ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើកម្ពុជា ជារោងចក្រដំឡើងរថយន្ត BYD, GAC និង Chevrolet ទីប៉ុន្មាននៅក្នុងតំបន់អាស៊ាន?

បច្ចុប្បន្ន​នេះ នៅក្នុងប្រទេសកម្ពុជា កំពុងមានការសាងសង់រោងចក្រ​ដំឡើងរថយន្តចំនួន៣​ប្រេន រួមមាន BYD នៅខេត្តព្រះសីហនុ, រថយន្ត GAC និងរថយន្ត Chevrolet នៅខេត្តកំពង់ឆ្នាំង។ បើគិតក្នុងតំបន់អាស៊ាន តើរោងចក្រទាំង៣នេះ ជារោងចក្រទីប៉ុន្មានខ្លះ?

១. រោងចក្រ BYD

រោងចក្រដំឡើងរថយន្តទី១ របស់ BYD នៅអាស៊ាន គឺនៅខេត្តរ៉ាយ៉ង ប្រទេសថៃ ដែលចាប់ផ្តើមប្រតិបត្តិការ​នៅខែកក្កដា ឆ្នាំ២០២៤ ជាមួយសមត្ថភាពដំឡើង ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ រោងចក្រទី២ ទី៣ និងទី៤ កំពុងស្ថិតក្នុងការសាងសង់​នៅឡើយ ដែលស្ថិតនៅប្រទេសកម្ពុជា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ក្នុងនោះនៅកម្ពុជា មានសមត្ថភាពដំឡើងបាន ១ម៉ឺនគ្រឿង និងឥណ្ឌូណេស៊ី ១៥ម៉ឺនគ្រឿង ដោយគ្រោងនឹងប្រតិបត្តិការនៅចុងឆ្នាំនេះ ខណៈម៉ាឡេស៊ីនឹងរួចរាល់នៅឆ្នាំក្រោយ។

២. រោងចក្រ GAC

រោងចក្រ​ដំឡើង​រថយន្តទី១ របស់ GAC នៅក្នុងតំបន់នេះ ក៏ស្ថិតក្នុងប្រទេសថៃផងដែរ ដែលចាប់ផ្តើមប្រតិបត្តិ្កការនៅក្នុងខែកក្កដា ឆ្នាំ២០២៤ ជាមួយសមត្ថភាពដំឡើង៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ និងអាចពង្រីកដល់ ១០ម៉ឺនគ្រឿង។ រោងចក្រទី២ គឺស្ថិតនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០២៤ ប៉ុន្តែពេលនោះដំឡើងតែ១ម៉ូឌែលប៉ុណ្ណោះ គឺ GS3 EMZOOM ហើយឆ្នាំ២០២៥នេះ នឹងដំឡើងថែម១ទៀតគឺម៉ូឌែល EMKOO SUV។ រោងចក្រទី៣ ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី បើកដំណើរការនៅឆ្នាំ២០២៥ ជាមួយសមត្ថភាពដំឡើង ២ម៉ឺនគ្រឿងក្នុង១ឆ្នាំ និងអាចពង្រីកបានដល់ ៥ម៉ឺនគ្រឿង។ រោងចក្រទី៤ គឺស្ថិតនៅខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា ដែលកំពុងសាងសង់នៅឡើយ គ្រោងប្រតិបត្តិការនៅឆ្នាំ២០២៦ និងមានសមត្ថភាពដំឡើងបាន ១៥ ០០០គ្រឿងក្នុង១ឆ្នាំ។

៣. រោងចក្រ Chevrolet

បើគិតតែបច្ចុប្បន្ននេះ កម្ពុជា គឺជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលទទួលអាជ្ញាបណ្ណពីក្រុមហ៊ុនអាមេរិក GM ក្នុងការបង្កើតរោងចក្រដំឡើង​រថយន្ត Chevrolet ដែលប្រតិបត្តិការដោយក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.។ រោងចក្រនេះ កំពុងសាងសង់នៅខេត្តកំពង់ឆ្នាំង ដែលគ្រោងដំណើរការ នៅឆ្នាំ២០២៦ ជាមួយសមត្ថភាពដំឡើងពី ១០ ០០០ ទៅ ១២ ០០០គ្រឿងក្នុង១ឆ្នាំ។

យ៉ាងណាមិញ បើគិតពីអតីតកាល រោងចក្ររថយន្ត Chevrolet ក៏ធ្លាប់មានវត្តមាននៅប្រទេសអាស៊ានផ្សេងទៀតដែរ រួមមាន៖

-នៅប្រទេសថៃ ដែលត្រូវបានលក់ឲ្យក្រុមហ៊ុន Great Wall Motor នៅឆ្នាំ២០២០

-នៅឥណ្ឌូណេស៊ី ត្រូវបានបិទនៅក្នុងឆ្នាំ២០១៥ ដោយសារការចំណាយថ្លៃដើមខ្ពស់ និងលក់មិនដាច់

-និងនៅវៀតណាម ដែលត្រូវបានលក់ឲ្យក្រុមហ៊ុន VinFast ក្នុងឆ្នាំ២០១៨៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បង្ហាញឡាន K-Car ដំបូងបំផុតរបស់ខ្លួន ត្រៀមប្រកាសចេញនៅចុងខែនេះ!

