ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងភីកអាប់អគ្គិសនី Ford F-150 Lightning ចាប់ផ្តើមចូលរោងចក្រផលិតហើយ

[បរទេស] ក្រុមហ៊ុនផលិត Lordstown Motors បានធ្វើការប្រកាសថា ខ្លួនបានចាប់ផ្តើមផលិតរថយន្តភីកអាប់ Endurance នៅរោងចក្រ Foxconn Ohio ដោយរថយន្តពីរគ្រឿងដំបូងនឹងរំកិលចេញពីការផលិត និងរថយន្តបន្ទាប់នឹងបញ្ចប់ការផលិតក្នុងរយៈពេលខ្លី។ ក្នុងនោះ Lordstown សង្ឃឹមថានឹងដឹកជញ្ជូនរថយន្ត ៥០ គ្រឿងដល់អតិថិជននៅឆ្នាំ ២០២២ ហើយនៅសល់ ៤៥០ គ្រឿងទៀត ត្រូវបានគេរំពឹងថានឹងដឹកជញ្ជូននៅឆមាសទីមួយនៃឆ្នាំ ២០២៣។

បច្ចុប្បន្នក្រុមហ៊ុននៅតែបន្តការសាកល្បង និងកំពុងបញ្ចប់កម្មវិធី software update មុនពេលរថយន្តដំបូងត្រូវបានបញ្ជូនទៅម្ចាស់របស់ពួកគេ។ ក្នុងនោះ ការធ្វើតេស្តសុវត្ថភាពក៏ត្រូវបានបញ្ចប់ ខណៈពេលដែលកម្មវិធី EPA និង CARB ត្រូវបានបញ្ជូលរួចរាល់។ Lordstown សង្ឃឹមថានឹងបញ្ចប់ត្រីមាសនេះជាមួយនឹងសាច់ប្រាក់ និងសមមូលសាច់ប្រាក់ចំនួន ១៩៥ លានដុល្លារ ហើយបន្តស្វែងរកជម្រើសបង្កើនដើមទុន រួមទាំងភាពជាដៃគូយុទ្ធសាស្ត្រ។

គួរឲ្យដឹងថា ភីកអាប់ Lordstown Endurance ត្រូវបានដាក់បង្ហាញដំបូងក្នុងខែមិថុនា ឆ្នាំ ២០២០ និងបង្ហាញខ្លួននៅលើទីផ្សារដំបូងត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២១ ប៉ុន្តែដោយសារកង្វះខាតគ្រឿងបរិក្ខា និងបញ្ហាថវិកា វាត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២២។ កំណែផលិតចុងក្រោយនៃរថយន្តនេះត្រូវបានដាក់តាំងបង្ហាញកាលពីប៉ុន្មានសប្តាហ៍មុននៅឯ Detroit Auto Show ដែលស្ថិតក្នុងចំណោមការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ North American Truck of the Year 2023។

ទាក់ទាងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់Lordstown Endurance ដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ៥៥០ សេះ ផ្គួបជាមួយអាគុយទំហំ ១០៩ គីឡូវ៉ាត់​ម៉ោង អាចបើកបរបានចម្ងាយ ៣២២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង តាមការប៉ាន់ស្មានពីអង្គការ EPA ជាគូប្រជែងរួមមាន Ford F-150 Lightning, Rivian R1T និងរថយន្តភីកអាប់អគ្គិសនីផ្សេងទៀតដែលនឹងមកដល់ទីផ្សារក្នុងពេលខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MAXUS G10 ប្រភេទ MPV 7 កៅអីដ៏ប្រណិត បង្ហាញខ្លួនជាផ្លូវការក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MAXUS បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត MAXUS G10 ប្រភេទ MPV ៧កៅអី ដោយមាន​ ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ១៦ ៦១០ ដុល្លារ ដល់ ២០ ២៧៦ ដុល្លារក្នុងទីផ្សារប្រទេសចិន។

