ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo កើនប្រាក់ចំណូល ៣០% ទោះបីលក់បានតិចជាងមុន

[ទីផ្សារបរទេស] ប្រាក់ចំណូលរបស់ Volvo បានកើនឡើង ៣០% នៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលចំនួនលក់មានការថយចុះដោយសារបញ្ហាផ្គត់ផ្គង់ និងការបិទខ្ទប់នៅប្រទេសចិន។

ក្រុមហ៊ុនស៊ុយអែតនេះ លក់រថយន្តបានចំនួន ១៣៨ ០០០គ្រឿង គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលថយចុះ ៨% ធៀបនឹងចំនួនលក់ ១៥០ ០០០គ្រឿង កាលពីត្រីមាសទីបី នៃឆ្នាំ២០២១។

Volvo XC40 Recharge Twin

ប្រាក់ចំណូលគិតត្រឹមត្រីមាសទីបី មានប្រមាណ ៧,២៩ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណេញសរុបមានប្រមាណ ៣២១លានដុល្លារ។

មុនការបង្ហាញចេញរថយន្តអគ្គិសនី SUV EX90 នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ការលក់រថយន្តអគ្គិសនីរបស់ Volvo មានលទ្ធផលល្អនៅឡើយ ដោយចំនួនលក់នៅត្រីមាសទីបី បានកើនឡើង ៨៧%។ ក្នុងខែកញ្ញាតែឯង ចំនួនលក់របស់រថយន្តអគ្គិសនីមានចំនួន ៦ពាន់គ្រឿង ស្មើនឹង ១២% នៃចំនួនលក់សរុប។

Volvo បានកាត់បន្ថយការបំពុលបរិស្ថានបានច្រើនគួរកត់សម្គាល់ ដោយទំហំបំពុលក្នុងមួយរថយន្តបានថយចុះ ១១,៨% ធៀបនឹងឆ្នាំ២០១៨ ជាមួយគោលដៅបន្ថយឲ្យបាន ៤០% នៅត្រឹមឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានវ៉ែនអគ្គិសនី Volkswagen ID. Buzz ទទួលបានការកុម្ម៉ង់ទិញជាង ២ម៉ឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen Commercial Vehicles បានប្រកាសថារថយន្តវ៉ែនអគ្គិសនី ID. Buzz របស់ខ្លួនទទួលបានការកុម្ម៉ង់ទិញជាង ២ម៉ឺនគ្រឿងហើយ។

តាមក្រុមហ៊ុនបានឲ្យដឹងថាចំនួនកុម្ម៉ង់នេះ គឺទទួលបានមុនពេលដែល ID, Buzz ត្រូវដាក់តាំងនៅតាមហាងលក់ ដែលជាសញ្ញាបង្ហាញថារថយន្តនេះទទួលបានការចាប់អារម្មណ៍គួរសមពីអតិថិជននៅអឺរ៉ុប ជាទីផ្សារតែមួយគត់ដែលមានលក់រថយន្តនេះ។

នៅអឺរ៉ុប រថយន្ត Volkswagen ID. Buzz មានដាក់លក់ជាមួយជម្រើសអាគុយតែមួយគត់គឺប្រភេទអាគុយចំណុះ ៨២kWh និងប្រព័ន្ធបើកបរវិលកង់ក្រោយ ហើយអតិថិជនអាចជ្រើសរើសរវាងរថយន្តអ្នកដំណើរធម្មតា ឬរថយន្តដឹកទំនិញ។

ID. Buzz បានចូលរោងចក្រផលិតនៅប្រទេសអាល្លឺម៉ង់កាលពីដើមខែមិថុនា ដោយ Volkswagen គ្រោងផលិតរថយន្តនេះឲ្យបាន ១៥ ០០០គ្រឿង នៅត្រឹមចុងឆ្នាំ២០២២ រួចបន្តបង្កើនទំហំផលិតដល់ ១៣ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នាពេលអនាគត។

