ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lexus GX ជំនាន់ថ្មី ទំនងមានបន្ថែមជម្រើសម៉ាស៊ីន Hybrid

[ទីផ្សារបរទេស] ព័ត៌មានថ្មីទើបលេចចេញដែលទាក់ទងនឹងរថយន្ត Toyota Land Cruiser Prado ជំនាន់ថ្មី បានឲ្យតម្រុយខ្លះៗពីរថយន្ត Lexus GX ដោយថារថយន្តនេះអាចនឹងមានជាជម្រើសម៉ាស៊ីន Hybrid។

ការចុះផ្សាយរបស់ Best Car បានលើកឡើងថាម៉ាស៊ីន Hybrid ថ្មី នឹងមកជាមួយជម្រើសម៉ាស៊ីនម៉ាស៊ូត V6 ប៉ុន្តែម៉ាស៊ូតនេះទំនងជាមិនមានសម្រាប់រថយន្ត GX ដែលលក់នៅសហរដ្ឋអាមេរិកឡើយ។

Toyota នាពេលបច្ចុប្បន្នមានជម្រើសម៉ាស៊ីន Hybrid ចំនួនពីរសម្រាប់រថយន្ត GX ទីមួយគឺម៉ាស៊ីនថ្មីសន្លាងចំណុះ ២,៤លីត្រ ប្រភេទ Turbocharged ៤ស៊ីឡាំង ដែលប្រើលើរថយន្ត Crown ជំនាន់ថ្មី ឬម៉ាស៊ីន Hybrid ស៊េរីមុន ចំណុះ២,៥លីត្រ ៤ស៊ីឡាំង។

ដោយការប្រកាសចេញនៃរថយន្ត Land Cruiser Prado ជំនាន់ថ្មី លេចឭថានឹងកើតឡើងនៅឆ្នាំ២០២៤ ហេតុនេះ Toyota អាចនឹងមានម៉ាស៊ីន Hybrid ថ្មីសន្លាងសម្រាប់ប្រើប្រាស់ក៏ថាបាន។

ចំពោះគ្រោងឆ្អឹងនៃរថយន្តជំនាន់ថ្មី គេមិនច្បាស់ថាជាគ្រោងឆ្អឹងណានោះទេ ប៉ុន្តែគ្រោងឆ្អឹង TNGA-F ដែលប្រើប្រាស់ជាមួយរថយន្ត Lexus LX ជំនាន់ថ្មី ទំនងជាបេក្ខភាពដ៏សក្តិសមបំផុត ខណៈដែលកម្រិតសុវត្ថិភាពនឹងស្ថិតនៅកម្រិតស្មើនឹងរថយន្ត RAV4 ជំនាន់ថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បងប្អូនភ្លោះ Toyota Raize របស់ Subaru ស៊េរីឆ្នាំ ២០២៣ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Rex ដែលជារថយន្តប្រភេទ SUV​ បើកបរក្នុងទីក្រុងដំបូងរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដែលជំនួសឈ្មោះចាស់ Kei។ ម៉ូដែលនេះ ដូចគ្នាទៅនឹងរថយន្ត Toyota Raize, Daihatsu Rocky, និង Perodua Ativa ដែលត្រូវបានផលិតឡើងដោយវិស្វកម្មតែមួយ។

ឈ្មោះ Subaru Rex ដើមឡើយត្រូវបានប្រើប្រាស់នៅក្នុងរថយន្ត Kei ដែលផលិតនៅចន្លោះឆ្នាំ ១៩៧២ និង ១៩៩២។ ខុសពីម៉ូដែលដើម ដោយរថយន្ត Rex ថ្មីនេះប្រើប្រាស់នៅរចនាបទរថយន្ត SUV សម្រាប់បើកបរនៅទីក្រុង ដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សារមួយចំនួន។