បន្ទាប់ពីបានបង្ហាញចេញនូវផែនការថ្មីដើម្បីបង្កើននូវចំនួនលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារប្រទេសជប៉ុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានប្រកាសបង្ហាញចេញនូវរថយន្ត K-Car របស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Tokyo Motor Show នៅចុងខែនេះ។

ក្នុងនោះ រថយន្តនេះ គឺជារថយន្តប្រភេទ K ដំបូងបង្អស់របស់ BYD ដែលផលិតឡើងជាពិសេសសម្រាប់ទីផ្សារជប៉ុន។

បើនិយាយពីការរចនាផ្នែកខាងក្រៅរបស់រថយន្តថ្មីនេះ គឺមានការរចនាបែបជ្រុងៗតាមស្ទាយរបស់រថយន្ត “Kei Car” ដែលពេញនិយមនៅជប៉ុន ចំណែកផ្នែកខាងក្នុងវិញ ក៏ទទួលបាននូវអេក្រង់ឌីជីថល ព្រមទាំងអេក្រង់កម្សាន្ត និងប្រព័ន្ធសុវត្ថិភាពមួយចំនួនផងដែរ។​​

ជាមួយគ្នានេះ សម្រាប់ផ្នែកថាមពលទៀតសោត ក៏ទទួលបាននូវកញ្ចប់ថ្មប្រភេទ Blade Battery ទំហំ ២០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តងផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃមិនទាន់បានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់តែលឺគេនិយាយ! តែពេលនេះក្រុមហ៊ុន Nissan ធ្វើមែនដោយបានដាក់បង្ហាញប្រព័ន្ធសូឡាសាកថ្មលើរថយន្ដអគ្គិសនី

ក្រុមហ៊ុនជប៉ុន Nissan បានដាក់បង្ហាញប្រព័ន្ធសូឡា ‘Ao-Solar Extender’ អាចបើកពង្រីកបានត្រូវបំពាក់លើដំបូលរថយន្ត ដែលត្រូវបានរចនាឡើងសម្រាប់រថយន្តអគ្គិសនី Nissan Sakura Kei EV ជាពិសេស។

Nissan unveils Ao-Solar Extender for Sakura kei EV | Automotive Worldប្រព័ន្ធសូឡាបំពាក់លើដំបូលរថយន្តនេះ អាចពង្រីកចម្ងាយបើកបររបស់រថយន្តអគ្គិសនី (EV) បានរហូតដល់ 3 000 គីឡូម៉ែត្រ ក្នុងមួយឆ្នាំ។ វាត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Nissan ផ្ទាល់ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធអគ្គិសនីជាតិ និងសម្រួលដល់ការសាកថ្មរថយន្តអគ្គិសនី។ បន្ទះសូឡាទាំងនេះអាចដំណើរការបានទាំងពេលបើកបរ និងពេលចត ដោយបង្កើតថាមពលបានរហូតដល់ 500 វ៉ាត់។

នៅពេលដែលបន្ទះសូឡាត្រូវបានពង្រីក វាផ្តល់ម្លប់ កាត់បន្ថយសីតុណ្ហភាពក្នុងកាប៊ីនរថយន្ត និងកាត់បន្ថយតម្រូវការថាមពលម៉ាស៊ីនត្រជាក់។ ឧបករណ៍សូឡាត្រូវបានរចនាឲ្យមានទម្ងន់ស្រាល ដើម្បីស៊ីគ្នាជាមួយនឹងរូបរាងរបស់រថយន្ត Sakura ដោយបន្ថែមការទប់ទល់នឹងខ្យល់តិចតួចបំផុត ខណៈពេលដែលផ្តល់នូវការបង្កើនចម្ងាយបើកបរ និងភាពងាយស្រួលនៃការសាកថ្មគួរឲ្យកត់សម្គាល់។

Photos: Nissan showcases new EV prototype with roof-mounted solar panels សម្រាប់ម្ចាស់រថយន្ត Sakura ជារថយន្ដបែប City Car សម្រាប់បើកបរក្នុងក្រុងចម្ងាយជិតៗ សម្រាប់បំពេញកិច្ចការ ឬជូនកូនទៅសាលារៀន ថាមពលសូឡានេះអាចលុបបំបាត់តម្រូវការក្នុងការសាកថ្មតាមរយៈដោតភ្លើងបានស្ទើរតែទាំងស្រុង។ លើសពីនេះ ប្រព័ន្ធនេះក៏អាចដើរតួជា ប្រភពថាមពលសង្គ្រោះបន្ទាន់ (emergency power source) ក្នុងអំឡុងពេលជួបបញ្ហាណាមួយ ដូច្នេះរថយន្ដអស់ថ្ម ប៉ុន្ដែគ្មានស្ថានីយសាកនៅក្បែរជាដើម។ 

