ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Porsche Taycan ផលិតបាន ១០ម៉ឺនគ្រឿងហើយ

[ទីផ្សារបរទេស] ក្រោយរយៈពេលជាងបីឆ្នាំនៃការចូលរោងចក្រផលិត នៅពេលនេះរថយន្តអគ្គិសនី Porsche Taycan ផលិតបាន១០ម៉ឺនគ្រឿងហើយ ដោយរថយន្តទី១០ម៉ឺនគឺជាម៉ូដែល Turbo S មានប្រើប្រាស់ពណ៌ Neptune Blue។

Porsche បានឲ្យដឹងថាសហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស និងអៀរឡង់ គឺជាប្រទេសដែលជាទីផ្សារធំសម្រាប់រថយន្ត Taycan។ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២នេះ ក្រុមហ៊ុនបានដឹកជញ្ជូនរថយន្ត Taycan បានចំនួន ២៥ ០៧៣គ្រឿង តិចជាងមុន ១២%។

អមជាមួយដំណឹងនៃសមិទ្ធផលថ្មីនេះ ក៏មានការចែករំលែកពីការប្រើប្រាស់រថយន្ត Taycan ក្នុងរយៈចម្ងាយឆ្ងាយ ដូចជាសហគ្រិនឈ្មោះ Jean-Hubert Revolon បានទិញរថយន្ត Taycan 4S កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២០ និងបានបើកបរបានចម្ងាយ ១៨៨ ១៩៩គ.ម ដោយលោកតែបើកបរជាមធ្យម ១២០០គ.ម ក្នុងមួយថ្ងៃ ឆ្លងកាត់ប្រទេសនៅអឺរ៉ុប។

ចំណែកប្រធានផ្នែកផែនការរបស់ Porsche លោក Markus Kreutel បានបើកបររថយន្ត Taycan របស់ក្រុមហ៊ុនបានចម្ងាយ ១៣៤ ៩១១គ.ម ដោយគិតចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ខែសីហាឆ្នាំ២០២២។ ការប្រើប្រាស់ជាប្រចាំថ្ងៃក្នុងចម្ងាយដល់ ១៥០០គ.ម មិនមែនជាបញ្ហាសម្រាប់ Taycan នេះឡើយ សម្រាប់ការងារដែលទាមទារឲ្យធ្វើដំណើរច្រើនក្នុងមួយថ្ងៃៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley បង្កើតកំណត់ត្រាលុយចំណេញថ្មី សម្រាប់រយៈពេល៩ខែដំបូង

[ទីផ្សារបរទេស] ក្រុមហ៊ុន Bentley Motors បានប្រកាសអំពីកំណត់ត្រាប្រាក់ចំណេញថ្មីសម្រាប់រយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ ទោះបីជាប្រឈមមុខនឹងបញ្ហាមួយចំនួន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលក្ដី។

ក្រុមហ៊ុនអង់គ្លេសនេះទទួលបានប្រាក់ចំណូលប្រមាណ ៥៧៥លានអឺរ៉ូ ដែលជាការកើនឡើង ១០៩% ធៀបនឹងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១ ខណៈដែលការលក់រថយន្តមានការកើនឡើងត្រឹម ៣% ប៉ុណ្ណោះ ហើយប្រាក់ចំណេញពេញមួយឆ្នាំ២០២១ មានសរុប ៣៨៩លានអឺរ៉ូ។

ប្រាក់ចំណូលឯណោះវិញមានការកើនឡើងពី ១,៩៤៩ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២១ ឡើងមកដល់ ២,៤៩ពាន់កានអឺរ៉ូ នៅឆ្នាំ ២០២២ នេះ ដែលជាការកើនឡើង ២៨%។

រថយន្តដែលលក់ដាច់ជាងគេគឺម៉ូដែល Bentayga SUV ដែលកាន់កាប់ចំណែក ៤១% នៃចំនួនលក់សរុប តាមពីក្រោយដោយរថយន្ត Flying Spur មានចំណែក ២៧% ហើយរថយន្ត Continental GT និង GTC បញ្ចូលគ្នាមានចំណែក ៣២%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo នឹងលក់តែឡានអគ្គិសនីសុទ្ធនៅអូស្ត្រាលីចាប់ពីឆ្នាំ២០២៦

