ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Crown មានតម្លៃចាប់ពីជិត ៤ម៉ឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] រថយន្ត Toyota Crown ស៊េរីឆ្នាំ២០២៣ នឹងមានដាក់លក់នៅសហរដ្ឋអាមេរិកនាដើមឆ្នាំក្រោយ ជាមួយតម្លៃចាប់ពី ៣៩ ៩៥០ដុល្លារ ដែលថ្លៃជាងរថយន្ត Toyota Avalon ចំនួន ៣១២៥ដុល្លារ។

ប្រភេទ Entry គឺជា Crown XLE ដែលមានតម្លៃចាប់ពី ៣៩ ៩៥០ដុល្លារ ខណៈដែលប្រភេទកណ្ដាលគឺជា​ Crown Limited មានតម្លៃចាប់ពី ៤៥ ៥០០ដុល្លារ និងប្រភេទប្រណីត Crown Platinum មានតម្លៃចាប់ពី ៥២ ៣៥០ដុល្លារ។

សម្រាប់ XLE និង Limited មានប្រើប្រាស់ Toyota Hybrid System ជំនាន់ទីបួន ដែលមានម៉ាស៊ីនសាំង៤ស៊ីឡាំងចំណុះ២,៥លីត្រ ម៉ូទ័រអគ្គិសនីចំនួនពីរ និងមានអាគុយនីកែលតូចមួយ។ រួមផ្សំគ្នាវាអាចផលិតកម្លាំងសរុបបាន ២៣៦សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៧,៦វិនាទី។ អ្វីដែលសំខាន់វាមានកម្រិតស៊ីប្រេងជាមធ្យមប្រមាណ ៥,៧៣លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

ចំណែកឯ Crown Limited ប្រើម៉ាស៊ីនថ្មីសន្លាង Hybrid Max ដែលមានម៉ាស៊ីនសាំង Turbocharged ចំណុះ២,៤លីត្រ ៤ស៊ីឡាំង, ម៉ូទ័រអគ្គិសនីមួយ ដែលផលិតកម្លាំងបានសរុប ៣៤០សេះ និងអាចស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេល ៥,៧វិនាទី ជាមួយកម្រិតស៊ីប្រេងជាមធ្យម ៧,៨៤លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

មិនថាប្រភេទណានោះទេ រថយន្ត Crown ទាំងអស់គឺមានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ Toyota Safety Sense 3.0 ដែលមានរួមបញ្ចូលមុខងារទំនើបៗជាច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនី ដែលមានតម្លៃ ៥,៥ ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុន Hyundai Motor Group ទើបតែបានសម្ភោធលើរោងចក្រផលិតរថយន្តអគ្គិសនីថ្មីរបស់ខ្លួនក្នុងរដ្ឋ Georgia ដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ៣០០ ០០០ គ្រឿង។ រោងចក្រនេះនឹងបង្កើតការងារថ្មីជាង ៨ ១០០ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈដែលក្រុមហ៊ុន Kia និង Hyundai ស្វែងរកលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឥណទានពន្ធសហព័ន្ធដោយផលិតរថយន្តអគ្គិសនីនៅទីនេះក្នុងសហរដ្ឋអាមេរិក។

កាលពីមុន ក្រុមហ៊ុននេះ បាននិយាយថា ខ្លួនគ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រនេះនៅដើមឆ្នាំ ២០២៣។ ការចាប់ផ្តើមផលិតកម្មត្រូវបានគ្រោងទុកសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៥។ ក្នុងនោះ លោក Sean Yoon មានប្រសាសន៍ថា “Kia គឺជាក្រុមហ៊ុនដំបូងគេដែលបើករោងចក្រផលិតរថយន្តនៅហ្សកហ្ស៊ី ហើយផែនការរបស់យើងក្នុងការផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក បង្កើតនៅភាពជោគជ័យ និងការរីកចម្រើនដែលយើងបានរួមគ្នា។