ប្រព័ន្ធ Ao-Solar Extender នឹងត្រូវដាក់តាំងបង្ហាញនៅក្នុងកម្មវិធី Japan Mobility Show 2025 ដោយបង្ហាញនៅក្នុងតំបន់ Tokyo Future Tour “City Life Zone” ដែលរៀបចំដោយសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (Japan Automobile Manufacturers Association – JAMA)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD និង Honor ប្រកាសចាប់ដៃគ្នា ត្រៀមប្រើស្មាតហ្វូន Honor សម្រាប់បញ្ជាររថយន្ត BYD

ស្របពេលដែលបច្ចុប្បន្ននេះ ស្មាតហ្វូនកំពុងក្លាយជាផ្នែកមួយដែលតម្រូវការចាំបាច់បំផុតក្នុងជីវិតប្រចាំថ្ងៃ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានប្រកាសចុះនូវកិច្ចសហការថ្មីរបស់ខ្លួនជាមួយក្រុមហ៊ុនផលិតស្មាតហ្វូន Honor ហើយ ដោយក្នុងនោះ កិច្ចសហការនេះ គឺមានគោលបំណងសំខាន់ក្នុងការរួមបញ្ចូលគ្នារវាងទូរស័ព្ទ និងរថយន្ត ដើម្បីបង្កើតចេញជាប្រព័ន្ធអេកូឡូស៊ីដ៏ឆ្លាតវៃមួយសម្រាប់ជំនួយទៅដល់ការប្រើប្រាស់រថយន្ត។

ក្នុងនោះ ក្រោយកិច្ចសហការនេះ ក្រុមហ៊ុន Honor នឹងផ្តោតលើការតភ្ជាប់ទូរស័ព្ទជាមួយរថយន្ត ហើយក្រុមហ៊ុន BYD វិញ នឹងផ្តោតលើប្រព័ន្ធ DiLink ឆ្លាតវៃជំនាន់ថ្មី។ ជាមួយគ្នានេះ ក្រុមហ៊ុនទាំងពីរក៏នឹងបង្កើតក្រុមវិស្វកររួមគ្នាសម្រាប់ការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

គួរបញ្ជាក់ថា សម្រាប់មុខងារដំបូងបំផុតដែលក្រុមហ៊ុនទាំងពីរនឹងបង្ហាញចេញនៅក្នុងពេលឆាប់ៗនេះគឺមុខងារ high-precision Bluetooth car keys ។ មុខងារនេះ អាចបម្លែងស្មាតហ្វូន Honor ណាមួយឲ្យក្លាយទៅជាសោរថយន្តឆ្លាតវៃ ពោលគឺអាចចាក់សោ ដោះសោ ឬបញ្ឆេះម៉ាស៊ីនដោយមិនចាំបាច់យកទូរស័ព្ទចេញពីហោប៉ៅនោះឡើយ។

ក្រៅពីនេះ ក៏មានមុខងារ App Continuity ផងដែរ។ ឧទាហរណ៍៖ ប្រសិនបើបងប្អូនកំពុងមើលផែនទីនៅលើទូរស័ព្ទ ហើយដើរចូលទៅក្នុងរថយន្ត នោះកម្មវិធីផែនទីដែលយើងកំពុងមើលនៅលើទូរស័ព្ទនោះ នឹងលោតឡើងលើអេក្រង់កម្សាន្តរបស់រថយន្តភ្លាមៗតែម្តង ពោលគឺមិនចាំបាច់ចុចបើកនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិធីចុះហត្ថលេខាផ្តល់សិទ្ធិផ្លូវការរបស់ XPENG បានប្រព្រឹត្តទៅដោយជោគជ័យនៅកម្ពុជា Guangzhou Nanling Automobile Group ចូលរួមជាមួយក្រុមហ៊ុន SDB បើកទំព័រថ្មីនៃការធ្វើដំណើរឆ្លាតវៃ

ភ្នំពេញ កម្ពុជា, ថ្ងៃទី 18 តុលា ឆ្នាំ 2025 – ក្រុមហ៊ុន NSPENG AUTOMOBILE IMPORT AND EXPORT CO., LTD. (ហៅកាត់ “NSPENG កម្ពុជា”) បានរៀបចំពិធីចុះហត្ថលេខាផ្តល់សិទ្ធិផ្លូវការជាមួយ XPENG ហើយបានក្លាយជាអ្នកចែកចាយផ្លូវការតែម្ខាង (Exclusive Distributor) របស់ XPENG នៅកម្ពុជា។ ពិធីនេះមានការចូលរួមពីអ្នកទទួលខុសត្រូវតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ XPENG លោកស្រី Zhang Jie ប្រធានក្រុមប្រឹក្សាភិបាល Guangzhou Nanling Automobile លោក Ma Chunxin ជាមួយក្រុមដឹកនាំ, ប្រធានក្រុមហ៊ុន SDB លោក Zhang Hongjun និងភ្ញៀវកិត្តិយសជាច្រើនពីវិស័យផ្សេងៗ។

