ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla ស៊េរីឆ្នាំ២០២៦ ផលិតសម្រាប់ទីផ្សារប្រទេសចិនទទួល​បានការ​កែប្រែ​រូបរាង​ថ្មីបំផុសគំនិតពីរថយន្ដ Prius និង Camry

រថយន្ត Toyota Corolla ស៊េរីឆ្នាំ២០២៦ បាន​ទទួល​ការ​កែប្រែ​រូបរាង​ខាងក្រៅ ដោយមាន​ផ្នែក​ខាងមុខ​ ​ដែល​យក​គំរូ​តាម​រថយន្ត Prius និងរថយន្ដ Camry ជំនាន់​ចុងក្រោយ រួម​ជាមួយ​នឹង​ផ្ទៃ​ខាងក្នុង​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព និង​កាប៊ីន​ដែល​មាន​ទំហំ​កាន់តែ​ធំ ត្រូវបានដាក់បង្ហាញជាផ្លូវការ។


រថយន្ដ Corolla ម៉ូដែលនេះថ្មី​គឺជា​ការ​កែប្រែ​រូបរាង​លើម៉ូឌែលបច្ចុប្បន្នដែលស្រាប់ ត្រូវបាផលិត​ដោយ​ក្រុមហ៊ុន​បណ្តាក់ទុនរួមគ្នា FAW-Toyota នៅ​ប្រទេស​ចិន។ សម្រាប់ការផ្នែកខាងក្រៅវិញ ផ្នែញ​ខាងមុខ​របស់រថយន្ដនេះត្រូវបានរចនាបែប ‘Hammerhead’ ​ទទួលបាន​ការ​បំផុស​គំនិត​ពី​រថយន្ត Prius និង Camry ជំនាន់​ចុងក្រោយ ដោយ​ភ្លើង​ខាងមុខ​រាងជា អក្សរ C លេងបន្ថែមជាប៉ាណានៅផ្នែកខាងក្រោម ​ដែល​មើល​ទៅ​ស្ព័រ​ជាង​មុន។ ចំពោះផ្នែក​ខាងក្រោយរចនាជាមួយស្ដុបកាត់ជាបន្ទាត់ពេញទទឹងផ្នែកខាងក្រោយ ទៅកាន់ទាក់ទាញហើយស្រស់ស្អាត។


សម្រាប់ទំហំ​នៅផ្នែកខាងក្រៅរថយន្ត​នេះ​បានពង្រីកប្រវែងគម្លាតកង់មុខក្រោយវែង​ជាងប្រវែង ៥០ មីលីម៉ែត និង​ពង្រីក ប្រវែងតួខ្លួនសរុបបន្ថែមប្រវែង ៧៥ មីលីម៉ែត្រ ធៀប​នឹង​ម៉ូដែល​ចាស់ ការធ្វើបែបនេះគឺដើម្បី​បង្កើន​ទំហំ​កៅអី​ខាងក្រោយ ឲ្យកាន់តែទូលាយ។

ចូលមកដល់ផ្នែក​ខាងក្នុងវិញម្ដង Toyota Corolla ស៊េរីឆ្នាំ២០២៦ បានបំពាក់ជាមួយអេក្រង់​កុងទ័រ​ឌីជីថល​ទំហំ ៨.៨ អ៊ីញ, កម្សាន្ដ​ទំហំ​កាន់តែ​ធំរហូតដល់ ១២.៩ អុីញ ដំណើរការ​ដោយ​បន្ទះ​ឈីប Qualcomm Snapdragon 8155 processor ថ្មី ដើម្បី​បង្កើន​ល្បឿន​ដំណើរការ​របស់​ប្រព័ន្ធ​ព័ត៌មាន​កម្សាន្ត។ ចំពោះការ​បញ្ជា​ម៉ាស៊ីន​ត្រជាក់ (រួម​ទាំង​ការ​លៃតម្រូវ​រន្ធ​ខ្យល់) ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅ​ក្នុង​អេក្រង់​ប៉ះ​តែម្តង ដើម្បី​ផ្តល់​នូវប្រណីតភាពកាន់តែទំនើប ដែលភាព​ពេញនិយម​នៅ​ប្រទេស​ចិន។ ក្រឡេកមកមើលកុងសូល​កណ្តាល​ត្រូវបានរចនាជាមួយពណ៌​ខ្មៅ​រលោង​ថ្មី ហើយធំ​ជាង​មុន។

សម្រាប់កម្រិតសមត្ថភាពរបស់ Toyota Corolla ស៊េរីឆ្នាំ២០២៦ ផលិតសម្រាប់ទីផ្សារប្រទេសចិន។ រថយន្ដផ្ដល់ជាមួយជម្រើសម៉ាសុីន២ប្រភេទផ្សេងក្នុងនោះបានបំពាក់មកជាមួយម៉ាស៊ីន​សាំងចំណុះ ២.០ លីត្រ ៤ ស៊ីឡាំង អាចផលិត​កម្លាំងបាន ១២៦ គីឡូវ៉ាត់ ឬស្មើនិង ១៧១ សេះ។ ខណៈជម្រើសប្រើប្រាស់ថាមពល Hybrid ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៨ លីត្រ ទំហំ ៤ ស៊ីឡាំង ១.៨ លីត្រ រួមបញ្ចូលជាមួយ​ម៉ូទ័រ​អគ្គិសនី។​​