នៅអឺរ៉ុប រថយន្ត ID. Buzz មានតម្លៃចាប់ពី ៥៤ ៤៣០អឺរ៉ូ សម្រាប់ប្រភេទ ID. Buzz Cargo ដែលស្មើនឹងប្រមាណ ៥៤​ ១០០ដុល្លារ ផ្អែកតាមអត្រាប្ដូរប្រាក់បច្ចុប្បន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM បានបញ្ជាក់ថានឹងផលិតរថយន្តអគ្គិសនីចំនួន ១ លានគ្រឿងក្នុងរយៈពេល ៣ឆ្នាំ

[បរទេស] កាលពីដើមឆ្នាំ ២០២២ កន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន General Motors លោក Mary Barra បាននិយាយថា ក្រុមហ៊ុន GM គ្រោងនឹងចែកចាយរថយន្តអគ្គិសនីជាង ៤០០ ០០០ គ្រឿងនៅអាមេរិកខាងជើងនៅឆ្នាំក្រោយ ប៉ុន្តែត្រូវពន្យារពេលប្រហែល ៦ខែ ដោយមាន​គោលបំណង​ផលិត​រថយន្ត​អគ្គិសនី ១ លាន​គ្រឿង​ក្នុង​​ត្រឹម​ឆ្នាំ ២០២៥។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការពន្យាពេលក្នុងការធ្វើតេស្ត និងការថយចុះការផលិតអាគុយ GM ត្រូវវាយតម្លៃគោលដៅរបស់ខ្លួនឡើងវិញ ដើម្បីផលិតរថយន្តអគ្គិសនីនៅអាមេរិកខាងជើងម្តងទៀតនៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំ ២០២២ គិតត្រឹមថ្ងៃទី ២៥ ខែតុលា។ នេះបើយោងតាមគេហទំព័រ ​​Business Insider លោក Mary Barra បាននិយាយថា គោលដៅផលិតកម្មរថយន្តអគ្គិសនី ៤០០ ០០០ ត្រូវបានរុញត្រឡប់ទៅពាក់កណ្តាលទីមួយនៃឆ្នាំ ២០២៤ ។

ទន្ទឹននឹងនេះ លោក Mary Barra បាននិយាយថា “ការចេញលក់រថយន្តអគ្គិសនីទាំងសុទ្ធនៅឆ្នាំ ២០២៣ នឹងដំណើរការល្អ ប៉ុន្តែ​ដោយសារ​ការ​ផលិត​យឺត​ជា​លទ្ធផល ផែនការ​សម្រាប់​រថយន្ត​អគ្គិសនី​ចំនួន ៤០០ ០០០ គ្រឿង​ត្រូវ​ពន្យារពេល​រហូត​ដល់​ឆមាស​ទី ១ ឆ្នាំ ២០២៤»។

នាយកប្រតិបត្តិបានបន្ថែមថាដោយសារតែការអភិវឌ្ឍនៃអាគុយនៅតែថ្មី នេះបាននាំឲ្យមានការបណ្តុះបណ្តាលបុគ្គលិកថ្មីជាង ១ ០០០ នាក់នៅរោងចក្រអាគុយរថយន្តអគ្គិសនីនៅ Warren រដ្ឋ Ohio ដោយចំណាយពេលយូរជាងការរំពឹងទុកបន្តិច។

គួរឲ្យដឹងថា ក្រុមហ៊ុន GM នៅតែមានខ្លាំងនៅក្នុងត្រីមាសទី ៣ ពួកគេបានប្រកាសប្រាក់ចំណូលកំណត់ត្រាចំនួន ៤១,៩ ពាន់លានដុល្លារ ហើយក្រុមហ៊ុនផលិតរថយន្តនេះក៏មានចំណែកច្រើនជាង ៨ ភាគរយនៃទីផ្សាររថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកពីការលក់រថយន្ត Chevrolet Bolt EV ផងដែរ។