លោកស្រី Zhang Jie បានលើកឡើងថា ក្នុងរយៈពេលដប់ឆ្នាំកន្លងមក XPENG បានវិនិយោគលើស ៥០ ពាន់លានយុអានចិន នៅក្នុងបច្ចេកវិទ្យា AI និងផលិតកម្មឆ្លាតវៃ។ ក្នុងឆ្នាំ 2024 XPENG Motors ជាប់ចំណាត់ថ្នាក់ទីមួយក្នុងបរិមាណនាំចេញក្នុងចំណោមម៉ាកយីហោថាមពលដែលកំពុងរីកចម្រើនរបស់ប្រទេសចិន “New Energy Vehicle—New Forces” សម្រាប់បរិមាណនាំចេញ ហើយក៏ជាម៉ាកលេខ១ សម្រាប់បរិមាណនាំចេញរថយន្តអគ្គិសនីកម្រិតមធ្យម-ខ្ពស់។ XPENG ក៏ជាម៉ាក New Forces ចិនដំបូងដែលបានបញ្ជូនដល់អតិថិជនលើស 10,000 គ្រឿងនៅអឺរ៉ុប។ កម្ពុជា​ជា​ទីផ្សារ​ជាសំខាន់​ក្នុង​យុទ្ធសាស្ត្រ​អន្តរជាតិកម្ម​របស់ XPENG ហើយក្រុមហ៊ុននឹងនាំចូល​ម៉ូដែលសំខាន់ ៦ ប្រភេទ រួមទាំង G9, X9, P7+ ជាដើម ឲ្យកម្ពុជាក្លាយជាទីផ្សារខាងក្រៅប្រទេសដែលមានជួរផលិតផលទូលំទូលាយបំផុត។ ការសហការជាមួយ NSPENG កម្ពុជា (សហគ្រាសរវាង Guangzhou Nanling និង SDB) នឹងផ្ដល់បទពិសោធន៍ផលិតផល និងសេវាកម្មពេញវដ្តឲ្យអ្នកប្រើប្រាស់កម្ពុជា។

លោក Xu Haifeng នាយកគ្រប់គ្រងទូទៅនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ Nanling Automobile បាននិយាយថា NSPENG Cambodia តំណាងឱ្យជំហានដ៏សំខាន់មួយទៀតក្នុងការពង្រីកនៅក្រៅប្រទេសរបស់ Nanling Automobile តាមទីផ្សារ Uzbek របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ Nanling នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន រួមបញ្ចូលគ្នានូវធនធានក្នុងស្រុករបស់ SDB Group និងប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវស្ដង់ដារសកលរបស់ XPENG ដើម្បីបង្កើតបណ្តាញលក់ និងសេវាកម្មម៉ាកយីហោយ៉ាងទូលំទូលាយ។ Nanling ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីដោយភាពស្មោះត្រង់នៃ “ការតភ្ជាប់ដោយបេះដូង” ដើម្បីសរសេរជំពូកថ្មីមួយនៅក្នុងទិដ្ឋភាពចល័តឆ្លាតវៃរបស់កម្ពុជា។

​​លោក Hu Tong ប្រធានក្រុមហ៊ុន SDB បានថ្លែងថា SDB នឹងប្រើប្រាស់បណ្តាញ ក្នុងស្រុក ការយល់ដឹងទីផ្សារជ្រាលជ្រៅ ដើម្បីជំរុញការប្រតិបត្តិការរបស់ XPENG នៅកម្ពុជា ប្រាកដថាពីការផ្សព្វផ្សាយម៉ាក ដល់ដំណើរការលក់ និងសេវាកម្មក្រោយលក់ គ្រប់វគ្គមានលក្ខណៈ “សមស្របនឹងទីផ្សារក្នុងស្រុក”។

លោក Zhang Ping អគ្គនាយកជាតិរបស់ Nanling ធំប្រចាំកម្ពុជា បានបង្ហាញអំពីទស្សនវិស័យ និងផែនការរបស់ NSPENG កម្ពុជា។ទីតាំងshowroom មានតែមួយគត់គឺផ្លូវ60ម ជាប់បុរីHNH រាជធានីភ្នំពេញ ដែលជាទីតាំងល្អ និងចរាចរច្រើន។ ក្រុមហ៊ុននឹងផ្អែកលើបច្ចេកវិទ្យាឆ្លាតវៃរបស់ XPENG ប្រព័ន្ធគ្រប់គ្រងសេវារបស់ Nanling  ក្នុងស្រុករបស់ SDB ដើម្បីជំរុញការកសាងទីផ្សារ ការបញ្ជូនឲ្យអតិថិជន និងសេវាកម្មក្រោយលក់ ឲ្យក្លាយជាគំរូក្នុងវិស័យចល័តភាពឆ្លាតវៃនៅកម្ពុជា។