អាចថាជារឿងសេដមួយដែរ សម្រាប់ហ្វេន Toyota Corolla ព្រោះរថយន្ដនេះទំនងជា​មិន​ត្រូវ​បាន​ដាក់​លក់​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​នោះ​ទេ។ មូលហេតុ​សំខាន់គឺដោយការ កែប្រែទាំងរូបរាង និង​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​បញ្ជា​ម៉ាស៊ីន​ត្រជាក់​លើ​អេក្រង់ ត្រូវ​បាន​រាយការណ៍​ថា​ជាធ្វើឡើងផ្ដាច់មុខ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន (Exclusive to the Chinese market)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ដកមុខងារអេក្រង់កម្សាន្តដែលបង្វិលបានចេញ តែអ្នកប្រើប្រាស់​នឹងទទួលបានវិញកម្មវិធីសំខាន់២

ក្នុងចំណោមមុខងារជាច្រើន ដែលទាក់ទាញអតិថិជនក្នុងការទិញរថយន្ត BYD មកប្រើប្រាស់​ គឺការបង្វិលអេក្រង់កម្សាន្តថាច់ស្គ្រីនបាន ៩០ដឺក្រេ ចង់ដាក់អេក្រង់ផ្តេកក៏បាន ឬដាក់បញ្ឈរក៏បាន ហើយនេះជាមុខងារដ៏ល្អឯករបស់ BYD។ ប៉ុន្តែគួរឲ្យសោកស្តាយ ក្រុមហ៊ុនចិនដ៏ធំបំផុតមួយនេះ បានសម្រេចដកមុខងារបង្វិលបាននេះចេញវិញហើយ ចាប់ពីម៉ូឌែល Atto 2 ឡើងទៅ។

លោកស្រី Stella Li អនុប្រធានក្រុមហ៊ុន BYD បានបញ្ជាក់ថា រថយន្ត BYD ដែលផលិតក្រោយៗខាងមុខនេះ នឹងមកតែជាមួយអេក្រង់កម្សាន្តថាច់ស្គ្រីនផ្តេកតែប៉ុណ្ណោះ ដើម្បីតម្រូវតាមប្រព័ន្ធ Apple Carplay និង Android Auto។ ក្នុងនោះ Atto 2 នឹងក្លាយជារថយន្ត BYD ដំបូង ដែល​គាំទ្រប្រព័ន្ធទាំងពីរនេះ។

ការប្រើប្រាស់អេក្រង់បង្វិល គឺមានការកំណត់ដែលមិនអាចភ្ជាប់ជាមួយកម្មវិធីជាច្រើន ជាពិសេស Apple Carplay និង Android Auto ពោលគឺមិនអាចផ្តល់បទពិសោធន៍ល្អបំផុត​សម្រាប់​អតិថិជនបានឡើយ។ យ៉ាងណាមិញ ការបិទមិនឲ្យបង្វិលអេក្រង់បានបែបនេះ ក៏បានជួយឲ្យ BYD កាត់បន្ថយ interface customize, ងាយស្រួលសម្រាប់ការដំឡើង software និងប្រតិបត្តិការកាន់តែរលូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញ BYD Han L ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD Han L ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃលក់ចាប់ពី ២៧ ៤០០ដុល្លារ ដល់ ៣៧ ២០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD Han L ឆ្នាំ២០២៦ នេះ ទទួលបានជម្រើសចំនួន ២ គឺអគ្គិសនីលាយសាំង (PHEV) និងអគ្គិសនីសុទ្ធ (EV) ។ សម្រាប់ម៉ូឌែលអគ្គិសនីលាយសាំង (PHEV) រថយន្ត BYD Han L ឆ្នាំ២០២៦ អាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ ចំណែកឯម៉ូឌែលអគ្គិសនីសុទ្ធ (EV) វិញ អាចបើកបរបានចម្ងាយ ៦០១គីឡូម៉ែត្រ សម្រាប់ជម្រើស AWD និង ៧០១គីឡូម៉ែត្រ សម្រាប់ជម្រើស RWD ។

សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ជាពិសេសគឺទៅលើបច្ចេកវិទ្យាតែម្តង។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ God Eye B ផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកចម្បាំងរបស់ Jetour រចនាបំផុសតាមរថយន្ដប្រណាំង Rally ត្រូវបានដាក់លក់ជាផ្លូវការ

ក្រុមហ៊ុន Jetour បាន​ដាក់​លក់​ជា​ផ្លូវការនូវរថយន្ដទទួលបានការបំផុសគំនិតរចនាតាមបែបរថយន្ដប្រណាំង Rally ម៉ូឌែល Zongheng G700 Taklimakan Rally Edition នៅ​ឯ​ពិព័រណ៍​រថយន្ត Guangzhou ឆ្នាំ ២០២៥ ហើយនេះក៏​ជា​ការ​បង្ហាញខ្លួន​ជា​សកល​លើកដំបូង​របស់​រថយន្ដនេះផងដែរ។