[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo Australia គ្រោងអនុវត្តន៍ផែនការលក់តែរថយន្តអគ្គិសនីសុទ្ធចាប់ផ្ដើមពីឆ្នាំ២០២៦ បួនឆ្នាំមុនក្រុមហ៊ុន Volvo លក់តែរថយន្តអគ្គិសនីសុទ្ធជាលក្ខណៈសកល។

ការប្រកាសនេះបានធ្វើឡើងក្នុងសន្និសីទជួបជុំហាងលក់របស់ Volvo នៅអូស្ត្រាលី ហើយមានន័យថាអតិថិជនដែលចង់បានរថយន្តប្រើសាំងដូចជា XC40, XC60 និង XC90 SUV នឹងមានពេលត្រឹមចុងឆ្នាំ២០២៥ ប៉ុណ្ណោះ ដើម្បីអាចទិញរថយន្តទាំងនេះនៅអូស្ត្រាលី។

សម្រាប់បច្ចុប្បន្ន Volvo Australia និយាយថាមិនមានផែនការផ្លាស់ប្ដូរការសម្រេចចិត្តនេះទេ ទោះបីជាហាងលក់បានទាមទារឲ្យក្រុមហ៊ុនបន្តលក់រថយន្តសាំងរួមជាមួយរថយន្តអគ្គិសនីតាមយូរដែលអាចធ្វើទៅបាន។

Volvo Australia និយាយថាការសម្រេចចិត្តលក់តែរថយន្តអគ្គិសនីសុទ្ធនេះ គឺជាការគាំទ្រដល់ការិយាល័យ Volvo សកល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានមួយទឹកឡើងថ្លៃនៅរុស្ស៊ី ក្រោយពីរងទណ្ឌកម្មអន្តរជាតិ

[ទីផ្សារបរទេស] ឧស្សាហកម្មរថយន្តនៅរុស្ស៊ីបានរងផលប៉ះពាល់ខ្លាំង ចាប់តាំងពីប្រទេសនេះបានសម្រេចឈ្លានពានប្រទេសអ៊ុយក្រែន ហើយស្របពេលដែលការផលិតក្នុងស្រុកមានការថយចុះ បានធ្វើឲ្យទីផ្សាររថយន្តមួយទឹកចាប់ផ្ដើមទទួលផលចំណេញ។

មានក្រុមហ៊ុនផលិតរថយន្តជាច្រើនបានបិទរោងចក្រនៅប្រទេសរុស្ស៊ី ហើយមានក្រុមហ៊ុនខ្លះបានលក់ប្រតិបត្តិការរបស់ខ្លួនទាំងស្រុង ធ្វើឲ្យអតិថិជនជាច្រើនមិនមានជម្រើសផ្សេងក្រៅតែពីការទិញរថយន្តពីទីផ្សាររថយន្តមួយទឹក។

ទិន្នន័យបង្ហាញថា ៧៦% នៃរថយន្តមួយទឹកបាននាំចូលទៅប្រទេសរុស្ស៊ី ចេញពីប្រទេសជប៉ុន ខណៈដែលប្រទេសប៊េឡារុសស្ថិតនៅចំណាត់ថ្នាក់ទីពីរ ជាមួយចំណែក ៥,៣% ហើយតម្លៃរថយន្តមួយទឹកមានការឡើងថ្លៃប្រមាណ ១០% ក្នុងខែកញ្ញា ធៀបនឹងកាលពីដើមឆ្នាំ។

កាលពីខែសីហា រថយន្តមួយទឹកដែលបាននាំចូលប្រទេសរុស្ស៊ី មានចំនួន ២៣ ១១៧គ្រឿង កើនឡើងពីចំនួន ១១ ០៥៥គ្រឿង ធៀបនឹងខែកុម្ភៈ។ ឯចំនួនរថយន្តថ្មីដែលនាំចូលគឺមាន ១០ ៥២៧គ្រឿង ហើយជិត ៧០% នៃរថយន្តថ្មីគឺមានប្រភពពីប្រទេសចិន។

