ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បោះបង់ចោលម៉ាស៊ីន bi-turbo ដែលបំពាក់លើ Ranger និង Everest

ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានប្រកាសថា នឹងបោះបង់ចោលម៉ាស៊ីនម៉ាស៊ូតទាក់បូ២ (bi-turbo) ចំណុះ ២,០លីត្រ ដ៏ល្បីល្បាញរបស់ខ្លួន ចេញពីរថយន្ត Ranger និង Everest ស៊េរីឆ្នាំ២០២៦។

ជាមួយគ្នានេះ Ford នឹងដាក់ជំនួសមកវិញ នូវម៉ាស៊ីនម៉ាស៊ូតទាក់បូ១ (Single-turbo) ចំណុះ ២,០លីត្រ ហើយអាចពង្រីកបន្ថែមដល់ម៉ាស៊ីនម៉ាស៊ូតទាក់បូ V6 ចំណុះ ៣,០លីត្រ ថែមទៀតផង។

សម្រាប់ម៉ាស៊ីនទាក់បូ១ នឹងបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងថ្មី ដែល Ford អះអាងថានឹងបង្កើនភាពធុន ក៏ដូចជា performance ឲ្យកាន់តែល្អប្រសើរជាងមុន ពោលគឺបង្កើនទាំងកម្លាំងសេះ និងកម្លាំងរមួល។ មិនតែប៉ុណ្ណោះ វាក៏នឹងមកជាមួយប្រអប់លេខអូតូត្រឹមតែ ៦វគ្គប៉ុណ្ណោះ ប៉ុន្តែ្កការបំពេញមុខងារវាដូចទៅហ្នឹងប្រអប់លេខអូតូ ១០វគ្គនៃម៉ាស៊ីនទាក់បូ២ (bi-turbo) ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ Ford មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ អំពីការបោះបង់ចោលម៉ាស៊ីនម៉ាស៊ូត bi-turbo នេះឡើយ។ ប៉ុន្តែគេប៉ាន់ស្មានថា វាអាចពាក់ព័ន្ធនឹងការរឹតត្បិតនូវការបញ្ចេញផ្សែងនៃច្បាប់ Euro 7៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC កំណត់គោលដៅឈរក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ជាក្រុមហ៊ុនលក់រថយន្ដបានច្រើនបំផុតនៅអូស្រ្ដាលីក្នុងរយៈពេល៣ឆ្នាំ

ក្រុមហ៊ុន GAC កំពុងត្រៀមខ្លួនដាក់សម្ពោធម៉ាកយីហោរបស់ខ្លួននៅក្នុងប្រទេស អូស្ត្រាលី នៅចុងខែវិច្ឆិកានេះ ជាមួយគ្នាក្រុមហ៊ុនចិនមួយនេះបានបង្ហាញពីមហិច្ឆតាដ៏ធំរបស់ខ្លួនក្នុងការក្លាយជាម៉ាកយីហោលក់រថយន្ដដាច់បំផុតកំពូលទាំង១០ (top-ten selling brand) នៅលើទីផ្សារអូស្ត្រាលីក្នុងរយៈពេល៣ឆ្នាំខាងមុខ។

GAC is the latest new Chinese brand about to launch in Australia | Driveដោយសារការនាំចូលរថយន្ដរបស់ខ្លួនចូលទីផ្សារប្រទេសអូស្រ្ដាលីនៅចុងឆ្នាំហើយ ជាហេតុធ្វើក្រុមហ៊ុនបានកំណត់គោលដៅលក់ត្រឹមតែចំនួន ១ ០០០ គ្រឿង ប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២៥។ ប៉ុន្តែនៅត្រឹមឆ្នាំ ២០២៨ ក្រុមហ៊ុនរំពឹងថានឹងអាចលក់បានដល់ទៅ ៣៣ ០០០គ្រឿង។

នៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តី Drive លោក Cheney Liang នាយករងគ្រប់គ្រងរបស់ក្រុមហ៊ុន GAC បានបង្ហាញនូវផែនការច្បាស់លាស់ដើម្បី បំបែកខ្លួនចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០ នៅទីផ្សារប្រទេសអូស្ត្រាលី។

សម្រាប់គោលដៅលក់របស់ GAC សម្រាប់ឆ្នាំ ២០២៥ និង ២០២៨ លោក Cheney Liang បានពន្យល់ថា៖

«ដំបូង យើងព្យាយាមលក់ឲ្យបាន ១ ០០០ គ្រឿង ក្នុងឆ្នាំនេះ ២០២៥ ប៉ុន្តែនៅត្រឹមឆ្នាំ ២០២៨ មហិច្ឆតារបស់យើងគឺចង់ស្ថិតនៅក្នុង ចំណាត់ថ្នាក់កំពូលទាំង ១០ និងលក់បានចំនួន ៣៣ ០០០ គ្រឿង ក្នុងមួយឆ្នាំ»។

La Jornada - GAC cumple un año de operaciones en Méxicoជម្រើសរថយន្តដំបូងរបស់ GAC ដាក់លក់នៅអូស្ត្រាលី មានបីម៉ូដែល ដូចខាងក្រោម៖

  1. GAC Emzoom: រថយន្តប្រភេទ SUV ប្រើសាំងខ្នាតតូច។
  2. GAC Aion V: រថយន្តប្រភេទ SUV អគ្គិសនីខ្នាតមធ្យម។
  3. GAC M8 PHEV (GN8 PHEV): រថយន្តប្រភេទ MPV PHEV ។

