ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បញ្ចេញគំរូយានយន្ត LS ចំនួន៣ ក្នុងពិព័រណ៌ Japan Mobility Show 2025

នៅថ្ងៃទី២៩ ខែតុលានេះ ប្រទេសជប៉ុន បានចាប់ផ្តើមរៀបចំពិព័រណ៌យានយន្តដ៏ធំ Japan Mobility Show 2025 ក្នុងនោះ Lexus បានបញ្ចេញ​រថយន្តគំរូ និងមធ្យោបាយធ្វើដំណើរថ្មី ដែលសុទ្ធតែជាត្រកូល LS ជាអក្សរកាត់នៃពាក្យ Luxury Space ចំនួន៣រួមមាន៖ LS Concept, LS Coupe និង LS Micro។

១. Lexus LS Concept

សម្រាប់ Concept រថយន្តវ៉ែននេះ ត្រូវបាន Lexus បង្ហើបឲ្យដឹងរួចមកហើយកាលពីដើមខែកន្លងទៅ គ្រាន់តែមិនបានបង្ហាញរូបរាងច្បាស់ ដែល​វាខុសប្លែកពីគេ ត្រង់វាមានកង់៦ តែនេះគឺជាលក្ខណៈពិសេសមួយធ្វើឲ្យការឌីហ្សាញផ្នែកខាងក្នុង កាន់តែល្អប្រសើរឡើង។ កៅអីអ្នកដំណើរផ្នែកខាងក្រោយ បំពាក់មុខងារពិសេសៗ ទ្វារស្លាយទាំងសងខាង និងមានដំបូលកញ្ចក់ទាំង២ផ្ទាំងគ្របទាំងខាងមុខ និងខាងក្រោយ។ នៅផ្នែកកាប៊ីន ដៃចង្កូត​ឌីហ្សាញដូចចង្កូតយន្តហោះ និងមានអេក្រង់ធំកោងនៅចំពីមុខ ព្រមទាំងកុងតាក់បញ្ជាបើកម៉ាស៊ីនត្រជាក់ ចាក់ចម្រៀង និងបើកទ្វារជាដើម។

២. Lexus LS Coupe Concept

បើនិយាយពីរថយន្តបែបស៊ីដេនវិញ Lexus បាន​កំពុងបញ្ចប់ជីវិតត្រកូល LS ទៅហើយ ប៉ុន្តែពេលនេះ LS បានរស់ឡើងវិញ​ជាមួយ Concept រថយន្តថ្មីដែលជាប្រភេទ Coupe។ គំរូរថយន្តនេះ ក៏ហាក់ដូចជាប្លែកព្រោះវា​មានទ្វារដល់ទៅ៤ ខុសពីរថយន្ត Coupe ទូទៅ ដែលមានទ្វារ២ប៉ុណ្ណោះ។ Lexus នៅតែរក្សាការឌីហ្សាញផ្នែកខាងមុខបែប Spindle Grile ដដែល រំលេចដោយអំពូល Day time running light សងខាង ចាប់ពីចង្កៀងចុះមកដល់កាងខាងក្រោម។ ផ្នែកខាងក្នុង វាមានកៅអី៤ ដោយអ្នកអង្គុយខាងក្រោយ មានអេក្រង់ថាច់ស្គ្រីនប្រើប្រាស់ផ្ទាល់ខ្លួន។ ផ្នែកកាប៊ីនវិញ ដៃចង្កូតក៏ធ្វើជាមួយកំណាត់ផងដែរ និងមានអេក្រង់ទាំងសងខាង។

៣. Lexus LS Micro Concept

វាជាគំរូយានយន្តចល័តស្វ័យប្រវត្តិតូចកង់៣ មានកៅអីតែមួយប៉ុណ្ណោះ ដែលអាចឲ្យម្ចាស់យានយន្ត​នេះចូលដល់គ្រប់កន្លែង ដែលរថយន្តមិនអាចចូលបាន។ វាត្រូវបានឌីហ្សាញ​ដូចរថយន្តគំរូ Lexus ខាងលើដែរ ដែលបំពាក់កៅអី business class មានកន្លែងដាក់ដៃ និងដាក់ដបទឹក ជាដើម។ នៅកញ្ចក់ផ្នែកខាងមុខ គឺមានបង្ហាញព័ត៌មានផ្សេងៗតែម្តង ដោយរួមមានទាំងទិន្នន័យផ្លូវធ្វើដំណើរផងដែរ៕

