ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ7 ​​បង្ហាញ​ចេញជាផ្លូវការ ដែលបំពាក់បច្ចេកវិទ្យា និងម៉ូទ័ររបស់ Huawei

ក្រុមហ៊ុន GAC-Toyota បានបញ្ចេញផ្លូវការ​រថយន្ត bZ7 ក្នុងពិព័រណ៌ Guangzhou Auto Show 2025។ ដូចនឹង​ bZ3X ដែរ រថយន្ត bZ7 គឺជាម៉ូឌែលទី២ ដែលអភិវឌ្ឍដោយ​ក្រុមវិស្វកម្ម​របស់ Toyota ក្នុងប្រទេសចិន ដែលជាយុទ្ធសាស្រ្តជំរុញ​រថយន្ត​ថាមពលថ្មី ក្នុងទីផ្សារចិន។

អ្វីដែលគួរឲ្យកត់សម្គាល់​សម្រាប់ bZ7 នេះ គឺវាបំពាក់​ប្រព័ន្ធ HarmonyOS cockpit និង ម៉ូទ័ររបស់ Huawei ជាពិសេសមកជាមួយប្រព័ន្ធជំនួយបើកបរ LiDAR ដែលដាក់នៅដំបូលខាងមុខ។ រថយន្តនេះ ត្រូវបានដាក់មុខងារ Facial Recognition, អេក្រង់ Head up display និងមាន Speaker ច្រើនក្នុងកាប៊ីន។

ការឌីហ្សាញផ្នែកខាងមុខរបស់ bZ7 យកលំនាំតាម bZ3X គ្រាន់តែជាប្រភេទផ្សេងគ្នា។ ទំហំរបស់ bZ7 រួមមាន បណ្តោយ ៥១៣០មម, ទទឹង ១៩៦៥មម កម្ពស់ ១៥០៦មម និងប្រវែងពីកង់មុខទៅកង់ក្រោយ ៣០២០មម។

រថយន្តនេះ ដំណើរការដោយ​ប្រព័ន្ធបើកបរអគ្គិសនី DriveONE របស់ Huawei មានកម្លាំងសរុប ២៧៨សេះ។ វាបំពាក់អាគុយលីចូមផូស្វាតរបស់ CALB ដែលមានជម្រើស ៨៨,១៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានដល់ចម្ងាយ ៧០០គីឡូម៉ែត្រ និង ៧១,៣៥គីឡូវ៉ាត់ម៉ោង អាចបើកបានដល់ចម្ងាយ ៦០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! Jeep បញ្ចេញរថយន្ដអគ្គិសនី SUV បែប Off-Road មានតម្លៃធូរថ្លៃជាងគេនៅសហរដ្ឋអាមេរិក

[ប្រភព​៖Insideevs] បើនិយាយពីផ្សាររថយន្ដ SUV អគ្គិសនីបែប Off-Road នៅសហរដ្ឋអាមេរិកហាក់មិនទាន់មានភាពទូលំទូលាយខ្លាំងនៅឡើយទេ សម្រាប់អ្នកដែលចូលចិត្តរថយន្ដប្រភេទ SUV បែប Off-Road ប្រើថាមពលអគ្គិសនីសុទ្ធគឺត្រូវកាន់លុយចន្លោះពីខ្ទង់៨មុឺនដុល្លារ ដល់១៦មុឺនដុល្លារ ទើបអាចទិញរថយន្ដអគ្គិសនីបែប Off-Road បាន។Jeep Recon (2026)

2026 Jeep Recon Electric: First Available Info! | Rive-Sud Chryslerឥឡូវមកដឹងពីតម្លៃរបស់រថយន្ដ SUV Off-Raod ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនៅសហរដ្ឋអាមេរិកដាក់លក់នាបច្ចុប្បន្នម្ដងក្នុងនោះថយន្ត Rivian R1S មានតម្លៃ 76,990ដុល្លារ, Mercedes-Benz G-Class ជាមួយ​បច្ចេកវិទ្យា EQ តម្លៃ​ 163,200ដុល្លារ និង Hummer EV តម្លៃ 96,600ដុល្លារ។ ប៉ុន្តែឥឡូវនេះអ្នកស្រឡាញ់រថយន្ដអគ្គិសនី SUV បែប Off-Road នៅអាមេរិកហាក់សប្បាយចិត្តវិញ បន្ទាប់ពីក្រុមហ៊ុន Jeep បានចូលខ្លួនមកដោះស្រាយសមីការមួយនេះ ដោយពួកគេដាក់បញ្ចេញរថយន្ដបែប Off-Raod ប្រើប្រាស់ថាមពលអគ្គិសនីមានចាប់ផ្ដើមប្រហែលត្រឹម 65,000ដុល្លារ ដែលមានឈ្នោះថា Jeep Recon ។ 

