ផ្ទាំងផ្សាយពាណិជ្ជកម្ម

Vinfast ទទួលបានពាក្យបណ្តឹងថ្មី ទាក់ទងនឹងបញ្ហាឡាន VF 8 ខ្លួន ប្រើពេលបញ្ចូលថ្មជិត ២៤ម៉ោងបានពេញ

VinFast ស្ថិតក្នុងការចាប់អារម្មណ៍ម្តងទៀត ដោយក្រុមហ៊ុនផលិតរថយន្តវៀតណាម ឥឡូវនេះទទួលបាននូវពាក្យបណ្តឹងមួយថ្មី ទាក់ទងទៅនឹងរថយន្ត VF 8 របស់ខ្លួន។ ដោយអ្នកជួលរថយន្ត Vinfast ចំនួន ២នាក់ នៅសហរដ្ឋអាមេរិកអះអាងថា VF 8 Plus AWD បានប្រើពេលសាកថ្មយឺតខ្លាំង ដែលត្រូវចំណាយពេលប្រហែល ២៤ម៉ោងដើម្បីបញ្ចូលថ្មរបស់វាពេញ។

អ្នកជួករថយន្ត VF 8 Plus AWD ឆ្នាំ២០២៤ នេះបានលើកឡើងថា រថយន្តអគ្គិសនី VF 8 គឺគាំទ្រដុំសាកថ្មកម្លាំង ៦,៦គីឡូវ៉ាត់ ឬខ្ពស់ជាងនេះ។ ប៉ុន្តែផ្ទុយទៅវិញរថយន្ត VinFasts របស់ពួកគឺសាកចូលបានត្រឹម ២គីឡូវ៉ាត់ប៉ុណ្ណោះ ហើយព្រមទាំងបិទការបញ្ជូលថ្មដោយពុំអោយដំណឹងទាំងដែលកាលសាកថ្មពុំទាន់ពេញ ដែលបង្ខំអោយពួកគេត្រូវសាកបន្ថែមម្តងទៀត។

ក្នុងនោះ VinFast បានព្យាយាមជួសជុល VF 8 រួចហើយ ប៉ុន្តែដើមបណ្តឹងត្អូញត្អែរថាល្បឿននៃការបញ្ចូលថ្មនៅតែយឺតពេក ទោះបីជាមានការព្យាយាមជួសជុលច្រើនដងក៏ដោយ។ ហើយដំណោះស្រាយមួយទៀតគឺអតិថិជនត្រូវបានបង្ខំឱ្យបង់ប្រាក់ និងដំឡើងឧបករណ៍សាកថ្មថ្មីមានតម្លៃថ្លៃ ដើម្បីទទួលបានល្បឿនសាក VF 8 ស្តង់ដាវិញ។

ប៉ុន្តែចំណាត់ការចុងក្រោយបង្អស់របស់តុលាការ ចៅក្រមបានផ្អាកបណ្តឹងបន្ទាប់ពី VinFast បានប្រកែកថាដើមបណ្តឹងទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សះផ្សា (Arbitration Agreement) ដែលមានសុពលភាពនៅពេលពួកគេបានជួលរថយន្តអគ្គិសនី VF 8 របស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan បញ្ចេញឡាន EV ថ្មីរបស់ខ្លួន មានតម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីស៊េរីថ្មី Changan Nevo A05 ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃលក់ចាប់ពី ១១ ២០០ដុល្លារ ដល់ ១៥ ៤០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៣៥ ម.ម ទទឹង ១ ៨៥៥ ម.ម កម្ពស់ ១ ៦០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម ។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ (FWD) អាចផលិតកម្លាំងបាន ១៦១សេះ ផ្គួបជាមួយអាគុយទំហំ ៤០,៣ និង ៥១,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ និង ៥០៦គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំណែកការឌីស្សាញវិញ ក៏បានភ្ជាប់់មកជាមួយការរចនាថ្មី Digital Wing 2.0 ក៏ដូចជាប្រព័ន្ធ LiDAR នៅលើដំបូល រួមជាមួយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ (Smart Cabin) ដែលមានទាំងអេក្រង់កម្សាន្ត 2.5K ទំហំ ១៥,៦អ៊ីញ, អេក្រង់ LCD ទំហំ ១០,១៧អ៊ីញ និងប្រព័ន្ធជំនួយការអ្នកបើកបរឆ្លាតវៃ “Tianshu” ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បើកលក់រថយន្តអគ្គិសនី Urban Cruiser ចាប់ពីដើមខែក្រោយទៅ

