ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានព្រមានពីការខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារដោយសារតែរឿងពន្ធគយរបស់អាមេរិក

[ប្រភពពី៖ The Japan Time] ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានព្រមានថាពីការខាតទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើរឿងពន្ធគយពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump នឹងធ្វើឲ្យពួកគេខាតបង់ប្រាក់ចំណេញរាប់ពាន់លានដុល្លារ។

Trump 2.0: This Time the Stakes for Climate Are Even Higher - Yale E360សារព្រមាននេះបានកើតឡើង ២ខែបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសជប៉ុនបានចរចាជាមួយសហរដ្ឋអាមេរិកបានចូលជាធរមាន។ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនៅទីក្រុងតូក្យូ ជប៉ុនបានយល់ព្រមវិនិយោគទឹកប្រាក់ ៥៥០ពាន់លានដុល្លារនៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាថ្នូរនឹងការបន្ធូរបន្ថយពន្ធគយឲ្យនៅសល់ត្រឹមតែ ១៥% លើការនាំចេញរបស់ខ្លួន។ ពីដំបូងឡើយ លោក Trump បានដាក់ពន្ធគយរហូតដល់ ២៧,៥% លើក្រុមហ៊ុននាំចេញរបស់ជប៉ុន ដែលជាបន្ទុកពន្ធដ៏ធ្ងន់ធ្ងរសម្រាប់វិស័យរថយន្តដ៏សំខាន់របស់ប្រទេសនេះ។

Japanese automakers' global output falls for first time in 4 years - Nikkei Asiaក្រុមហ៊ុនរថយន្តជប៉ុនបានសម្តែងការដឹងគុណជាសាធារណៈចំពោះការចរចារបស់រដ្ឋាភិបាលដើម្បីទទួលបានអត្រាពន្ធល្អប្រសើរ ប៉ុន្តែនាយកប្រតិបត្តិឧស្សាហកម្មជាច្រើនបានត្អូញត្អែរជាឯកជនថា សូម្បីតែពន្ធ ១៥% ក៏ធ្វើឲ្យប្រាក់ចំណេញនៅសល់កាន់តែស្ដួចស្តើង ហើយក្រុមហ៊ុនផលិតត្រូវរងផលប៉ះផលផងដែរ។ ពួកគេមានការព្រួយបារម្ភថា ពន្ធគយនេះអាចនឹងបន្តមានសូម្បីតែបន្ទាប់ពីរដ្ឋបាលអាមេរិកបច្ចុប្បន្នបានបញ្ចប់អាណត្តិទៅក៏ដោយ។

សហរដ្ឋអាមេរិកគឺជាទីផ្សារធំជាងគេសម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។ ទោះបីជាពួកគេបានកសាងសមត្ថភាពផលិតកម្មយ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ភាគច្រើននៃរថយន្តដែលលក់នៅទីនោះ រួមជាមួយនឹងគ្រឿងបន្លាស់ នៅតែត្រូវបាននាំចេញពីប្រទេសជប៉ុន ដែលបង្កើតបានជាការនាំចេញធំបំផុតរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក។

Automakers hit limits of 'just-in-time' supply chain management - Nikkei Asiaការខាតបង់ត្រូវបានព្យាករណ៍របស់ក្រុមហ៊ុនធំៗ៖