រថយន្ត MAXUS G10 មានប្រវែងតួខ្លួនសរុប ៥ ១៦៨ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៩២៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៩៨ ម.ម។ SAIC MAXUS G10 មកជាមួយការរចនាថ្មីទាំងស្រុង ដោយផ្នែកខាងក្រៅសង្កត់ធ្ងន់លើប្រណិតភាព ដោយបានបំពាក់ដោយប៉ាណាមុខតុបតែងជាមួយក្រូម៉េ ដោយចង្កៀងមុខ “Crystal Diamond” និងអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED, ឡូហ្គោ MAXUS នៅលើគម្របម៉ាស៊ីន។ ខណៈផ្នែកខាងក្រោយមាន ចង្កៀងប្រភេទ LED, កាងជ្រែកខ្យលឲ្យឈ្មោះថា “FLYING WIND” និងថាសកង់ស្ព័រទំហំ ១៦ អ៊ីញជាមួយដុំហ្វ្រាំងឌីសមុខ-ក្រោយជាដើម។

រីឯនៅផ្នែកខាងក្នុងកាប៊ីនត្រូវបានរចនាឡើងជា ៧ កៅអី និងមានដៃចង្កូតថាមពលអេឡិចត្រូចនិច, កុងទ័រព័ត៌មានប្រភេទ Full LCD និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ, កៅអីអ្នកបើកបរដែលអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៦ ទិសដៅ, រន្ធម៉ាស៊ីនត្រជាក់ ២ តំបន់, កៅអីជួរ ៣ អាចបត់បាន ៥០:៥០ ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត MPV នេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ ជាមួយកម្រិតស៊ីប្រេង ១៣,១​ គីឡូម៉ែត្រ/លីត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ១៤៣ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេង ១០,២ គីឡូម៉ែត្រ/លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ដាក់លក់ហ៊ុនជាសាធារណៈ តម្លៃ ៨០ដុល្លារ ក្នុងមួយហ៊ុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche នឹងដាក់លក់ហ៊ុនជាសាធារណៈនៅសប្ដាហ៍នេះ ដោយហ៊ុន​នឹងមានតម្លៃប្រមាណ ៨០​ដុល្លារ ក្នុងមួយ​ហ៊ុន ជា​គោលដៅ​តម្លៃខ្ពស់បំផុតដែលក្រុមហ៊ុនចង់បាន។

ការដាក់លក់ហ៊ុននេះនឹងឃើញសម្ព័ន្ធ Volkswagen Group លក់ហ៊ុន ១២,៥% ជាហ៊ុន​ដែល​មិន​មាន​សំឡេង​ក្នុង​ការ​បោះ​ឆ្នោត​ ដែល​នឹង​មាន​តម្លៃ​ប្រមាណ ៩,១​ពាន់​លាន​ដុល្លារ ធ្វើឲ្យនេះក្លាយជាការលក់ភាគហ៊ុន​ធំជាងគេលំដាប់ទីពីរ​នៅ​ក្នុង​ប្រទេសអាល្លឺម៉ង់។

មានភាគហ៊ុន​មិន​តិចជាង ៩១១លានហ៊ុន នោះទេដែលនឹងត្រូវលក់ក្នុង Porsche ហើយប្រមាណ​ពាក់​កណ្ដាល​នៃ​ការ​ដាក់​លក់​នេះ​នឹង​ត្រូវចែកចាយ​ដល់​ម្ចាស់​ភាគហ៊ុន។ ប្រាក់​ចំណូល​ដែលនៅ​សេសសល់​នឹងប្រើ​ដើម្បី​ជួយ​ Volkswagen Group ក្នុង​ការ​ផ្លាស់​ខ្លួន​ជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធ។

និយាយជាមួយ​សារព័ត៌មានកាលពីសប្ដាហ៍មុន អ្នកដឹកនាំខាងប្រឹក្សាការងារ​របស់ Volkswagen បានបញ្ជាក់ថា​ក្រុមហ៊ុន​អាច​នឹង​ដាក់​លក់​ហ៊ុន Porsche បន្ថែមទៀតនៅអនាគត ដើម្បី​​បាន​ថវិកាបន្ថែម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យំលែងចេញ! McLaren P1 តម្លៃ ១,៥ លានដុល្លារ ម្ចាស់ទើបទិញបានមួយសប្តាហ៍ ត្រូវរងការខូចខាតដោយសារព្យុះ Ian (មានវីដេអូ)

