ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នាំបុគ្គលិកពីប្រទេសចិន ទៅជួយជំរុញផលិតកម្មរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក

[បរទេស] យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា វិស្វករ និងបុគ្គលិកផលិតកម្មចំនួន ២០០ នាក់ពីរោងចក្រសៀងហៃដែលទើបនឹងកែលម្អថ្មីរបស់ក្រុមហ៊ុន Tesla ក្នុងប្រទេសចិន នឹងត្រូវបញ្ជូនទៅរោងចក្រផលិតរថយន្តអគ្គិសនីនៅ Fremont រដ្ឋកាលីហ្វ័រញ៉ា ដើម្បីជួយជំរុញការផលិត និងកាត់បន្ថយពេលវេលាចែកចាយដល់អតិថិជនរបស់ខ្លួននៅទីផ្សារសហរដ្ឋអាមេរិក។

គួរឲ្យដឹងថា ថ្មីៗនេះ Tesla បានធ្វើបច្ចុប្បន្នភាពលើរោងចក្រ Gigafactory របស់ខ្លួននៅក្នុងទីក្រុងសៀងហៃដែលកំណត់ទិសដៅកើនឡើង ៥០% ក្នុងការចែកចាយ។ សមត្ថភាព​ផលិត​នៅ​ទីក្រុង​សៀងហៃ​បាន​កើន​ឡើង​ដល់​ប្រមាណ ១ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ បើ​ធៀប​នឹង ៦៥០ ០០០ ​គ្រឿង​នៅ​រោងចក្រ Fremont។ សូមចំណាំថា រោងចក្រ Shanghai របស់ក្រុមហ៊ុន Tesla ផលិតតែ Model 3 និង Model Y ប៉ុណ្ណោះ ខណៈពេលដែលរោងចក្រកាលីហ្វ័រញ៉ាផលិតរថយន្តអគ្គិសនីទាំងអស់។

ការធ្វើឲ្យប្រសើរឡើងដែលបានចំណាយពេលប្រហែល ៥ សប្តាហ៍ ដោយបានចែកចាយរថយន្តចំនួន ៨៣ ១៣៥ គ្រឿងនៅក្នុងប្រទេសចិនកាលពីខែកញ្ញាឆ្នាំមុន។ ការជំរុញផលិតកម្មបានរួមចំណែកដល់ការរង់ចាំរយៈពេលខ្លីនៅក្នុងប្រទេសចិនពីកម្រិតខ្ពស់បំផុតនៃ ២២ សប្តាហ៍កាលពីដើមឆ្នាំនេះមកត្រឹមតែ ១-៤ សប្តាហ៍។ ខណៈ នៅសហរដ្ឋអាមេរិកនៅតែមានរយៈពេលយូរ ដោយអូសបន្លាយដល់ខែមេសា ឆ្នាំ ២០២៣ សម្រាប់ Tesla Model Y ដោយសារមានបញ្ហាក្នុងការដឹកជញ្ជូនរថយន្តរបស់ខ្លួននៅសហរដ្ឋអាមេរិក។

ក្រៅពីរោងចក្រ Gigafactories នៅសៀងហៃ និងកាលីហ្វ័រញ៉ា ក្នុងនោះ Tesla ក៏មានរោងចក្រនៅប្រទេសអាឡឺម៉ង់ និងរដ្ឋ Texas ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តនេះបានចែកចាយរថយន្តសរុបចំនួន ៣៤៣ ៨៣០ គ្រឿងក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ ហើយរំពឹងថានឹងបញ្ចប់ឆ្នាំនេះជិតដល់គោលដៅរបស់ខ្លួនសម្រាប់កំណើន ៥០% បើធៀបនឹងឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram នឹងដាក់បង្ហាញគំរូភីកអាប់អគ្គិសនី Ram 1500 Revolution EV Concept នៅដើមឆ្នាំក្រោយវិញ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ នាយកប្រតិបត្តិ Ram លោក Mike Koval Jr. មានគម្រោងដាក់បង្ហាញនៅគំរូរថយន្តភីកអាប់អគ្គិសនី Ram 1500 Revolution នឹងបង្ហាញខ្លួនជាសាកលនៅពិព័រណ៍ CES 2023 នៅខែមករាឆ្នាំ២០២៣ ។

ទីផ្សារ​រថយន្ត​ភីកអាប់​អគ្គិសនី​មាន​ភាព​ប្រកួតប្រជែងគ្នាខ្លាំងនៅទីផ្សារ​សហរដ្ឋអាមេរិក ជាមួយនឹងការបង្ហាញខ្លួនរបស់ Rivian R1T, GMC Hummer EVs និង Ford F-150 Lightning ហើយថ្មីៗនេះ យើងបានដឹងថារថយន្ត Chevrolet Silverado EV ក៏នឹងត្រូវបានដាក់លក់នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ផងដែរ។