Rivian R1S (US) Review 2025 | Top Gearរថយន្ដនេះនឹងត្រូវ​បាន​ដាក់​លក់​នៅទីផ្សារ​សហរដ្ឋអាមេរិក និង​កាណាដា​នៅ​ដើមឆ្នាំ​ក្រោយ ហើយត្រូវបានគេរំពឹងថានឹងអាចទាក់ចិត្តអតិថិជនដែលស្រឡាញ់រថយន្ដអគ្គិសនី SUV បែប Off-Road ។ រឿងតម្លៃតែម្យ៉ាងច្បាស់ណាស់ឆក់យកបេះដូងអតិថិជន ដូច្នេះហើយ Jeep ក៏បានបង្កើនសមត្ថភាពរបស់រថយន្ដនេះឲ្យខ្លាំងផងដែរ ដោយក្នុងនោះរថយន្ដនេះបានបំពាក់មកជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានប្រហែល ៤០២ គីឡូម៉ែត្រ។

រថយន្ត Jeep Recon ដំណើរការដោយ​ម៉ូទ័រ​អគ្គិសនីចំនួន២ ស្តង់ដារ អាចផលិតកម្លាំងបាន ៦៥០ សេះ ​កម្លាំងរមួល ៨៤០ញូតុនម៉ែត្រ និងអាចជាន់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុង ១ ម៉ោង ប្រើពេលប្រហែល ៣.៦ វិនាទី។ អ្វីដែលពិសេសរថយន្ដនេះបំពាក់មកជាមួយ​ប្រព័ន្ធ​​ចាក់សោ​ប៉ុង​ខាងក្រោយ (locking rear differential) ដើម្បីធានាថាវាពិតជាស័ក្ដិសមជារថយន្ដប្រភេទ Off-Road។ សូម្បីតែរថយន្ដ Rivian R1T និង R1S ដែល​មាន​តម្លៃ​ថ្លៃ​ជាងនេះ ​ក៏​មិន​មាន​ប្រព័ន្ធចាក់សោរប៉ុងនេះដែរ។


ចំណុចដែលទាក់ទាញខ្លាំងមួយទៀតគែក្រុមហ៊ុន Jeep ក៏​ផ្តល់​ជូន​ទ្វារ​ដែល​អាច​ដោះ​ចេញ​បាន (removable doors) នៅលើរថយន្ដ Jeep Recon ដូច​ទៅ​នឹង​រថយន្ត Jeep Wrangler ដែរ។ រថយន្ត Jeep Recon គឺជា​រថយន្ត SUV ទំហំ​មធ្យម ដែល​ប្រើប្រាស់​គ្រោងឆ្អឹង STLA Large របស់ក្រុមហ៊ុន Stellantis ដែល​វា​ចែករំលែក​ជាមួយ Wagoneer S និង Dodge Charger Daytona EV។

មិននោះ​អស់ទេបងប្អូនរថយន្ត Recon នឹង​ផ្តល់​ជូន​នូវ​ម៉ូឌែល “Moab” ដែលបានបំពាក់មកជាមួយ សំបក​កង់​សម្រាប់​បើកបរ​ផ្លូវ​ពិបាកទំហំ ៣៣ អ៊ីញ, មានគម្លាត​ពី​បាតដីប្រវែង ២៣.១១ សង់ទីម៉ែត្រ។ ផ្នែកខាងក្នុងរថយន្ត Jeep Recon បំពាក់មកជាមួយអេក្រង់​ឌីជីថលទំហំ ១២.៣ អុីញ និង​អេក្រង់​កម្សាន្ដទំហំ ១៤.៥ អុីញ ហើយទំនងជាប្រើប្រាស់កម្មវិធី​កម្សាន្ត​ជំនាន់​ចុងក្រោយ​បំផុត​របស់ក្រុមហ៊ុន Stellantis៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផលវិបាកនៃការទិញរថយន្តតៗគ្នា ដោយមិនបានកាត់ឈ្មោះ

នៅពេល​ទិញរថយន្តតពីនរណាម្នាក់ តាមច្បាប់គឺតម្រូវឲ្យផ្ទេរកម្មសិទ្ធិ ឬកាត់ឈ្មោះ​មកឲ្យអ្នកទិញក្រោយ។ ប៉ុន្តែបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តនេះ គឺត្រូវការឯកសារច្រើន និងចំណាយច្រើនផងដែរតាមប្រភេទរថយន្ត ជាហេតុធ្វើឲ្យពួកគេមិនចង់កាត់ឈ្មោះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការទិញ​រថយន្តតៗគ្នាដែលមិនបានកាត់ឈ្មោះ នឹងផ្តល់ផលវិបាកច្រើនយ៉ាង ទាំងម្ចាស់រថយន្តដើម និងម្ចាស់ថ្មី រួមមានដូចជា៖

  • ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើបអង្កេតរបស់សមត្ថកិច្ច
  • ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ
  • ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ
  • ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ
  • ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ
  • ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់។

បែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិសម្រាប់ពលរដ្ឋខ្មែរ៖

ឯកសារតម្រូវ៖

– ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)

– អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ៖

*ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

-ក្នុងករណីអាសយដ្ឋានបច្ចប្បន្ន ខុសពីអាសយដ្ឋានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។

– បណ្ណសម្គាល់យានជំនិះ(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)

– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

– លិខិតលក់ទិញ ត្រូវធ្វើឡើងនៅទីតាំងផ្តល់សេវាសាធារណៈ និងចំពោះមុខមន្រ្តីមានសមត្ថកិច្ចផ្ទេរកម្មសិទ្ធិ

– កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ (ករណីមិនមានម្ចាស់ដើម)

