ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng បញ្ចេញរូបរាងរថយន្ត Xpeng X9 EREV របស់ខ្លួន មានភាពទំនើបណាស់!

បន្ទាប់ពីប្រកាសចេញលក់នូវជម្រើសអគ្គិសនីសុទ្ធរបស់ខ្លួនរួចរាល់​ ពេលនេះ ក្រុមហ៊ុន Xpeng បានធ្វើការប្រកាសបង្ហាញចេញនូវរូបរាងផ្លូវការ ក៏ដូចជាព័ត៌មានខ្លះៗអំពីរថយន្ត MPV ៧កៅអី Xpeng X9 EREV របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសដាក់លក់នៅក្នុងទីផ្សារនៅចុងឆ្នាំនេះ។

រថយន្ត Xpeng X9 EREV នេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី SEPA 3.0 មានប្រវែង​ ៥ ៣១៦ ម.ម ទទឹង ១ ៩៨៨ ម.ម កម្ពស់ ១ ៧៨៥ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ។ វាដំណើរការដោយបច្ចេកវិទ្យា EREV ផ្គួបជាមួយម៉ាសុីនសាំងចំណុះ 1.5T អាចផលិតកម្លាំងបាន ១៤៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបាន ២៨២សេះ ផ្គួបជាមួយអាគុយទំហំ ៦៣,៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥២គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៦០២គីឡូម៉ែត្រ។ លើសពីនេះ ក៏គាំទ្រនូវការសាកល្បឿនលឿន 5C ផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅវិញ ក៏បានរក្សានូវការរចនាដូចគ្នានឹងម៉ូឌែល EV ផងដែរ។ ជាមួយគ្នានេះ អ្វីដែលពិសេសនោះគឺផ្នែកខាងក្នុងតែម្តង ពោលគឺទទួលបាននូវជម្រើសពណ៌ថ្មី “Cloud Rose Brown”, ប្រព័ន្ធបញ្ចារតាម AI, មុខងារ zero gravity seats និងការតុបតែជាមួយបន្ទះឈើ Ayous ប្រវែងដល់ទៅ ៤,២ម៉ែត្រឯណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញ BYD Song Pro DM-i ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ!

ស្របពេលដែលក្រុមហ៊ុនជាច្រើនកំពុងសម្រុកបញ្ចេញនូវរថយន្តស៊េរីថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD Song Pro DM-i ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ១៣ ៧០០ដុល្លារ ដល់ ១៦ ៩០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD Song Pro DM-i ឆ្នាំ២០២៦ នេះ ដំណើរការដោយម៉ាស៊ីន ១,៥ លីត្រ អាចផលិតកម្លាំងបាន ៩៩សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦០សេះ។ ក្នុងនោះ វាមានកម្រិតសុីប្រេងត្រឹមតែ ៣,២លីត្រ/១០០គ.មប៉ុណ្ណោះ ហើយក៏អាចបើកបរបានចម្ងាយ ១៣៣គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៥០៨គីឡូម៉ែត្រផងដែរ។

សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ជាពិសេសគឺទៅលើប្រព័ន្ធ​បូម កម្រិតសុីប្រេង និងបច្ចេកវិទ្យាតែម្តង។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ God Eye C ព្រមទាំងប្រព័ន្ធ MacPherson នៅផ្នែកខាងមុខ និងប្រព័ន្ធ multi-link independent suspension នៅផ្នែកខាងក្រោយផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តចាស់ និងរថយន្តថ្មី ត្រូវបង់ពន្ធផ្លូវខុសគ្នាដូចម្តេចខ្លះ?

