ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan N6 PHEV ប្រើអគ្គិសនីសុទ្ធបើកបាន ១៨០គ.ម បើកទទួលការបញ្ជាទិញមុនតម្លៃតែ១ ៥០០ដុល្លារ

រថយន្ត Nissan N6 PHEV កើតចេញពីការសហការរវាងក្រុមហ៊ុនចិន Dongfeng និងក្រុមហ៊ុនជប៉ុន Nissan ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ទីផ្សារ​ប្រទេស​ចិន បានបើកទទួលការបញ្ជាទិញមុនជាមួយតម្លៃ​ចាប់ពី ១០៦ ៩០០ ដល់ ១២១ ៩០០ យន់ ឬស្មើប្រមាណ ១៥ ០២០ ដល់ ១៧ ១២០ ដុល្លារ សម្រាប់ការ​លក់​ជាផ្លូវការត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ ២០២៥។

រថយន្ត N6 ត្រូវ​បាន​សាង​សង់​ក្រោម​គ្រោងឆ្អឹង​ “Tianyan” ដែលបានបំពាក់លើរថយន្ដអគ្គិសនី Nissan N7។  សម្រាប់ទំហំរូបរាងខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៨៣១ ម.ម ទទឹង ១ ៨៨៥ ម.ម កម្ពស់១ ៤៩១ ម.ម និង​មាន​ប្រវែងគម្លាតកង់មុខក្រោយ ២ ៨១៥ ម.ម។ សម្រាប់រថយន្ដ Nissan N6  វា​ជា​រថយន្ត​ប្រភេទសុីដានប្រើប្រាស់ថាមពល Plug-in-Hybrid ដំបូង​គេ​ដែល Nissan បានសហការជាមួយ Dongfeng ។

ចំពោះការរចនា​បាន​យក​លំនាំ​តាម N7 ស្ទើរតែស្រុង​ ដោយផ្នែក​ខាង​មុខ​ឌីស្សាញ​បិទជិត, ភ្លើងបំភ្លឺពេលថ្ងៃអូសកាត់​ពេញ​ទទឹងផ្នែកខាងមុខ, ដៃ​ទ្វារ​រាបស្មើ, និង​ផ្នែក​ខាង​ក្រោយ​រាង​ឌីស្សាញ fast-back លេងបន្ថែមជាមួយស្ដុបអូសកាត់ពេញទទឹងផ្នែកខាងក្រោយ។

ចូលមកដល់សមត្ថភាពវិញ Nissan N6 ដំណើរការដោយម៉ាសុីនចំណុះ ១.៥ លីត្រ អាចផលិតកម្លាំងបា ៧៥គីឡូវ៉ាត់ ឬប្រហែល ១០២ សេះ ខណៈ​ម៉ូទ័រ​អគ្គិសនី​អាចផលិតកម្លាំងបាន ១៥៥ គីឡូវ៉ាត់ ឬប្រហែល ២១១ សេះ។ រថយន្ដនេះក៏បានបំពាក់មកជាមួយអាគុយ lithium-iron-phosphate ទំហំ ២១.១ គីឡូវ៉ាត់ម៉ោង ផ្ដល់ជូនរយៈចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបាន ១៨០ គីឡូម៉ែត្រ យោងតាមស្ដង់ដាវាស់ចម្ងាយ CLTC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មូលហេតុធំៗដែលបណ្តាលឲ្យម៉ាស៊ីនរថយន្តស្រាប់តែឡើងកម្តៅខ្លាំង

នៅពេលធ្វើដំណើរម្តងៗ អ្នកបើកបររថយន្ត​ មិនត្រូវធ្វេសប្រហែសដាច់ខាត​ចំពោះការឡើងកម្តៅ​ខ្លាំងហួសពីចំណុចពាក់កណ្តាល ឬហួសពី​សីតុណ្ហភាពប្រតិបត្តិការ (operating temperature) ដែលបង្ហាញ​ក្នុងកុងទ័រ។

