ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ទិញយករោងចក្រ​របស់ Ford តម្លៃក្បែរ ៦០០ លានដុល្លារ នៅប្រទេសប្រេស៊ីល

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD កំពុង​គ្រោង និងសាងសង់​រោងចក្រ​ថ្មី​ចំនួន​ ៣ ​នៅ​រដ្ឋ Bahia ប្រទេស​ប្រេស៊ីល​នាពេល​អនាគត ហើយអ្វី​ដែល​គួរ​ឲ្យចាប់​អារម្មណ៍​នោះ​គឺ​ BYD បានទិញយក​រោងចក្រ​ចាស់​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន FORD ដែល​បាន​បិទ​ទ្វារ។

រដ្ឋាភិបាលនៃរដ្ឋ Bahia បានបង្ហាញថា BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកដែលបានចូលខ្លួនក្នុងប្រទេសនេះ ជាមួយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសាងសង់រោងចក្រចំនួន ៣។ ក្នុងនោះ រោងចក្រទាំងនេះនឹងក្លាយជារោងចក្រផលិតឡានក្រុង និងរថយន្តសម្រាប់ដឹកជញ្ចូន រោងចក្រមួយទៀតសម្រាប់ផលិតដែកផូស្វាត និងលីចូម និងរោងចក្រមួយទៀតសម្រាប់ផលិតរថយន្តអគ្គិសនី BEV និង plug-in hybrid PHEV ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត BYD បានវិនិយោគទឹកប្រាក់ជាង ៥៨៣ លានដុល្លារ ដើម្បីសាងសង់រោងចក្រទាំងនេះនៅខែមិថុនា ឆ្នាំ ២០២៣ ហើយរោងចក្រទី ២ នឹងសាកសង់រួចរាល់សម្រាប់ប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ ២០២៤ នឹងចាប់ផ្តើមដំណើរការក្នុងខែតុលា ឆ្នាំ ២០២៤ ។ ខណៈ រោងចក្រទី ៣ នឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងការផលិតរថយន្តអគ្គិសនី (BEV) និង Plug-in Hybrid ដំណើរការក្នុងខែមករា ឆ្នាំ ២០២៥។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសក៏បាននិយាយផងដែរថា BYD អាចផលិតអាគុយ Blade batteries នៅក្នុងប្រទេសប្រេស៊ីល ហើយនេះនឹងបង្កើតការងារសម្រាប់មនុស្សជាង ១ ២០០ នាក់នៅក្នុងតំបន់នេះ ជួយពង្រឹងសេដ្ឋកិច្ចកម្រិតមួយទៀតនៃកម្លាំងថាមពលអគ្គិសនីរបស់ប្រេស៊ីល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពុំចាំបាច់រង់ចាំយូរ ទិញភ្លាម បានភ្លាម!

កំពុងមានតម្រូវការរថយន្តសម្រាប់ធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែកំពុងខិតជិតមកដល់មែនទេ? កាន់តែពិសេស នាពេលនេះក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានត្រៀមរួចជាស្រេច រាល់ការកក់ ឬបញ្ជាទិញរថយន្តទាំង ៣ម៉ូដែលនេះ លោកអ្នកនឹងទទួលបាននូវរថយន្តភ្លាមៗ ដោយពុំចាំបាច់រង់ចាំយូរឡើយ។

១) រថយន្តភីកអាប់ Toyota Hilux Revo Rally ២០២៣ មានតម្លៃចាប់ពី ៥៣ ៤០០ដុល្លារ (ថែម ៦០០ដុល្លារ សម្រាប់ពណ៌សកាំម៉ៃ)។ រថយន្តភីកអាប់ដ៏ពេញនិយមមួយនេះបានភ្ជាប់មកជាមួយលក្ខណៈពិសេសៗដូចជាៈ