គួរឲ្យដឹងថា រោងចក្រនេះនឹងផលិតរថយន្តរបស់ Hyundai Motor Group ទាំងមូល រួមទាំងផលិតផល Kia និង Genesis រួមជាមួយនឹងរោងចក្រផលិតអាគុយផងដែរ។ យោងតាមក្រុមហ៊ុន Hyundai រោងចក្រនេះនឹងបំពាក់នៅបច្ចេកវិទ្យា AI និងការបង្កើនប្រសិទ្ធភាពដែលជំរុញដោយទិន្នន័យនៅគ្រប់ផ្នែកទាំងអស់នៃផលិតកម្មចាប់ពីផ្នែកដឹកជញ្ជូន រហូតដល់លទ្ធកម្ម ចាប់ពីការប្រមូលការបញ្ជាទិញរហូតដល់ការផលិតដោយខ្លួនឯង។

នៅពេលរោងចក្របញ្ចប់ការសាងសង់ រថយន្តដែលផលិតនៅទីនោះគួរតែមានលក្ខណៈគ្រប់គ្រាន់សម្រាប់ឥណទានពន្ធសហព័ន្ធ ជួយឲ្យក្រុមហ៊ុន Hyundai បានឃើញការលក់ធ្លាក់ចុះប្រហែល ១៤% នៅលើ រថយន្ត Ioniq 5 ក្នុងអំឡុងខែកញ្ញា បើប្រៀបធៀបទៅនឹងខែសីហា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បង្ហាញរូបភាព Teaser នៃរថយន្ត Honda Accord ជំនាន់ទី ១១ ថ្មីទាំងស្រុង មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Honda បានធ្វើការដាក់បង្ហាញចេញនៅរូបភាព​ Teaser នៃរថយន្ត Honda Accord ជំនាន់ទី ១១ ថ្មី ដែលបានអភិវឌ្ឍនៅម៉ាស៊ីនកូនកាត់ Hybrid​ មុនបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ក្នុងនោះ ក្រុមហ៊ុន Honda បានហៅរថយន្តប្រភេទ Sedan ថ្មីនេះថា “ស្ព័រ ទំនើប ឆ្លាតវៃ និងផាសុកភាព” ហើយអួតថាវានឹងមានរចនាប័ទ្ម “Sleek Styling” ដែលទាំងអស់នេះមើលទៅជួយឲ្យរថយន្តនេះកាន់តែទំនើប។

តាមរូបភាព teaser បានបង្ហាញពីការរចនាផ្នែកខាងក្រៅរបស់រថយន្តជំនាន់ថ្មីនេះ បានបំពាក់ដោយប៉ាណាមុខឲ្យឈ្មោះថា Trapezoidal ក្រោមភាសាការរចនាថ្មី ចង្កៀងមុខរចនាថ្មី “Sleek Styling”  និងចង្កៀងខាងក្រោយប្រភេទ LED រាងស្លីម អូសកាត់វែងមានឡូហ្គោ ​Honda នៅចំកណ្តាល និងឡូហ្គោ Hybrid ក៏ដូចជាឡូហ្គោ TOURING ផងដែរ។

រីឯនៅផ្នែកខាងក្នុងកាប៊ីន បំពាក់ដោយកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញនៅចំកណ្តាល និងអាចភ្ជាប់ជាមួយប្រព័ន្ធ Google ជាលើកដំបូង។ ការរចនាខាងក្នុងស្រដៀងទៅនឹង HONDA CIVIC ស៊េរីថ្មី ដោយមានរន្ធម៉ាស៊ីនត្រជាក់លាក់, រន្ធសាក USB ចំនួន ២ និងកន្លេងសាកថ្មឥតខ្សែជាដើម។

ចំពោះផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Honda បានបង្ហាញតិចតួច ប៉ុន្តែនិយាយថា Accord ជំនាន់ទី ១១ នឹងបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid “fun-to-drive” ហើយត្រូវបានចូលរួមជាមួយ CR-V និង Civic Hybrid ថ្មីនាពេលខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ផ្អាកការផលិតរថយន្ត Crown ប្រភេទអគ្គិសនី