Off-Road Vehicle Debuts : Jetour's G700 SUVរថយន្ដ Jetour Rally Edition នេះ​ត្រូវ​បាន​ផ្តល់​ជូន​ក្នុង​ជម្រើស​ពីរ​ប្រភេទ ហើយត្រូវបានដាក់កក្នុង​តម្លៃ​ពិសេសចន្លោះពី ៤៧ ០៣០ ដល់ ៤៩ ៧០០ ដុល្លារ​ជាមួយរយៈមានកំណត់ ខណៈ​ដែល​តម្លៃ​ធម្មតាមានតម្លៃចន្លោះពី ៥០ ៥៤៧ ដល់ ៥៣ ៣៥៦ដុល្លារ។ ជាមួយគ្នានេះក្រុមហ៊ុន Jetour បាន​បញ្ជាក់​ថា ម៉ូឌែល​ពិសេស​នេះ​រួមបញ្ចូល​គ្នា​នូវ​គ្រឿង​បន្លាស់​សម្រាប់​បើកបរ​ផ្លូវ​ពិបាក ជាពិសេសប្រើក្នុង​ការ​ប្រណាំងបែប Rally រួមបញ្ចូលជាមួយមួយនឹង​បច្ចេកវិទ្យា​កម្រិតខ្ពស់​នៅក្នុង​កាប៊ីន​រថយន្ត នេះ​បើ​យោងតាម​ការ​រាយការណ៍​របស់ IT-home

រថយន្ត Jetour G700 Taklimakan Rally Edition រចនាផ្សាភ្ជាប់ជាមួយរូបរាង​ខាងក្រៅ​ដែល​យក​គំរូ​តាមរថយន្ដ​ប្រណាំង Rally ដោយ​ត្រូវ​បាន​ប្រើប្រាសទឹកថ្នាំពណ៌​ក្រហម​ឆ្អៅ បន្ថែមជាបន្ទះ​ការពារ​ក្រោម​តួ​រថយន្ត ធ្វើ​ពី​ដែក​អាលុយមីញ៉ូម-ម៉ាញ៉េស្យូម ទំហំ ៥ មីលីម៉ែត្រ។ ក្រុមហ៊ុន Jetour ក៏បានបញ្ជាក់ថាបន្ទះ​ការពារ​នេះ​ស្រាល​ជាង​ដែក​ធម្មតា ១៥% និង​រឹងមាំ​ជាង ៣០% អាច​ទ្រទ្រង់​កម្លាំង​បុក​រហូតដល់កម្រិត 210MPa ហើយ​ផ្តល់​ភាព​ធន់​នឹង​ច្រេះ​បាន​ប្រសើរ​ជាង ៥០០% ដោយ​មិន​ចាំបាច់​លាបថ្នាំ​ការពារ​ឡើយ។ រថយន្ត SUV នេះ​ក៏​ភ្ជាប់​មក​ជាមួយ​បូម Nitrogen (nitrogen dampers) ដែល​អាច​លៃតម្រូវ​បាន ៦៤កម្រិត និង​សំបក​កង់​ all-terrain មកជាស្រេច។ 

У Jetour появился роскошный внедорожник Zongheng G700 — Kolesa.kz || Почитатьសម្រាប់កម្រិតសមត្ថភាពវិញរថយន្តនេដំណើរដោយ​ម៉ាស៊ីន Hybrid ចំណុះ ២.០ Tubro អាចផលិតកម្លាំងបាន ១៥៥ គីឡូវ៉ាត់ ប៉ុន្តែបើដំណើររួមគ្នាជាមួយម៉ូទ័រអគ្គិសនីអាចផលិត​កម្លាំង​សរុប​បាន ៥៦០ គីឡូវ៉ាត់ ឬស្មើប្រមាណ ៧៥០សេះ និងកម្លាំង​បង្វិល​សរុប ៧៩៥ញូតុនម៉ែត្រ។

ចូលមកដល់ផ្នែកខាងក្នុង​របស់​រថយន្ត​នេះបានបំពាក់មកជាមួយអេក្រង់ទំហំ ៣៥.៤ អ៊ីញ ដំណើរការដោយប្រព័ន្ធ​ជំនួយ​អ្នកបើកបរ Huawei Qian Kun ADS 4 គាំទ្រ​​ឧបករណ៏​ចាប់សញ្ញា (perception sensors) ចំនួន២៧គ្រាប់។ ចំពោះកៅអី​រថយន្ត​ស្រោបដោយ​ស្បែក​ច្រើន​ស្រទាប់រួមបញ្ចូលជាមមួយ​​មុខងារម៉ាស្សា ៨ ចំណុច, ខ្យល់​ចេញចូល (ventilation), កម្តៅ (heating) និង​មុខងារ​ទ្រទ្រង់​ជើង។ សម្រាប់ឧបករណ៍បំពងសម្លេងវិញ បានបំពាក់មកជាមួយប្រព័ន្ធ Lescon audio system។

គួរបញ្ជាក់ផងដែរចាប់តាំងពី​ការ​ដាក់​លក់​ជា​សកល​នៅ​ថ្ងៃទី ១៩ ខែ​តុលា មកក្រុមហ៊ុន Jetour បាន​បញ្ជាក់​ថា រថយន្ត G700 ទទួល​បាន​ការ​កុម្ម៉ង់​ទិញ (orders) សរុប ២២ ៣៧២ គ្រឿង នៅ​ទូទាំង​ពិភពលោក ដោយក្នុងនោះរថយន្ដចំនួន ១០ ៥២៩ គ្រឿងពីទទួលបានការកក់ពី​ទីផ្សារ​ក្រៅ​ប្រទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញ ១ បាន ដល់ទៅ ៣! ទិញរថយន្ត Changan ឬ Deepal ណាមួយក្នុងចំណោម ៥ម៉ូឌែលនេះ និងទទួលបានការបញ្ចុះតម្លៃពិសេស, iPhone 17 Pro Max ភ្លាមៗ, ជាពិសេសដំណើរកម្សាន្តទៅ កាន់ទីក្រុង Chongqing ប្រទេសចិន ៤យប់ ៥ថ្ងៃ