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ព្យុះIan បានកំពុងបង្កការបំផ្លិចបំផ្លាញលើភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក និងជាពិសេសរដ្ឋ Florida ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង អមនឹងខ្យល់បក់ខ្លាំងបានបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនដល់អ្នកនៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំង។ ជាមួយការខូតខាតនេះ​ គេបានប្រទះឃើញរថយន្តដ៏ប្រណិត McLaren P1 មួយគ្រឿងតម្លៃ ១,៥ លានដុល្លារ បានលិចលង់និងរងការខូចខាតដោយសារព្យុះនេះផងដែរ។

រថយន្តដ៏ប្រណិត ជា​កម្មសិទិ្ធរបស់គណនី Instagram ឈ្មោះ Lambo9286 ដែល​មាន​ឈ្មោះ​ពិត​ថា Ernie ដោយគាត់ទើបតែបានទិញរថយន្តកាលពីមួយសប្តាហ៍មុន ហើយពិតជារំភើបខ្លាំងជាមួយវា ដោយបានបង្ហោះវាចំនួន ១២ ដងប៉ុណ្ណោះចាប់តាំងពីបានទិញរថយន្តនេះមក។

ការបង្ហោះពីគណនីផ្សេងគ្នាបង្ហាញពីទឹកជន់លិចចូលក្នុងហ្គារាសរបស់គាត់ ហើយរថយន្តត្រូវបានទឹកជំនន់គួចទៅតាម ជាមួយនឹងកម្រិតទឹកស្ទើរតែឡើងដល់ដំបូលរថយន្ត។ ក្នុងនោះ រថយន្តដ៏ប្រណិត McLaren P1 មានកម្ពស់ជិត ១,២២ ម៉ែត្រនៅពេលវីដេអូត្រូវបានថត។

គួរបញ្ជាក់ផងដែរ មិនត្រឹមតែរថយន្ត McLaren P1 ទេ ដែលត្រូវរងការខូចខាត ក្នុងនោះរថយន្ត Rolls-Royce Phantom របស់គាត់ក៏បានរងការខូចខាតផងដែរ ដោយរថយន្តបានទុកជិតគ្នាដែលនៅក្នុងហ្គារាសរបស់គាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Urus S ប្រកាសចេញជាផ្លូវការ តម្លៃ​ជិត ២០ម៉ឺនដុល្លារ នៅអ៉ីតាលី

[ទីផ្សារបរទេស] Lamborghini Urus S ត្រូវបានប្រកាសចេញជាផ្លូវការក្នុងនាមជាអ្នកជំនួសរថយន្ត Urus ធម្មតា ដោយ​វា​មាន​ប្រើប្រាស់​ម៉ាស៊ីន​កម្លាំងដូចជា Urus Performante ប៉ុន្តែផ្ដោតខ្លាំងលើប្រណីតភាព​ជាជាងការបើកបរ។

Urus ធម្មតា ផលិតកម្លាំងបាន ៦៤១សេះ ប៉ុន្តែ Urus S នេះ​មាន​ម៉ាស៊ីន Twin-Turbo ៨ស៊ីឡាំង ដែល​អាចផលិតកម្លាំងបាន ៦៥៧សេះ ដែល​មានន័យថាវាអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេល​ត្រឹម ៣,៥វិនាទី លឿនជាងមុន ០,១វិនាទី ខណៈដែលល្បឿន​អតិបរមា​គឺ ៣០៥គ.ម/ម៉។