– បង្កាន់ដៃពន្ធផ្លូវ (ក្នុងពេលប្រមូលពន្ធមធ្យោបាយយានយន្ត)

កម្រៃសេវា៖

-ក្នុងរាជធានី-ខេត្ត ៤៨ ០០០ រៀល

-ឆ្លងរាជធានី-ខេត្ត ១០១ ០០០ រៀល

សូមបញ្ជាក់ថា តម្លៃនេះ មិនរួមបញ្ចូលពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សំបូរបែប

រថយន្ត MG HS ជំនាន់ចុងក្រោយបង្អស់បានបង្ហាញខ្លួន និង ត្រៀមរួចជាស្រេចក្នុងការទាក់ទាញចំណាប់អារម្មណ៍អ្នកដែលកំពុងស្វែងរករថយន្តថ្មីប្រភេទ SUV នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយមាន ការរចនាបែបថ្មី និង បំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ។ រថយន្ត MG HS ស៊េរីថ្មីបានកំពុងឈរនៅទីតាំងដ៏ទាក់ទាញសម្រាប់អ្នកទិញដែលកំពុងស្វែងរករថយន្ត SUV ទំនើប ដែលសម្បូរដោយមុខងារប្រើប្រាស់ដែលជាជំនួយការបើកបរ និងមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ។

ស្វែងយល់ពីរថយន្ត MG HS ស៊េរីថ្មីដែលបានរួមបញ្ចូលគ្នារវាងរចនាបទដ៏ទាន់សម័យ និង មានដំណើរការបើកបរដ៏មានថាមពល។ វាមិនត្រឹមតែអាចគ្រប់គ្រងនិងផ្តល់ផាសុកភាពខ្ពស់គ្រប់ការធ្វើដំណើរតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវអនុស្សាវរីយ៏បានយ៉ាងល្អថែមទៀតផង។ លក្ខណៈពិសេសរថយន្តនេះគឺ ល្អបំផុតសម្រាប់ការធ្វើដំណើរក្នុងទីក្រុង, ដំណើរផ្សងព្រេងនាចុងសប្តាហ៍ ឬ ការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកទៅបំពេញការងារអាជីវកម្មវផ្សេងៗជាមួយរថយន្ត MG HS ស៊េរីថ្មីដែលផ្តល់នូវថាមពលបើកបរដ៏មានប្រសិទ្ធភាពខ្ពស់។ វាក៏ផ្តល់នូវផាសុកភាពខ្ពស់ និង មានភាពប្រណិតសម្រាប់ការបើកបរជាប្រចាំថ្ងៃផងដែរ។ លោកអ្នកនឹងទទួលបានការបើកបរយ៉ាងមានទំនុកចិត្ត និង ភាពទាក់ទាញបំផុតជាមួយរថយន្ត MG HS ដែលរថយន្តផ្សេងៗមួយចំនួនមិនអាចផ្តល់ឱ្យបាន។ យើងនឹងបង្ហាញពីលក្ខណៈពិសេសខ្លះៗអំពីរថយន្ត New MG HS៖

ការរចនារូបរាងថ្មី : រថយន្ត MG HS ស៊េរីថ្មីបានបង្ហាញខ្លួនជាមួយរូបរាងថ្មីស្រឡាងកាន់តែទាក់ទាញ និង ប្រណិតជាងម៉ូឌែលមុនទៅទៀត។ នៅផ្នែកខាងមុខ បានបំពាក់នូវភ្លើង LED ដ៏ស្រស់ស្អាតដែលមានមុខងារក្នុងការបំភ្លឺផ្លូវនៅពេលយប់ និង ជា Daytime Running Light ដែលបង្កើនភាពទាក់ទាញពេលបើកបតាមដងផ្លូវនាពេលថ្ងៃ។ ជាមួយប៉ាណាខាងមុខដ៏ស្រស់ស្អាតនិងមានអំណាចបំផុតដែលបានរួមចំណែកផ្តល់ឱ្យរថយន្តកាន់តែលេចធ្លោ។ សម្រាប់ផ្នែកខាងក្រោយក៏ត្រូវបានរចនាថ្មីទាំងស្រុងឡើងវិញផងដែរ ជាមួយនឹងបំពង់ស៊ីម៉ាំងភ្លោះ, ចង្កៀងក្រោយប្រភេទ LED, អមដោយ Spoiler បែបស្ព័រ, និង មានយ៉ាន់កាន់បែបស្ព័រទំហំ 19 អ៊ីញ ដែលបង្កើនសម្រស់កាន់តែទាន់ទាញ និងជាលក្ខណៈពិសេសដែលជំនួយក្នុងពេលបើកបរគ្រប់ស្ថានភាពផ្លូវ។

ការរចនាផ្នែកខាងក្នុង: សម្រាប់កាប៊ីនខាងក្នុងត្រូវបានរចនាធ្វើឡើងយ៉ាងប្រណិតដោយបំពាក់នូវសម្ភារៈមានគុណភាពខ្ពស់ដូចជា៖ ពូកស្បែកពណ៌ឈើរីដ៏ប្រណិត, បំពាក់ដោយភ្លើង Ambient Light បំភ្លឺជុំវិញផ្ទៃខាងក្នុងរថយន្ត ព្រមទាំងមានដំបូលលើបិទបើកបានប្រភេទ Panoramic និង មានកៅអីបែបស្ព័រ Sport-style Seat ដែលផ្តល់នូវអារម្មណ៏ល្អអស្ចារ្យក្នុងពេលធ្វើដំណើរ។