  • កម្លាំងម៉ាស៊ីនចំណុះ ២,៨ លីត្រ ផលិតកម្លាំងបាន ២០១ សេះ កម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ចាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ
  • ចង្កៀងមុខប្រភេទ Bi Beam-LED ភ្ជាប់ដោយមុខងារឡើងចុះ និងភ្លើងបិទ/បើកស្វ័យប្រវត្តិ យ៉ាងទំនើប និងឆ្លាតវៃ
  • កាំមេរ៉ា ៣៦០ដឺក្រេ ដែលបង្ហាញរូបភាពមួយជុំរថយន្ត
  • មុខងារការពារចំណាំងផ្លាតភ្លើងរថយន្តពីក្រោយ EC Mirror
  • ប្រព័ន្ធកំសាន្ត JBL និងឧបករណ៍បំពងសម្លេងប្រភេទ JBL ៩ ចំណុច
  • កញ្ចប់សុវត្ថិភាពឆ្លាតវៃ TSS

២) រថយន្ត SUV ៧កៅអី Toyota New Fortuner Legender ២០២៣  មានតម្លៃចាប់ពី ៧១ ៩០០ដុល្លារ។ សម្រាប់រថយន្ត Toyota New Fortuner Legender បានភ្ជាប់មកជាមួយលក្ខណៈពិសេសៗដូចជាៈ

  • ចង្កៀងខាងមុខរថយន្ត ប្រើប្រាស់គុជ ប្រភេទ LED និងភ្ជាប់ដោយមុខងារឡើងចុះ និងភ្លើងបិទ/បើកស្វ័យប្រវត្តិ យ៉ាងទំនើប និងឆ្លាតវៃ
  • ថាសកង់ទំហំ ១៨អ៊ីញ ជាប្រភេទអាលុយមីញ៉ូម ជំនះបានគ្រប់ឧបសគ្គ
  • ការបិទ/បើក ទ្វារខាងក្រោយដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ Kick Sensor កាន់តែទំនើប
  • អេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំធំរហូតដល់ទៅ ៩អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto
  • ប្រព័ន្ធកំសាន្ត JBL និងឧបករណ៍បំពងសំលេងប្រភេទ JBL ចំនួន​ ១១គ្រាប់
  • កន្លែងសាកថ្មឥតខ្សែ (Wireless Charger) និងកញ្ចក់មើលក្រោយ ដែលមានមុខងារការពារចំណាំងផ្លាត
  • ម៉ាស៊ីនម៉ាស៊ូត GDជំនាន់ថ្មី ២,៨លីត្រ ផលិតកម្លាំងបាន ២០១សេះនិងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រដែ
  • កាម៉េរ៉ា ៣៦០ដឺក្រេ ផ្តល់គុណភាព និងរូបច្បាស់ល្អ និងអាចមើលជា លក្ខណៈ ​3D
  • កញ្ចប់សុវត្ថិភាពឆ្លាតវៃ Toyota Safety Sense

៣)  រថយន្តប្រភេទ SUV ៧កៅអី Toyota Rush ២០២៣ មានតម្លៃចាប់ពី ៣៣ ៥០០ដុល្លារ​

  • កម្លាំងម៉ាស៊ីនចំណុះ ១,៥ លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១០៣ សេះ កម្លាំងរមួល ១៣៦ ញ៉ូតុនម៉ែត្រ ភ្ចាប់ជាមួយ
  • ប្រអប់លេខស្វ័យប្រវត្តិ ៤វគ្គ
  • អេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំធំរហូតដល់ទៅ ៦,៥អ៊ីញ
  • ឧបករណ៍បំពងសំលេងចំនួន​ ៨គ្រាប់
  • កាំម៉េរាជំនួយផ្នែកខាងក្រោយ
  • ពោងសុវត្ថិភាពចំនួន ៦ចំណុច
  • ប្រព័ន្ធសុវត្ថិភាពកម្រិតផ្កាយ ៥

កាន់តែពិសេស សម្រាប់ម៉ូដែល Toyota Rush ២០២៣ រាល់ការបញ្ជារទិញ ក្នុងឱកាសនេះ លោកអ្នកនឹងទទួលបានមាសចំនួន ៣ជីភ្លាមៗ។ សូមបញ្ជាក់ថា ការផ្តល់ជូននេះមានចំនួនកំណត់ សម្រាប់ព័ត៌មានលម្អិតនៃរថយន្ដ បងប្អូនអាចទំនាន់ទំនងទៅកាន់ក្រុមហ៊ុដោយផ្ទាល់