ឃើញថាសន្ទុះរបស់ Urus S មិនដូចនឹងរថយន្ត Performante ដែលអាចសម្រេចបានក្នុងពេល ៣,៣វិនាទី ក៏​ដោយ​សារ​រថយន្ត​ទាំងពីរមានទម្ងន់ខុសគ្នា គឺ ២១៩៧គីឡូក្រាម លើរថយន្ត Urus S និង ២១៥០គីឡូក្រាម លើរថយន្ត Urus Performante។

ចំណុចខុសគ្នា​រវាង​ Urus S ជាមួយ Urus ធម្មតា​គឺ​វា​មាន​ផ្លាស់ប្ដូរការឌីហ្សាញមួយ​ចំនួន រួមមានកាងខាងមុខដែល​ប្រើប្រាស់​ដែក​អ៉ីណុក​ពណ៌​ខ្មៅ​មក​ជា​ស្តង់ដារ ហើយផ្នែក​ខាងក្រោយ​ក៏មានផ្លាស់ប្ដូរថ្មីបន្តិចបន្តួចផងដែរ។ ចូលដល់​ផ្នែក​ខាង​ក្នុង ត្បិតថាមាន​ការ​ផ្លាស់​ប្ដូរតិច ប៉ុន្តែវាមាន​ផ្ដល់​ជូន​ជម្រើស​ពណ៌​ថ្មី ជាមួយ​ពណ៌​ពីរបញ្ចូលគ្នាដែលកាន់តែទាក់ទាញ។

តម្លៃរបស់ Lamborghini Urus S សម្រាប់ទីផ្សារសហរដ្ឋអាមេរិកមិនទាន់ប្រកាសចេញនៅឡើយទេ ប៉ុន្តែនៅ​អ៉ីតាលី មុន​គិត​ពន្ធ រថយន្តនេះមានតម្លៃ​ប្រមាណ ១៨៨ ០០០ដុល្លារ ធូរថ្លៃជាង Urus Performante ដែល​មានតម្លៃ​ប្រមាណ ២១០ ០០០ដុល្លារ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន LDV គ្រោងនឹងបង្ហាញរថយន្តអគ្គិសនីចំនួន ៣ម៉ូដែល នៅក្នុងប្រទេសអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន LDV បានធ្វើការបង្ហាញឲ្យដឹងថា ឆាប់ៗនេះ ខ្លួននឹងដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីចំនួន ៣ នៅក្នុងប្រទេសអូស្ត្រាលី រួមទាំងរថយន្តអគ្គិសនីសុទ្ធដំបូងបង្អស់របស់ប្រទេសនេះផងដែរ។

ដំបូងបង្អស់ក្នុងចំណោមរថយន្តទាំង ៣ គឺរថយន្តភីកអាប់អគ្គិសនី eT60 ដែលគ្រោងនឹងមកដល់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដោយត្រូវបានផ្តល់ជូនក្នុងទម្រង់ 4×2 double cab guise និងត្រូវបានបំពាក់ដោយកញ្ចប់ថ្មលីចូម lithium-ion ទំហំ ៨៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន DC ធាចសាកពី ២០-៨០% ក្នុងរយៈពេល ៤៥ នាទី។

ម៉ូដែលទី ២ គឺរថយន្ត LDV eDeliver 9 ដែលជារថយន្តអគ្គិសនីសុទ្ធប្រភេទ Van ខ្នាតធំ ដែលមានប្រវែង​គន្លាតកង់មុខ-ក្រោយ​វែង និង​ដំបូល​ខ្ពស់ បំពាក់ជាមួយអាគុយលីចូម lithium-ion ទំហំ ៨៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន DC សាកពី ២០-៨០% ក្នុងរយៈពេល ៤៥ នាទី។

​និងម៉ូដែលចុងក្រោយគឺ​ LDV Mifa 9 ជារថយន្តអគ្គិសនី ៧ កៅអី  ភ្ជាប់មកជាមួយអាគុយលីចូម lithium-ion ទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៤៤០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន DC សាកពី ២០-៨០% ក្នុងរយៈពេល ៣៥ នាទី។ ទន្ទឹមនឹងនេះ សម្រាប់លក្ខណៈពិសេសពេញលេញសម្រាប់ម៉ូដែលទាំង ៣ នេះ ក្រុមហ៊ុននឹងបង្ហាញនៅក្នុងវិច្ឆិកាខាងមុខនេះ។