    • ក្រុមហ៊ុន Honda Motor: បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនរំពឹងថាពន្ធគយនឹងកាត់បន្ថយប្រាក់ចំណេញរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធរហូតដល់ខែមីនា ប្រហែល ២,៥ ពាន់លានដុល្លារ។ លោក Noriya Kaihara អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា ការខាតបង់នេះ “គ្រាន់តែជាបទដ្ឋានថ្មីប៉ុណ្ណោះ ដែលយើងជឿជាក់ថានឹងបន្តទៅមុខទៀត”។ ដោយលើកឡើងពីពន្ធគយ និងបញ្ហាប្រឈមផ្សេងទៀត រួមទាំងការកាត់បន្ថយការផលិតដែលបណ្តាលមកពីការរំខានការផ្គត់ផ្គង់បន្ទះឈីបថ្មីៗនេះ Honda បានទម្លាក់ការព្យាករណ៍ប្រាក់ចំណេញពេញមួយឆ្នាំរបស់ខ្លួនចុះមួយភាគប្រាំ (១/៥) មកនៅត្រឹម ៣,៦ ពាន់លានដុល្លារ។
    • ក្រុមហ៊ុន Nissan Motor: បាននិយាយថា ខ្លួននឹងមិនខាតបង់ទឹកប្រាក់នៅឆ្នាំនេះ បើមិនមានពន្ធគយទេ ប៉ុន្តែផ្ទុយទៅវិញ ប៉ុន្តែតាមការព្យាករណ៍ការខាតបង់ឈានដល់ ១,៨ ពាន់លានដុល្លារ។ លោក Ivan Espinosa នាយកប្រតិបត្តិក្រុមហ៊ុន បាននិយាយថា៖ «ដំបូងយើងគិតថា វានឹងជាបញ្ហាបណ្តោះអាសន្ន ប៉ុន្តែឥឡូវនេះវានឹងបន្តនៅទីនេះ»។
    • ក្រុមហ៊ុន Toyota Motor: ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុន Toyota Motor បាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនរំពឹងថាពន្ធគយនឹងធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រហែល ៩,៤ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលជាការកែសម្រួលឡើងពីការព្យាករណ៍ខែសីហា ចំនួន ៩,១ ពាន់លានដុល្លារ។ ក្រុមហ៊ុនបាននិយាយថា ពន្ធទាំងនេះមិនត្រឹមតែប៉ះពាល់ដល់ការនាំចេញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់បណ្តាញអ្នកផ្គត់ផ្គង់ដ៏ធំទូលាយរបស់ខ្លួនទៀតផង។ Toyota បាននិយាយថា ខ្លួនចាំបាច់ត្រូវជួយអ្នកផ្គត់ផ្គង់របស់ខ្លួនស្រូបយកថ្លៃដើមបន្ថែមមួយចំនួន។

Trump urges Americans to buy Toyota as Japanese prime minister promises $10B US investmentក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗនេះទៅកាន់ប្រទេសជប៉ុន លោក Trump បានកោតសរសើរក្រុមហ៊ុន Toyota ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលបានប្តេជ្ញាចិត្តបង្កើនការចំណាយនៅសហរដ្ឋអាមេរិក។ លោកបាននិយាយថា Toyota នឹងលក់រថយន្តផលិតនៅសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន ហើយនឹងចំណាយ ១០ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្ររថយន្ត “ទូទាំងសហរដ្ឋអាមេរិក”។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Kenta Kon ប្រធានហិរញ្ញវត្ថុរបស់ Toyota បាននិយាយឡើងវិញថាក្រុមហ៊ុនមិនបានធ្វើការប្តេជ្ញាចិត្តជាផ្លូវការនូវទឹកប្រាក់ ១០ ពាន់លានដុល្លារនោះទេ ប៉ុន្តែបានសន្យាថានឹងបន្តធ្វើការវិនិយោគដ៏ធំនៅក្នុងសហរដ្ឋអាមេរិក”។ លោក Kon បាននិយាយថា ការលក់រថយន្តផលិតនៅសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនគឺជាលទ្ធភាពមួយដែល Toyota នឹងពិចារណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជោគជ័យខ្លាំង! BYD ប្រកាសត្រៀមបង្កើនការលក់ទ្វេដងនៅទីផ្សារបរទេសនៅឆ្នាំ២០២៦ ខាងមុខនេះ

បន្ទាប់ពីបានប្រកាសបង្ហាញចេញនូវផែនការថ្មីដើម្បីបង្កើននូវចំនួនលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារបរទេស ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានប្រកាសបង្ហាញចេញជាផ្លូវនូវគោលបំណង ឬក៏ចំនួនលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារបរទេសហើយ ដោយក្នុងនោះ ក្រុមហ៊ុនមួយនេះគ្រោងនឹងលក់រថយន្តរហូតដល់ទៅ ១,៦លានគ្រឿងឯណ្ណោះ នៅក្នុងទីផ្សារបរទេសនៅឆ្នាំក្រោយ។

ក្នុងនោះ ចំនួននេះ គឺជាការកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០២៥ នេះ។

គួរបញ្ជាក់ថា ចំពោះមូលហេតុនៃការបង្កើនចំនួនលក់ទ្វេដងនៅទីផ្សារបរទេសរបស់ក្រុមហ៊ុន BYD នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ គឺដោយសារតែនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុននឹងបង្ហាញចេញនូវរថយន្តស៊េរីថ្មីៗជាច្រើននៅក្នុងទីផ្សារតំបន់អឺរ៉ុប អាមេរិកខាងជើង និងអាស៊ាន។

ក្រៅពីនេះ ជាផ្នែកមួយនៃការបង្កើនចំនួនលក់ទ្វេដងនេះ ក្រុមហ៊ុន BYD ផ្ទាល់ ក៏កំពុងសាងសង់រោងចក្រផ្គុំរថយន្តនៅទីផ្សារបរទេសជាច្រើនដូចជាប្រទេសហុងគ្រី ប្រេស៊ីល និងអេស្ប៉ាញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើរថយន្តស៊េរីថ្មីទើបទិញឆ្នាំ២០២៥ អាចដាក់ផ្លាកលេខឆ្នាំទាបបានទេ?

