៩៩ យ៉ន់ (ឬស្មើនិងប្រមាណ ២៨០ដុល្លារ​)។ ឈ្មោះ Livis ត្រូវ​បាន​បង្កើត​ឡើង​ពី Li Auto និង “Jarvis” ដែល​ជា​ជំនួយការ AI ​ខ្សែភាពយន្ត Iron Man។

វ៉ែនតា Livis របស់នេះ Li Auto មាន​ទម្ងន់ ៣៦ ក្រាម ដែល​ត្រូវ​បាន​អះអាង​ថា ស្រាល​ជាង ២០% បើ​ធៀប​នឹង​វ៉ែនតា AI ធម្មតា​នៅ​លើ​ទីផ្សារ។ វ៉ែនតា​នេះ​មាន​រចនាប័ទ្ម Wellington បែប​បុរាណ ហើយ​មាន​បី​ពណ៌​គឺ ខ្មៅ​បុរាណ (classic black), ប្រផេះ​ (tech grey) និង​បៃតង​ (olive green) ជាមួយ​ជម្រើស​ផ្ទៃ​ភ្លឺ (glossy) ឬ​ផ្ទៃ​រលោង (matte finishes)។

វែនតា Livis ទាំងអស់​បំពាក់ជាមួយ​ស្តង់ដារ​កញ្ចក់ Zeiss ​កញ្ចក់​ទាំងនេះ​ធានា​នូវ​ភាព​មើល​ឃើញ​ច្បាស់​នៃមុខងារស្លាយកុងទ័រ Head-Up Displays (HUD) និង​អាច​អនុញ្ញាត​ឲ្យដោះសោ Face ID បាន។ ជាងនេះទៅទៀត កញ្ចក់​របស់វាអាច​ផ្លាស់ប្តូរ​ពណ៌​តាម​ពន្លឺផងដែរ  ដើម្បី​បំពេញតាម​តម្រូវការ​មើលឃើញ​ផ្សេងៗ​របស់​អ្នកប្រើប្រាស់​ក្នុង​ប្រចាំថ្ងៃនិងអាចប្រើជា​វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ ដោយវាមុខងារប្តូរ​ពណ៌​ដោយ​ឆ្លើយតប​ទៅ​នឹង​ពន្លឺពីកញ្ចក់ងងឹត​ទៅ​ជា​ពណ៌​ស្រអាប់ នៅពេល​មាន​កាំរស្មី​អ៊ុលត្រាវីយូឡេ (UV) ហើយ​ត្រឡប់​ទៅជា​ថ្លា​វិញ​នៅពេល​គ្មាន​កាំរស្មី​ (UV)។

វ៉ែនតា Livis ផ្តល់​នូវ​រយៈពេល​ប្រើប្រាស់​ធម្មតាបានរហូតដល់ ១៨.៨ ម៉ោង។ ការសាកថ្មមិនស្មុគស្មាញច្រើនទេគឺប្រើប្រអប់ដាក់វ៉ែនតាដើម្បី​សាក​ថ្ម​ឥត​ខ្សែ​ស្តង់ដារដែល​ស្រដៀង​នឹង AirPods។ លើសពីនេះ វ៉ែនតា​នេះ​គាំទ្រ​ការ​សាក​ថ្ម​លឿន​ឥត​ខ្សែ​ជាមួយ​នឹង​រថយន្ត Li Auto នេះជាចំណុចពិសេសមួយដែលពួកគេរចនាជាពិសេសសម្រាប់តែអតិថិជនរបស់ Li Auto តែម្ដង។

នៅ​ខាងក្នុង វ៉ែនតា Livis បំពាក់មកជាមួយបន្ទះ​ឈីប​គ្រប់គ្រង​ Hengxuan BES2800 និង​បន្ទះ​ឈីប​រូបភាព ISP ឯករាជ្យ ដោយត្រូវ​បាន​បំពាក់​លើកាមេរ៉ា SONY IMX681 ដែល​មាន​សមត្ថភាព​ថត​រូបភាព ១២ មេហ្គាភិចសែល និង​វីដេអូ 4K ជាមួយ​នឹង​ប្រព័ន្ធ​ទប់លំនឹង​រូបភាព​អេឡិចត្រូនិក (electronic image stabilisation)។