ប្រសិនបើរថយន្តស្រាប់តែឡើងកម្តៅ ហើយអ្នកបើកបរមិនបានចាប់អារម្មណ៍នោះ វាមិនត្រឹមតែធ្វើឲ្យរថយន្តត្រូវរលត់កណ្តាលផ្លូវនោះទេ ថែមទាំងត្រូវ​ចំណាយច្រើនលើការជួសជុល ឬអាចមានហានិភ័យធ្ងន់ធ្ងន់ជាងនេះទៀត។ យ៉ាងណាមិញ បើឈប់រថយន្តទាន់ពេលមុនវារលត់ នឹងជួយបានច្រើន ហើយពេលខ្លះអាចនឹងចំណាយលុយបន្តិចបន្តួចប៉ុណ្ណោះ ព្រោះមូលហេតុដែលបណ្តាលឲ្យឡើងកម្តៅ មានធ្ងន់ មានស្រាល តាមករណីដូចខាងក្រោមនេះ

១. ទឹកស្អំអស់ ឬសល់តិចពេក៖ កាលណាទឹកស្អំ មិនគ្រប់សម្រាប់ទប់កម្តៅម៉ាស៊ីន នោះកម្តៅនឹងឡើងខ្លាំង។ ការបាត់ទឹកនេះ ក៏មានមូលហេតុច្រើនថែមទៀត ដូចជា ការលេចជ្រាប បែកធុងទឹក ឬមានការរបូតទុយោផ្នែកណាមួយ ដែលយើងអាចមើលឃើញបាន។ តែការបាត់ទឹក​ដែលពិបាកធ្វើឲ្យយើងដឹង គឺផ្នែកខាងក្នុង ដូចជា ឆេះរ៉ងក្បាលគុយឡាស់ ប្រេះក្បាលស៊ីឡាំង ខូចគម្របធុងទឹក ឬខូចបូមទឹកជាដើម។

២. ក្លាប៉េ៖ វាជាអ្នកកំណត់សីតុណ្ហភាព​ក្តៅត្រជាក់នៃទឹក និងបើកឲ្យទឹករត់ទៅមកក្នុងម៉ាស៊ីនដោយស្វ័យប្រវត្តិ។ ដូច្នេះបើវាខូច ការវិលជុំនៃទឹកនឹងមានភាពខុសប្រក្រតី ដែលបណ្តាល​ឲ្យឡើងកម្តៅម៉ាស៊ីន។

៣. ប្រេងម៉ាស៊ីន៖ ភាគច្រើន​ការបាត់ប្រេង កើតឡើងលើរថយន្តចាស់ៗ ដែលពេលធ្វើដំណើរផ្លូវឆ្ងាយពេលខ្លះ វាស្ងួតប្រេងតែម្តង ដែលធ្វើឲ្យគ្រឿងបង្គុំម៉ាស៊ីនទង្គិចគ្នាដោយផ្ទាល់ បង្កើនកម្តៅម៉ាស៊ីនកាន់តែខ្ពស់ ហើយជាមួយគ្នានោះ វាក៏លោតចេញឆេកសញ្ញាប្រេងម៉ាស៊ីនផងដែរ។ ករណីខ្លះទៀត រថយន្តមិនបាត់ប្រេងទេ ប៉ុន្តែវាជាការខូចបូមប្រេង ដែលមិនអាចឲ្យប្រេងឡើងទៅរំអិលដល់គ្រឿងបង្គុំបានទេ។

៤. កង្ហា៖ វាជាផ្នែកដ៏សំខាន់មួយផងដែរ នៃប្រព័ន្ធបញ្ចុះកម្តៅ ព្រោះម៉ាស៊ីនក្រៅតែពីត្រូវការប្រេង និងទឹកហើយ ក៏ត្រូវការកង្ហាវិលបក់ជួយបញ្ចុះកម្តៅថែមទៀតផងដែរ។ បើផ្នែកណាមូយដែលធ្វើឲ្យកង្ហាបានខូចគាំង នឹងធ្វើឲ្យម៉ាស៊ីនរថយន្តឡើងកម្តៅបន្តិចម្តងៗ ហើយក្នុងកាប៊ីន ក៏ចាប់ផ្តើមលែងត្រជាក់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់ស្គាល់ Sharp តែលើគ្រឿងប្រើប្រាស់ប្រភេទអេឡិចត្រូនិច តែពេលនេះ Sharp ចូលប្រឡូកក្នុងវិស័យអគ្គិសនីដែរហើយ!