ឧស្សាហកម្មរថយន្តកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងនោះ ក្រុមហ៊ុន RAM ក៏ដូចគ្នាផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​មិន​បាន​ផ្តល់​ព័ត៌មាន​ណា​មួយ​អំពី​ថាមពល​របស់ RAM នោះ​ទេ ប៉ុន្តែ​បើ​មើល​តាម​រូបភាព នឹងឃើញការរចនាប៉ាណាមុខបិទជិត ចង្កៀងមុខ LED ជាមួយឡូហ្គោ RAM ទំហំធំ និងចង្កៀងក្រោយដ៏ទំនើបផងដែរ។

គួរឲ្យដឹងថា រថយន្តភីកអាប់អគ្គិសនី Ram 1500 Revolution ប្រើប្រាស់នៅគ្រោងឆ្អឹង STLA Frame platform ផ្គួបជាមួយអាគុយទំហំពី ១៥៩ គីឡូវ៉ាត់ម៉ោង ដល់ ២០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

Ram ត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតរថយន្តភីកអាប់អគ្គិសនី ទោះបីជាវាយឺតពេលបើធៀបនឹងគូប្រជែងដូចជា Rivian R1T, GMC Hummer EV និង Tesla Cybertruck ក៏ដោយ ការដឹកជញ្ជូនត្រូវបានពន្យារពេលនៅឆ្នាំក្រោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំហំផលិតពីរឆ្នាំរបស់ឡានអគ្គិសនី Hummer លក់ដាច់អស់គ្មានសល់

[ទីផ្សារបរទេស] ការគាស់រលើងមកវិញនូវម៉ាក Hummer ក្នុងនាមជាម៉ាករថយន្តអគ្គិសនីប្រណីតមួយរបស់ក្រុមហ៊ុន GMC បានក្លាយជាគំនិតដ៏ល្អមួយ ដោយទទួលបានលទ្ធផលលើសពីការរំពឹងទុក។

តម្រូវការសម្រាប់ GMC Hummer EV Pickup និង the GMC Hummer EV SUV មានខ្លាំងក្លាមែនទែន ដែលបានធ្វើឲ្យ GMC បិទលែងទទួលការកក់ទិញក្រោយពីការកក់ទិញមានលើសពី ៩ម៉ឺនគ្រឿង។

ចំនួនកក់នេះគឺជាចំនួនដ៏ធំសម្បើមមួយ បើប្រៀបធៀបទៅនឹងរថយន្តចំនួន ៧៨៣គ្រឿង ដែលបានដឹកជញ្ជូននៅចន្លោះខែធ្នូ ឆ្នាំ២០២១ និងខែកញ្ញា ឆ្នាំ២០២២។

បើតាមការចុះផ្សាយរបស់ GM Authority បានឲ្យដឹងពីការលើកឡើងរបស់អនុប្រធានក្រុមហ៊ុន Buick និង GMC ថា រថយន្តអគ្គិសនី Hummer បានលក់ដាច់អស់គ្មានសល់សម្រាប់រយៈពេលពីរឆ្នាំ ឬអាចច្រើនជាងនេះទៅទៀត។

បើសន្និដ្ឋានថាចំនួនកក់ក្លាយជាចំនួនកុម្ម៉ង់ទិញគឺមានន័យថាប្រមាណ ៤៥ ០០០គ្រឿង ក្នុងមួយឆ្នាំ ហើយគេពិបាកនិយាយណាស់ថា GMC អាចផលិតរថយន្ត Hummer អគ្គិសនីបានច្រើនកម្រិតណានៅឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Chevrolet Blazer EV ស៊េរីឆ្នាំ ២០២៤ ទទួលបានការកក់ទុកមុនពេញអស់ហើយ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តអគ្គិសនី Chevrolet Blazer EV ស៊េរីឆ្នាំ ២០២៤ ខណៈពេលនេះ ក្រុមហ៊ុន General Motors បានបញ្ជាក់ថារថយន្តនេះត្រូវបានកក់ពេញហើយ។

ដំណឹងនេះគឺជាការខកចិត្តសម្រាប់អតិថិជនរថយន្ត Blazer EV ថ្មី ប៉ុន្តែវាជារឿងវិជ្ជមានសម្រាប់ក្រុមហ៊ុន GM ដែលដឹងថាវាទំនងជានឹងលក់ចេញពេញមួយឆ្នាំនៃម៉ូដែលឆ្នាំ ២០២៤។ ក្នុងនោះ ការកក់ទុកបានបើកនៅក្នុងខែកក្កដា ឆ្នាំ ២០២២ ដោយត្រឹមតែ ៣បីខែប៉ុណ្ណោះដើម្បីលក់អស់។ ទន្ទឹមនឹងនេះ អតិថិជនដែលចាប់អារម្មណ៍នៅតែអាចចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ (រួមទាំងពេលដែលការកក់បើកឡើងវិញ) នៅលើគេហទំព័ររបស់ Chevy ផងដែរ។