ចំណុច​លក់​ដ៏​លេចធ្លោ​បំផុត​របស់ Livis គឺ​ការ​រួមបញ្ចូល​គ្នា​យ៉ាង​រលូន​ជាមួយ​នឹង​រថយន្ត Li Auto។ ដោយ​អាចប្រើប្រាស់មុខងារ​ Bluetooth និងអុិនធើណេត 5G វ៉ែនតា​នេះនឹង​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ព័ត៌មាន​កម្សាន្ត​របស់​រថយន្ត (infotainment system) ដែល​អាច​ឱ្យ​មាន​ការ​បញ្ជា​ពី​ចម្ងាយ​ដោយ​ប្រើ​សំឡេង។ អ្នកប្រើប្រាស់​អាច​ចេញ​បញ្ជា​ដោយ​សំឡេង​ពី​ចម្ងាយ​រហូតដល់ ១០០ ម៉ែត្រ ដើម្បី​បញ្ជា​ទ្វារ​, បើក​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ទុកមុន, បើក​កម្តៅ​កៅអី (seat heating), និង​សូម្បីតែ​ពិនិត្យ​មើល​ចម្ងាយ​ធ្វើដំណើរ​ដែល​នៅសល់ និង​ស្ថានភាព​សាក​ថ្ម​របស់​រថយន្ត​ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីការកំណត់​ល្បឿន​សម្រាប់រថយន្តនៅកម្ពុជា

​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​ណែនាំឲ្យនគរបាលចរាចរណ៍ ចាប់ផ្តើមរឹតបន្តឹងច្បាប់ឡើងវិញ។ ក្នុងនោះ ការចាប់ល្បឿនដែលបើកបរលើសកំណត់ពីច្បាប់ គឺ​ជាចំណុច​ដែលអ្នកបើកបរទាំងឡាយ ​ត្រូវចាប់អារម្មណ៍បំផុត និងត្រូវគោរព​យ៉ាងខ្ជាប់ខ្ជួន បើទោះបីជាពេលនេះ នៅត្រឹមការអប់រំ មិនទាន់មានការផាកពិន័យក៏ដោយ។

យោងតាមអនុក្រឹត្យស្តីពី «ការកំណត់ល្បឿនសម្រាប់យានជំនិះ» ចុះកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០១៥ បាន​ចែងពីលក្ខខណ្ឌ​សម្រាប់់បើកបររថយន្ត​នៅតាមផ្លូវថ្នល់ ដូចខាងក្រោម៖

១. អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនស្របតាមផ្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ។

២. នៅកន្លែងដែលពុំមានផ្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមា ដូចខាងក្រោម៖

ក. នៅក្នុងទីប្រជុំជនល្បឿនអតិបរមា ត្រូវកំណត់ត្រឹម ៤០គីឡូម៉ែត្រ/ម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ។

ខ. នៅក្រៅទីប្រជុំជន ល្បឿនអតិបរមា ត្រូវកំណត់ត្រឹម ៨០គីឡូម៉ែត្រ/ម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ  និងអាចបើកបរដល់ល្បឿន ៩០គីឡូម៉ែត្រ/ម៉ោង នៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ ហើយមានគន្លងផ្លូវចាប់ពី៤ឡើងទៅ។

គួរយល់ដឹងបន្ថែមដែរថា អ្នកបើកបរត្រូវគ្រប់គ្រងលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមស្ថានភាពជាក់ស្តែង ដើម្បីអាចបញ្ឈប់យានជំនិះបានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ដាក់លក់​រថយន្ត PHEV ជាលើកដំបូង និងធូរថ្លៃជាងគេបំផុតនៅជប៉ុន

