ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលបើកបររថយន្ត ត្រូវយកឯកសារ៣ តាមខ្លួនជាប់ជានិច្ច ខ្លាចក្រែងប៉ូលីសសួររក

បងប្អូន​ប្រជាពលរដ្ឋ នឹងសម្រុកធ្វើដំណើរច្រើន​នៅថ្ងៃឈប់សម្រាកបុណ្យអុំទូក​ខាងមុខនេះ។ យ៉ាងណាមិញ សម្រាប់​អ្នកបើកបរ ឬម្ចាស់រថយន្ត ដាច់ខាតមិនត្រូវភ្លេចយកឯកសារ ចំនួន៣នេះឡើយ គឺបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ (កាតគ្រី) និង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)។

យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា ឯកសារភ្ជាប់តាមខ្លួននៅពេលបើកបរយានយន្ត រួមមាន៖

១. បណ្ណបើកបរយានយន្ត ឬ ពាក់មីច្បាប់ដើម

២. បណ្ណសម្គាល់យានជំនិះ ឬកាតគ្រី ដែលមាន QR Code អាចប្រើច្បាប់ថតចម្លងបាន។ ប៉ុន្តែកាតគ្រីស៊េរីចាស់មិនមាន QR Code គឺត្រូវមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះ។

៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក អាចប្រើឯកសារ ច្បាប់ថតចម្លងបាន។

សូមបញ្ជាក់បន្ថែមថា សម្រាប់បណ្ណបើកបរ និងឆៀក គឺត្រូវមានសុពលភាព ហើយជាមួយគ្នានេះ ក៏មិនត្រូវភ្លេចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ តាមកាលកំណត់ផងដែរ។

ដោយឡែក​ ចំពោះ​រថយន្ត​ដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែម​នូវលិខិតអនុញ្ញាតឲ្យយានយន្ត​ធ្វើអាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់​ ឯកសារច្បាប់ថតចម្លង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery បញ្ចេញឡាន EREV ថ្មីរបស់ខ្លួន មានតម្លៃក្រោម ៣មុឺនដុល្លារប៉ុណ្ណោះ តែអាចជិះបាន ១ ៤០០គ.ម

បន្ទាប់ពីមានការបែកធ្លាយ និងបង្ហាញចេញអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Chery Fulwin T11 EREV របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ២៦ ៨០០ដុល្លារ ដល់ ៣៥ ២០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៥០ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម។ វាដំណើរការដោយ៖

  • ម៉ាសុីនសាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៤១សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ (RWD) ផលិតកម្លាំងបាន ២៦១សេះ។
  • ម៉ាសុីនសាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៤១សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ (AWD) ផលិតកម្លាំងបាន ២៦១សេះ និង ២០១សេះ។

លើសពីនេះ ក៏ទទួលបាននូវកញ្ចប់អាគុយទំហំ ៣៣,៦ និង ៤០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ២២០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៤០០ គីឡូម៉ែត្រផងដែរ។

ចំពោះការ​រចនា​ផ្នែកវិញ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ Falcon 500 និង Falcon 700 ព្រមទាំងបន្ទះឈីបឆ្លាតវៃ Nvidia Orin-Y ក៏ដូចជាប្រព័ន្ធ LiDAR លើដំបូល, អេក្រង់កម្សាន្តទំហំ​ ៣០អ៊ីញ កម្រិត 6K, អេក្រង់ LCD ទំហំ ១០,២៥អ៊ីញ,​ អេក្រង់​កម្សាន្ត​នៅផ្នែកខាងក្រោយ​ទំហំ ១៧,៣អ៊ីញ, កន្លែងសាកថ្មឥតខ្សែកម្លាំង 66W និងឧបករណ៍បំពងសម្លេងចំនួន ២៣ចំនុនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បង្ហាញលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន មានការកើនឡើង ១៣% ឯណ្ណោះ បើប្រៀបធៀបនឹងឆ្នាំមុន!