រថយន្ត Subaru Rex មើលទៅប្រហាក់ប្រហែលនឹង Daihatsu Rocky ដោយចែករំលែកផ្នែកទាំងមូលនៃតួរថយន្ត។ ភាពខុសគ្នាតែមួយគត់គឺទាក់ទងនឹងប៉ាណាមុខដែលបានរចនាឡើងវិញរាងផ្តេក។ ម៉ូដែលនេះមានថាសកង់ស្ព័រទំហំ ១៦ អ៊ីង ដល់ ១៧ អ៊ីញ ដែលបន្ថែមចង្កៀងមុខ full-LED និងអំពូលកាត់អ័ព្ទផងដែរ។

រីឯនៅ​ផ្នែក​ខាង​ក្នុង​វិញ ត្រូវបានគេរំពឹងថា មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ឬ ៩ អ៊ីញ រួមបញ្ចូលគ្នាជាមួយកុងទ័រព័ត៌មានឌីជីថល ហើយមានការតុបតែងជាមួយឆ្នូតពណ៌ក្រហមនៅលើកៅអី និងផ្ទៃតាប្ល៊ូ។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពរួមមានពោងសុវត្ថិភាពចំនួន ៦ ចំនុច និងប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ Smart Assist ADAS ផងដែរ។

រថយន្ត Subaru Rex គឺផ្អែកលើស្ថាបត្យកម្ម DNGA platform ហើយត្រូវបានផ្តល់ជូនផ្តាច់មុខជាមួយនឹងម៉ាស៊ីនចំណុះ ១,២ លីត្រ naturally aspirated ដែលអាចផលិតកម្លាំងបាន ៨០ សេះ និងកម្លាំងរមួល ១០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ CVT ៧ វគ្គ។

គួរបញ្ជាក់ផងដែរ រថយន្ត Subaru Rex ស៊េរីឆ្នាំ ២០២៣ អាច​បញ្ជា​ទិញ​បាន​សម្រាប់ទីផ្សារ​ប្រទេស​ជប៉ុន ដែលមានតម្លៃចាប់ផ្តើមពី ១២ ៩៧៧ ដុល្លារ សម្រាប់ម៉ូដែល G និងមានតម្លៃ ១៥ ៤៧៤ ដុល្លារ សម្រាប់ម៉ូដែល Z ដោយថ្លៃជាង Daihatsu Rocky ដែលមានតម្លៃ ១១ ៩៥២ ដុល្លារ និង Toyota Raize ដែលមានតម្លៃចាប់ពី ១១ ៩៥៧ ដុល្លារដែលប្រើប្រាស់ម៉ាស៊ីនដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានរបស់ Batman ត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ ១,៥ លានដុល្លារ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តស្ព័រ Batmobile ដែលជាម៉ូដែលដែលប្រើក្នុងការថតរឿង “Batman Returns to 1992” ត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ ១,៥ លានដុល្លារ។

ក្នុងនោះ យោងតាមការផ្សាយពាណិជ្ជកម្មរបស់អ្នកលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច Clasic Auto Mall ម៉ូដែល Batmobile នេះគឺជាកំណែដែលប្រើក្នុងអំឡុងពេលថតរឿង “Batman Returns” ដែលដឹកនាំដោយលោក Tim Burton ។

ទោះជាយ៉ាងណាក៏ដោយ មតិចម្រុះត្រូវបានបង្ហោះបន្ទាប់ពីរូបភាពនៃផលិតផលត្រូវបានផ្សព្វផ្សាយ បើយោងតាមកាសែត Silodrome Batmobile បានឲ្យដឹងថា នេះអាចជាព័ត៌មានបំផ្លើស ដោយអ្នកលក់បានបង្ហោះព័ត៌មានមិនពិតអំពីរថយន្តក្នុងគោលបំណងដំឡើងថ្លៃ និងលក់ផលិតផលឲ្យបានលឿនប៉ុណ្ណោះ”។

មិនត្រឹមតែប៉ុណ្ណោះ អ្នកលក់បាននិយាយថា រថយន្ត Batmobile នេះត្រូវបានផលិតនៅលើតួរថយន្ត Chevrolet Impala ដោយ Pinewood Studios ។ មិនដូចម៉ូដែលដើមទេ ម៉ូដែលនេះដំណើរការលើម៉ូទ័រអគ្គិសនី និងអាគុយ 48V lead-acid battery មិនមែនម៉ាស៊ីនសាំង V8 នោះទេ។

