ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Accord ស៊េរីឆ្នាំ ២០២៣ ជំនាន់ថ្មី រូបរាងថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Accord ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុង​ ជំនាន់ទី១១ ដែលមាន ៦ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន LX, EX, Sport, EX-L, Sport-L និង Touring នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈតម្លៃមិនទាន់បានប្រកាសនៅឡើយទេ។

Honda Accord ជំនាន់ថ្មីនេះ មានប្រវែងតួខ្លួន ៤ ៩៧១ ម.ម ទទឹង ១ ៨៦២ ម.ម កំពស់ ១ ៤៥០ ម.ម និងប្រវែងគម្លាតកងមុខ-ក្រោយ ២ ៨៣០ ម.ម ធ្វើឲ្យជំនាន់ថ្មីនេះមានប្រវែងវែងជាម៉ូដែលចាស់ ៧១ ម.ម។ ត្រូវបានរចនាឡើងជាមួយរូបរាងដ៏ទាក់ទាញ និងកាន់តែស្ព័រ ដោយបានបំពាក់ប៉ាណាមុខរាងជាសំណាញ់ពណ៌ខ្មៅអបដោយចង្កៀមុខ​​ LED រាង​ស្លីម, កាងខាងមុខមានរាងកោងមានរន្ធខ្យល់ធំជាងមុន គម្របម៉ាស៊ីនត្រូវបានរចនាថ្មីផងដែរ។ ខណៈ ចង្កៀងក្រោយ LED រាងស្លីមអូស​កាត់វែងមានឡូហ្គោ Honda នៅចំកណ្តាល ថាសកង់ស្ព័រទំហំ ១៧-១៩ អ៊ីញ, កាង Spoiler ខាងក្រោយពណ៌ខ្មៅ និងបំពងស៊ីមាំងរចនាឡើងយ៉ាងពិសេសសម្រាប់ម៉ូដែលនេះផងដែរ។

ផ្នែកខាងក្នុងរបស់ Accord ដែលត្រូវបាននិយាយថា រថយន្តនេះប្រើប្រាស់កាប៊ីនដូច Civic ជាមួយនឹងកុងទ័រព័ត៌​មានឌីជីថលទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ ដល់ ១២,៣​ អ៊ីញ ភ្ជាប់មុខងារជាមួយនឹង Android Auto និង Apple CarPlay ។ បន្ថែមពីនេះ ក៏បានបំពាក់នៅមុខងារ over-the-air ហើយបានភ្ជាប់មកជាមួយប្រព័ន្ធ Google built-in system ជាលើកដំបូងដែលឲ្យអតិថិជនអាចចូលប្រើ Google Maps, Google Assistant និង Google Play ដើម្បីទាញយកកម្មវិធី ក៏ដូចជាតន្ត្រី ឬ podcasts,​ កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន ៨ របៀប, កៅអីខាងមុខមានមុខងារកំដៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់២ តំបន់ ដៃចង្កូត និងប្រអប់លេខស្រោបដោយស្បែក, ឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ ចំនុច អេក្រង់បង្ហាញលើកញ្ចក់ទំហំ ៦ អ៊ីញ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត All-new Honda Accord ស៊េរីឆ្នាំ ២០២៣ នៅសហរដ្ឋអាមេរិក មានទាំងម៉ាស៊ីនសាំងចំណុះ​ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ដែលមានកម្លាំង ១៩២ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងម៉ាស៊ីនកូនកាត់ hybrid ចំណុះ ២,0 លីត្រ ផ្គួបម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០៤ សេះ កម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ជាមួយនឹងរបៀបបើកបរចំនួន ៤ សម្រាប់ជ្រើសរើស៖ ECON / Normal / Sport និង Individual ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Chevrolet Tracker ទើបប្រកាសលក់បានប៉ុន្មានខែសោះ ទទួលបានការកក់រាប់រយគ្រឿង! តម្លៃល្អត្រឹមតែជាង ២ម៉ឺនដុល្លាប៉ុណ្ណោះ