ក្រោមការជូនពរពីភ្ញៀវកិត្តិយស ពីរភាគីបានចុះហត្ថលេខាផ្តល់សិទ្ធិជាផ្លូវការដោយជោគជ័យ ដែលសម្គាល់ថា NSPENG កម្ពុជា បានក្លាយជាអ្នកចែកចាយផ្លូវការតែម្ខាងរបស់ XPENG នៅកម្ពុជា។ បន្ទាប់ពីពិធី មានការថតរូបរួម ដើម្បីកត់ត្រាពេលវេលាប្រវត្តិសាស្ត្រនេះ។

អំពីទីផ្សាររថយន្តកម្ពុជា

ទីផ្សារកំពុងចូលដំណាក់កាលបម្លែងទៅអគ្គិសនីយ៉ាងសំខាន់។ តាមការវាយតម្លៃរបស់សមាគមរថយន្តកម្ពុជា នៅក្នុងប្រទេសមានរថយន្តម៉ាស៊ីនសាំងច្រើន ដែលមានអាយុកាលលើស 13 ឆ្នាំ ដែលបង្កើតឱកាសធំសម្រាប់ការនាំចូលរថយន្តថាមពលថ្មីពីចិន។ XPENG ដោយសារតែបច្ចេកវិទ្យាឆ្លាតវៃ និងបណ្តាញសាកថ្មរឹងមាំ អាចឆ្លើយតបទៅនឹងតំរូវការកើនឡើងនៃការធ្វើដំណើរពណ៌បៃតង។



កិច្ចសហការនេះតំណាងឱ្យការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃធនធានជាច្រើន។ Xpeng Motors ផ្តល់នូវបច្ចេកវិទ្យាផលិតផលទំនើប និងឥទ្ធិពលម៉ាក SDB Group មានធនធានក្នុងស្រុកយ៉ាងទូលំទូលាយ និងការយល់ដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក ហើយក្រុមហ៊ុន Guangzhou Nanling Motors នាំមកនូវបទពិសោធន៍គ្រប់គ្រង និងសមត្ថភាពប្រតិបត្តិការក្នុងវិស័យអគ្គីសនីថ្មី។ កិច្ចសហការនេះមិនត្រឹមតែគាំទ្រយ៉ាងសកម្មនូវការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបញ្ចូលសន្ទុះយ៉ាងខ្លាំងទៅក្នុងការផ្លាស់ប្តូរក្នុងតំបន់ទៅកាន់ការដឹកជញ្ជូនបៃតងផងដែរ។

The Only Official Authorized Store in Cambodia / សាខាផ្លូវការតែមួយនៅកម្ពុជា

  • Address / អាសយដ្ឋាន:XPENG Cambodia Original
  • Phone / ទូរស័ព្ទ:0764505677

ផ្នែកសារ​ព័ត៌មាន៖ អំពី Guangzhou Nanling Automobile Group

បង្កើតឆ្នាំ 1999 មានមូលធនចុះបញ្ជី 1.43 ពាន់លានយុអាន ទំហំអាជីវកម្មលើស “សតវត្សរ៍លាន” ជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនលក់រថយន្តចិនកំពូលទាំង 100 ក្នុងរយៈពេល 16 ឆ្នាំជាប់ៗគ្នា។ មានសាខាជាង 100 និងបុគ្គលិកជិត 3000 នាក់។

អាជីវកម្មសំខាន់ៗ រួមមាន៖ លក់រថយន្ត សេវាកម្មក្រោយលក់ ផ្គត់ផ្គង់គ្រឿងបន្លាស់ ហិរញ្ញវត្ថុ/ធានារ៉ាប់រង រថយន្តដៃពីរ ចល័តភាព និងការពង្រីកទីផ្សារបរទេស។ ម៉ាកដែលកំពុងដំណើរការរួមមាន៖ HarmonyOS Auto (Shangjie/AITO ជាដើម) DENZA XPENG IM Lantu Mercedes-Benz FAW-Audi ជាដើម ជាង 20 ម៉ាក។ ក្រុមហ៊ុនមានគោលការណ៍សេវា “Nanling Service, Make You Moved” ដើម្បីផ្តល់បទពិសោធន៍ល្អបំផុតដល់ម្ចាស់រថយន្ត។

នៅក្រៅប្រទេស ក្រុមហ៊ុន Guangzhou Nanling Automobile កំពុងពង្រីកយ៉ាងសកម្មនៅក្រៅប្រទេស ហើយបានចូលទីផ្សារដោយជោគជ័យដូចជា Uzbekistan និង Cambodia។ តាមរយៈការកសាងបណ្តាញលក់ និងសេវាកម្មជាមួយដៃគូក្នុងស្រុក វាកំពុងជួយលើកកម្ពស់សកលភាវូបនីយកម្មនៃរថយន្តអគ្គីសនីឆ្លាតវៃថ្មីរបស់ប្រទេសចិន។