*សម្រាប់បងប្អូនដែលចាប់អារម្មណ៍រថយន្ត Lexus ស៊េរីចុងក្រោយ អាចរកមើលបាននៅ Lexus Cambodia 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដគម្រូ Toyota Corolla នឹងក្លាយជាតួអង្គសំខាន់ដាស់ឲ្យត្រកូល Corolla រស់ឡើងវិញ

រថយន្ត Toyota Corolla គឺជា​រថយន្ត​ដែល​លក់ដាច់​បំផុត​របស់ក្រុមហ៊ុនជប៉ុនមួយនេះ។ ក្នុង​ព្រឹត្តិការណ៍ Japan Mobility Show ឆ្នាំ២០២៥ ក្រុមហ៊ុន Toyota Motor Corporation បាន​បង្ហាញ​នូវ​ទិសដៅ​រចនា​ថ្មី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ​លើ​រថយន្តត្រកូល Corolla ដើម្បីបង្កើនទីផ្សាររបស់ខ្លួនឡើងវិញ។

រថយន្ត Corolla Concept ថ្មី​នេះ​មាន​​រចនាបថ​តួ​រថយន្ត​បែប Fastback ការរចនានេះគឺដើម្បីតម្រូវចិត្ត​មនុស្ស​រាប់​លាន​នាក់ ដែល​ស្រលាញ់​ចូលចិត្ត​ជាមួយរូបរាងបែបនេះ។ សម្រាប់​ការផលិត​ទ្រង់ទ្រាយ​ធំក្លាយនឹងឡើងមានឡើងនៅពេលខាងមុខឆាប់ៗ ក្រោយការដាក់បង្ហាញរថយន្ដគម្រូជាផ្លូវការ។

ក្រុមហ៊ុន Toyota បាន​សន្យា​ថា​នឹង​ផ្តល់​នូវ​ជម្រើស​ប្រព័ន្ធ​ថាមពល (Powertrains) ដ៏​សម្បូរបែប ដែល​អាច​បំពេញ​តម្រូវការ​របស់​អតិថិជន​ភាគច្រើន។ ប៉ុន្តែ​ក្រុមហ៊ុន​ក៏បានបន្ថែមថាការរចនា ទំហំ​កាប៊ីន ឧបករណ៍​ប្រើប្រាស់ និង​នឹង​ត្រូវ​បាន​រក្សា​ឲ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នាទាំងអស់ជាមួយរថយន្ដម៉ូឌែលថ្មីនេះ។

toyota corolla conceptងាកមកបច្ចុប្បន្ន​សម័យកាល​កំពុង​ផ្លាស់ប្តូរ កាលពីមុនធ្លាប់​មាន​តែ Corolla ជា​ជម្រើស​ចម្បង​សម្រាប់​យានជំនិះ ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​ដែល​មាន​តម្លៃ​សមរម្យ ប៉ុន្តែងាកមកបច្ចុប្បន្នគឺមានគូរប្រជែង និងជម្រើសជាច្រើន ជាហេតុធ្វើឲ្យ Corolla រាងបាត់ប្រជាប្រិយភាព។

រថយន្ត Corolla Concept បាន​បញ្ចូល​រសនិយម​ថ្មី​ទៅ​ក្នុង​ម៉ូឌែល​ដែល​លក់ដាច់​បំផុត​របស់ Toyota។ ហើយ​ជាមួយនឹង​រថយន្ត GR Corolla ដែល​ទទួល​បាន​អ្នកគាំទ្រ​ថ្មី​ជា​រៀងរាល់​ឆ្នាំ នេះវា​បង្ហាញ​ថា​រថយន្ត Compact Sedan ឬ Fastback ដ៏​ពេញនិយម​នេះ នៅតែ​មាន​សក្ដានុពល​ខ្លាំង​នៅឡើយ។ ចំពោះរថយន្ដគម្រូ Toyota Corolla នឹងក្លាយជាតួអង្គសំខាន់ដាស់ឲ្យត្រកូល Corolla រស់ឡើងវិញ ដើម្បីដណ្ដើមទីផ្សាររបស់ខ្លួនមកវិញ ហើយបន្ដឈរជាជើងខ្លាំង។ 