ក្រុមហ៊ុន BYD បាន​សម្ពោធដាក់លក់ជាផ្លូវការរថយន្ត Sealion 6 នៅក្នុងប្រទេសជប៉ុន នាដើមខែធ្នូ ឆ្នាំ​២០២៥នេះ ក្នុងតម្លៃ ២៦ ៧០០ដុល្លារ ដែលជាធូរថ្លៃបំផុតនៅក្នុងទីផ្សារ​ប្រទេសនេះ ក្នុងចំណោម​ប្រភេទរថយន្ត SUV PHEV។ វាក៏ជារថយន្ត PHEV ទី១ របស់ BYD ផងដែរដែលលក់នៅជប៉ុន បន្ទាប់ពីបានចូលទីផ្សារនេះ ក្នុងឆ្នាំ២០២៣ ជាមួយនឹងរថយន្តអគ្គិសនី ៤ម៉ូឌែល។

 

គួរដឹងថា រថយន្ត Sealion 6 ជារថយន្តលក់ដាច់បំផុតមួយ ដែលមានចំណែកទីផ្សារប្រហែល ៣០ភាគរយ នៃការលក់រថយន្ត PHEV ទូទាំងពិភពលោក។ នៅជប៉ុន​ តម្លៃនេះ បាន​ប្រជែងយ៉ាងខ្លាំងជាមួយរថយន្តក្រុមហ៊ុនធំៗ រួមមាន Mitsubishi Outlander PHEV ជាដើម ហើយក៏ជាយុទ្ធសាស្រ្តរបស់ BYD ដែលផ្តោតគោលដៅ​អតិថជន​ជប៉ុន ដែលចូលចិត្ត Hybrid ជាង ព្រោះតែកង្វះខាតស្ថានីយបញ្ចូលថាមពល។

ក្រុមហ៊ុន BYD បានលើកឡើងថា រថយន្ត Sealion 6 ត្រូវបាន​កែសម្រួល​សម្រាប់​ទីផ្សារជប៉ុន ដោយផ្អែកលើការប្រមូលព័ត៌មានត្រឡប់ពីអតិថិជនក្នុងស្រុក ដូចជាការបង្កើន​ផាសុខភាព​កៅអីខាងក្រោយ និងកាត់បន្ថយរំញ័រជាដើម។ ក្រុមហ៊ុនចិននេះ ក៏គ្រោងបន្ថែមម៉ូឌែល PHEV ទៀតផងដែរ ក្នុងប្រទេសជប៉ុន។

 

បើរត់តែលើអគ្គិសនីសុទ្ធ BYD Sealion 6 អាចបើកបរបានចម្ងាយប្រហែល ១០០គីឡូម៉ែត្ររាល់ពេលសាកពេញ ហើយបើរត់លើម៉ាស៊ីនសាំងវិញ កម្រិតប្រើប្រាស់ជាមធ្យម ជាង ៤លីត្រប៉ុណ្ណោះ​ក្នុង១០០គីឡូម៉ែត្រ។

យោងតាមតួលេខពីសមាគមអ្នកនាំចូលរថយន្តនៃប្រទេសជប៉ុន ឲ្យដឹងថា គិតពីខែមករា ដល់ តុលា ឆ្នាំ២០២៥ BYD លក់​រថយន្តបានចំនួន ៣២៩៨គ្រឿង ក្នុងប្រទេសមួយនេះ កើនឡើង ៦០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota RAV4 ត្រឡប់​មក​កាន់​តំណែង​កំពូល​ជារថយន្ដលក់ដាច់បំផុតនៅខែវិច្ឆិកាក្នុងទីផ្សារអូស្រ្ដាលី

យោងតាមកាចុះផ្សាយពីសារព័ត័មាន The Drive រថយន្ដ Toyota RAV4 បាន​វិលត្រឡប់​មក​កាន់​តំណែង​កំពូល​​ជារថយន្ដលក់ដាច់បំផុតកាលពីខែវិច្ឆិកា មុន​ពេល​ម៉ូឌែល RAV4 ​ជំនាន់​ថ្មី​មកដល់​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។