GAC GN8 2025, primer contacto en México con una extrovertida minivan chinaក្រៅពីម៉ូឌែល៣នេះដាក់លក់ជាផ្លូវការ ក្រុមហ៊ុននឹងបន្តនាំចូលរថយន្ដបន្ថែមដើម្បីពង្រីកទីផ្សាររបស់ខ្លួន ដោយរៀបចំផែនការនាំចូលថយន្តថ្មីៗរហូតចំនួនប្រាំម៉ូដែល ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

លោក Cheney Liang បានពន្យល់បន្ថែមថា៖ «យើងនឹងមិនអាចសម្រេចបាននូវមហិច្ឆតាជាប់កំពូលទាំង១០ នោះទេ ដោយគ្រាន់តែដាក់លក់រថយន្ដតែ៣ម៉ូឌែលដែលយើងកំពុងដាក់សម្ពោធ។ នេះហើយជាមូលហេតុដែលយើងនឹងពង្រីកម៉ូដែលរថយន្ដបន្ថែមក្នុងឆ្នាំខាងមុខ»។

យ៉ាងណាមិញបើតាមការប៉ាន់ស្មានលទ្ធភាពសម្រេចគោលដៅស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ នៅទីផ្សារប្រទេសអូស្រ្ដាលីហាក់ពិបាកបន្ថិច ដោយ GAC កំណត់មហិច្ឆតាលក់រថយន្ដបានចំនួន ៣៣ ០០០ គ្រឿងក្នុង ១្នឆាំប្រហែលជា មិនគ្រប់គ្រាន់ ក្នុងការធានាទីតាំង កំពូលទាំងដប់របស់ខ្លួននៅត្រឹមឆ្នាំ ២០២៨ នោះទេ។

Who is GWM? A quick guide to the first Chinese car brand to launch in Australiaបើយោងតាមតួលេខលក់ពេញមួយឆ្នាំនៅក្នុងឆ្នាំ ២០២៤ ម៉ាកយីហោលក់ដាច់បំផុតទាំងដប់នៅអូស្ត្រាលីស្ថិតនៅចំណាត់ថ្នាក់លេខ១០គឺក្រុមហ៊ុន GWM លក់រថយន្ដសរុបបានចំនួន ៤២ ៧៨២ គ្រឿង។ ងាកមកតួលេខរបស់រថយន្ដក្នុងឆ្នាំ២០២៥ នៅសល់ប្រហែលជិត២ខែទៀតទើបបញ្ចប់ឆ្នាំ២០២៥ ម៉ាកយីហេាកំពុងឈរនៅលេខ១០​ ដែលលក់រថយន្ដដាច់បំផុតគឺក្រុមហ៊ុន ISUZU ដោយពួកគេលក់រថយន្ដសរុបបានចំនួន ៣៥ ១១៤ គ្រឿង។

ដូច្នេះសរុបមកវិញ បើគ្មានការផ្លាស់ប្តូរដ៏ធំនៅក្នុងបរិមាណលក់នៃទីផ្សារទាំងមូលទេ ក្រុមហ៊ុន GAC នឹងត្រូវបង្កើនការព្យាករណ៍លក់របស់ខ្លួនពីប្រហែល ៣៣ ០០០គ្រឿង ក្នុងមួយឆ្នាំ ទៅជិត ៤៥ ០០០ គ្រឿង ឬច្រើនជាងនេះ ដើម្បីអាចធានាបានការជាប់ឈ្មោះជាក្រុមហ៊ុនកំពូលទាំង១០ លក់រថយន្ដដាច់បំផុតនៅទីផ្សារប្រទេសអូស្រ្ដាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បុណ្យអុំទូក ៣ថ្ងៃ ផ្លូវល្បឿនលឿន ទទួលបានយានយន្តធ្វើចរាចរណ៍សរុបជិត ៨ម៉ឺនដង តែគ្រោះថ្នាក់មាន ០ករណី

យោងតាមផេកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឲ្យដឹងថា ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក គិតចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៧៩ ៣៨៨ ដង ប៉ុន្តែមិនមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឡើយ ពោលគឺ មាន០ករណី។ 

ចំណែក ការស្វែងរកជំនួយតាមទូរសព្ទសង្គ្រោះ ១៣៩៩ មានចំនួន ១៥៩ ខ្សែ ក្នុងនោះ ស្វែងរកជំនួយចំនួន៦៩ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩០ករណី។

ក្រុមហ៊ុនផ្លូវល្បឿនលឿននេះ ក៏បាន​ក្រើនរំលឹកបន្ថែមអំពីចំណុចសំខាន់ៗមួយចំនួន ដែលអ្នកបើកបរ និងអ្នករួមដំណើរគួរយល់ដឹង រួមមាន៖

១. ហាមបើកបរត្រឡប់ក្រោយ

២. ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ

៣. ហាមបើកបរលើសល្បឿនកំណត់

៤. ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់

៥. ហាមបោះសំរាមចោលតាមផ្លូវ

៦.ហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

ការណែនាំពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រុមហ៊ុន GTV MOTOR Co., Ltd. និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបង្កើតវិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា គឺវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ។

សេចក្ដីសង្ខេប

ក្រោមការណែនាំពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រុមហ៊ុន GTV MOTOR Co., Ltd. និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នា បង្កើត វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា គឺ វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ។

ការបង្កើត NEVITI នេះជាចំណុចចាប់ផ្ដើមដំណាក់កាលថ្មីមួយក្នុងការអភិវឌ្ឍជាប្រព័ន្ធរបស់កម្ពុជាលើ វិស័យយានយន្តថាមពលថ្មី និងផលិតកម្មទំនើប។ វិទ្យាស្ថាននេះបានប្រមូលផ្ដុំក្រុមហ៊ុនផលិតយានយន្តល្បីៗលំដាប់អន្តរជាតិជាច្រើនក្នុងនាមជាសមាជិក ដោយបង្កើតនូវរចនាសម្ព័ន្ធប្រកបដោយនវានុវត្តន៍នៃ “ការណែនាំពីរដ្ឋាភិបាល ការជំរុញពីសហគ្រាស ការគាំទ្រពីស្ថាប័នសិក្សា និងកិច្ចសហការឧស្សាហកម្ម”។