[ទីផ្សារបរទេស] កាលពីចុងឆ្នាំកន្លងទៅ Toyota និង Lexus បានបង្ហាញរូបរាងរថយន្តអគ្គិសនីចំនួន​១៥ម៉ូដែល និងបាន​ប្រកាសពីផែនការណែនាំរថយន្តអគ្គិសនីឲ្យបាន៣០ម៉ូដែល នៅត្រឹមឆ្នាំ២០៣០។

យ៉ាងណាក្ដី ការចុះផ្សាយរបស់ Reuters បាននិយាយថា Toyota កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្ដូរផែនការ និងផ្អាកការផលិតរថយន្តម៉ូដែលមួយចំនួន ក្នុងនោះមានរថយន្ត Crown អគ្គិសនី, រថយន្ត Toyota Compact Cruiser crossover និង FJ Cruiser ជំនាន់ថ្មីផងដែរ។

តាមប្រភពខាងលើបានអះអាងថា Toyota កំពុងប្រើប្រាស់ពេលវេលាដើម្បីគិតឡើងវិញពីផែនការអគ្គិសនី ដែលជាលទ្ធផលអាចបន្ថយល្បឿនការប្រកាសចេញផលិតផលថ្មី។ យ៉ាងណាក្ដី ការសម្រេចចិត្តនេះនឹងធ្វើឲ្យ Toyota អាចចូលប្រកួតដោយខ្លាំងក្លាជាងមុន។

Toyota ប្រកាសចេញរថយន្តអគ្គិសនីដំបូងកាលពីដើមឆ្នាំ ដែលត្រូវបានអ្នកជំនាញមួយចំនួនមើលឃើញថាជាការបោះជំហានយឺតក្នុងទីផ្សាររថយន្តអគ្គិសនី បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដទៃទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda MX-5 ស៊េរីឆ្នាំ ២០២៣ បន្ថែមការអភិវឌ្ឍថ្មី តម្លៃចាប់ពីខ្ទង់ ៣មុឺនដុល្លារ នៅទីផ្សារចក្រភពអង់គ្លេស

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត​ Mazda MX-5 ស៊េរីឆ្នាំ ២០២៣ ជាមួយការអាប់ដែតមួយចំនួន រួមទាំងគម្រោងដាក់ឈ្មោះថ្មី និងការបន្ថែមពណ៌ Zircon ថ្មីផងដែរ។

ក្នុងនោះ ម៉ូដែល Prime-Line ប្រើបាស់ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រតូចជាងដែលផលិតបាន ១៣០ សេះ ។ គ្រឿងបរិក្ខាររួមមាន ថាសកង់ស្ព័រទំហំ ១៦ អ៊ីញពណ៌ខ្មៅ កញ្ចក់ពណ៌ខ្មី កៅអីស្បែកមុខងារកម្ដៅ ពណ៌ខ្មៅជាមួយថ្នេដេរពណ៌ប្រាក់, ឧបករណ៍បំពងសំឡេងចំនួន ៦ ចំនុច និងប្រព័ន្ធ Kinematic Posture Control (KPC) ដែលជាស្តង់ដារសម្រាប់ម៉ូដែល MX-5s ទាំងអស់។ Exclusive Line trim បន្ថែម​ថាសកង់​​ស្ព័រ bright-finished ​ទំហំ ១៦ អ៊ីញ​,  ចង្កៀង​មុខមុខងារទម្លើង-ទម្លាក់ស្វ័យ​ប្រវត្តិ ផ្លិតទឹក​អូតូ និងប្រព័ន្ធជំនួយការបើកបរ ADAS មួយ​ចំនួនផងដែរ។