រថយន្តថ្មីខ្លាញ់គោ ដែលទើបតែត្រូវបានទិញក្នុងឆ្នាំ២០២៥នេះ គឺមានសិទ្ធិដាក់ផ្លាកលេខអ្វីក៏បានដែរមិនថាផ្លាកលេខឆ្នាំទាប ឆ្នាំខ្ពស់ មូយអក្សរ ឬពីរអក្សរក៏ដោយ ឲ្យតែស្របច្បាប់ ហើយឲ្យតែផ្លាកលេខនោះមិនទាន់មានម្ចាស់កម្មសិទ្ធិ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី១១ ខែវិច្ឆិកានេះថា ផ្លាកលេខអ្វីក៏ដោយ ឲ្យតែស្របច្បាប់ អាចបំពាក់លើរថយន្តបាន ដោយមានតម្លៃផ្លូវច្បាប់ដូចគ្នា។ ពេលខ្លះម្ចាស់រថយន្តស្រលាញ់លំដាប់អក្សរទាប ក៏ជាសេរីភាពស្របច្បាប់ នៃការជ្រើសរើសរបស់គាត់ ឲ្យតែផ្លាកលេខនោះមិនទាន់លក់ចេញបំពាក់លើរថយន្តដទៃ។

នៅក្នុងប្រទេសកម្ពុជា ប្រសិនបើលោកអ្នកចង់ចរាចរយានជំនិះរបស់លោកអ្នកនៅតាមដងផ្លូវដោយ​ស្របច្បាប់ លោកអ្នកត្រូវតែធ្វើការចុះបញ្ជីយានជំនិះ ទៅតាមនីតិវិធីច្បាប់ដែលបានកំណត់។ ចំពោះការចុះបញ្ជីរថយន្ត លោកអ្នកអាចធ្វើការស្នើសុំចុះបញ្ជីដោយខ្លួនឯងបានតាមរយៈប្រព័ន្ធស្វ័យ​ប្រវត្តិ​កម្មចុះបញ្ជីយានយន្ត ដែលមានអាសយដ្ឋាន https://vehicle.mpwt.gov.kh ដោយលោកអ្នកអាចជ្រើសរើស​ផ្លាក​លេខ​ដែលលោកអ្នកពេញចិត្ត ហើយធ្វើការបំពេញព័ត៌មានចុះបញ្ជីដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើ​ការ​ចំណាយ​ក្រៅផ្លូវការផ្សេងៗ។

លក្ខខណ្ឌដែលអាចចុះបញ្ជីរថយន្តដោយខ្លួនឯងបាន លោកអ្នកត្រូវបង្កើតគណនីមួយ រួចបំពេញព័ត៌​មានផ្ទាល់ខ្លួន ព័ត៌មានរថយន្ត ព្រមទាំងបញ្ចូលរូបភាពបង្កាន់ដៃពន្ធនាំចូល លិខិតទិញលក់រថយន្ត វិញ្ញាបន​បត្រ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រួមជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវ​ភៅ​គ្រួសាររបស់ម្ចាស់រថយន្ត។ សម្រាប់តម្លៃសេវានៃការចុះបញ្ជីរថយន្ត លោកអ្នកត្រូវបង់ប្រាក់ចំនួន ១២៥ ០០០ រៀល បូកជាមួយនឹង​តម្លៃ​ផ្លាក​លេខនីមួយៗដែលលោកអ្នកពេញចិត្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើត្រកូល Hilux ជំនាន់ទី៩ មកលើកនេះមានអ្វីប្លែកខ្លះទៅ?

ក្រុមហ៊ុន Toyota បានដាក់បង្ហាញរថយន្ត Hilux ជំនាន់ទី៩ ថ្មីស្រឡាង ដែលជាការវិវត្តបន្ទាប់នៃម៉ូឌែលរថយន្តភីកអាប់ ដ៏ល្បីល្បាញរបស់ម៉ាកយីហោជប៉ុននេះ។ សម្រាប់ឈ្មោះថ្មី “TRAVO” ត្រូវបានបំផុសគំនិតដោយការរួមបញ្ចូលគ្នានៃពាក្យ “Travel” និងពាក្យ “Voyage” ដែលឆ្លុះបញ្ចាំងពីខ្លឹមសារនៃការធ្វើដំណើរ ការរុករក និងការផ្សងព្រេង។