រថយន្ត Changan និង Deepal របស់ Changan Cambodia ដែរបាននាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia កំពុងផ្តល់ជូនប្រូម៉ូសិនពិសេសជូនអតិថិជនរបស់ខ្លួន។

អតិថិជនដែលបានទិញរថយន្ត Changan និង Deepal ណាមួយក្នុងចំណោមម៉ូឌែលទាំង៥នេះ របស់ Changan Cambodia ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នឹងទទួលបានការបញ្ចុះតម្លៃពិសេស និងការថែមជូនទូរស័ព្ទដៃ iPhone 17 Pro Max សេរ៊ីថ្មី ភ្លាមៗ និងកាន់តែពិសេសនោះ គឺដំណើរកម្សាន្តទៅកាន់ទីក្រុង Chongqing ប្រទេសចិន ចំនួន ៤យប់ ៥ថ្ងៃ។

សម្រាប់ម៉ូឌែលដែលបានផ្តល់ជូនកាដូរដ៏អស្ចារ្យនេះ រួមមាន៖

១. រថយន្ត Changan CS55 Plus បញ្ចុះតម្លៃពិសេសមកត្រឹមតែ $33,900 ដុល្លារប៉ុណ្ណោះ

២. រថយន្ត Changan UNI-T តម្លៃពិសេសត្រឹមតែ $38,900 ដុល្លារប៉ុណ្ណោះ

៣. រថយន្ត Changan UNI-K តម្លៃពិសេសត្រឹមតែ $52,900 ដុល្លារប៉ុណ្ណោះ

៤. រថយន្តអគ្គិសនីប្រណិត Deepal L07 (EV) ប្រភេទ Sedan Global Spec តម្លៃពិសេសត្រឹមតែ $42,900​ ដុល្លារប៉ុណ្ណោះ

៥. រថយន្តអគ្គិសនីប្រណិត Deepal S07 ប្រភេទ SUV Global Spec តម្លៃពិសេសត្រឹមតែ $48,900ដុល្លារប៉ុណ្ណោះ។

ការផ្តល់ជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តែប៉ុណ្ណោះ!

ប្រញាប់ឡើងកុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅឱ្យសោះ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង Changan Hotline: 011 999 375Deepal Hotline: 078 999 795។

  • 8 ចំណុចសំខាន់ៗ ពី Changan និង Deepal សម្រាប់ការសម្រេចទិញដោយគ្មានក្តីបារម្ភ៖
  1. សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី (Trade-In Service)
  2. នាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia ផ្តល់ជូននូវទំនុកចិត្តខ្ពស់បំផុត
  3. ការធានារយៈពេល 5 ឆ្នាំ ឬ 15 ម៉ឺនគីឡូម៉ែត្រ រួមទាំងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ
  4. ការប្តូរប្រេង 3 ដង ឬ 25000 គីឡូម៉ែត្រដោយឥតគិតថ្លៃ
  5. សេវាចល័ត 24 ម៉ោង ខេត្ត 25 ក្រុង សម្រាប់ការត្រួតពិនិត្យ ថែទាំ ប្តូរប្រេងម៉ាស៊ីន និងជួសជុល
  6. ការបង្រៀនពីរបៀបប្រើប្រាស់ និងថែទាំរថយន្ត Changan និង Deepal ដោយឥតគិតថ្លៃ
  7. ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan និង Deepal
  8. គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ពីរោងចក្រ Changan និង Deepal

ចំណុចសំខាន់៖ រាល់ការទិញរថយន្តទាំង៥ម៉ូឌែលនេះពីប្រភពផ្សេងៗជាមួយតម្លៃធូរថ្លៃជាង អាចនាំមកនូវហានិភ័យជាច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក ទាំងកត្តាគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវក្រោយការទិញ ព្រោះប្រព័ន្ធបញ្ជារថយន្តប្រភេទនេះមិនមែនជាប្រព័ន្ធ Global Specs ដែលផលិតឡើងសម្រាប់ការប្រើប្រាស់ជាអន្តរជាតិ។

មានតែ Changan និង Deepal ដែលនាំចូលដោយក្រុមហ៊ុន RMA Cambodia តែប៉ុណ្ណោះដែលមានសិទ្ធិនាំចូល និងចែកចាយរថយន្ត Changan និង Deepal ដែលបំពាក់ដោយ  Global Specs

ដូច្នេះសូមធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់ចំពោះកត្តាហានិភ័យទាំងនេះ រាល់ការបញ្ជាទិញរថយន្ត Changan និង Deepal ពីប្រភពផ្សេងៗ

Join Telegram: https://t.me/ChanganCambodiaOfficial

#CHANGANCAMBODIA #DeepalCambodia #RMACambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា នឹងជួយជំរុញការទាក់ទាញវិនិយោគឧស្សាហកម្មរថយន្ត​ក្នុងស្រុក

កម្ពុជានិងអូស្ត្រាលី បានគាំទ្រការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACEC) ដើម្បីរួមគ្នាអភិវឌ្ឍមូលធនមនុស្ស បង្កើនភាពធន់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យមានសមត្ថភាពខ្ពស់សម្រាប់ចូលរួមការអភិវឌ្ឍវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា។