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari កើនប្រាក់ចំណូល ១៧% នៅត្រីមាសទីបី

[ទីផ្សារបរទេស] Ferrari បានរាយការណ៍ពីការកើនឡើងប្រាក់ចំណូល ១៧% សម្រាប់ត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយប្រាក់ចំណូលមានប្រមាណ ៤២៧លានដុល្លារ។

ការដឹកជញ្ជូន ឬការលក់ចេញ គ្រប់ទីផ្សារលើកលែងតែតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងតំបន់អាស៊ី សុទ្ធតែមានការកើនឡើងនៅត្រីមាសទីបីនេះ ដោយសារការដឹកជញ្ជូននៃរថយន្តម៉ូដែល 296 GTB និងរថយន្តផលិតមានកំណត់ 812 Competizione។

នៅពីក្រោយការជោគជ័យនេះ Ferrari រំពឹងថាប្រាក់ចំណូលមុនគិតពន្ធរបស់ខ្លួន អាចនឹងកើនឡើងដល់ជាង ១,៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២២នេះ ធៀបនឹងការប៉ាន់ស្មានពីមុនដែលមានចន្លោះប្រមាណ ១,៦៧ពាន់លានដុល្លារ និង ១,៧ពាន់លានដុល្លារ។

Ferrari មិនបានបង្ហាញពីការបន្ថយល្បឿនក្នុងការប្រកាសចេញរថយន្តម៉ូដែលថ្មីនោះទេ ដោយកាលពីខែចុងខែតុលា មានការចុះផ្សាយដែលសន្និដ្ឋានថារថយន្តមហាកម្លាំងដែលស្នងតំណែងរថយន្តម៉ូដែល LaFerrari នឹងបង្ហាញវត្តមាននៅខែតុលា ឆ្នាំ២០២៤ ខាងមុខ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បិទហាងលក់នៅចិន ដើម្បីកាត់បន្ថយការចំណាយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានបិទហាងលក់ដែលបានបើកដំបូងគេនៅប្រទេសកាលពីសប្ដាហ៍មុន ដែលហាងលក់លំដាប់ Flagship មានទីតាំងនៅកណ្ដាលក្រុងប៉េកាំង។

សារព័ត៌មាន Reuters បានចុះផ្សាយថាប្រភពពីក្នុងក្រុមហ៊ុនបានឲ្យដឹងថាការបិទហាងនេះដើម្បីកាត់បន្ថយថ្លៃចំណាយ ខណៈដែល Tesla ឯណោះ បានបញ្ជាក់ថាហាងលក់របស់ខ្លួនបានប្ដូរទៅកាន់ទីតាំងថ្មី។

ហាងលក់រថយន្តនៅប្រទេសចិនដំបូងគេរបស់ Tesla បានបើកដំណើរការក្នុងឆ្នាំ២០១៣ និងត្រូវបានកែលម្អ ពង្រីកនៅក្នុងឆ្នាំ២០១៨ ហើយវាអាចក្លាយជាហាងលក់រថយន្តខ្នាតធំលំដាប់ទីពីររបស់ Tesla បន្ទាប់ពីហាងលក់នៅសហរដ្ឋអាមេរិក។

ការសម្រេចរបស់ Tesla គឺក្រោយពីក្រុមហ៊ុនបានទម្លាក់តម្លៃនៃរថយន្ត Model 3 និង Model Y ក្នុងប្រទេសចិន ដែលខុសប្លែកពីក្រុមហ៊ុនរថយន្តដទៃដែលកំពុងបន្តឡើងថ្លៃរថយន្តរបស់ខ្លួន។