យោង​តាម​លោក Koji Sato ប្រធាន​ក្រុមហ៊ុន Toyota Motor Corporation បាន​លើកឡើង​ថា៖ «មិនថា​វា​ជា​រថយន្ត​អគ្គិសនី​ប្រើ​អាគុយ (Battery EV), ប្រើប្រព័ន្ធ Plug-in hybrid, Hybrid ឬ​រថយន្ត​​ប្រើម៉ាសុីន​ប្រេង​ធម្មតា មិនថា​ប្រភព​ថាមពល​អ្វី​ក៏ដោយ ​យើងនឹង​បង្កើត​រថយន្ត​ដែល​មើល​ទៅ​ទាន់សម័យ ដែល​អ្នក​រាល់គ្នា​នឹង​ចង់​បើកបរ!»៕

The Highs and Lows of Koji Sato's First Year as Toyota CEO - Bloomberg

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពប៉ាតង់រថយន្តភីកអាប់ថ្មីរបស់ BYD មានរូបរាងស្រដៀងគ្នានឹង Toyota Hilux

បន្ទាប់ពីប្រកាសត្រៀមបង្កើនការលក់រថយន្តរបស់ខ្លួននៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ពេលនេះ មានការបែកធ្លាយនូវរូបភាពប៉ាតង់រថយន្តភីកអាប់ថ្មីរបស់ក្រុមហ៊ុន BYD ហើយ ដោយក្នុងនោះគឺអាចនឹងប្រកាសបង្ហាញចេញនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងនោះ បើយោងតាមព័ត៌មានបែកធ្លាយបានបង្ហាញថា រថយន្តថ្មីនេះក៏អាចនឹងប្រើប្រាស់នូវគ្រោងឆ្អឹងតែមួយ រួមជាមួយប្រព័ន្ធ Plug-in Hybrid DMO របស់ Shark 6 ផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅវិញ រថយន្តថ្មីនេះ ក៏អាចនឹងមានរូបរាងស្រដៀងគ្នានឹងរថយន្ត Shark 6 និង Toyota Hilux ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើត្រូវចំណាយប្រាក់ប៉ុន្មានហើយមានឯកសារអ្វីខ្លះ ទើបអាចផ្លាស់ប្ដូរផ្លាកលេខម៉ូតូពីរាជធានី-ខេត្ដ មកផ្លាកលេខកម្ពុជា?

សម្រាប់បងប្អូនប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត ដែលកំពុងបំពាក់ផ្លាកលេខរាជធានី-ខេត្ត តែងតែឆ្ងល់ថាពួកគាត់អាចបើប្ដូរពីផ្លាកលេខរាជធានី-ខេត្ត  មកជាផ្លាកលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) វិញបានដែរឬទេ ហើយបើប្ដូរបានត្រូវចំណាយអស់ប្រាក់ប៉ុន្មាននិងតម្រូវឲ្យមានឯកសារអ្វីខ្លះ?

Motorists wait at a traffic light on a street in Phnom Penh on January 11, 2021. (Photo by TANG CHHIN Sothy / AFP)

យោងតាមការលើកឡើងពីក្រសួងសាធារណការនិងដឹក បានបញ្ជាក់ច្បាស់ៗថា សម្រាប់អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្តអាចផ្លាស់ដូរផ្លាកលេខរាជធានី-ខេត្ដ មកផ្លាកលេខកម្ពុជា បានដោយក្នុងនោះតម្រូវឲ្យម្ចាស់ម៉ូតូ ម៉ូតូកង់បី ឬម៉ូតូកង់បួន ត្រូវបង់ថ្លៃ កម្រៃសេវាចុះបញ្ជីលេខពិសេសតម្លៃ ១២មុឺនរៀលនិងបង់ប្រាក់ តម្លៃ១លានរៀល  ដើម្បីរក្សាទុកលេខរាជធានី-ខេត្ត ចាស់បងប្អូន។