2026 Toyota HiLux revealed – the most Australian HiLux ever!សម្រាប់ការរចនា និងលក្ខណៈពិសេស

  • រូបរាងខាងក្រៅ: រថយន្ត Hilux ថ្មីស្រឡាងភ្ជាប់មកជាមួយគំនិតរចនា “រឹងមាំ និងរហ័សរហួន” (Tough and Agile)។ ផ្នែកខាងមុខរចនាបែប “Cyber Sumo” បំផុសគំនិតចេញពីឥរិយាបថ Shikiri Stance ជាឥរិយាបថត្រៀមខ្លួន ឬវាយលុកក្នុងកីឡាចំបាប់ស៊ូម៉ូ របស់ប្រទេសជប៉ុន។ ហើយក៏បានដកចេញនូវឡូហ្គូ Toyota ចេញជំនួសមកវិញនូវពាក្យ “TOYOTA” ធំៗ ដូចទៅនឹងភីកអាប់់់បងៗធំរៗបស់ខ្លួនដែលត្រូវបានបំពាក់នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ។
  • ផ្នែកខាងក្នុង: បន្ដប្រើការរចនាបែបសាមញ្ញ​​ ផ្តោតលើភាពងាយស្រួលក្នុងការប្រើប្រាស់ដែលជាអត្តសញ្ញាណរបស់តូយ៉ូតាប៉ុន្តែប្រើតកូនចៅ! លើសពីនេះ ផ្នែកខាងក្នុងនេះបើសិនជាមើលអោយយូរបងប្អូនឹងឃើញថាវាស្រដៀងទៅនឹងផ្នែកខាងក្នុងរបស់ land cruiser fj ផងដែរ។ បញ្ចប់ការរចនាត្រឹមនេះ ចូលមកកាន់ច្ចេកវិទ្យាថ្មីៗវិញមានបំពាក់មកជាមួយដូចជា ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold, កន្លែងសាកថ្មឥតខ្សែ កុងទ័រឌីជីថលពង្រីកទំហំរហូតដល់ ១២,៣ អ៊ីញនិងអេក្រង់កម្សាន្ត ទំហំរហូតដល់ ១២,៣ អ៊ីញដូចគ្នា, រួមជាមួយកៅអីស្បែកអាចបញ្ជាដោយថាមពលអេឡិចត្រូនិច។

Toyota Hilux Travo 2026_official_BM_2 - Paul Tan's Automotive Newsប្រព័ន្ធថាមពល

  • រថយន្ត Hilux ជំនាន់ថ្មីនេះត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនជុំវិញពិភពលោក ដោយពាំនាំមកនូវជម្រើសទាំងម៉ាស៊ីនប្រើប្រេងចំហោះក្នុង (ICE) និងប្រើថាមពលអគ្គិសនីសុទ្ធ (BEV)។
  • សម្រាប់ប្រភេទចំហេះក្នុងគឺមានតែចំណុះ 2.8Lប៉ុណ្ណោះ ដោយដំណើរការដោយម៉ាស៊ីនម៉ាស៊ូត 1GD-FTV ចំណុះ ២,៨ លីត្រ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៤២០ញូតុនម៉ែត្រប៉ុណ្ណ៉ សម្រាប់ប្រភេទប្រើប្រអប់លេខដៃ ៦វគ្គ ចំណែកប្រើប្រអប់លេខស្វ័យប្រវត្តអាចផលិតកម្លាំងរមួល ៥០០ ញូតុនម៉ែត្រ  
  • ចំពោះ Toyota Hilux Travo ប្រើថាមពលអគ្គិសនីមានឈ្មោះថា Travo-e ដំណើរការដោយម៉ូរទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងអតិបរមាបាន ១៤៤ គីឡូវ៉ាត់ (kW) ឬ ១៩៦ សេះ និង អាគុយ Lithium-ion ទំហំ ៥៩,២ គីឡូវ៉ាត់ម៉ោង (kWh) អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រ ឬច្រើនជាងនេះដោយអាស្រ័យលើការបើកបរជាក់ស្តែង។ ចំណុចពិសេសមួយទៀតរបស់ម៉ូឌែលអគ្គិសនីនេះបានបំពាក់មកជាមួយ Diamond Guard ផ្តល់ការការពារដ៏រឹងមាំនៅផ្នែកខាងក្រោមដើម្បីការពារអាគុយរបស់រថយន្ដ អនុញ្ញាតឲ្យវាអាចបើកបរផ្លូវលំបាកឬចុះទឹកជម្រៅ ៥០០ និងដឹកបានទម្ងន់ ២ ០០០ គីឡូក្រាម។ បន្ថែមពីនេះរថយន្ដក៏គាំទ្រការសាកថ្ម AC និង DC ផងដែរ។

Toyota announces the all-new Hilux, including a first battery electric  version of the iconic pick-upប្រព័ន្ធជំនួយ និងគ្រប់គ្រង់ការបើកបរ