ក្រុមហ៊ុន SDB Group
ជាសហគ្រាសបម្រើវិស័យរថយន្តទូលំទូលាយនៅប្រទេសកម្ពុជា ដែលមានអាជីវកម្មរួមមានក្រុមហ៊ុនធានារ៉ាប់រងរថយន្ត និងក្រុមហ៊ុនហិរញ្ញវត្ថុសម្រាប់រថយន្ត។ ក្រុមហ៊ុនផ្តោតលើទីផ្សាររថយន្តកម្រិតមធ្យមខ្ពស់ និងប្រណិត ហើយជាដៃគូតំណាងចែកចាយម៉ាករថយន្តដូចជា Li Auto(理想)、Lynk & Co(领克)、AITO(问界) ជាដើម។ ការិយាល័យកណ្ដាលស្ថិតនៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុនមានមជ្ឈមណ្ឌលលក់ និងសេវាកម្មសម្រាប់រថយន្តអគ្គិសនីថ្មីជាច្រើន និងបណ្តាញសាកភ្លើង នៅទីក្រុង ភ្នំពេញ, ក្រុងព្រះសីហនុ, សៀមរាប និង ប៉ោយប៉ែត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើកឡានយូរហើយ ធ្លាប់ដាក់លេខ ‘N’ ដែរទេ! វាមានប្រយោជន៍ណាស់ពេលជួបបញ្ហាទាំងនេះ

ចង្កឹះលេខ ‘N’ តំណាងឲ្យពាក្យ ‘Neutral’ ដោយនៅពេលដាក់លេខនេះ គឺវានឹងផ្តាច់ម៉ាស៊ីនចេញពីកង់រថយន្ត។ បើនិយាយឲ្យងាយយល់ ពេលដាក់ ‘N’គឺអាចឲ្យមនុស្សរុញរថយន្តទៅមុខ ថយក្រោយបាន។ អ៊ីចឹងតើក្នុងស្ថានភាពណាខ្លះ ដែលអ្នកបើកបរ គួរដាក់លេខ ‘N’?

១. ពេលស្ថិតក្នុងការកកស្ទះចរាចរណ៍ ឬចាំស្តុបយូរ៖ បើស្ថិតនៅលើផ្លូវរាបស្មើ គឺគួរដាក់ ‘N’ ដើម្បីកុំឲ្យពិបាកជាន់ហ្វ្រាំងយូរចុកជើង។ អ្នកអាចដាក់ ‘P’ក៏បាន គ្រាន់តែថា បើមានរថយន្តបុកពីក្រោយ វាអាចប្រឈមនឹងការខូចប្រអប់លេខ។ យ៉ាងណាមិញ សម្រាប់រថយន្តដែលមានមុខងារ Auto Hold គឺកាន់តែងាយស្រួលជាងនេះទៀត។

២. ពេលជាប់ផុង៖ នៅពេល​មិនអាចបើកចេញពីការជាប់ផុងបាន ជម្រើសមានតែ១គត់ គឺដាក់ ‘N’ ដើម្បីឲ្យមនុស្សអាចរុញចេញបាន ឬអាចឲ្យយានយន្តផ្សេង អូសទាញចេញបាន។

៣. ពេលលាងរថយន្ត៖ នៅកន្លែងលាងរថយន្តដោយប្រើប្រព័ន្ធស្វ័យប្រវត្តិ គឺគេតម្រូវឲ្យដាក់ ‘N’ ដើម្បីអាចឲ្យខ្សែ conveyor belt អាចរុញរថយន្តចូលលាងបាន។

៤. ពេលរថយន្តខូចតាមផ្លូវ៖ ប្រសិនបើរករថយន្តស្ទូចមិនបានទេ គឺមានតែរករថយន្តជួយសណ្តោង ហើយដើម្បីអាចអូសសណ្តោងបាន គឺរថយន្តដែលខូចនោះ ត្រូវដាក់ ‘N’។

៥. ពេលដាច់ហ្រ្វាំង៖ ការដាក់ ‘N’ ក៏ជាវិធីមួយផងដែរ ដែលជួយបន្ថយល្បឿនរថយន្ត។ ជាមួយគ្នានេះ គឺគួរដាក់ហ្វ្រាំងដៃបន្ថែម ដើម្បីអាចឲ្យរថយន្តឈប់បានកាន់តែលឿន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr បញ្ចេញឡាន EV ថ្មីរបស់ខ្លួន អាចបើកបរបានចម្ងាយដល់ទៅ ៨០០គ.ម ឯណ្ណោះ!

