ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng បញ្ចេញឡាន EV ថ្មីរបស់ខ្លួន មានតម្លៃក្រោម ១មុឺនដុល្លារ អាចបើកបរបានចម្ងាយ ៤៣០គ.ម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Dongfeng Nammi 01 ប្រភេទប្រើថាមពលអគ្គីសនីសុទ្ធ (EV) ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃលក់ចាប់ពី ៨ ៤០០ ដុល្លារ ដល់ ១៣ ០០០ដុល្លារប៉ុណ្ណោះ នៅក្នុងប្រទេសចិន។

រថយន្ត Dongfeng Nammi 01 មានប្រវែងតួខ្លួនសរុប ៤ ០២០ ម.ម ទទឹង ១ ៨១០ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៦៣ ម.ម ។ វាដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ (FWD) អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៦០ញ៉ូតុនម៉ែត្រ។ ចំណែកផ្នែកអាគុយ រថយន្តនេះ ក៏ទទួលបាននូវកញ្ចប់អាគុយទំហំ ៣១,៤៥ និង ៤២,៣គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៣៣០ និង ៤៣០គីឡូម៉៉ែត្រផងដែរ។

ជាមួយគ្នានេះ សម្រាប់ការឌីស្សាញវិញ ក៏ទទួលបាននូវយ៉ាន់កង់ស្ព័រទំហំ ១៧អ៊ីញ, អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អ៊ីញ ព្រមទាំងកន្លែងសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ ក៏ដូចជាប្រព័ន្ធ V2L និងប្រព័ន្ធកាមេរ៉ា Panoramic 540° ផងដែរ។ លើសពីនេះ ក៏ទទួលបាននូវមុខងារជំនួយអ្នកបើកបរជាច្រើនរួមទាំងហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ (AEB) ផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការពិត រថយន្ត PHEV បំពុលបរិស្ថានសឹងតែដូចរថយន្តសាំងសុទ្ធទៅហើយ

ការស្រាវជ្រាវថ្មីបានរកឃើញថា ការប្រើរថយន្ត​សាំងលាយអគ្គិសនី PHEV គឺមានការបំពុលបរិស្ថាន​តិចជាងរថយន្តចំហេះក្នុងសុទ្ធតិចតួចណាស់ ពោលគឺវានៅតែជាប្រភេទរថយន្តដែល​មិនអាចជួយដល់បរិស្ថាននោះទេ។ នេះបើតាម​របាយការណ៍របស់​អង្គការដឹកជញ្ជូន និងបរិស្ថាន ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា។

នៅពេលធ្វើតេស្តក្នុងបន្ទប់ពិសោធន៍ គេរកឃើញថា រថយន្ត PHEV មានការបំពុលឧស្ម័នកាបូនឌីអុកស៊ីត តិចជាងរថយន្តចំហេះក្នុងសុទ្ធរហូតដល់ ៧៥%។ ប៉ុន្តែការស្រាវជ្រាវជាក់ស្តែងលើរថយន្តប្រមាណ ៨០ម៉ឺនគ្រឿងដែលចុះបញ្ជី​នៅអឺរ៉ុបពីឆ្នាំ២០២១ ដល់ ២០២៣ បានរកឃើញថា រថយន្ត PHEV បំពុលតិចជាងតែ ១៩% ប៉ុណ្ណោះ ដែលមិនខុសគ្នាប៉ុន្មានឡើយពីរថយន្តចំហេះក្នុង។

អ្នកស្រាវជ្រាវបានលើកឡើងថា រថយន្ត PHEV ត្រូវបានរចនាមកមិនអាចរត់លើអគ្គិសនីសុទ្ធនោះទេ គឺវារត់បានចម្ងាយខ្លីមានកំណត់ ដូច្នេះអ្នកបើកបរនៅតែប្រើ Mode សាំងច្រើនដដែល នៅតែធ្វើឲ្យមានការបញ្ចេញផ្សែងពុល។ អ្នកបើកបរនៅអឺរ៉ុប ហាក់មិនសូវបើកបរលើ Mode អគ្គិសនីនោះទេ សម្រាប់​រថយន្ត PHEV។ វាអាចមកពី​ការសាកភ្លើងយឺត ខ្វះកន្លែងសាក ឬក៏អាចមានសន្ទុះខ្សោយពេលដាក់ Mode អគ្គិសនីជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ម៉ូឌែលរថយន្ត​ GAC និង Chevrolet ដែល​នឹងដំឡើងនៅខេត្តកំពង់ឆ្នាំង

ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING CO., LTD បាន​ទទួលការអនុញ្ញាតពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការវិនិយោគ​បង្កើតរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC និង CHEVROLET ដែលមានទីតាំង​នៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង។ ក្នុងនោះ​ម៉ូឌែលរថយន្តដែលគ្រោងនឹងដំឡើងរួមមាន៖

  • GAC: GS3, GS5, GS8, GN6 និង GN8
  • CHEVROLET: Colorado, Onix, Captiva, Tracker, Groove, Trax, Equinox និង Traiblazer។

ការវិនិយោគ​នេះ គ្រោងចំណាយ​ប្រមាណ ១៩,៤លានដុល្លារ និងអាចបង្កើតការងារបាន ១១៤២កន្លែង ដែលនឹងចាប់ផ្តើមប្រតិបត្តិការក្នុងអំឡុងឆ្នាំ​២០២៦ ខាងមុខនេះហើយ។

សម្រាប់រោងចក្រដំឡើង​រថយន្ត GAC តាមការគ្រោងទុក គឺមានសមត្ថភាពដំឡើង​រថយន្តបានដល់ ១៥ ០០០គ្រឿង​ក្នុង១ឆ្នាំ។ ចំណែករោងចក្រដំឡើងរថយន្ត CHEVROLET មានលទ្ធភាពអាចដំឡើងបានចន្លោះពី ១០ ០០០គ្រឿង ទៅ ១៥ ០០០គ្រឿងដូចគ្នាផងដែរ​ក្នុង១ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour G700 បានក្លាយជារថយន្ដ SUV ដំបូងគេដែលអាចបើកឆ្លងកាត់ទន្លេ Yangtze មានទទឹង ១.៥ គីឡូម៉ែត្រ

រថយន្ត Jetour G700 របស់ក្រុមហ៊ុន Chery បានក្លាយជារថយន្តប្រភេទ SUV ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលបានឆ្លងកាត់ទន្លេ Yangtze ដោយជោគជ័យ។ រឿងរ៉ាវនេះបានឡើងនៅថ្ងៃទី ១៦ ខែតុលា ដោយរថយន្ដ Jetour G700 បានចាប់ផ្តើមចេញពីចំណតសាឡាង Heisha Zhou ក្នុងទីក្រុង Wuhu ខេត្ត Anhui ជាទីតាំងស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Chery ។

ក្នុងការដំណើរឆ្លងកាត់ទាំងផ្លូវគោក និងផ្លូវទឹក ចម្ងាយសរុប ១.៤៨០ ម៉ែត្រ និងការបើកឆ្លងកាត់ទន្លេដ៏ធំបំផុតរបស់ប្រទេសចិននេះ ត្រូវបានបញ្ចប់ក្នុងរយៈពេល ២២នាទី។ រថយន្ត SUV នេះបានធ្វើដំណើរលើផ្ទៃទឹកប្រមាណ ១.២ គីឡូម៉ែត្រ ដោយតស៊ូជាមួយល្បឿនទឹកហូរពី ៥ ទៅ ១០ គីឡូម៉ែត្រ/ម៉ោង។ រថយន្តនេះបានបើកបរក្នុងល្បឿនប្រហែល ៧ គីឡូម៉ែត្រ/ម៉ោងនៅលើផ្ទៃទឹកធំល្វឹងល្វើយ មុនពេលធ្វើដំណើទៅដល់ចំណតសាឡាង Nanlong ដោយជោគជ័យ។

ភាពជោគជ័យក្នុងការឆ្លងកាត់ទន្លេរបស់រថយន្ត Zongheng G700 នេះ គឺអាចធ្វើទៅបានដោយសារលក្ខណៈពិសេសផ្នែកបច្ចេកវិទ្យារបស់វា រួមមាន៖ តួខ្លួនគ្មានផ្សេងផ្សារតភ្ជាប់ ហើយគ្មានប្រហោង រួមបញ្ចូលជាមួយប្រព័ន្ធចរាចរណ៍ខ្យល់សកម្ម (active air circulation system), និងប្រព័ន្ធរុញច្រានល្បឿនលឿន ៨០០ វ៉ុល (800V high-voltage silicon carbide high-speed propulsion system)។ អ្វីដែលពិសេសគឺឧបករណ៍ gyroscope ៦ ដែលជាអ័ក្សរបស់រថយន្តបានជួយរក្សាលំនឹងតួខ្លួនរបស់រថយន្ដ  ដើម្បីធានាបាននូវការគ្រប់គ្រងច្បាស់លាស់ក្នុងអំឡុងពេលឆ្លងកាត់ទឹក។