ក្នុងពិធីបិទសិក្ខាសាលស្តីពី ‘ភាពជាដៃគូរវាងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងឧស្សាហកម្ម’ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា មជ្ឈមណ្ឌលនេះនឹងចូលរួមដើរតួនាទីសំខាន់ក្នុងការជំរុញការបង្កើនកម្លាំងជំនាញផ្នែកយានយន្ត សម្រាប់ទាក់ទាញ និងលើកកម្ពស់ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ស្របតាមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

មជ្ឈមណ្ឌលនេះនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងទំនុកចិត្តសម្រាប់បណ្ដុះបណ្ដាលមូលធនមនុស្សនៅក្នុងវិស័យយានយន្តនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង និងអាចធានាបាននូវភាពប្រកួតប្រជែងខ្ពស់ ហើយក៏រំពឹងថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាគំរូនៃការបង្កើតមជ្ឈមណ្ឌលឧត្តមភាពលើវិស័យផ្សេងទៀត ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សូមជម្រាបថា មជ្ឈមណ្ឌល ACEC ជាគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ផ្តោតលើការរៀបចំឱ្យមានការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត ក្រោមកិច្ចសហការរវាងក្រុមហ៊ុន RMA Cambodia វិទ្យាស្ថាន BKI របស់ប្រទេសអូស្ត្រាលី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការបង្កើតមជ្ឈមណ្ឌល ACEC នេះឡើងគឺដោយសារការមើលឃើញពីភាពមានកម្រិតក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យយានយន្ត​នៅកម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនជួបបញ្ហាប្រឈមជាប្រចាំក្នុងការរក្សាបាននូវបុគ្គលិកជំនាញក្នុងរយៈពេលវែង ស្របពេលដែលតម្រូវការជំនាញក្នុងវិស័យនេះមានការកើនឡើងជាបន្តបន្ទាប់។ មជ្ឈមណ្ឌលនេះត្រូវបានរៀបចំដោយផ្អែកលើគំរូអនុវត្តរបស់មជ្ឈមណ្ឌល Automotive Centre of Excellence (ACE) របស់ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់ប្រព័ន្ធកម្មសិក្សាវិជ្ជាជីវៈ ដែលអាចអនុញ្ញាតឱ្យសិស្សនៅមជ្ឈមណ្ឌល ទទួលបានការបណ្តុះបណ្តាល និងការអនុវត្តការងារក្នុងពេលតែមួយ។

គំនិតផ្តួចផ្តើមនេះមានមហិច្ឆតាជួយជំរុញឱ្យកម្ពុជាក្លាយជាបណ្តុំនៃការបណ្តុះបណ្តាលវីជ្ជាជីវៈលើវិស័យយានយន្ត (Hub for Automotive Vocational Training) នៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានផែនការបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិលើវិស័យផ្សេងទៀតផងដែរនាពេលអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន AUDI នៅចិនដាក់បង្ហាញរថយន្ដគម្រូអគ្គិសនីថ្មី ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ

រថយន្ដ AUDI ត្រូវដែល​សរសេរ​ជា​អក្សរ​ធំ និង​គ្មាន​រូបសញ្ញា​កង​រង្វង់​បួន​ដ៏​ល្បីល្បាញ​ ត្រូវបានគេស្គាល់ថាជាម៉ាក​យីហោរថយន្តអគ្គិសនីថ្មី​មួយ​នៅ​ប្រទេស​ចិន តំណាងឲ្យក្រុមហ៊ុន Audi របស់ប្រទេសអាឡឺម៉ង់។ បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្រោយដាក់លក់រថយន្ដ AUDI E5 Sportback ក្រោយទទួល​បាន​ការ​បញ្ជាទិញកក់​ទុកជាង ១០ ០០០ គ្រឿង ក្នុង​រយៈពេល​ត្រឹមតែ ៣០ នាទី ប៉ុណ្ណោះ។

ក្រុម AUDI នៅចិនមិនបានបង្អង់យូរទេ ដោយនៅក្នុងពិព័រណ៍​រថយន្ត​​ក្វាងចូវ (Guangzhou Auto Show)  ពួកគេបានដាក់​បង្ហាញ​រថយន្តគម្រូម៉ូឌែល E SUV ជាផ្លូវការ ត្រូវបានចាត់ទុកថាជាប្អូនរបស់រថយន្ដ AUDI E5 Sportback ។ បច្ចុប្បន្នម៉ាកយីហេារថយន្ដសរសេរដោយពាក្យថា AUDI គឺជា​យីហោ​ផ្តាច់មុខ​សម្រាប់​តែ​ប្រទេស​ចិន​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ២០២៤។ រថយន្ត​ដំបូង​របស់​ខ្លួន គឺ AUDI E5 Sportback ដែល​ជា​រថយន្ត Sedan ប្រភេទ shooting brake (ឬ​ដែល​ជនជាតិ​អាល្លឺម៉ង់​ហៅថា Kombi) ត្រូវ​បាន​ដាក់​លក់​ក្នុង​ខែ កញ្ញា។