គួរឲ្យដឹងថា សម្រាប់ម៉ូដែល 2LT និង RS នឹងក្លាយជារថយន្តដំបូងគេដែលដាក់លក់ក្នុងរដូវក្តៅឆ្នាំ ២០២៣ ជាមួយតម្លៃលក់ ៤៧ ៥៩៥ ដុល្លារ និង ៥១ ៩៩៥ ដុល្លារ ជាមួយនឹងការផ្តល់ជូនជម្រើសប៉ុង១ ឬប៉ុង ២ ។ ខណៈម៉ូដែល Blazer SS នឹង​ចេញលក់នៅ​ពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ ដែល​មាន​តម្លៃ ៦៥ ៩៩៥ ដុល្លារ។

បន្ថែមពីនេះ ម៉ូដែល​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ដែល​ផលិត​កម្លាំង​បាន ៥៥៧ សេះ​ពី​ម៉ូទ័រ​អគ្គិសនី​ពីរ ម៉ូដែល 1LT ដែលមានតម្លៃចាប់ពី ៤៤ ៩៩៥ ដុល្លារ ក្រុមហ៊ុន Chevy នឹងមិនផ្តល់រហូតដល់ដើមឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ ក្រុមហ៊ុន Chevy បានប្រកាសតម្លៃចាប់ផ្តើមជាផ្លូវការសម្រាប់ម៉ូដែលនីមួយៗ ប៉ុន្តែគ្មានអ្វីរារាំងអ្នកចែកចាយឯកជនពីការគិតប្រាក់បន្ថែមនោះទេ ទោះបីជាអតិថិជនមានការកក់ទុកមុនក៏ដោយ។ ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបានព្យាយាមទប់ស្កាត់បញ្ហានៃការសម្គាល់អ្នកចែកចាយ ប៉ុន្តែមិនអាចស្មានថា GM អាចធ្វើបានច្រើនក្នុងស្ថានភាពនេះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen នឹងឈប់លក់ឡានម៉ាស៊ូត និងសាំង នៅអឺរ៉ុប ត្រឹមឆ្នាំ២០៣៣

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Volkswagen នឹងលក់ផ្ដាច់មុខតែរថយន្តអគ្គិសនីនៅអឺរ៉ុប ត្រឹមឆ្នាំ២០៣៣ ដោយបញ្ឈប់ការលក់រថយន្តម៉ាស៊ូត និងរថយន្តសាំង មុនការកំណត់ពីរឆ្នាំ។

កាលពីខែមិថុនា ឆ្នាំ២០២១ ប្រធានផ្នែកលក់រថយន្តរបស់ Volkswagen បាននិយាយថាក្រុមហ៊ុនរបស់ខ្លួនអាចនឹងបញ្ចប់ការលក់រថយន្តម៉ាស៊ូត និងរថយន្តសាំងនៅអឺរ៉ុប នៅចន្លោះឆ្នាំ២០៣៣ និងឆ្នាំ២០៣៥។

យ៉ាងណាក្ដីនាយកប្រតិបត្តិដែលទើបកាន់ឡើងតំណែងថ្មីនៅ Volkswagen បានបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួននឹងមានលក់តែរថយន្តអគ្គិសនីសុទ្ធនៅអឺរ៉ុបនៅត្រឹមឆ្នាំ២០៣៣ មុនពីរឆ្នាំដែលសហភាពអឺរ៉ុបគ្រោងហាមឃាត់ការលក់រថយន្តម៉ាស៊ូត និងរថយន្តសាំង។

យ៉ាងណាក្ដី Volkswagen នឹងបន្តផលិតរថយន្តម៉ាស៊ូត និងរថយន្តសាំងសម្រាប់ទីផ្សាររថយន្តធំៗដូចជាសហរដ្ឋអាមេរិក ប្រទេសចិន និងអូស្ត្រាលីជាដើម ដោយបន្តលើសពីឆ្នាំ២០៣៣។

ចាប់ពីឆ្នាំ២០២៦តទៅ Volkswagen Group នឹងបង្ហាញចេញនូវគ្រោងឆ្អឹងរថយន្តអគ្គិសនីថ្មីរបស់ខ្លួនឈ្មោះថា Scalable Systems Platform (SSP) ដែលអាចឲ្យក្រុមហ៊ុនផលិតរថយន្តច្រើនប្រភេទនៃម៉ូដែលនីមួយៗជាមួយគ្រឿងបន្លាស់ស្រដៀងគ្នា ដែលអាចកាត់បន្ថយតម្លៃផលិត និងតម្លៃអភិវឌ្ឍន៍ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៏សម្ពោធរថយន្តជាផ្លូវការ THE NEW X7 ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន BMW Cambodia បាន​ប្រារព្ធព្រឹត្តិការណ៏សម្ពោធរថយន្តជាផ្លូវការ THE NEW X7 ដ៏អស្ចារ្យដែលធ្វើឡើងនៅ អគារតាំងបង្ហាញរថយន្ត BMW Cambodia​ ផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្សី (១១០)​ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសជាច្រើនផងដែរ។ រថយន្តដ៏ទំនើបគឺរថយន្ត THE NEW X7 ដ៏ថ្មីស្រឡាង​ ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យ ទាំងសក្ដានុពលក្នុងការបើកបរ និងបច្ចេកវិទ្យា​​នៃផ្នែកខាងក្នុងនិងខាងក្រៅផងដែរ​។ រថយន្ត THE NEW X7 បានមកដល់​ប្រទេសកម្ពុជាហើយ ដោយរថយន្តនេះនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន Prestige Auto Co., Ltd។