រថយន្ត Jetour G700 គ្រោងនឹងដាក់លក់នៅថ្ងៃទី ១៩ ខែតុលា ផ្ដល់ជូនជាមួយជម្រើស ៤ ម៉ូឌែលមានតម្លៃចាប់ពី ៤៩ ០០០ ដល់ ៦០ ២០០ដុល្លារ។ រថយន្ដនេះដំណើរការដោយម៉ាសុីនចំណុះ 2.0 អាចផលិតកម្លាំងបាន ២០៧សេះ កម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ជាមួយនឹងប្រសិទ្ធភាពកម្ដៅ ៤៥.៥%។ រថយន្ដ Jetour G700  ត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្ម ៨០០ វ៉ុល (800V) ហើយបំពាក់ដោយប្រអប់លេខកូនកាត់ DHT, ប្រព័ន្ធអាគុយពីរស្រទាប់ 4C។ រថយន្តនេះអាចផលិតកម្លាំងសរុបបាន ៧៥១ សេះ និងកម្លាំងរមួលបាន ៧៩៥ ញ៉ូតុនម៉ែត្រ ពេលម៉ាសុីនសាំងដំណើររួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនី។ ចំពោះរយៈចម្ងាយបើកបរ Jetour G700 អាចបើកបរបានចម្ងាយ ១ ៤០០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bye Bye រថយន្តចំហេះក្នុង! ប្រទេសអឺរ៉ុប១នេះ សម្រេចការលក់រថយន្តថ្មី ជាប្រភេទ EV ១០០% ហើយ

នៅទីបំផុតប្រទេសន័រវេ បានសម្រេចជោគជ័យហើយ​លើការលក់​រថយន្តថ្មីៗ ជាប្រភេទរថយន្តអគ្គិសនីសុទ្ធ បាន១០០% ហើយ ពោលគឺ​ក្នុងទីផ្សាររថយន្តថ្មីនៅក្នុងឆ្នាំ២០២៥នេះ មិនមានរថយន្តចំហេះក្នុងទៀតឡើយ។

លោក Jens Stoltenberg រដ្ឋមន្រ្តីហិរញ្ញវត្ថុន័រវវេ បាន​ថ្លែងកាលពីថ្ងៃទី១៥ ខែតុលាថា «យើងធ្លាប់មានគោលដៅថា រថយន្តដឹកអ្នកដំណើរថ្មីៗទាំងអស់ គួរតែជាប្រភេទអគ្គិសនី​នៅត្រឹមឆ្នាំ២០២៥ ហើយពេលនេះ​យើងអាចនិយាយបានថា គោលដៅនេះគឺបានសម្រេចហើយ»។

ភាពជោគជ័យនេះ គឺបានមកពីការលើកទឹកចិត្តខ្ពស់របស់​រដ្ឋាភិបាលន័រវេ សម្រាប់​ការទិញរថយន្តអគ្គិសនី និងការដំឡើងពន្ធលើរថយន្តចំហេះក្នុង។ តែយ៉ាងណាមិញ ន័រវេ នឹងគ្រោងកាត់បន្ថយការលើកទឹកចិត្តនេះមកវិញ ជាពិសេស​នឹងគិតគូរជាថ្មីលើការយកពន្ធរថយន្តអគ្គិសនី ចាប់ពីឆ្នាំក្រោយទៅ ហើយនឹងបញ្ចប់ការលើកលែងពន្ធ EV តែម្តង នៅឆ្នាំ​២០២៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពឡានថ្មីរបស់​ Zeekr ត្រៀមប្រកាសចេញជាផ្លូវការនៅចុងឆ្នាំនេះ!