AUDI E5 Sportback finally launched in China, racks up 10k orders in 30  minutes – from RM139k to RM188k - paultan.orgម៉ាក់យីហោរថយន្ដអគ្គីសនីកម្រិត​ខ្ពស់​​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ “In China for China” ដែលមានន័យថាផលិតនៅក្នុង​ប្រទេស​ចិន​សម្រាប់​ទីផ្សារប្រទេស​ចិន។ សម្រាប់រថយន្តគម្រូ E SUV ថ្មីនេះ ត្រូវបានគេស្គាល់ថាជា​ម៉ូឌែល AUDI E8 ដែលប្រើប្រាស់ការរចនាដូចទៅហ្នឹងរថយន្ដ E5 Sportback ដែរ។

យោងតាមសារ​ព័ត៌មាន​ CarNewsChina រថយន្ដនេះគាំទ្រការសាកថ្ម 800V បំពាក់ជាមួយអាគុយទំហំ 109 kWh អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ យោងតាមតាមការវាយតម្លៃពីស្ថាប័ន CLTC មាន​កម្លាំងដល់ ៧០០សេះ អាច​បង្កើន​ល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង គឺ ៥ វិនាទី។ រថយន្ដគម្រូ AUDI E SUV នេះមានទាំងជម្រើសប្រើប្រាស់បុងមួយដំណើរដោយម៉ូទ័រអគ្កិសនីនីផ្នែកខាងក្រោយ និងប៉ុងពីរ។ មិនមែនមានតែជម្រើសប្រើប្រាស់អគ្គិសនី​សុទ្ធនោះទេ រថយន្ដម៉ូឌែលថ្មីនេះក៏បានបន្ថែមមកជាជម្រើស EREV ផងដែរ។

ចំពោះទំហំរូបរាងផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ០៥៧ មីលីម៉ែត្រ ទទឹង ២ ០៤២ មីលីម៉ែត្រ កម្ពស់ ១ ៧៨៦ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៦០ មីលីម៉ែត្រ។ បើតាមការរំពឹង​ទុករថយន្ដAUDI E SUV អាចនឹងត្រូវដាក់លក់ជាមួយតម្លៃចាប់ពី ៣៦ ៦០០ ដុល្លារ​។ សម្រាប់រថយន្ដគម្រូ មើល​ទៅ​ជិត​នឹង​ត្រៀម​រួចរាល់​សម្រាប់​ចូលផលិតកម្ម​ហើយ ដូច្នេះ​ការ​ដាក់​លក់​ត្រូវ​បាន​រំពឹង​ទុក​នៅ​ដើមឆ្នាំ ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Veloz ២០២៦ ចេញហើយ មកជាមួយបច្ចេកវិទ្យា Hybrid លើកដំបូង

ក្រុមហ៊ុន Toyota ប្រចាំប្រទេសឥណ្ឌូណេស៊ី បាន​បង្ហាញ​ចេញផ្លូវការរថយន្ត Veloz ឆ្នាំ២០២៦ ដែលបំពាក់មកជាមួយបច្ចេកវិទ្យា Hybrid ជាលើកដំបូង នៅក្នុងពិព័រណ៌យានយន្ត GJAW 2025 នាទីក្រុងហ្សាកាតា ដែលធ្វើឡើងពីថ្ងៃទី២១ ដល់ ៣០ ខែវិច្ឆិកា។

Toyota បានលើកឡើងថា រថយន្ត Veloz Hybrid នេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​ដែលកាន់តែកើនឡើង សម្រាប់​រថយន្ត​ប្រភេទ​បញ្ចេញផ្សែងតិច និងជាពិសេស​ សម្រាប់អ្នកដែល​ចង់សន្សំសំចៃប្រើប្រាស់សាំងតិច តែមិនចង់ប្តូរទៅរថយន្តអគ្គិសនី។

រថយន្ត MPV Hybrid 7កៅអីនេះ ប្រើម៉ាស៊ីន 2NR-VEX ស៊ីឡាំង៤ ចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ៩១សេះ និងកម្លាំងរមួល ១២១ញូតុនម៉ែត្រ ហើយ​ដំណើរការជាមួយម៉ូទ័រអគ្គិសនីទៀតនោះ វាផលិតបានកម្លាំង ១១១សេះ ជាមួយប្រអប់លេខ E-CVT និងអាគុយទំហំ ០,៧គីឡូវ៉ាត់ម៉ោង។

យ៉ាងណាមិញ Toyota មិនបានបញ្ជាក់លម្អិតអំពី Spec របស់ Veloz Hybrid នេះទេ ប៉ុន្តែរថយន្តនេះ​បំពាក់​ប្រព័ន្ធ Toyota Safety Sense ដែល​ជាបច្ចេកវិទ្យា​ជំនួយអ្នកបើកបរឈានមុខរបស់ Toyota ដែលរួមមានដូចជា ប្រព័ន្ធ AEB, Blind Spot, Lane departure warning, rear cross traffic និង Pedal misoperation control ជាដើម។

គួរដឹងថា Toyota Veloz នេះ គឺជារថយន្តទី៣ហើយដែលបំពាក់ Hybrid ផលិតក្នុងប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពី Innova Zenix និង Yaris Cross។

រថយន្ត Toyota Veloz Hybrid 2026 នឹងត្រូវដាក់លក់ក្នុងទីផ្សារប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំក្រោយ ជាមួយតម្លៃចាប់ពី ១៧ ៩០០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើបើកបរក្នុងលក្ខខណ្ឌបែបណាបានជារថយន្ដ BMW iX3 សាកថ្មមួយពេញជិះបាន១ ០០០គីឡូម៉ែត្រហើយនៅសល់ថ្មទៀត?