Reuters បានកត់សម្គាល់ថាអ្នកនាំចូលរថយន្តឯកជនបាននាំចូលរថយន្តជាង ១០ម៉ឺនគ្រឿង នៅចាប់ពីខែមករា ដល់ខែសីហា ដែលជាការកើមឡើងជិត ៥០% ធៀបនឹងកាលពីឆ្នាំ២០២១ ហើយបន្ថែមពីនេះអ្នកនាំចូលរថយន្តឯកជនមានចំណែក ២៣% នៃចំនួនរថយន្តថ្មីទាំងដែលនាំចូលរុស្ស៊ី កើនឡើងពីចំនួន ២% កាលពីខែកុម្ភៈ។

ងាកទៅមើលរថយន្តថ្មី បានថយចុះការលក់ជិត ៦០% មកនៅត្រឹម ៥០៦ ៦៦១គ្រឿង នៅចន្លោះខែមករា និងខែកញ្ញា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford លក់ឡានអគ្គិសនីបានច្រើនលើសមុនទ្វេដងនៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្នុងខែតុលា ចំនួនលក់រថយន្តសរុបរបស់ Ford និង Lincoln នៅឯសហរដ្ឋអាមេរិកមានការថយចុះ ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយថយមកនៅត្រឹម ១៥៨ ៣២៧គ្រឿង ដោយសារតែក្រុមហ៊ុននៅប្រឈមមុខនឹងបញ្ហានៃការផលិត។

យ៉ាងណាក្ដី បើងាកទៅមើលរថយន្តអគ្គិសនីសុទ្ធរបស់ Ford បានកើនឡើងការលក់លើសពីពីរដងកាលពីខែតុលា ឡើងដល់ ៦ ២៦១គ្រឿង ដែលជាការកើនឡើង ១២០% ធៀបនឹងខែតុលា ឆ្នាំ២០២១ ដែលស្មើនឹង ៤,១% នៃចំនួនលក់សរុបផងដែរ។

ក្រុមហ៊ុនបានកត់សម្គាល់ថាការកើនឡើងនេះគឺមានកម្រិតខ្ពស់ជាងការរីកចម្រើននៃវិស័យរថយន្តអគ្គិសនីជារួមចំនួនពីរដង ហើយ Ford បានឈរជើងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំលំដាប់ទីពីរនៅសហរដ្ឋអាមេរិកផងដែរ។

រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេគឺ Ford Mustang Mach-E ដែលលក់បាន ៣ ០៥៥គ្រឿង (កើន ៧,៣%) រថយន្ត Ford F-150 Lightning លក់បាន ២ ៤៣៦គ្រឿង និងរថយន្ត Ford E-Transit លក់បាន ៧៧០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Jeep Avenger ប្រភេទប្រើសាំង ប្រទះឃើញបើកបរសាកល្បងតាមផ្លូវ

[ទីផ្សារបរទេស] ក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុងប៉ារីស កាលពីខែមុន ក្រុមហ៊ុន Jeep បានបង្ហាញចេញរថយន្តម៉ូដែលថ្មីឈ្មោះថា Avenger ដែលត្រៀមសម្រាប់ទីផ្សារអឺរ៉ុប, ជប៉ុន, កូរ៉េខាងត្បូង និងទីផ្សារដទៃទៀតក្រៅពីសហរដ្ឋអាមេរិក ក្នុងនាមជារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ Jeep។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្នុងឯកសារចេញផ្សាយរបស់ Jeep បានបង្ហាញថា Jeep Avenger 1st Edition ក៏មានជាជម្រើសម៉ាស៊ីនសាំងប្រភេទ Turbocharged ផងដែរ ហើយពេលនេះគេចាប់ផ្ដើមឃើញជាលើកដំបូងនូវរថយន្តម៉ាស៊ីនសាំងនេះបើកបរតាមដងផ្លូវ។