រីឯម៉ូដែល Exclusive Line ប្រើជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ១៨១ សេះ ភ្ជាប់ដោយប្រអប់លេខដៃដែលមានស្តង់ដារជាមួយនឹងប្រព័ន្ធចាក់សោរប៉ុង, របារដែក front strut brace ខាងមុខ, ប៉ូម Bilstein dampers និងថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។

ខណៈ ម៉ូដែលកំពូល Homura ប្រើបានតែជាមួយម៉ាស៊ីនដែលមានកម្លាំងខ្លាំងជាង ហើយត្រូវបានសម្គាល់ដោយថាសកង់ស្ព័រម៉ាក Gun Metallic ទំហំ ១៧ អ៊ីញ ប្រភេទ BBS, ឡូហ្គោ MX-5 , ដុំហ្វ្រាំង Brembo calipers ពណ៌ក្រហម និងផ្នែកកខាងក្នុងតុបតែងស្បែកប្រភេទ Nappa ។

ចំពោះតម្លៃ Mazda MX-5 ស៊េរីឆ្នាំ ២០២៣ សម្រាប់ម៉ូដែល Roadster មានតម្លៃចន្លោះពី ២៩ ១៥២ ដុល្លារ ដល់ ៣៦ ៦៧៧ ដុល្លារ និងម៉ូដែល RT មានតម្លៃចន្លោះពី ៣១ ២៩២ ដុល្លារ ដល់ ៣៩ ០៤០ ដុល្លារ ជាមួយនឹងការចែកចាយលើកដំបូងគ្រោងធ្វើនៅខែមីនា ឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ទម្លាក់តម្លៃឡានអគ្គិសនីលក់នៅចិន

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានកាត់បន្ថយតម្លៃនៃរថយន្ត Model 3 និង Model Y ដែលលក់នៅប្រទេសចិន។ នេះបើផ្អែកតាមការបង្ហាញលើវិបសាយរបស់ Tesla ដោយតម្លៃមានការថយចុះរហូតដល់ ៩%។

តម្លៃរបស់ Model 3 បានថយចុះពីប្រមាណ ៣៨ ៥២០ដុល្លារ មកនៅត្រឹម ៣៦ ៦០០ដុល្លារ ខណៈដែលតម្លៃរបស់ Model Y បានថយចុះពីប្រមាណ ៤៣ ៦៣០ដុល្លារ មកនៅត្រឹម ៣៩ ៧៧០ដុល្លារ។ ជាលទ្ធផលនៃការទម្លាក់តម្លៃនេះ CNBC រាយការណ៍ថាតម្លៃហ៊ុនរបស់ Tesla ថយចុះរហូតដល់ ៧%។

ការទម្លាក់តម្លៃនេះគឺជាលើកដំបូងក្នុងឆ្នាំ២០២២ដែល Tesla បានបន្ថយតម្លៃ ខណៈដែលក្រុមហ៊ុនរថយន្តជាច្រើនក្នុងប្រទេសបាននាំគ្នាដំឡើងថ្លៃរថយន្ត ដោយសារការឡើងថ្លៃនៃវត្ថុធាតុដើម។

ការលក់របស់ក្រុមហ៊ុនរថយន្តនីមួយៗរំពឹងថានឹងថមថយនៅឆ្នាំ២០២៣ ដោយសារវត្តមានរបស់គូប្រកួតជាច្រើនក្នុងទីផ្សារ ហើយធនាគារអន្តរជាតិចិន CMBI រំពឹងថាក្រុមហ៊ុនដទៃនឹងទម្លាក់តម្លៃរថយន្តដូចគ្នានៅឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz Vito 119 CDI ២០២៣ ប្រភេទ MPV ១១ កៅអី តម្លៃខ្ទង់ ៨ មុឺនដុល្លារ ក្នុងទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ប្រចាំនៅប្រទេសថៃ​ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mercedes-Benz Vito 119 CDI ស៊េរីឆ្នាំ ២០២៣ ថ្មី ជារថយន្តប្រភេទ MPV ១១ កៅអី ជាមួយនឹងតម្លៃលក់ចាប់ពី ៨១​ ០៨៨ ដុល្លារនៅក្នុងទីផ្សាររបស់ខ្លួន។

