ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តចេញផ្សែង សុទ្ធតែបញ្ជាក់ពីកំហូចផ្សេងៗទៅតាមពណ៌របស់វា

ពេលឃើញរថយន្តចេញផ្សែងតាមបំពង់ស៊ឺមុំាង សូមកុំទាន់ភ័យស្លន់ស្លោរពេកអី ដោយលោកអ្នកគ្រាន់តែពិនិត្យឲ្យបានច្បាស់លាស់​របស់ផ្សែងនោះ ថាតើវាចេញផ្សែងតិច ឬច្រើន មានពណ៌អ្វី ហើយចេញផ្សែងរាល់ពេលណាខ្លះ ដើម្បីអាចកំណត់បញ្ហារបស់​វា សម្រាប់ជំហានដំបូង។

១. ផ្សែងពណ៌ស

បើបញ្ឆេះរថយន្តនៅពេលមានអាកាសធាតុត្រជាក់ ឃើញចេញផ្សែង​ពណ៌សស្រាល នោះគឺវាមិនមានបញ្ហាអ្វីឡើយ ព្រោះវាជាចំហាយទឹកតែប៉ុណ្ណោះ។ ប៉ុន្តែបើចេញផ្សែងសក្រាស់ និងមានធុំក្លិនដូចទឹកស្អំទៀតនោះ វាបង្ហាញថា ទឹកស្អំ​បានលេចចូលទៅដល់បន្ទប់ចំហេះ ហើយត្រូវបានដុតជាមួយខ្យល់ និងឥន្ធនៈ។ មូលហេតុនៃការលេចជ្រាបនេះ អាចបណ្តាលមកពីការឆេះរ៉ងក្បាលគុយឡាស់ ឬប្រេះក្បាលស៊ីឡាំងជាដើម។

២. ផ្សែងពណ៌ខៀវ ឬប្រផេះ

រថយន្តចេញផ្សែងពណ៌ខៀវ ឬពណ៌ប្រផេះ គឺវាបង្ហាញយ៉ាងច្បាស់ថា ប្រេងម៉ាស៊ីន​រថយន្តត្រូវបានលេចចូលដល់ក្នុងបន្ទប់ចំហេះ និងត្រូវបានដុតជាមួយខ្យល់ និងឥន្ធនៈ ផងដែរ ហើយនេះគឺជាមូលហេតុដែលធ្វើឲ្យរថយន្តបាត់ប្រេង។ កត្តាដែលបណ្តាលឲ្យលេចប្រេងនេះ រួមមានដូចជា ការសឹកក្រ​វាត់ពីស្តុង រិញស៊ូប៉ាប់អស់គុណភាព ឆេះរ៉ងក្បាលគុយឡាស់ ចាក់ប្រេងម៉ាស៊ីនលើស និងការខូចវ៉ាល់ PCV ដែលធ្វើឲ្យសម្ពាធប្រេងកើនឡើង។ ក្រៅពីនេះ វាក៏ពាក់ព័ន្ធ​នឹង​ការលេចប្រេងប្រអប់លេខ និងបញ្ហាទាក់បូ​ផងដែរ។

៣. ផ្សែងខ្មៅ

បើរថយន្តចេញផ្សែងពណ៌ខ្មៅ គឺភាគច្រើនពាក់ព័ន្ធនឹងឥន្ធនៈ ដែលវាត្រូវដុតច្រើនពេក ធៀបជាមួយល្បាយខ្យល់។ មូលហេតុនេះបណ្តាលមកពី តម្រងខ្យល់អស់គុណភាព ខូចប៊ិចសាំង និងខូចសេនស័រ Mass Airflow ដែលធ្វើឲ្យវាបញ្ជូនទិន្នន័យខ្យល់​មិនត្រឹមត្រូវ សម្រាប់ដុតចំហេះជាមួយឥន្ធនៈ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញ Land Cruiser Mini តែកម្លាំងម៉ាស៊ីនប៉ុនភីកអាប់