GTV MOTOR៖ ពន្លឿនការផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់ថាមពលអគ្គិសនី

ជាមួយនឹងការបង្កើត NEVITI ក្រុមហ៊ុន GTV MOTOR កំពុងបង្កើនល្បឿននៃការធ្វើឱ្យប្រសើរឡើងគ្រប់ជ្រុងជ្រោយរបស់ខ្លួនក្នុងវិស័យយានយន្តថាមពលថ្មី ។ ដោយមានការគាំទ្រខ្លាំងផ្នែកបច្ចេកវិទ្យា និងធនធានមនុស្សពីវិទ្យាស្ថាន GTV កំពុងបោះជំហានយ៉ាងពេញលេញឆ្ពោះទៅរកការប្រើប្រាស់ថាមពលអគ្គិសនី ។ ក្រុមហ៊ុននេះគ្រោងនឹងណែនាំរថយន្តម៉ូដែលប្រភេទ Plug-in Hybrid (PHEV) និង Pure Electric (EV) ជាច្រើនប្រភេទចូលមកក្នុងទីផ្សារកម្ពុជា ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព បរិស្ថានល្អ និងឆ្លាតវៃ ។

តាមរយៈវេទិកាបច្ចេកវិទ្យា និងឧស្សាហកម្មរបស់ NEVITI ក្រុមហ៊ុនGTV នឹងបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីមូលដ្ឋានរបស់ខ្លួនក្នុងការស្រាវជ្រាវ ផលិតកម្ម ការលក់ និងសេវាកម្ម ដោយរួមចំណែកដល់ការដឹកជញ្ជូនបៃតង និង សេដ្ឋកិច្ចរបស់កម្ពុជា ។

មុខងារស្នូលទាំងបួនរបស់វិទ្យាស្ថាន

  1. ការរៀបចំស្តង់ដារ

ក្រោមការណែនាំរបស់ MISTI ។ NEVITI នឹងដើរតួនាំមុខក្នុងការបង្កើតប្រព័ន្ធស្តង់ដារឧស្សាហកម្មសម្រាប់យានយន្តថាមពលថ្មី និងវិស័យផលិតកម្មទំនើបរបស់កម្ពុជា ។ ក្របខណ្ឌនេះនឹងគ្របដណ្តប់លើសុវត្ថិភាពយានយន្ត ប្រសិទ្ធភាពថ្ម ប្រសិទ្ធភាពថាមពល ការគ្រប់គ្រងឆ្លាតវៃ និងដំណើរការផលិត ដោយផ្តល់នូវមូលដ្ឋានបច្ចេកទេសបង្រួបបង្រួមសម្រាប់ការដាក់បទប្បញ្ញត្តិ និងការអភិវឌ្ឍន៍ ។

  1. ការអភិវឌ្ឍបុគ្គលិក

NEVITI ដោយសហការជាមួយ NPIC និង GTV MOTOR បានកសាងប្រព័ន្ធអភិវឌ្ឍន៍បុគ្គលិកដ៏ទូលំទូលាយ ដែលរួមមានការអប់រំកម្រិតក្រោយឧត្តមសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតសៀវភៅសិក្សា ។ វិទ្យាស្ថាននេះបានបណ្តុះបណ្តាលនិស្សិតថ្នាក់អនុបណ្ឌិតចំនួនពីរជំនាន់រួចហើយ និងបានបញ្ចប់កម្មវិធីថែទាំនិងវិនិច្ឆ័យយានយន្តថាមពលថ្មីលើកដំបូងរបស់ខ្លួន ដោយបានបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសជំនាន់ទីមួយរបស់កម្ពុជាក្នុងវិស័យនេះ ។ ប្រព័ន្ធនេះនឹងផ្តល់ការគាំទ្រធនធានមនុស្សប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្តរបស់កម្ពុជារយៈពេលវែង ។

  1. ការស្រាវជ្រាវបច្ចេកវិទ្យា

វិទ្យាស្ថានផ្តោតលើការស្រាវជ្រាវបច្ចេកវិទ្យាស្នូលនៃយានយន្តថាមពលថ្មី ។ ដឹកនាំដោយ GTV MOTOR NEVITI និងវិទ្យាស្ថានស្រាវជ្រាវវិស្វកម្មយានយន្តចិន (CAERI) បានវិនិយោគទឹកប្រាក់ ៣០០,០០០ ដុល្លារអាមេរិកដូចគ្នា ដើម្បីរួមគ្នាក្នុងគម្រោង “បច្ចេកវិទ្យាសំខាន់ៗសម្រាប់ការក្រិតខ្នាតឆ្លាតវៃនៃប្រព័ន្ធគ្រប់គ្រងកម្ដៅសម្រាប់យានយន្តថាមពលថ្មីនៅក្នុងបរិស្ថានក្តៅ និងសើមនៃប្រទេសកម្ពុជា” ។ គម្រោងនេះដោះស្រាយលក្ខណៈអាកាសធាតុត្រូពិចរបស់កម្ពុជា ក្នុងគោលបំណងកែលម្អប្រសិទ្ធភាពថាមពល និងសុវត្ថិភាពនៃយានយន្តអគ្គិសនី និងដើម្បីលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាក្នុងស្រុក ។