រថយន្ត THE NEW X7 ដ៏ថ្មីស្រឡាង​​ ជាមួយនឹងការច្នៃប្រឌិតរូបរាងថ្មីដ៏អស្ចារ្យ ទាំងសក្ដានុពលក្នុងការបើកបរ និងបច្ចេកវិទ្យា​នៃផ្នែកខាងក្នុងរបស់រថយន្ត THE NEW X7 ផងដែរ​។​

កាន់តែពិសេសជាងនេះទៅទៀត លក្ខណៈពិសេសដ៏អស្ចារ្យបំផុត ​របស់រថយន្តនេះ គឺ​

  • ប្រព័ន្ធប្រតិបត្តិការ BMW Operating System 8
  • អេក្រង់កោង BMW (អេក្រង់បង្ហាញព័ត៌មាន១២,៣ អ៊ីញ និង អេក្រង់បញ្ជារ ១៤,៩ អ៊ីញ)

  • ម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យា 48V mild hybrid ជំនាន់ចុងក្រោយ
  • ប្រអប់លេខ ៨ វគ្គអូតូថ្មីហៅថា Steptronic
  • កៅអីចំនួន ៧ ជាស្តង់ដារ ឬ ៦កៅអីជាOption
  • Design ប្រភេទ Pure Excellence និង ប្រភេទ M Sport រចនាឡើងថ្មី
  • រង្វង់យ៉ាន់ស្ព័រអាចជ្រើសរើសទំហំដល់ ២៣អ៊ីញ

  • ជម្រើសម៉ាស៊ីនថ្មី៖
    • BMW X7 xDrive40i: ម៉ាស៊ីនសាំង ៦ស៊ីឡាំង មានកម្លាំង ២ ៩៩៨cc និង ៣៨០hp
    • BMW X7 M60i xDrive: ម៉ាស៊ីនសាំង ៨ស៊ីឡាំង មានកម្លាំង ៤ ៣៩៥cc និង ៥៣០hp
  • ប្រព័ន្ធជំនួយអ្នកបើកបរថ្មី៖
  • មុខងារជំនួយពេលចូលចតរថយន្តដោយស្វ័យប្រវត្តិ
  • មុខងារជំនួយពេលអូសសណ្តោង
  • មុខងារជំនួយពេលត្រលប់ក្រោយ
  • មុខងារជំនួយពេលបំលាស់ទីនិងមុខងារជាច្រើនទៀត

រថយន្ត THE NEW X7 បានធ្វើឲ្យយើងមានអារម្មណ៍កាន់តែរំភើប ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីនៃប្រភេទរថយន្តSUV ដែលជាជម្រើសរថយន្តសម្រាប់យុវវ័យ និងអ្នកជំនួញ​ដ៏ជោគជ័យ​ ផងដែរ។

ជាមួយគ្នាផងដែររថយន្តTHE NEW X7 បានផ្តល់នូវប្រព័ន្ធទប់លំនឹង និងបច្ចេកវិទ្យាថ្មីទំនើបៗជាច្រើនដល់អ្នកបើកបរ និងអាចធ្វើការបត់បែនបានយ៉ាងងាយស្រួល រាល់ពេលធ្វើដំណើរនៅលើដងផ្លូវ។​ជាពិសេស រួមគ្នានឹងបទពិសោធន៍ នៃការបើកបរដ៏អស្ចារ្យ រថយន្ត THE NEW X7 បានផ្តល់នូវផាសុកភាព និង សុវត្ថិភាពខ្ពស់ទោះបីជាបើកបរក្នុងចម្ងាយឆ្ងាយ យ៉ាងណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះភាពប៉ិនប្រសព្វរបស់រថយន្តTHE NEW X7 រួមជាមួយនឹងការភាពប្រណីតនៃរចនាទាំងផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្តនេះ គឺពិតជាធានាថា រថយន្តថ្មីស្រឡាងនេះ នៅតែអាចឈរនៅលំដាប់ល្អដាច់គេ បើធៀបទៅនឹងរថយន្តដែលកំពុងប្រកួតប្រជែងដ៏ទៃទៀត។ សម្រាប់ថ្ងៃសម្ពោធដ៏ពិសេសនេះ​ រថយន្ត THE NEW X7 នេះ បានដាក់លក់ និងរួមបញ្ចូលជាមួយនឹងការធានា និងសេវាកម្មរយៈពេល ៣ឆ្នាំ ពីក្រុមហ៊ុន BMW Cambodia ។