ជារៀងរាល់ឆ្នាំ អគ្គនាយកដ្ឋានពន្ធដារតែងប្រកាស​ប្រាប់ឲ្យម្ចាស់​រថយន្ត បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

សម្រាប់រថយន្តទេសចរណ៍ប្រើម៉ាស៊ីនចំហេះក្នុង ការបង់ពន្ធផ្លូវនេះ គឺ​មានចំនួន​ខុសៗគ្នាទៅតាមទំហំស៊ីឡាំង និងឆ្នាំផលិត ក្នុងនោះ ទំហំស៊ីឡាំងកាន់តែធំត្រូវបង់កាន់តែច្រើន ប៉ុន្តែរថយន្តកាន់តែចាស់ឆ្នាំ កាន់តែបង់ធូរជាងឆ្នាំផលិតថ្មីៗ រួមមានដូចខាងក្រោម៖

ក. ទំហំស៊ីឡាំងដល់ ១៥០០ស.ម

-ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ ១៥ម៉ឺនរៀល

-ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ១០ម៉ឺនរៀល

-ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ ៨ម៉ឺនរៀល

ខ. ទំហំស៊ីឡាំងលើសពី ១៥០០ ស.ម៣  ដល់ ២០០០ ស.ម

-ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ ២០ម៉ឺនរៀល

-ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ១៥ម៉ឺនរៀល

-ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ ១០ម៉ឺនរៀល

គ. ទំហំស៊ីឡាំងលើសពី ២០០០ ស.ម៣  ដល់ ២៩០០ ស.ម

-ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ ៦០ម៉ឺនរៀល

-ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ៤០ម៉ឺនរៀល

-ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ ២៥ម៉ឺនរៀល។

ឃ. ទំហំស៊ីឡាំងលើសពី ២៩០០ ស.ម៣  ដល់ ៤០០០ ស.ម

-ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ ១លាន ៦០ម៉ឺនរៀល

-ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ១លានរៀល

-ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ ៦០ម៉ឺនរៀល។

ង. ទំហំស៊ីឡាំងលើសពី ៤០០០ ស.ម៣  ឡើងទៅ

-ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ ២លានរៀល

-ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ១លាន ២០ម៉ឺនរៀល

-ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ ៨០ម៉ឺនរៀល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Li Auto បញ្ចេញថ្ម EV ថ្មីរបស់ខ្លួន អាចបើកបរបានចម្ងាយលើស ១ពាន់គីឡូម៉ែត្រ!

បន្ទាប់ពីមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនជាច្រើន និងដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំក្នុងការផលិតរថយន្តរបស់ខ្លួន ពេលនេះ ​ក្រុមហ៊ុន​ផលិត​អាគុយ​ចិន Sunwoda Electronic Co., Ltd ដែល​មាន​ការ​គាំទ្រ​ពីសំណាក់ក្រុមហ៊ុន Li Auto បានប្រកាសបង្ហាញចេញនូវថ្ម EV ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានឈ្មោះថា Xin·Bixiao ។

បើនិយាយពីថ្ម polymer all-solid-state battery នេះ គឺមានដង់ស៊ីតេថាមពលដល់ទៅ 400Wh/kg ឯណ្ណោះ ហើយវាក៏អាចសាកបានលើស ១​ ២០០ដង ព្រមទាំងអាចបើកបរបានចម្ងាយលើស ១ពាន់គីឡូម៉ែត្រនៅពេលសាកពេញម្តងផងដែរ។

ក្នុងនោះ ក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា ថ្មនេះ គឺអាចប្រើប្រាស់បានរយៈពេលជាង ១ទសវត្សរ៍ សម្រាប់ការបើកបរប្រចាំឆ្នាំប្រមាណ ២មុឺនគីឡូម៉ែត្រ។

គួរបញ្ជាក់ថា ក្រៅពីសមត្ថភាពទាំងនេះ ថ្មនេះ ក៏ទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ដែលអាចការពារការឆេះនៅពេលមានកម្ដៅខ្លាំងផងដែរ ខណៈការផលិតសាកល្បងវិញ នឹងធ្វើឡើងនៅចុងឆ្នាំ២០២៥ នេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Geely បានដាក់លក់រថយន្ត EX5 នៅចក្រភពអង់គ្លេស ដើម្បីពង្រីកទីផ្សាររថយន្ដអគ្គិសនីរបស់ខ្លួននៅទ្វីបអឺរ៉ុប