Tesla មានកាន់កាប់ និងប្រតិបត្តិហាងចែកចាយរថយន្ត Tesla ប្រមាណ២០០កន្លែងនៅប្រទេសចិន ដែលមានដាក់តាំងបង្ហាញ និងរៀបចំការបើកបរសាកល្បង ប៉ុន្តែជាងពាក់កណ្ដាលនៃហាងទាំងនោះមិនមានផ្ដល់សេវាកម្មសម្រាប់រថយន្តនោះទេ។

ការលក់របស់ Tesla ក្នុងប្រទេសចិន ឃើញមានកំណើន ៥៥% នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២ ហើយទីផ្សាររថយន្តអគ្គិសនី និងរថយន្ត Hybrid នៅប្រទេសចិនមានការកើនឡើង ១១៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញភីកអាប់ថ្មីរបស់ក្រុមហ៊ុន KIA កំពុងធ្វើតេស្តបើកបរសាកល្បងនៅតាមដងផ្លូវ

[បរទេស] រថយន្តភីកអាប់របស់ក្រុមហ៊ុនផលិតរថយន្ត Kia ដែលមានពាក្យចចាមអារ៉ាមជាយូរមកនេះ ទីបំផុតចាប់ផ្តើមចេញរូបរាងហើយ ដោយបានប្រទះឃើញកំពុងបើកបរសាកល្បងជាមួយការបិតបាំងតួខ្លួននៅលើដងផ្លូវ។ ខណៈពេលដែលនៅមិនច្បាស់ពីរូបភាពទាំងនេះ ថាជាគំរូនៃការអភិវឌ្ឍន៍ដំបូង ឬជាគំរូសាកល្បងនោះទេ។

តាមរូបភាពដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតដោយអ្នកប្រើប្រាស់របស់ Bobaedream និង Kia_Club_Official យើងឃើញថាផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយការបិទបាំងតួខ្លួន ប៉ុន្តែមានចង្កៀងមុខប្រភេទ LED មើលទៅដូចគ្នាបេះបិទទៅនឹងរថយន្ត Kia Mohave ជាមួយឡូហ្គោ Kia និងប៉ាណាមុខ របាំងការពារភក់ខាងមុខដែលប៉ោងឡើង បើទោះបីជាការបិទបាំងផ្លាស្ទិចបាត់ពីជុំវិញកង់ក៏ដោយ។

ដូចគ្នានេះដែរ ទីតាំង A-pillar, ទ្វារខាងមុខ និងកញ្ចក់ក៏ដូចគ្នាទៅនឹងរថយន្ត KIA Mohave, ឃ្លុបខាងក្រោយរចនារាងជាជ្រុងថ្មីប្រវែងវែង និងមានកំពស់ខ្ពស់ពីដីជាងមុន។ ចង្កៀងក្រោយស្រដៀងទៅនឹងភីកអាប់ Hilux មួយ​គូ​ត្រូវ​បាន​ដាក់​នៅទីតាំងខាង​កែង ដោយ​ទុក​កន្លែង​សម្រាប់​ទម្លាក់ទ្វាឃ្លុបចុះ​ក្រោម​ និងប្រព័ន្ធចាក់សោរប៉ុង​​ខាងក្រោយ​ក៏​មើល​ឃើញ​ពី​ក្រោម​ដែរ។

ដូចដែលបានបង្ហាញដោយគេហទំព័រ The Korean Car Blog នៅឯ Kia Investor Day ដែលបានធ្វើឡើងកាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Kia បានបញ្ជាក់ថា ខ្លួននឹងដាក់បង្ហាញរថយន្តភីកអាប់អគ្គិសនីចំនួន ២ ក្នុងចំណោមរថយន្តអគ្គិសនីថ្មីចំនួន ១៤ ដែលគ្រោងនឹងដាក់បង្ហាញនៅឆ្នាំ ២០២៧ ដោយមួយក្នុងចំណោមរថយន្តទាំងនោះគឺ “រថយន្តភីកអាប់ពិសេស និងគំរូយុទ្ធសាស្ត្រសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន” ផ្សេងទៀត។