ក្រុមហ៊ុន Toyota បាន​ប្រកាសថា រថយន្តអគ្គិសនី Urban Cruiser នឹងដាក់លក់ជាផ្លូវការ​ចាប់ពីថ្ងៃទី ១ ខែធ្នូ ដោយមានតម្លៃចាប់ពីជាង ៣៩ ០០០ដុល្លារឡើងទៅ សម្រាប់ទីផ្សារអឺរ៉ុប។

រថយន្ត Urban Cruiser ត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹងរួមគ្នាជាមួយ Suzuki e Vitara។ រថយន្តអគ្គិសនី Toyota នេះ មកជាមួយជម្រើស option 3 និងជម្រើសម៉ូទ័រ/អាគុយ ២ រួមមានដូចជា៖

១. Option Icon: បំពាក់ម៉ូទ័រ ១៤៤សេះ និងអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៣៤២គីឡូម៉ែត្រ។ option នេះ មកជាមួយយ៉ាន់កង់ alloy ១៨អ៊ីង អេក្រង់កម្សាន្ត ១០,១អ៊ីង និងកុងទ័រឌីជីថល ១០,២៥អ៊ីង។ ក្រៅពីនេះ វាមានមុខងារជំនួយអ្នកបើកបរ និងប្រព័ន្ធសុវត្ថិភាពផងដែរ ដូចជា blind spot, ប្រព័ន្ធព្រមានពីការប៉ះទង្គិច, adaptive cruise control, មុខងារសម្គាល់ផ្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធជំនួយ​រក្សាការបើកក្នុងគន្លង។

២. Option Design និង ៣. Option Excel បំពាក់ម៉ូទ័រ ១៧៤សេះ និងអាគុយទំហំ ៦១គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានដល់ចម្ងាយ ៤២៥គីឡូម៉ែត្រ។ ក្នុងនោះ option Design មានបន្ថែមនូវកម្តៅពូកខាងមុខ និងដៃចង្កូត ព្រមទាំងកម្តៅកញ្ចក់ និងផ្លិតទឹកបក់អូតូ។ ចំណែក Option Excel មកជាមួយ យ៉ាន់កង់ Alloy ១៩អ៊ីញ, speaker JBL, សាកថ្មទូរសព្ទឥតខ្សែ, ដំបូលកញ្ចក់ ចង្កៀង LED ដែលបំពាក់ប្រព័ន្ធភ្លើងហ្វាបិទបើកអូតូជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM បញ្ចេញភីកអាប់ Cannon ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GWM បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់សេរ៊ីថ្មី GWM Cannon ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃលក់ចាប់ពី ១៤ ១០០ដុល្លារ ដល់ ២៦ ៦៣០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តភីកអាប់ GWM Cannon ឆ្នាំ២០២៦ នេះ ដំណើរការដោយ៖

  • (Commercial) ជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo មានប្រអប់លេខអូតូ ៩វគ្គ និងជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo មានប្រអប់លេខអូតូ ៨វគ្គ។
  • (Passenger) ជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo មានប្រអប់លេខអូតូ ៩វគ្គ។
  • (Off‑road) ជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ អាចផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ៤៨០ញ៉ូតុនមែ៉ត្រ។ ក្នុងនោះ វាមានប្រព័ន្ធបើកបរ four-wheel-drive system និងប្រព័ន្ធ three mechanical differential locks ។

សម្រាប់ការរចនាវិញ វាទទួលបាននូវសំបកកង់ប្រភេទ 255/65R18, កាមេរ៉ា ៣៦០ដឺក្រេ, អេក្រង់ LCD ទំហំ ១០,២៥អ៊ីញ និងមុខងារបើកបរចំនួន ៩ ដូចជា economy, standard, sport, snow, mud, sand, 4L, rock និង expert ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញ BYD Tang L ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃតែ ៣មុឺនដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD Tang L (Atto 8) ឬ (Sealion 8) ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃលក់ចាប់ពី ៣០ ២៥០ដុល្លារ ដល់ ៣៨ ៦២០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD Tang L ឆ្នាំ២០២៦ នេះ ដំណើរការដោយ៖