បន្ទាប់ពីមានការផ្សព្វផ្សាយជាច្រើន​ប្រមាណជាង២ឆ្នាំមក ទីបំផុត​ Toyota បាន​បញ្ចេញជាផ្លូវការនូវកូនរថយន្តថ្មីមួយម៉ូឌែល Land Cruiser FJ ឬអាចហៅក្រៅថា Land Cruiser Mini នៅថ្ងៃទី២០ ខែតុលា ពោលគឺបញ្ចេញមុន​ព្រឹត្តិការណ៍ពិព័រណ៌ Japan Mobility Show ដែលនឹងធ្វើឡើង​នៅចុងខែតុលានេះ។

កូនរថយន្តបែប Off-road នេះ មាន​ប្រវែង ៤,៥ម៉ែត្រ កម្ពស់ ១,៨ម៉ែត្រ ទទឹង ១,៩ម៉ែត្រ និងគម្លាតពីកង់មុខទៅក្រោយ ២,៥ម៉ែត្រ។ យ៉ាងណាមិញ ទំហំប៉ុណ្ណេះ មិនតូចទេ បើប្រៀបធៀបនឹងរថយន្តមួយចំនួន ហើយលើសពីនេះ វាបំពាក់​ម៉ាស៊ីនប៉ុនរថយន្តភីកអាប់ទៅហើយគឺ​ម៉ាស៊ីន ២,៧លីត្រ ផលិតបានកម្លាំង ១៦១សេះ និងកម្លាំងរមួល ២៤៥ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ ៦វគ្គ។

ទោះជាយ៉ាងណាក៏ដោយ Toyota មិនបានបញ្ជាក់លម្អិតអំពីរថយន្តនេះទេ។ បើផ្អែកតាមរូបភាព ការឌីហ្សាញ​ធ្វើរាងបែបប្រអប់ជ្រុងៗ ចង្កៀងមុខក្រោយមានទម្រង់ជាអក្សរ C និងមានកាងដំបូល។ ចំណែកផ្នែកកាប៊ីនគឺឃើញមានកុងទ័រឌីជីល និងអេក្រង់ថាច់ស្រ្គីន​នៅចំកណ្តាល។

Toyota នឹងមិននាំយករថយន្តនេះ ចូលទីផ្សារអាមេរិក ឬ អឺរ៉ុបនោះទេ ប៉ុន្តែនឹងផ្តោតទៅលើទីផ្សារអាស៊ីអាគ្នេយ៍ អាហ្វ្រីក អាមេរិកឡាទីន និងមជ្ឈិមបូព៌ា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពជោគជ័យរបស់ BYD Shark 6 បានត្រួសត្រាយផ្លូវសម្រាប់រថយន្ត Denza B5 និង B8 នៅអូស្ត្រាលី

ក្រុមមហ៊ុន Denza ដែលម៉ាកយីហោកំពូលមួយរបស់ BYD ទើបតែចាប់ផ្ដើមលក់រថយន្ដនៅក្នុងប្រទេសអូស្ត្រាលី កំពុងរំពឹងថានឹងអាចទាក់ទាញអតិថិជនបន្ថែម លើរថយន្ដ SUV PHEV បែប Off-Road របស់ខ្លួនទាំង២ម៉ូឌែល ដែលមានឈ្មោះល្បីរួចមកហើយ។

BYD Shark 6 success paved the way for Denza B5 and B8 premium off-road SUVsតាមរំពឹងទុកក្រុមហ៊ុន Denza នឹងក្លាយជាយីហោរងចិនលំដាប់កំពូលមួយ ក្នុងចំណោមម៉ាកយីហោចិនដ៏ទៃកំពុងលេចធ្លោខ្លាំងនៅទីផ្សារប្រទេសអូស្ត្រាលី។ សម្រាប់ម៉ាកតែយីហោគាំទ្រដោយក្រុមហ៊ុន BYD នេះជឿជាក់ថា ខ្លួនអាចបង្កើតកន្លែងសម្រាប់ខ្លួនក្នុងការឈរជើងប្រកួតប្រជែងជាមួយគូប្រជែងធំៗដូចជា៖ BMW, Audi និង Lexus ដោយសារតែយុទ្ធនាការដំបូងរបស់ខ្លួនផ្តោតសំខាន់លើរថយន្ត SUV សម្រាប់បើកបរលើផ្លូវលំបាក (off-road)។