ក្រុមហ៊ុនស្វាគមន៍រាល់អ្នកនិយមស្រឡាញ់រថយន្ត BMW ទាំងអស់ មកកាន់អគារតាំងបង្ហាញរថយន្ត BMW Cambodia ដែលមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី (ជាប់នឹងមជ្ឈមណ្ឌល អ៊ែតវូត) ដែលអនុញ្ញាតឲ្យលោកអ្នក ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធថ្មីដ៏អស្ចារ្យ ដែល BMW តែងតែផ្តល់អោយ គឺរីករាយក្នុងការបើកបរ។ ឬទាក់ទងមកកាន់លេខ 078 90 90 90 សម្រាប់ពត៌មានបន្ថែម និងប្រឹក្សាជាមួយនឹងផ្នែកលក់៕

  • វីដេអូចំណាប់អារម្មណ៍ដំបូងនៃរថយន្ត The New X7 
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford F-Series Super Duty ២០២៣ បន្ថែមម៉ាស៊ីនថ្មី មានកម្លាំងដល់ទៅ ៥០០ សេះ

[បរទេស] ក្រុមហ៊ុនផលិររថយន្ត Ford បានធ្វើការបញ្ចេញនៅលក្ខណៈបច្ចេកទេសសតដែលបានរចនាឡើងវិញនៅលើ រថយន្តភីកអាប់ Ford F-Series Super Duty ស៊េរីឆ្នាំ ២០២៣ ដែលបានបន្ថែមកញ្ចប់ម៉ាស៊ីនម៉ាស៊ូតថ្មីដល់រថយន្តនេះ ។

ដោយចាប់ផ្តើមពីម៉ាស៊ីនចំណុះ ៦,៨ លីត្រ V8 ថ្មីទាំងស្រុង អាចបង្កើតកម្លាំងបាន ៤០៥ សេះ និងកម្លាំងរមួល ៦០៣ ញ៉ូតុនម៉ែត្រ។ នោះ​ជា​ការ​កែ​លម្អ​បន្តិច​ទៅ​លើ​ម៉ាស៊ីនចាស់ចំណុះ ៦,២ លីត្រ V8 ដែល​មាន​កម្លាំង ៣៨៥ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ។

ខណៈ ម៉ាស៊ីន Godzilla ចំណុះ ៧,៣ លីត្រ V8  លីត្រនៅតែបន្តមាន ប៉ុន្តែវាទទួលបានអត្ថប្រយោជន៍ពីការលៃតម្រូវបានល្អប្រសើរ និងការទទួលខ្យល់ចេញចូលកាន់តែប្រសើរឡើង។ ចំពោះការផ្លាស់ប្តូរទាំងនេះ អាចផលិតកម្លាំងបានដល់ ៤៣០ សេះ និងកម្លាំងរមួល ៦៥៧ ញ៉ូតុនម៉ែត្រ ដែលជាការកើនឡើង ១៤ ញ៉ូតុនម៉ែត្រ ។

នៅផ្នែកខាងម៉ាស៊ីនម៉ាស៊ូត មានម៉ាស៊ីនចំណុះ ៦,៧ លីត្រ Power Stroke V8 បានបំពាក់ឡើងវិញ អាចផលិតកម្លាំងបាន ៤៧៥ សេះ និងកម្លាំងរមួល ១ ៤២២ ញ៉ូតុនម៉ែត្រ ។ នោះគឺជាការរំពឹងទុក ប៉ុន្តែអ្វីដែរកាន់តែពិសេសនោះ គឺការបន្ថែមនៅប្រភេទម៉ាស៊ីនថ្មីទាំងស្រុង ដែលបំពាក់នៅម៉ាស៊ីន turbocharger បំពង់ស៊ីមាំងដែលបានធ្វើឲ្យប្រសើរឡើង ដែលអនុញ្ញាតឲ្យផលិតបានកម្លាំង ៥០០ សេះ និងកម្លាំងរមួល ១ ៦២៥ ញ៉ូតុនម៉ែត្រ  ។

តួលេខ​ទាំង​នោះ​ បាន​ធ្វើ​ឲ្យមាន​ការ​ប្រកួត​ប្រជែង​ចេញ​ពី​​ម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៦ លីត្រ turbo ​ក្នុង​រថយន្ត Chevrolet Silverado HD និង GMC Sierra HD ផលិត​កម្លាំង ៤៧០ សេះ និងកម្លាំងរមួល ១ ៣២០ ញ៉ូតុនម៉ែត្រ។ ទន្ទឹមនឹងនេះដែរ នៅក្នុងរថយន្ត Ram វិញ ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៧ លីត្រ turbo អាចផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ១ ៤៥៦ ញ៉ូតុនម៉ែត្រ ។