បច្ចុប្បន្ន ពួកគេកំពុងបង្កើនការផលិតរថយន្ត Chevrolet Bolt និង EUV ជាង ៤០ ០០០ គ្រឿងនៅឆ្នាំនេះ ហើយ ៧០ ០០០ គ្រឿងនឹងត្រូវបន្ថែមនៅឆ្នាំក្រោយ។ ពួកគេក៏នឹងផលិត Chevrolet Equinox EV និង GMC Sierra EV, GMC HUMMER EV, Blazer EV និង Chevrolet Silverado EV គឺជាមូលដ្ឋានថាមពលដ៏ធំមួយនៅក្នុងការរីកចម្រើននៃរថយន្តអគ្គិសនីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បង្ហាញរូបភាព Teaser នៃ​ Honda WR-V RS មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញនៅរូបភាព teaser នៃរថយន្ត Honda WR-V ជាប្រភេទ Crossover មុនពេលបង្ហញខ្លួនជាផ្លូវការនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២​។

រថយន្តដែលបង្ហាញក្នុងរូបភាព Teaser នេះត្រូវបានគេរំពឹងថាជារថយន្តប្រភេទ SUV RS Concept ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធី Gaikindo Indonesia International Motor Show (GIIAS) ក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១ ហើយទំនងជាថារថយន្តនេះនឹងត្រូវដាក់លក់ជា “WR-V” ដែលបច្ចុប្បន្នក្រុមហ៊ុន Honda ប្រើឈ្មោះដើម្បីដាក់លក់រថយន្តប្រភេទ Crossover ខ្នាតតូចនៅក្នុងប្រទេសមួយចំនួនដូចជា ឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។

ទោះបីជាក្រុមហ៊ុន Honda បានព្យាយាមលាក់បាំងព័ត៌មានលម្អិតនៃរថយន្តដែលបានបង្ហាញនៅក្នុង Teaser ក៏ដោយ ប៉ុន្តែនៅមើលឃើញថា ប្រវែងតួខ្លួនគឺស្រដៀងទៅនឹងគំរូរថយន្ត SUV RS Concept រួមទាំងចង្កៀងមុខ LED និងចង្កៀងក្រោយ ជាមួយ​នឹង​​ដំបូល roof rack ផងដែរ។​ ខណៈ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​នឹងត្រូវដាក់បង្ហាញម្ដង​ទៀត​បន្ទាប់​ពី​រថយន្តត្រូវបាន​ដាក់​បង្ហាញ​​នៅ​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា។

គួរបញ្ជាក់ផងដែរថា រថយន្តនេះ នៅប្រទេសឥណ្ឌាប្រើប្រាស់ម៉ាស៊ីនចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ​​ ទំហំ ៤ ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Audi E-Tron ចេញតម្លៃលក់នៅវៀតណាម ចាប់ពីជិត ១២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត Audi E-Tron បានប្រកាសចេញជាផ្លូវការនៅប្រទេសវៀតណាមតាមរយៈកម្មវិធីតាំងបង្ហាញរថយន្តវៀតណាម ជាមួយតម្លៃលក់ចាប់ពីប្រមាណ ១១៩ ៦០០ដុល្លារ ដោយមានចែកចេញជាប្រភេទ 50 quattro និងប្រភេទ 55 quattro។

រថយន្តដែលលក់នៅវៀតណាមមានបំពាក់អាគុយចំណុះ ៧១kWh ដែលពេលសាកភ្លើងពេញអាចបើកបរបានចម្ងាយ ៣៣៦​គីឡូ​ម៉ែត្រ។ បើប្រើប្រាស់ដុំសាកស្តង់ដារ ១១kW រថយន្តនេះអាចសាកភ្លើងបានពេញក្នុងពេល ៨ម៉ោង ប៉ុន្តែវាក៏គាំទ្រដុំសាក​ល្បឿន លឿនផងដែរ។

E-Tron 50 quattro មានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរ ដែលផលិតកម្លាំងបានសរុប ៣០៨សេះ និងប្រើប្រអប់លេខមួយវគ្គ ជាមួយប្រភេទបើកបរដែលមានចំនួន៧ប្រភេទ ផ្អែកតាមស្ថានភាពផ្លូវ ចំណែកឯប្រភេទ 55 quattro មិនមានបញ្ជាក់ពីលក្ខណៈបច្ចេកទេសនៅឡើយទេ។