Toyota unveils 2026 RAV4 with new GR Sport model and hybrid optionsទោះបីជា​រថយន្ដ RAV4 មានទីផ្សារខ្ពស់ខ្លាំងនៅប្រទេសអូស្ដ្រាលីក៏ដោយ ប៉ុន្ដែចំនួននៃការលក់​សរុបប្រចាំឆ្នាំគិតត្រឹមខែវិច្ឆិកា បានធ្លាក់ចុះខ្លះ បើ​ធៀប​នឹងចំនួនលក់សរុបកាលប្រចាំឆ្នាំគិតត្រឹមវិច្ឆិកាដូចគ្នា​​កាលពីឆ្នាំ​មុន ​ធ្លាក់ចុះ​ត្រឹមតែ ១.៨ ភាគរយ ពោល​គឺ​ពីចំនួន ១០១ ៧០៧ គ្រឿង មក​ត្រឹម ៩៩ ៩០៦ គ្រឿង។

ប៉ុន្តែបើនិយាយពីការលក់សរុបប្រចាំឆ្នាំ២០២៥ នៅសល់មួយ​ខែ​ទៀត​ទើបត្រូបញ្ចប់ឆ្នាំ ២០២៥ រថយន្ដ Toyota RAV4 នៅតែមាន​ឱកាស​ខ្ពស់​ក្នុង​ការ​បង្កើត​កំណត់ត្រា​លក់​ប្រចាំ​ឆ្នាំ​មួយ​ទៀត ដោយត្រូវពឹងផ្អែកលើខែ​ខែធ្នូ​ដើម្បី​សម្រេច​គោលដៅ។ ដើម្បីបំបែកកំណត់ត្រាលក់ឆ្នាំ ​Toyota RAV4 ត្រូវលក់រថយន្ត​ត្រឹមតែចំនួន ១ ៩០០ គ្រឿង។ ជាមួយចំនួននៃការលក់នេះហាក់មិនពិបាកខ្លាំងពេកទេសម្រាប់ក្រុមហ៊ុនជប៉ុន Toyota នេះយោងតាមទិន្ខន័យរថយន្ដ RAV4 ត្រូវបានលក់ចេញកាលពីខែមុន។

2026 Toyota RAV4 unveiled in full!យោងតាមការរបាយការណ៍ពីទិន្នន័យ​ពី​សភាពាណិជ្ជកម្ម​សហព័ន្ធ​ឧស្សាហកម្ម​រថយន្តនិង​ក្រុមប្រឹក្សា​យានយន្ត​អគ្គិសនី  Toyota RAV4 ត្រូវបានលក់ចេញបានចំនួនសរុប ៦ ៣៩០ គ្រឿងនៅទីផ្សារប្រទេសអូស្រ្ដាលី កាលពីខែវិច្ឆិកា កើនឡើង ១៥.៦% ធ្វើរថយន្ដម៉ូឌែលហក់ឡើងឈរលេខ១ ​ជារថយន្ដលក់ដាច់បំផុតនៅខែវិច្ឆិកា។

ក្រឡេកមកមើលរថយន្តឈរនៅចំណាត់ថ្នាក់ទី២គឺ Frod Ranger លក់សរុបបានចំនួន ៤ ៦៧៣ គ្រឿង ខណៈចំណាត់ថ្នាក់ទី៣ បានទៅលើរថយន្ដ Toyota HiLux លក់សរុបបានចំនួន ៣ ៤១៨ គ្រឿង។ ជាមួយទិន្ន័យលក់ប្រចាំខែវិច្ឆកានេះ ក្រុមហ៊ុន Toyota នៅតែ​រក្សា​តំណែង​ជា​យីហោ​លក់ដាច់​បំផុត​ក្នុង​ប្រទេស (អូស្ត្រាលី) ជាមួយ​និងការលក់រថយន្ដសរុបដល់ទៅ ១៩ ៧៨៧ គ្រឿង ខណៈរថយន្ដលក់ដាច់បំផុតរបស់ក្រុមហ៊ុនជប៉ុនមួយនេះគឺរថយន្ដ RAV4៕