សន្ទុះនៃការគាំទ្រ និងការប្រើប្រាស់រថយន្តថ្មីបានបន្តកើនឡើងជារាងរាល់ថ្ងៃ ដោយក្នុងនោះក្រុមហ៊ុននាំចូលរថយន្តផ្លូវការជាច្រើនបានធ្វើការពង្រីលវិសាលភាពនៃត្រកូលរថយន្តរបស់ខ្លួនជាមួយការនាំចូលម៉ូឌែលថ្មីៗជាបន្តបន្ទាប់មកកាន់ទីផ្សារប្រទេសកម្ពុជា ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Chevrolet Cambodia ក៏បានធ្វើការប្រកាសត្រៀមនាំមកនូវម៉ូឌែលថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាសម្រាប់ផ្តល់ជូនជម្រើសកាន់តែងាយស្រួលដល់អតិថិជនរបស់ខ្លួនបន្ថែម​ ជាមួយតម្លៃកាន់តែពិសេសក្រោម ៣ម៉ឺនដុល្លារ នោះគឺរថយន្ត Chevrolet Tracker (Redline Edition) សេរ៊ីថ្មីចុងក្រោយ

រថយន្ត Chevrolet Tracker (Redline Edition) ជារថយន្តSUV ដែលឌីហ្សាញមកបែបស្ព័រ មានភាពទូលាយ បំពាក់បច្ចេកវិទ្យាទំនើបៗ ស័ក្កសមសម្រាប់គ្រួសារដែលមានសមាជិក ៥នាក់។ រថយន្តនេះមានប្រវែងសរុប ៤ ២៧០មីលីម៉ែត្រ ទទឹង ១ ៧៩១មីលីម៉ែត្រ និងកម្ពស់ ១ ៦២៧មីលីម៉ែត្រ។

ចំណែកការរចនានៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងដោយផ្តោតសំខាន់ទៅលើប្រណិតភាព និងផាសុកភាព ដោយបានប្រើប្រាស់ជាមួយពណ៌ខ្មៅ និងរំលេចជាមួយថ្នេដេរពណ៌ក្រហម ទៅលើផ្នែកសំខាន់ៗដូចជា តាប្លូ, Console កណ្តាល និងកៅអី។ បន្ថែមជាមួយការបំពាក់កៅអីប្រភេទស្បែក, ដៃចង្កូតប្រភេទស្បែកភ្ជាប់ដោយប៊ូតុងកំណត់មុខងារបញ្ជាដោយសម្លេង, កុងទ័របង្ហាញព័ត៌មានឌីស្សាញបែប Dual Cockpit, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Bluetooth, កន្លែងដាក់របស់ចំនួន ២០កន្លែង, ដំបូលកញ្ចក់បើកប្រវែងវែង និងប្រព័ន្ធសុវត្តិភាពដូចជា៖ 

  • ប្រព័ន្ធកាំមេរ៉ាជំនួយចូលចតនៅផ្នែកខាងក្រោយ
  • ប្រព័ន្ធការពារចោរកម្ម
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់
  • ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត 
  • ប្រព័ន្ធការពារមិនអោយជាប់គាំងហ្វ្រាំង ABS
  • ពោងការពារសុវត្ថិភាព

ម៉ូឌែលថ្មី Chevrolet Tracker (Redline Edition) ដំណើរការដោយម៉ាស៊ីន ៣ស៊ីឡាំង ប្រភេទ Eco-friendly ជំនួយដោយ  Turbo ជួយផលិតកម្លាំងបាន ១១៨សេះ និងកម្លាំងរមួល ១៧៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៦វគ្គ។