បន្ទាប់ពីបានក្លាយជាក្រុមហ៊ុនដែលលក់នូវរថយន្តអគ្គិសនីបានច្រើនជាងគេនៅក្នុងឆ្នាំ២០២៥ នេះ ពេលនេះ ក្រុមហ៊ុន BYD បានបង្ហាញចេញនូវលទ្ធផលហិរញ្ញវត្ថុសម្រាប់រយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំ ២០២៥ របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានចំណូលសរុបដល់ទៅ ៧៩,៥ពាន់លានដុល្លារឯណ្ណោះ ពោលគឺកើនឡើង ១៣% បើប្រៀបធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះ សម្រាប់ប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី ៣ វិញ ក៏មានការកើនឡើងផងដែរ ពោលគឺមានចំនួនដល់ទៅ ១,១០ពាន់លានដុល្លារឯណ្ណោះ កើនឡើង ២៣% បើប្រៀបធៀបនឹងត្រីមាសទី ២ ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ នេះ ក្រុមហ៊ុន BYD បានលក់រថយន្តសរុបបានចំនួនដល់ទៅ ៣,២៦ លានគ្រឿងឯណ្ណោះ។ ក្នុងនោះ រួមមានរថយន្តអគ្គិសនីសុទ្ធចំនួន ១,៦១ លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញ BYD M9 MPV ឆ្នាំ២០២៦ របស់ខ្លួន ត្រៀមប្រកាសចេញជាផ្លូវការនៅខែក្រោយនេះ!

ស្របពេលដែលក្រុមហ៊ុនជាច្រើនកំពុងសម្រុកបញ្ចេញនូវរថយន្តស៊េរីថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD M9 MPV ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសចេញជាផ្លូវការនៅក្នុងថ្ងៃទី០៤ ក្នុងខែខែវិច្ឆិកាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD M9 ឆ្នាំ២០២៦ នេះ មានប្រវែង​ ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់ ៣ ០៣៥ ម.ម ។ ក្នុងនោះ បើយោងតាមការបញ្ជាក់ពីខាងក្រុមហ៊ុន រថយន្តស៊េរីថ្មីនេះ គឺអាចបើកបរបានចម្ងាយដល់ទៅ ២១៨គីឡូម៉ែត្រឯណ្ណោះ ដោយអគ្គិសនីសុទ្ធ។

សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ជាពិសេសគឺទៅលើផ្នែកបច្ចេកវិទ្យាតែម្តង។ លើសពីនេះ ក៏នឹងទទួលបាននូវប្រព័ន្ធ LiDAR លើដំបូល ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរឆ្លាតវៃ DiPilot B ផងដែរ។ ខណៈតម្លៃវិញ គឺអាចនឹងមានតម្លៃលក់ចាប់ពី ៣៤ ៣០០ដុល្លារ ដល់ ៤២ ៦០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដគម្រូរបស់ Mazda រចនាផ្ដោតលើការជួយបរិស្ថាននិងសន្សំសំចៃដល់អ្នកប្រើប្រាស់

ក្រុមហ៊ុនជប៉ុន Mazda Motor Corporation បានដាក់បង្ហាញរថយន្តគម្រូ MAZDA VISION X-COUPE នៅក្នុងពិព័រណ៍យានយន្ដ Japan Mobility Show 2025 នៅប្រទេសជប៉ុន។ រថយន្ដគម្រូនេះបានធ្វើឲ្យមនុស្សជាច្រើនចាប់លើវា ដោយការរចនាបែបអនាគតភ្ជាប់មកជាមួយភាសាឌីស្សាញ KODO-Soul of Motion។

Mazda Unveils Vision X-COUPE and X-COMPACT Concepts at Japan Mobility Show - Motor Illustratedក្រៅពីការរចនារូបរាងប្លែកហើយ MAZDA VISION X-COUPE ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Plug-in Hybrid ដែលជាបច្ចេកវិទ្យាមួយដែលកំពុងនិយមខ្លាំងនាពេលបច្ចុប្បន្ន។ យោយតាមការបញ្ជាក់ពីក្រុមហ៊ុនរថយន្ដនេះបានបំពាក់ជាមួយបច្ចេកវិទ្យា Plug-in Hybrid ដំណើរការដោយម៉ាស៊ីន Rotary Turbo ប្រភេទ Rotor ពីរ រួមបញ្ចូលជាមួយនឹងម៉ូទ័រអគ្គិសនីនិងអាគុយ អាចផលិតកម្លាំងបាន 510PS។ ចំពោះចម្ងាយរយៈចម្ងាយបើកបរ ពេលប្រើអគ្គិសនីអាចបើកបានចម្ងាយ ១៦០គម ប៉ុន្តែបើប្រើអគ្គិសនីសាយសាំងអាចបើកបានចម្ងាយ ៨០០គម។