ក្រុមហ៊ុន Geely Auto បានដាក់លក់ជាផ្លូវការនូវរថយន្ត Geely EX5 ដែលជាប្រភេទ SUV អគ្គិសនីទាំងស្រុង (all-electric SUV) នៅក្នុងចក្រភពអង់គ្លេស។ នេះគឺជាចាប់ផ្ដើមដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រពង្រីកខ្លួនរបស់ក្រុមហ៊ុននៅទ្វីបអឺរ៉ុបរបស់ក្រុមហ៊ុន Geely។

Geely EX5 launches in the UK: prices, spec and picturesការដាក់លក់រថយន្ដអគ្គិសនីនៅតំបន់អឺរ៉ុប បានការបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Geely ចំពោះចល័តភាពប្រកបដោយនិរន្តរភាព និងមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាម៉ាកយីហោរថយន្តដ៏សំខាន់ នៅក្នុងផ្នែករថយន្តអគ្គិសនី ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅទ្វីបអឺរ៉ុប។

Unión Europea aumentará aranceles a vehículos eléctricos chinos«ការចូលទីផ្សារចក្រភពអង់គ្លេស គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការធ្វើឲ្យយុទ្ធសាស្ត្រអឺរ៉ុបរបស់ក្រុមហ៊ុន Geely កាន់តែចាក់គ្រឹះយ៉ាងរឹងមាំនៅតំបន់អឺរ៉ុប» នេះបើយោងតាមការលើកឡើងរបស់លោក Jerry Gan នាយកប្រតិបត្តិក្រុមហ៊ុន Geely Auto Group។ លោកបានបន្ថែមថា៖«យើងប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ខណៈពេលដែលយើងក៏កសាងទំនាក់ទំនងដ៏យូរអង្វែងជាមួយអតិថិជន និងដៃគូរបស់យើងផងដែរ»។

ក្រុមហ៊ុន Geely Auto បានដាក់គោលដៅក្នុងការលក់រថយន្តសរុបចំនួន ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅចក្រភពអង់គ្លេសគិតត្រឹមឆ្នាំ ២០៣០។ ក្រុមហ៊ុននឹងបង្កើតបណ្តាញលក់រាយ និងពង្រីកសេវាកម្មបន្ថែមនៅប្រទេសចំនួន ដែលជា ១០០សាខាត្រឹមឆ្នាំ ២០២៦។

Geely launches the EX5 in select European markets - electrive.comលើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រឿងបន្លាស់ និងថែទាំកម្រិតខ្ពស់ ដើម្បីធានាបាននូវការគាំទ្រពេញលេញ និងការពេញចិត្តរបស់អតិថិជនទូទាំងពិភពលោក។ បន្ថែមពីនេះក្រុមហ៊ុនមានផែនការ ដាក់លក់រថយន្តអគ្គិសនីថ្មីចំនួន ១៥ម៉ូដែលសម្រាប់ទ្វីបអឺរ៉ុបក្នុងរយៈពេល ៥ ឆ្នាំ និងបង្កើតបណ្តាញចែកចាយសរុប ១ ០០០ សាខា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញ BYD Song L DM-i ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ!

ស្របពេលដែលក្រុមហ៊ុនជាច្រើនកំពុងសម្រុកបញ្ចេញនូវរថយន្តស៊េរីថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD Song L DM-i ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ១៤ ០០០ដុល្លារ ដល់ ១៥ ៧០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD Song L DM-i ឆ្នាំ២០២៦ នេះ ដំណើរការដោយម៉ាស៊ីន ១,៥ លីត្រ អាចផលិតកម្លាំងបាន ៩៩សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤សេះ។ ក្នុងនោះ វាគឺអាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៦៣០គីឡូម៉ែត្រ។។

សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ពោលគឺមានភាពប្រណិតជាងមុន។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ DiSus-C intelligent damping system និងប្រព័ន្ធ TBC high-speed tyre blowout stability control ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងផលិត Cybercrab ដែលគ្មានចង្កូត គ្មានឈ្នាន់ នៅឆ្នាំក្រោយ