ក្រុមហ៊ុន Denza នឹងសម្ពោធនៅចុងឆ្នាំនេះ ប៉ុន្តែការប្រគល់រថយន្ដដល់អតិថិជនរំពឹងថានឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៦។ សម្រាប់រថយន្ដ Denza B5 និងរថយន្ត B8 គឺជាប្រភេទ SUV បែប Off-Road ប្រើប្រាស់ប្រព័ន្ធថាមពល (plug-in hybrid powertrains) ។

BYD Shark 6 success paved the way for Denza B5 and B8 premium off-road SUVsយោងតាមលោក Mark Harland ដែលជាប្រធានក្នុងតំបន់របស់យីហោនេះ បានឲ្យដឹងថាថយន្ត BYD Shark 6 ដែលបានលក់បានចំនួន ១៤ ១១១ គ្រឿងរួចមកហើយនៅក្នុងឆ្នាំនេះ ដែលបានជំរុញឱ្យ Denza ផ្តោតគោលដៅលើទីផ្សាររថយន្តផ្លូវលំបាក (off-road) ជាមុនសិន។

លោក Harland បានប្រាប់សារព័ត៌មាន Drive ថា៖ «ខ្ញុំគិតថាយើងកំពុងនាំមកនូវសំណើថ្មី និងខុសប្លែកទាំងស្រុងចូលក្នុងទីផ្សារ។ ជាក់ស្ដែងដូចជារថយន្ត BYD Shark បានធ្វើឲ្យទីផ្សាររថយន្តភីកអាប់ មានការប្រែប្រួលខ្លាំង យើងគិតថាយើងក៏អាចធ្វើឲ្យទីផ្សាររថយន្តធំៗមានការប្រែប្រួលបានផងដែរ ដោយការផ្តល់ជូននូវប្រព័ន្ធថាមពលពិសេស ដែលគ្មាននរណាម្នាក់មាន ហើយជាការរួមបញ្ចូលគ្នាតែមួយគត់នៃបច្ចេកវិទ្យា និងភាពប្រណិតក្នុងកម្រិតតម្លៃដែលក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតភាគច្រើនមិនអាចធ្វើបាន»។

BYD's hybrid EV ute that could rival Australia's bestselling vehicles goes on sale | Electric vehicles | The Guardian

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng Nissan បញ្ចេញឡានសាំងថ្មីរបស់ខ្លួន មានបំពាក់ប្រព័ន្ធកាប៊ីនឆ្លាតវៃ HarmonySpace 5 របស់ Huawei!

ដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំរបស់អតិថិជន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng Nissan បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Nissan Teana ដែលជារថយន្តប្រើសាំងដំបូងគេនៅពិភពលោកដែលទទួលបាននូវប្រព័ន្ធ Huawei HarmonyOS Cockpit របស់ខ្លួនហើយ ដោយក្នុងនោះ វាគឺត្រូវបានប្រកាសបង្ហាញចេញនៅក្នុងខួបលើកទី ៤០ របស់ក្រុមហ៊ុន Dongfeng Nissan ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៤៤៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ។ វាដំណើរការដោយម៉ាសុីនសាំង 2.0T VC-Turbo ផលិតកម្លាំងបាន ២៤៣សេះ និងកម្លាំងរមួល ៣៧១ញ៉ូតុនម៉ែត្រ។ លើសពីនេះ ក៏ទទួលបាននូវប្រអប់លេខ CVT ចំនួន ៨វគ្គផងដែរ។

ចំណែកការឌីស្សាញវិញ ក៏ត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធកាប៊ីន HarmonySpace 5 ដែលដំណើរការដោយ បច្ចេកវិទ្យា HarmonyOS និង Huawei Sound ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតវិញ មិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្ពុជា ជាផ្នែកមួយរបស់ XPENG នៃតម្រាយផ្លូវ ៥០០០គ.ម សាកភ្លើង EV ល្បឿនលឿននៅអាស៊ាន

នៅថ្ងៃទី២០ ខែតុលានេះ ក្រុមហ៊ុន XPENG បាន​ប្រកាសជាផ្លូវការក្នុងការបញ្ចេញ​រថយន្តនៅកម្ពុជា រាប់ចាប់ពីម៉ូឌែល X9 MPV, G6, G7, G9 SUVs រហូតដល់ P7+ និង MONA MO3។