  1. ការអនុវត្តន៍ឧស្សាហកម្ម

NEVITI កំពុងរៀបចំបង្កើត តំបន់សេដ្ឋកិច្ចពិសេស ស្តីពី បច្ចេកវិទ្យាយានយន្តថាមពលថ្មី និងបច្ចេកវិទ្យាឧស្សាហកម្ម (NEVITI Economic Zone) ដោយបង្កើតខ្សែសង្វាក់ឧស្សាហកម្មពេញលេញចាប់ពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) រហូតដល់ការផលិត និងការនាំចេញ ។ តំបន់នេះសង្កត់ធ្ងន់លើ “បច្ចេកវិទ្យាជាអាទិភាព ការគាំទ្រការអប់រំ កិច្ចសហការសហគ្រាស និងការផ្លាស់ប្តូរសមិទ្ធផល” ដោយទាក់ទាញក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិឱ្យបង្កើតប្រព័ន្ធអេកូឡូស៊ីដែលជំរុញដោយនវានុវត្តន៍ ដែលជំរុញការផ្លាស់ប្តូររបស់កម្ពុជាពីការផលិតបែបប្រពៃណីទៅជាមូលដ្ឋានឧស្សាហកម្មដែលតម្រង់ទិសទៅរកបច្ចេកវិទ្យា ។



សេចក្តីសន្និដ្ឋាន

ការបង្កើត NEVITI គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍឧស្សាហកម្មយានយន្តថាមពលថ្មីរបស់កម្ពុជា ។ វាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកឧស្សាហូបនីយកម្មបៃតង និងការផលិតឆ្លាតវៃរបស់ប្រទេស ដោយដាក់ចេញនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ស្តង់ដារ ប្រព័ន្ធអប់រំ និងនវានុវត្តន៍បច្ចេកវិទ្យាក្នុងស្រុកនាពេលអនាគត ។

ក្រោមការណែនាំរបស់ MISTI  ក្រុមហ៊ុន GTV MOTOR និង វិទ្យាស្ថាន NPIC នឹងបន្តពង្រឹងកិច្ចសហការដោយផ្តោតលើយុទ្ធសាស្ត្រ ការរៀបចំស្តង់ដារ ការអភិវឌ្ឍធនធានមនុស្ស នវានុវត្តន៍បច្ចេកវិទ្យា និងការអនុវត្តឧស្សាហកម្ម រួមគ្នាក្នុងការលើកកម្ពស់កំណើនគុណភាពខ្ពស់នៅក្នុងឧស្សាហកម្មយានយន្ត និងផលិតកម្មទំនើបរបស់កម្ពុជា និងរួមចំណែកដល់អនាគតឧស្សាហកម្មប្រកបដោយនិរន្តរភាព កាបូនទាប និងឆ្លាតវៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកពីបើកផ្លូវឆ្ងាយវិញ តើត្រូវឆែកឡានផ្នែកណាខ្លះ?

ថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃនេះ បងប្អូនយើងបានធ្វើដំណើរកម្សាន្តទៅតាមបណ្តាខេត្តនានា។ ក្នុងនោះ ក៏មានរថយន្តខ្លះ បានខូចតាមផ្លូវផងដែរ។ យ៉ាងណាមិញ ប្រសិនបើរថយន្តអ្នក ពុំមានបញ្ហាអ្វីទេ ពេលមកដល់ផ្ទះវិញ ក៏គួរត្រួតពិនិត្យផងដែរនូវផ្នែកមួយចំនួនដូចខាងក្រោមនេះ

១. សំបកកង់៖ ត្រូវពិនិត្យមើលសម្ពាធខ្យល់ ភាពសឹករិចរិល ភាពប៉ោង និងរបស់មុតស្រួចដែលចាក់ជាប់សំបកកង់។

២. ប្រេងម៉ាស៊ីន៖​ ដកម៉ាកេប្រេងម៉ាស៊ីនមើល ថាតើមានបាត់ប្រេងកម្រិតណា ឬអត់ និងពិនិត្យមើលពណ៌របស់ប្រេងថាតើវាកាន់តែខ្មៅ ឬយ៉ាងណា។

៣. ទឹកស្អំ៖ ត្រូវពិនិត្យមើលទាំងធុងទឹក និងធុងទឹកសាគួរ ថាតើវានៅគ្រប់បរិមាណដដែល ឬបាត់ទឹកខ្លះ ព្រោះពេលធ្វើដំណើរវាអាចមានអ្វីមួយ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធទឹក។ ក្រៅពីនេះ ក៏គួរពិនិត្យមើលបន្ថែមនូវប្រេងបូមចង្កូត ប្រេងហ្វ្រាំង និងប្រេងប្រអប់លេខផងដែរ។

៤. ហ្វ្រាំង៖ ត្រូវផ្ទៀងស្តាប់ នូវសំឡេងខុសប្រក្រតីពេលជាន់ហ្វ្រាំង ហើយប្រសិនបើសង្ស័យ ត្រូវយកចូលការ៉ាស់ ដើម្បីឲ្យជាងឆែកមើលកម្រាស់របស់ស្បែកហ្រ្វាំង។

៥. ឆែកមើលចង្កៀង ភ្លើងហ្វ្រាំង និងភ្លើងស៊ីញ៉ូ ឡើងវិញ ថាតើវានៅដំណើរការធម្មតា ឬដាច់ភ្លើងត្រង់កន្លែងណាមួយ។