  • Hilux Travo បានបំពាក់មកជាមួយប្រព័ន្ធជំនួយការ Multi-Terrain Select ជំនួយដល់អ្នកបើកបរក្នុងការបើកបរផ្លូវលំបាកផងដែរ ដោយក្នុងនោះមាន Dirt, Sand, Mud, Rock និង Deep Snow Mode និង Multi-Terrain Monitor សម្រាប់បង្ហាញពីឧបសគ្គភ្លាម និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ថ្មីផងដែរ។
  • សម្រាប់ប្រព័ន្ធជើងក្រោម ផ្នែកខាងមុខប្រើស្លាបប្រជៀវឌុប ជាមួយបូម និងខាងក្រោយប្រភេទចន្ទៀស ជាមួយstabilizer bar

All-new Ninth-Gen Toyota Hilux Bows With ICE, BEV & FCEV Power | Carz  Automedia Malaysiaតម្លៃ

  • ក្នុងនោះ Hilux Travo មានទាំងជម្រើស 1បាំង និង 2បាំង និងជម្រើសម៉ូឌែលដូចជា Overland, preruner, 4TREX និងអគ្គិសនី Travo-e។ សម្រាប់ម៉ូឌែលចំហេះក្នុងតម្លៃចន្លោះចាប់ពីជាង 2ម៉ឺនដុល្លារ ដល់ជាង 4ម៉ឺនដុល្លារ តាមជម្រើសម៉ូឌែល ចំណែកអគ្គិសនីតម្លៃខ្ទង់ $46,000 នៅទីផ្សារបរទេស។ 
  • ទាំងនេះជាព័ត៌មានអំពីរថយន្តភីកអាប់ Hilux Travo ជំនាន់ថ្មីដែលបានបង្ហាញផ្លូវការនៅលើទីផ្សារបរទេស យ៉ាងណាមិញ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើងពុំទាន់ដឹងនៅឡើយនោះទេ ថាជំនាន់ថ្មីនេះនឹងបង្ហាញនៅពេលណា ដូច្នេះមានរង់ចាំការប្រកាសពីក្រុមហ៊ុនផ្លូវការផ្ទាល់ផងដែរ។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mitsubishi Destinator ត្រៀមដាក់លក់ផ្លូវការនៅប្រទេសជាប់កម្ពុជា ដើមខែក្រោយ

[បរទេស] រថយន្ត Destinator ជាម៉ូឌែលថ្មីរបស់ Mitsubishi សម្រាប់ទីផ្សារនៅអាស៊ាន ត្រៀមសម្ភោធដាក់លក់ផ្លូវការនៅប្រទេសវៀតណាម នាដើមខែធ្នូនេះ ជាមួយតម្លៃចន្លោះពី ២៨ ០០០ដុល្លារ ដល់ ៣២ ០០០ដុល្លារ និងមានជម្រើស ៥ពណ៌សម្រាប់ជ្រើសរើស។

សម្រាប់ Mitsubishi Destinator ត្រូវបានបង្ហាញខ្លួនផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី កាលពីខែកក្កដា ឆ្នាំ២០២៥ នេះកន្លងទៅ ជាមួយការរចនាឡើងប្រើប្រាស់នូវ Concept បែប “ Gravitas and Dynamism” និងមានផ្នែកខាងមុខស្រដៀងទៅនឹង Xforce ផងដែរ។ ចំណែកផ្នែកខាងក្នុងបានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញ អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ឧបករណ៍បំពងសម្លេងប្រភេទ Yamaha ចំនួន ៨ចំណុច និងកញ្ចប់សុវត្ថិភាព ADAS ផងដែរ។

សម្រាប់រថយន្ត Destinator ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ Turbocharged ផលិតកម្លាំងបាន ១៦១សេះ និងកម្លាំងរមួលបាន ២៥០ញ៉ូតុនម៉ែត្រ ផ្គូរផ្គង់ជាមួយប្រអប់លេខ CVT។ បន្ថែមពីនេះ Destinator បំពាក់មកជាមួយបច្ចេកវិទ្យា All-Wheel Control (AWC) និង Active Trace Control (AYC) សម្រាប់ជំនួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ត្រៀមចេញ Hilux ប្រើម៉ាស៊ីនថ្មី១ទៀត សម្រាប់ស៊េរីឆ្នាំ២០២៨