បន្ទាប់ពីបានបង្ហាញចេញនូវផែនការថ្មីដើម្បីបង្កើននូវចំនួនលក់រថយន្តថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានប្រកាសត្រៀមនឹងបញ្ចេញនូវរថយន្តស៊េរីថ្មី Zeekr 7X ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ គឺអាចនឹងប្រកាសចេញជាផ្លូវការនៅចុងឆ្នាំ២០២៥ នេះតែម្តង។

ក្នុងនោះ បើយោងតាមរូបភាពបែកធ្លាយ ផ្នែកខាងមុខនៃរថយន្ត Zeekr 7X ឆ្នាំ២០២៦ នេះ គឺត្រូវបានរចនាឡើងវិញតែម្តង ចំណែកផ្នែកខាងក្រោយវិញ ក៏ទទួលបាននូវការអាប់ឌែតថ្មីផងដែរ។ លើសពីនេះ រថយន្តនេះ ក៏នឹងទទួលបាននូវជម្រើសថាសកង់ថ្មីទំហំ ១៩, ២០ និង ២១អ៊ីញផងដែរ។

ចំណែកផ្នែកម៉ាសុីនវិញ គឺទទួលបានជម្រើសទាំង RWD និង AWD តែម្តង ហើយការផលិតកម្លាំងវិញ ក៏អាចផលិតកម្លាំងបានច្រើនជាងមុនផងដែរ ពោលគឺអាចផលិតកម្លាំងបានដល់ទៅ ៤៩៦សេះ និង ៧៨៤សេះឯណ្ណោះ។

គួរបញ្ជាក់ថា ក្រៅពីនេះ រថយន្តនេះ​ ក៏នឹងទទួលបាននូវជម្រើសកញ្ចប់អាគុយទំហំ ៧៥ និង ១០៣គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយខ្ទង់ ៦០០ និង ៨០២គីឡូម៉ែត្រ ព្រមទាំងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM បញ្ចេញឡាន MPV 7កៅអីថ្មីរបស់ខ្លួន មានតម្លៃតែ ៤មុឺនដុល្លារប៉ុណ្ណោះ

បន្ទាប់ពីបានបង្ហាញចេញអស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Wey Gaoshan 7 ប្រភេទ MPV លំដាប់ VIP ៧កៅអីថ្មី ប្រើថាមពល PHEV ដែលស្ថិតក្រោយម៉ាកយីហោប្រណិតដែលមានឈ្មោះថា Wey របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ខ្ទង់ ៤០ ០០០ ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៥២ សេះ ផ្គួបជាមួយអាគុយទំហំ ៤៤,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១៧២គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ៩៤៥គីឡូម៉ែត្រ។

សម្រាប់ការរចនាផ្នែកខាងក្រៅវិញ គឺមានប្រវែងដល់ទៅ ៥ម៉ែត្រឯណ្ណោះ។ លើសពីនេះ ក៏ទទួលបាននូវសេនស័រចំនួន ២៧ចំនុច, កាមេរ៉ាខាងមុខទំហំ ៨មេហ្គាភិចសែលចំនួន២, កាមេរ៉ាមើលជុំវិញរថយន្តចំនួន ៤ចំនុច,​ កាមេរ៉ាមើលចំហៀងចំនួន ៤ចំនុច និងកាមេរ៉ាមើលខាងក្រោយចំនួន ១ ផងដែរ។

ចំណែកផ្នែកខាងក្នុងទៀតសោត ក៏ទទួលបាននូវអេក្រង់ទំហំ ១៥,៦អ៊ីញ ចំនួន ២, អេក្រង់ឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់ SR-HUD ទំហំ ២៦អ៊ីញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីក្រុមហ៊ុនចិន ស្រាប់តែងាកមកចាប់អារម្មណ៍ផលិតរថយន្ត PHEV វិញ?

ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនរថយន្តចិន ដែលកន្លងមក​បញ្ចេញលក់តែរថយន្តអគ្គិសនីនោះ ក៏ស្រាប់តែងាកមកបង្កើនការផលិតរថយន្ត PHEV វិញ ដែលអាចសាកភ្លើងផង និងចាក់សាំងផង។

សម្រាប់ទីផ្សារប្រទេសចិន ថ្វីបើជាអ្នកនាំមុខគេលើការប្រើប្រាស់​រថយន្តអគ្គិសនីសុទ្ធក៏ដោយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ EV នៅតែមិនទាន់អាចឆ្លើយតបបានគ្រប់គ្រាន់នៅឡើយ។ ក្នុងប្រទេសចិន រថយន្ត PHEV ទទួលបានអត្ថប្រយោជន៍ការលើកលែងពន្ធដូច EV  ដែលធ្វើឲ្យវាមានតម្លៃធូរថ្លៃផងដែរ។ បន្ថែមលើសនេះ អ្នកប្រើប្រាស់ ក៏មិនចាំបាច់បារម្ភលើការធ្វើដំណើរវែងឆ្ងាយនោះទេ ពោលគឺមិនខ្វល់ថា មានកន្លែងសាកភ្លើងឬអត់នោះទេ។