  • (PHEV) ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៥៤សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៦៨សេះ និង ២៦៨សេះ។ ក្នុងនោះ វាប្រើប្រាស់នូវអាគុយទំហំ ៣៥,៦២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៧៥, ២០០ និង ២១៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។
  • (EV) ជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៦៧០សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣០៨សេះ និង ៧៧៨សេះ។ ក្នុងនោះ វាប្រើប្រាស់នូវអាគុយទំហំ ១០០,៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០, ៦០០ និង ៦៧០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល (Dragon Face Design Language) ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ពោលគឺមានភាពប្រណិតជាងមុន។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរឆ្លាតវៃកម្រិតខ្ពស់ DiPilot 300 (DiPilot 300) ផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota វិនិយោគ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើបកម្ម​រោងចក្រ​ផលិតរថយន្ដខ្លួន​នៅ​សហរដ្ឋអាមេរិក

[ប្រភព USA Today] រោងចក្រ​ផលិតរថយន្ដ​ដ៏​ធំ​បំផុត​របស់ Toyota នៅ Georgetown រដ្ឋ Kentucky កំពុង​វិនិយោគ​ទឹកប្រាក់​ជាង ១.៨ ពាន់​លាន​ដុល្លារ ទៅលើ​បច្ចេកវិទ្យា​ថ្មី ក្នុងការពន្លឿនការផលិតរបស់ខ្លួន។ ប្រព័ន្ធបច្ចេកវិទ្យា​ថ្មី​មួយ​នេះ​មានឈ្មោះ​ថា K-flex អនុញ្ញាត​ឲ្យ​រោងចក្រ​នេះ​ផលិត​រថយន្តប្រភេទ SUV, Hybrid, EV និង Sedan នៅ​លើ​ខ្សែសង្វាក់​ដំឡើង​តែ​មួយ។

More Electrification Investments for TMMK | Toyota | American Machinistបើយោងតាមការបញ្ជាក់លោក Kerry Creech ដែល​ជា​ប្រធានរោងចក្រ  Toyota Motor Manufacturing Kentucky ហៅកាត់ថា (TMMK) បាន​មាន​ប្រសាសន៍​ថា៖ មនុស្ស​ជាច្រើន​គិត​ថាកាវិនិយោគនេះគឺជាការភាព​បត់បែន​របស់រោងចក្រនៅរដ្ឋ Kentucky ប៉ុន្តែ​អ្វី​ដែល​ជាភាព​បត់បែន​ពិតប្រាកដគឺផ្ដោតសំខាន់ទៅបច្ចេកវិទ្យា K platform ។ សម្រាប់បច្ចេកវិទ្យា K platform គឺជា​គ្រោងឆ្អឹងរួម​គ្នា​ជាក់លាក់​របស់ Toyota ដែល​រួមបញ្ចូល​តួ, ប្រព័ន្ធ​ព្យួរ និង​ប្រព័ន្ធ​បើកបរ សម្រាប់​រថយន្ត Toyota ដែល​បាន​ផលិត​ដូចជា Camry, RAV4, Highlander, Sienna, Lexus RX និង NX។ បន្ថែមពីនេះវាក៏បានរួមបញ្ចូលជាមួយបច្ចេកវិទ្យា K-flex អនុញ្ញាត​ឲ្យរោងចក្រ​ទាំងមូលអាច​ផលិត​រថយន្តប្រភេទ SUV, Hybrid, EV និង Sedan នៅ​លើ​ខ្សែសង្វាក់​ដំឡើង​តែ​មួយ។