សម្រាប់ឯកការដើម្បីបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី “រាជធានី-ខេត្ត” បងប្អូនត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចជា ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ,វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត) និងអត្តសញ្ញាណម្ចាស់កម្មសិទ្ធិ។

សម្រាប់ឯកសាររូបវន្តបុគ្គល៖ ជាពលរដ្ឋខ្មែរត្រូវមានភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) រីឯជនបរទេស ត្រូវមាន លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ច្បាប់ដើមចេញដោយស្ថាប័នមានសមត្ថកិច្ច)។  សម្រាប់នីតិបុគ្គល៖ ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច) និងបណ្ណសម្គាល់យានជំនិះចាស់ និងផ្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

IM LS9 EREV ប្រើអគ្គិសនីសុទ្ធបើកបាន ៤០២គីឡូម៉ែត្រ នឹងបើកទទួលការបញ្ជាទិញទុកមុននៅថ្ងៃទី ៤ ខែវិច្ឆិកា

ក្រុមហ៊ុន IM Motors បានប្រកាសថា នឹងចាប់ផ្តើមបើកទទួលការបញ្ជាទិញមុន (pre-sale) សម្រាប់រថយន្ត IM LS9 ដែលជាប្រភេទ SUV ៦ កៅអី ប្រើប្រព័ន្ធថាមពលបង្កើនចម្ងាយ (range-extender) នៅប្រទេសចិន នៅថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខនេះ។

រថយន្តថ្មីនេះបានបំពាក់ជាមួយគ្រោងឆ្អឹង (Lizard Digital Chassis 3.0) ភ្ជាប់មកជាមួយ lidar ៥២០ ខ្សែ នៅគ្រប់ស៊េរីទាំងអស់ និងប្រើប្រាស់ប្រព័ន្ធថាមពលពង្រីកចម្ងាយបើកបរ EREV “Stellar” របស់ក្រុមហ៊ុនផ្ទាល់។ បន្ថែមពីនេះ IM LS9 ក៏បានបំពាក់ជាមួយប្រព័ន្ធព្យួរខ្យល់ភ្លោះ (dual-chamber air suspension system) ទំហំ ១៥០ ម.ម អនុញ្ញាតឱ្យកម្ពស់រថយន្តអាចលៃតម្រូវបាន (១៥០ ម.ម) និងផ្តល់ផាសុកភាពក្នុងការបើកបរ។

សម្រាប់រូបរាងទំហំផ្នែកខាងក្រៅរបស់រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ២៧៩ម.ម, ទទឹង ២ ០០០ម.ម, កម្ពស់ ១ ៨០៦ម.ម, ប្រវែងគម្លាតកង់មុខក្រោយ ៣ ១៦០ម.មនិងមានទម្ងន់ ២ ៦៩៥គីឡូក្រាម។

ខាងក្រោមនេះជាកម្រិតសមត្ថភាពរបស់រថយន្ដ IM LS9 ដំណើរដោយប្រព័ន្ធពង្រីករយៈចម្ងាយ EREV “Stellar” របស់ក្រុមហ៊ុន IM Motors