សម្រាប់រថយន្តភីកអាប់នេះ អាចជាគូរប្រកួតប្រជែងជាមួយ Toyota Hilux និង Ford Ranger។ ខណៈ គេនៅមិនទាន់ច្បាស់ទេថា ភីកអាប់ផ្អែកលើម៉ាស៊ីនដូចរបស់រថយន្ត Kia Mohave ដែរឬទេ។ បន្ថែមពីនេះ គេរំពឹងថា ភីកអាប់ថ្មីរបស់ក្រុមហ៊ុន KIA នេះអាចជារថយន្តដើរដោយថាមពលអគ្គិសនី ។ ទោះយ៉ាងណាក៏ដោយ មានតែការបញ្ជក់ពិ Kia បន្ថែមអំពីផែនការអនាគតរបស់រថយន្តនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford F-Series Super Duty ២០២៣ គិតជាមធ្យមក្នុង ១ថ្ងៃ ទទួលបានការកក់ច្រើនជាង ១មុឺនគ្រឿង

[បរទេស] កាលពីចុងខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបើកទទួលការកក់នៅរថយន្តភីកអាប់ Ford F-Series Super Duty ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃលក់ ៤៣ ៩៧០ ដុល្លារ​ ដោយត្រឹមរយៈពេល ៥ថ្ងៃ ទទួលបានការកក់ទុកមុន ៥២ ០០០​ គ្រឿង គិតជាមធ្យមក្នុង ១ថ្ងៃ ទទួលបានការកក់ ១០ ៤០០ គ្រឿង។

ទោះជាយ៉ាងណាក៏ដោយ ដំណឹងនេះមិនគួរឲ្យភ្ញាក់ផ្អើលពេកទេ ដោយសារតែភីកអាប់ F-Series Super Duty ស៊េរីឆ្នាំ ២០២៣ មានការផ្លាស់ប្តូរថ្មីៗខុសពីម៉ូឌែលកន្លង ជាក់ស្តែដូចជាឈ្នាន់ឡើងទ្រុងក្រោយ​ថ្មី និងជម្រើស Pro Power On-Board ដ៏ពេញនិយមដូចទៅនឹង F-150 ដែលមានថាមពល ២គីឡូវ៉ាត់ ដែលអាចប្រើបានសម្រាប់ផ្តល់ថាមពលដល់ឧបករណ៍ផ្សេងៗ។

បន្ថែមជាមួយប្រព័ន្ធ Trailer Navigation system ថ្មីទាំងស្រុង ដែលអាចជ្រើសរើសទិសដៅដោយផ្អែកលើទំហំ និងទម្ងន់ដែលកំពុងអូសសណ្តោង ដែលជួយឲ្យអ្នកបើកបរជៀសចេញពីឧបសគ្គផ្សេងៗ។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន កាំមេរ៉ា Tailgate Down Camera, ប្រព័ន្ធសេនស័រ Tailgate Down Reverse Sensing និងប្រព័ន្ធផ្តល់សញ្ញា Trailer Theft Alert system ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន និងអាប់ដេតមួយចំនួន រួមទាំងម៉ាស៊ីនចំណុះ ៦,៨ លីត្រ V8 ចំណុះ អាចផលិតកម្លាំងវាប ៤០៥ សេះ និងកម្លាំងរមូល ៦០៣ ញ៉ូតុនម៉ែត្រ ។ អតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនចំណុះ ៧,៣ លីត្រ V8 ចំណុះ អាចផលិតកម្លាំងបាន ៤៣០ សេះ និងកម្លាំងរមួល ៦៥៧ ញ៉ូតុនម៉ែត្រ ។

ខណៈ នៅផ្នែកខាងម៉ាស៊ីនម៉ាស៊ូតវីញ មានចំណុះ ៦,៧ លីត្រ Power Stroke V8 ផលិតកម្លាំងបាន ៤៧៥ សេះ និងកម្លាំងរមួល ១ ៤២២ ញ៉ូតុនម៉ែត្រ ។ អតិថិជនក៏អាចទទួលបានម៉ូដែលដែលមានកម្លាំង ៥០០ សេះ និងកម្លាំងរមួល ១ ៦២៥ ញ៉ូតុនម៉ែត្រផងដែរ  ។