Toyota Kentucky plant manager: Union status 'ultimately' up to workers | Business | wdrb.comការធ្វើបែបនេះដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អ្នកប្រើប្រាស់​ដែល​កំពុង​វិវត្ត ដោយសារក្រុមហ៊ុនជប៉ុន Toyota កំពុង​ដាក់​ចេញ​នូវ​ម៉ូឌែល​រថយន្ត​ថ្មីៗ។ សម្រាប់​ដំណើរការ​នៃ​ការ​បំពាក់​ឧបករណ៍ថ្មី ​ដើម្បីពន្លឿនការផលិតរថយន្ដ​រថយន្ត​អគ្គិសនី និង Hybrid អាច​មាន​តម្លៃ​ថ្លៃ និង​ចំណាយ​ពេល​ច្រើន ដែល​ធ្វើ​ឲ្យការ​ផលិត​យឺតយ៉ាវ និង​ប៉ះពាល់​ដល់​បរិមាណ​ផលិតកម្ម។

ដូច្នេះក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ត្រូវ​តែ​គិត​ឡើងវិញ​អំពី​របៀប​ដែល​ខ្លួន​ផលិត​រថយន្ត​ ដើម្បី​រក្សា​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ដែល​កំពុង​ផ្លាស់ប្តូរ​ទៅ​រក​អគ្គិសនីយកម្ម និង​ប្រភេទ​រថយន្ត​ថាមពលចម្រុះ នេះបើតាមការបញ្ជាក់ពីលោក Kerry Creech។

Toyota Kentucky announces new senior vice president, president | FOX 56 Newsដោយមើលពីបញ្ហានេះបានជាក្រុមហ៊ុន Toyota សម្រេច វិនិយោគ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើបកម្ម​រោងចក្រ​ផលិត​នៅ​សហរដ្ឋអាមេរិកធ្វើយ៉ាងណាដើរឲ្យទំនើបកម្មក្នុងវិស័យយានយន្ដ ដោយគិតគូរលើប្រព័ន្ធបច្ចេកវិទ្យា​ថ្មី​មួយ​នេះ​មានឈ្មោះ​ថា K-flex អនុញ្ញាត​ឲ្យ​រោងចក្រ​នេះ​ផលិត​រថយន្តប្រភេទ SUV, Hybrid, EV និង Sedan នៅ​លើ​ខ្សែសង្វាក់​ដំឡើង​តែ​មួយ ជៀសវាងការ បំពាក់​ឧបករណ៍ថ្មី ​ដើម្បីផលិតរថយន្ដ​រថយន្ត​អគ្គិសនី និង Hybrid ដែលត្រូវចំណាយលុយច្រើននិង​ចំណាយ​ពេល​យូរ ដែល​ធ្វើ​ឲ្យការ​ផលិត​យឺតយ៉ាវ និង​ប៉ះពាល់​ដល់​បរិមាណ​ផលិតកម្ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan ទិញយកអតីតរោងចក្ររបស់ Hyundai នៅចិន ដើម្បីផលិតឡាន Deepal

Deepal ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Changan Automobile ដែលផ្តោតទៅលើយានយន្តថាមពលថ្មី (NEV) បានសម្រេចទិញយកអតីតរោងចក្រផលិតរថយន្តរបស់ Hyundai នៅទីក្រុងឆុងឈីង (Chongqing) ប្រទេសចិន ដើម្បីជួយបំពេញបន្ថែមនូវផលិតកម្មររថយន្តបស់ខ្លួន ដែលបានគ្រោងទុកជាមួយផែនការលក់អោយបាន ៣លានគ្រឿងក្នុងឆ្នាំ២០២៥នេះ។

ក្នុងនោះ យោងតាមរបាយការណ៍បាននិយាយថា Deepal បានបញ្ជាក់ថា រោងចក្រថ្មីរបស់ខ្លួននេះបានចាប់ផ្តើមប្តូរឡូហ្គូរបស់ខ្លួននៅចុងខែតុលាកន្លងទៅរួមហើយ ប៉ុន្តែចំពោះផលិតកម្មនោះគឺនៅពុំទាន់ដំណើរការនោះទេ។ 

សម្រាប់រោងចក្រនៅ Chongqing គឺជារោងចក្របណ្តាក់ទុនរួមគ្នារបស់ Beijing Hyundai Motor ដែលបានដំណើរការនៅឆ្នាំ២០១៧ ជាមួយសម្ថភាពក្នុងការផលិតរថយន្តបានខ្ទង់ ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ និងវិនិយោគសរុបប្រមាណ ១,១ពាន់លានដុល្លារ។ ប៉ុន្តែគួរអោយស្តាយនៅឆ្នាំ២០២១ រោងចក្រនេះបានផ្អាកដំណើរការរហូតដល់ចុងឆ្នាំ២០២៣ ហើយរោងចក្រនេះក៏បានលក់ទៅអោយសហគ្រាសរដ្ឋចិនមួយតម្លៃខ្ទង់ ២២៨លានដុល្លារ។