ប្រព័ន្ធបច្ចេកវិទ្យា និង ការកម្សាន្ត: ទាក់ទងនឹងបច្ចេកវិទ្យាវិញ រថយន្ត MG HS ស៊េរីថ្មីមិនធ្វើឱ្យអ្នកខកបំណងនោះទេ ដោយវាបានភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសជាច្រើនដ៏សំបូរបែបដូចជា៖

  • អេក្រង់កម្សាន្តភ្លោះ និង កុងទ័រឌីជីថលទំហំ 3 អុីញ
  • ប្រព័ន្ធសោឆ្លាតវៃ ដែលអាចចេញចូលរថយន្តដោយមិនប្រើប្រាស់សោរ
  • មុខងារ Apple CarPlay និង Android Auto ដែលអាចភ្ផាប់ពីទូរស័ព្ទនិងរថយន្តដើម្បីមើលផែនទីបាន
  • ប្រព័ន្ធបំពង់សំឡេងកម្រិតខ្ពស់ Premium Speaker
  • ទ្វារឃ្លុបក្រោយបិតបើកអូតូ
  • ឃ្លុបក្រោយធំទូលាយអាចផ្ទុកសម្ភារៈបានច្រើន (ទំហំចន្លោះពី 463 លីត្រ និងអាចពង្រីកបានដល់ 1287 លីត្រពេលបត់កៅអីជួរទី២អោយរាបស្មើរ)



ដំណើរការបើកបរ និងប្រព័័ន្ធសុវត្ថិភាព: សម្រាប់ទីផ្សារប្រទេសកម្ពុជាគឺមានការទទួលស្គាល់លើការប្រើប្រាស់រថយន្តដែលមានទំហំម៉ាស៊ីនតូចប៉ុន្តែផ្តល់ថាមពលបានខ្លាំង ដូច្នេះក្នុងនាមជាអ្នកផលិតរថយន្តដូចជា New MG HS ក៏បានគិតគូរអំពីចំនុចពិសេសនេះដែរ ដោយបំពាក់នូវ៖

– ម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ Turbocharged អាចផលិតកម្លាំងបាន 170 hp និង កម្លាំងរមួល 250 Nm ដោយភ្ជាប់ជាមួយប្រអប់លេខអូតូ 7វគ្គ។

– ចំណែកប្រព័ន្ធសុវត្ថិភាពគឺមកជាកញ្ចប់តែម្តងរួមមាន៖ ពោងសុវត្ថិភាព, ឧបករណ៍ចាប់សញ្ញាពេលមានរថយន្តវារជែង, សេនស័រក្រោយជំនួយពេលចត, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធជំនួយពេលចុះចំណោទនិងឡើងទួលខ្ពស់, និងមានមុខងារ ADAS មួយចំនួនដូចជា (ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធ front collision warning, ប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ, ប្រព័ន្ធ blind spot detection និងប្រព័ន្ធជំនួយសុវត្ថិភាពផ្សេងៗទៀត។ល។)

សរុបមក ហេតុអ្វីបានជារថយន្ត New MG HS ក្លាយជាជម្រើសល្អបំផុតសម្រាប់ទីផ្សារប្រទេសកម្ពុជា? ដោយសារតែអ្នកប្រើប្រាស់រថយន្តថ្មីនៅប្រទេសកម្ពុជា តែងតែផ្តល់អទិភាពសំខាន់លើ តម្លៃរថយន្ត, សេវាកម្ម, គុណភាព និង បំពាក់ដោយបច្ចេកវិទ្យាទំនើប នៅពេលទិញរថយន្តថ្មីប្រភេទ SUV ដូច្នេះហើយទើបរថយន្ត New MG HS ផ្តល់នូវលក្ខណៈពិសេសដូចជា៖

– រថយន្តដែល “មើលទៅប្រណិត” ប៉ុន្តែមិនចាំបាច់ចំណាយលុយច្រើនក្នុងការទិញរថយន្តដែលមានតម្លៃខ្ពស់ពេកនោះទេ។

– ជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារដោយសារ ផ្នែកខាងក្នុងគឺមានទំហំធំទូលាយ, មានលក្ខណៈពិសេសដ៏សំបូរបែប និងភាពងាយស្រួលប្រើប្រាស់។

– រូបរាងបានអាប់ឌែតថ្មីស្រឡាង និង ទំនើប ព្រោះថាអតិថិជនតែងតែស្វែងរកអ្វីថ្មីៗទាន់សម័យ

– មានការធានាគុណភាពត្រឹមត្រូវពីរោងចក្រអន្តរជាតិ និង ទទួលបានសេវាកម្មថែទាំនិងជួសជុសក្រោយពេលលក់ Aftersales Support