គួរឲ្យដឹងថា នៅក្នុងរឿង Batman រថយន្ត Batmobile អាចឈានដល់ល្បឿនអតិបរម៉ា ៥៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារការគាំទ្រពីប្រព័ន្ធយន្តហោះដែលមានថាមពលរហូតដល់ ១០ ០៥៧ សេះ និងកម្លាំងរមួល ២ ៣៧០ ញ៉ូតុនម៉ែត្រ ។ ទោះជាយ៉ាងណាក៏ដោយ តាមការពិត ម៉ូដែលនេះ មានល្បឿនអតិបរមាត្រឹមតែ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

ការចែករំលែកនៅលើការបង្ហោះនេះ អ្នកលក់បាននិយាយថា ចាប់តាំងពីខ្សែភាពយន្តនេះបិទ អាគុយសម្រាប់ដំណើរការរថយន្តមិនត្រូវបានសាកឡើយ និងប្រើប្រាស់ក្នុងចរាចរណ៍នោះទេ។ រថយន្តរបស់ Batman ត្រូវបានប្រើសម្រាប់គោលបំណងតុបតែងនៅសួនកម្សាន្ត Six Flags ពេញមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មហាសេដ្ឋីលើលោក Elon Musk អង្វរឲ្យក្រុមហ៊ុនផលិតរថយន្តបន្តការផ្សាយពាណិជ្ជកម្មតាម Twitter ឡើងវិញ

[បរទេស] ចាប់តាំងពីពេលលោក Elon Musk បានទិញយកក្រុមហ៊ុន Twitter ពីពេលថ្មៗនេះ មានក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនរបស់ពិភពលោកបានផ្អាកការផ្សាយពាណិជ្ជកម្មនៅលើវេទិកានេះ រួមមាន Volkswagen, Stellantis និង General Motors ។ ខណៈពេលនេះ លោក Elon Musk ចង់ឲ្យពួកគេត្រឡប់មកវិញដោយបានសន្យាថានឹងធ្វើឲ្យមានភាពយុត្តិធម៌សម្រាប់ក្រុមហ៊ុនទាំងអស់។

នៅពេលនិយាយនៅក្នុង Town hall សម្រាប់អ្នកផ្សាយពាណិជ្ជកម្មដែលផ្សាយនៅលើ Twitter លោក Elon Musk បានសន្យាថានឹងមិនផ្តល់នូវភាពអយុត្តិធម៌ដល់ក្រុមហ៊ុនផ្សេង ដែលនាំភាពចំណេញដល់ Tesla ទេ ហើយក៏បាននិយាយថាគាត់សង្ឃឹមថាប្រតិបត្តិកររថយន្តផ្សេងទៀតនឹងកាន់តែសកម្មនៅលើវេទិកាមួយនេះ។

គួរឲ្យដឹងថា ក្រុមហ៊ុន General Motors គឺជាក្រុមហ៊ុនផលិតរថយន្តធំដំបូងគេដែលផ្អាកការផ្សាយពាណិជ្ជកម្មនៅលើ Twitter បន្ទាប់ពីការទិញយក Musk ដោយ General Motors បាននិយាយនៅពេលនោះថា “យើងកំពុងចូលរួមជាមួយ Twitter ដើម្បីយល់ពីទិសដៅនៃវេទិកានេះក្រោមកម្មសិទ្ធិថ្មីរបស់ពួកគេ យើង​បាន​ផ្អាក​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​បាន​បង់​ប្រាក់​របស់​យើង​ជា​បណ្ដោះ​អាសន្ន ប៉ុន្តែអន្តរកម្មការថែទាំអតិថិជនរបស់យើងនៅលើ Twitter នឹងបន្តឡើងវិញ។