គួរដឹងថា E-Tron គឺជារថយន្តអគ្គិសនីទីពីររបស់ Audi ដែលមានលក់នៅប្រទេសវៀតណាម ក្រោយការប្រកាសចេញរថយន្ត E-Tron GT Sedan កាលពីខែកក្កដា ដោយរថយន្តនេះមានផ្ដល់ការធានារយៈពេល៣ឆ្នាំ មិនកំណត់គីឡូម៉ែត្រ ខណៈដែលអាគុយមានការធានារយៈពេល៨ឆ្នាំ ឬ ១៦០ ០០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លុយចំណេញរបស់ Porsche កើនដល់ ៤១% ដោយសារឡាន 911

[ទីផ្សារបរទេស] Porsche បានចេញផ្សាយលទ្ធផលហិរញ្ញវត្ថុប្រចាំរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ ដែលឃើញថាមានប្រាក់ចំណេញកើនឡើងរហូតដល់ ៤១% ឯណោះ។

ប្រាក់ចំណេញរបស់ Porsche បានកើនពីប្រមាណ ៣,៥៩ពាន់លានដុល្លារ ឡើងដល់ប្រមាណ ៥,០៥ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលពីការលក់បានកើនឡើងជិត ១៦% គឺកើនពីប្រមាណ ២៣,១២ពាន់លានដុល្លារ ឡើងដល់ប្រមាណ ២៦,៧៤ពាន់លានដុល្លារ។

អ្វីដែលគួរចាប់អារម្មណ៍គឺថា Porsche អាចទទួលបានលទ្ធផលដ៏អស្ចារ្យនេះមិនមែនដោយសារការលក់រថយន្តបានច្រើនជាងមុននោះទេ ដោយការលក់បានកើនឡើងត្រឹម ២% ប៉ុណ្ណោះ ជាមួយចំនួនលក់សរុប ២២១ ៥១២គ្រឿង ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២។

Porsche អះអាងថាការដែលអាចរកប្រាក់ចំណេញបានច្រើនជាងមុនពីការលក់រថយន្តមួយគ្រឿង និងការផ្លាស់ប្ដូរនៃអត្រាប្ដូរប្រាក់បានជួយដល់លទ្ធផលហិរញ្ញវត្ថុដ៏ខ្លាំងក្លារបស់ខ្លួន។ ក្នុងនោះដែរការលក់របស់រថយន្ត 911 ដែលជារថយន្តមានអត្រាចំណេញខ្ពស់ជាងគេរបស់ Porsche គឺបានកើនឡើង ៩% ជាមួយចំនួនសរុប ៣០ ៦១១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យីហោ MG គឺជាម៉ាករថយន្តដែលកំពុងតែពេញនិយមជាខ្លាំងសម្រាប់តារាល្បីៗនៅប្រទេសកម្ពុជា

ប្រសិនបើអ្នកជាតារាល្បីក្នុងស្រុក អ្នកអាចប្រាកដអំពីរបៀបរស់នៅដែលបានកំណត់ដោយជាសាធារណៈជន ដូច្នេះមនុស្សជាច្រើនចង់ដឹងថាអ្វីជាជីវិតទាន់សម័យរបស់តារាល្បីៗ ពួកគេជិះរថយន្តម៉ាកអី, ពួកគេស្លៀកសម្លៀកបំពាក់អ្វី, ពួកគេរស់នៅផ្ទះបែបណា, តើអ្វីដែលពួកគេនឹងត្រូវធ្វើបន្ទាប់ទៀត?, នរណាដែលពួកគេចង់់ជួប, និងអ្វីផ្សេងទៀតជាច្រើន។ តោះឥឡូវនេះយើងនឹងណែនាំម៉ាករថយន្តមួយដែលតារាល្បីៗជាច្រើនបានជ្រើសរើសនិងប្រើប្រាស់ជាមួយនឹងភាពល្បីល្បាញនៃម៉ាករថយន្តនៅប្រទេសកម្ពុជា។ រថយន្តដែលតារាល្បីៗប្រើប្រាស់ក៏ជារថយន្តដែលអាចបង្កើនភាពល្បីល្បាញចំពោះពួកគេដែរ។ តារាល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាភាគច្រើនចូលចិត្តទំនោរទៅរករថយន្តដែលមានភាពប្រណិត, រថយន្តតម្លៃថ្លៃៗ, និងមានបច្ចេកវិទ្យាថ្មី ពីព្រោះតារាល្បីៗត្រូវការបង្ហាញរថយន្តដែលល្អឥតខ្ចោះរបស់ពួកគេទៅកាន់មហាជនបានឃើញ ហើយខាងក្រោមនេះជារថយន្តដែលមានយីហោល្បីល្បាញសម្រាប់ពួកគេ។