– មានសេវាកម្មវៃដូររថយន្ត trade-in service

ខណៈដែលរថយន្ត New MG HS ស៊េរីថ្មីបានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយ ស្របពេលវេលាដ៏អំណោយផលដែលប្រជាជនកម្ពុជាកំពុងមានតម្រូវការខ្ពស់លើវិស័យរថយន្ត SUV ដោយអ្នកប្រើប្រាស់តែងតែរំពឹងអំពីរថយន្តដែលមានតម្លៃសមរម្យសម្រាប់ថវិការបស់ពួកគេ ដូច្នេះរថយន្ត New MG HS ដែលមានការរចនាបែបថ្មី, បំពាក់ដោយបច្ចេកវិទ្យាទំនើប និង ជាម៉ាកយីហោរថយន្តដ៏រឹងមាំមានទីផ្សារល្អ និង មានតម្លៃប្រកួតប្រជែងនៅក្នុងផ្នែករថយន្ត SUV នឹងក្លាយជាជម្រើសដំបូងនៅក្នុងបេះដូងអ្នកកំពុងស្វែងរករថយន្តថ្មី។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្ត SUV ដែលរួមបញ្ចូលគ្នានូវរចនាបទទាន់សម័យ មានផាសុកភាពខ្ពស់ និងបំពាក់នូវលក្ខណៈពិសេសទំនើបៗ នោះរថយន្ត MG HS ប្រាកដជាធានាបាននូវការចាប់អារម្មណ៏ខ្លាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco អគ្គិសនី ប្រកាសដាក់លក់នៅចិន មានតម្លៃតែ ៣មុឺនដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា JMC-Ford បានធ្វើការប្រកាសដាក់លក់នូវរថយន្តសេរ៊ីថ្មី Ford Bronco ប្រភេទអគ្គិសនីរបស់ខ្លួន មានតម្លៃលក់ចាប់ពី ៣២ ៣០០ដុល្លារ ដល់ ៣៩ ៨០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០២៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៨២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម។ វាដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៧៤សេះ និង ២៧១សេះ ផ្គួបជាមួយអាគុយទំហំ ១០៥,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ាសុីនចំណុះ ១,៥លីត្រ turbocharged អាចផលិតកម្លាំងបាន ១៤៨សេះ ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៧៤សេះ និង ២៤១សេះ។ ក្នុងនោះ វាគឺអាចបើកបរបានចម្ងាយដល់ ២២០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ២២០គីឡូម៉ែត្រ។

សម្រាប់ការរចនាវិញ វាមានការរចនាមិនខុសពីម៉ូឌែលផ្សេងៗនោះឡើយ ហើយវាក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ក៏ដូចជាប្រព័ន្ធ lidar លើដំបូល, ឧបករណ៍ចាប់សញ្ញាចំនួន ៣២ទីតាំង ព្រមទាំងបន្ទះឈីប Nvidia Orin-X ចំនួន២, អេក្រង់កម្សាន្ត Touchsrceen ទំហំ ១៥,៦អ៊ីញ និងអេក្រង់ AR-HUD ទំហំ ៧០អ៊ីញផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញ Emgrand ជំនាន់ទី ៥ របស់ខ្លួន មានតម្លៃតែ ៩ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន Geely បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី Geely Emgrand ជំនាន់ទី ៥ របស់ខ្លួន មានតម្លៃលក់ចាប់ពី ៩ ០០០ដុល្លារ ដល់ ១១ ៤០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

 

រថយន្ត Geely Emgrand ជំនាន់ទី ៥ នេះ មានប្រវែងតួខ្លួនសរុប ៤ ៨១៥ ម.ម ទទឹង ១ ៨៨៥ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម។ វាដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ turbocharged អាចផលិតកម្លាំងបាន ១៧៨សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ។ ក្នុងនោះ វាទទួលបានប្រអប់លេខ dual-clutch transmission ចំនួន ៧វគ្គ និងអាចជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ក្នុងរយៈពេលតែ ៧,៩វិនាទីប៉ុណ្ណោះ។

សម្រាប់ការរចនាវិញ វាមានការរចនាមិនខុសពីជំនាន់មុននោះឡើយ ប៉ុន្តែទទួលបាននូវការអាប់ឌែតថ្មីៗជាច្រើនចំនុច ពោលគឺមានភាពប្រណិតជាងជំនាន់មុន។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ក៏ដូចជាអេក្រង់កម្សាន្ត Touchsrceen ទំហំ ១៤,៧អ៊ីញ ព្រមទាំងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង និងជម្រើសថាសកង់ទំហំ ១៨អ៊ីញផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញ Galaxy Starship 7 ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ!

ស្របពេលដែលក្រុមហ៊ុនគូរប្រកួតប្រជែងជាច្រើនកំពុងសម្រុកបញ្ចេញនូវរថយន្តស៊េរីថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន Geely បានធ្វើការប្រកាសបង្ហាញចេញនូវរថយន្តសេរ៊ីថ្មី Geely Galaxy Starship 7 ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ១៣ ៤០០ដុល្លារ ដល់ ១៧ ៣០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Geely Galaxy Starship 7 ឆ្នាំ២០២៦ នេះ មានប្រវែងតួខ្លួនសរុប ៤ ៧៤០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម។ វាដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១០៩សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៣៥សេះ។ ក្នុងនោះ វាគឺអាចបើកបរបានចម្ងាយដល់ ២០០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៥៧៥គីឡូម៉ែត្រ។

សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ពោលគឺមានភាពប្រណិតជាងមុន។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរ “H3” ក៏ដូចជាអេក្រង់កម្សាន្ត Touchsrceen ទំហំ ១៥,៤អ៊ីញ ព្រមទាំងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង, ប្រព័ន្ធអូឌីយ៉ូ FlymeSound ចំនួន ១៦គ្រាប់ និងអេក្រង់បង្ហាញលើកញ្ជក់ HUD ផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Navara ជំនាន់ថ្មី ត្រូវបានប្រកាសចេញផ្លូវការ មកជាមួយរូបរាងថ្មី

ក្រុមហ៊ុន Nissan បាន​បញ្ចេញ​រថយន្តភីកអាប់ដ៏ល្បីល្បាញ​របស់ខ្លួន The all-new Navara 2026 នៅក្នុងប្រទេសអូស្រ្តាលី ដែល​មកជាមួយរូបរាងថ្មី ដោយ Nissan បានហៅវាថា ជាការបើកជំពូកថ្មី និង​ជាការអបអរសាទរខួបលើកទី៤០ របស់ Nissan ក្នុងប្រទេសមួយនេះ។

រូបរាងរបស់ Nissan Navara 2026 ត្រូវបានគេលើកឡើថា ស្រដៀងនឹង Mitsubishi Trioton ទាំងផ្នែកខាងមុខ និងខាងក្រោយ ដោយបានអភិវឌ្ឍលើគ្រោងឆ្អឹងតែមួយ ដូចជា ប៉ាណា ចង្កៀង និងកាងខាងក្រោមជាដើម។

រថយន្តភីកអាប់នេះ ប្រើម៉ាស៊ីនម៉ាស៊ូត bi-turbo ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៤៧០ញូតុនម៉ែត្រ ជាមួយកម្រិតប្រើប្រាស់ឥន្ធនៈជាមធ្យម ៧,៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។ សមត្ថភាពអូសសណ្តោងរបស់វាបាន ៣៥០០គីឡូក្រាម និងអាចផ្ទុកទម្ងន់បានពី ៩៥០ ទៅ ១០៤៧គីឡូក្រាម។

រថយន្ត Nissan Navara សម្រាប់ option ធម្មតា​ នឹងបំពាក់​ប្រព័ន្ធ Easy 4WD ជាមួយប្រតិបត្តិការស្វ័យប្រវត្តិ និងប្រព័ន្ធ​ឡុកប៉ុងខាងក្រោយ។ ចំណែក option ST-X និង Pro-X នឹងធ្វើឲ្យប្រសើរឡើង​នូវប្រព័ន្ធ Super 4WD ដែលមានម៉ូដជ្រើសរើសតាមស្ថានភាពផ្លូវដូចជា Norman, Eco, Gravel, Snow, Mud, Sand និង Rock ជាមួយប្រអប់លេខអូតូ ៦វគ្គ។

សម្រាប់ផ្នែកខាងក្នុងកាប៊ីន ភីកអាប់ Navara នេះ គឺស្ទើតែដូចគ្នានឹងកាប៊ីន Triton​ ដោយបំពាក់អេក្រង់ថាច់ស្គ្រីនទំហំ ៩អ៊ីញ ដែលភ្ជាប់ Apple CarPlay, Android Auto និងវិទ្យុឌីជីថល DAB+។ ចំណែកកុងទ័រជាប្រភេទ Analogue ទំហំ ៧អ៊ីញ។ វា​ក៏បានបំពាក់ប្រព័ន្ធ NissanConnect Service ដែលមានមុខងារជាច្រើនដូចជា បញ្ជាបើកម៉ាស៊ីនត្រជាក់ពីចម្ងាយ, មុខងារខលក្នុងពេលមានអាសន្ន និងមុខងារតាមដានរថយន្តដែលត្រូវចោរលួច។ ទន្ទឹមនេះ រថយន្ត Navara ស៊េរីថ្មី ក៏បំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ។

យ៉ាងណាមិញ Nissan បញ្ជាក់ថា រថយន្តភីកអាប់ជំនាន់ថ្មីនេះ នឹងដាក់លក់នៅឆ្នាំក្រោយ សម្រាប់តំបន់អូសេអានី ដែលមានអូស្ត្រាលី និងណូវែលហ្សេងឡង់ ប៉ុន្តែមិនបានទម្លាយពីតម្លៃនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យកបញ្ហាបង្កើតទៅជាឱកាស Toyota នៅតែជំរុញ​ការ​ដាក់​លក់​រថយន្តអគ្គិសនីម៉ូឌែលថ្មីៗ​របស់ខ្លួននៅសហរដ្ឋអាមេរិក

ទីផ្សាររថយន្ដអគ្គិសនីនៅសហរដ្ឋអាេមរិក កំពុងប្រឈមជាមួយសម្ពោធយ៉ាងខ្លាំង ដោយសារ​តែ​ការ​លើកលែង​ពន្ធលើរថយន្ដអគ្គិសនីត្រូវ​បាន​លុបចោល ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​បរទេស និង​ក្នុងស្រុក​ទទួលរង​ការ​ប៉ះពាល់​ពី​វិក្កយបត្រ​ពន្ធ​គយ  ជាមួយបញ្ហានេះបានធ្វើម៉ូឌែលរថយន្ដ​អគ្គិសនី​សុទ្ធ​ថ្មីៗ​ជាច្រើន​ត្រូវ​បាន​ពន្យារពេលក្នុងការផលិតឬត្រូវ​បាន​លុបចោល ក្នុងការ​ដាក់​លក់​នៅទឹកដី​សហរដ្ឋអាមេរិកតែម្ដង។