សូមបញ្ជាក់ផងដែរថា ទាំងនេះគឺជាលក្ខណៈពិសេសៗដែលក្រុមការងារ ខេមបូ អូតូ បានសង្ខេបពីរថយន្ត Chevrolet Tracker (Redline Edition) ដែលបានចេញលក់នៅតាមបណ្តាលប្រទេសមួយចំនួន ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែមនៃរថយន្តនេះយើងនឹងធ្វើការរង់ចាំការមកដល់ជាផ្លូវការ ឬបងប្អូនអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ 093 889 888 | 089 850 888 និងទំព័រ Facebook ផ្លូវការរបស់ Chevrolet Cambodia៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមតែ ២៤ ម៉ោងកក់ច្រើនពេក ពេលនេះ Toyota ប្រចាំប្រទេសថៃបានបិទការបញ្ជាទិញជាមុន Toyota bZ4X ហើយ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការបើកទទួលការកក់នៅរថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ខណៈពេលនេះ ការកក់ត្រូវបានបិទដោយសារទទួលបានការកក់ទុកមុនច្រើនលើសលប់ពេកក្នុងរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។

សម្រាប់ Toyota bZ4X ដែលមានលក់ក្នុងប្រទេសថៃ គឺជាប្រភេទប៉ុង២ All-wheel drive ដែលបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន២ ដែលផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយលីចូមទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៤១១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងបំពាក់មុខងារសាកថ្មល្បឿនលឿនអាចសាកបាន ៨០% ប្រើរយៈពេល ៣០ នាទី។

ខណៈពេលដែលឧបករណ៍ស្តង់ដារនៃម៉ូដែរថៃក៏មានផងដែរ ដូចជាកៅអីអ្នកបើកបរដែលអាចលៃតម្រូវថាមពលបាន ៨ របៀបជាមួយនឹងអង្គចងចាំ, កុងទ័រព័ត៌មានទំហំ ៧ អ៊ីង និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសំឡេង JBL ចំនួន ៩ចំនុច, កន្លែងសាកថ្មម្តងខ្សែ, ដំបូលកញ្ចក់បែប Panoramic roof, ប្រព័ន្ធជំនួយការចូលចតដ៏ឆ្លាតវៃ Intelligent Parking Assist និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជាដើម។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃលក់របស់រថយន្តអគ្គិសនីសុទ្ធ Toyota bZ4X នៅប្រទេសថៃគឺមានតម្លៃចាប់ពី ៥០ ៩២៧ ដុល្លារ ហើយនៅមិនទាន់កំណត់ថានៅពេលណាដែលក្រុមហ៊ុននឹងអាចទទួលយកការកក់ម្តងទៀតនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco ចំនួនជិត ៥មុឺនគ្រឿង កំពុងមានបញ្ហាកាំមេរ៉ាមើលក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការហៅត្រឡប់មកវិញនូវរថយន្ត Ford Bronco ម៉ូឌែលឆ្នាំ ២០២១-២២ ដែលផលិតនៅចន្លោះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ របស់ខ្លួនមកវិញបន្ទាប់ពីរកឃើញថាមានបញ្ហានៅលើកាំមេរ៉ាមើលក្រោយនៅសហរដ្ឋអាមេរិក។

បើយោងតាមឯកសាររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) ដែលកត់សំគាល់ថារថយន្ត Ford Bronco ប្រមាណ ៤៧ ០៤៦ គ្រឿងនៅសហរដ្ឋអាមេរិកបានជាប់ពាក់ព័ន្ធក្នុងការប្រមូលមកវិញ។

ក្រុមហ៊ុន Ford បានបង្ហាញថា រូបភាពកាំមេរ៉ាមើលក្រោយអាចនឹងបន្តដំណើរការ បន្ទាប់ពីរថយន្តបានបញ្ចប់ការចូលចត។ ក្រុមហ៊ុន Ford បានបន្ថែមថា ការបង្ហាញចេញរូបភាពឡើងវិញអាចរំខានអ្នកបើកបរ និងអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់។ បញ្ហា​នេះ​កើត​ចេញ​ពី​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិការ SYNC មិន​ត្រូវ​បាន​កំណត់​រចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​ពេល​ដែល​អ្នក​បើក​បរ​បើក​រថយន្ត​ក្នុង​របៀប 4-Low mode។