  • ម៉ាស៊ីន (Range Extender):
    • ជាម៉ាស៊ីន Zephyr ចំណុះ ១.៥ (ម៉ូឌែល 15FNE) ដែលដើរតួជា ម៉ាស៊ីនបង្កើនរយៈចម្ងាយ (range extender)។
    • ម៉ាស៊ីននេះអាចផលិតកម្លាំងអតិបរមាបាន ១១៤ គីឡូវ៉ាត់ឬស្មើនឹង ១៥៣ សេះ ។
  • ប្រភេទអាគុយ
    • ប្រើប្រាស់ អាគុយ Super Hybrid Freevoy ទំហំ ៦៥.៩ គីឡូវ៉ាត់ម៉ោង (kWh) និង ៨០០ វ៉ុល (800V) ពីក្រុមហ៊ុន CATL។
  • ម៉ូទ័រអគ្គិសនីភ្លោះ (Dual Electric Motors):
    • ម៉ូទ័រទាំងពីរបង្កើតកម្លាំងបាន ១៦០ គីឡូវ៉ាត់ឬស្មើនឹង ២១៥ សេះ និង ២៣០ គីឡូវ៉ាត់ឬស្មើនឹង ៣០៨ សេះ។
  • កម្រិតសុីប្រេងរបស់រថយន្ដសុីត្រឹមតែ ២.៨១ លីត្រ/១០០ គីឡូម៉ែត្រ។
  • ល្បឿនអតិបរមាអាចបើកបានល្បឿន ២២០ គីឡូម៉ែត្រ/ម៉ោង។
  • រយៈចម្ងាយបើកបររួមបញ្ចូលគ្នាពេលប្រើអគ្គិសនីលាយសាំងអាចបើកបាចម្ងាយ ១ ៥០០ គីឡូម៉ែត្រ។
  • ការសាកថ្មលឿន ប្រើពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះអាចបើកបាចម្ងាយ ៣១០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីមានរោងចក្រ EV! ឥឡូវកម្ពុជាមានសាលាបណ្តុះបណ្តាល EV ថែមមួយទៀតហើយ

កម្ពុជា កំពុងបោះ១ជំហានធំទៅមុខទៀតហើយ ក្នុងវិស័យយានយន្តអគ្គិសនី ពោលគឺបន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ BYD ពេលនេះកម្ពុជាមានវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មី ដែលត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២៥។  

វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើង​ក្នុងពិធីសម្ពោធនេះថា៖ “ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីកម្ពុជា នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តរបស់កម្ពុជា និងស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ២០២៤២០៣០។ វិទ្យាស្ថាននេះនឹងចូលរួមបណ្តុះបណ្តាលកម្លាំងពលកម្មកម្ពុជាសម្រាប់ការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យយានយន្តអគ្គិសនី ដែលជាឧស្សាហកម្មថាមពលថ្មីរបស់កម្ពុជា។

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក ដែលក្រុមហ៊ុន GTV Motor បានសម្របសម្រួលបញ្ជូនមន្ត្រីជំនាញបច្ចេកទេស គ្រូបង្គោល និងបុគ្គលិកក្រុមហ៊ុន ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តអគ្គិសនី នៅទីក្រុងឆុងឈីង ប្រទេសចិន។ គម្រោងនេះក៏រួមចំណែកដល់ការអនុវត្តក្របខ័ណ្ឌជាតិសំខាន់ៗ រួមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥២០២៥ ផែនទីបង្ហាញផ្លូវវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា និងយុទ្ធសាស្ត្រ អព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បង្ហាញឡាន Stelato S9 ឆ្នាំ២០២៦ របស់ខ្លួន ត្រៀមប្រកាសចេញនៅខែក្រោយនេះ!

Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន បាន​បង្ហាញចេញនូវ​រូបភាព និង​លក្ខណៈ​ពិសេស​នៃ​រថយន្ត Stelato S9 ស៊េរីឆ្នាំ២០២៦ ​របស់​ខ្លួនហើយ ដោយក្នុងនោះ រថយន្ត​នេះ​​ នឹង​ចូល​ទីផ្សារ​នៅក្នុង​ខែវិច្ឆិកាខាងមុខនេះ សម្រាប់ទីផ្សារប្រទេសចិន។

សម្រាប់ការរចនារបស់រថយន្តស៊េរីថ្មី Stelato S9 នេះ គឺមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ជាពិសេសគឺទៅលើផ្នែកឡូហ្គូ ចង្កៀងភ្លើងផ្នែកក្រោយ និងថាសកង់តែម្តង។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun ADS 4 intelligent driving assistance system ផងដែរ។

ក្រៅពីនេះ រថយន្តនេះក៏ទទួលបាននូវជម្រើសថាមពលចំនួន ២ផងដែរ រួមមានជម្រើសអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (EREV) ។​ ក្នុងនោះ សម្រាប់ជម្រើសប្រើអគ្គីសនីសុទ្ធ (EV) ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣០៤សេះ អាច​បើកបរបានចម្ងាយ ៨០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ចំណែកជម្រើសអគ្គិសនីលាយសាំង (EREV) វិញ គឺអាច​បើកបរបានចម្ងាយ ១ ៣០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វី ទើបទិញរថយន្តថ្មីខ្លាញ់គោសោះ ម្តេចក៏តម្រូវឲ្យឆៀកដែរ?