ដោយមិនគិតពីម៉ាស៊ីនណាមួយត្រូវបានជ្រើសរើស ទាំងអស់នេះត្រូវបានផ្គូផ្គងទៅនឹងប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ ប្រព័ន្ធបើកបរ 4-wheel drive ក៏ជាឧបករណ៍ស្តង់ដារផងដែរនៅលើបន្ទះ XLT និងខ្ពស់ជាងនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Ford បានប្រកាសថា រថយន្តនេះមានតម្លៃលក់ចាប់ពី ៤៣ ៩៧០ ដុល្លារ ដោយឥឡូវនេះក្រុមហ៊ុនកំពុងទទួលយកការបញ្ជាទិញទុកមុន ហើយការដឹកជញ្ជូនគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៤គោលដៅដែល​អ្នក​អាច​ធ្វើ​ដំណើរ​កម្សាន្តជាមួយ​ម៉ូតូ Royal Enfield ក្នុងឱកាសថ្ងៃ​បុណ្យ​អុំទូក

តើអ្នកមានគោលដៅដំណើរទេសចរណ៍ ​ក្នុង​អំឡុង​ពេល​ពេញ​មួយ​សប្តាហ៍​នៃ​ពិធីបុណ្យ​អុំទូក​ក្នុង​ខែ វិច្ឆិកា ឆ្នាំ២០២២នេះទេ? ប្រសិនបើអ្នកជា biker ដែលចូលចិត្តជិះម៉ូតូយូរជាមួយទិដ្ឋភាពធម្មជាតិតាមផ្លូវ ម៉ូតូ Royal Enfield គួរតែជាជម្រើសរបស់អ្នកសម្រាប់អ្នកស្រលាញ់ម៉ូតូធំ។ នៅក្នុងអត្ថបទខាងក្រោមនេះ អ្នកនឹងឃើញថាម៉ូតូ Royal Enfield ម៉ូឌែលនីមួយៗអាចនាំអ្នកទៅកាន់៤កន្លែងផ្សេងគ្នា!

  • កាហ្វេ brown នៅក្នុងខេត្តព្រះសីហនុ

ជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី លោកអ្នកគ្រាន់តែចំណាយពេល ១ម៉ោងកន្លះដើម្បីទៅដល់ហាងកាហ្វេ brown ដែលស្ថិតនៅមាត់ឆ្នេរដ៏ស្រស់ត្រកាល។ ជាមួយនឹងផ្លូវដ៏រលូន និងស្រស់ស្អាតបែបនេះ អ្នកអាចសាកល្បងម៉ូតូម៉ាស៊ីនភ្លោះ two-cylinders Royal Enfield GT Continental និង Interceptor 650cc។ ម៉ូតូម៉ូឌែលនេះដែលនាំអ្នកត្រលប់ទៅរក Royal Enfield’s legendary parallel twin cylinder engine។ ម៉ូតូនេះមានកំលាំងម៉ាស៊ីនខ្លាំង ៤៧សេះ ក្នុងរង្វិលជុំម៉ាស៊ីន ៧២៥០ rpm បើនិយាយអំពី Maximum Torque វិញវាមានកំលាំង ៥២Nm ក្នុងរង្វិលជុំម៉ាស៊ីន ៥២៥០rpm ក្នុង១នាទី។

  • ស្រុកវាលវែង នៃខេត្តពោធិ៍សាត់

នេះជាដំណើរកម្សាន្តបោះជំរំវែងបំផុតដែលអ្នកអាចធ្វើទៅបានជាមួយនឹងមិត្តភក្តិរបស់អ្នក។ ដោយចាប់ផ្តើមតាមផ្លូវជាតិលេខ៥ អ្នកអាចឈប់សម្រាក នៅភ្នំឧដុង្គ មុននឹងបន្តដំណើរឆ្ពោះទៅផ្លូវលេខ៥៥ ប្រសិនបើអ្នកធ្វើដំណើរតាមរថយន្ត វាអាចចំណាយពេលប្រហែល ៦ ម៉ោងកន្លះពីរាជធានីភ្នំពេញដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ។ តែបើអ្នកជាអ្នកផ្សងព្រេងដែលចូលចិត្តដំណើរកម្សាន្តតែម្នាក់ឯងនោះ មិនគួរមើលរំលង ម៉ូតូ Royal Enfield Himalayan ឡើយ ព្រោះតែម៉ូឌែលនេះត្រូវបានគេស្គាល់ថា “All road, no road” ជាពិសេស ប្រព័ន្ធហ្រ្វាំង ABS ដែលធានាសុវត្ថិភាពសម្រាប់គ្រប់ស្ថានភាពផ្លូវដែលអ្នកជួបប្រទះ។ ប្រសិនបើអ្នកកំពុងស្វែងរកដំណើរផ្សងព្រេងឯករាជ្យដែលចំណាយពេលតិចជាងប្រហែល ៤ម៉ោង អ្នកគួរតែជ្រើសយក Royal Enfield Himalayan 411cc។