រថយន្តប្រភេទ MPV ១១ កៅអី ជារថយន្តប្រតិបត្តិ និងគ្រួសារ បានបំពាក់កៅអីអ្នកដំណើរខាងមុខ ជួរទី ២ កៅអី ៣ ដាច់ដោយឡែកជាមួយ ISOFIX អាចលៃតម្រូវដោយឡែកពីគ្នា អាចបត់បាន ៦០/៤០ ។ កៅអីអ្នកដំណើរទី ២ ជួរទី ៣ គឺជាកៅអីប្រភេទ captain seat, កៅអីចំនួន ២ ជាមួយកៅអីប្រភេទ ISOFIX កៅអីជួរទី ៤ ជាកៅអីរូតសម្រាប់អ្នកដំណើរទាំង ៣ ជួរ។

ផ្នែកខាងក្រៅនៃរថយន្ត Mercedes-Benz Vito 119 CDI Tourer Select ត្រូវបានបំពាក់ដោយប៉ាណាមុខតុបតែងដោយក្រូម៉េ អបដោយចង្កៀងប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិទៅតាមស្ថានភាពបើកបរ, ផ្លិតទឹកដំណើរការ និងលៃតម្រូវដោយស្វ័យប្រវត្តិ, កញ្ចក់ចំហៀងក្តោបអូតូ, ទ្វាររូតសងខាង អាចបញ្ជាបើក-បិទជាមួយឧបករណ៍បញ្ជាពីចម្ងាយ ឬថាមពលអគ្គិសនី និងថាសស្ព័រទំហំ ១៧ អ៊ីញ ដល់ ២០ អ៊ីញ ។

ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយស្បែក Lugano ពណ៌ខ្មៅ ជាមួយកញ្ចប់ Chrome Package, កញ្ចប់ Audio 30 multimedia package។ អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កាមេរ៉ាមើលក្រោយ, សេនស័រជំនួយពេលចូលចតរថយន្ត, រន្ធម៉ាស៊ីនត្រជាក់​​ ២ តំបន់, ដៃចង្កូតស្បែក multi-function steering wheel ជាមួយប្រអប់លេខ DIRECT SELECT Gearshift Paddles។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន turbo ទំហំ​ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៤០ ​ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Toyota bZ3 សាកថ្មម្តងជិះបាន ៦០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota bZ3 ​ជា​ម៉ូដែល​ទី​ ២ ​ក្នុង​ត្រកូល​ម៉ូដែល​អគ្គិសនី​ថ្មី​របស់​ម៉ាក ដែលជាការសហការជាមួយក្រុមហ៊ុន BYD និង FAW Toyota នៅក្នុងទីផ្សារប្រទេសចិន។

Toyota bZ3 មានប្រវែងតួខ្លួនសរុប ៤ ៧២៥ ម.ម ទទឹង ១ ៨៣៥ ម.ម កំពស់ ១ ៤៧៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៨០ ​ម.ម។ BZ3 ដែលជាម៉ូដែលថ្មីមួយនៃត្រកូល Toyota bZ Series ដែលភ្ជាប់មកជាមួយការរចនាដ៏អស្ចារ្យ ដោយប៉ាណាមុខបិទជិតដូចទៅនឹងរថយន្តអគ្គិសនី bz4x ចង្កៀងមុខប្រភេទ LED រាងស្លីម និងរបាពន្លឺអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលបន្ថែមរូបរាងកាន់តែស៊ីវីល័យ និងថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ដល់ ១៨ អ៊ីញជាដើម។