អ្វីដែលពិសេសគឺរថយន្តនេះបានចូលរួមចំណែកដល់ការកាត់បន្ថយកាបូនក្នុងបរិយាកាស (atmospheric CO2) កាន់តែច្រើនតាមរយៈការផ្សំបញ្ចូលគ្នានូវ ឥន្ធនៈអព្យាក្រឹតកាបូនដែលទាញយកពី មីក្រូសារាយតូចៗ (microalgae) ជាមួយនឹងបច្ចេកវិទ្យាចាប់យក CO2 របស់ Mazda ដែលមានឈ្មោះថា “Mazda Mobile Carbon Capture”។

Mazda's done it again: the Vision X-Coupe is a 503bhp rotary-engined  concept | Top Gearសម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅ MAZDA VISION X-COUPE មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៤៨០ ម.ម ប្រវែងគម្លាតកង់មុខក្រោយ ៣ ០៨០ ម.ម។ រថយន្ត​នេះ​ត្រូវបានរចនាក្នុងនាមជារថយន្ដ “Crossover Coupe”“Four-door fastback” ដែល​មាន​ទំហំ​ធំ​ជាង Mazda6។ សម្រាប់ការឌីស្សាញទូទៅនៅផ្នែកខាងក្រៅមើលទៅ Clean ល្អមិនស្មុគស្មាញច្រើន។

Mazda Vision X-Coupe and X-Compact -- Future Preview? | The Truth About Carsសម្រាប់ផ្នែកខាងក្រៅក៏ដូចគ្នារថយន្ដនេះរចនាបែបសាមញ្ញ (Simple) ប៉ុន្តែមើលទៅប្រណីត ដោយ​ផ្តោត​លើ​អ្នកបើកបរជាពិសេស(Driver-focused)។ នៅផ្នែកខាងក្នុងរបស់រថយន្ដបើប្រាស់ការរចនាបែប Retro ដោយបានបំពាក់ជាមួយ​អេក្រង់​ឌីជីថល​បែងចែក​ជា ៣ផ្នែក​។

គួរបញ្ជាក់ផងដែរសម្រាប់រថយន្ដ MAZDA VISION X-COUPE ត្រូវបានរចនាជាពិសេសផ្ដោតគឺការសន្សំសំចៃ ផ្ដល់ភាពរីករាយដល់អ្នកប្រើប្រាស់និងជួយដល់បរិស្ថាន ដោយក្រុមបានដាក់ឈ្មោះឲ្យឈ្មោះ The Joy of Driving Fuels a Sustainable Tomorrow ដែលជាគោលដៅបេសកម្មរបស់ក្រុមហ៊ុន MAZDA ដាក់សម្រាប់ឆ្នាំ២០៣៥។ សម្រាប់រថយន្ដគម្រូ MAZDA VISION X-COUPE ក្រុមហ៊ុនមិនបានបញ្ជាក់ពី​កាលបរិច្ឆេទ​ផលិតនិងដាក់លក់ជាផ្លូវនៅឡើយទេ សម្រាប់ការបង្ហាញរថយន្ដគម្រូនេះ គឺជាការបង្ហាញ​ពី​មហិច្ឆតា​របស់ Mazda សម្រាប់​ពេលអនាគត៕

Mazda Vision X-Coupe concept — the iconic rotary engine returns in electrified form | WapCar

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Century ក្លាយជាម៉ាកយីហោរថយន្តប្រណិតលំដាប់អភិជនថ្មីរបស់ Toyota

កាលពីមុនឈ្មោះ Century ត្រូបានគេស្គាល់ថាជា Legendary ដែលដំណាងអោយរថយន្តប្រភេទ Sedan ប្រណិតលំដាប់អភិជនរបស់ Toyota ប៉ុន្តែពេលនេះឈ្មោះ Century ក៏កាន់តែសំខាន់សម្រាប់ Toyota ដោយនៅក្នុងពិពណ៌យានយន្ត Japan Mobility Show ប្រទេសជប៉ុន ក្រុមហ៊ុន Toyota បានប្រកាសថា Century ក្លាយជាម៉ាកយីហោរថយន្តប្រណិតលំដាប់អភិជនថ្មីរបស់ខ្លួន ហើយក៏នឹងឈានជើងចូលទីកាន់ទីផ្សាររថយន្តប្រណិតជាសកលផងដែរ ដោយម៉ូឌែលដែលនឹងក្លាយជាតួរអង្គសំខាន់នាពេលអនាគតនោះសម្រាប់ម៉ាកយីហោប្រណិតនេះ ប្រហែលជា Century Coupe ដែល Toyota ទើបបញ្ចេញគម្រូនេះ។