Toyota HiLux going (mild) hybrid for Australia in 2024 | Nelson Bay, NSW

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota មិនត្រឹមតែដំឡើងទេ តែក៏មានបំណងផលិតរថយន្តនៅកម្ពុជាដែរ

នាពេលអនាគត ក្រុមហ៊ុន Toyota ក៏​មាន​បំណងចង់ផលិតរថយន្ត​នៅកម្ពុជាផងដែរ ខណៈដែលរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ទទួលបានការពេញនិយមខ្លាំង​នៅក្នុងប្រទេស។

ថ្លែងក្នុងកិច្ចសម្ភាសន៍​ជាមួយសារព័ត៌មានកម្ពុជាថ្មី ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២៥ លោក Tschiya Kensuke អគ្គនាយក​នៃក្រុមហ៊ុនរោងចក្រដំឡើង​រថយន្តតូយ៉ូតានៅកម្ពុជា Toyota Tsusho Manufacturing Cambodia បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​បានសម្រេចនូវការដំឡើងរថយន្តរួចមកហើយ ជំហានបន្ទាប់ គឺនឹង​បង្កើនចំនួនដំឡើងរថយន្ត និងបន្ថែមម៉ូឌែល ហើយបន្តមកទៀតនឹងឈានដល់ការផលិត និងនាំចេញតែម្តង ប៉ុន្តែលុះត្រាតែមានការគាំទ្រ និងកិច្ចសហការបន្ថែមពីរាជរដ្ឋាភិបាល និងមានសន្ទុះតម្រូវការច្រើនខ្លាំង។

សូមជម្រាប​ថា រោងចក្រ​ផ្គុំ និងដំឡើងរថយន្តរបស់​ក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia ត្រូវបានសម្ពោធជាផ្លូវការ កាលពីខែឧសភា ឆ្នាំ២០២៤ ដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ រោងចក្រនេះ បាននឹងកំពុងដំឡើង​រថយន្ត ២ម៉ូឌែល គឺ Fortuner ដែលជាប្រភេទ SUV និង Hilux ដែលជាប្រភេទភីកអាប់។

បើតាមលោកអគ្គនាយក ក៏បានឲ្យដឹងដែរថា រថយន្តដែលដំឡើងក្នុងស្រុកនេះ មានតម្លៃធូរជាងមុនមួយកម្រិត និងបានធ្វើឲ្យ​ចំនួនលក់កើនឡើងផងដែរ។ គិតមកដល់ពេលនេះ Toyota បានដំឡើង​រថយន្តនៅកម្ពុជា បានប្រមាណ ៣ពាន់គ្រឿងហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Century ជំនាន់​ក្រោយ​នឹងមិន​មានជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធនោះទេ

ក្រុមហ៊ុន Toyota បាន​បញ្ជាក់​ថារថយន្ត​ប្រណីតត្រកូល Century ជំនាន់​ក្រោយ​របស់​ខ្លួន​នឹង​មិនមានជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធនោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​នឹងបន្ដ​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​​ម៉ាស៊ីន​ចំហេះ​ខាងក្នុង (ICE) សម្រាប់ទំហំចំនួន​ស៊ីឡាំង​នៅ​មិនទាន់​អាចបញ្ជាក់បាននៅឡើយទេ។

Toyota's New Century Brand Debuts Extravagant Coupeមុន​ពេល​ការ​ពង្រីក​ជា​សាកល​នៃ​យីហោ​រថយន្ត​ប្រណីត​របស់​ក្រុមហ៊ុនជប៉ុនមួយនេះ​ ចាប់តាំងពីការ​ដាក់​លក់​ដំបូង​ក្នុង​ឆ្នាំ ១៩៦៧ នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន​ Toyota បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី CarExpert ថាប្រព័ន្ធ​ថាមពល​របស់​ខ្លួន​នៅ​មិនទាន់​ត្រូវ​បាន​កំណត់​ច្បាស់លាស់​នៅឡើយ បន្ទាប់ពីរថយន្ដគម្រូ Century ជំនាន់​ក្រោយ បានបង្ហាញខ្លួន​នៅ​ពិព័រណ៍ Japan Mobility Show (JMS) ក្នុង​ទីក្រុង​តូក្យូ កាលពី​ខែ​តុលា។