ស្ថាបនិក Tesla លោក Elon Musk បាន​បញ្ជាក់ថា រ៉ូបូតតាក់ស៊ី Cybercrab ដែលគ្មានចង្កូត គ្មានឈ្នាន់ហ្វ្រាំង-ហ្គែរ នឹងត្រូវផលិតក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៦ ដើម្បីជួយសម្រេចគោលដៅលក់រថយន្តឲ្យបាន ៣លានគ្រឿង ក្នុងរយៈពេល ២៤ខែក្រោយ។

Tesla គ្រោង​នឹង​ដាក់ឲ្យដំណើរការ​រ៉ូបូតតាក់ស៊ីកៅអី២នេះ ក្នុងពង្រីកបណ្តាញរ៉ូបូតតាក់ស៊ី​នៅអាមេរិក មុននាំចេញទៅកាន់ទីផ្សារអន្តរធជាតិ។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Tesla កំពុងប្រកាសជ្រើសរើស​ក្រុមអ្នកបច្ចេកទេសបន្ថែមសម្រាប់ការងារផលិត Cybercrab។

គួររំលឹកថា រ៉ូបូតតាក់ស៊ី Cybercrab ដែលបំពាក់​ប្រព័ន្ធបើកបរស្វ័យប្រវត្តិពេញលេញនេះ ត្រូវបានលោក Elon Musk បង្ហាញចេញ​កាលពីខែតុលា ឆ្នាំមុន ដែលវាអាចនឹង​តម្លៃក្រោម ៣ម៉ឺនដុល្លារ នៅពេលចេញលក់នៅឆ្នាំ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់ទិញឡានអគ្គិសនីជិះ តែមិនដឹងពីតម្លៃបង់ពន្ធផ្លូវ! នេះជាវិធីដែលអ្នកអាចដឹងបានច្បាស់

អ្នកដែលមានគម្រោង ឬមានបំណងទិញរថយន្តអគ្គិសនីមកប្រើប្រាស់ តែមិនដឹងថា រថយន្តនោះ​ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ចំនួនប៉ុន្មានរៀលទេ?

អ៊ីចឹង ដើម្បីអាចដឹងពីតម្លៃពន្ធផ្លូវរបស់​រថយន្តអគ្គិសនី គឺគេគិតពីកម្លាំងសេះ (HP) របស់ម៉ូទ័រអគ្គិសនី និងឆ្នាំផលិត ខុសពីរថយន្តសាំង-ម៉ាស៊ូត ដោយគិតលើទំហំស៊ីឡាំងរបស់ម៉ាស៊ីន ហើយក្នុងលតាបត្របង់ពន្ធនោះទៀតសោត ក៏មិនទាន់មានដាក់បញ្ជាក់កម្លាំងសេះ នៅឡើយដែរ សម្រាប់ឆ្នាំ២០២៥នេះ។