សម្រាប់គម្រូ Century Coupe ត្រូវបាន Toyota បញ្ចេញនូវតម្រុយកាលពី ២សប្តាហ៍កន្លងទៅ មុនពេលបញ្ចេញផ្លូវការក្នុងពិពណ៌យានយន្ត Japan Mobility Show នេះ ដោយត្រូវបានរចនាឡើងដោយមានតែទ្វា២ និងកៅអី​២​ ប៉ុណ្ណោះ។ សម្រាប់កៅអីសម្រាប់អ្នកបើកបរ ត្រូវបានរចនាឡើងផ្តាច់ចេញ និងខណ្ឌដោយ Console ដែលរចនាឡើងពីឈើ ដាច់ដោយឡែកពីកៅអីអ្នករួមដំណើរដែលត្រូវបានរំកិលទៅខាងក្រោយ ដើម្បីជួយផ្តល់នូវផាសុកភាពក្នុងការធ្វើដំណើរ។ បន្ថែមពីនេះរថយន្តនេះបំពាក់ជាមួយដៃចង្កូតក៏ត្រូវរចនាឡើងបែបអនាគត កុងទ័របង្ហាញព័ត៌មានឌីជីថល និងនាឡិការនៅតាបឡូផងដែរ។

ក្នុងនោះ ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយថា “រថយន្ត Century ស្ថិតនៅចំណាត់ថ្នាក់កំពូលបំផុតក្នុងចំណោមម៉ាករថយន្តរបស់ខ្លួន។” នៅពេលទៅមុខ លោកចង់ “អភិវឌ្ឍ Century ឲ្យក្លាយជាម៉ាកមួយដែលនាំយកអត្តសញ្ញាណ និងមោទនភាពរបស់ប្រទេសជប៉ុន ចេញទៅសកលលោក។”

សូមបញ្ជាក់ផងដែរថា ក្រៅពី Century Coupe ក្រុមហ៊ុន Toyota ក៏បានបង្ហាញចេញនូវ Toyota Century ប្រភេទ Sedan, Toyota Century ប្រភេទ SUV និង Toyota Century GR ប្រភេទ Sedan ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី មិនមែនជាអនាគត តែជាបច្ចុប្បន្នទៅហើយសម្រាប់កម្ពុជា ខណៈការចុះបញ្ជីកើនដល់ជាង ៧ពាន់គ្រឿង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង។

ក្រសួងបញ្ជាក់ថា នាពេលបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

គួរឲ្យចាប់អារម្មណ៍ទៀតនោះ កាលពីពេលថ្មីៗនេះ ប្រេនរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន XPENG បាន​ប្រកាសពីវត្តមានផ្លូវការរបស់ខ្លួន​ចូលក្នុងទីផ្សារកម្ពុជា ដោយនាំយករថយន្ត​ជាច្រើនម៉ូឌែល រាប់ចាប់ពីម៉ូឌែល X9 MPV, G6, G7, G9 SUVs រហូតដល់ P7+ និង MONA MO3។

មិនតែប៉ុណ្ណោះ ឆាប់ៗខាងមុខនេះ រោងចក្រ BYD នឹងចាប់ផ្តើមប្រតិបត្តិការ​ដំឡើងរថយន្តអគ្គិសនីសុទ្ធ និង PHEV បន្ទាប់ពីត្រូវបានបើកការដ្ឋានសាងសង់​កាលពីខែមេសា នៅខេត្តព្រះសីហនុ ជាមួយសមត្ថភាពដំឡើងបាន ១ម៉ឺនគ្រឿងក្នុង១ឆ្នាំ។

សូមជម្រាប​ថា រាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់ចេញ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍ ក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង។

ទោះជាយ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងស្រុក នៅមិនទាន់អាចឆ្លើយតបបានគ្រប់គ្រាន់ ហើយវាក៏ជាកត្តារាំងស្ទះដ៏ធំមួយ សម្រាប់វិស័យ EV។ រាជរដ្ឋាភិបាលបានជំរុញ ការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងនោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់អ្នកប្រើប្រាស់ ដោយរួមមានការបញ្ចូលថាមពល ការផ្គត់ផ្គង់ថាមពល ការថែទាំ និងជួសជុលជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទើបទិញរថយន្តថ្មី តែមិនទាន់មានផ្លាកលេខ និងឆៀក តើអាចចូលផ្លូវល្បឿនលឿនបានទេ?

