ភាគច្រើនបំផុតហើយដែលរថយន្ត Hybrid ឬ PHEV តែងបំពាក់មកជាមួយម៉ាស៊ីនសាំង ពោលគឺមិនសូវឃើញមានបំពាក់ម៉ាស៊ីនម៉ាស៊ូតនោះទេ។ កន្លងមក រថយន្ត Hybrid/PHEV ដែលបំពាក់ម៉ាស៊ីនម៉ាស៊ូត គឺមានតែ Mercedes-Benz, Peugeot និង Volvo សម្រាប់តែទីផ្សារអឺរ៉ុបប៉ុណ្ណោះ។ មូលហេតុនោះគឺវាពាក់ព័ន្ធជាមួយបច្ចេកទេស ការចំណាយ ច្បាប់នៃការបញ្ចេញផ្សែង និងតម្រូវការទីផ្សារ។

១-ដំណើរការឆេះរលត់ៈ រថយន្ត Hybrid គឺវាតែងផ្លាស់ប្តូរស្វ័យប្រវត្តិពីការរត់ដោយម៉ាស៊ីនចំហេះក្នុង និងអគ្គិសនី ជាពិសេសការបើកបរក្នុងទីក្រុង។ ដូច្នេះ វាមិនស័ក្តិសមប្រើជាមួយម៉ាស៊ីនម៉ាស៊ូត ដែលត្រូវការបញ្ឆេះម៉ាស៊ីនជាប់រលូននោះទេ។
២-ភាពមិនត្រូវគ្នានៃម៉ាស៊ីនៈ ម៉ាស៊ីនម៉ាស៊ូត និងម៉ូទ័រអគ្គិសនី មានដំណើរការជាន់គ្នា ព្រោះវាមានកម្លាំងរមួលខ្ពស់ នៅល្បឿនទាបដូចគ្នា ពោលគឺវា មិនបំពេញឲ្យគ្នាទៅវិញទៅមកដូចម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនីនោះទេ។
៣-ទម្ងន់ៈ ម៉ាស៊ីនម៉ាស៊ូត ជាទូទៅធ្ងន់ជាង និងមានភាពសុំាញំាជាងម៉ាស៊ីនសាំងស្រាប់ទៅហើយ បើបំពាក់ប្រព័ន្ធ Hybrid ទៀតនោះនឹងបន្ថែមទម្ងន់កាន់តែធ្ងន់ និងស្មុគស្មាញ ព្រោះរថយន្តត្រូវបំពាក់បន្ថែមជាមួយ ម៉ូទ័រ អាគុយ និងគ្រឿងបង្គុំផ្សេងទៀត។
៤-ការចំណាយខ្ពស់ៈ ម៉ាស៊ីនម៉ាស៊ូត គឺថ្លៃជាងម៉ាស៊ីនសាំង ដោយសារត្រូវដាក់គ្រឿងបង្គុំច្រើនជាង ហើយបើបន្ថែម Hybrid ទៀត នោះនឹងធ្វើឲ្យក្រុមហ៊ុនផលិត ចំណាយរឹតតែខ្ពស់ ដែលធ្វើឲ្យរថយន្តមានតម្លៃថ្លៃក្នុងទីផ្សារ។
៥-ច្បាប់នៃការបញ្ចេញផ្សែង: សម្រាប់រថយន្តដែលប្រើម៉ាស៊ីនម៉ាស៊ូត ប្រឈមនឹងការរឹតត្បិតខ្លាំងនៃការបញ្ចេញផ្សែង ដោយរថយន្តប្រភេទនេះ មានការបំពុលខ្លាំងជាងរថយន្តសាំង។ ប្រទេសមួយចំនួនបានតម្រូវឲ្យរថយន្តម៉ាស៊ូត បំពាក់បន្ថែមប្រព័ន្ធកាត់បន្ថយការបញ្ចេញនីដ្រូសែនអុកស៊ីត ដូចជា AdBlue ឬ DEF ជាដើម។
៦-តម្រូវការទីផ្សារៈ បើទោះបីជាម៉ាស៊ីនម៉ាស៊ូត មានការសន្សសំចៃនៃការប្រើប្រាស់ឥន្ធនៈតិចជាងម៉ាស៊ីនសាំងក៏ដោយ ប៉ុន្តែតម្រូវការរថយន្តម៉ាស៊ូត បានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងទីផ្សារជាច្រើន ដោយសារបញ្ហាបរិស្ថាន និងការចំណាយច្រើនលើការថែទាំ៕