សូមបញ្ជាក់ផងដែរថា នេះមិនមែនជារោងចក្រដំបូងរបស់ Hyundai នោះទេ ដែលបានសម្រេចចិត្តលក់ក្នុងប្រទេសចិន ខណ:រោងចក្រ Beijing Hyundai Motor នៅទីក្រុង Beijing ក៏បានលក់អោយ Li Auto ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk តូចចិត្តដែលគ្មានក្រុមហ៊ុនណាមួយចង់ទិញ ‘ប្រព័ន្ធបើកបរស្វ័យប្រវត្តិ’ របស់​ Tesla នោះទេ

ស្ថាបនិក Tesla លោក Elon Musk បានបង្ហាញភាពមិនសប្បាយចិត្តចំពោះក្រុមហ៊ុនរថយន្តនានា ដែលមិនចាប់អារម្មណ៍ជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិពេញលេញ (FSD) របស់ Tesla ឡើយរហូតមកដល់ពេលនេះ។

លោក Elon Musk បានសរសេរលើបណ្តាញសង្គម X របស់ខ្លួន​នៅថ្ងៃទី២៥ ខែវិច្ឆិកាថា លោកបានព្យាយាមព្រមានពួកគេ និងប្រកាសផ្តល់អាជ្ញាបណ្ណប្រព័ន្ធ FSD របស់ Tesla ប៉ុន្តែគ្មាននរណាម្នាក់ចង់បានវាឡើយ និងហៅក្រុមហ៊ុនទាំងនោះថា ‘ឆ្កួត’ ទៀតផង។

ការសារភាពរបស់ Elon Musk បែបនេះ បន្ទាប់ពីលោកធ្លាប់បានអួតអាងថា ក្រុមហ៊ុនរថយន្តនានា មិនមានជម្រើសណាក្រៅពីការប្រើបច្ចេកវិទ្យា FSD របស់ Tesla ឡើយ។

គួររំលឹកថា កាលពីដើមឆ្នាំ​២០២១ លោក Elon Musk បាន​និយាយថា Tesla បាន​បើកកិច្ចពិភាក្សាបឋមជាមួយក្រុមហ៊ុនរថយន្តផ្សេងៗ​អំពីអាជ្ញាបណ្ណ software ប្រព័ន្ធបើកបរស្វ័យប្រវត្តិ។ ក្រោយៗមកទៀត លោក Elon Musk តែងតែបង្ហោះសារជារឿយៗថា Tesla រីករាយក្នុងការផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា Autopilot ឬ FSD ឬ បច្ចេកវិទ្យាផ្សេងទៀត ដល់គូប្រជែង។

រហូតដល់ឆ្នាំ​២០២៤ លោកអះអាងថា Tesla កំពុងចរចាជាមួយក្រុមហ៊ុនរថយន្តធំមួយហើយ ដែលអាចឈានដល់ការចុះកិច្ចព្រមព្រៀងត្រឹមចុងឆ្នាំ។ យ៉ាងណាមិញ ព័ត៌មានទិញអាជ្ញាបណ្ណប្រព័ន្ធ FSD នេះ បានស្ងាត់រហូតមកទល់ពេលនេះ។ ប៉ុន្តែគេប៉ាន់ស្មានថា ក្រុមហ៊ុនមួយនោះ អាចជា Ford ដោយគេបានកត់សម្គាល់លើសម្តីរបស់លោក Jim Farley ដែលជា CEO របស់ Ford ថា បច្ចេកវិទ្យា FSD របស់ Tesla គឺមានការកំណត់ និងបានច្រានចោលគំនិតនៃការប្រើប្រាស់ប្រព័ន្ធនេះផងដែរ ហើយថែមទាំងបញ្ជាក់ថា ប្រព័ន្ធ Waymo របស់ Google គឺល្អប្រសើរជាងទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Atto 2 PHEV ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​អេស្ប៉ាញជាមួយតម្លៃជាង៣មុឺនដុល្លារ