[ប្រភព៖ BWMBLOG] កាលពី​ប៉ុន្មាន​ខែ​មុនក្រុមហ៊ុនអាឡឺម៉ង់ BMW បានដាក់បង្ហាញរថយន្ដអគ្គិសនី BMW iX3 2026 ដែលអាចបើកបរបានចម្ងាយអតិបរមា​គឺ ៨០៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTP។ ប៉ុន្តែកាលពីថ្មីៗនេះក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​តេស្ត hypermiling (ស្ថិតក្រោមពាក្យស្លោកការ​បើកបរ​ដើម្បី​សន្សំសំចៃ​ថាមពល​) ក្រុមហ៊ុនអាឡឺម៉ង់មួយនេះបានសម្រេចយករថយន្ត BMW iX3  មកធ្វើតេស្ដ ដោយកំណត់គោលដៅ​ធ្វើដំណើរ​ចេញពី​​រោងចក្រផលិតរបស់ខ្លួននៅទីក្រុង Debrecen ក្នុង​ប្រទេស​ហុងគ្រី ទៅកាន់​ទីក្រុង Munich ដែល​ជា​ទីស្នាក់ការ​របស់ក្រុមហ៊ុន BMW។

The Neue Klasse has arrived! The BMW iX3 is an EV with 500 miles of range |  Top Gearជាលទ្ធផលមិនគួរឲ្យជឿ BMW iX3 បានបញ្ចប់ការធ្វើតេស្ដដោយជោគជ័យ ដោយរថយន្ត​ប្រភេទ crossover អគ្គិសនី​នេះ​បាន​បើកបរ​បាន​ចម្ងាយ ១ ០០៧.៧ គីឡូម៉ែត្រ ហើយ​នៅតែ​សល់​ថ្ម ២%ថែមទៀត។ ជាមួយថាមពលថ្ម២% រថយន្ដនេះអាច​នឹង​បើកបរ​បាន​ចម្ងាយ​ប្រហែល ២០ គីឡូម៉ែត្របន្ថែម​ទៀតមុនពេល​ថ្ម​អស់​ទាំងស្រុង។

នៅពីក្រោយរឿងរ៉ាវនេះ អ្វីៗគ្រប់យ៉ាងសុទ្ធតែកើតចេញពីផែនការនិងការគិតគូរយ៉ាងល្អិតល្អន់ ដើម្បីឈានដល់ការសម្រេចគោលដៅ។ ក្នុងការដំណើរនៃការធ្វើតេស្ដ ក្រុមហ៊ុន BMW បាន​រៀបចំ​ផែនការ​ធ្វើដំណើរ​នេះ​ដើម្បី​បង្កើន​ឱកាស​របស់​ខ្លួន​ក្នុង​ការ​បំបែក​កំណត់ត្រា ១ ០០០ គីឡូម៉ែត្រ ដោយ​ការ​សាក​ថ្ម​តែ​ម្តង។ ក្នុងនោះតម្រូវឲ្យរថយន្ត iX3 ត្រូវ​ជៀសវាង​ការបើកបរផ្លូវ​ហាយវ៉េ ដើម្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនីពីការទទួលនូវកម្លាំងកកិតជាមួយខ្យល់ខ្លាំង។ លើស​ពី​នេះ ក្រុម​អ្នកបើកបរ​ក៏​បាន​រៀបចំ​ផែនទី​ផ្លូវ​ ដែលកាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ភ្លើង​ស្តុបឲ្យ​នៅ​តិច​បំផុត។

2027 BMW iX3 Driven More Than 1,000 Kilometers on a Single Charge -  autoevolutionបន្ទាប់ពី​ទៅ​ដល់​ទីក្រុង Vienna ដោយ​នៅសល់​ថ្ម ៥៣% ក្រុម​ការងារ​បាន បិទ​ម៉ាស៊ីន​ត្រជាក់, ប្រព័ន្ធកម្តៅ, និង​វិទ្យុ ដើម្បី​កាត់បន្ថយ​ការ​ទាញ​យក​ថាមពល​ឲ្យ​តិច​បំផុត។ ជាមួយនេះក្រុមហ៊ុន BMW ក៏​មិន​ចង់​ប្រើ​ភ្លើង​ហ្វា​ទាប (low beams) ដែរ ប៉ុន្តែ​ដោយសារ​តែ​ផ្លូវ​ងងឹត ទើប​គ្មាន​ជម្រើស​ផ្សេង។ អ្វីដែលសសំខាន់បំផត ពួកគេ​បាន​ផ្តោត​លើ​ការ​រក្សា​សន្ទុះ​របស់​រថយន្ត និង​ប្រើប្រាស់​ប្រព័ន្ធ​ហ្វ្រាំង​បង្កើត​ថាមពល​ឡើងវិញ (regenerative braking) ឲ្យ​មាន​ប្រសិទ្ធភាព​បំផុតនិងប្រើប្រាស់សំបកកង់ M aerodynamic ទំហំ ២០ អុីញ ជំនួស​ឲ្យជម្រសើសទំហំ ២១ ឬ ២២ ព្រោះពេលសំបកកង់​ធំ​ជាង​នឹង​កាត់បន្ថយ​ចម្ងាយ​ធ្វើដំណើរ។