Toyota ទើបតែបញ្ចេញ​ Hilux ស៊េរីឆ្នាំ​២០២៦ ដែលមាន​ជម្រើសប្រើម៉ាស៊ីនចំហេះ​ក្នុង និងអគ្គិសនីសុទ្ធ ហើយជាមួយគ្នានោះ ក្រុមហ៊ុនរថយន្តជប៉ុននេះ ក៏បានទម្លាយឲ្យដឹងបន្ថែមទៀតដែរថា នឹងបញ្ចេញ Hilux មួយ version ទៀត គឺប្រើម៉ាស៊ីនចំហេះអ៊ីដ្រូសែន សម្រាប់ស៊េរីឆ្នាំ​២០២៨។

 

ការបន្ថែមជម្រើសប្រើម៉ាស៊ីនអ៊ីដ្រូសែននេះ គឺជាការតាំងចិត្តរបស់ Toyota ក្នុងការបង្ហាញពីការប្រើប្រាស់ថាមពលស្អាត ពោលគឺជាដំណើរឆ្ពោះទៅរកការមិនបញ្ចេញផ្សែង បន្ទាប់ពីរថយន្តអគ្គិសនី។

ដូច្នេះនៅពេលនោះ Hilux ដែលជាភីកអាប់ដ៏ពេញនិយមបំផុតរបស់ Toyota នឹងមានគ្រប់ជម្រើសម៉ាស៊ីន ដូចជា សាំង, ម៉ាស៊ូត, Mild Hybrid 48Volt, អគ្គិសនីសុទ្ធ និងអ៊ីដ្រូសែន។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ទេថា Toyota នឹងបន្តរក្សាទុកម៉ាស៊ីនទាំងនេះដដែល ឬបោះបង់ចោលខ្លះនោះទេ។ ម្យ៉ាងវិញទៀត សម្រាប់ Hilux អ៊ីដ្រូសែន ដែលគ្រោងចេញឆ្នាំ២០២៨នោះ នឹងមានតែនៅលើទីផ្សារអឺរ៉ុប និងអូស្ត្រាលី តែប៉ុណ្ណោះ។

លោក Sean Hanley ប្រធានផ្នែកទីផ្សាររបស់ Toyota ប្រចាំអូស្ត្រាលី បញ្ជាក់ថា អ៊ីដ្រូសែន នឹងដើរតួនាទីសំខាន់ក្នុងវិស័យដឹកជញ្ជូនគ្មានផ្សែង នៅទសវត្សរ៍ក្រោយ ជាពិសេសយានយន្ត​ដែលត្រូវការចម្ងាយឆ្ងាយៗ ចាក់បំពេញវិញបានលឿន និងមានលទ្ធភាព​ប្រតិបត្តិការក្នុងតំបន់ដាច់ស្រយាល។ ការបន្ថែម​ version អ៊ីដ្រូសែន សម្រាប់ Hilux ស៊េរីឆ្នាំ​២០២៨ នឹងក្លាយជាលទ្ធផល​នៃការប្តេជ្ញារបស់ Toyota ចំពោះ​បច្ចេកវិទ្យានេះ។

លោក​យល់ឃើញថា ម៉ាស៊ូត នឹងបន្តនៅរយៈពេលយូរទៀត ប៉ុន្តែអ៊ីដ្រូសែន នឹងជាអនាគតដ៏ធំ​នៅក្នុងប្រទេសអូស្ត្រាលី និងក្នុងឧស្សាហកម្មរថយន្ត។

គួររំលឹកថា កាលពីឆ្នាំ២០២៤ Toyota បានធ្វើតេស្តបើកបរសាកល្បង Hilux ប្រើចំហេះអ៊ីដ្រូសែន នៅប្រទេសអង់គ្លេស។ រថយន្តនោះ បានបំពាក់ធុងចំនួន៣ ដែលផ្ទុកអ៊ីដ្រូសែនសរុប ៧,៨គីឡូក្រាម អាចឲ្យរថយន្តធ្វើដំណើរបានដល់ ៦០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញរថយន្ត PHEV មក បើជិះតែ EV Mode សុទ្ធពេក តើនឹងមានរឿងអ្វីកើតឡើងសម្រាប់ម៉ាស៊ីនសាំង?

រថយន្ត Plug in Hybrid (PHEV) កំពុងតែមានការពេញនិយមច្រើនហើយ ដោយសារតែមានការសន្សំសំចៃ ទំនើប ដោយអាចរត់ទាំងលើម៉ាស៊ីនសាំងផង និងអគ្គិសនីផង។ សម្រាប់ការរត់លើអគ្គិសនីសុទ្ធ រថយន្ត PHEV ខ្លះអាចបើកបានចម្ងាយដល់ជាង ១០០គីឡូម៉ែត្ររាល់ពេលសាកពេញ។ ដូច្នេះហើយ ប្រសិនបើបើកតែក្នុងក្រុង គឺគ្រាន់តែសាកភ្លើងក៏បានដែរ ប៉ុន្តែបើរត់តែលើម៉ូដអគ្គិសនីសុទ្ធបែបនេះ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ម៉ាស៊ីនសាំង ដែលទុកចោលមិនប្រើប្រាស់។