ក្នុងឱកាសថ្ងៃ្ងបុណ្យឈប់សម្រាកខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនឹងធ្វើដំណើរកម្សាន្តទៅតាមបណ្តារមណីយដ្ឋាននានា ក្នុងនោះ ក៏នឹងមានការធ្វើដំណើរតាមផ្លូវល្បឿនលឿនទៅលេងខេត្តព្រះសីហនុផងដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នកទើបទិញរថយន្តថ្មី មិនទាន់មានផ្លាកលេខ និងឆៀក ទេនោះ គឺនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលប្រើប្រាស់ផ្លូវល្បឿនលឿននេះឡើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បញ្ជាក់រួចមកហើយ ក្នុងពេលចាប់ផ្តើមដាក់ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ យ៉ាងដូច្នេះថា៖ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន​ ត្រូវមាន៖

– ផ្លាកលេខសម្គាល់​យានយន្ត​

– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)​ មានសុពលភាព

– កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។

គួរយល់ដឹងផងដែរថា មុនចូលបើកបរលើផ្លូវល្បឿនលឿននេះ គឺត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ រួមមានៈ

១. ការពិនិត្យបឋម

– ទឹក ប្រេងម៉ាស៊ីន និងប្រេងឥន្ធនៈ ត្រូវមានបរិមាណគ្រប់គ្រាន់តាមកម្រិតកំណត់

– ភ្លើងសញ្ញាប្តូរទិស ភ្លើងហ្វា/កូត ភ្លើងហ្រ្វាំង ត្រូវពិនិត្យដំណើរការឱ្យបានល្អ

– សំបកកង់ ត្រូវមានជម្រៅក្រឡាល្អ កុំឱ្យមានស្នាមប្រេះ រហែក ប៉ោង និងត្រូវពិនិត្យសម្ពាធខ្យល់ក្នុងកង់ឱ្យបានត្រឹមត្រូវ កុំអោយតឹងពេក ឬធូរពេក។

២. សម្ភារៈចាំបាច់ដែលគួរមាននៅក្នុងរថយន្ត

– សម្ភារៈជួសជុលបឋម

– ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ

– បំពង់ពន្លត់អគ្គិភ័យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនកំពុងងាកចេញពី EV ហើយផ្តោតលើថាមពលអ៊ីដ្រូសែនវិញ

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលរដ្ឋាភិបាលចិន បានជួយគាំទ្រគ្រប់សព្វបែបយ៉ាង ដើម្បីជំរុញការផលិតរថយន្តអគ្គិសនី ហើយជាលទ្ធផលឃើញថា ប្រទេសមហាយក្សមួយនេះ សម្បូរដោយការប្រើប្រាស់ EV ច្រើនជាងគេក្នុងពិភពលោក និងបាននាំចេញទៅកាន់បណ្តាប្រទេសនានា។

ជាមួយគ្នានេះ ក្រុមហ៊ុនជាច្រើនបានសម្រុកផលិត EV ហួសហេតុ លើសពីតម្រូវការទៅទៀត។ ឃើញបែបនេះ រដ្ឋាភិបាលចិន បាន​កែប្រែគោលនយោបាយរបស់ខ្លួន ដោយលែងយករថយន្តអគ្គិសនីជាអាទិភាពរបស់ខ្លួនទៀតហើយ ដោយផ្តោតទៅលើថាមពល និងបច្ចេកវិទ្យាថ្មីវិញ។

ក្នុងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ២០២៦-២០៣០ ចិនបានដករថយន្ត EV, PHEV និងចំហេះឥន្ធនៈ ចេញពីបញ្ជីឧស្សាហកម្មយុទ្ធសាស្រ្តរបស់ខ្លួន ប៉ុន្តែបានផ្តោតលើបច្ចេកវិទ្យា quantum, ការផលិតជីវសាស្រ្ត, ថាមពលអ៊ីដ្រូសែន និងថាមពលនុយក្លេអ៊ែ ដែលជាចលករថ្មីជំរុញកំណើនសេដ្ឋកិច្ច។