ក្រុមហ៊ុន BYD បាន​រៀបចំ​ព្រឹត្តិការណ៍​ដាក់​លក់​រថយន្ដរបស់ខ្លួននៅ​ទីក្រុង Barcelona កាលពី​ថ្ងៃទី ១៩ ខែវិច្ឆិកា ដើម្បី​ណែនាំ​ទៅកាន់អតិថិជនឲ្យស្គាល់ពីរថយន្ដ Atto 2 DM-i ជាប្រភេទរថយន្ដ PHEV (ដែល​គេ​ស្គាល់​ថានៅ​ប្រទេស​ចិន​មានឈ្មោះ Yuan UP)។

នៅ​ប្រទេស​អេស្ប៉ាញ រថយន្ត BYD Atto 2 PHEV បានផ្ដល់ជូនជាជម្រើស២ម៉ូឌែល ដោយក្នុងនោះចំពោះ៖

-ម៉ូឌែល Active មានតម្លៃប្រហែល 35,900ដុល្លារ ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយ​ម៉ូទ័រ​អគ្គិសនី អាចផលិត​កម្លាំង ១២២ គីឡូវ៉ាត់ ឬស្មើនិង ១៦៤ សេះ បំពាក់មកជាមួយអាគុយទំហំ ៧.៨ គីឡូវ៉ាត់ម៉ោង ​អាច​បើកបរ​ដោយ​អគ្គិសនី​សុទ្ធ​បាន​ប្រហែល ៤០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយសរុប ៩៣០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។

-​ម៉ូឌែល Boost មានតម្លៃ ប្រហែល 39,200ដុល្លារ ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយ​ម៉ូទ័រ​អគ្គិសនី អាចផលិត​កម្លាំង ១៥៦ គីឡូវ៉ាត់ ឬស្មើនិង ២០៩ សេះ បំពាក់មកជាមួយអាគុយទំហំ ១៨ គីឡូវ៉ាត់ម៉ោង ផ្ដល់ជូនរយៈចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធ​បាន​រហូតដល់ ៩០ គីឡូម៉ែត្រ និង​អាចបើកបរចម្ងាយ​សរុប​ប្រហែល ១ ០២០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។ ម៉ូឌែល Boost អាចបើកបរ​ល្បឿន​អតិបរមា ១៨០ គីឡូម៉ែត្រ/ម៉ោង និង​បង្កើន​ល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៧.៥ វិនាទី។

Electric Cars, Sedans and SUVs I BYD Europeចំពោះកម្រិសុីប្រេងវិញយោងតាម​រាយការណ៍វាស់វែងពី (WLTP) ពេលដំណើរការរួមគ្នាជាមួយម៉ាសុីនសាំងនិងថាមពលអគ្គិសនី​គឺរថយន្ដនេះមានកម្រិតសុីប្រេង​ទាប​បំផុត​ត្រឹម ១.៨ លីត្រ/១០០ គីឡូម៉ែត្រ។ សម្រាប់កម្រិតនៃការសន្សំសំចៃខ្លាំងបែបនេះដោយសាររថយន្ត ATTO 2 DM-i ប្រើប្រាស់​ប្រព័ន្ធ Super Hybrid របស់ BYD។

រថយន្ត Plug-in Hybrid នេះ​មាន​លក្ខណៈ​ខុសគ្នា​ពី​កំណែ EV ក្នុង​ចំណុច​ជាច្រើន។ ផ្នែក​ខាង​មុខរចនាមកជាមួយប៉ាណាធំ​ជាង​មុន​ដើម្បី​បង្កើន​ភាព​ប្រសិទ្ធភាពបញ្ចូះកម្ដៅ​របស់​ម៉ាស៊ីន មានជម្រើស​មាន​ពណ៌ “Midnight Blue” ។