បញ្ហាទាំងនោះ មានដូចជា៖

-ប្រព័ន្ធសាំងៈ គុណភាពសាំងនឹងចុះអន់ថយទៅតាមពេលវេលា បន្ទាប់ពីចាក់ចូលរថយន្តហើយ ដែលបណ្តាលឲ្យប៉ះពាល់ដល់បូមសាំង ទុយោសាំង និងប៊ិចសាំង។

-ប្រព័ន្ធបញ្ចេញ (exhaust system): ពេលម៉ាស៊ីនរថយន្ត មិនដំណើរការសោះ ឬមិនដល់កម្តៅប្រតិបត្តិការ នោះកំណកនឹងកើតឡើងនៅក្នុងប្រព័ន្ធបញ្ចេញ។

-ប្រេងម៉ាស៊ីន និងគ្រឿងបង្គុំៈ ប្រេងម៉ាស៊ីន ត្រូវការធ្វើការដើម្បីរំអិលដល់គ្រឿងបង្គុំនានាក្នុងម៉ាស៊ីន ប៉ុន្តែបើមិនរត់លើម៉ាស៊ីនសាំងនេះសោះ ប្រេងក៏នឹងឆាប់ខូច ហើយគ្រឿងបង្គុំក៏ស្ងួត ក៏ដូចជារិញ រ៉ង ឆាប់ងាប់អស់គុណភាពផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនី Ora 5 អាចបើកបានចម្ងាយ៥៨០គម ត្រៀមបើកទទួលកក់ក្នុងពេលឆាប់ៗនេះ

រថយន្តអគ្គិសនីថ្មីស្រឡាង Ora 5 របស់ក្រុមហ៊ុន Great Wall Motor (GWM) នឹងចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុនជាផ្លូវការនៅថ្ងៃទី ១២ ខែវិច្ឆិកា នៅប្រទេសចិន។

រថយន្តអគ្គិសនីមួយនេះនឹងត្រូវប្រកួតប្រជែងជាមួយរថយន្ដ BYD Atto 3 ដែលអាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រ និង GAC Aion Y Younger អាចបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រ។ សម្រាប់រថយន្ដ Ora 5 នៅតែរក្សាការរចនាបែប retro កោងមូលរបស់ត្រកូល Ora ដោយមានចង្កៀងមុខរាងពងក្រពើដែលធ្វើឲ្យវាងាយស្រួលសម្គាល់។ បន្ថែមពីនេះរថយន្ដនេះក៏បានបំពាក់ជាមួយឧបករណ៍ Lidar ត្រូវបានបំពាក់នៅលើដំបូលសម្រាប់សមត្ថភាពជំនួយការបើកបរទំនើប (advanced driving assistance)។

នៅផ្នែកខាងក្រោយបានលេងមកជាមួយភ្លើងស្តុបបំពាក់ក្នុងកញ្ចក់ក្រោយ ខណៈដែលភ្លើងហ្វ្រាំងត្រូវបានបំពាក់នៅលើ Spoiler។ ជាមួយគ្នានេះដែរ វានៅតែប្រើដៃទ្វារបែបធម្មតា ផ្គូផ្គងជាមួយថាសកង់ច្រើនកាំ។ Ora 5 ក៏បានបំពាក់ជាមួយដំបូលកញ្ចក់ Panoramic Sunroof ទំហំ 1.65 ㎡ សម្រាប់រថយន្តគ្រប់ម៉ូឌែលទាំងអស់។ ចំណែករន្ធសាកថ្មរបស់រថយន្ដនេះគឺស្ថិតនៅត្រង់ផ្នែកខាងមុខគែបកង់ខាងស្តាំ។

សម្រាប់ទម្រាំរូបរាងផ្នែកខាងក្រៅរថយន្ត Ora 5 មានតួខ្លួនសុប ៤៤៧១ ម.ម ទទឹង ១៨៣៣ ឬ ១៨៤៤ ម.ម កម្ពស់ ១៦៤១ ម.ម និងមានប្រវែងគម្លាតកង់មុខក្រោយ ២៧២០ ម.ម។

ចំពោះកម្រិតសមត្ថភាពវិញរថយន្ដនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ១៥០គីឡូវ៉ាត់ ឬស្មើនឹង ២០១សេះ បំពាក់មគជាមួយអាគុយលីចូមដែកផូស្វាត ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Svolt ទំហំ ៤៥.៣គីឡូវ៉ាត់ម៉ោង  ឬ ៥៨.៣ គីឡូវ៉ាត់ម៉ោង ផ្ដល់នូវចម្ងាយបើកបរបាន ៤៨០ គីឡូម៉ែត្រ ឬ ៥៨០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។ 