1967 Century (1st generation) | Toyota | Global Newsroom | Toyota Motor  Corporation Official Global Websiteលោក Takashi Uehara ប្រធាន​ផ្នែកប្រព័ន្ធថាមពលរបស់ Toyota បាន​ថ្លែង​ថា៖ “យើង​មិនទាន់​បាន​សម្រេច​ចិត្ត​ថា​តើ​ម៉ាស៊ីន​ប្រភេទ​ណា​ដែល​នឹង​ត្រូវ​បាន​ដំឡើង​នៅឡើយ​ទេ”។ ខណៈ​ដែល​លោក​មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែម​ណា​មួយ នៅពេល​ត្រូវ​បាន​ស្នើសុំ​ឲ្យ​បញ្ជាក់​ថា តើ​ម៉ូឌែល Century ថ្មី​នេះ​នឹង​ជា​រថយន្តប្រើប្រាស់ចំហេះក្នុង (ICE) ឬ​​ជា​រថយន្ត​អគ្គិសនី​ប្រើអគ្គិសនិសុទ្ធ (EV) នោះទេ ប៉ុន្តែលោក Uehara បាន​និយាយយ៉ាងខ្លីថា៖ “បាទ វា​នឹង​មាន​ម៉ាស៊ីន”។

Toyota Century Coupe Concept aims grand tourer at discerning clientele |  Drivingជាមួយចម្លើយនេះអាចបញ្ជាក់បានថារថយន្ត Toyota Century ជំនាន់​ក្រោយ​នឹងមិន​មានជម្រើសប្រើអគ្គិសនីសុទ្ធទេ។ ជាមួយគ្នានេះ​រថយន្ដនេះអាចនឹងប្រើម៉ាសុីនទំហំ ៨សុីឡាំង ដែល​លោក Uehara បាន​ប្រាប់ CarExpert ថានឹង​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​រថយន្ត Lexus Supercar ជំនាន់​ក្រោយ និង​រថយន្ត Toyota GR GT (Performance Flagship) ដែល​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចុង​សប្តាហ៍​នេះ ទោះបីជា​មិនទាន់​ច្បាស់​ថា​តើ​វា​នឹង​ត្រូវ​អនុវត្ត​ដាច់ដោយឡែក ឬ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ V8 Petrol-Electric Hybrid ថ្មី​ក៏ដោយ។

រថយន្ត Century sedan ធ្លាប់​ជា​រថយន្ត Toyota តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ ដែល​មាន​ម៉ាស៊ីនទំហំដល់ ១២សុីឡាំង។ រថយន្ត Limousine ជំនាន់​ទីពីរ (ឆ្នាំ ១៩៩៧–២០១៧) ប្រើប្រាស់​ម៉ាស៊ីនចំណុះ ៥.០ លីត្រ ទំហំ១២សុីឡាំង។ ម៉ាស៊ីនទំហំ១២សុីឡាំងនេះ ត្រូវ​បាន​ជំនួស​ដោយ​ប្រព័ន្ធ​ថាមពល​កូនកាត់ (hybrid powertrain) ដែល​មាន​មូលដ្ឋាន​លើ​ម៉ាស៊ីន 2UR-FSE Petrol ទំហំ៨សុីឡាំង សម្រាប់​រថយន្ត Century sedan ជំនាន់​ទីបី​នៅ​ឆ្នាំ ២០១៨ ហើយត្រូវបានប្រើប្រាស់លើរថយន្ត Lexus LS600h ដែល​បាន​លក់​នៅ​អូស្ត្រាលី​ចន្លោះ​ឆ្នាំ ២០០៤ ដល់ ២០១២។