ដើម្បីដោះស្រាយបញ្ហា ក្នុងនោះក្រុមហ៊ុន Ford បានធ្វើបច្ចុប្បន្នភាពនៃកម្មវិធី (software update) ដែលកំណត់រចនាសម្ព័ន្ធប្រព័ន្ធ SYNC ឲ្យបានត្រឹមត្រូវសម្រាប់ប្រើក្នុងរបៀប 4-Low mode។ ក្រុមហ៊ុន Ford នឹងធ្វើការទៅលើប្រព័ន្ធ over-the-air ដើម្បីដោះស្រាយបញ្ហានេះ មានន័យថាម្ចាស់នឹងមិនចាំបាច់នាំយក Bronco របស់ពួកគេទៅក្រុមហ៊ុនចែកចាយកដើម្បីដោះស្រាយបញ្ហាដោយផ្ទាល់នោះទេ។

គួរឲ្យដឹងថា នេះ​មិន​មែន​ជា​ការ​​​ប៉ះ​ពាល់លើកដំបូងរបស់ Bronco នោះ​ទេ កាល​ពី​ចុង​ខែ​មិថុនា ក្រុមហ៊ុន Ford បាន​​ប្រមូល​រថយន្ត​ម៉ូដែល Bronco និង Ranger ប្រមាណ ៦៣ ០០០ គ្រឿង​មក​វិញ ដោយ​កត់​សម្គាល់​ថា កញ្ចក់​អាច​របូត​ចេញដែល​អាចបង្កើន​ហានិភ័យ​។ ការ​ប្រមូល​មក​វិញ​នេះ​ត្រូវ​បាន​ចេញ​តែ​ ២-៣ ​សប្តាហ៍​បន្ទាប់​ពីរថយន្ត  Bronco ៥៣ ១០៣ គ្រឿង ត្រូវ​បាន​គេ​ហៅ​មក​វិញ​ព្រោះ​ទ្វារ​ក្រោយ​អាច​ត្រូវ​បាន​បើក​បាន​ទោះ​បី​ជា​ការ​ចាក់សោ​សុវត្ថិភាព​ក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk លក់ហ៊ុននៅ Tesla អស់ជិត៤ពាន់លានដុល្លារ ក្រោយទិញយក Twitter

[ទីផ្សារបរទេស] ការទិញយកបណ្ដាញសង្គម Twitter របស់លោក Elon Musk នាយកប្រតិបត្តិ Tesla បានក្លាយជាប្រធានបទដ៏ក្ដីមួយក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយ និងបន្តជះឥទ្ធិពលមកដល់ពេលបោះឆ្នោតពាក់កណ្ដាលអាណត្តិ។

ប៉ុន្តែមានរឿងគួរចាប់អារម្មណ៍មួយ ដែលស្ទើរតែគ្មានអ្នកខ្វាយខ្វល់ គឺការដែលលោក Elon Musk បានលក់ភាគហ៊ុនរបស់ខ្លួនមាននៅ Tesla អស់ចំនួន ៣,៩៥ពាន់លានដុល្លារ ក្រោយពីការទិញយក Twitter បានសម្រេចអស់រយៈពេលប៉ុន្មានថ្ងៃរួចមក។

ការចុះផ្សាយរបស់ Reuters បានឲ្យដឹងថាលោក Elon Musk បានលក់ភាគហ៊ុន ១៩,៥លានហ៊ុន នៅចន្លោះថ្ងៃទី៤ និងទី៨ ខែតុលា ប៉ុន្តែគោលបំណងនៃការលក់នេះមិនត្រូវបានបង្ហាញឡើយ។

តាមការទូទាត់របស់ Reuters លោក Elon Musk នៅមានសាច់ប្រាក់ប្រមាណ ២០ពាន់លានដុល្លារ ក្រោយការលក់ភាគហ៊ុននៅ Tesla រួមបញ្ចូលទាំងការលក់ភាគហ៊ុនកាលពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ឲ្យតម្រុយពីឡាន Hybrid ថ្មី ទំនងឡាន Prius ជំនាន់ថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានចេញផ្សាយរូបភាព Teaser លើគណនី Instagram និង Facebook បង្ហាញពីទម្រង់នៃរថយន្តម៉ូដែលថ្មី អមជាមួយពាក្យ “Hybrid Reborn”។