ភ្លាមៗបន្ទាប់ពីក្រុមហ៊ុន General Motors បានផ្អាកការផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុន Stellantis បានធ្វើតាម ដោយបានផ្អាកការផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកយីហោទាំងអស់របស់ខ្លួន រួមមានដូចជា Dodge, Ram, Jeep, Fiat, Peugeot និង Alfa Romeo ជាដើម។

ជាមួយគ្នានេះ លោក Elon Musk បានសារភាពថាប្រាក់ចំណូលរបស់ Twitter បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីគាត់បានចូលកាន់តំណែងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២។ គាត់ក៏បានទទួលស្គាល់ថា ទឹកប្រាក់ប្រមាណ ៤៤ ពាន់លានដុល្លារដែលគាត់បានចំណាយសម្រាប់ក្រុមហ៊ុននេះគឺលើសពីទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមហ៊ុន។ ប្រសិនបើគាត់មិនមានការកាត់ក្តីដែលជិតមកដល់មុនពេលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងស្របច្បាប់ក្នុងការទិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ លោកប្រហែលជាមិនបានអនុវត្តតាមការទិញយកនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota Tsusho Corporation ចុះ MOU ដ៏មានសារៈសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានបង្កើតក្រុមហ៊ុនតម្លើងរថយន្តរបស់ខ្លួន

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុង​ជំនួប​ទ្វេភាគីរវាង​រដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន​ ក្រុម​ហ៊ុន Toyota Tsusho​ បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ អនុស្សរណៈ​យោគយល់​​គ្នានេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​និង ​លោក​ Toshimitsu Imai ជាអនុប្រធាន​ក្រុម​ហ៊ុន​ Toyota Tsusho ។ ពិធីចុះហត្ថលេខានេះ​ ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និង​នាយករដ្ឋមន្ត្រីនៃប្រទេស​ជប៉ុន លោក​ Fumio Kishida។ ពិធីនេះ​ក៏ជាផ្នែក​មួយ​នៃ កិច្ចប្រជុំកំពូល​អាស៊ាន លើកទី៤០-៤១ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើឡើង​នៅរាជធានីភ្នំពេញ ចាប់​ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

គូភាគីមាន​គោលបំណង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ដ៏មាន​សារសំខាន់​ សម្រាប់ការអភិវឌ្ឍន៍ ឧស្សាហកម្ម​យានយន្ត​​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះបន្ទាប់​ពីចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នានេះ​ ក្រុមហ៊ុន Toyota Tsusho នឹងចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​របស់​កម្ពុជា​ ក្នុង​វិស័យឧស្សាហកម្ម​យានយន្ត សេដ្ឋកិច្ច​ និង​សង្គម​។​

ពិធីចុះហត្ថលេខានេះ​ធ្វើឡើង​ មិន​យូប៉ុន្មាន​បន្ទាប់​ពី​ក្រុម​ហ៊ុន​ Toyota Tsusho បាន​បង្កើត​ក្រុម​ហ៊ុន​តម្លើង​រថយន្ត​ថ្មីមួយ​មាន​ឈ្មោះថា​ Toyota Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ កាលពីខែសីហា ឆ្នាំ២០២២។ ក្រុម​ហ៊ុន​ថ្មី​នេះមានទុនវិនិយោគ​ ប្រមាណ៣៦,៨លាន​ដុល្លារ​សហរដ្ឋអាមេរិក មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ភ្នំពេញ។ ក្រុមហ៊ុន​នឹង​តម្លើង​រថយន្ត​ប្រភេទ Pick-up​ និង SUV ដូចជា TOYOTA HILUX និង TOYOTA FORTUNER។

គួរកត់សម្គាល់ផងដែរ​ថា ក្រុម​ហ៊ុន​ Toyota Tsusho គឺជាក្រុម​ហ៊ុន​មេរបស់​ក្រុមហ៊ុន​ Toyota Cambodia Co., Ltd. និង​ជាអ្នកចែកចាយ​ផ្តាច់​មុខ​នៃ​រថយន្ត​ TOYOTA ដែលជាម៉ាករថយន្ត​ឈានមុខ​គេ​នៅកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SsangYong គេចផុតពីការក្ស័យធន ហើយគ្រោងផលិតរថយន្តអគ្គិសនីវៃលុកទីផ្សារជាថ្មី