BMW iX3 beats it official range by over 200 km in real-world test -  AutoBuzz.myជាលទ្ធផលវា​ស្ទើរតែ​មិនអាច​ទៅរួច​ទេ​ប៉ុន្តែពួកគេអាចធ្វើរឿងនេះបានដោយ BMW iX3 2026 អាច​បើកបរ​បាន ១ ០០០ គីឡូម៉ែត្រ ដោយ​ការ​សាក​ថ្ម​តែ​ម្តង ប៉ុន្តែត្រូវបើកបរតាមលក្ខខណ្ឌដូចអ្វីដែលក្រុមហ៊ុនបានធ្វើតេស្ដ។ សម្រាប់ការធ្វើតេស្ដគឺមិនត្រូវបានណែនាំឲ្យអតិថិជនរបស់ធ្វើបែបនេះទេ ដោយសារវាត្រូវទាមទារ ឲ្យអ្នកបើកបរ​ប្រើលក្ខខណ្ឌ នៃការរបើកបរ​ខុស​ពី​ទម្លាប់នៃការ​បើកបរប្រចាំថ្ងៃ​ធម្មតា។ យ៉ាងមិញទោះប្រើប្រាស់ទម្លាប់បើកបរតាមលក្ខខណ្ឌធម្មតារថយន្ដ BMW iX3 នៅតែអាចបើកបានចម្ងាយតិបរមា​ ៨០៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTP ពេលសាកថ្មមួយពេញ។

5 Coolest Features Of The All-New BMW iX3 - Autoblogមូលហេតុដែលរថយន្ដនេះបើកបានឆ្ងាយបែបនេះគឺដោយសារវាបានបំពាក់មកជាមួយអាគុយទំហំធំរហូតដល់ ១០៨.៧ គីឡូវ៉ាត់ម៉ោង ដោយ​ប្រើប្រាស់ជាប្រភេទ​កោសិកា​ស៊ីឡាំង (cylindrical cells) ដោយសមត្ថភាព​នេះ​បាន​កើនឡើង ៤៥% ធៀប​នឹង iX3 ជំនាន់​ទីមួយ។ បន្ដែមពីរថយន្ដ BMW iX3 ប្រើប្រាស់​បច្ចេកវិទ្យា eDrive ជំនាន់​ទី ៦ របស់ BMW និងគាំទ្រការសាកថ្ម DC ក្នុង​ល្បឿន​អតិបរមា ៤០០ គីឡូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចង់ឲ្យឡាន EV សាកលឿន ដូចឡានចាក់សាំង ប្រើពេលត្រឹមតែ៣នាទី

បច្ចេកវិទ្យាបញ្ចូលថាមពលរថយន្តអគ្គិសនី នៅត្រូវការពេលវេលាស្រាវជ្រាវអភិវឌ្ឍបន្ថែមទៀត ជាពិសេសបើប្រើរយៈពេលខ្លីបំផុតនោះ និន្នាការប្រើរថយន្តអគ្គិសនី​នឹងកើនឡើងខ្ពស់ខ្លាំងជាក់ជាមិនខាន។

លោក Tyrone Johnson ប្រធាន​មជ្ឈមណ្ឌលអភិវឌ្ឍន៍អឺរ៉ុបថ្មីរបស់ក្រុមហ៊ុន Hyundai បាន​លើកឡើងថា ល្បឿនសាករថយន្តអគ្គិសនី ត្រូវតែបន្តការអភិវឌ្ឍរហូតដល់ពេល​មួយដែលប្រើរយៈពេលសាក ដូចរថយន្តចាក់សាំង ដែល​វាជាមុខងារ​មួយត្រូវការបំផុតពីអ្នកប្រើប្រាស់។

បើតាមការអះអាងរបស់លោក ការរំពឹងពីអតិថិជន EV នោះគឺថា វាគួរតែចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ ដើម្បីបញ្ចូលថាមពលរថយន្ត ដូចរថយន្តចំហេះក្នុង។ ជាមួយគ្នានោះ ពួកគេក៏បារម្ភផងដែរថា ទោះសាកលឿនមែន ប៉ុន្តែចម្ងាយបានតិចនៅឡើយ អ៊ីចឹង គោលដៅធំបំផុត ទាំងល្បឿនសាក និងចម្ងាយបើកបរ គួរតែដូចរថយន្តចំហេះក្នុង។

យ៉ាងណាមិញ លោកថាវាជាចំណោទដ៏ធំសម្រាប់ក្រុមហ៊ុន​ផលិត ដែលមិនត្រឹមតែធ្វើឲ្យការសាករថយន្តអគ្គិសនីលឿននោះទេ ប៉ុន្តែក៏ត្រូវរក្សាទំហំអាគុយនៅដដែលផងដែរ។ លោកបន្តថា ឧស្សាហកម្មរថយន្តចំហេះក្នុង មាន​អាយុកាលជាង ១០០ឆ្នាំមកហើយ ដើម្បីអភិវឌ្ឍ ដែលរថយន្តចាក់ឥន្ធនៈក្លាយជារឿងធម្មតា មកទល់បច្ចុប្បន្ននេះ។

គួរដឹងថា រថយន្ត Hyundai Ioniq 5 គឺនៅតែចំណាយពេលយូរប្រហែល ២០នាទី ក្នុងការសាកពី ១០ ទៅ ៨០% ដែលប្រើជាមួយឆ្នាំសាកល្បឿនលឿនក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+