[បរទេស] ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចយក្សរបស់ជប៉ុន Sharp បានធ្វើការបោះជំហានថ្មីចូលក្នុងវិស័យរថយន្តអគ្គិសនី ដោយបានបង្ហាញចេញនូវគំរូរថយន្តអគ្គិសនីដំបូង LDK+ ជាមួយការប្រើប្រាស់គ្រោងឆ្អឹងរួមគ្នាជាមួយរថយន្ត Model A របស់ Foxconn និងបានផ្អែកទៅលើមជ្ឈមណ្ឌល R&D និងរោងចក្ររបស់ Foxconn ដើម្បីសម្រេចបាននូវគំរូនេះ។

ក្នុងនោះ រថយន្តអគ្គិសនីនេះត្រូវបានប្រើប្រាស់នូវ AloT Platform របស់ Sharp ដែលអនុញ្ញាតឱ្យវាភ្ជាប់ជាមួយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដូចជា គ្រឿងប្រើប្រាស់ ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគក់ជាដើម។ បន្ថែមពីនេះ រថយន្តនេះប្រើ AI ដើម្បីសិក្សាពីទម្លាប់ និងចំណូលចិត្តរបស់អ្នកប្រើប្រាស់ ហើយគាំទ្រមុខងារ V2H, ថាមពលពន្លឺព្រះអាទិត្យ(Solar) បំពាក់លើដំបូល និងប្រព័ន្ធផ្ទុកថាមពល។

សម្រាប់រចនាបទនៃគំរូរថយន្ត Minivan អគ្គិសនី មានរូបរាងជ្រុងៗ និងបំពាក់មកជាមួយទ្វារ៉ូត រួមជាមួយកៅអីដែលអាចសេរ៉េអង្គុយបែរទល់មុខគ្នាបាន។ សូមបញ្ជាក់ផងដែរថា រថយន្តនេះស្ថិតនៅជាគំរូនៅឡើយ ដូច្នេះព័ត៌មានជាក់លាក់ Sharp ពុំទាន់បញ្ចេញនៅឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng បញ្ចេញ XPeng X9 ម៉ូឌែល Ultra ប្រើអគ្គិសនីសុទ្ធរបស់ខ្លួន មានបច្ចេកវិទ្យាទំនើបណាស់!

បន្ទាប់ពីប្រកាសចេញលក់នូវជម្រើសអគ្គិសនីសុទ្ធធម្មតារបស់ខ្លួនរួច ពេលនេះ ក្រុមហ៊ុន Xpeng បានធ្វើការប្រកាសបង្ហាញចេញនូវរូបរាងផ្លូវការ ក៏ដូចជាព័ត៌មានខ្លះៗអំពីរថយន្ត MPV ៧កៅអី Xpeng X9 ម៉ូឌែល Ultra របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសបង្ហាញចេញជាផ្លូវការ និងដាក់លក់នៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារចិន។

យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន បានបង្ហាញឲដឹងថា រថយន្តនេះ គឺនឹងទទួលបាននូវបន្ទះឈីប Turing AI ដែលជាបន្ទះឈីបដែលផលិតដោយខ្លួនឯងដល់ទៅ ៣ ឯណ្ណោះ។ ក្នុងនោះ បន្ទះឈីបទាំង ៣ នេះ គឺមានថាមពលសរុប 2250 TOPS (trillion operations per second) ។

លើសពីនេះ ក៏នឹងទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ (Advanced Driver Assistance System – ADAS) ដែលដំណើរលើម៉ូដែល AI ធំជាច្រើនដូចជា VLA (Vehicle Large Model) និង VLM (Vehicle Language Model) សម្រាប់បញ្ជាមុខងារជាច្រើនតាមរយៈការប្រើសំឡេងផងដែរ។

រថយន្ត Xpeng X9 ម៉ូឌែល Ultra ប្រើអគ្គិសនីសុទ្ធនេះ មានប្រវែង​ ៥ ៣១៦ ម.ម ទទឹង ១ ៩៨៨ ម.ម កម្ពស់ ១ ៧៨៥ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ។ វាដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបាន ៣១៥សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ (AWD) អាចផលិតកម្លាំងបាន ៣១៥សេះ និង ១៨១សេះ