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត SsangYong បានប្រកាសថា ពួកគេបានធ្វើការបង់ប្រាក់ចុងក្រោយលើប្រាក់កម្ចីដែលធ្វើឲ្យស្ថានភាពបច្ចុប្បន្ននៃម៉ាក SsangYong គេចចេញពីភាពក្ស័យធន។ ហើយក៏បានចូលរួមក្នុងកិច្ចព្រមព្រៀងលក់ SsangYong ទៅ KG Group ដែលជាក្រុមហ៊ុនកូរ៉េដែលមានឯកទេសខាងគីមី និងការផលិតដែកកាលពីខែមិថុនា។

ឥឡូវនេះ ក្រុមហ៊ុន SsangYong គ្រោងនឹងផ្តោតលើការផ្លាស់ប្តូរទៅជាក្រុមផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។ ជាមួយគ្នានេះ ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ធ្លាប់​បាន​ប្រកាស​ពី​គម្រោង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីតផងដែរ។

យោងតាមព័ត៌មានមួយបានឲ្យដឹងដា SsangYong Motor បានប្រកាសថា កិច្ចព្រមព្រៀងរបស់ខ្លួនក្នុងការទិញក្រុមហ៊ុនផលិតរថយន្តក្រុងអគ្គិសនី Edison Motors ត្រូវបានបញ្ចប់ដោយសារ Edison Motors មិនបានបំពេញការទូទាត់មុនកាលវិភាគទេ ហើយ SsangYong Motor បច្ចុប្បន្នកំពុងស្វែងរកអ្នកទិញថ្មី។

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន SsangYong Motor ដែលមានបញ្ហា និងក្រុមហ៊ុនដែលដឹកនាំដោយ Edison Motors មានពាក្យចចាមរ៉ាមតាំងពីខែតុលា ឆ្នាំ ២០២១ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យានៅខែមករា ឆ្នាំ ២០២២ ក្នុងការទិញយកភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន SsangYong នឹងធ្វើឲ្យក្រុមនេះមានតម្លៃ ២៥២ លានដុល្លារត្រូវបានបង់ជាមួយនឹងការបង់ប្រាក់ជាមុន ១០% ។ ក្នុងនោះ ទឹកប្រាក់ចំនួន ២២៧ លានដុល្លារត្រូវបានដាក់កក់នៅថ្ងៃទី ២៥ ខែមីនា តែមិនបានធ្វើឡើងដែលជាការរំលោភលើលក្ខខណ្ឌនៃកិច្ចសន្យា។ SsangYong គឺជាភាគហ៊ុនភាគច្រើនរបស់ Mahindra & Mahindra ដែលបានទិញភាគហ៊ុន ៧៥% ក្នុងឆ្នាំ ២០១០ ដោយក្រុមហ៊ុនបានដាក់ពាក្យសុំទទួលនៅឆ្នាំ ២០២២ ដោយសារខកខានក្នុងការសងប្រាក់កម្ចី។

ទន្ទឹមនឹងនេះ យោងតាមគេហទំព័រ Automotive News Europe រាយការណ៍ថា Ssangyong លក់រថយន្តបានចំនួន ៨៤ ៤៩៦ គ្រឿងក្នុងឆ្នាំ ២០២១ ពោលគឺទាបជាងឆ្នាំ ២០២០ ចំនួន ២១% ហើយការលក់នៅអឺរ៉ុបកើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានដាក់បង្ហាញរថយន្ត Korando ថ្មី, Tivoli, Rexton និង Korando EV ហើយថ្មីៗនេះបានដាក់បង្ហាញ SsangYong Torres ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Drako Dragon កម្លាំង ២ ០០០ សេះ ត្រៀមបង្ហាញជាផ្លូវការនៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Drako Motors បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្តអគ្គិសនី Drako Dragon មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខរបស់ខ្លួន ជាមួយការរំពឹងថាមានតម្លៃថ្លៃដោយសាររថយន្ត GTE មានតម្លៃ ១,២៥ លានដុល្លារ។