BYD Atto 2 Review 2025 | Top Gearនៅ​ផ្នែកខាងក្នុង Atto 2 DM-i បានបំពាក់មកជាមួយ​អេក្រង់​កម្សាន្ដទំហំ ១២.៨ អុីញ, កៅអី​ស្បែក​សិប្បនិមិត្ត (vegan leather), ភ្លើង​លម្អ (ambient lighting), ដំបូល​កញ្ចក់​ធំ (panoramic sunroof) កន្លែង​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ (wireless phone charging)។ ឃ្លុប​ក្រោយរបស់វា​អាច​ផ្ទុក​បានចំណុះ ៤២៥ លីត្រ ហើយ​អាច​ពង្រីក​ដល់ ១ ៣៣៥ លីត្រ នៅពេល​បត់​កៅអី​ខាងក្រោយ។ រថយន្ត​នេះ​ក៏​រួមបញ្ចូល​ផង​ដែរ​នូវ​មុខងារ Vehicle-to-Load (V2L) ដែល​អនុញ្ញាត​ទាញយក​ថាមពលអគ្គិសនីទៅប្រើប្រាស់បាន​រហូតដល់ ៣.៣ គីឡូវ៉ាត់។ បើនិយាយពីរថយន្ត Atto 2 DM-i គឺជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ដ៏​កម្រ​ដែល​រថយន្ត BYD PHEV ត្រូវ​បាន​ដាក់​លក់​នៅ​ទីផ្សារ​អឺរ៉ុបមុន​ពេល​វា​ដាក់​លក់​នៅ​ប្រទេស​ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីបណ្ណបើកបរតាមប្រភេទយានយន្ត បើប្រើមិនត្រឹមត្រូវតាមប្រភេទយានទេ នឹងត្រូវពិន័យប៉ុន្មានរៀល?

បណ្ណបើកបរជាតិ មានចំនួន ៥ប្រភេទរួមមាន ប្រភេទ ក ខ គ ឃ និង ង។ អ្នកកាន់បណ្ណបើកបរ ត្រូវបានកំណត់ចាប់ពីអាយុ ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក និង ខ, អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ គ និង ឃ១ និងអាយុ ២៤ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ ឃ២ និង ង។

១. បណ្ណបើកបរ ប្រភេទ កៈ សម្រាប់​ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១គីឡូវ៉ាត់ ទោចក្រយានយន្ត​សណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត។

២. បណ្ណបើកបរ ប្រភេទ ខៈ សម្រាប់​រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។

៣. បណ្ណបើកបរ ប្រភេទ គៈ សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមានលើសពី ៣,៥តោន និងអាចសណ្តោងរ៉ឺម៉ក​ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។

៤. បណ្ណបើកបរប្រភេទ ឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ ក្នុងនោះ រួមមាន ឃ១ និង ឃ២។ សម្រាប់ឃ១ រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់ ២០នាក់ (គិតទាំងអ្នកបើកបរ) និងសណ្តោងរ៉ឺម៉កមានទម្ងន់អតិបរមាមិនលើស ០,៧៥តោន។ សម្រាប់ឃ២ រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ (គិតទាំងអ្នកបើកបរ) និងសណ្តោងរ៉ឺម៉កមានទម្ងន់អតិបរមាមិនលើស ០,៧៥តោន។

៥. ប្រភេទ ងៈ សម្រាប់ប្រភេទនេះ គឺអាចបើកបររថយន្តប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់​សរុបអតិបរមាលើសពី ០,៧៥តោន ហើយត្រូវចែកជា ៣ប្រភេទ គឺប្រភេទ ង(ខ)  ប្រភេទ ង(គ) និងប្រភេទ ង(ឃ)។

ប្រសិន​បើអ្នកបើកបរ ប្រើប្រាស់បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន នឹងត្រូវរងការពិន័យ​ទឹកប្រាក់ចំនួន ១៨០ ០០០រៀល (សម្រាប់អ្នកបើកបរយានយន្តធុនស្រាល) និង ៣៧៥ ០០០រៀល (សម្រាប់អ្នកបើកបរយានយន្តធុនធ្ងន់)។ នេះបើយោងតាមអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ចំណែក អ្នកបើកបរយានយន្ត​ដោយគ្មានបណ្ណបើកបរស្របតាមច្បាប់ ឬបើកបរ​យានយន្ត​ក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យអន្តរការណ៍ នូវទឹកប្រាក់ចំនួន ១ ២០០ ០០០ រៀល សម្រាប់យានយន្តធុនស្រាល និង ២ ៤០០ ០០០រៀល សម្រាប់យានយន្តធុនធ្ងន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+