គួរបញ្ជាក់ថា សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅវិញ ក៏បានរក្សានូវការរចនាដូចគ្នានឹងម៉ូឌែល EV ផ្សេងៗផងដែរ ប៉ុន្តែក៏ទទួលបាននូវការអាប់ដេតទៅលើផ្នែកអំពូលកាត់អ័ព្ទ និងកាងផ្នែកមុខខាងក្រោមផងដែរ។ លើសពីនេះ ក៏នឹងទទួលបានជម្រើសអាគុយប្រភេទ ternary lithium battery ដែលផ្គត់ផ្គង់ដោយ CALB ក៏ដូចជាជម្រើសថាសកង់ទំហំ ១៩ និង ២០អ៊ីញផងដែរ ខណៈព័ត៌មានលម្អិតផ្សេងទៀតមិនទាន់បង្ហាញចេញនូវឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Alibaba បញ្ចេញឡាន EREV ថ្មីរបស់ខ្លួន អាចជិះបាន ៤00គ.ម ដោយអគ្គិសនីសុទ្ធ!

បន្ទាប់ពីមានការបង្ហាញចេញមួយចំនួនកាលពីដើមខែមិថុនា ពេលនេះ ក្រុមហ៊ុន IM Motors ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង SAIC និង Alibaba បានប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្ត IM LS9 របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ៤៦ ៦០០ដុល្លារ ដល់ ៥០ ៨០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត IM LS9 នេះ មានប្រវែង ៥ ២៧៩ ម.ម ទទឹង ២ ០០០ ម.ម កម្ពស់ ១ ៨០៦ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ។ វាដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ Turbo ផលិតកម្លាំងបាន ១៥៣សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២១៥ និង ៣០៨ សេះ មានល្បឿនអតិបរមា ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយអាគុយ Freevoy របស់ CATL ទំហំ ៦៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០២គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៥០៨គីឡូម៉ែត្រ។

ចំពោះការរចនារបស់រថយន្តសេរ៊ីថ្មីនេះវិញ គឺមានការរចនាស្រដៀងនឹងរថយន្តផ្សេងៗដែរ ប៉ុន្តែអ្វីដែលពិសេសនោះគឺរថយន្ត IM LS9 នេះ គឺទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យា 520-line LiDAR sensor និងប្រព័ន្ធបន្ទះឈីប Nvidia Thor autonomous driving chip ។ លើសពីនេះ ក៏ទទួលបាននូវជម្រើសថាសកង់ទំហំ ២០ ដល់ ២២អ៊ីញ ក៏ដូចជាអេក្រង់ 5K MiniLED ទំហំ ២៧,១អ៊ីញ និងអេក្រង់កម្សាន្ត 3K MiniLED ទំហំ ១៥,៦អ៊ីញ ព្រមទាំងកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធសំឡេង B&O ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បើករោងចក្រអាគុយនៅអាមេរិកហើយ ពេលនេះកំពុងរង់ចាំ EV កៅអី៣ជួរថ្មី

ក្រុមហ៊ុន Toyota បានបើកសម្ពោធរោងចក្រអាគុយរបស់ខ្លួនហើយ ដែលមានតម្លៃ ១៣,៩ពាន់លានដុល្លារ នៅរដ្ឋការ៉ូលីណាខាងជើង នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ បន្ទាប់ពីប្រកាសសាងសង់​កាលពីឆ្នាំ​២០២១។

រោងចក្រនេះ ជាទីតាំងផលិតទី១១ របស់ Toyota ប៉ុន្តែជារោងចក្រអាគុយទី១ របស់ក្រុមហ៊ុន​យក្សជប៉ុន​មួយនេះ នៅអាមេរិក ដែលជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការឆ្ពោះទៅរករថយន្តអគ្គិសនី។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរោងចក្រ​នេះមានសមត្ថភាពអាចផលិតអាគុយលីចូម (lithium-ion) ប្រមាណ ៣០GWh ឯណោះក្នុង១ឆ្នាំរហូតដល់ឆ្នាំ២០៣០ ដែល​នឹងគាំទ្រ​ដល់​ខ្សែចង្វាក់ផលិតកម្មរថយន្តប្រភេទ Hybrid, PHEV និងអគ្គិសនីសុទ្ធរបស់ Toyota។

ស្របពេលជាមួយគ្នានេះ កាលពីខែកញ្ញាកន្លងទៅ Toyota ក៏បានប្រកាសដាក់ទុនបន្ថែម​ចូលក្នុងរោងចក្រ​​ Kentucky ដើម្បីផលិតរថយន្តអគ្គិសនីថ្មីកៅអី៣ជួរ ២ម៉ូឌែល ដោយផ្អែកលើ RAV4 និង Land Cruiser ដែល​គ្រោងនឹងផលិតនៅអំឡុងឆ្នាំ ២០២៦ ឬ ២០២៧។