មានទំហំតូចជាង Jeep Renegade រថយន្ត Avenger ប្រភេទសាំងនេះ មិនមានរូបរាងខុសពីប្រភេទអគ្គិសនីសុទ្ធប៉ុន្មានឡើយ លើកលែងតែវាមិនមានស្លាកអក្សរ “e” លើផ្ទាំងប៉ាណាខាងមុខ និងមានបំពង់ស៊ីមាំង។

ក្រុមហ៊ុន Jeep មិនទាន់បានបង្ហាញព័ត៌មានអ្វីអំពីរថយន្ត Avenger ប្រើសាំងនេះនៅឡើយទេ អ្វីដែលគេដឹងគឺថារថយន្តនេះនឹងមានលក់តែនៅប្រទេសអ៉ីតាលី និងប្រទេសអេស្ប៉ាញ ដោយការកក់ទុកមុនបានបើកចាប់ផ្ដើមពីពេលនេះ រហូតដល់ខែវិច្ឆិកា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda WR-V ២០២៣ រូបរាងថ្មីទាំងស្រុង តម្លៃក្បែរ ២មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda WR-V ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុង ជាមួយតម្លៃលក់ចាប់ពី ១៧ ១២៩ ដុល្លារ ដល់ ១៩ ៥០១ ដុល្លារនៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី។

ការ​រចនា​ផ្នែក​ខាងក្រៅ​នៃ​ម៉ូដែល Honda WR-V RS ត្រូវ​បាន​រចនា​មាន​លក្ខណៈ​ស្ព័រ​។ បំពាក់ដោយចង្កៀងមុខប្រភេទ LED និងចង្កៀងក្រោយរាងអក្សរ L ។ បំពាក់ជាមួយតួខ្លួន RS style kit ដែលមានការរចនាបែបស្ព័រ កាងខាងមុខ និងខាងក្រោយ, ប៉ាណាមុខមានឡូហ្គោ RS ដំបូលពណ៌ខ្មៅ និងគម្របកញ្ចក់ចំហៀងពណ៌ខ្មៅ ជាមួយនឹងកង់យ៉ាន់ស្ព័រទំហំ ១៧ អ៊ីញរចនាជា ២ ពណ៌ និងបានលើកប្រព័ន្ធ suspension កម្ពស់ ២២០ មីលីម៉ែត្រ ដើម្បីការបើកបរគ្រប់ស្ថានភាពផ្លូវឲ្យកាន់តែប្រសើរឡើង។

រីឯនៅផ្នែកខាងក្នុងវិញ គ្រឿងបរិក្ខាតុបតែងដោយស្បែកពណ៌ខ្មៅ ជាមួយថ្នេដេរពណ៌ក្រហម ភ្ជាប់មកជាមួយកុងទ័រព័ត៌មាន TFT ទំហំ ៤,២ អ៊ីញ ដែលអាចបង្ហាញព័ត៌មានអំពីប្រព័ន្ធ Honda SENSING  និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ អាចភ្ជាប់ជាមួយស្មាតហ្វូន និងការហៅទូរស័ព្ទដោយឥតខ្សែ, កន្លែងដាក់ដបទឹកចំនួន ៦ កៅអីខាងក្រោយដែលអាចបត់បាន ៦០/៤០ ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Honda WR-V ស៊េរីឆ្នាំ ២០២៣ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២១ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័ប្រវត្តិ CVT។

ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាព រថយន្តនេះភ្ជាប់មកជាមួយប្រព័ន្ធ Honda SENSING រួមមាន ប្រព័​ន្ធផ្តល់សញ្ញាពេលរថយន្តចាកន្លងផ្លូវ, ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គមកពីខាងមុខ, ប្រព័ន្ធកំណត់ល្បឿនបើកបរ, ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព ពោងសុវត្ថិភាពចំនួន​ ៦ ចំនុច និងមុខងារជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota អាចនឹងផលិតរថយន្ត Toyota Corolla Cross ប្រភេទអគ្គិសនីសុទ្ធឆាប់ៗនេះ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ទិន្នន័យពីប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី លោក Sean Hanley អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ Toyota Australia បានប្រាប់គេហទំព័រ CarsGuide ថា រថយន្ត Toyota Corolla Cross ប្រភេទអគ្គិសនីសុទ្ធ អាចនឹងផលិតនាពេលខាងមុខនេះ។