រថយន្តស៊េរីថ្មី MG GT គឺជាជម្រើសដំបូងគេនៃរថយន្តប្រភេទស្ព័រសម្រាប់តារាល្បីៗ និងបុគ្គលទូទៅដែលចូលចិត្តស្ទីលបែបទាន់សម័យ ដូចជាអ្នកនិពន្ធចម្រៀងដើម Original Song ដ៏ល្បីគឺលោក ម៉ម ពេជ្ជរិទ្ធិ, កញ្ញា ដួង ហ្សូរីម៉ា, តារាកំប្លែង បង បារាំង, តារាសម្ដែងដ៏ មានប្រជាប្រិយភាព កញ្ញា ហ្វា ហ្វា ..។ល។ ជាមួយ MG GT នេះដែលគឺមានតម្លៃចន្លោះពី ៣៥,៩៩០ដុល្លារ ដល់ ៣៨,៩៩០ដុល្លារ ដែលពិតជាតម្លៃយ៉ាងសមរម្យ ជាមួយការរចនាបែបស្ព័រ និងបច្ចេកវិទ្យាដ៏ឆ្លាតវៃ ដើម្បីបង្កើតអោយតារាល្បីៗទាំងអស់នោះកាន់តែមានភាពទាក់ទាញកាន់តែច្រើន និងរីករាយជាមួយការបើកបររបស់ពួកគេ។

ទន្ទឹមនឹងនេះដែរ រថយន្ត MG6 ក៏ជារថយន្តប្រភេទស៊ីឌានបែបស្ព័រដែលលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជាដែរ ជាមួយតម្លៃសមរម្យត្រឹមតែ ៣៣,៥០០ដុល្លារ ប៉ុណ្ណោះ និងបានផ្ដល់ឱ្យអ្នកប្រើប្រាស់នូវកម្លាំងខ្លាំង, ភាពធំទូលាយ, ប្រណិតភាពនៃផ្នែកខាងក្នុង និងផាសុកភាពចំពោះការបើកបរបំផុត។ មានតារាល្បីៗជាច្រើនដែលមានបំណងប្រាថ្នាចង់ធ្វើជាម្ចាស់រថយន្តម៉ាក MG6 នេះ ហើយវាក៏បានបំពេញក្តីស្រមៃដល់បុគ្គលល្បីៗជាច្រើនដូចជា ទូតសុឆន្ទះរថយន្ត MG គឺកញ្ញា ឡេង ឡេង និង កញ្ញា សាឡាត់ ស្រីឡាង ..។ល។ រថយន្ត MG6 បង្កើតឡើងសម្រាប់ការបើកបរយ៉ាងល្អក្នុងក្រុង និងមានភាពងាយស្រួលក្នុងការលេងស្ទីលបន្ថែមគ្រឿងតុបតែងដែលអាចបង្ហាញពីស្ទាយផ្ទាល់ខ្លួន ដើម្បីធ្វើឱ្យបុគ្គលល្បីៗជាច្រើនអាចបង្ហាញជិវីតដ៏ឡូយឆាយរបស់ពួកគេ។