ការផលិតរថយន្តអគ្គិសនី​របស់ Toyota នៅអាមេរិក គឺដើម្បីបញ្ចៀសនូវការជាប់ពន្ធគយលើរថយន្តដែលនាំចូលពីជប៉ុន ហើយក៏បានជួយកាត់បន្ថយថ្លៃដឹកជញ្ជូនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Telluride សេរ៊ីថ្មី២០២៧ បង្ហាញខ្លួនផ្លូវការ ពង្រីកប្រវែងកាន់តែវែងជាងមុន

Kia Telluride សេរ៊ីថ្មី២០២៧ បានបង្ហាញខ្លួនផ្លូវការហើយ ដោយចំណុចដែលទទួលបានការផ្លាស់ប្តូរខ្លាំង ជាការរចនាផ្នែកខាងមុខ រួុមជាមួយប្រវែងដែលបានពង្រីកវែងជាងមុន ២,៣អ៊ីញទៅលើប្រវែងសរុប រួមទាំងទៅលើកម្ពស់ ១អ៊ីញ និង ៣អ៊ីញទៅលើប្រវែងគម្លាតកង់។

ក្នុងនោះ Kia ពុំទាន់បញ្ចេញនូវព័ត៌មានលម្អិតអំពីម៉ាស៊ីន និងតម្លៃនៅដោយនោះទេ ប៉ុន្តែ យោងតាមការរាយការណ៍បង្ហាញថា ជម្រើសម៉ាស៊ីន V6 ដែលផលិតកម្លាំងបាន ២៩១សេះ នឹងត្រូវបានដកចេញពី Telluride សេរ៊ីថ្មីនេះ ជំនួយមកវិញនូវជម្រើសម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ផលិតកម្លាំងបាន ២៨៧សេះ និងកម្លាំងរមួល ៣៥២ញ៉ូតុនម៉ែត្រ រួមជាមួយជម្រើសមាស៊ីនកូនកាត់ PHEV ចំណុះ ២,៥លីត្រវិញ។

សម្រាប់តម្លៃ Kia Telluride សេរ៊ីថ្មី ២០២៧ ក៏ដូចទៅនឹងព័ត៌មាននៃជម្រើសម៉ាស៊ីនដែរ ពុំទាន់បង្ហាញនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថាមានតម្លៃខ្ពស់ជាងម៉ូឌែលបច្ចុប្បន្ន ដោយចាប់ពី ៣៧ ៨៨៥ដុល្លារ ដល់ ៥៥ ១៨០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងតែកក្រើកហើយ! MG ដាក់បង្ហាញរថយន្ត SUV 7កៅអីស៊េរីថ្មីរបស់ខ្លួនជាមួយតម្លៃពិសេសត្រឹមតែ 38, xxx ដុល្លារ

ក្រុមហ៊ុនរថយន្ត MG បានបង្កើតភាពទាក់ទាញថ្មីម្ដងទៀតជាមួយនឹងការបង្ហាញវត្តមានរថយន្តស៊េរីថ្មីរបស់ខ្លួនគឺរថយន្តប្រភេទ SUV 7កៅអីថ្មីស្រឡាងរបស់ខ្លួន គឺម៉ូឌែល MG D60 ដែលជារថយន្តមានការរចនាឡើងយ៉ាងល្អឥតខ្ចោះ មានភាពធំទូលាយ ស័ក្តសមសម្រាប់តម្រូវការរបស់ការប្រើប្រាស់ជាលក្ខណៈគ្រួសារនាសម័យទំនើប។ ភាពទាន់សម័យ, ធំទូលាយ, ហើយមានតម្លៃត្រឹមតែ 38, xxx$ ប៉ុណ្ណោះ ដោយបានរួមបញ្ចូលគ្នានូវ ផាសុកភាព ថាមពលខ្លាំង ដំណើរការបើកបរsmoothល្អ និង មានតម្លៃពិសេស។