ក្នុងនោះ លោក Sean Hanley បាននិយាយថា យើងមិនអាចបដិសេធឱកាសក្នុងការបំប្លែង Toyota Corolla CROSS ទៅជាអគ្គិសនីបានទេ ហើយគ្មានហេតុផលដើម្បីបដិសេធក្នុងការផលិតរថយន្តនេះប្រភេទអគ្គិសនីនោះទេ។ គួរឲ្យដឹងថា បច្ចុប្បន្ននេះ រថយន្ត​ Toyota Corolla Cross មានត្រឹមតែម៉ូដែលកូនកាត់ Hybrid ប៉ុណ្ណោះ

ទោះ​យ៉ាង​នេះ​ក្ដី មូលហេតុ​ដែល​រថយន្ត Toyota Corolla CROSS មិន​អាច​ផលិត​អគ្គិសនី​សុទ្ធ​នៅ​ពេល​បច្ចុប្បន្ន ដោយសារតែផលិតផល Corolla CROSS កំពុងនៅថ្មី និងត្រូវបានដាក់បង្ហាញកាលពី ២ឆ្នាំមុន។ នេះមានន័យថាពួកគេត្រូវអភិវឌ្ឍម៉ូដែលឲ្យកាន់តែប្រសើរជាងមុនសិន ហើយក្លាយជាការពេញនិយមមុននឹងប្រើប្រាស់អគ្គិសនីសុទ្ធ។

គួរបញ្ជាក់ផងដែរថា ការមកដល់នៃម៉ាករថយន្តអគ្គិសនីរបស់ចិនដូចជា BYD ATTO 3 និង MG ZS EV បានគូសបញ្ជាក់យ៉ាងខ្លាំងពីប្រជាប្រិយភាពនៃរថយន្តអគ្គិសនី។ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងត្រូវតែធ្វើដើម្បីរក្សាចំណែកទីផ្សារនេះ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីៗចាប់ផ្តើមចង្អុលទៅក្រុមហ៊ុន Toyota នឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះរថយន្តអគ្គិសនី (BEV) នាពេលអនាគត ដោយលុបចោលផែនការបញ្ចេញម៉ូដែលមួយចំនួន និងដាក់លក់រថយន្តអគ្គិសនីទៅកាន់ទីផ្សារឲ្យបានលឿនជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានអ្វីពិសេសនៅលើរថយន្តកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ៣០ ឆ្នាំនៃគ្រួសារ Type R មួយនេះខ្លះ?

Honda Civic Type R គឺជារថយន្តប្រភេទ Performance មួយរបស់ Honda ដែលទទួលបានការគាំទ្រខ្លាំង ជាពិសេសនៅសហរដ្ឋអាមេរិក។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានប្រកាសចេញរថយន្ត Civic Type R ស៊េរីឆ្នាំ២០២៣ ដែល Honda អះអាងថា ជារថយន្តមានកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ៣០ ឆ្នាំនៃគ្រួសារ Type R ហើយក៏ជារថយន្តខ្លាំងបំផុតរបស់ខ្លួន នៅសហរដ្ឋអាមេរិកផងដែរ។

១) ការរចនាផ្នែកខាងក្រៅ

រថយន្ត Honda Civic Type R ឆ្នាំ ២០២៣ បានប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Civic Hatchback ជំនាន់ទី ១១ បច្ចុប្បន្ន។ វាត្រូវបានឌីហ្សាញមកដើម្បីឲ្យមានទម្ងន់ស្រាល និងរឹងមាំ ហើយក៏បានធ្វើឲ្យប្រសើរឡើងចំពោះការទប់លំនឹងពេលបើកបរល្បឿនលឿន និងអាចឆ្លើយតបបានយ៉ាងលឿននៅលើផ្លូវកែង។ មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតលើប្រព័ន្ធជើងក្រោម និង ប្រព័ន្ធចង្កូត ទៀតផង។