គួរបញ្ជាក់ផងដែរ ដំណឹង​នេះ​មិន​ល្អ​ទាំងស្រុងនោះទេ ព្រោះ​ការ​លក់​នៅ​ខែ​តុលា​បាន​ធ្លាក់​ចុះ ១០% ពី​ឆ្នាំ​មុន​មក​នៅ​ត្រឹម ១៥៨ ៣២៧ គ្រឿង។ ពួកគេត្រូវបានទាញចុះមួយផ្នែក ដោយសារតែការលក់យឺតរបស់ Ranger, Edge និង Lincoln Nautilus ដែលទាំងអស់បានធ្លាក់ចុះប្រហែល ៤៥% កាលពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Toyota Trailhunter ខ្ចីរូបរាង Tundra នឹងផ្តល់ជូននៅលើភីកអាប់ និង SUV នាពេលអនាគត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Toyota Trailhunter ដោយផ្អែកលើ Toyota Tundra ដែលនឹងត្រូវបានផ្តល់ជូននៅលើរថយន្តភីកអាប់ និងរថយន្ត SUV នាពេលអនាគត។ ម៉ូដែលទាំងនេះនឹងត្រូវបានឲ្យឈ្មោះថា “purpose-biuld” ដោយត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងបែប ឬ Off-Road។

Toyota មិន​បាន​បញ្ចេញ​​លក្ខណៈ​ពិសេស​ជា​ច្រើន​នោះ​ទេ ប៉ុន្តែ​រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយ​កាង​មុខ​ heavy duty front Bumper ព្រម​ទាំង​ទំពក់​​ដែល​រួម​បញ្ចូល​គ្នា និង​អំពូលភ្លើង​ auxiliary light, កាងខាងក្រោយបំពាក់ដោយដែក របារភ្លើងដែលដាក់លើដំបូល និងកម្រាលឃ្លុបក្រោយជាមួយនឹងតង់ផងដែរ។ គំរូនេះក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធ Traihunter-specific suspension, កាងដែកការពារបាតក្រោមជាមួយឡូហ្គោ Trailhunter និងឧបករណ៍សម្រាប់ការផ្សងព្រេងផងដែរ។

ក្នុងនោះ គេនៅតែមិនទាន់ច្បាស់ថា តើមានការអាប់ដេតអ្វីខ្លះទៅកាន់ម៉ូដែលនេះ ប៉ុន្តែ Toyota បាននិយាយថា រថយន្ត Trailhunter នឹងមាន “សមត្ថភាពខ្ពស់ ជាមួយការរចនាឡើងដោយរឹងមាំ សម្រាប់ការបើកបរដំណើរផ្សងព្រេងមានរួចជាស្រេចពីរោងចក្រជាមួយនឹងគ្រឿងបន្លាស់ ដែលគាំទ្របទពិសោធន៍បើករបរ Off-Road។”

គួរបញ្ជាក់ផងដែរថា Toyota នឹងដាក់បញ្ចេញព័ត៌មានលម្អិតបន្ថែមអំពីត្រកូល Trailhunter នៅឆ្នាំក្រោយ ប៉ុន្តែក្រុមហ៊ុន Toyota បាននិយាយថា “រថយន្តភីកអាប់ Trailhunter នឹងមកដោយផ្ទាល់ពីរោងចក្រដែលបំពាក់មកដើម្បីបំពេញតម្រូវការរបស់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង”។ ដោយបានបន្ថែមថា ភីកអាប់ទាំងនេះនឹងត្រូវបានផលិតដោយក្រុមវិស្វកររបស់ខ្លួន ហើយនឹងក្លាយជា OEM ដែលមានសមត្ថភាពបំផុតដែលត្រូវបានរចនាឡើងដើម្បីបំពេញតាមស្តង់ដារគុណភាព ភាពធន់ និងភាពជឿជាក់របស់ក្រុមហ៊ុន Toyota”។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota បាននិយាយថា គំរូរថយន្ត Toyota Trailhunter នឹងផ្តល់ជូននៅម៉ូដែលខ្ពស់បំផុត និងម៉ូដែល TRD និង TRD Pro ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Dodge Charger SRT Concept កម្លាំង ៨០០ សេះ បង្ហាញខ្លួននៅឯពិរព័ណ៍ The SEMA 2022 Auto Show