រថយន្តម៉ូដែលថ្មីនេះ ទំនងជារថយន្ត Prius ជំនាន់ថ្មី ដែលនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។ រូបភាព Teaser បង្ហាញពីទម្រង់ចង្កៀងខាងមុខដែលមើលទៅហាក់ស្រដៀងនឹងរថយន្តអគ្គិសនីសុទ្ធត្រកូល bZ អ៉ីចឹងដែរ។

ការបង្ហោះរបស់ Toyota មានភ្ជាប់ជាមួយតំណភ្ជាប់ទៅកាន់វិបសាយ Toyota ជាភាសាជប៉ុន ដែលទីនោះក៏មានបង្ហាញពីស្រមោលរថយន្តម៉ូដែលថ្មីផងដែរ គឺជាប្រភេទរថយន្តទ្វារប្រាំ Fastback មើលទៅពិតជាស្រដៀងនឹងរថយន្ត Toyota Prius។

គិតត្រឹមពេលនេះមានរយៈពេលជិតមួយឆ្នាំហើយដែលគេបានឭអំពីរថយន្ត Toyota Prius ជំនាន់ថ្មី ហើយវាក៏ដល់ពេលដែលរថយន្តជំនាន់ទីប្រាំនៃ Prius បង្ហាញវត្តមានផងដែរ ស្របពេលដែល Toyota បានបញ្ជាក់ថាខ្លួននឹងរក្សាប្រព័ន្ធ Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនី Honda e:N2 Concept ស៊េរី​ថ្មី​ ​បង្ហាញ​ខ្លួនជាផ្លូវការ​នៅ​ក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តគំរូ Honda e:N2 Concept នៅក្នុងប្រទេសចិន។

Honda e:N2 Concept គឺជារថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F platform ដែលជាគ្រោងឆ្អឹងសម្រាប់គ្រួសាររថយន្តអគ្គិសនី e:N Series ។ ការរចនាផ្នែកខាងក្រៅនៃ Honda e:N2 Concept ត្រូវបានរចនាឡើងខុសប្លែកពីរថយន្ត Honda ផ្សេងទៀតនាពេលបច្ចុប្បន្ននេះ ដោយចង្កៀងមុខត្រូវបានរចនាឡើងជារាងអក្សរ H អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈ​ដែល​រូបរាង​ខាង​ក្រោយ​មាន​ចង្កៀង​រាង​អក្សរ H ធំ​ដូចគ្នាទៅនឹង​ផ្នែក​ខាង​មុខ ជាមួយឡូហ្គោ HONDA ដែលអាចបញ្ចេញពន្លឺពណ៌ស។

ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងយ៉ាងប្រណិត និងផាសុកភាព ភ្ជាប់មកជាមួយដៃចង្កូតដែលត្រូវបានរចនាឡើងរាងជាជ្រុង។ ខណៈ ​អេក្រង់​កណ្តាល​ដែល​ត្រូវ​បាន​បង្កប់​ជាមួយ​កុងសូល​ពេល​បើកបរ​ទិន្នន័យ​នឹង​បង្ហាញ​នៅ​លើ​កញ្ចក់​។ មិនត្រឹមតែប៉ុណ្ណោះ កុងសូលខាងមុខ និងទ្វារក៏ត្រូវបានរចនាឡើងដើម្បីឲ្យមានភ្លើងជុំវិញផ្នែកខាងក្នុង ដើម្បីបង្កើតបរិយាកាសផងដែរ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន Honda Motor ក៏បានបន្ថែមថា ក្រុមហ៊ុន Honda គ្រោងនឹងបន្តដាក់ដាក់បង្ហាញរថយន្តអគ្គិសនីជាបន្តបន្ទាប់នៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ គំរូ e:N2 Concept ឆ្លុះបញ្ចាំងពីតម្លៃនៃរថយន្តអគ្គិសនី e:N Series ដែលផ្តោតលើការបើកបរអគ្គិសនី ហើយជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Honda ក្នុងការផ្លាស់ប្តូរទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធផងដែរ។