សម្រាប់ទីផ្សារបរទេសវិញ ជាពិសេសនៅអឺរ៉ុប និងអាមេរិកខាងជើង បណ្តាក្រុមហ៊ុនចិន កំពុងផ្តោតលើការនាំចេញ​រថយន្ត PHEV ជំនួសវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់ ព្រោះថាប្រទេសទាំងនោះ បាន​ដាក់កំហិតពន្ធខ្ពស់​លើរថយន្តអគ្គិសនីសុទ្ធរបស់ចិន។

ជាមួយគ្នានេះ ការនាំចេញរថយន្ត PHEV ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក៏ជាយុទ្ធសាស្រ្តមួយផងដែរ ដោយសារតែប្រទេសទាំងនោះ នៅខ្វះខាតស្ថានីយសាកភ្លើង។ រថយន្ត PHEV របស់ចិន មានតម្លៃធូរថ្លៃ ប៉ុន្តែបំពាក់បច្ចេកវិទ្យាទំនើប ជាពិសេស មានចម្ងាយបើកបរបានឆ្ងាយជាងពេលរត់លើអគ្គិសនីសុទ្ធ បើប្រៀបធៀប​នឹងរថយន្តជប៉ុន និងអឺរ៉ុបដែលមានតម្លៃថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត MPV ៧កៅអី របស់ក្រុមហ៊ុន SGMW បើកទទួលការបញ្ជាទិញទុកមុននៅចិនក្នុងតម្លៃតែ១ម៉ឺនដុល្លារ

ក្រុមហ៊ុន Wuling របស់ SGMW បានចាប់ផ្តើមបើកទទួលការកក់ជាផ្លូវការ (pre-sales) សម្រាប់រថយន្ត MPV ទំហំកណ្តាលម៉ូឌែលថ្មីរបស់ខ្លួនគឺ Xingguang (Starlight) 730។ រថយន្តនេះមានជម្រើស ៤ ម៉ូឌែលដែលមានតម្លៃចាប់ពី ៧៦ ៨០០ យន់ ដល់ ១១២ ៨០០ យន់ ឬស្មើនឹង ១០ ៨០០ ទៅ ១៥ ៨០០ ដុល្លារ។

ចំពោះទំហំរូបរាងនៅផ្នែកខាងក្រៅរបស់រថយន្ត Starlight 730 មានប្រវែងតួខ្លួនសរុប ៤៩១០ ម.ម, ទទឹង ១៨៥០ ម.ម, និងកំពស់ ១៧៧០ ម.មនិងប្រវែងគម្លាតកង់មុខក្រោយ ២៩១០ ម.ម។

នៅខាងក្នុង រថយន្ត Xingguang 730 បានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១២,៨ អុីញ។ ចំពោះប្លង់កៅអីរចនាផ្ដល់ជូនជាមួយកៅអីចំនួន៧ ក្នុងទម្រង់ “២+២+៣” ។ សម្រាប់កៅអីខាងមុខអាចផ្អៀងបានដល់ ១៨០ ដឺក្រេ ខណៈកៅអីជួរទីពីរត្រូវបានបំពាក់ដោយទ្រនាប់ដៃចំនួនពីរ។ កៅអីជួរទីបីអាចបត់បែនបានតាមបែប ៤/៦ និងអាចផ្អៀងបានដល់មុំអតិបរមា ១២៧ ដឺក្រេ។  បន្ថែមពីនេះកៅអីជួរទី២និងទី បានភ្ជាប់មកជាមួយកន្លែងសម្រាប់តភ្ជាប់កៅអីរបស់កុមារ ISOFIX សរុបចំនួន ៤។

រថយន្ត Xingguang 730 មានកន្លែងដាក់ឥវ៉ាន់សរុប ២៥ កន្លែង។ ចំណែកឯកៅអីជួរទីបីវិញ ត្រូវបានរចនាឡើងយ៉ាងប៉ិនប្រសប់ជាមួយនឹងមុខងារ “បត់វេទមន្ត” (magic fold) ដែលអាចបង្កើនបរិមាណផ្ទុកឥវ៉ាន់ពី ៣១៥ លីត្រ ទៅដល់ ១២០២ លីត្រ ដោយគ្រាន់តែបត់ផ្ទាំងខាងក្រោយកៅអីចុះ និងក្រាលទ្រនាប់កៅអី។