ជាមួយគ្នានេះ អ្នកគ្រប់គ្រងទូទៅរបស់ LDV Australia លោក Dinesh Chinnappa បានពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧស្សាហកម្មរថយន្តអូស្ត្រាលីគឺស្ថិតនៅចំណុចសំខាន់មួយ ហើយចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដែលបានចាប់ផ្តើមកាលពីឆ្នាំមុន” ។ យើងបានផ្លាស់ប្តូរពីម៉ាកប្រកួតប្រជែង ទៅជាម៉ាកយីហោអ្នកច្នៃប្រឌិតជាមួយនឹងហាងចែកចាយចំនួន ៩២ នៅទូទាំងប្រទេស វាជារឿងសំខាន់ដែលយើងបន្តបង្កើតប្លុកសំខាន់ៗសម្រាប់អនាគតរបស់ម៉ាកនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar បង្ហាញរូបភាព Teaser នៃរថយន្តអគ្គិសនី Polestar 3 ២០២៣ មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Polestar បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្តអគ្គិសនី Polestar 3 នឹងត្រូវបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិសេសមួយនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ។

ដោយផ្អែកលើគ្រោងឆ្អឹងថ្មីត្រូវបានចែករំលែកជាមួយ Volvo XC90 ជំនាន់ក្រោយ Polestar 3 នឹងត្រូវបានលក់ជាផលិតផលអគ្គិសនីដំណើរការពីផ្នែក SUV ហើយនឹងក្លាយជារថយន្ត SUV ដ៏ប្រណិត និងថ្លៃបំផុតរបស់ Volvo/Polestar ហើយម៉ូដែលថ្មីនឹងភ្ជាប់មកជាមួយប្រព័ន្ធ dual-chamber suspension និងឧបករណ៍ active damper ផងដែរ។

Polestar 3 មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥១០ សេះ និងកម្លាំងរមួល ៩១០ ញ៉ូតុនម៉ែត្រ នៅពេលបំពាក់ជាមួយនឹងកញ្ចប់ Performance package កញ្ចប់ដែលបំផុសគំនិតតាមនឹងរួមបញ្ចូលផងដែរនៅការលៃតម្រូវតួពីក្រុម Polestar Engineered សម្រាប់អារម្មណ៍បើកបរកាន់តែស្ព័រ។

សម្រាប់ព័ត៌មានលម្អិតអំពីផ្នែកបច្ចេកវិទ្យាផ្សេងទៀតមិនទាប់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែពីមុន Polestar បានប្រកាសថាវាកំណត់គោលដៅដែលអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ដោយការធ្វើតេស្ត WLTP របស់អឺរ៉ុប។

រថយន្តអគ្គិសនី Polestar 3 នឹងផលិតនៅសហរដ្ឋអាមេរិក និងប្រទេសចិន ដោយរថយន្តដំបូងគេគ្រោងនឹងបង្ហាញចេញនៅដើមឆ្នាំក្រោយ ហើយសម្រាប់ការបញ្ជាទិញនឹងបើកភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មីរបស់ឥណ្ឌា តម្លៃត្រឹម១ម៉ឺនដុល្លារ ជិះបានជាង ២០០គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Tata Motors បាន​ប្រកាសចេញរថយន្ត​អគ្គិសនីថ្មី​សម្រាប់​ទីផ្សារក្នុងស្រុក ជារថយន្ត​អគ្គិសនីធូរថ្លៃ​ជាងគេក្នុងប្រទេស ដោយមានតម្លៃចាប់ពីខ្ទង់ ១ម៉ឺនដុល្លារប៉ុណ្ណោះ។