នៅខាងក្នុងរថយន្តអគ្គិសនីមានបំពាក់នៅប្រព័ន្ធ Digital Island របស់ Toyota ដែលជាអេក្រង់បញ្ឈរទំហំធំ ភ្ជាប់មុខងារ HVAC, ស្តេរ៉េអូ, និងមុខងារបើកឃ្លុបក្រោយ និងកុងទ័រព័ត៌មានឌីជីថលដែលមានទំហំតូចជាដើម។

រថយន្តអគ្គិសនី Toyota bZ3 នឹង​មាន​សមត្ថភាព​ក្នុងការបើកបរបាន​ចម្ងាយ​ជាង ៦០០ គីឡូម៉ែត្រ ដោយ​ផ្អែក​លើ​ការធ្វើតេស្តសាកល្បង​ China Light-Duty Vehicle Test Cycle ​របស់​ប្រទេស​ចិន។ ក្នុងនោះ BYD នឹងផ្គត់ផ្គង់អាគុយលីចូមផូស្វាតរបស់ម៉ូដែល ខណៈទំហំរបស់អាគុយនៅមិនទាន់បង្ហាញនៅឡើយទេ។

ជាមួយគ្នានេះ Toyota មិនទាន់​បាន​បញ្ជាក់​ពី​​ថាមពល​របស់​ម៉ូដែល​នេះ​ទេ ប៉ុន្តែ បើយោងតាមព័ត៌មានមុននេះពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន នឹងមានជម្រើសថាមពល ១៧៨ សេះ និង ២៣៨ សេះ ជាជម្រើសផងដែរ។

គួរឲ្យដឹងថា ក្រុមហ៊ុន FAW Toyota នឹងផលិតរថយន្ត bZ3 នៅក្នុងប្រទេសចិន ហើយនឹងលក់រថយន្តនេះនៅក្រុមហ៊ុនចែកចាយរបស់ខ្លួននៅទីនោះ។ យោងតាមរបាយការណ៍ក្នុងខែកញ្ញា ក្រុមហ៊ុន Toyota នឹងអាចលក់រថយន្តអគ្គិសនីនៅអឺរ៉ុបចាប់ពីដើមឆ្នាំ ២០២៤ ។ សម្រាប់អំពីវត្តមាននៅក្នុងសហរដ្ឋអាមេរិកមិនទាន់មានព័ត៌មានណាមួយបង្ហាញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នករចនារបស់ Ford បាញ់ក្រុមហ៊ុន GMC ចំៗ រឿងចំម្លងការរចនាអេក្រង់កំសាន្តដូចរបស់ខ្លួន

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ នៅក្នុង twitter អ្នករចនា Ryan McManus របស់ក្រុមហ៊ុន Ford បានចំអកដល់ក្រុមហ៊ុន GMC លើរឿងរចម្លងការរចនានៃអេក្រង់កំសាន្តដែលមានបំពាក់នៅលើរថយន្ត Ford Mustang Mach-E និង F-150 Lightning ដោយគាត់បាននិយាយទៅកាន់ GMC ថា ” ហេ GM យើងគួរតែផ្ញើឯកសារ CAD ឲ្យអ្នកសម្រាប់ Sync Knob ដែលវាប្រហែលជាអាចសម្រួលដល់ការងារអ្នកបាន ២​ ទៅ ៣ ម៉ោងឯណោះ”។

ដូចដែលបានបង្ហាញនេះ ភាពស្រដៀងគ្នាជាច្រើនរវាងអេក្រង់កំសាន្ត SYNC 4 ទំហំ ១៥,៥ អ៊ីញរបស់ក្រុមហ៊ុន Ford និងអេក្រង់កំសាន្តទំហំ ១៦,៨ អ៊ីញនៅលើរថយន្ត Sierra EV ស៊េរីឆ្នាំ ២០២៤។ ខណៈពេលដែល GMC មានទំហំធំជាង និងបានរចនាជាបញ្ឈរដូចគ្នា និងប៊ូតុងកម្រិតសំឡេងរាងជារង្វង់នៅខាងក្រោមផងដែរ។