រថយន្តថ្មីដែលទើបតែទិញ ក៏តម្រូវឲ្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬ ឆៀកដែរ គឺដើម្បីពិនិត្យអត្តសញ្ញាណរថយន្ត ទំហំ និងថតរូបរថយន្តបញ្ចូលទៅក្នុងប្រព័ន្ធ ប៉ុន្តែមិនតម្រូវឲ្យធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយឧបករណ៍ពិនិត្យឡើយ។ 

 

រថយន្តថ្មីជាប្រភេទរថយន្តគ្រួសារដែលមិនទាន់ប្រើប្រាស់ ត្រូវសុំវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តលើកទី១ ដែលមានសុពលភាព ៤ឆ្នាំ។ បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរៀងរាល់ ២ឆ្នាំម្តង។

សម្រាប់រថយន្តថ្មីមិនទាន់ចុះបញ្ជី សំណុំឯកសារដែលម្ចាស់យានឬតំណាង ត្រូវយកភ្ជាប់មកជាមួយនៅពេលត្រួតពិនិត្យលក្ខណៈបច្ចេកទេស រួមមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់ម្ចាស់រថយន្ត (ច្បាប់ថតចម្លង) និងបង្កាន់ដៃពន្ធយានយន្ត (ច្បាប់ថតរថយន្ត)

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមការកំណត់ ផ្តល់អត្ថប្រយោជន៍៖

ផ្តល់សុវត្ថិភាព ជូនអ្នកប្រើប្រាស់យានយន្ត

កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍

រួមចំណែកការការពារ ហេដ្ឋារចនាសម្ពន័ផ្លូវថ្នល់ និងស្ពាន

ប្រើប្រាស់រថយន្តបានយូរ ចំណេញពេលវេលា និងចំណាយថវិការតិចក្នុងការជួសជុល

ការពារបរិស្ថាន(អនុវត្តតាមវិធានការគ្រប់គ្រងទៅលើការបំពុលខ្យល់ពីយានយន្ត)

បន្ថែមលើនេះសម្រាប់ការអនុវត្តរបស់សមត្ថកិច្ចនៅលើដងផ្លូវ(ប៉ូលីសចរាចរណ៍) គាត់នឹងធ្វើការត្រួតពិនិត្យ ករណីយានយន្តមិនមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីស្ព័រ Denza Z របស់ក្រុមហ៊ុន BYD នឹងក្លាយជាដៃគូប្រជែង Porsche 911 នៅអឺរ៉ុប

ក្រុមហ៊ុន Denza ដែលជាម៉ាកយីហោប្រណិតរបស់ BYD កំពុងត្រៀមខ្លួនដាក់បង្ហាញរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់ជាផ្លូវការក្នុងពេលខាងមុខនេះ ក្រោយប្រទះឃើញបានបើកធ្វើតេស្តសាកល្បងនៅឯទីលានប្រណាំង Nürburgring ក្នុងប្រទេសអាឡឺម៉ង់។


គោលបំណងនៃការធ្វើតេស្តរថយន្ដ Denza Z  នៅទីលានប្រណាំងរថយន្ដដ៏ល្បីនៅប្រទេសអាឡឺម៉ង់ ដើម្បីបង្ហាញថា BYD ពិតជាមានមហិច្ឆតាខ្លាំងក្នុងការប្រជែងជាមួយរថយន្តស្ព័រលំដាប់ខ្ពស់របស់អឺរ៉ុប ដូចជារថយន្ដ Porsche 911 ដោយមិនត្រឹមតែផ្តោលើមិនការបង្កើនល្បឿនបង្កើនមួយមុខតែប៉ុណ្ណោះទេ ថែមទាំងការផ្ដោតលើប្រព័ន្ធគ្រប់គ្រងលំនឹងពេលកំពុងដំណើរការលើផ្លូវកោងផងដែរ។