SGMW's Wuling Xingguang 730 MPV will be available in BEV, ICE, and PHEV  variantsរថយន្ត Starlight 730 ផ្តល់ជូននូវជម្រើសប្រព័ន្ធថាមពល (powertrain) ចំនួន៣ជម្រើសផ្សេងគ្នាដោយក្នុងនោះ៖ សម្រាប់ជម្រើសប្រើប្រាស់អគ្គិសនីលាយសាំង (plug-in hybrid), អគ្គិសនីសុទ្ធ (pure electric), និងសាំងសុទ្ធ (gasoline)។ ម៉ូឌែល PHEV ប្រើប្រាស់បច្ចេកវិទ្យា Lingxi Power 3.0 ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ លីត្រ រួមបញ្ចូនជាមួយម៉ូទ័រអគ្គិសនី 10-in-1 ជំនាន់ទីបួន មានអត្រាសុីប្រេង ៥.៣ លីត្រ/១០០ គីឡូម៉ែត្រនៅពេលថាមពលលអាគុយចុះខ្សោយ។ សម្រាប់រយៈនៃការបើកបរប្រើអគ្គិសនីសុទ្ធ អាចបើកបាន ១២៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC តែប្រើអគ្គិសនីលាយសាំងអាចបើកបានចម្ងាយ ១ ១០០គីឡូម៉ែត្រ។

ចំពោះម៉ូឌែលប្រើគ្គិសនីសុទ្ធ បំពាក់ជាមួយអាគុយ Shenlian ទំហំ ៦០គីឡូវ៉ាត់ម៉ោង ផ្ដល់ជូននូវចម្ងាយបើកបរប្រើអគ្គិសនីសុទ្ធ ៥០០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។ ម៉ូឌែលនេះក៏គាំទ្រការសាកថ្ម 2C ប្រើពេលត្រឹមតែ ១៥នាទីអាចបើកបានចម្ងាយ ២០០គីឡូម៉ែត្រ។ ចំណែកម៉ូឌែលប្រើសាំងសុទ្ធ ដំណើរការដោយម៉ាស៊ីនដំណុះ ១.៥ Turbo អាចផលិត ១៧៤ សេះ ផ្គូផ្គងជាមួយប្រអប់លេខអូតូ ៦វគ្គឬប្រអប់លេខដៃ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ហៅ Navara 2026 ថាជាការចាប់ផ្តើមជំពូកថ្មី

Nissan បាន​បញ្ជាក់ថា នឹងបញ្ចេញ​កំពូលភីកអាប់ដ៏ពេញនិយមរបស់ខ្លួន Navara ស៊េរីឆ្នាំ​២០២៦ ជាផ្លូវការ​នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ ក្នុងប្រទេសអូស្ត្រាលី ដែលវាគឺជាជំនាន់ទី៤ ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីតែម្តង។

ក្រុមហ៊ុន Nissan ប្រចាំនៅអូស្ត្រាលី បានចេញវីដេអូ Tease មួយ ដោយភ្ជាប់មកជាមួយខ្លឹមសារថា រឿងរ៉ាវ Navara បានកើតឡើង ៤០ឆ្នាំកន្លងទៅហើយ វាជានិមិត្តរូបនៃការប្រឹងប្រែងធ្វើការ ភាពធន់ ហើយពេលនេះ យុគសម័យកាលថ្មីបានកើតឡើង ពោលគឺជាការចាប់ផ្តើមជំពូកថ្មីរបស់ Navara។

ថ្វីបើគេមិនអាចឃើញពីរូបរាងពិតប្រាកដរបស់ Navara 2026 ក្នុងវីដេអូនោះក៏ដោយ ប៉ុន្តែគេប៉ាន់ស្មានថា វាអាចនឹងមានរូបរាងស្រដៀងនឹង Triton ព្រោះបើតាមព័ត៌មានកន្លងមក ឲ្យដឹងថា Nissan បាន​សហការជាមួយ Mitsubishi ក្នុងការអភិវឌ្ឍ Navara ជំនាន់ថ្មី។ ចំណែកកម្លាំងម៉ាស៊ីនវិញ ត្រូវបានរំពឹងថា Navara ស៊េរីថ្មីនេះ នឹងប្រើម៉ាស៊ីនម៉ាស៊ូតទាក់បូភ្លោះ ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង២០១សេះ និងកម្លាំងរមួល ៤៧០ញូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+