រថយន្ត Honda Civic Type R ឆ្នាំ ២០២៣ មានរូបរាងបែបស្ព័រជាងមុន ដោយប៉ាណាមុខមានការរចនាជាសំណាញ់ ហើយមានរន្ធខ្យល់ចេញចូលរាងជ្រុង។ ផ្នែកខាងក្រោយ វាមានបំពាក់បំពង់ស៊ីមាំងចំនួន៣ ដែលដាក់នៅចំកណ្តាល, កាងក្រោយកាត់ខ្យល់ Spoiler ដ៏ធំពណ៌ខ្មៅ, ឡូហ្គោអក្សរ TYPE R, យ៉ាន់កង់ស្ព័រទំហំ ១៩ អ៊ីញ និងដុំហ្រ្វាំង Brembo ពណ៌ក្រហម ផងដែរ។

២) ការរចនាផ្នែកខាងក្នុង

ចូលទៅមើលផ្នែកខាងក្នុងវិញ វាស្រដៀងទៅនឹងរថយន្ត Honda Civic ជំនាន់ទី១១ ដែរ ប៉ុន្តែបានបន្ថែមកៅអីស្ព័រស្រោបដោយស្បែក អមជាមួយឡូហ្គោ Type R ពណ៌ក្រហម, ដៃ​ចង្កូតមានហាយឡាយថ្នេ​ដេរ​ពណ៌ក្រហម, អេក្រង់កម្សាន្តទំហំ ១០,២ អ៊ីញ និង កុងទ័រឌីជីថល ទៀតផង។

៣) ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ

បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ រថយន្ត Honda Civic Type R ឆ្នាំ២០២៣ មានដូចជា 

  • ប្រព័ន្ធវាស់សម្ពាធកង់រថយន្ត  
  • ប្រព័ន្ធកាំមេរ៉ាជំនួយផ្នែកខាងក្រោយ Multi-angle Rearview Camera
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលមានឧបសគ្គ ឬអ្នកថ្នើជើងឆ្លងកាត់ និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ Collision Mitigation Braking System
  • ប្រព័ន្ធផ្តល់សញ្ញាដោយស្វ័យប្រវត្តិដល់អ្នកបើកបរ អំពីហានិភ័យនៃរថយន្ត ដែលវ៉ាពីខាងក្រោយ Lane Departure Warning
  • ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ Road Departure Mitigation System 
  • ប្រព័ន្ធការពារមិនអោយជាប់គាំងហ្វ្រាំង ABS
  • ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងលើកង់ EBD 
  • ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំងបន្ទាន់ BA

៤) ថាមពលម៉ាស៊ីន

Honda នៅតែបន្តប្រើម៉ាស៊ីន K20 ចំណុះ ២,០លីត្រ Turbo និង ប្រអប់លេខដៃ ៦វគ្គដដែល ប៉ុន្តែ Civic Type R ឆ្នាំ ២០២៣ នឹងមានកម្លាំងខ្លាំងជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនបានបង្ហាញថា វានឹងខ្លាំងជាងមុនកម្រិតណានោះទេ ប៉ុន្តែនឹងលើស Civic Type R បច្ចុប្បន្នដែលមានកម្លាំងត្រឹម ៣០៦សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។

យ៉ាងណាមិញ ចំពោះតួលេខផ្នែក Performance ក៏ក្រុមហ៊ុនមិនទាន់បានបង្ហាញដែរ ប៉ុន្តែ Civic Type R ឆ្នាំមុន អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមា ២៧១គីឡូម៉ែត្រក្នុងមួយម៉ោង។