XPENG ក៏បាន​បញ្ជាក់​ពីការបើកជំពូកថ្មី​នៃបច្ចេកវិទ្យាសាកភ្លើង​សម្រាប់​រថយន្តអគ្គិសនីកម្លាំង 800V ដ៏ជឿនលឿនរបស់​ខ្លួន​នៅក្នុងប្រទេសនេះផងដែរ។

គួរដឹងថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ាន៥ នៃគម្រោង​បណ្តាញ​សាកភ្លើង​ EV តាមបណ្តោយផ្លូវហាយវេដែលមានប្រវែងសរុប ៥០០០គីឡូម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការ​រវាង XPENG និងក្រុមហ៊ុន Charge+។

ប្រទេសអាស៊ាន ៥ ដែលស្ថិតនៅតាមបណ្តោយ​បណ្តាញសាកភ្លើង EV របស់ក្រុមហ៊ុនទាំង២នេះ រួមមាន សិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា និងវៀតណាម ដែលអាចឲ្យសាកភ្លើងរថយន្ត XPENG ពី ១០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១២នាទីប៉ុណ្ណោះ។ គម្រោងនេះ ធ្វើឡើងជាពិសេសសំដៅដល់អ្នកប្រើប្រាស់ EV ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ PHEV របស់ Jetour អាចបើកបរបានចម្ងាយ ១ ៤០០គ.ម មានកម្លាំង ៨៩២សេះ ដាក់លក់ក្នុងតម្លៃចាប់ពីជាង៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Chery បានប្រកាសដាក់លក់រថយន្ដ SUV PHEV បែប Off-road ម៉ូឌែល Jetour  G700 ជាផ្លូវការដផ្ដល់ជូនជាមួយជម្រើស៤ម៉ូឌែលផ្សេងគ្នា ក្នុងតម្លៃចាប់ពី ៣២៩ ៩០០យ័ន ដល់ ៤១៤ ៩០០យ័ន ឬស្មើនិង ៤៦ ៣០០ ដល់ ៥៨ ២០០ ដុល្លារ។

រថយន្ដនេះបានបំពាក់ប្រព័ន្ធ Hybrid Kunpeng CDM-O របស់ក្រុមហ៊ុន Chery ដំណើរការដោយម៉ាស៊ីនចំណុះ ២.០ និង ម៉ូទ័រអគ្គិសនីចំនួន២ ភ្ជាប់ជាមួយ ប្រអប់លេខ DHT ២វគ្គ អាចផលិតកម្លាំងសរុបបាន ៨៩២ សេះ កម្លាំងរមួល ១ ១៣៥ ញូតុនម៉ែត្រនិងបអាចង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៤.៦ វិនាទី សម្រាប់គ្រប់ស៊េរីទាំងអស់។ចំ​ពោះម៉ាស៊ីនចំណុះ ២.០ របស់វាអាចផលិតកម្លាំងបាន ២០៨សេះ កម្លាំងរមួល ៣៤០ញូតុនម៉ែត្រ និងមានប្រសិទ្ធភាពកម្ដៅ (thermal efficiency) ៤៥.៥%។

Jetour G700 PHEV បានបំពាក់មកជាមួយអាគុយ Shenxing ទំហំ 31.4kWh ប្រភេទ 4C ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ផ្តល់នូវចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបាន ១៥០ គីឡូម៉ែត្រ  ខណៈប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៤០០ គីឡូម៉ែត្រ នៅពេលចាក់សាំងពេញចំណុះ ១០០លីត្រ និងសាកថ្មមួយពេញ។  សម្រាប់ការសាកថ្មលឿន (Fast charging) រថយន្តនេះចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ ដើម្បីសាកថ្មពី ២០% ដល់ ៨០%។

សម្រាប់រថយន្ដ Jetour G700 PHEV ម៉ូឌែលមូលដ្ឋានត្រូវបានបំពាក់ដោយ ប្រព័ន្ធជំនួយការបើកបរទំនើប Falcon 500 របស់ក្រុមហ៊ុន Chery គាំទ្រដោយ ឧបករណ៍ចាប់សញ្ញា ចំនួន២៨គ្រាប់។ ខណៈម៉ូឌែលខ្ពស់បំផុតត្រូវបានបំពាក់ដោយ ប្រព័ន្ធ Falcon 700 ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើ ប្រព័ន្ធ Qiankun ADS 4.0 របស់ក្រុមហ៊ុន Huawei ដោយមានការគាំទ្រពី ឧបករណ៍ចាប់សញ្ញាចំនួន ៣៣គ្រាប់។