ប្រសិនបើរថយន្តអគ្គិសនីនោះ ទើបតែផលិតត្រឹម ៥ឆ្នាំចុះក្រោម ការបង់ពន្ធផ្លូវរួមមាន៖

ក. កម្លាំង ដល់ ១៥០សេះ ត្រូវបង់ ១០ម៉ឺនរៀល

ខ. កម្លាំងលើសពី ១៥០សេះ ដល់ ២០០សេះ ត្រូវបង់ ១៥ម៉ឺនរៀល

គ. កម្លាំងលើសពី ២០០សេះ ដល់ ២៥០សេះ ត្រូវបង់ ៣០ម៉ឺនរៀល

ឃ. កម្លាំងលើសពី ២៥០សេះ ដល់ ៣០០សេះ ត្រូវបង់ ៥០ម៉ឺនរៀល

ង. កម្លាំងលើសពី ៣០០សេះឡើងទៅ ត្រូវបង់ ៨០ម៉ឺនរៀល។

សូមមើលតារាងខាងក្រោមបន្ថែម

នៅពេលលោកអ្នកឆែក Spec របស់ម៉ូទ័ររថយន្តអគ្គិសនីនោះ បើវាបង្ហាញ​ចេញជាខ្នាតគីឡូវ៉ាត់ (KW) គឺលោកអ្នកគ្រាន់តែប្រើប្រាស់កម្មវិធីបម្លែងខ្នាតឲ្យទៅជាខ្នាតកម្លាំងសេះ HP វិញតែប៉ុណ្ណោះ នឹងបានដឹងពីចំនួន​ទឹកប្រាក់ដែលត្រូវបង់ពន្ធផ្លូវ ដូចការរៀបរាប់ខាងលើនេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Qin L DM-i ស៊េរីឆ្នាំ២០២៦ អាចចម្ងាយបើកបរ ២ ១៤៨គីឡូម៉ែត្រ ដាក់លក់ក្នុងតម្លៃ១មុឺនដុល្លារស្ដើង

ក្រុមហ៊ុន BYD បានដាក់បង្ហាញរថយន្ត Qin L DM-i ស៊េរីឆ្នាំ២០២៦ ទទួលការអាប់ដេតប្រព័ន្ធការបញ្ជានៅផ្នែកខាងក្នុងដែលត្រូវបានដំឡើងសម្រួលបន្ថែម ដើម្បីធានាថាប្រព័ន្ធព័ត៌មានកម្សាន្តរបស់រថយន្ដនេះឆ្លាតវៃជាងមុននិងប្រសិទ្ធភាពសន្សំសំចៃប្រេងកាន់តែប្រសើរឡើង។

រថយន្តប្រភេទ Plug-in Hybrid Sedan នេះឥឡូវនេះអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ១២៨ គីឡូម៉ែត្រនិងមានអត្រាស៊ីប្រេង ត្រឹមតែ ២,៧៩ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ យោងតាមការវាយតម្លៃពីស្ថាប័ន NEDC  សម្រាប់រយៈចម្ងាយបើកបរសរុបពេលប្រើសាំងលាយអគ្គិនសនីអាចបើកបានចម្ងាយ ២ ១៤៨ គីឡូម៉ែត្រ។ ចំពោះម៉ូឌែលស៊េរីឆ្នាំ២០២៦ នេះមានផ្ដល់ជូនជា២ជម្រើស ដែលជាតម្លៃពិសេសក្នុងរយៈពេលមានកំណត់ ជាមួយតម្លៃចាប់ពី ១៣ ៦០០ ដល់ ១៥ ១០០ ដុល្លារ។

រូបរាងខាងក្រៅរបស់រថយន្ត Qin L DM-i ស៊េរីឆ្នាំ២០២៦  នៅតែបន្តប្រើប្រាស់ភាសាឌីហ្សាញ “New National Trend Dragon Face” របស់ក្រុមហ៊ុន BYD។ ផ្នែកខាងមុខមានលក្ខណៈស្រស់ស្អាត ដោយបំពាក់ជាមួយប៉ាណាធំនៅខាងក្រោម និងចង្កៀងមុខរាងស្លីមដែលរួមបញ្ចូលជាមួយនឹងធាតុភ្លើង “ពុកមាត់នាគ” ដែលចង្អុលឡើងលើ។

BYD Qin L DM-i - AUTO BUYចំពោះផ្នែកខាងក្នុង រថយន្តនេះបានជំនួសដងលេខប្រពៃណីចេញ ដោយផ្លាស់ទៅបំពាក់នៅលើចង្កូត ដែលធ្វើឲ្យ ប្លង់កុងសូលកណ្តាលកាន់មានស្រស់ស្អាតហើយមើលទៅទូលាយ។ សម្រាប់ប្រព័ន្ធបញ្ជានៅក្នុងរថយន្ដដំណើរការដោយប្រព័ន្ធព័ត៌មានកម្សាន្ត DiLink100 អ្វីដែលពិសេសរថយន្ដក៏មានមុខងារច្រៀងខារ៉ាអូខេដែលមិនតម្រូវមានមីក្រូហ្វូន។