គួរបញ្ជាក់ផងដែរថា​ សម្រាប់គំរូរថយន្តអគ្គិសនី Honda e:N2 Concept ​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​លើក​ដំបូង​នៅ​ក្នុង​ពិព័រណ៍​ International Import Expo 2022 នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី ៥ ដល់​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រកូល Mercedes G-Class ទទួលបានការកែច្នៃទ្វារដូចទៅនឹងរថយន្ត Rolls-Royce

[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្តដ៏ប្រណិត Mansory ដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ បានធ្វើការកែច្នៃទា្វររថយន្ត Mercedes G-Class ​ដែលមានលក្ខណៈពិសេសដូចទៅនឹងទ្វាររថយន្ត Rolls-Royce ។

ក្រុមហ៊ុនកែច្នៃនេះបានបង្ហាញទ្វារខាងក្រោយនៅលើរថយន្ត G63 ដែលបានកែច្នៃជាពិសេសសម្រាប់ប្រទេសអារ៉ាប់រួម។ ជាការពិត ម៉ូដែលនេះត្រូវបានដាក់បង្ហាញជាមុនក្នុងអំឡុងពេលសម្ភោធ Showroom របស់ Mansory នៅទីក្រុងឌូបៃកាលពីឆ្នាំមុន ប៉ុន្តែគ្មាននរណាម្នាក់កត់សម្គាល់ពីមុនមកនោះទេ។ ក្នុងនោះ រថយន្តនេះក៏​ត្រូវ​បាន​​ភ្ជាប់ដោយ​ carbon-fiber aero ដែល​មួយ​ជុំរថយន្ត រួមទាំងរបាំងការពារភក់ទំហំ​ធំ និង​ថាសកង់​ទំហំ ២៣ អ៊ីញ​។

សម្រាប់ការរចនានេះគឺជារឿងពិបាកបំផុតក្នុងការផលិតនៅក្នុងឧស្សាហកម្មរថយន្ត ដោយសារពួកគេទាមទារកម្រិតនៃការយកចិត្តទុកដាក់យ៉ាងខ្លាំង។

យោងតាមក្រុមហ៊ុន Mansory ការកែច្នៃនេះវានឹងផ្តល់នូវភាពងាយស្រួលដល់កៅអីខាងក្រោយ។ បច្នុប្បន្ន ទ្វារនេះ (Suicide-Door) គេកម្រប្រើក្នុងរថយន្តទំនើបៗណាស់ ក្រៅពីរថយន្ត Rolls-Royce ទាំងអស់។ ដោយពីអតីតកាលគេឃើញមាននៅលើរថយន្ត Mazda RX-8, Opel Meriva, Toyota FJ Cruiser, BMW i3 និងថ្មីៗនេះ Fiat 500 3+1 ទោះបីជាមានតែនៅផ្នែកអ្នកដំណើរក៏ដោយ ។

ជាមួយគ្នានេះ គេនៅមិនទាន់ដឹងថាតម្លៃនៃការបន្ថែមទ្វារខាងក្រោយនៅលើ G-Wagen នោះទេ ប៉ុន្តែទំនងជាមិនមានតម្លៃថោកនោះទេ។ ដូចគ្នានេះដែរ ចំពោះឈុតតួខ្លួនដ៏ប្រណិត និងផ្នែកខាងក្នុងដែលតុបតែងឡើងវិញផងដែរ។ លក្ខណៈពិសេសទាំងអស់នោះអាចត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងការធ្វើឲ្យប្រសើរឡើងនៅម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo V8 របស់ G63 ដែលអាចផលិតកម្លាំងបានរហូតដល់ ៨៨៨ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Honda e:NP1 សាកថ្មម្តងជិះបាន ៥១០ គីឡូម៉ែត្រ ចេញតម្លៃលក់ជាផ្លូវការក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Honda បានធ្វើការប្រកាសជាផ្លូវការនៅតម្លៃរបស់រថយន្តអគ្គិសនី Honda e:NP1 ដែលមានតម្លៃលក់ចាប់ពី ២៤ ០៧៦ ដុល្លារ ដល់ ៣០ ០០០ ​ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