នៅផ្នែកខាងកុងរថយន្ដនេះបាបំពាក់ជាមួយអេក្រង់ទំហំ ៣៥.៤ អុីញ កម្រិត3K នៅពីក្រោយតាប្លូ, អេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K។ អេក្រង់កម្សាន្តបំពាក់ពិដានខាងក្រោយទំហំ ១៧.៣អុីញ កម្រិត 3K  ត្រូវបានលើកម៉ូឌែលខ្ពស់។ អ្វិដែលពិសេសគឺ Jetour G700 PHEV បានក្លាយជារថយន្ត SUV ទី១ ដែលបានបើកឆ្លងកាត់ ទន្លេយ៉ាងសេ (Yangtze River) ដោយជោគជ័យ ដោយបានបើកបរឆ្លងកាត់ទន្លេនេះក្នុងចម្ងាយ ១ ៤៨០ម៉ែត្រ ប្រើពេល ២២នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery បញ្ចេញថ្ម EV ថ្មីរបស់ខ្លួន អាចបើកបរបានចម្ងាយដល់ ១ ៥០០គីឡូម៉ែត្រឯណ្ណោះ!

បន្ទាប់ពីមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនជាច្រើន និងដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Chery Automobile បានប្រកាសបង្ហាញចេញនូវថ្ម EV ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានឈ្មោះថា solid-state battery ។

ក្នុងនោះ សម្រាប់ថ្ម solid-state battery នេះ គឺមានដង់ស៊ីតេថាមពលដល់ទៅ 600 Wh/kg ឯណ្ណោះ ហើយវាក៏អាចបើកបរបានចម្ងាយខ្ទង់ ១ ៥០០គីឡូម៉ែត្រ នៅពេលសាកពេញម្តងផងដែរ។

គួរបញ្ជាក់ថា ក្រៅពីសមត្ថភាពទាំងនេះ ថ្មនេះ ក៏ទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ដែលអាចការពារការឆេះនៅពេលមានកម្ដៅខ្លាំងផងដែរ ខណៈការផលិត និងសាកល្បងវិញ នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខនេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC ត្រៀមចេញរថយន្តថ្មី៣ម៉ូឌែល ប្រើសាំងសុទ្ធ អគ្គិសនីសុទ្ធ និងមួយទៀត​ជា MPV PHEV

ក្រុមហ៊ុន GAC ត្រៀមបញ្ចេញរថយន្តថ្មីស៊េរីឆ្នាំ២០២៦ ចំនួន៣ម៉ូឌែល រួមមាន GS3 Emzoom ប្រើសាំងសុទ្ធ, Aion V ប្រើអគ្គិសនីសុទ្ធ និងជាពិសេស​ MPV ចេញថ្មី គឺ M8 ប្រើ Plug-in Hybrid។

សម្រាប់ម៉ូឌែល GS3 Emzoom ប្រើម៉ាស៊ីនទាក់បូចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១៦៧សេះ និងកម្លាំងរមួល ២៧០ញូវតុនម៉ែត្រ។

ចំណែក​រថយន្ត EV សុទ្ធ Aion V បំពាក់ម៉ូទ័រ ១៥០គីឡូវ៉ាត់ និងអាគុយ ៧៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រ។

អ្វីដែលគូរចាប់អារម្មណ៍នោះ គឺរថយន្ត MPV GAC M8 ៧កៅអី ជាប្រភេទ Plug-in Hybrid ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ផលិតបានកម្លាំងសរុប ៣៦៧សេះ និងកម្លាំងរមួល ៦៣០ញូតុនម៉ែត្រ។ រថយន្តនេះ បំពាក់​អាគុយទំហំ ២៥,៥៧គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ១០៦គីឡូម៉ែត្រ រាល់ពេលសាកពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តបាត់ទឹករហូត តែមិនឃើញមានលេចជ្រាបអ្វីសោះ! តើត្រូវពិនិត្យមើលកន្លែងណាទៀត?