[បរទេស] ក្រុមហ៊ុ​នផលិតរថយន្ត Dodge បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី Dodge Charger SRT Concept នៅឯពិរព័ណ៍រថយន្ត the SEMA 2022 Auto Show ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៥ ខែវិចិ្ឆកា ឆ្នាំ ២០២២ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

Dodge Charger Daytona SRT Concept ភ្ជាប់មកជាមួយតួខ្លួនពណ៌ក្រហម Stryker Red ជាមួយដំបូលពណ៌ខ្មៅ និងត្រូវបានបំពាក់ដោយថាសកង់ carbon fiber ទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ 305 mm drag radial tire, កាងការពារផ្នែកខាងមុខ និងខាងក្រោយ និងឡូហ្គោ “Stage 2” ទាំងខាងក្នុង និងខាងក្រៅ ដើម្បីបង្ហាញថាវាជាគំរូស្តង់ដារ។

ស្របពេលជាមួយនឹងការដាក់បង្ហាញគំរូនេះ ដែលបានធ្វើបច្ចុប្បន្នភាពគឺជាព័ត៌មានអំពីលក្ខណៈបច្ចេកទេស ខណៈដែល Dodge ទីបំផុតបានត្រៀមខ្លួនរួចរាល់ហើយដើម្បីនិយាយអំពីចំនួនកម្លាំងសេះ។ សម្រាប់ម៉ូដែលធម្មតា 400-volt  អតិថិជននឹងជ្រើសរើសពីកម្លាំងម៉ាស៊ីនដូចជា៖ កម្លាំង ៤៥៥ សេះ, ៤៩៥ សេះ​, ៥៣៥ សេះ , ៥៩០ សេះ​, ៦៣០ សេះ និង ៦៧០ សេះ និងចំនួន ៣ បន្ថែមទៀតនឹងមានសម្រាប់ម៉ូដែល SRT Banshee 800-volt ជាមួយនឹងថាមពលកាន់តែច្រើនពីម៉ូទ័រ Hellcat Motor ដែលមានកម្លាំង ៨០០ សេះ។

ក្នុងពេលជាមួយគ្នានេះ ម៉ូដែលធម្មតា Charger Daytona SRT នឹងមានប្រភេទ Trim 340 និង 440 សម្រាប់ថ្នាក់នីមួយៗ ហើតអ្វីដែលគួរឱ្យចាប់អារម្មណ៍ Dodge បានបង្កើតកូនសោ “crystal” ដែលដោតចូលទៅក្នុងផ្ទៃតាប្លូសម្រាប់ដោះសោនៃ Direct Connection Stage 1 និង Stage 2 ទៅលើការបង្កើនសម្ថភាព។

ជាមួយគ្នានេះ វីដេអូដែលបានបង្ហាញនៅកម្មវិធី SEMA Auto show បង្ហាញពីការគ្មានការបំភាយឧស្ម័ននៅក្នុងពណ៌ចំនួន ៩ ផ្សេងគ្នា ក៏ដូចជាទំហំកង់ដូចគ្នា។ លើសពីនេះ Dodge ក៏បានបង្ហាញអំពីរថយន្ត Charger Daytona SRT ជាមួយនឹង Direct Connection ដែលធ្វើឲ្យប្រសើរឡើងនៃការតភ្ជាប់ចំនួន៩ ដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលនឹងកើតចេញពីគំរូផលិតកម្មមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Cybertruck នឹងផលិតទ្រង់ទ្រាយធំនៅចុងឆ្នាំ២០២៣

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍មកថាកំពុងរៀបចំផែនការចាប់ផ្ដើមការផលិតទ្រង់ទ្រាយធំនូវរថយន្ត Cybertruck នៅចុងឆ្នាំ២០២៣ រយៈពេល២ឆ្នាំក្រោយការកំណត់កាលពីលើកដំបូង។