Drako បានមកដល់ដំបូងនៅលើឆាករថយន្តកាលពីប៉ុន្មានឆ្នាំមុនជាមួយនឹងរថយន្ត GTE ដែលមានមូលដ្ឋាននៅ Fisker Karma ក្នុងនោះរថយន្ត Dragon នឹង​យក​ទម្រង់​នៃ​ប្រភេទ​រថយន្ត​ប្រភេទ Coupe Crossover ហើយ​នៅ​ក្នុង​ការ​ដាក់​បង្ហាញ​រថយន្ត​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​ធ្វើការ​អះអាង​យ៉ាង​ក្លាហាន​អំពី​វា។

តាមរូបភាព Teaser នេះមិនបង្ហាញពីអ្វីច្រើនអំពីរថយន្តនោះទេ ប៉ុន្តែមានចង្កៀងមុខរាងស្រួចជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED, ប៉ាណាមុខ និងកាងខាងមុខរាងកោង ហើយទ្វារត្រូវបានរចនាបើកទៅលើឲ្យឈ្មោះថា gullwing-doors ។ លើសពីនេះ​ រថយន្តនេះមើលទៅដូចជាមាន ៤ ឬ ៥ កៅអីហាក់បីដូចជា Drako ប្រហែលជាបានទទួលយកការបំផុសគំនិតក្នុងការរចនាមួយចំនួនពី Koenigsegg Gemera ក្នុងការរចនាកៅអី ៤ ដ៏ប្រណិតដែលមានទ្វារ ២។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលរួមបញ្ចូលគ្នាផលិតកម្លាំងបានរហូលដល់ ២ ០០០ សេះ​ ​អាចបង្កឿនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ១,៩ វិនាទី និងល្បឿនអតិបរម៉ា ៣២២ គីឡូម៉ែត្រ/ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! ឡាន Toyota Prius ជំនាន់ថ្មី នឹងប្រកាសចេញសប្ដាហ៍ក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota ទីបំផុតបានបញ្ជាក់ថារថយន្ត Hybrid ដែលខ្លួនបានឲ្យតម្រុយកាលពីប៉ុន្មានថ្ងៃមុន គឺពិតជារថយន្ត Prius ជំនាន់ថ្មី ដែលនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា។

រូបភាព Teaser ថ្មីបានបង្ហាញកាន់តែច្រើនជាងមុនពីការឌីហ្សាញរបស់រថយន្តជំនាន់ថ្មី រួមមានអំពូលភ្លើងខាងមុខដែលមានរូបរាងកាន់តែកាច ស្រដៀងនឹងអ្វីដែលមានលើរថយន្ត Crown ជំនាន់ថ្មីដែរ។ យ៉ាងណារូបរាងរបស់ Prius ជំនាន់ថ្មីនៅតែផ្ដោតលើ​សមត្ថភាពជ្រែកខ្យល់ជាមួយតួខ្លួនប្រភេទ Fastback ទ្វារប្រាំ។

មានការបញ្ជាក់ថារថយន្ត Prius ជំនាន់ទីប្រាំនឹងជាប្រភេទ Hybrid ដោយក្រុមហ៊ុនរៀបរាប់ជាមួយពាក្យថា “Hybrid Reborn”។ គេរំពឹងថា Hybrid លើរថយន្តជំនាន់ថ្មីនឹងមានសមត្ថភាពសន្សំសំចៃបានកាន់តែប្រសើរជាងមុន និងមានបន្ថែមមុខងារសុវត្ថិភាពចុងក្រោយផងដែរ។