បន្ថែមពីនេះជាមួយនឹងការបង្ហាញខ្លួនទីលានប្រណាំងដ៏ល្បីល្បាញមួយនេះ បានបញ្ជាក់ថា Denza Z ជារថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់មួយក្នុងពិភពលោក ដោយពួកគេផលិតមកមិនត្រឹមតែផ្តោតលើការរចនារូបរាងបែបទាក់ទាញប៉ុណ្ណោះទេ។


យ៉ាងមិញគិតមកទល់ពេលនេះក្រុមហ៊ុន BYD បានលាក់បាំងនូវព័ត៌មានលម្អិតអំពីសមត្ថភាពល្បឿនរបស់រថយន្ត Denza Z នៅពេលដែលខ្លួនបានបង្ហាញរថយន្តនេះជាសាធារណៈនៅក្នុងពិព័រណ៍រថយន្តសៀងហៃ (Shanghai motor show) ឆ្នាំ២០២៥។ សម្រាប់រថយន្ដអគ្គិនសនី Denza Z មិនទំនងជាអាចដណ្តើមតំណែងកំពូលពី Yangwang U9 បានទេ គេរំពឹងថាវានឹងត្រូវបំពាក់មកជាមួយបច្ចេកទេសវិស្វកម្មមួយចំនួនរបស់រថយន្ដ U9៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ត្រៀមបញ្ចេញ​រថយន្តថ្មី ៣ម៉ូឌែល សម្រាប់ទីផ្សារអាស៊ាន ដែលជាប្រភេទ EV និង Hybrid

ក្រុមហ៊ុន Toyota ត្រូវបានរំពឹងថា នឹងបញ្ចេញរថយន្តថ្មី៣ម៉ូឌែលក្នុងនោះ រួមមានអគ្គិសនី ២ម៉ូឌែល គឺ bZ4X និង Urban Cruiser EV ព្រមទាំង Veloz Hybrid សម្រាប់​ទីផ្សារអាស៊ាន ជាពិសេស​នៅប្រទេសឥណ្ឌូណេស៊ី ដែលគ្រោងរៀបចំពិព័រណ៌យានយន្ត GJAW 2025 នៅក្រុងហ្សាហ្គាតា នាខែវិច្ឆិកាខាងមុខនេះ។

សម្រាប់ម៉ូឌែលអគ្គិសនី bZ4X ជារថយន្ត​ដែលដំឡើងក្នុងប្រទេសឥណ្ឌូណេស៊ីតែម្តង សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈដែលប្រទេស​នេះ​ជាទីផ្សារ​ដ៏ធំបំផុតមួយរបស់ Toyota។ ដូច្នេះ ការដំឡើងរថយន្ត bZ4X ក្នុងប្រទេសនេះ នឹងជួយឲ្យតម្លៃរថយន្តកាន់តែទាប បង្កើនភាពប្រកួតប្រជែង។

ចំណែកម៉ូឌែល Urban Cruiser EV ជារថយន្តអគ្គិសនី​ប្រភេទ compact SUV ត្រូវបានអភិវឌ្ឍរួមគ្នា​រវាង Toyota និង Suzuki ពោលគឺគ្រោងឆ្អឹងរួមគ្នាជាមូយ Suzuki e-Vitara។ ទំហអាគុយ​របស់​រថយន្ត​នេះ មានជម្រើស ៤៩គីឡូវ៉ាត់ម៉ោង បើកបានចម្ងាយ ៣០០គីឡូម៉ែត្រ និង ៦១គីឡូវ៉ាត់ម៉ោង បើកបានចម្ងាយ ៣៥០គីឡូម៉ែត្រ។

រថយន្តមួយម៉ូឌែលទៀតដែលដំឡើងនៅឥណ្ឌូណេស៊ីដែរនោះគឺ Toyota Veloz ប្រភេទ Hybrid ដោយត្រូវវបានរំពឹងថា នឹង​ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ផលិតបានកម្លាំងសរុប ១០៩សេះ។ រថយន្ត ៧កៅអីនេះ នឹងមកជាមួយអេក្រង់ទំហំ ៩អ៊ីង អាចភ្ជាប់ Apple CarPlay និង Android Auto ព្រមទាំងមាន Wireless Charge ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+