បន្ទាប់ពីបានបង្ហាញចេញនូវផែនការថ្មីដើម្បីបង្កើននូវចំនួនលក់រថយន្តថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានប្រកាសបង្ហាញចេញ និងបើកទទួលកក់នូវរថយន្តស៊េរីថ្មី Zeekr 7X ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៥ នេះតែម្តង។

រថយន្ត Zeekr 7X ឆ្នាំ២០២៦ នេះ មានប្រវែង ៤ ៨២៥ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦៦៦ ម.ម និងប្រវែងគម្លាតកង់ ២ ៩២៥ ម.ម។ វាដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបានសរុប ៤៩៦សេះ ផ្គួបជាមួយអាគុយទំហំ ៧៥គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៦២០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបានសរុប ៤៩៦សេះ ផ្គួបជាមួយអាគុយទំហំ ១០៣គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៨០២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ២ (AWD) អាចផលិតកម្លាំងបានសរុប ៧៨៤សេះ ផ្គួបជាមួយអាគុយទំហំ ១០៣គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៧១៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

លើសពីនេះ រថយន្តនេះ ក៏ទទួលបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដែលអាចសាកពី ១០% ទៅ ៨០% ក្នុងរយៈពេល ១០នាទីផងដែរ។

គួរបញ្ជាក់ថា ក្រៅពីនេះ រថយន្តនេះ​ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរ Geely G-Pilot H7 advanced driving assistance system ព្រមទាំងអេក្រង់កម្សាន្តទំហំ ១៥អ៊ីញ និងអេក្រង់ LCD ទំហំ ១៣អ៊ីញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG G63 ម៉ូឌែលថ្មីរចនាផ្តោតលើការបើកបរ Off-Road ដាក់លក់ជាមួយតម្លៃ៣៨ម៉ឺនដុល្លារ

រថយន្ត Mercedes-AMG G63 Offroad Pro ស៊េរីឆ្នាំ២០២៦ ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសអូស្រ្ដាលី ជាមួយតម្លៃចាប់ពី ៣៨៣ ៩០០ដុល្លារ ថ្លៃជាងរថយន្ត AMG G63 ម៉ូឌែលស្តង់ដារដល់ទៅ ១៥ ៥០០ដុល្លារ។

DriveMercedes-AMG G63 Offroad Pro 2026 រចនាជាពិសេស សម្រាប់ការបើកបរបែប Off-Road និងការប្រើប្រាស់ប្រចាំថ្ងៃ។ សម្រាប់ម៉ូឌែលថ្មីនេះទទួលបានការអាប់ដេតបន្ថែមជាច្រើនដូចជា៖ការបំពាក់មកជាមួយប្រពន្ធ AMG Traction Pro ដែលគ្រប់គ្រងការបែងចែកកម្លាំងបង្វិល ទៅកង់នីមួយៗតាមរយៈកម្រិតដែលអាចលៃតម្រូវបានចំនួនប្រាំពីររបៀប ដើម្បីបង្កើនកម្លាំងអូសទាញក្នុងលក្ខខណ្ឌផ្លូវរអិល។

ម៉ូឌែល G-Wagen ពិសេសនេះ ក៏មានបំពាក់ជាមួយប្រព័ន្ធ AMG Active Ride Control លក្ខណៈផ្តាច់មុខផងដែរ ដើម្បីបង្កើនកម្រិតបត់បែនរបស់កង់ និងប្រព័ន្ធបូម សម្រាប់ការបើកបរបែប Off-Road។

សម្រាប់ប្រព័ន្ធ Active Ride Control រួមបញ្ចូលទាំងកញ្ចប់ទប់លំនឹងសកម្ម (active stabilisation package) ជាមួយនឹងការកំណត់ឧបករណ៍ទប់រំញ័រ (damper settings) សម្រាប់បើកបរពិបាក ដែលត្រូវបានកែសម្រួលជាពិសេស ដោយសម្រេចបានតាមរយៈពីស្តុងទប់រំញ័រដែលមានអង្កត់ផ្ចិតកាន់តែធំ និងបំពង់ផ្ទុកសម្ពាធកាន់តែធំ។

Driveបន្ថែមពីនេះវាក៏មានប្រព័ន្ធ AMG Active Balance Control ដែលផ្ដល់ជម្រើសកំណត់ការទប់រឹង ការយោលឬឃ្លោងរបស់តួរថយន្តចំនួនបីកម្រិត ដើម្បីបង្កើនលំនឹងក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវដូចជាផ្លូវដី, ក្រួស, ថ្ម និងផ្លូវលំបាកផ្សេងទៀត។

ម៉ូឌែល Offroad Pro នេះភ្ជាប់មកជាមួយសំបកកង់សម្រាប់បើកបរគ្រប់ស្ថានភាពផ្លូវ (all-terrain tyres) ជំនួសឲ្យសំបកកង់ធម្មតា លេងបន្ថែមជាមួយថាសកង់អាលុយមីញ៉ូមទំហំ 20អុីញពណ៌ខ្មៅរលោង។ សម្រាប់រថយន្ដម៉ូឌែលក៏មានបំពាក់ជាកាបាំងភក់នៅផ្នែកខាងក្រោយ និងកម្រាលកៅស៊ូនៅក្នុងកាប៊ីន និងកន្លែងផ្ទុកឥវ៉ាន់។