ក្រឡេកទៅមើល រថយន្តម៉ូឌែល MG HS Trophy និង MG RX8 វិញដែលជាប្រភេទរថយន្ត SUV ដែលមានប្រជាប្រិយភាពខ្លាំង សម្រាប់គ្រួសារសម័យថ្មី និងតារាល្បីៗរៀមច្បងជាច្រើន ហើយវាកាន់តែស័ក្តសមសម្រាប់តារាល្បីៗជំនាន់មុន ដូចជា លោកស្រី ទឹម រដ្ឋា, លោកស្រី សារាយ ស័កណ្ណា, លោកស្រី កាតុ, កញ្ញា មុយហ្គិច, លោក Steven, តារាសម្ដែងវ័យក្មេង កញ្ញា អាង សុជាតា ..។ល។ ទាំងនេះជាម៉ូឌែលរថយន្តប្រភេទ SUV នៃយីហោ MG ដែលមានតម្លៃចន្លោះពី ៤២,៩៩០ដុលា្លរ ដល់ ៥៨,៩៩០ដុល្លារ ហើយម៉ូឌែលរថយន្តទាំងនេះក៏កំពុងផ្ដល់នូវលក្ខខណ្ឌដ៏ល្អ និងរចនាបទយ៉ាងលេចធ្លោពិតៗជាមួយនឹងស្ទីលបែបអភិជន, បន្ថែមពីភាពល្បីល្បាញរបស់រថយន្ត MG វាក៏បានបំពាក់នូវភាពទាន់សម័យ និងមានអំណាច ហើយកម្លាំងខ្លាំងពីម៉ាស៊ីនតួបូ (Turbo Engine) ដើម្បីផ្តល់ឱ្យតារាល្បីៗជាច្រើនស្រលាញ់ពេញចិត្តរថយន្ត MG។

សរុបមក, តារាល្បីៗក្នុងប្រទេសកម្ពុជាជាច្រើនមានរសនិយមដូចគ្នាទៅលើរថយន្តយីហោ MG គ្រាន់តែខុសប្លែកគ្នាទៅតាមម៉ូឌែលរថយន្ត និងផ្អែកទៅលើអ្វីដែលពួកគេមានតម្រូវការ ដែលបានធ្វើឱ្យរថយន្តម៉ាក MG មានប្រជាប្រិយកាន់តែខ្លាំងសម្រាប់តារាល្បីៗក្នុងស្រុក។ វាមិនប្លែកនោះទេដែលយីហោ MG បានដាក់លក់រថយន្តបែបស្ព័ត និង ប្រភេទ SUV ប្រណិត ព្រោះពួកគេបានដឹងអំពីតម្រូវការអ្នកប្រើប្រាស់ជាច្រើនក្នុងស្រុក។ តាមការកត់សម្គាល់លើយីហោ MG វាគឹជាម៉ាករថយន្តដែលមានប្រជាប្រិយខ្លាំងសម្រាប់តារាល្បីៗជាច្រើនដែលមានទំនោរចង់បានរថយន្តទំនើបទាន់សម័យ ហើយប្រសិនបើអ្នកក្រឡេកទៅមើលរថយន្តMGវិញ វាពិតជាមានចំណុចពិសេសជាច្រើនដែលជាមូលហេតុនៃការលក់ខ្លាំងរបស់គេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Escape ស៊េរីឆ្នាំ ២០២៣ បន្ថែមម៉ាស៊ីន​ Hybrid និង Plug-in Hybrid បង្ហញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford Escape ស៊េរីឆ្នាំ ២០២៣ ដែលមានម៉ូដែល ៥ សម្រាប់ជ្រើសរើស ជាមួយនឹងតម្លៃលក់ចាប់ពី ២៨ ៩៩៥ ដុល្លារ ដល់ ៣៩ ៩៩៥ ដុល្លារ និងបានបើកទទួលការកក់ទុកមុន ហើយនឹងមកដល់ហាងចែកចាយនៅដើមឆ្នាំ ២០២៣។

បន្ទាប់ពីបង្ហាញម៉ូដនៅលើទីផ្សារបានតែ ៣ ឆ្នាំ រថយន្ត Ford Escape កំពុងទទួលបានការរចនាផ្នែកខាងមុខដ៏គួរឱ្យទាក់ទាញ ដោយនៅផ្នែកខាងមុខរបស់រថយន្តនេះ ត្រូវបានរចនាឡើងវិញ ជាមួយប៉ាណាថ្មី អបដោយចង្កៀងមុខ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង គម្របម៉ាស៊ីនថ្មី, កាងខាងមុខត្រូវបានរចនាថ្មី និងថាសកង់ស្ព័រទំហំ ១៨​ អ៊ីញ ដល់ ១៩ អ៊ីញ។