៥) តម្លៃ

ក្រុមហ៊ុន Honda មិនទាន់បានប្រកាសចេញនូវតម្លៃរបស់រថយន្ត Civic Type R ឆ្នាំ២០២៣ ជាផ្លូវការឡើយ​ ប៉ុន្តែគេរំពឹងថា វានឹងមានតម្លៃប្រហែលខ្ទង់ ៤០០០០ដុល្លារ នៅសហរដ្ឋអាមេរិក។ គួររំលឹកឲ្យដឹងផងដែរថា រថយន្ត Honda Civic Type R ឆ្នាំ២០២២ ដែលចេញលក់កាលពីឆ្នាំមុន មានតម្លៃចាប់ពីខ្ទង់ ៣៨០០០ដុល្លារ នៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng G9 ជារថយន្តដំបូងគេទទួលបានការអនុញ្ញាតសាកល្បងប្រព័ន្ធបើកបរស្វ័យប្រវត្តិ​លើ​ផ្លូវ​សាធារណៈ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសថា ខ្លួនបានក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេដែលបានទទួលលិខិតអនុញ្ញាតសាកល្បងរថយន្ត Guangzhou Intelligent Vehicle Road Test នឹងចាប់ផ្តើមសាកល្បងមុខងារបើកបរស្វ័យប្រវតិ្តនៅលើផ្លូវសាធារណៈក្នុងប្រទេសចិន។

ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការអនុញ្ញាតនេះ Xpeng បានធ្វើបច្ចុប្បន្នភាពកម្មវិធីទៅរថយន្តអគ្គិសនី XPeng G9 ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី នៅមិនត្រូវធ្វើការផ្លាស់ប្តូរផ្នែក Hardware ណាមួយលើរថយន្ត ដើម្បីរៀបចំសម្រាប់ការធ្វើតេស្តនៅលើផ្លូវនោះទេ។

ក្នុងនោះ លោក Xinzhou Wu អនុប្រធានមជ្ឈមណ្ឌលបើកបរស្វ័យប្រវតិ្តនៅ Xpeng បាននិយាយថា “ការធានាបាននៅលិខិតអនុញ្ញាតសាកល្បងផ្លូវបើកបរដោយស្វ័យប្រវតិ្តសម្រាប់រថយន្តពាណិជ្ជកម្មគឺជាការយល់ព្រមយ៉ាងលំបាកនៃការបើកបរដោយស្វ័យប្រវត្តិរបស់យើងនៅ R&D និងសមត្ថភាពផ្នែក Software” ។

ជំហានដ៏សំខាន់មួយនៅក្នុងគោលដៅរបស់ក្រុមហ៊ុនក្នុងការផ្លាស់ប្តូរទៅ robotaxi Xpeng និយាយថាខ្លួនរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹង platform-base technology របស់ខ្លួនដើម្បីជំនួយអ្នកបើកបរកម្រិតខ្ពស់ និងប្រព័ន្ធបើកបរស្វ័យប្រវតិ្ត។

សម្រាប់រថយន្ត Xpeng G9 ជារថយន្តអគ្គិសនីមានកម្លាំង ៥៤៣ សេះ និងកម្លាំងរមួល ៧១៧ ញ៉ូតុនម៉ែត្រ ​អាចបើកបរបានចម្ងាយ​ ៧០២ គីឡូម៉ែត្រក្នុង​ការ​សាក​ថ្មម្តង។ បានបំពាក់បច្ចេកវិទ្យាសាកថ្ម 800V charging technology Xpeng អះអាងថា G9 គឺជា “រថយន្តប្រភេទ SUV ដែលសាកថ្មលឿនបំផុតក្នុងពិភពលោក”​ ដែលមានកម្លាំង ៤៨០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ និងអាចការសាកថ្មពី ១០% ទៅ ៨០% ត្រឹមតែរយៈពេល ១៥ នាទីប៉ុណ្ណោះ។

រថយន្តនេះ បានភ្ជាប់សេនស័រចំនួន ៣១ កាំមេរ៉ាខាងមុខ និងសេនស័រ LiDAR sensor ចំនួន​ ២ ព័ត៌មានទាំងអស់នោះត្រូវបានគ្រប់គ្រងដោយបន្ទះឈីប Nvidia Drive Orin ចំនួន ២។ គួរបញ្ជាក់ផងដែរថា រថយន្ត XPeng G9 មានតម្លៃលក់ចាប់ពី ៤២ ៤៤១ ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន។ បន្ថែមពីនេះ Xpeng ទំនងជាផ្តល់ជូន G9 នៅក្នុងទីផ្សារបរទេសផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+