រថយន្ត Tiago EV ដែលជាប្រភេទអគ្គិសនីនៃរថយន្ត Tiago Hatchback ជារថយន្តលក់ដាច់បំផុតនោះ មាន​តម្លៃ​លក់​ត្រឹម ១០ ៣៧០​ដុល្លារ ដែល​វាអាចបើកបរបានចម្ងាយ ២៥០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ និងអាចផលិតកម្លាំងបាន ៦០សេះ។ វា​ក៏​មាន​ប្រភេទបើកបរបានចម្ងាយ ៣១៥គីឡូម៉ែត្រ ដែលផលិតកម្លាំងបាន ៧៤សេះផងដែរ។

Tiago EV នេះមានប្រភេទ XZ+ Tech Lux ជាប្រភេទកប់លេខ មានតម្លៃ​ក្រោម ១៥ ០០០​ដុល្លារ ដោយ​មាន​ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ, ផ្លិតទឹកប្រើ Sensor, ភ្លើងបំភ្លឺដំណើរការបែបស្វ័យប្រវត្តិ, មុខងារ Cruise Control និងមុខ​ងារ​កាមេរ៉ា​មើល​ក្រោយ​សម្រាប់ចតជាដើម។

Tata នឹង​ចាប់​ផ្ដើម​ទទួលការកុម្ម៉ង់រថយន្ត Tiago EV ចាប់ពីថ្ងៃទី១ ខែតុលា ហើយការដឹកជញ្ជូននឹងចាប់​ផ្ដើម​នៅ​ខែមករា ខណៈដែល​តម្លៃ ១០ ៣៧០ដុល្លារ នេះគឺសម្រាប់តែអតិថិជន ១ម៉ឺននាក់ដំបូងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ram 2500 Heavy Duty Rebel ២០២៣ ជាមួយសមត្ថភាព Off-Road កាន់តែអស្ចា្យ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Ram 2500 Heavy Duty Rebel ស៊េរីឆ្នាំ ២០២៣ ថ្មី ដែលស្ថិតនៅចន្លោះម៉ូដែល Laramie និង Power Wagon នៅក្នុងត្រកូល 2500 គ្រោងនឹងដាក់លក់នៅត្រីមាសទី ៤ ឆ្នាំ ២០២២ ជាមួយនឹងតម្លៃលក់ ៦៧ ០៤៥ បូករួមថ្លៃដឹកជញ្ចូន ១ ៨៩៥ ដុល្លារ។

សម្រាប់រចនាប័ទ្មរបស់ Heavy Duty Rebel ទទួលបានពីម៉ូដែលផ្សេងទៀត ដែលរួមមាន ឡូហ្គោពិសេស និងគម្របម៉ាស៊ីន “sport performance” ពី Mopar ។ វាក៏ត្រូវបានបំពាក់ដោយថាសកង់ទំហំ ២០ អ៊ីញជាស្តង់ដារ ស្រោបដោយសំបកកង់ទំហំ ៣៣ អ៊ីញ ហើយក៏មានជម្រើសថាសកង់ទំហំ ១៨ អ៊ីញផងដែរ។ Ram ក៏​បាន​បំពាក់​កាងការពារបាតក្រោម​ដើម្បី​ការពារ​ធុង​ប្រេង, ទ្វារឃ្លុបក្រោយ​ដែល​ក៏​ត្រូវ​បាន​បំពាក់​នៅមុខងារ​ការ​ដាក់​ចុះក្រោម​តាម​ស្តង់ដារ និងអំពូល LED ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ មានភ្ជាប់មកជាមួយជម្រើសកៅអីស្ព័រស្រោបដោយស្បែកចំនួន ៣ ប្រភេទ។ កាមេរ៉ា ៣៦០ ដឺក្រេមួយជុំរថយន្តជាស្តង់ដារ និងកុងទ័រព័ត៌មានឌីជីថលទំហំ ១២ អ៊ីញ។ រថយន្តនេះក៏អាចត្រូវបានបំពាក់ដោយប្រព័ន្ធកំណត់ល្បឿនបើកបរ, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់, ប្រព័ន្ធជំនួយមិនឲ្យរថយន្តចាកគន្លងផ្លូវ, កាម៉េរាមើលក្រោយប្រភេទឌីជីថលជាដើម។ .