៦. ត្រូវពិនិត្យមើលផ្លិតទឹក ក្រែងលោវាខូច ដោយសារត្រូវប្រើវាច្រើន ពេលមានភ្លៀងធ្លាក់តាមផ្លូវ។ ជាមួយគ្នានេះ ក៏ត្រូវចាក់ទឹកបាញ់កញ្ចក់ឲ្យពេញធុងវិញផងដែរ។

៧. តម្រងខ្យល់ ឬសំបុកអ៊ែរ ក៏ត្រូវពិនិត្យមើលផងដែរ ថាតើវាមានភាពកខ្វក់កម្រិតណា ឬគួរប្តូរថ្មីតែម្តង ព្រោះវាជាអ្នកទប់ស្កាត់មិនឲ្យដីធូលី ចូលក្នុងម៉ាស៊ីនបានឡើយ។

៨. ជើងក្រោម៖ ប្រសិនបើលោកអ្នកបាន​ធ្វើដំណើរទៅកាន់តំបន់ដែលមានស្ថានភាពផ្លូវពិបាកៗ ពេលមកវិញ គួរចូលការ៉ាស់ ឡើងប៉ុងមើលជើងក្រោម និងពិនិត្យមើលការលេចជ្រាបផ្សេងៗ ព្រោះបើមានកំហូចណាមួយ ត្រូវជួសជុលភ្លាម បើទុកយូរបន្តប្រើប្រាស់ វានឹងបង្កផលប៉ះពាល់ទៅផ្នែកផ្សេងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡិច ស៊ឺស ខេមបូឌា នាំជូននូវទំព័រថ្មីដ៏ប្រណិត ជាការប្រកួតកីឡាលំដាប់ថ្នាក់ខ្ពស់ វាយកូនហ្គោល

ភ្នំពេញ ទី២៩ ខែតុលា ឆ្នាំ២០២៥ – ឡិច ស៊ឺស ខេមបូឌា ដែលជាម៉ាកយីហោរថយន្តប្រណីតល្បីឈ្មោះ បានរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលជាមួយ អតិថិជនរបស់ខ្លួន  ដែលបានរៀបចំឡើងនៅទីលានវាយកូនហ្គោលលំដាប់ផ្កាយ៥ វឌ្ឍនៈ ហ្គោលរីសត។ ព្រឹត្តិការណ៍នេះមានគោលបំណងជ្រើសរើសកីឡាករឬកីឡាការិនីឆ្នើម ដើម្បីតំណាងឱ្យកម្ពុជាចូលរួមក្នុងការប្រកួត Lexus Asia Cup 2026  ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។

Lexus Asia Cup គឺជាព្រឹត្តិការណ៍ប្រកួតហ្គោល ដ៏មានកិត្តិនាមមួយនៅតំបន់អាស៊ី ដែលឧបត្ថម្ភដោយ ឡិច ស៊ឺស ជាម៉ាកយីហោរថយន្តប្រណីតរបស់ក្រុមហ៊ុន Toyota។ ព្រឹត្តិការណ៍នេះផ្តល់ឱកាសឱ្យកីឡាករ វាយកូនហ្គោលឆ្នើមមកពីបណ្តាប្រទេសអាស៊ី និងពិភពលោកប្រកួតប្រជែងគ្នាក្នុងទម្រង់ក្រុម ដើម្បីបង្ហាញសមត្ថភាព និងបង្កើនកិត្តិសព្ទិកីឡាហ្គោលនៅតំបន់អាស៊ី។

ក្នុងនាមជាអគ្គនាយកប្រតិបត្តិ ឡិច ស៊ឺស ខេមបូឌា លោក Kensuke Tsuchiya បានមានប្រសាសន៍ថា​ខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែងក្នុងការអញ្ជើញស្វាគមន៍អតិថិជនរបស់ ឡិច ស៊ឺស ខេមបូឌា ដែលជាអ្នកស្នេហាវិស័យកីឡា វាយកូនហ្គោលមួយនេះ មកកាន់ព្រឹត្តិការណ៍ Lexus Cambodia Cup 2025

លោក Kensuke Tsuchiya អគ្គនាយកប្រតិបត្តិ ឡិច ស៊ឺស ខេមបូឌា

លោកបន្តថា គោលបំណងក្នុងការប្រកួតថ្ងៃនេះ គឺមិនមែនផ្ដោតលើ ពីការប្រកួតមួយផ្នែកទេ។ តែឡិច ស៊ឺស ខេមបូឌា ចង់យកពេលវេលាដ៏មានតម្លៃមួយនេះ ដើម្បីបង្កើនចំណងមិត្តភាពជាមួយអតិថិជនទាំងអស់គ្នា និងស្វែងយល់កាន់តែច្បាស់ពីតម្រូវការអតិថិជនម្នាក់ៗ។

ការយល់ឃើញនេះគឺបានឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណរបស់ ឡិច ស៊ឺស ដែលជាម៉ាកសញ្ញាមួយ   ផលិតឡើងដោយឈរលើប្រណីតភាព ភាពច្នៃប្រឌិត និងការប្រឹងប្រែងសម្រេចឲ្យបាននូវភាពល្អឥតខ្ចោះលើគ្រប់ចំណុចជូនអតិថិជនរបស់ខ្លួន។

ហើយលោក Kensuke Tsuchiya សង្ឃឹមផងដែរថា ការបើកទំព័រថ្មីនៃ ការប្រកួតកីឡាលំដាប់ថ្នាក់ខ្ពស់ វាយកូនហ្គោលមួយនេះ នឹងជួយអោយ ឡិច ស៊ឺស ខេមបូឌាបង្កើតស្តង់ដារថ្មីសម្រាប់ខ្លួនឯង ជូនអតិថិជន។

ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការចូលរួមជាភ្ញៀវកិត្តិយសពី កីឡាការនីវាយកូនហ្គោលអាជីពដ៏ឆ្នើម Harmonie Yin ដែលជាកីឡាការនីកូនខ្មែរតំបូងគេបំផុត ដែលបង្កើតប្រវត្តិសាស្ត្រទទួលបានការទទួលស្គាល់លំដាប់ពិន្ទុពី a World Amateur Golf Ranking (WAGR)

កីឡាការនីវាយកូនហ្គោលអាជីព Harmonie Yin

 ទន្ទឹមនឹងនេះដែរ បន្ទាប់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់កីឡាករគ្រប់រូប ជាលទ្ធផល ឡិច ស៊ឺស ខេមបូឌាបានរកឃើញអ្នកឈ្នះដែលមានលំដាប់ពិន្ទុខ្ពស់ចំនួន ៣រូប ដែលរួមមាន៖

. កីឡាករ ថោ ជេដ្ឋា ទទួលបានលំដាប់ពិន្ទុខ្ពស់ (Champion)

២. កីឡាករ សៀ គិរីរាជ ទទួលបានលំដាប់ពិន្ទុរងទី១ (1st Runner Up)

. កីឡាករ Shin Brian ទទួលបានលំដាប់ពិន្ទុរងទី២ (2nd Runner Up)


កីឡាករ ថោ ជេដ្ឋា ទទួលបានលំដាប់ពិន្ទុខ្ពស់ (Champion)


កីឡាករ សៀ គិរីរាជ ទទួលបានលំដាប់ពិន្ទុរងទី១ (1st Runner Up)


កីឡាករ Shin Brian ទទួលបានលំដាប់ពិន្ទុរងទី២ (2nd Runner Up)

ការប្រកួតនេះ ជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅកាន់ Lexus Cup Asia 2026 ផងដែរ។ អ្នកឈ្នះពីព្រឹត្តិការណ៍នេះនឹងបន្តតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ  ហើយយើងពិតជាមាន   មោទនភាពដែលមានកីឡារខ្មែរមួយរូប បានអញ្ជើញទៅចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ធំមួយនៅអាស៊ី។



គួរឱ្យដឹងថា Lexus Cup Asia បានចាប់ផ្តើមដំបូងនៅឆ្នាំ ២០០៥ នៅប្រទេសសិង្ហបុរី ។

នៅឆ្នាំ ២០២៥ ពានរង្វាន់នេះបានត្រលប់មកវិញក្នុងទម្រង់ថ្មីហៅថា Lexus Cup 2025 ដែលជាព្រឹត្តិការណ៍ផ្តាច់មុខសម្រាប់អតិថិជន Lexus នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីផ្តល់បទពិសោធន៍ “Experience Amazing” ដល់អតិថិជន Lexus និងលើកស្ទួយកីឡាហ្គោលនៅអាស៊ី។

Lexus Cup Asia មិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងជាវេទិកាដើម្បីបង្ហាញទេពកោសល្យ និងលើកកម្ពស់កីឡាកូនហ្គោល នៅអាស៊ី ហើយក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ Lexus ក្នុងការគាំទ្រវប្បធម៌ និងកីឡាក្នុងតំបន់។

ឡិច ស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បង្កើតនូវប្រភេទរថយន្តតួខ្ពស់ប្រណីត ជាមួយការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិច ស៊ឺស បានប្រកាសចេញរថយន្តហាប្រ៊ីដ (Hybrid) ប្រណីតដំបូងគេ ហើយត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV, PHEV និង BEV។ ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាដ៏មុះមុតលើភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ៩០ ទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ       ឡិចស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក។

ទំនាក់ទំនងលេខ ៖ +855 17 888 727

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru បង្ហាញមហិច្ឆតាឈានជើងចូលវិស័យរថយន្ដអគ្គិសនីបែបស្ព័រ ក្រោយដាក់បង្ហាញគម្រូរថយន្ដ Performance-E STI 

រថយន្តគម្រូ Subaru Performance-E STI  ត្រូវ​បាន​គេ​ចាត់ទុក​ជា​រថយន្ត​គម្រូ​អគ្គិសនី​ ដែល​មាន​រូបរាង​មើល​ទៅ​កាចហើយអំណាចបំផុត ដែលត្រូវបាដាក់ង្ហាញ​ខ្លួន​នៅ​ពិព័រណ៍យានយន្ដ Japan Mobility Show 2025 ក្នុងប្រទេសជប៉ុន។

Subaru Reveals Electric And ICE STI Concept Cars At 2025 Japan Mobility Showរថយន្ត​គម្រូនេះ តំណាង​ឲ្យ​អនាគត​នៃ​រថយន្ដអគ្គិសនីបែប Performance ជំនាន់​ថ្មី​របស់ Subaru ។ ក្នុងពេលបង្ហាញរថយន្ដអគ្គិសនីគម្រូនេះក្រុមហ៊ុន បានលើកឡើងអំពីការសិក្សា​យ៉ាងសុីជម្រៅលើរថយន្ដប្រភេទ BEV ដើម្បីផ្ដល់​នូវ​បទពិសោធន៍​បើកបរ​ដ៏​រំភើបដល់អ្នកបើកបរ។