ភាពស្រដៀងគ្នានេះ បន្តទៅលើអេក្រង់របស់ក្រុមហ៊ុនទាំងពីរមានផ្នែកខាងក្រោមជាប់នឹងកន្លែងបញ្ជារន្ធម៉ាស៊ីនត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ អេក្រង់កំសាន្តរបស់ GMC មានលក្ខណៈពិសេសជាមួយការរួមបញ្ចូលនៅប្រព័ន្ធ Google integration និងសមត្ថភាពអេក្រង់បំបែកកម្មវិធីរហូតដល់ ៣ ក្នុងពេលដំណាលគ្នា។ លើសពីនេះ​ Menu និងក្រាហ្វិកនៅលើអេក្រង់របស់ GMC មើលទៅទំនើបជាង។

ខណៈពេលដែល GMC បានធ្វើការរចនាលើអេក្រង់កំសាន្តរបស់ខ្លួនអស់រយៈពេលជាយូរ។ ជាការពិតណាស់ ភាពស្រដៀងគ្នានេះគួរតែជាកង្វល់តិចតួចបំផុតរបស់ពួកគេ ដោយសារ Sierra EV Denali Edition 1 មានលក្ខណៈពិសេសនៅប្រព័ន្ធ midgate និងមានសមត្ថភាពសាកថ្មលឿន DC កម្លាំង ៣៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន​២ ផលិតកម្លាំងបាន ៧៥៤ សេះ និងកម្លាំងរមួល ១ ០៦៣ ញ៉ូតុនម៉ែត្រ​ នៅក្នុងរបៀបបើកបរ Max Power ជាមួយប្រព័ន្ធបើកបរ all-wheel drive system។

ខណៈ រថយន្តភីកអាប់ F-150 Lightning អាចផលិតកម្លាំងបានតែ​ ៥៨០ សេះ និងកម្លាំងរមួល ១ ០៥០ ញ៉ូតុនម៉ែត្រប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ភីកអាប់នេះ ក៏មានសមត្ថភាពសាកថ្មលឿន DC យឺតជាង ក៏ដូចជាចម្ងាយបើកបរបានត្រឹម ៥១៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! ឡានកៅអីបីជួរ Mazda CX-80 នឹងមានលក់នៅអឺរ៉ុប

[ទីផ្សារបរទេស] ក្រោយពីបានប្រកាសចេញរថយន្ត CX-60 លើទឹកដីអឺរ៉ុបរួចមក ក្រុមហ៊ុន Mazda បានប្រកាសថារថយន្តកៅអីបីជួរ CX-80 នឹងក្លាយជាម៉ូដែលបន្ទាប់សម្រាប់ទីផ្សារអឺរ៉ុប ដែលអាចចេញលក់នៅអំឡុងឆ្នាំ២០២៣។

លក្ខណៈបច្ចេកទេសនៃ CX-80 នៅមិនទាន់បានបង្ហាញចេញនៅឡើយទេ ប៉ុន្តែវាទំនងជាស្រដៀងនឹងរថយន្ត CX-60 ដែរ ដោយខុសគ្នាតែទំហំប៉ុណ្ណោះ។ CX-60 គឺជារថយន្តដែលប្រើគ្រោងឆ្អឹងបើកបរ RWD និងជារថយន្ត Mazda ដំបូងដែលប្រើម៉ាស៊ីន ៦ស៊ីឡាំង ប្រភេទ Inline។

CX-80 អាចនឹងប្រើម៉ាស៊ីនដូចគ្នា និងមានជម្រើសរវាងប្រព័ន្ធបើកបរប៉ុងក្រោយ និងប៉ុងពីរ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។

គួរដឹងថារថយន្ត CX-60 និង CX-90 មិនមានគម្រោងលក់នៅអាមេរិកខាងជើងនោះទេ ប៉ុន្តែ Mazda គ្រោងនាំយកម៉ូដែល CX-70 និង CX-90 លក់នៅអាមេរិកខាងជើងជំនួសវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+