Honda e:NP1 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F platform ដែលបង្កើតឡើងដោយក្រុមហ៊ុន Honda ក្រោមគំនិតរចនា E:N Design ដែល Honda មិនធ្លាប់ធ្វើពីមុនមក ដែលផ្តោតលើការពង្រឹងផ្នែកខាងក្រៅឲ្យកាន់តែមានលក្ខណៈស្ព័រ ដោយមានប៉ាណាមុខបិតជិតពណ៌ខ្មៅអបដោយចង្កៀង LED រាងស្លីម ដំបូលខ្មៅជាដើម។

រីឯនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៥,២ អ៊ីញ ភ្ជាប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធរុករកឆ្លាតវៃ Honda CONNECT 3.0 navigation system ជាមួយនឹងជំនួយការសំឡេង AI voice assistant និងប្រព័ន្ធ OTA តាមអ៊ីនធឺណិត និងមុខងារផ្សេងៗទៀត។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Honda e:NP1 បំពាក់ដោយម៉ូទ័រអគ្គិសនី e-motor អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធ intelligent control ecosystem e:NOS ដ៏ឆ្លាតវៃ, ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធណែនាំឆ្លាតវៃ Honda CONNECT និងប្រព័ន្ធបញ្ជាដោយសំឡង,  ប្រព័ន្ធសំឡេង Honda EV Sound ក៏ត្រូវបានបន្ថែមផងដែរ ដើម្បីផ្តល់នៅសំឡេងបែបស្ព័រ និងសម្បូរបែប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lamborghini លក់ដាច់អស់គ្មានសល់ រហូតដល់ឆ្នាំ២០២៤

[ទីផ្សារបរទេស] ស្របពេលដែលអតិថិជនភាគច្រើនបារម្ភអំពីសេដ្ឋកិច្ច និងការកើនឡើងនៃអត្រាអតិផរណានោះ Lamborghini ឯណោះ កំពុងតែរីករាយនឹងជោគជ័យនៃការលក់ ដោយមិនមានសញ្ញាថមថយឡើយ។

ក្នុងពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ Lamborghini អាចលក់រថយន្តបាន ៧ ៤៣០គ្រឿង ហើយកំពុងតែស្ថិតក្នុងដំណើរវ៉ាដាច់ចំនួនលក់ឆ្នាំ២០២១ ដែលលក់បាន ៨ ៤០៥គ្រឿង។ ក្នុងនោះដែរ រថយន្តលក់ដាច់ជាងគេគឺ Lamborghini Urus ដែលលក់បាន ៤ ៨៣៤គ្រឿងនៅឆ្នាំ២០២២នេះ។

នាយកប្រតិបត្តិ Lamborghini លោក Stephan Winkelmann បានលើកឡើងថា ៖ “យើងនឹងអាចនាំមុខចំនួនលក់ឆ្នាំ២០២១បានយ៉ាងប្រាកដ។…យើងមិនមានការថមថយនៃការលក់នោះទេ។ រៀងរាល់ខែយើងបានលក់រថយន្តច្រើនលើសពីសមត្ថភាពផលិតរបស់យើង។”

នាយកប្រតិបត្តិរូបនេះបន្ថែមថា ចំនួនកុម្ម៉ង់ទិញដ៏ខ្លាំងក្លា អាចឲ្យ Lamborghini ឆ្លងផុតឆ្នាំ២០២៣បានយ៉ាងងាយ ទោះបីថាឆ្នាំក្រោយអាចនឹងមានបញ្ហាសេដ្ឋកិច្ចកើតឡើងក្ដី។

លោក Stephan លើកឡើងបែបនេះ ៖ “យើងមានរយៈពេលរង់ចាំ ១៨-១៩ខែ សម្រាប់រថយន្តថ្មី។ យើងអាចលក់រថយន្តបានច្រើនលើសពីអ្វីដែលយើងអាចផលិត៕”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+