បើ​និយាយ​ពី​ការ​រចនា Performance-E STI បានឌីស្សាញក្នុងួទម្រង់រូបរាងបែប Fastback ដែល​មាន​លក្ខណៈ​ស្ព័រ និង​ទាប។ អ្វីដែលទាក់ភ្នែកគឺពណ៍រថយន្ដនេះដោយវាភ្ជាប់មកជាមួយពណ៍ World Rally Blue និង​កង់​យ៉ាន់​ពណ៌ មាស (Gold Wheels) ព្រមទាំង​មាន​និមិត្តសញ្ញា STI ពណ៌​ផ្កាឈូក-ក្រហម ដែល​សុទ្ធ​តែ​ជា​ការ​គោរព​ចំពោះ​កេរដំណែល​រថយន្ត​ប្រណាំង​របស់ Subaru ​ម៉ូឌែល 22B ដែលបានដាក់បង្ហាញកាលពីឆ្នាំ១៩៩៨។ បើតាមរូបរាងខាងក្រៅច្បាស់ណាស់ រថយន្ដមួយនេះនឹងមាន​កម្លាំង​ខ្លាំង ដើម្បីឲ្យ​សមាមាត្រ​នឹង​រូបរាង​របស់​វា។ បើ​ទោះបីជា​ក្រុមហ៊ុន Subaru មិនទាន់​បាន​បញ្ជាក់​ពី​កម្លាំង​ជាក់ស្ដែង​ក៏ដោយ។

Subaru hints at STI renaissance with EV concept | Driveគិតមកទល់​ពេលនេះ ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​របស់ក្រុមហ៊ុន Subaru គឺ​មាន​ទំនាក់ទំនង​តែ​ជាមួយ​ក្រុមហ៊ុន Toyota ប៉ុណ្ណោះ។ រថយន្តអគ្គិសនីទាំងអស់​ដែល​ខ្លួន​កំពុង​មាននៅពេលបច្ចុប្បន្ន​គឺ​ផ្អែកពឹងលើ​មូលដ្ឋានគ្រិះទាំងស្រុងរបស់ Toyota ទាំងអាគុយ,ម៉ូទ័រនិង​បច្ចេកវិទ្យា​។

ភាព​ជា​ដៃគូ​នេះ​នឹង​បន្ត​ទៅ​អនាគត ប៉ុន្តែ Subaru ក៏​កំពុង​ធ្វើការ​លើ​សិក្សារលើរថយន្តអគ្គិសនី ដែល​ខ្លួន​បាន​អភិវឌ្ឍ​ដោយ​ខ្លួនឯងផង​ដែរ។ ក្នុង​ឆ្នាំ ២០២៤ ក្រុមហ៊ុន​បាន​បង្ហាញ​ផែនការ​ក្នុង​ការ​ដាក់​លក់​រថយន្ត EV ថ្មី​ចំនួន​ប្រាំបី​ម៉ូឌែល​ត្រឹម​ឆ្នាំ ២០២៨ ហើយ​ក្នុង​ចំណោម​នោះ មាន​តែ​បួន​ម៉ូឌែល​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​រួមគ្នា​ជាមួយ Toyota។

Two New Subaru STI Concepts Just Stole the Tokyo Show - ArabWheelsយ៉ាងមិញក្រុមហ៊ុន Subaru មិន​បាន​បញ្ចេញ​លក្ខណៈ​បច្ចេកទេស​ពេញលេញរបស់រថយន្ដគម្រូ  Subaru Performance-E STI Concept ដាក់បង្ហាញ​សាធារណៈ​នៅឡើយ​ទេ។ សម្រាប់ការដាក់រថយន្ដគម្រូនេះ នៅ​ពិព័រណ៍យានយន្ដ Japan Mobility Show 2025 ក្នុងប្រទេសជប៉ុន គឺ​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​របស់ Subaru ក្នុង​ការ​បោះជំហាន​ទៅ​កាន់​យុគសម័យ​អគ្គិសនី​ដោយ​មិន​បោះបង់​ចោល​រការផលិតរថយន្ដបែប Performance ដ៏​ល្បីល្បាញ​របស់​ខ្លួន។ អ្វីដែលសំខាន់​ក្រុមហ៊ុន Subaru ​មិនទាន់​ប្រកាស​ពី​ផែនការ​ផលិត​វា​ជា​ផ្លូវការ​នៅឡើយ​ទេ ដូច្នេះមានតែរងចាំមើលនៅពេលខាងមុខទៀត។ ប៉ុន្តែសម្រាប់អ្នកចូលចិត្តរថយន្ដស្ព័របែប Performance ច្បាស់ណាស់នឹងស្រឡាញ់ពេញចិត្តជាគម្រូមួយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទម្លាប់បើកបររថយន្តបែបណាខ្លះ ទើបឆាប់បានប្រអប់លេខថ្មី?

នៅពេលនិយាយពីការខូចប្រអប់លេខ គឺភាគច្រើនគេតែងតែសំដៅទៅលើអាយុកាលរបស់វា ឬខ្វះការថែទាំ ដែលមិនបានប្តូរប្រេង និងតម្រងប្រអប់លេខ តាមកាលកំណត់ និង Spec ឲ្យបានត្រឹមត្រូវជាដើម។ តែការពិត ទម្លាប់បើកបរមិនល្អ ក៏បានចូលរួមបំផ្លាញប្រអប់លេខយ៉ាងធ្ងន់ធ្ងរផងដែរ។ ឥរិយាបថបើកបរទាំងនោះរួមមានដូចជា៖

១. ជាន់ហ្គែរ និងហ្វ្រាំងខ្លាំងពេកៈ ការជាន់ហ្គែរកប់ខ្លាំង និងការជាន់ហ្វ្រាំងតក់ក្រហុលខ្លាំងភ្លាមៗ បានបង្កើតកម្តៅ និងសម្ពាធខ្លាំងហួសហេតុ ដែលបង្កឲ្យមានការសឹករិចរិល។