ការរចនាឡើងស័ក្តសមសម្រាប់គ្រួសារនៅកម្ពុជា

រថយន្តប្រភេទ SUV ៧កៅអី MG D60 នេះបានផ្តល់នូវទំហំធំទូលាយ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និង ជារថយន្តដែលអាចជឿទុកចិត្តបានសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និង ផ្តល់ឱ្យសមាជិកគ្រួសារអ្នកនូវផាសុកភាព។ រាល់ការធ្វើដំណើរក្នុងក្រុង ឬ យកកូនទៅសាលារៀន ឬ ដំណើរកំសាន្តចុងសប្តាហ៍ទៅកាន់ស្រុកកំណើត ឬ ការធ្វើដំណើរតាមបណ្តាខេត្តនានា ក៏រថយន្ត MG D60 អាចផ្តល់នូវបទពិសោធន៏ដ៏ល្អបំផុតសម្រាប់ការបើកបរ និង ផ្តល់នូវអនុស្សាវរីយ៍ដ៏អស្ចារ្យ។ រថយន្តនេះផ្តល់នូវកៅអីចំនួន៧ ដែលមានកន្លែងធំទូលាយ សម្រាប់សមាជិកគ្រួសារគ្រប់គ្នាដូចជា ឪពុកម្តាយ កូនៗ លោកតាលោកយាយ និង សូម្បីតែកន្លែងឃ្លុបក្រោយអាចផ្ទុកឥវ៉ាន់បានច្រើន។



ផ្នែកខាងក្នុងដ៏ធំទូលាយ មានភាពទំនើប និងមានផាសុកភាពខ្ពស់

សម្រាប់ផ្នែកខាងក្នុងរថយន្ត MG D60 គឺមានកាប៊ីនដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និង ប្រណិតបំផុត ដែលអាចបង្កើនអារម្មណ៏កាន់តែល្អសម្រាប់អ្នករួមដំណើរ យ៉ាងមានផាសុកភាពបំផុត។ ផ្នែកខាងក្នុងបំពាក់ដោយពូកស្បែកមានគុណភាពខ្ពស់ពណ៌ Cherry ដ៏ស៊ីវិល័យ ហើយកៅអីជួរទី២និងទី៣គឺអាចបត់ឱ្យរាបស្មើរបាន និង មានមុខងារសារ៉េកៅអីអូតូ, បំពាក់ដោយអេក្រង់កម្សាន្តទំហំធំ ដែលបង្កើនភាពងាយស្រួលក្នុងការគ្រប់គ្រងពត៌មានរថយន្តផ្សេងៗ។ ចំណែកកៅអីនីមួយៗផ្តល់នូវភាពធំទូលាយមានផាសុកភាពខ្ពស់ និង មានម៉ាស៊ីនត្រជាក់សម្រាប់កៅអីគ្រប់ជួរ និង មានរន្ធ USB សម្រាប់កៅអីទាំង៣ជួរដែលផ្តល់នូវការតភ្ជាប់ទូរស័ព្ទរបស់អ្នកគ្រប់ពេលដែលធ្វើឱ្យការធ្វើដំណើរផ្លូវឆ្ងាយកាន់តែរីករាយ មិនធុញទ្រាន់។



ដំណើរការបើកបរដ៏មានថាមពលប្រកបដោយទំនុកចិត្ត

សម្រាប់ផ្នែកម៉ាស៊ីនវិញ​ ​រថយន្ត MG ផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងកម្លាំង និងប្រសិទ្ធភាពសម្រាប់រថយន្ត MG D60 ដោយបានបំពាក់មកជាមួយម៉ាស៊ីនសាំង Turbo ចំណុះ 1.5T អមដោយប្រអប់លេខអូតូ 7 វគ្គ ហើយផលិតកម្លាំងបាន 127kW និងមានកម្លាំងរមួល 275Nm។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និង ប្រព័ន្ធសុវត្ថិភាព សម្រាប់រថយន្ត MG D60 គឺត្រូវបានបង្កើតឡើងសម្រាប់ការធ្វើដំណើរលើផ្លូវនៅក្នុងប្រទេសកម្ពុជាកាន់តែមានទំនុកចិត្ត​។ មិនថាអ្នកបើកបរក្នុងទីក្រុង ឬ ការបើកបរបែបផ្សងព្រេងនោះទេ ក៏រថយន្ត MG D60 អាចមានដំណើរការបើកបរដោយថាមពល និង មានទំនុកចិត្តខ្ពស់បំផុត។