Tesla បាននិយាយកាលពីខែមុនថា ខ្លួនកំពុងរៀបចំរោងចក្រផលិតនៅតិចសាស់ ដើម្បីផលិតរថយន្តម៉ូដែលថ្មី ដោយការប៉ាន់ស្មានដំបូង រំពឹងថាការផលិតនឹងចាប់ផ្ដើមពាក់កណ្ដាលឆ្នាំ២០២៣ ខណៈដែលឯកសារ Shareholder Deck កាលពីថ្មីៗនេះបានបញ្ជាក់ថារថយន្ត Cybertruck កំពុងស្ថិតក្រោមការត្រៀមសម្ភារៈសម្រាប់ផលិត។

ភ័ស្តុតាងទាំងនេះបង្ហាញថាការផលិតសាកល្បងទ្រង់ទ្រាយតូចច្បាស់ជាចាប់ផ្ដើមពាក់កណ្ដាលឆ្នាំ២០២៣ ប៉ុន្តែគេនៅរង់ចាំមើលថា Tesla នឹងអាចបង្កើនទំហំផលិតមុនដំណាច់ឆ្នាំ២០២៣ឬយ៉ាងណា។

កាលបរិច្ឆេទខាងលើនេះ មានន័យថាអតិថិជនដែលបានកក់ទិញរថយន្ត Cybertruck នឹងត្រូវរង់ចាំយ៉ាង​ហោច​ណាស់​មួយឆ្នាំទៀតទើបបីទទួលបានរថយន្តយកទៅប្រើប្រាស់។

តាំងពីរថយន្ត Cybertruck បង្ហាញវត្តមានដំបូងកាលពីចុងឆ្នាំ២០១៩ Tesla បានលើកពេលផលិតអស់ចំនួនបីលើក គឺលើកពីចុងឆ្នាំ២០២១ ទៅចុងឆ្នាំ២០២២ បន្ទាប់មកលើកទៅដើមឆ្នាំ២០២៣ និងចុងក្រោយគឺពាក់កណ្ដាលឆ្នាំ២០២៣៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Mercedes EQE លក់តម្លៃចាប់ពីជាង ៧ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត Mercedes-Benz EQE ស៊េរីឆ្នាំ២០២៣ នឹងមានដាក់លក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃចាប់ពី ៧៦ ០៥០ដុល្លារ ដែលនឹងស្ថិតក្រោមរថយន្ត EQS Sedan ដែលមានតម្លៃចាប់ពី ១០៣ ៣៦០ដុល្លារ។

Mercedes នឹងដាក់លក់រថយន្ត EQE Sedan នេះជាបីជម្រើស ដែលរួមមាន 350+, 350 4Matic និង 500 4Matic ជាមួយ Option បីប្រភេទគឺ Premium, Exclusive និង Pinnacle ដូចគ្នានឹងរថយន្ត EQS Sedan ដែរ។

Premium មានបំពាក់នូវអេក្រង់កម្សាន្តទំហំ ១២,៨អ៊ីញ និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ហើយបើដំឡើងទៅកាន់ Exclusive នឹងមានបន្ថែមមុខងារនាំផ្លូវបែប AR ជាមួយភ្លើង Ambient ប្រភេទ Active។ ចំណែក Pinnacle មានបន្ថែមម៉ាស៊ីនត្រជាក់បួនតំបន់ អេក្រង់ Head-Up Display និងមុខងារពិសេសផ្សេងទៀត។

គួរដឹងថា EQE 350+ អាចផលិតកម្លាំងបាន ២៨៨សេះ  ខណៈដែល 350 4Matic ផលិតកម្លាំងបាន ៣៥០សេះ និង 500 4Matic ផលិតកម្លាំងបាន ៤០២សេះ។ វាទាំងបីមានបំពាក់អាគុយចំណុះ ៩០,៦kWh មកជាស្តង់ដារ និងមានរយៈចម្ងាយបើកបរ ៤៩០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+