២. ប្រញាប់កាច់ឆ្លាស់ចង្កឹះលេខពេកៈ នៅពេលប្តូរឆ្លាស់ចង្កឹះលេខ ដូចជា D និង R ទាំងដែលរថយន្តមិនទាន់ឈប់ស្រួលបួល វានឹងបណ្តាលឲ្យប៉ះពាល់ខ្លាំងដល់គ្រឿងបង្គុំប្រអប់លេខ។

៣. ដឹកធ្ងន់លើសកម្រិត៖ ពេលរថយន្តដឹកធ្ងន់ហួសពីសមត្ថភាពវា នឹងធ្វើឲ្យ​ប្រអប់លេខប្រឹងធ្វើការ ហើយបណ្តាលឲ្យឡើងកម្តៅ និងឆាប់ខូច។

៤. ខ្វះការថែទាំៈ ម្ចាស់រថយន្ត ខកខានមិនបានយកចូលការ៉ាស់ឲ្យជាងជំនាញ ឆែកកម្រិតគុណភាពប្រេងប្រអប់លេខ ពោលពេលវាអស់គុណភាព នឹងបណ្តាលឲ្យគ្រឿងបង្គុំកកិតគ្នាខ្លាំង ឡើងកម្តៅ និងសឹករិចរិល។

៥. ដូរប្រេងប្រអប់លេខខុស Spec: ប្រសិនបើចេះតែប្តូរប្រេងប្រអប់លេខផ្តេសផ្តាស់ មិនត្រឹមត្រូវតាម Spec របស់វា ក៏បណ្តាលឲ្យឆាប់ខូចលឿនផងដែរ។

៦. ជាន់ហ្គែរ ពេលដាក់ចង្កឹះលេខ P: ចង្កឹះលេខនេះ គឺសម្រាប់តែការចតរថយន្តប៉ុណ្ណោះ ប៉ុន្តែបើជាន់ហ្គែរខ្លាំងពេលរថយន្តនៅមួយកមន្លែងបែបនេះ ក៏នឹងបំផ្លាញប្រអប់លេខដូចគ្នា។

៧. ចតរថយន្តលើផ្លូវទួល ឬមានជម្រាល មិនដាក់ហ្វ្រាំងដៃៈ ទម្លាប់បែបនេះ នឹងធ្វើទុក្ខដល់ប្រអប់លេខជាមិនខាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្ពុជា គ្រោងទម្លាក់ថ្លៃសាក EV និងពង្រាយស្ថានីយបញ្ចូលថាមពលល្បឿនលឿនទូទាំងប្រទេស

ដើម្បីជំរុញឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនីឲ្យកាន់តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីពង្រាយស្ថានីយសាករថយន្តអគ្គិសនីនៅទូទាំងប្រទេស និង​ធ្វើឲ្យតម្លៃសាកកាន់តែទាប។

ឯ​​​​​កឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែង​ក្រោយកិច្ចប្រជុំបៃតង និងចីរភាពសកល ឆ្នាំ២០២៥ នៅថ្ងៃទី៣០ ខែតុលាថា ផែនការរបស់ក្រសួង គឺធ្វើយ៉ាងណាដើម្បីបន្ទាបតម្លៃនៃការសាកអាគុយរថយន្តអគ្គិសនី ឲ្យស្ថិតនៅក្រោមតម្លៃបច្ចុប្បន្ន ដែលកន្លែងខ្លះ ១៦០០ ឬ ១៧០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

មិនតែប៉ុណ្ណោះ ស្ថានីយសាកអាគុយ EV នឹងត្រូវបង្កើតបន្ថែម​នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយក្តីបារម្ភរបស់អ្នកប្រើប្រាស់ ពោលគឺមិនថាទៅដល់ទីណា ក៏មានកន្លែងសាកដែរ ហើយមានល្បឿនលឿនថែមទៀតផង ដោយមិនចំណាយពេលរង់ចាំយូរនោះទេ។

បើតាម ឯ​​​​​កឧត្តម កែវ រតនៈ ការលើកកម្ពស់ប្រើប្រាស់រថយន្តអគ្គិសនី គឺ​ដើម្បីជួយដល់បរិស្ថាន និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដោយសារការប្រើប្រាស់ ការថែទាំ និងការជួសជុល​រថយន្តអគ្គិសនី គឺចំណាយតិចជាងរថយន្តចំហេះក្នុង។

សូមជម្រាប​ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Deepal បើកទទួលកក់ឡាន EV ថ្មីរបស់ខ្លួន មានតម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ តែអាចជិះបាន ៧០០គ.ម

បន្ទាប់ពីបានបង្ហាញចេញនូវព័ត៌មានអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Deepal បានប្រកាសដាក់បង្ហាញចេញជាផ្លូវការ និងបើកទទួលកក់នូវរថយន្ត Deepal L06 ប្រភេទ mid-size sedan របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ១៩ ២០០ដុល្លារ ដល់ ២២ ២០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែង ៤ ៨៣០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់់ ២ ៩០០ ម.ម។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១​ (RWD) ផលិតកម្លាំងបាន ២៦៨សេះ ផ្គួបជាមួយអាគុយទំហំ ៥៦ និង ៦៨,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ និង ៦៧០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនាវិញ Deepal L06 មានការរចនាជាមួួយភាសារចនាចុងក្រោយបង្អស់ ហើយក៏ទទួលបាននូវបច្ចេកវិទ្យាជាច្រើនដូចជាប្រព័ន្ធ LiDAR, បន្ទះឈីប 3nm, ប្រព័ន្ធបូម magnetorheological suspension, បច្ចេកវិទ្យា AI, អេក្រង់កម្សាន្តទំហំធំ ព្រមទាំងអេក្រង់ AR-HUD ទំហំ ៥០អ៊ីញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+