Why The Toyota Century V-12 Is The Ultimate Japanese Sleeper CarCentury បាន​ដាក់​បង្ហាញ​រថយន្តប្រភេទ SUV លើកដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ ២០២៣ ហើយ​វា​កំពុង​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជាមួយ​នឹង​ប្រព័ន្ធថាមពល​កូនកាត់ Plug-in Hybrid ដែល​មាន​មូលដ្ឋាន​លើ​ម៉ាស៊ីនសាំងចំណុះ៣.៥ លីត្រ ទំហំ៦សុីឡាំង ខណៈ​រថយន្ត Century ប្រភេទ Sedan​ បានប្រើ​ម៉ាស៊ីនទំហំ៨សុីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានីយបញ្ជូលថាមពល EV ថ្មី ត្រូវបានស្នើសុំដាក់ទីតាំងនៅខេត្តកោះកុង បន្ទាយមានជ័យ និងព្រះវិហារ

ស្របពេលការប្រើប្រាស់​រថយន្តអគ្គិសនី មានការកើនឡើង​ក្នុងប្រទេសកម្ពុជា ការដាក់ពង្រាយស្ថានីយបញ្ចូលថាមពល ក៏កាន់តែច្រើនឡើងផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការ។

កាលពីចុងខែវិច្ឆិកាកន្លងទៅ ខាងវិស័យឯកជនមួយចំនួនបានស្នើសុំដាក់ទីតាំង​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមបណ្តារាជធានីខេត្តដូចជា ភ្នំពេញ កោះកុង បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ស្ពឺ ដោយត្រូវបាន​មន្រ្តីជំនាញ ចុះពិនិត្យទីតាំងទាំងនោះ គិតពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥។

បើតាមការបញ្ជាក់របស់​លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ឲ្យដឹងថា នៅអំឡុងដើមឆ្នាំ២០២៦ខាងមុខនេះ ក្នុង១ខេត្ត នៃប្រទេសកម្ពុជា នឹង​មាន​ស្ថានីយបញ្ចូលថាមពលយានយន្ត​អគ្គិសនី យ៉ាងហោចណាស់ ២ ទៅ ៣កន្លែង ដើម្បីជំរុញ​ការប្រើប្រាស់​រថយន្តប្រភេទមិនបញ្ចេញផ្សែងនេះឲ្យបានកាន់តែច្រើនថែមទៀត។

គួរដឹងថា រាល់ការធ្វើសេវាកម្ម​បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ ស្ថានីយបញ្ចូលថាមពល​ដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់

-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត

-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ

-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ

-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan N6 ចេញលក់ផ្លូវការនៅចិន និងត្រៀមចែកចាយមកតំបន់អាស៊ាន

រថយន្ត Nissan N6 ដែលជាការផលិតរួមគ្នារវាង​ក្រុមហ៊ុនជប៉ុន Nissan និងក្រុមហ៊ុនចិន Dongfeng ត្រូវបានដាក់លក់ជាផ្លូវការ​នៅក្នុងប្រទេសចិន ចាប់ពីដើមខែធ្នូនេះ មានតម្លៃចាប់ពី ១៤០០០ដុល្លារឡើងទៅ។ រថយន្ត​នេះ ក៏គ្រោងនឹង​ចែកចាយនៅតំបន់អាស៊ាន មជ្ឈិមបូព៌ា និងអាមេរិកឡាទីនផងដែរ នាពេលខាងមុខ។

រថយន្តនេះ ជាប្រភេទ PHEV រត់លើអគ្គិសនីផង និងសាំងផង ដែលធ្វើឲ្យ​ N6 ក្លាយជា​រថយន្តត្រកូល N-series ដំបូងរបស់ក្រុមហ៊ុន ដែលមិនប្រើអគ្គិសនីសុទ្ធ។

Nissan N6 ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ បំពាក់ជាមួយម៉ូទ័រអគ្គិសនី១ និង​អាគុយលីចូមផូស្វាត LFP ទំហំ ២១,១គីឡូវ៉ាត់ម៉ោង។ បើរត់តែលើអគ្គិសនីសុទ្ធ រថយន្តនេះអាចធ្វើដំណើរបានចម្ងាយប្រហែល ១៧០ ទៅ ១៨០គីឡូម៉ែត្ររាល់ពេលសាកពេញម្តង។ បើរត់ទាំងលើសាំងផង និងអាគុយផង មានចម្ងាយសរុបដល់ ១១០០គីឡូម៉ែត្រឯណោះ។