សម្រាប់ប្រព័ន្ធថាមពលរបស់រថយន្តនេះ នៅតែមិនមានការផ្លាស់ប្តូរទេ បើប្រៀបធៀបទៅនឹងម៉ូដែលជំនាន់មុន ដោយបានរក្សារនៅម៉ាស៊ីនសាំងចំណុះ ១.៥ អាចផលិតកម្លាំងបាន ៧៤គីឡូវ៉ាត និងកម្លាំងរមួល ១២៦ ញូតុនម៉ែត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី២ជម្រើសផ្សេងគ្នាអាចកម្លាំងបាន ១២០ គីឡូវ៉ាត់និង ១៦០ គីឡូវ៉ាត់។

ចំពោះម្ចាស់រថយន្តដែលមានស្រាប់ អាចធ្វើបច្ចុប្បន្នភាពតាមរយៈ OTA ដើម្បីកាត់បន្ថយការស៊ីប្រេងក្រោយអស់ថ្ម (NEDC post-discharge fuel consumption) ឲ្យនៅត្រឹម ២,៦ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ សម្រាប់ម៉ូឌែលប្រើអគ្គិសនីអាចបើកបានចម្ងាយ ៨០គីឡូម៉ែត្រ ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ Tianshen C របស់ក្រុមហ៊ុន BYD។

នៅក្នុងទីផ្សារ រថយន្ត Qin L DM-i កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់រថយន្ត Geely Galaxy A7 ត្រូវបានដាក់បង្ហាញនៅថ្ងៃទី ៨ ខែសីហា ត្រូវបានដាក់ជាមួយតម្លៃ ១២ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នករកឡានអគ្គិសនី Toyota នៅអាមេរិក ត្រូវម៉ាច់ហើយ តម្លៃជិត ៣៥ ០០០ដុល្លារ

រថយន្តអគ្គិសនី Toyota bZ 2026 ត្រូវបានដាក់លក់ជាផ្លូវការហើយ ដែលមានតម្លៃទាបជាងស៊េរីមុន គឺចាប់ពី ៣៤ ៩០០ដុល្លារ ដែលជាតម្លៃទាក់ទាញដ៏ខ្លាំង ហើយមិនតែប៉ុណ្ណោះ វាមកជាមួយចម្ងាយកាន់តែឆ្ងាយជាងមុនទៀតផង។

យ៉ាងណាមិញ តម្លៃរបស់រថយន្តនេះក៏មានខ្ពស់ជាងនេះផងដែរ ទៅតាម option នីមួយៗ។ Option ទាបជាងគេគឺ XLE FWD បំពាក់អាគុយទំហំ ៥៧,៧គីឡូវ៉ាត់​ម៉ោង បើកបានចម្ងាយ ៣៨០គីឡូម៉ែត្រ ហើយ option ដែលខ្ពស់ជាងនេះរួមមាន៖

-XLE FWD Plus: តម្លៃ ៣៧ ៩០០ដុល្លារ ទំហំអាគុយ ៧៤,៧គីឡូវ៉ាត់ម៉ោង បើកបានចម្ងាយ ៥០៥គីឡូម៉ែត្រ។

-Limited: ជា option ប្រណិត​តម្លៃចាប់ពី ៤៣ ៣០០ដុល្លារ ដោយមានបន្ថែមដូចជា ដំបូលប៉ាណូរ៉ាមិក កញ្ចក់មើលក្រោយឌីជីថល និងមាន spoiler ដំបូលក្រោយ ២ដាច់ដោយឡែក។

គួរដឹងថា សម្រាប់​ស៊េរីឆ្នាំ២០២៦ និងគោលដៅទីផ្សារអាមេរិកនេះ Toyota បានដកអក្សរ ២តួចេញ 4X ដោយបន្សល់ត្រឹមតែ bZ តំណាងឲ្យពាក្យ Beyon Zero។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ Toyota bZ នេះ មកជាមួយរន្ធសាក NACS ដែលអាចសាក​នៅស្ថានីយ Tesla បានជាង ២៥ ០០០កន្លែងក្នុងប្រទេសអាមេរិកទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+