ទោះជា​ជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយសម្រាប់ក្រុមហ៊ុនជប៉ុន Toyota ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ដែល​ទើបតែ​ចូលប្រឡុកក្នុងវិស័យរថយន្ដអគ្គិសនីទំនើប រាង​យឺតយ៉ាវជាងគេ  បែរជា​និយាយ​ថា​ខ្លួន​នឹង​បន្ត​ដំណើរការយ៉ាង​ពេញទំហឹង ក្នុងការដាក់លក់រថយន្ដអគ្គិសនីនៅផ្សារសហរដ្ឋអាមេរិក ទោះបីជា​មាន​លក្ខខណ្ឌ​កំណត់ជាច្រើនក៏ដោយ។ បើក្រឡេកទៅមើល​ក្រុមហ៊ុន​ដទៃ​ទៀត​ ដែលជាដៃគួប្រជែងរបស់ពួកគេ បានដកថយ​ពី​ការ​ផលិតរថយន្ដអគ្គិសនីសម្រាប់ដាក់លក់នៅសហរដ្ឋអាមេរិក ដោយសារ​តែ​គ្មាន​ការ​លើកលែង​ពន្ធ និង​វិក្កយបត្រ​ពន្ធ​គយ​ដ៏​តឹងរ៉ឹងនេះ។

បើយោងតាមអ្នក​នាំពាក្យ​ក្រុមហ៊ុន Toyota បាន​បញ្ជាក់​ថាប្រាប់សារព័ត៌មាន InsideEVs ថា៖«រថយន្ត​អគ្គិសនី​ថ្មី​ទាំងពីរ​របស់​ខ្លួនគឺម៉ូឌែល bZ Woodland (ប្រភេទ wagon បែប off-road) និង C-HR (រថយន្ត​តូច​ល្មម​បែប sporty) នៅតែ​បន្ត​ដំណើរការដាក់លក់តាមការគ្រោងទុក។ “រថយន្ដម៉ូឌែល​ទាំងពីរ​នេះ​នៅតែ​ស្ថិត​ក្នុង​ផែនការ​ដាក់​លក់​នៅ​ដើមឆ្នាំ ២០២៦”។


បើគិតទៅទោះបីជួបបញ្ហាប្រឈមច្រើន ដោយសារ​រថយន្តអគ្គិសនី bZ Woodland, C-HR រួម​ទាំង Toyota bZ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​យ៉ាង​ខ្លាំង ហើយ​កំពុង​ដាក់​លក់​សព្វថ្ងៃ សុទ្ធតែ​ផលិត​នៅ​ប្រទេស​ជប៉ុន។ ជាមួយរឿងនេះ នឹង​ធ្វើ​ឲ្យ ​ពួកគេ​ប្រឈម​នឹងបញ្ហា​ពន្ធ​នាំចូល ហើយ​មិន​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ការ​លើកលែង​ពន្ធលើរថយន្ដអគ្គិសនីថែមទៀត។
2026 Toyota C-HR1សម្រាប់រថយន្ដអគ្គិសនីថ្មី​របស់ Toyota ចំនួន២ម៉ូឌែល​ទៀត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផលិត​នៅ​រដ្ឋ Kentucky ប៉ុន្តែ​មិនមែន​ជា​ម៉ូឌែល ដែលក្រុមហ៊ុននេះនឹងត្រូវដាក់លក់នៅដើមឆ្នាំ២០២៦នេះទេ។ ចំពោះអត្ដប្រយោជន៍​ដ៏​ធំ​មួយ​សម្រាប់​អតិថិជននៅសហរដ្ឋអាមេរិកគឺរថយន្ត bZ ម៉ូឌែលថ្មី មាន​ការ​កែលម្អ​ជាច្រើន រួម​មាន​ដំណើរការ​សាក​ថ្មល្បឿន​លឿន​ (fast-charging) កាន់តែ​ល្អប្រសើរ, កម្លាំង​សេះ​កាន់តែ​ខ្លាំង, មានរន្ធសាកថ្ម NACS អាចសាកនៅស្ថានីយ Tesla, និង​ចម្ងាយ​ធ្វើដំណើរ​រហូតដល់ ៥០៥គីឡូម៉ែត្រ។

Toyota unveils ambitious new EV production facility - ArenaEVយោងតាមកាវិភាគក្នុង​រយៈពេលប៉ុន្មាន​សប្តាហ៍នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើន​បាន បន្ថយ​ល្បឿន​នៃ​ការ​ផលិត​រថយន្ដអគ្គិសនីម៉ូឌែលថ្មីៗ  ហើយ​ថែមទាំង លុបចោល​ម៉ូដែល​ដែល​មាន​ស្រាប់​ទាំងស្រុង ដោយសារ​ទីផ្សារ​អាមេរិក​មិន​បាន​ងាក​ទៅ​ផ្ដោតលើ​អគ្គិសនី​សុទ្ធ​ជាពិសេសមិនមានការអុនគ្រោះពន្ធទៀត។ ប៉ុន្តែសម្រាប់  Toyota យកបញ្ហាបង្កើតទៅជាឱកាសនៅតែជំរុញ​ការ​ដាក់​លក់​រថយន្តអគ្គិសនីម៉ូឌែលថ្មីៗ​របស់ខ្លួននៅសហរដ្ឋអាមេរិក ទោះបីគូប្រជែងរបស់ពួកគេប្រកាសដកខ្លួនដ៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីរថយន្ត Hybrid/PHEV ភាគច្រើន មិនបំពាក់មកជាមួយម៉ាស៊ីនម៉ាស៊ូត?