រីឯនៅផ្នែកខាងក្នុង​វិញ តុបតែងដោយពណ៌ខ្មៅជាមួយថ្នេដេរពណ៌ក្រហម, បំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ ដល់ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ ដល់ ១៣,២ ភ្ជាប់ប្រព័ន្ធប្រតិបត្តិ្កការ SYNC 4 ជាមួយនឹងការតភ្ជាប់មុខងារ Apple CarPlay និង Android Auto និងប្រព័ន្ធ over-the-air ផងដែរ។ មុខងារថ្មីៗជាច្រើនមាននៅលើ Escape រួមទាំងបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់ដូចជា ប្រព័ន្ធជំនួយដៃចង្កូត evasive-steering assist system, កន្លែងសាកថ្មឥតខ្សែ និងកាមេរ៉ា ៣៦០ ដឺក្រេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ ដល់ ២,0 លីត្រ EcoBoost​ turbocharged ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨០ សេះ ដល់ ២៥០ សេះ។ បន្ថែមពីនេះ ក្រុមហ៊ុន Ford បំពាក់ Escape ជាមួយនឹងជម្រើសពីរនៃម៉ាស៊ីនកូនកាត់ hybrid និង plug-in hybrid ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២១០ សេះ ផ្គួបជាមួយអាគុយទំហំ ១១,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០ គីឡូម៉ែត្រដោយប្រើប្រាស់ថាមពលអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Type R ស៊េរីឆ្នាំ ២០២៣ ថ្លៃជាងម៉ូដែលឆ្នាំមុនដល់ទៅ ៥ ០០០ ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបង្ហាញចេញពីតម្លៃរបស់ Honda Civic Type R ស៊េរីឆ្នាំ ២០២៣ ដែលនឹង​មាន​តម្លៃ​លក់ចាប់ពី ៤៣ ៩៩០ ដុល្លារ ដោយថ្លៃជាងម៉ូដែលមុន ៥ ០០០ ដុល្លារ។

ម៉ូដែលថ្មីនេះអះអាងថា ទទួលបានការកែលម្អជាច្រើន រួមទាំងម៉ាស៊ីន ដែលអាចផលិតកម្លាំងបាន ៣១៥ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ច្រើនជាងម៉ូដែលមុន ៩ សេះ​ និងកម្លាំងរមួល ២០​ ញ៉ូតុនម៉ែត្រ។ ក្នុងនោះ Honda បន្ថែមថា ចំពោះម៉ាស៊ីន turbocharger ដែលបង្កើតសម្ពាធ លំហូរខ្យល់កើនឡើង និងប្រព័ន្ធផ្សងដែលមានប្រសិទ្ធភាពជាងមុន ថាមពលដែលម៉ាស៊ីនបង្កើតអាចត្រូវបានឆ្លើយតមទៅលើផ្លូវកាន់តែមានប្រសិទ្ធភាព។

សម្រាប់ម៉ូដែលនេះ ការសន្សំសំចៃប្រេងរបស់រថយន្ត Civic Type R ស៊េរីឆ្នាំ ២០២៣ ត្រូវបានវាយតម្លៃដោយអង្គភាព EPA សម្រាប់នៅទីក្រុងកម្រិតស៊ីប្រេង ១០លីត្រ/១០០ គីឡូម៉ែត្រ, សម្រាប់លើផ្លូវ highway កម្រិតស៊ីប្រង ៨លីត្រ/១០០ គីឡូម៉ែត្រ ។