  • Damboung ខេត្ត​កំពត

វាជាការពិតចំណាយ​ពេល​ជិះ​លំហែ​កាយ​ពី​ភ្នំពេញ​ទៅ​កំពត ប្រហែល២ម៉ោងជាមួយនឹងចម្ងាយ ១៥២គីឡូម៉ែត្រ តែអ្នកនឹងត្រូវអស់សាំងតែ ៤.៥ លីត្រ​ប៉ុណ្ណោះ ​ជាមួយ​នឹងRoyal Enfield Meteor 350cc ឬ Classic 350cc។

លើសពីនេះខេត្តកំពត មានកន្លែងរមណីយដ្ឋានដ៏អស្ចារ្យជាច្រើនដែលត្រូវរុករកបន្ថែមទៀត ហើយវាពិតជាសាកសមបំផុតជាមួយ Royal Enfield Meteor 350 សម្រាប់បច្ចេកវិទ្យាខ្ពស់បំផុតដែលបំពាក់ដោយប្រព័ន្ធ Tripper Navigation System និងកាន់តែពិសេសជាមួយ USB Charging port អាចទាក់ទាញបេះដូងរបស់អ្នក ដោយសារវាមានពណ៌ខុសៗគ្នាក្នុងការជ្រើសរើស។ អ្នកកាន់តែធ្វើដំណើរជាមួយ Meteor ជីវិតរបស់អ្នកកាន់តែមានភាពបត់បែន និងការជ្រើសរើសជម្រើសដ៏ឆ្លាតវៃ។

  • ICF Wave Park ខេត្ត សៀមរាប

កន្លែងកម្សាន្តនៅសៀមរាបតែមួយគត់ដែលអ្នកអាចជិះស្គីទឹក ទីតាំងនេះត្រូវបានណែនាំថាជាកន្លែងដែលសក្តិសមក្នុងការចំណាយពេលឈប់សម្រាករបស់អ្នកជាមួយនឹងទិដ្ឋភាពខេត្តសៀមរាបផងដែរ។

ជាមួយនឹងទឹកដីដ៏ចំណាស់បំផុតនៃអង្គរ ដែលគ្របដណ្តប់ដោយប្រាសាទបុរាណល្បីៗ និងរាប់មិនអស់ ម៉ូតូ Royal Enfield Classic 500 ពិតជាសាកសមទៅទីនោះជាមួយអ្នកសម្រាប់រូបរាង classical ដ៏ល្អឥតខ្ចោះ។ ស្រមៃថាជិះ Classic bike ទៅប្រាសាទអង្គរវត្ត ពិតជាសកម្មភាពដ៏ឡូយមែន។

ពី​ភ្នំពេញ​ទៅ​សៀមរាប​ដែល​ធ្វើ​ដំណើរ​អ្នក​ប្រហែលពី ៣ ទៅ ៤ម៉ោង ជាមួយនឹងផ្លូវចម្ងាយប្រមាណជាជាង ៣០០ គីឡូម៉ែត្រ។ ដំណើរវែងឆ្ងាយនេះជាសំណាងល្អជាមួយនឹង Classic 500cc វាជាម៉ូតូដែលមានផាសុកភាពណាស់។ មានឈ្នាន់ខាងមុខ, ដៃម៉ូតូរាងទាញបញ្ឈរ និងកម្ពស់កៅអីទាប បង្កើតបានជារូបរាងត្រីកោណ ដែលធ្វើឱ្យការជិះប្រកបដោយផាសុកភាព ដែលសាកសមសម្រាប់ប្រជាជនអាស៊ី។ បើនិយាយពីកម្លាំងវិញ Classic ផ្តល់នូវកម្លាំងបង្វិលទាបនៅ RPM ខ្ពស់សម្រាប់ថាមពលទាញអតិបរិមាពីបដិវត្តទាបធ្វើឱ្យដែលធ្វើឱ្យទិសដៅដ៏វែងឆ្ងាយរបស់អ្នកមិនមានបញ្ហាកើតឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនី Chevrolet Silverado EV RST First Edition មានកម្លាំង ៧៥៤ សេះ ដែលខ្លាំងជាងការប៉ាន់ស្មានដំបូង

[បរទេស] កាលពីពេលថ្មីៗ ក​ន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញឲ្យដឹងថារថយន្ត Chevrolet Silverado EV RST First Edition ដោយរថយន្តភីកអាប់អគ្គិសនីនេះ មានកម្លាំង ៧៥៤ សេះ ដែលមានកម្លាំងខ្លាំងជាងការប៉ាន់ស្មានដំបូង ។