នៅពេលពិនិត្យត្រង់ប្លុកម៉ាស៊ីន ឃើញបាត់ទឹក គឺដំបូងបំផុត គេស្វែងរកកន្លែងដែលមានការលេចជ្រាបជាមុនសិន។ ប៉ុន្តែបើរកមិនឃើញមានកន្លែងណាលេចស្រកទឹកនោះទេ តើគេត្រូវគិតលើមូលហេតុអ្វីផ្សេងណាទៀត?

ការបាត់ទឹករបស់រថយន្ត គឺមាន​កត្តាច្រើនយ៉ាងទៀត ក្រៅតែពីការលេចជ្រាប រួមមានដូចខាងក្រោម៖

១. ឆេះរ៉ងក្បាលគុយឡាស់៖ នេះជាបញ្ហាធំជាងគេមួយ ដែលទឹកមិនលេចចេញមកក្រៅទេ តែវវាលេចជ្រាបលាយចូលប្រេងម៉ាស៊ីន ដោយសារតែរ៉ងក្បាលគុយឡាស់ខូច។ បើមាន​បញ្ហានេះកើតឡើង អ្នកអាចសម្គាល់តាមរយៈការសង្កេតមើលម៉ាកេប្រេងម៉ាស៊ីនថាវាមានជាប់សារធាតុរាវពណ៌ទឹកដោះគោឬអត់ និងពិនិត្យមើលផ្សែងពណ៌ស ចេញពីបំពង់សឺមុំាង ដោយការចេញផ្សែងនេះព្រោះទឹកបានចូលដល់បន្ទប់ចំហេះ ដែលវាត្រូវបានដុតជាមួយខ្យល់ និងឥន្ធនៈ។

២. ប្រេះក្បាលស៊ីឡាំង៖ ករណីនេះស្រដៀងនឹង​ការឆេះរ៉ងក្បាលគុយឡាស់ដែរ ព្រោះនៅពេលក្បាលស៊ីឡាំងមានការប្រេះស្រាំ ក៏វាអាចបណ្តាលឲ្យទឹកចូលលាយជាមួយប្រេងម៉ាស៊ីនផងដែរ។

៣. ខូចស្នូលកម្តៅ (Heater Core)៖ វាគឺ​ជាធុងទឹក (radiator) តូចមួយនៅក្នុងតាបឡូរថយន្ត។ បើ​សិន​ជា ស្នូល​កម្ដៅ​ខូច វានឹងបណ្តាលឲ្យលេចជ្រាបទឹក ដោយ​អ្នក​អាច​សម្គាល់​ដឹងបាន​ នៅ​ត្រង់កម្រាលជើងមានសើមទឹក មាន​ចំហាយ​ទឹក​ចេញ​មក​តាម​ម៉ាស៊ីន​ត្រជាក់ និង​មាន​ធំ​ក្លិន​ទឹកស្អំនៅ​ក្នុង​កាប៊ីន។

៤. ខូចគម្របធុងទឹក៖ ពេលវាខូច នឹងបណ្តាលឲ្យបាត់សម្ពាធ ជាហេតុធ្វើឲ្យទឹកពុះនិងហៀរចេញមកក្រៅ។

៥. ហួតទឹក៖ ប្រសិនបើប្រព័ន្ធទឹកដំណើរការខុសប្រក្រតីចំណុចណាមួយ ដូចជាខូចធុងទឹកជាដើម គឺវានឹងបណ្តាលឲ្យមានហួតទឹកចេញបន្តិចម្តងៗ។

៦. ខូចបូមទឹក៖ នៅពេលវាខូច វានឹងបណ្តាលឲ្យមានការលេចនៅផ្នែកខាងក្នុង ហើយក៏អាចធ្វើឲ្យទឹកចូលលាយជាមួយប្រេងម៉ាស៊ីនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM Tank 400 PHEV ថ្មីទទួលបានការអាប់ដេតបន្ថែមនឹងចាប់ផ្តើមបើកទទួលការកក់នៅថ្ងៃទី២១ខាងមុខ

រថយន្តប្រភេទ Plug-in Hybrid SUV ម៉ូឌែល Tank 400 ថ្មីរបស់ក្រុមហ៊ុន Great Wall Motor’s (GWM) នឹងចាប់ផ្តើមការបើកបញ្ជាការទិញមុននៅថ្ងៃទី ២១ ខែតុលា។ រថយន្តនេះនឹងដាក់លក់ជាជម្រើស Hi4-T ដែលមានស្រាប់ និងជម្រើសថ្មីដែលត្រូវបានបន្ថែមគឺ Hi4-Z ។