ការឌីហ្សាញរបស់ Nissan N6 គឺដូចគ្នាហ្នឹង Nissan N7 ដែរ ដែលមានភ្លើងអូសកាត់ផ្នែកខាងមុខ អំពូលខាងក្រោមរាងអក្សរ L បញ្ច្រាស់ និងឡូហ្គូ Nissan នៅចំកណ្តាលខាងមុខ។ កុងទ័រវាជាប្រភេទឌីជីល ១០,២៥អ៊ីញ និងអក្រង់កម្សាន្តថាច់ស្គ្រីន ១៤,៦អ៊ីញ មានភ្លើង Ambient Light, ដំបូល Panoramic sunroof, កាមេរ៉ា ៥៤០ដឺក្រេ ដែលមើលឃើញទិដ្ឋភាពជុំវិញរថយន្តបានទាំងអស់ និងមុខងារបញ្ជាដោយសំឡេង ព្រមទាំងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រេនរថយន្តម៉ាឡេស៊ី បញ្ចេញ EV ជាលើកដំបូងដែលមាននាយករដ្ឋមន្រ្តីសម្ពោធដោយផ្ទាល់

ក្រុមហ៊ុន Perodua ដែលជាប្រេនរថយន្តម៉ាឡេស៊ី បាន​បញ្ចេញរថយន្តអគ្គិសនីជាលើកដំបូងគឺ ម៉ូឌែល QV-E មានតម្លៃចាប់ពីជាង ១៩ ០០០ដុល្លារឡើងទៅ។ នេះជារថយន្តអគ្គិសនីជាតិទីមួយរបស់ប្រទេសម៉ាឡេស៊ី ដែលអភិវឌ្ឍពេញលេញ រាប់ចាប់តាំងពីការឌីហ្សាញ រហូតដល់ការផលិត ដែលចូលរួមបើកសម្ពោធ​ដោយផ្ទាល់ពីនាយករដ្ឋមន្រ្តីលោក Datuk Seri Anwar Ibrahim តែម្តង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបង្ហាញពីមោទនភាព និង​បាន​ថ្លែងថា វាមិនត្រឹមតែជាការបើកសម្ពោធរថយន្តអគ្គិសនីប៉ុណ្ណោះទេ  ប៉ុន្តែនោះគឺជាការធ្វើឡើង​តាមរយៈភាពវៃឆ្លាត វិន័យ និងការខិតខំធ្វើការរបស់​ប្រជាជន​ម៉ាឡេស៊ី។

រថយន្ត QV-E បំពាក់អាគុយលីចូមផូស្វាត (LFP)  ទំហំ ៥២,៥គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយ ៤៤៥គីឡូម៉ែត្រ។ រថយន្តនេះ បំពាក់​ម៉ូទ័រអគ្គិសនី១ ផលិតបានកម្លាំង ២០១សេះ ជាន់ស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេល ៧,៥វិនាទី និងមានល្បឿនអតិបរមា ១៦៥គ.ម/ម៉ ដែលធ្វើឲ្យវាក្លាយជាម៉ូឌែលលឿនបំផុតក្នុងចំណោមរថយន្តរបស់ Perodua។

រថយន្តអគ្គិសនី​នេះ មកជាមួយយ៉ាន់កង់ alloy ១៨អ៊ីញ, ចង្កៀងមុខក្រោយ LED, ដៃទ្វារលឹប និង spoiler លើដំបូលផងដែរ។ ផ្នែកខាងក្នុង មាន​កុងទ័រឌីជីថល ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តថាច់ស្គ្រីនចំកណ្តាលអាចភ្ជាប់ Apple CarPlay និង Android Auto។ ចំណែកម៉ូដបើកបររួមមាន Eco, Normal និង Sport ប្រើប្រាស់តាមស្ថានភាពផ្លូវ ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+