ការប្រកាសចេញរថយន្ត Prius ជំនាន់ថ្មីនឹងធ្វើឡើងដោយមានការផ្សាយផ្ទាល់លើបណ្ដាញ YouTube ផងដែរ ដូចនេះរង់ចាំតាមដានទាំងអស់គ្នាថា Prius ជំនាន់ថ្មីមានការផ្លាស់ប្ដូរបែបណាខ្លះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានអគ្គិសនី Lucid ខាតលុយ ៦៧០លានដុល្លារ ក្នុងពេលបីខែ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនី Lucid បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ប្រមាណ ៦៧០លានដុល្លារ នៅត្រីមាសទីបី ដែលធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុនមានការថយចុះ ១៣% មកនៅត្រឹម ១១,៧៩ដុល្លារ។

អ្វីដែលវិជ្ជមាននោះគឺក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូល ១៩៦លានដុល្លារ ដែលកើនឡើងគួរកត់សម្គាល់ធៀបនឹងប្រាក់ចំណូល ២៣២ ០០០គ្រឿង ដែលទទួលបានការពីត្រីមាសទីបី នៃឆ្នាំ២០២១។

ត្បិតថាមិនទាន់អាចស្វែងរកប្រាក់ចំណេញ ប៉ុន្តែ Lucid និយាយថាខ្លួននៅបន្តដើរតាមគន្លងសម្រេចគោលដៅផលិតរថយន្តឲ្យបាន ៦-៧ពាន់គ្រឿង នៅឆ្នាំ២០២២នេះ ហើយក្រុមហ៊ុនបានបង្ហាញថាបានទទួលការកក់ជាង ៣៤ ០០០គ្រឿង សម្រាប់រថយន្តម៉ូដែល Air ដែលស្មើនឹងការលក់ទំហំជាង ៣,២ពាន់លានដុល្លារ។

Lucid រំពឹងថាការដឹកជញ្ជូនរថយន្ត SUV របស់ខ្លួននឹងចាប់ផ្ដើមនៅឆ្នាំ២០២៤ ហើយមុនពេលនោះមកដល់ ខ្លួននឹងប្រកាសចេញជាផ្លូវការនូវរថយន្ត Air Pure និង Air Touring នៅថ្ងៃទី១៥ ខែវិច្ឆិកា ជាមួយតម្លៃចាប់ពី ៨៩ ០៥០ដុល្លារ និងចាប់ពី ១០៩ ០៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក់ឡានមួយគ្រឿងៗ Tesla ចំណេញលើស Toyota ៨ដង

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota អាចលក់រថយន្តបានច្រើនជាង Tesla រហូតដល់៧ដង នៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ប៉ុន្តែគឺជា Tesla ដែលមានប្រាក់ចំណេញខ្ពស់ជាង។

ជាក់ស្ដែង Tesla រាយការណ៍ពីប្រាក់ចំណេញ ៣,២៩ពាន់លានដុល្លារ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ធៀបនឹងប្រាក់ចំណេញ ៣,១៥ពាន់លានដុល្លារ សម្រាប់ Toyota ដែលមានន័យថា Tesla លក់រថយន្តនីមួយៗអាចចំណេញប្រាក់បានច្រើនជាង Toyota រហូតដល់៨ដង។

ប្រាក់ចំណេញរបស់ Toyota បានថយចុះនៅត្រីមាសទីបីដោយសារកត្តាជាច្រើន ដូចជាការកើនថ្លៃនៃវត្ថុធាតុដើម ហើយ Toyota ក៏បានចំណាយប្រាក់ ៦៦៣លានដុល្លារ ផងដែរ ក្រោយពីការបិទរោងចក្រនៅរុស្ស៊ី។

គួរដឹងថា Tesla ត្រូវចំណាយពេលរាប់ឆ្នាំទើបអាចសាងបានប្រតិបត្តិការអាជីវកម្មដែលមានប្រាក់ចំណេញខ្ពស់បែបនេះ ដោយសារ តែប្រាក់ចំណេញពីរថយន្តមួយគ្រឿងមានកម្រិតខ្ពស់ខ្លាំង ពោលអាចទទួលបានប្រាក់ចំណេញ ៩ ៥៧០ដុល្លារ ពីរថយន្តមួយគ្រឿង ធៀបនឹង Toyota ចំណេញប្រមាណ ១ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+