នៅផ្នែកខាងក្នុងរថយន្ត Ora 5 បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្ដទំហំ ១៥,៦ អ៊ីញ កម្រិត ២.៥K។ សម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់រថយន្តនេបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការ Coffee OS ជំនាន់ទីបីរបស់ GWM ដំណើរការដោយបន្ទះឈីបMediaTek 4nm។ នៅលើកុងសូលកណ្តាល មានកន្លែងសាកថ្មល្បឿនលឿនឥតខ្សែ និងរន្ធដាក់កែវពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន បញ្ចេញឡាន EV ថ្មី មានតម្លៃតែ ៧ពាន់ដុល្លារប៉ុណ្ណោះ តែអាចជិះបាន ៥០០គ.ម

បន្ទាប់ពីប្រកាសសហការគ្នា ពេលនេះ ក្រុមហ៊ុន GAC Group, CATL និង JD.com បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Aion UT Super EV របស់ខ្លួនហើយ ដោយក្នុងនោះ រថយន្តនេះ គឺមានតម្លៃលក់ចាប់ពី ៧ ០០០ ដុល្លារ ដល់ ១២ ៦០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន (អាស្រ័យលើជម្រើស)។

Aion UT Super EV មានប្រវែងតួខ្លួនសរុប ៤ ២៧០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ អាចផលិតកម្លាំងបាន ១៣៤ សេះ ផ្គួបជាមួយអាគុយ CATL lithium iron phosphate battery អាចបើកបរបានចម្ងាយដល់ទៅ ៥០០គីឡូវ៉ាត់ម៉ោងឯណ្ណោះ នៅពេលសាកថ្មពេញម្តង។

សម្រាប់រូបរាង និងការឌីស្សាញរបស់ Aion UT Super EV វិញ គឺទទួលបាននូវជម្រើសពណ៌ Monet Purple និង Champs-Élysées Beige, ថាសកង់ទំហំ ១៦ និង ១៧អ៊ីញ, កុងទ័រព៌ត័មានឌីជីថលទំហំ ៨,៨អ៊ីញ, អេក្រង់កម្សាន្តទំហំ ១៤,៦អ៊ីញ, កន្លែងសាកថ្មឥតខ្សែ, ឧបករណ៍បំពងសម្លេងចំនួន ៦ចំនុច, ប្រព័ន្ធ Huawei Cloud ក៏ដូចជាប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ប្រកាសប្រើ AI ដើម្បីជំរុញការច្នៃប្រឌិត និងការផលិតយានយន្តរបស់ខ្លួន

បន្ទាប់ពីសម្លឹងឃើញឪកាសថ្មីដើម្បីបង្កើនជំរុញនូវការច្នៃប្រឌិត និងការផលិតយានយន្តរបស់ខ្លួន ពេលនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានប្រកាសចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុនអង់គ្លេស Monolith ហើយ ដោយក្នុងនោះ ក្រុមហ៊ុនមួយនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ Monolith ដើម្បីកែលម្អដំណើរការអភិវឌ្ឍន៍ និងផលិតរថយន្តរបស់ខ្លួន ពោលគឺដើម្បីកាត់បន្ថយការចំណាយពេល និងធនធាន ហើយជំរុញឱ្យការច្នៃប្រឌិតមានភាពលឿនជាងមុន។

ក្នុងនោះ ចំពោះកិច្ចសហការរបស់ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Monolith នេះ គឺមានរយៈពេលដល់ទៅ ៣ឆ្នាំឯណ្ណោះ ពោលគឺនឹងបញ្ចប់នៅឆ្នាំ២០២៧។

គួរបញ្ជាក់ថា ក្រៅពីគោលបំណងទាំងនេះ ក្រុមហ៊ុន Nissan ផ្ទាល់ក៏បានបញ្ចប់នូវការសាកល្បងដោយជោគជ័យ ដោយបានប្រើប្រាស់នូវ AI នេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការធ្វើតេស្តរថយន្តអគ្គិសនី Nissan LEAF របស់ខ្លួនផងដែរ។

ជារួម កិច្ចសហការរវាងក្រុមហ៊ុន Nissan និងក្រុមហ៊ុន Monolith មិនត្រឹមតែបានបង្ហាញពីទិសដៅថ្មីនៃឧស្សាហកម្មរថយន្តប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានជួយកាត់បន្ថយពេលវេលា និងការចំណាយជាច្រើន ហើយថែមទាំងជំរុញឱ្យមានការច្នៃប្រឌិតថ្មីៗក្នុងការផលិតយានយន្តផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+