តម្លៃដ៏ពិសេសមិនគួរឱ្យជឿ ត្រឹមតែ 38,xxx$

ក្នុងតម្លៃត្រឹមតែ 38,xxx$ ប៉ុណ្ណោះ ប៉ុន្តែរថយន្ត MG D60 នេះផ្តល់ជូននូវអ្វីៗដែលលោកអ្នកត្រូវការក្នុងពេលបើកបរ ទាំងគុណភាព, ផាសុកភាព, សុវត្ថិភាព និង ការកម្សាន្តយ៉ាងពេញលេញ។ វាជារថយន្តដែលប្រែក្លាយរាល់ដំណើរកម្សាន្តក្លាយទៅជាអនុស្សាវរីយ៏ដ៏អស្ចារ្យ។

រថយន្ត SUV 7 កៅអៅខ្នាតធំសម្រាប់គ្រួសារមានសមាជិកច្រើន

រថយន្ត MG D60 បានបំពាក់នូវបច្ចេកវិទ្យចុងក្រោយបង្អស់របស់ MG ដែលមិនត្រឹមតែជារថយន្តសម្រាប់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃការរួបរួមគ្នានូវរអ្វីគ្រប់យ៉ាងក្នុងរថយន្តតែមួយ។ ជាមួយនឹងកៅអីចំនួន៧ មានកន្លែងសម្រាប់គ្រប់សមាជិកគ្រួសារដែលធានាថាមានទំហំធំគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់ដំណើរកម្សាន្ត។

សរុបមក បើនិយាយអំពីការធ្វើដំណើរទាំងក្នុងទីក្រុង និង តាមបណ្តាខេត្តជាមួយគ្រួសារ ព្រមទាំងទទួលបាននូវផាសុកភាពខ្ពស់ និង មានថាមពល នោះ រថយន្ត MG D60 ស៊េរីថ្មីផ្តល់ជូនជាជម្រើសពិសេសជាងការបើកបរធម្មតា។ ការរចនាដ៏ទាន់សម័យសម្រាប់គ្រួសារដែលជឿថាគ្រប់ការធ្វើដំណើរនីមួយៗគឺ មានកន្លែងអង្គុយគ្រប់គ្រាន់ និង កំណត់និយមន័យនូវអត្ថន័យនៃការធ្វើដំណើរជាមួយគ្រួសារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងយុទ្ធសាស្រ្តរបស់ Honda ដែលអាចប្រកួតតម្លៃ EV ជាមួយក្រុមហ៊ុនចិនបាន

ក្រុមហ៊ុនរថយន្តដ៏ធំមួយរបស់ជប៉ុន Honda បានជួបនូវការធ្លាក់ចុះនៃការលក់រថយន្តរបស់ខ្លួន ដោយសារតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ពីរថយន្តចិន​ដែលមានតម្លៃធូរថ្លៃ។

ដើម្បីឆ្លើយតប​នឹងស្ថានភាពដ៏អាក្រក់បែបនេះ Honda បានរកឃើញ​យុទ្ធសាស្រ្តមួយគឺការស្វែងរកទីតាំងផលិតថ្មី ដែលមានតម្លៃពលកម្ម និងថ្លៃដើមទាប ប៉ុន្តែប្រកបដោយសក្តានុពលខ្ពស់ នោះគឺការដាក់រោងច​ក្រ​ផលិតរថយន្តប្រទេសឥណ្ឌា។

កាលពីចុងខែតុលាកន្លងទៅ Honda ប្រកាសថា ខ្លួន​នឹង​ផលិតរថយន្តអគ្គិសនីសុទ្ធដែល​ជាម៉ូឌែលយុទ្ធសាស្រ្ត ​នៅប្រទេសឥណ្ឌា។ មិនតែប៉ុណ្ណោះ Honda នឹងប្រែក្លាយឥណ្ឌាឲ្យទៅជាមូលដ្ឋាននាំចេញ​រថយន្តអគ្គិសនីរបស់ខ្លួន​ ដោយគ្រោងចាប់ផ្តើមពីឆ្នាំ ២០២៧។