ទន្ទឹមនឹងនេះ ម៉ូដែលថ្មីនេះ ក៏បានបន្ថែមនៅប្រវែងគន្លាតកង់មុខ-ក្រោយវែងជាងមុន ដែលធ្វើឲ្យការបើកបរកាន់តែរលូន និងស្ថេរភាពកាន់តែច្រើនក្នុងល្បឿនលឿន។ ជាមួយនឹងផ្នែកខាងមុខធំជាងមុន និងប្រព័ន្ធ suspension ត្រូវបានកែសម្រួលឡើងវិញ ក្នុងនោះ រថយន្ត Civic Type R ស៊េរីឆ្នាំ ២០២៣ ក៏អះអាងថានឹងផ្តល់នៅដៃចង្កូតកាន់តែប្រសើរផងដែរ។

បន្ថែមពីនេះ ហ្រ្វាំង brake booster ក៏បានត្រូវបានកែសំរួលឡើងវិញ ហើយហ្រ្វាំង Calipers បានផ្លាស់ប្តូរដើម្បីកាត់បន្ថយទំងន់ផងដែរ។ ខណៈដែរ ប្រព័ន្ធស្អុំហ្វ្រាំង Brake Cooling ក៏ត្រូវបានកែលម្អផងដែរ ដើម្បីផ្តល់ឲ្យអ្នកបើកបរកាន់តែមានទំនុកចិត្ត។

ជាមួយនឹងម៉ូដែលថ្មីនេះ បានមកដល់ហាងចែកចាយជាមួយពណ៌ចំនួន ៥ ប៉ុណ្ណោះរួមមាន៖ ពណ៌ស Championship White (ប្រភេទ R ផ្តាច់មុខ), ក្រហម (Rallye Red), ខៀវ Boost Blue, ខ្មៅ (Crystal Black Pearl) និងពណ៌ប្រផេះ Sonic Grey Pearl ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti ផលិតឡាន Chiron បាន៤០០គ្រឿងហើយ សល់តែ១០០គ្រឿងទៀតប៉ុណ្ណោះ

[ទីផ្សារបរទេស] រថយន្ត Chiron ទី៤០០គ្រឿង បានបង្ហាញវត្តមានជាមួយពណ៌បៃតង ជាការបញ្ជាក់ថា Bugatti បានផលិតរថយន្តម៉ូដែលនេះបានចំនួន ៨០% រួចមកហើយ នៅសល់តែ១០០គ្រឿងទៀតប៉ុណ្ណោះដែលត្រូវផលិត។

ពេលដែលប្រកាសចេញនៅឆ្នាំ២០១៦ ក្រុមហ៊ុន Bugatti និយាយថាខ្លួននឹងផលិតរថយន្ត Chiron ត្រឹម ៥០០គ្រឿងប៉ុណ្ណោះ ហើយកាលពីខែមករា ក្រុមហ៊ុនប្រកាសថាគ្រប់រថយន្តទាំងអស់បានរកម្ចាស់ឃើញអស់ទៅហើយ។

រថយន្ត Chiron ទី៤០០គ្រឿង នេះ គឺជាប្រភេទ Chiron Super Sport និងត្រូវបានផលិតដោយក្រុមការងារចំនួន២០នាក់ ដែលពួកគេត្រូវផ្គុំបំណែកគ្រឿងបន្លាស់ប្រមាណ ១៨០០បំណែកបញ្ចូលគ្នា ដើម្បីបានជារថយន្តដ៏ពិសេសនេះឡើង។

មិនខុសពី Chiron Super Sports ដទៃទៀតនោះទេ រថយន្តនេះគឺប្រើម៉ាស៊ីន ១៦ស៊ីឡាំង ចំណុះ៨,០លីត្រ ប្រភេទ Quad-Turbo អាចផលិតកម្លាំងបាន ១៥៧៨សេះ។

Bugatti និយាយថាខ្លួននឹងចាប់ផ្ដើមការផលិតរថយន្ត Chiron ១០០គ្រឿងចុងក្រោយ ហើយបានបញ្ជាក់ថា Chiron នេះនឹងមិនមែនជាចុងបញ្ចប់នៃម៉ាស៊ីន W16 នោះទេ ដោយម៉ាស៊ីននេះនឹងត្រូវបញ្ចប់ជាមួយរថយន្ត Mistral និងរថយន្ត Bolide ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+