ភាគច្រើនបំផុតហើយដែលរថយន្ត Hybrid ឬ PHEV តែងបំពាក់មកជាមួយម៉ាស៊ីនសាំង ពោលគឺ​មិនសូវឃើញមានបំពាក់ម៉ាស៊ីនម៉ាស៊ូតនោះទេ។ កន្លងមក រថយន្ត Hybrid/PHEV ដែលបំពាក់ម៉ាស៊ីនម៉ាស៊ូត គឺមានតែ Mercedes-Benz, Peugeot និង Volvo សម្រាប់តែទីផ្សារអឺរ៉ុបប៉ុណ្ណោះ។ មូលហេតុនោះគឺវាពាក់ព័ន្ធជាមួយបច្ចេកទេស ការចំណាយ ច្បាប់នៃការបញ្ចេញផ្សែង និងតម្រូវការទីផ្សារ។

១-ដំណើរការឆេះរលត់ៈ រថយន្ត Hybrid គឺវាតែងផ្លាស់ប្តូរស្វ័យប្រវត្តិពីការរត់ដោយម៉ាស៊ីនចំហេះក្នុង និងអគ្គិសនី ជាពិសេសការបើកបរក្នុងទីក្រុង។ ដូច្នេះ វាមិនស័ក្តិសមប្រើជាមួយម៉ាស៊ីនម៉ាស៊ូត ដែលត្រូវការ​បញ្ឆេះម៉ាស៊ីនជាប់រលូននោះទេ។

២-ភាពមិនត្រូវគ្នានៃម៉ាស៊ីនៈ ម៉ាស៊ីនម៉ាស៊ូត និងម៉ូទ័រអគ្គិសនី មានដំណើរការជាន់គ្នា ព្រោះវាមានកម្លាំងរមួលខ្ពស់ នៅល្បឿនទាបដូចគ្នា ពោលគឺវា មិនបំពេញឲ្យគ្នាទៅវិញទៅមកដូចម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី​នោះទេ។

៣-ទម្ងន់ៈ ម៉ាស៊ីនម៉ាស៊ូត ជាទូទៅ​ធ្ងន់ជាង និងមានភាពសុំាញំាជាងម៉ាស៊ីនសាំងស្រាប់ទៅហើយ បើបំពាក់ប្រព័ន្ធ Hybrid ទៀតនោះនឹងបន្ថែមទម្ងន់កាន់តែធ្ងន់ និងស្មុគស្មាញ ព្រោះរថយន្ត​ត្រូវបំពាក់បន្ថែម​ជាមួយ ម៉ូទ័រ អាគុយ និងគ្រឿងបង្គុំផ្សេងទៀត។

៤-ការចំណាយខ្ពស់ៈ ម៉ាស៊ីនម៉ាស៊ូត គឺថ្លៃជាងម៉ាស៊ីនសាំង ដោយសារត្រូវដាក់គ្រឿងបង្គុំច្រើនជាង ហើយបើបន្ថែម Hybrid ទៀត នោះនឹងធ្វើឲ្យក្រុមហ៊ុនផលិត ចំណាយរឹតតែខ្ពស់ ដែលធ្វើឲ្យរថយន្តមានតម្លៃថ្លៃក្នុងទីផ្សារ។

៥-ច្បាប់នៃការបញ្ចេញផ្សែង: សម្រាប់រថយន្តដែលប្រើម៉ាស៊ីនម៉ាស៊ូត ប្រឈមនឹងការរឹតត្បិតខ្លាំងនៃការបញ្ចេញផ្សែង ដោយរថយន្តប្រភេទនេះ មានការបំពុលខ្លាំងជាងរថយន្តសាំង។ ប្រទេសមួយចំនួនបានតម្រូវឲ្យ​រថយន្តម៉ាស៊ូត បំពាក់បន្ថែមប្រព័ន្ធកាត់បន្ថយការបញ្ចេញនីដ្រូសែនអុកស៊ីត ដូចជា AdBlue ឬ DEF ជាដើម។

៦-តម្រូវការទីផ្សារៈ បើទោះបីជាម៉ាស៊ីនម៉ាស៊ូត មានការសន្សសំចៃនៃការប្រើប្រាស់ឥន្ធនៈតិចជាងម៉ាស៊ីនសាំងក៏ដោយ ប៉ុន្តែតម្រូវការរថយន្តម៉ាស៊ូត បានធ្លាក់ចុះ​ជាបន្តបន្ទាប់ក្នុងទីផ្សារជាច្រើន ដោយសារបញ្ហាបរិស្ថាន និងការចំណាយច្រើនលើការថែទាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+