សម្រាប់ការរចនារួមរបស់រថយន្ត Tank 400 ថ្មី ភាគច្រើនរក្សាទម្រង់នៃការឌីស្សាញរបស់ម៉ូឌែលច្ចុប្បន្នដដែល ប៉ុន្តែមានការផ្លាស់ប្តូរដូចខាងក្រោម៖

  • បានបន្ថែមការតុបតែងពណ៌ខ្មៅ នៅលើកាងខាងមុខ និងបាន កែសម្រួលប្លង់បន្ទាត់ នៃការរចនា។
  • បានបន្ថែម Lidar ដែលតម្លើងនៅលើដំបូល រួមជាមួយ កាមេរ៉ាចំហៀង និងកាមេរ៉ាក្រោយ ដើម្បីគាំទ្រដល់ ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Coffee Pilot Ultra ជំនាន់ទី៣ របស់ GWM ក្នុងការអនុវត្តមុខងារ NOA (Navigate on Autopilot) បើកបរដោយស្វ័យប្រវត្ដិទាំងនៅក្នុងទីក្រុង និងលើផ្លូវហាយវេ។
  • ជម្រើសពណ៌ខាងក្រៅថ្មី គឺពណ៌ស្វាយ “Dunhuang Purple”។
  • ផ្លាកសញ្ញាក្រោយត្រូវបានអាប់ដេត: និមិត្តសញ្ញា “GWM TANK” និង “Great Wall Motors” ដាក់ឲ្យស្ថិតនៅផ្នែកខាងលើ ហើយនិមិត្តសញ្ញា “Tank 400” និង “Hi4-T / Hi4-Z” ស្ថិតនៅផ្នែកខាងក្រោម។

រថយន្ត Tank 400 ថ្មីមានប្រវែងតួខ្លួនសរុប ៤ ៩៦៤មម ទទឹង ១ ៩៧០មម កម្ពស់ ១ ៩០៥មម និងប្រវែងគម្លាតកង់មុខក្រោយ ២៨៥០មម ជាមួយទំហំនេះគឺខ្លីជាង ២១មម ធំជាង ១០មម និង ខ្ពស់ជាង ៥មម បើប្រៀបធៀបទៅនឹងម៉ូដែលបច្ចុប្បន្ន។ 

សម្រាប់ម៉ូឌែលថ្មី Hi4-Z ដំណើរដោយម៉ាស៊ីនចំណុះ 2.0 រួមបញ្ចូលជាមួយចំនួនគឺម៉ូទ័រអគ្គិសនី P2 និង P4។ ចំពោះម៉ាស៊ីនចំណុះ 2.0 របស់វាអាចផលិតកម្លាំងអតិបរមាបាន ២៤៨សេះ)និងកម្លាំងរមួលអតិបរមា ៣៨០ ញូតុនម៉ែត្រ។ ចំណែកម៉ូទ័រអគ្គិសនី P2 អាចផលិតកម្លាំងអតិបរមា ២៨៨សេះ រីឯម៉ូទ័រអគ្គិសនី P4 អាចកម្លាំងអតិបរមា ៣២២សេះ។

បើនិយាយពីកម្រិតសុីប្រេង Tank 400 PHEV មានអត្រាសុីប្រេងតែ ៨.៣ លីត្រ ក្នុង១០០គីឡូម៉ែត្រ។ រថយន្ដនេះក៏បានបំពាក់មកជាមួយអាគុយប្រភេទ Ternary Lithium ទំហំ ៥៩.០៥គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបរបានរយៈចម្ងាយ ២០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

នៅផ្នែកខាងក្នុងរថយន្ដនេះ ការរចនាផ្ទៃខាងក្នុងបានបំពាក់មកជាមួយអេក្រង់កុងទ័រ LCD ទំហំ ១២.៣ អុីញ, អេក្រង់កម្សាន្ដទំហំ ១៥.៦អុីញ ដំណើរការប្រព័ន្ធប្រតិបត្តិការ Coffee 3 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន GWM៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+