គួរកត់សម្គាល់ថា ក្រុមហ៊ុនជប៉ុន និងលោកខាងលិច ហាក់ដូចជារារែកនៅឡើយ ក្នុងការអភិវឌ្ឍរថយន្តដើរដោយថាមពលអ៊ីដ្រូសែន ពោលគឺមិនសូវឃើញមានការរីកចម្រើនអ្វីឡើយ ខុសពីចិន ដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាទាំងរថយន្ត គ្រឿងបង្គុំ និងហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងសន្និសីទស្តីពីថាមពលអ៊ីដ្រូសែនអន្តរជាតិ និងរថយន្តចំហេះឥន្ធនៈ ២០២៥ ដែលធ្វើឡើងនៅក្រុងសៀងហៃ កាលពីខែមិថុនាកន្លងទៅ គឺមានក្រុមហ៊ុនក្នុងស្រុក និងបរទេស ប្រមាណជិត ៣០០ ដែលបានដាក់បង្ហាញពី​ខ្សែចង្វាក់ផ្គត់ផ្គង់អ៊ីដ្រូសែនរបស់ខ្លួន។ ក្នុងនោះ មានក្រុមហ៊ុនចិនមួយបានបង្ហាញពីរថយន្តដឹកអ្នកដំណើរ ដើរដោយអ៊ីដ្រូសែន គឺអាចបើកដល់ ៧០០គីឡូម៉ែត្រ ហើយពេលចាក់បំពេញអ៊ីដ្រូសែនឡើងវិញ ចំណាយពេលតែ ៥នាទីប៉ុណ្ណោះ។

បន្ថែមលើសនេះ ប្រធានផ្នែកអ៊ីដ្រូសែនរបស់ Toyota ក៏ធ្លាប់បានព្រមានដែរថា ចិន​អាចនឹងគ្រប់គ្រងរថយន្តចំហេះអ៊ីដ្រូសែន​ក្នុងពិភពលោក ដូចរថយន្តអគ្គិសនីបច្ចុប្បន្នអ៊ីចឹង ខណៈចិន ជាអ្នកនាំមុខគេ​លើហេដ្ឋារចនាសម្ព័ន្ធ និងការចំណាយទាបលើថាមពលអ៊ីដ្រូសែនរួចមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បង្ហាញឡាន K-Car ដំបូងបំផុតរបស់ខ្លួន មានតម្លៃក្រោម ២មុឺនដុល្លារ!

បន្ទាប់ពីបានបង្ហាញចេញនូវផែនការថ្មីដើម្បីបង្កើននូវចំនួនលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារប្រទេសជប៉ុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានប្រកាសបង្ហាញចេញជាផ្លូវនូវរថយន្ត BYD Racco របស់ខ្លួននៅក្នុងពិព័រណ៍ Japan Mobility Show ហើយ ដោយក្នុងនោះ នឹងប្រកាសបង្ហាញចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងនោះ រថយន្តនេះ គឺមានតម្លៃលក់ក្រោម ២មុឺនដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារជប៉ុន។

បើនិយាយពីការរចនាផ្នែកខាងក្រៅរបស់រថយន្តថ្មីនេះ គឺមានការរចនាបែបជ្រុងៗតាមស្ទាយរបស់រថយន្ត “Kei Car” ដែលពេញនិយមនៅជប៉ុន។ វាមានប្រវែង ៣ ៣៩៦ ម.ម ទទឹង ១ ៤៧៥ ម.ម និងកម្ពស់ ១ ៨០០ ម.ម ។ ចំពោះផ្នែកខាងក្នុងវិញ ទទួលបាននូវអេក្រង់ឌីជីថល ព្រមទាំងអេក្រង់កម្សាន្ត និងប្រព័ន្ធសុវត្ថិភាពមួយចំនួន។​​

ជាមួយគ្នានេះ សម្រាប់ផ្នែកថាមពល ក៏ទទួលបាននូវកញ្ចប់ថ្មប្រភេទ Blade Battery ទំហំ ២០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+