ក្នុងពិព័រណ៍យានយន្តមួយថ្មីៗនេះ Honda បានបញ្ចេញ​រថយន្តអគ្គិសនីគំរូ Honda 0 Alpha។ វាជា concept រថយន្តទី៣ បន្ទាប់ពី Honda 0 SUV គ្រោងចេញលក់ក្នុងឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក និង Honda SALOON គ្រោងចេញលក់​ក្នុងឆ្នាំ២០២៧។

សម្រាប់ Honda O Alpha នឹងត្រូវផលិតនៅឥណ្ឌា ដើម្បីឲ្យរថយន្តមានតម្លៃទាប ហើយ​នឹងនាំចូលមកលក់ក្នុងទីផ្សារជប៉ុនវិញ។

គួរកត់សម្គាល់ដែរថា ការសម្រេចចិត្តរបស់ Honda ក៏បន្ទាប់ពីមើលឃើញនូវភាពជោគជ័យរបស់រថយន្តសាំង Honda WR-V ដែល​ផលិតនៅ​ឥណ្ឌា ហើយយកមកលក់នៅជប៉ុន ចាប់តាំងពីឆ្នាំ២០២៤មក។

ចំណែកឥណ្ឌាឯណោះវិញ ក៏មានមហិច្ឆតាកំណត់គោលដៅរថយន្តអគ្គិសនីឲ្យបាន ៣០% នៅលើទីផ្សារត្រឹមឆ្នាំ២០៣០។ កាលពីឆ្នាំ២០២៤ ឥណ្ឌា ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងពិភពលោក ដែលលក់រថយន្តក្នុងប្រទេសបានដល់ជាង ៥លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីដំបូង ដែលផលិតរួមគ្នារវាង Volkswagen និង Xpeng ត្រៀមអង្រួនទីផ្សារឆ្នាំក្រោយ

Volkswagen ត្រៀមចូលក្រឡុកទីផ្សាររថយន្តអគ្គិសនីទៀតហើយ នៅឆ្នាំ២០២៦ខាងមុខនេះ ដោយបាន​បញ្ចេញ​រូបភាព​រថយន្តអគ្គិសនីថ្មីគឺ ID. Unyx 08។ នេះជារថយន្តអគ្គិសនីទីមួយ​ដែលអភិវឌ្ឍឡើងក្រោមកិច្ចសហការរវាង Volkswagen និង Xpeng។

រថយន្តអគ្គិសនី ID.UNYX 08 ដែលបំពាក់ឡូហ្គូរបស់ Volkswagen ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងរបស់ Xpeng G9 និងប្រើប្រព័ន្ធ ADAS និងបច្ចេកវិទ្យាខ្ពស់ៗផ្សេងទៀតរបស់ XPeng។

រថយន្តនេះ បំពាក់​ប្រព័ន្ធសាកភ្លើង 800V ដែលអាចសាកលឿនជាងមុន និងអាចធ្វើដំណើរបានដល់ចម្ងាយ ៧០០គីឡូម៉ែត្រ។ យ៉ាងណាមិញ Volkswagen មិនបានបញ្ជាក់ពីទំហំអាគុយ​របស់​រថយន្តនេះឡើយ ប៉ុន្តែគេដឹងថា វាមកជាមួយ​ម៉ូទ័រ ១ ដែលមានកម្លាំង ៣០៨សេះ និងម៉ូទ័រ២ មានកម្លាំងសរុប ៤៩៦សេះ។

ទំហំរបស់ ID.UNYX 08 គឺមានប្រវែង ៥ម, ទទឹង ១,៩៥ម និងកម្ពស់ ១,៦៨ម ដែលទំហំប៉ុណ្ណេះ ធំជាង XPeng G9 បន្តិច។

ថ្វីបើវាជារថយន្តទី១ ដែលសហការគ្នារវាងក្រុមហ៊ុនទាំង២មែន ប៉ុន្តែ ID. UNYX 08 នឹងក្លាយជារថយន្តទី៣ របស់​ក្រុមហ៊ុនរួមទុន Volkwagen Anhui ដែលនឹងចេញលក់ក្នុងប្រទេសចិននៅឆ្នាំក្រោយ បន្ទាប់ពី ID. UNYX 06 និង ID. UNYX 07។

គួរដឹងថា Volkswagen គ្រោង​បញ្ចេញរថយន្ត ៣០ម៉ូឌែលដែលអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន​ក្នុងប្រទេសចិន ក្នុងនោះ ២០ម៉ូឌែល នឹងជារថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+