ចំពោះកៅអីរថយន្ដ Deepal L06 ផ្តល់ការទ្រនៅផ្នែកចំហៀងទំហំ ៩១.៧ មីលីម៉ែត្រ សម្រាប់ផ្តល់អារម្មណ៍ដូចជាអ្នកកំពុងបើកបររថយន្ដប្រណាំង បន្ថែមមកជាមួយភ្លើងលម្អក្នុងរថយន្ដចំនួន ២៥៦ ពណ៌ ដើម្បីផ្ដល់នូវបរិយាកាសកម្សាន្ដដល់សំបូរបែបដល់អតិថិជន។


រថយន្ត SUV ថ្មីកៅអី៣ជួរ នេះបានបំពាក់មកជាមួយកញ្ចប់អាគុយទំហំ 20-kWh ដំណើរដោយម៉ាស៊ីនសាំង 2.4 លីត្រ ផ្តល់ជូនរយៈចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានប្រហែល ៦១ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ EPA ខណៈបើប្រើអគ្គិសនីលាយសាំង អាចបើកបរបានចម្ងាយប្រហែល ៦៧៥ គីឡូម៉ែត្រ។ រថយន្តនេះនឹងបង្ហាញខ្លួនជាលើកដំបូងនៅពិព័រណ៍រថយន្ត Los Angeles Auto Show ចាប់ពីថ្ងៃទី ២១ ដល់ ៣០ ខែវិច្ឆិកា ដោយគ្រោងដាក់លក់នៅដើមឆ្នាំ ២០២៦។
បន្ថែមពីនេះរថយន្ដនេះក៏ផ្ដល់ជូននូវរបៀបបើកបរ (drive modes) ចំនួនប្រាំពីររួមមាន Normal (ធម្មតា), Power (កម្លាំង), Eco (សន្សំសំចៃ), Tarmac (ផ្លូវកៅស៊ូ), Gravel (ផ្លូវក្រួស), Snow (ព្រិល) និង Mud (ភក់)។ អ្វីកាន់តែពិសេស Nissan Rogue PHEV ក៏មានបំពាក់មកជាមួយប្រព័ន្ធចាប់ហ្វ្រាំងបង្កើតថាមពលឡើងវិញ (Regenerative braking)។


The next generation Telluride ផ្ដល់មកជម្រើស៧ម៉ូឌែលផ្សេងគ្នា សម្រាប់ម៉ូឌែលទទួលបានការចាប់អារម្មណ៍ខ្លាំងហើយ ត្រូវបានចាត់ទុកថាជាគ្រាប់អុកសំខាន់មួយរបស់ក្រុមហ៊ុន Kia គឺម៉ូឌែល Telluride X-Pro រចនាផ្ដើតលើការបើកបរបែប Off-Road។ ចំពោះក្រុមកូរ៉េខាងត្បូងមួយនេះបានងាកមផ្ដោតលើរថយន្ដបែប Off-Road ខ្លាំងគិតត្រឹមឆ្នាំ២០២៥នេះ ដោយកាលពីកន្លងទៅពួកគេបានដាក់លក់រថយន្ដភីកអាប់ដំបូងរបស់ខ្លួនគឺ Kia Tasman រួចមកហើយ។ 


សម្រាប់ការសហការនេះផ្ផ្ដោតសំខាន់លើបច្ចេកវិទ្យាស្នូលដែលមានឈ្មោះថា “flywheel” ដែលប្រើប្រាស់ស្ថាបត្យកម្មរួមបញ្ចូលគ្នានៃ “ការយល់ដឹង-ការរៀបចំផែនការ-ការគ្រប់គ្រង” (“perception-planning-control”) ដែលត្រូវបំពាក់លើរថយន្ដ BMW iX3 ជំនាន់ក្រោយ។
កន្លងមកក្រុមហ៊ុន BMW ដំបូងឡើយបានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន Momenta កាលពីខែកក្កដា ដោយផ្តោតលើប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ (intelligent driving assistance ដូចជាមុខងារ សម្របខ្លួនតាមស្ថានភាពចរាចរណ៍ប្រព័ន្ធនេះត្រូវបានកែសម្រួលយ៉ាងល្អិតល្អន់ ដោយក្រុមការងាររួមគ្នារបស់អាល្លឺម៉ង់ និងចិន ដោយសន្យាថានឹងផ្តល់ជូនអតិថិជនចិននូវបទពិសោធន៍ជំនួយការបើកបរដោយស្វ័យប្រវត្ដិ ដែលស្របតាមស្ថានភាព ចរាចរណ៍ក្នុងស្រុក គ្របដណ្តប់លើទាំងផ្លូវក្នុងទីក្រុង និងផ្លូវល្បឿនលឿន៕