Ram 2500 Heavy Duty Rebel ថ្មី ប្រើប្រាស់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៧ លីត្រ  turbo ទំហំ ៦ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៧០ សេះ និងកម្លាំងរមួល ១ ១៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ។ ក្នុងនោះ ក៏មានជម្រើសម៉ាស៊ីនចំណុះ ៦,៤ លីត្រ  HEMI V8 អាចផលិតកម្លាំងបាន ៤១០ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ ប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ។

មិនតែប៉ុណ្ណោះ អតិថិជនក៏អាចបញ្ជាទិញ Ram 2500 Heavy Duty Rebel WARN Zeon-12 winch ដែលមានទម្ងន់ ៥ ៤៤៣ គីឡូក្រាម នៅពេលដែលរថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៦,៤​ លីត្រ HEMI V8 ជាមួយការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ Rear air suspension ពង្រឹងគុណភាពនៃការបើកបរ។ ភីកអាប់នេះអាចអូសសណ្តោងបានរហូតដល់ ៧ ៦១១ គីឡូក្រាម ហើយអាចបន្ទុកអតិបរមា ១ ៤២៥ គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley Bentayga Hybrid អាប់ដេតថ្មី បើកដោយអគ្គិសនីសុទ្ធបានឆ្ងាយជាងមុន

[ទីផ្សារបរទេស] Bentley បានធ្វើការដុសខាត់រថយន្ត Bentayga ប្រភេទ Hybrid ដោយបាន​ដំឡើងរយៈចម្ងាយ​បើកបរ​ជាមួយ​ថាមពលអគ្គិសនីសុទ្ធបានឆ្ងាយជាងមុនបន្តិច និងបានផ្ដល់ជម្រើស Hybrid នេះលើ Option រថយន្ត​ចំនួន​ពីរថែម​ទៀត​ផង​ដែរ។

ការផ្លាស់ប្ដូរបានធ្វើឡើងជាមួយអាគុយចំណុះ ១៨kWh ដែល​អាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ ៤៤គីឡូម៉ែត្រ ឆ្ងាយ​ជាង​មុន​ប្រមាណ ៣គីឡូម៉ែត្រ។ ប្រព័ន្ធ Hybrid នេះមានផ្សំឡើងដោយម៉ាស៊ីនសាំង ៣,០លីត្រ V6 និងម៉ូទ័រអគ្គិសនីមួយដែលម៉ូទ័រ​នេះ​ផលិត​កម្លាំងបានខ្លាំងជាងមុ ៦%។

ម៉ូទ័រអគ្គិសនីថ្មី អាចផលិតកម្លាំងបាន ១៣៤សេះ ដែលធ្វើឲ្យថាមពលសរុបរបស់ Bentayga Hybrid ឡើងពី ៤៤៣សេះ ដល់ ៤៥៦សេះ និងអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៣វិនាទី លឿនជាងមុន ០,២វិនាទី។

កន្លងមក Bentley បានផ្ដល់ជម្រើស Hybrid នេះតែមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែពេលនេះវាមានជាជម្រើសសម្រាប់​ Option S និង Azure បន្ថែមទៀត។

Bentley និយាយថាការបន្ថែមជម្រើស Hybrid លើសែស្រឡាយរថយន្តខ្លួន មាន​ន័យថាពាក់កណ្ដាលនៃរថយន្តរបស់​ខ្លួន (៧ ក្នុង​ចំណោម ១៤) ពេលនេះគឺមានជម្រើសថាមពលអគ្គិសនី ដែលជាការឆ្ពោះទៅកាន់គោលដៅ​ធ្វើឲ្យរថយន្ត​ទាំងអស់​មាន​ជម្រើស​ថាមពលអគ្គិសនីនៅត្រឹមឆ្នាំ២០២៥ ជាឆ្នាំដែលរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ Bentley បង្ហាញខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+