សម្រាប់ម៉ូឌែល Offroad Pro ក៏មានសមត្ថភាពផ្ទុកទំនិញកាន់តែច្រើនផងដែរ ដោយសារតែមាន កាងសម្រាប់ដាក់ឥវ៉ាន់លើដំបូលស្តង់ដារដែលអាច ដើរពីលើបាន និងជណ្ដើរឡើងខាងក្រោយ។

ចំពោះកាប៊ីនខាងក្នុងក៏ត្រូវបានបំពាក់ដោយ ចង្កូត AMG Performance ស្រោបដោយស្បែក Nappa, ឧបករណ៍បំពងសំឡេង Burmester, កន្លែងសាកទូរស័ព្ទឥតខ្សែនិងប្រអប់ដាក់កែវដែលអាចគ្រប់គ្រងសីតុណ្ហភាពផងដែរ។

រថយន្ត G63 Offroad Pro ដំណើរការដោយម៉ាស៊ីនសាំងចំណុះ 4.0 លីត្រ twin-turbocharged ទំហំ8សុីសាំង ផ្គូផ្គងជាមួយប្រអប់លេខអូតូ 9វគ្គដូចទៅនឹងម៉ូដែលស្តង់ដារដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបង់ពន្ធផ្លូវនឹងបញ្ចប់ត្រឹមចុងខែវិច្ឆិកា! ចុះបើទើបទិញ​រថយន្តថ្មីក្នុងខែធ្នូ តើត្រូវបង់ពន្ធដែរឬអត់?

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ នឹងត្រូវបិទបញ្ចប់​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះហើយ។ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលទេនោះ ម្ចាស់យានយន្ត​នឹងត្រូវទទួលការផាកពិន័យបង់ពន្ធ ១០០% នៃប្រាក់ពន្ធត្រូវបង់។ ចុះបើរថយន្តថ្មីនោះ ទើបតែទិញនៅក្នុងខែធ្នូវិញ តើនឹងត្រូវបង់ពន្ធដែរ ឬយ៉ាងណា?

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា៖ ចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទទាំងឡាយណា ដែលមានបង្កាន់ដៃបង់ពន្ធនាំចូល ចេញក្នុងខែធ្នូ ត្រូវបានអនុញ្ញាតឲ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់។

យ៉ាងណាមិញ សម្រាប់យានយន្តដែលមានបណ្ណសម្គាល់យានយន្ត ឬកាតគ្រី ចេញលើកដំបូង​ក្នុងខែធ្នូ គឺត្រូវបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២៥នេះដូចគ្នា ប៉ុន្តែត្រូវបានលើកលែងការបង់ប្រាក់ពិន័យ។

គួរដឹងដែរថា ចំពោះយានយន្តថ្មី​ដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២សន្លឹក តាមទម្រង់ VT 001 របស់អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយឯកសាររួមមាន បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះ​រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញ FCB 8 របស់ខ្លួន មានតម្លៃតែ ៥មុឺនដុល្លារប៉ុណ្ណោះ!

បន្ទាប់ពីមានការចែកចាយនូវរូបភាពជាច្រើននៅក្នុងបណ្តាញសង្គម ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD Fang Cheng Bao Bao 8 របស់ខ្លួនហើយ ដោយក្នុងនោះ មានតម្លៃលក់ចាប់ពីតែ ៥៣ ២០០ដុល្លារ ដល់ ៥៦ ០០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ រថយន្ត Fang Cheng Bao Bao 8 នេះ មានប្រវែង ៥ ១៩៥ ម.ម ទទឹង ១ ៩៩៤ ម.ម កម្ពស់ ១ ៨៧៥ ម.ម និងប្រវែងគម្លាតកង់ ២ ៩២០ ម.ម។ វាមានការរចនាមកជាមួយរូបរាងបែប Off-Roads និងអំណាច ដែលរួមបញ្ជូលជាមួយកាងធំៗ ក៏ដូចជាសំបកកង់ប្រភេទ Off-Roads និងថាសកង់ទំហំធំជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការបើកបរ Huawei Qiankun Intelligent Driving ADS 4.0 system ផងដែរ។

សម្រាប់ផ្នែកថាមពលវិញ គឺដំណើរការដោយម៉ាស៊ីន ២,០ លីត្រ Turbo និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៧៣៨សេះ និងកម្លាំងរមួល ៧៦០ញ៉ូតុនម៉ែត្រ។ ក្នុងនោះ វាគឺអាចបើកបរបានចម្ងាយ ១២៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ២០០គីឡូម៉ែត្រ។

ចំពោះផ្នែកខាងក្នុង គឺទទួលបាននូវអេក្រង់កម្សាន្តទំហំ ១៧,៣ និង ១២,៣អ៊ីញ, អេក្រង់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់ AR-HUD ទំហំ ៥០អ៊ីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+