ដោយរថយន្តភីកអាប់ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងខែមករា ក្រុមហ៊ុន Chevrolet រំពឹងថា ម៉ូទ័រអគ្គិសនីភ្លោះ ជាមួយប្រព័ន្ធបើកបរប៉ុង២ all-wheel drive system នឹងអាចផលិតកម្លាំង ៦៦៤ និងកម្លាំងរមួល ១ ០៥៦ ញ៉ូតុនម៉ែត្រ ។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងការឆ្លងកាត់ពេលវេលា លេខទាំងនោះត្រូវបានកែសម្រួលឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់គេហទំព័រ CarScoops ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Chevrolet Trucks Communications លោក Sean Szymkowski បាននិយាយថា “នៅពេលដែលយើងរៀបចំសម្រាប់ការផលិតរថយន្ត Silverado EV ក្រុមវិស្វកររបស់យើងបានកែលម្អបន្ថែមនៅលក្ខណៈបច្ចេកទេសដែលបានប៉ាន់ស្មានសម្រាប់រថយន្ត Chevrolet Silverado EV RST First Edition ស៊េរីឆ្នាំ ២០២៤ ដោយឥឡូវនេះក្រុមហ៊ុន GM ប៉ាន់ប្រមាណថាកម្លាំងសេះអាចឡើងដល់ ៧៥៤ សេះ និងកម្លាំងរមួលរហូតដល់ ១ ០៦៣ ញ៉ូតុនម៉ែត្រ នៅពេលរៀបបើកបរ Wide Open Watts mode ត្រូវបានភ្ជាប់។

ទន្ទឹមនឹងនេះ បើទោះបីជាផ្តល់នៅការបើកបរដូចគ្នាក៏ដោយ ក៏រថយន្ត Silverado EV RST First Edition មានតម្លៃលក់ចាប់ពី ១០៥ ០០០ ដុល្លារ ថោកជាង Sierra EV Denali Edition 1 ចំនួន ២ ០០០ ដុល្លារ។

គួរឲ្យដឹងថា ភីកអាប់អគ្គិសនី Chevrolet Silverado EV RST First Edition នឹងមកដល់នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣។ ខណៈដែរ ក្រុមហ៊ុន Chevy នឹងផ្តល់ឲ្យអតិថិជននៅការចាប់ផ្តើមដំបូងនៅលើ Sierra EV Denali Edition 1 ដែលនឹងមិនមកដល់ដើមឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញភីកអាប់អគ្គិសនី Ram 1500 នៅលើដងផ្លូវ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ  រូបភាពដែលកំពុងបើកបរធ្វើតេស្តសាកល្បងនៅតាមដងផ្លូវ ការធ្វើតេស្តបឋម (Mule Test) របស់រថយន្តភីកអាប់អគ្គិសនីសុទ្ធ All-Electric Ram 1500 ត្រូវបានបែកធ្លាយនៅលើគេហទំព័រ Lightningowners.com មុនពេលបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយក្នុងសហរដ្ឋអាមេរិក។

ខណៈពេលដែលកំពុងរង់ចាំការបង្ហាញជាផ្លូវការនៅគំរូ Ram Revolution EV នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅឯពិព័រណ៍រថយន្ត Los Angeles Auto Show ឆ្នាំ ២០២២ ដោយហាក់ដូចជាក្រុមហ៊ុន RAM កំពុងអភិវឌ្ឍនៅភីកអាប់អគ្គិសនី RAM 1500 EV ថ្មីផងដែរ។

តាមរូបភាពនៅផ្នែកខាងក្រៅរបស់រថយន្តនេះដូចគ្នាទាំងស្រុងទៅនឹងគំរូដែលបានដាក់បង្ហាញ ជាមួយការប្រើប្រាស់តួខ្លួនថ្មី ហើយមានប្រព័ន្ធ ​independent rear suspension ​ជាមួយ​នឹង​រស័រ coil springs និងមានការបិទបាំងមួយនៅទីតាំងរបាំងការពារភក់ដែលសង្ស័យថាជាអាគុយ។

កន្លែងដែរគួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​រថយន្ត​គំរូ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ការ​សាក​ល្បង មានប្រវែងគន្លាតកង់មុខក្រោយ​​វែង​ជាង RAM CREW CAB ជមួយ​តួ​ខ្លួន​ធំ​ជាងផងដែរ។ ខណៈផ្នែកក្នុងកាប៊ីនកាន់តែធំទូលាយជាងមុន ហើយទម្ងន់នៃរាងកាយត្រូវបានកើនឡើងដោយសារតែទម្ងន់ធំនៃអាគុយថ្មី។

គួរបញ្ជាក់ផងដែរថា ភីកអាប់អគ្គិសនី RAM បានផលិតឡើងនៅលើគ្រោងឆ្អឹង STLA Frame platform ដែលផ្តល់ឲ្យភីកអាប់អគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៨០៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ផ្គួបជាមួយអាគុយទំហំពី ១៥៩ គីឡូវ៉ាត់ម៉ោង ទៅ ២០០ គីឡូវ៉ាត់ម៉ោង ហើយត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឈ្មោះថា Ram Revolution EV Concept មុនពេលការចេញលក់នៅខែវិច្ឆិកា ឆ្នាំ ២០២២ សម្រាប់តម្លៃនឹងធ្វើប្រកាសតាមក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+