ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងដាក់បង្ហាញរថយន្តអគ្គិសនី BZ3 តម្លៃជិត ៣មុឺនដុល្លារនៅក្នុងទីផ្សារប្រទេសចិនឆ្នាំនេះ

[បរទេស] យោងតាមរបាយការណ៍ថ្មីពីគេហទំព័រ Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota ត្រៀមនឹងដាក់បង្ហាញចេញរថយន្តអគ្គិសនីទំហំប្រហែលទៅនឹងរថយន្ត Toyota Corolla ដែលមានតម្លៃត្រឹមតែ ២៨ ០០០ ដុល្លារ។ ក្នុងនោះ រថយន្តអគ្គិសនីនេះ​គ្រោង​នឹង​ចូល​ផលិតកម្ម​មុន​ដំណាច់​ឆ្នាំនេះ ជា​ផលិតផល​សម្រាប់​តែ​ប្រទេស​ចិនតែប៉ុណ្ណោះ។

រថយន្តអគ្គិសនីនេះរំពឹងថានឹងពាក់ឡូហ្គោ bZ3 ហើយមានតែរថយន្ត ២ ប៉ុណ្ណោះពីកម្មវិធីអគ្គិសនី “Beyond Zero” របស់ Toyota ជាការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុន BYD ដែលនឹងផ្គត់ផ្គង់អាគុយលីចូម Blade lithium batteries របស់ខ្លួន។

ទន្ទឹមនឹងនេះ Intel ដែលជាក្រុមហ៊ុនជិតស្និទ្ធនឹងគម្រោងក្នុងប្រទេសចិនបាននិយាយថា រថយន្តថ្មីនេះនឹងត្រូវបានផលិតនៅរោងចក្រ Tianjin ដែលដំណើរការរួមគ្នាដោយក្រុមហ៊ុន Toyota និង FAW Group របស់ប្រទេសចិន ដែលអាចផលិតបាន ៣០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

ទោះបីជា Toyota មិនទាន់ទទួលស្គាល់គម្រោងនេះជាផ្លូវការក៏ដោយ ប្រភពមួយរបស់ Reuters បានបង្ហាញថារថយន្តនេះនឹងលក់ក្នុងតម្លៃប្រហែល ២៨ ០០០ ដុល្លារប៉ុណ្ណោះ ដោយបច្ចុប្បន្ន រថយន្តអគ្គិសនីដែលមានតម្លៃទាបបំផុតដែលមាននៅក្នុងប្រទេសចិនគឺ Tesla Model3 មានតម្លៃ ៣៨ ៦៦៥ ដុល្លារ។

Tesla Model3

ប្រភពសារព័ត៌មានបានអះអាងថា ដើមឡើយក្រុមហ៊ុន Toyota មានគម្រោងបង្ហាញរថយន្តខ្នាតតូចនៅក្នុងខែមេសានៅឯពិព័រណ៍រថយន្ត Beijing Auto Show ប៉ុន្តែត្រូវបានបង្ខំឲ្យផ្លាស់ប្តូរផែនការរបស់ខ្លួននៅពេលដែលព្រឹត្តិការណ៍នេះត្រូវបានលុបចោលដោយសារតែជំងឺ Covid។ ក្នុងនោះ តាមប្រភពដដែរ បានប្រាប់អ្នកយកព័ត៌មានថា ខណៈពេលដែល bZ3 នឹងមានទំហំប្រហាក់ប្រហែលនឹង Toyota Corolla នៅផ្នែកខាងក្រៅ វានឹងផ្តល់ទំហំកៅអីខាងក្រោយបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បន្ថែមប្រភេទសាកភ្លើង PHEV លើឡាន Venza

[ទីផ្សារបរទេស] កាលពី​ពេលថ្មីៗនេះ Toyota បានបង្ហាញចេញរថយន្ត Venza (ឬអាចហៅថា Harrier) ដែលទទួលបានដុសខាត់ថ្មីសម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន ហើយពេលនេះក្រុមហ៊ុនបានបន្ថែមប្រភេទថ្មីគឺប្រភេទ PHEV ដែលអាចសាកភ្លើងបាន។

តាមរយៈម៉ូទ័រអគ្គិសនីចំនួនពីរ និងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ រថយន្ត Venza PHEV អាចផលិត​កម្លាំងបាន​សរុប ៣០២សេះ ដូច​គ្នា​ទៅនឹង RAV4 Prime PHEV ដែរ ហើយ​ថែម​ទាំងប្រើប្រាស់​ប្រព័ន្ធបើកបរប៉ុងពីរ All-Wheel Drive ថែម​ទៀត​ផង។

យ៉ាងណា Toyota មិនបានប្រាប់អំពីលក្ខណៈសម្បត្តិបច្ចេកទេសលម្អិត ដូចជា​កម្រិតស៊ីប្រេង ឬចម្ងាយ​បើកបរ​ដោយ​ប្រើ​អគ្គិសនី​សុទ្ធ​នោះទេ។ ប៉ុន្តែដោយសារវាស្ទើរតែដូចគ្នាបេះដាក់ទៅនឹងរថយន្ត RAV4 Prime ហេតុនេះគេរំពឹង​ពី​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម ៦,១៨​លីត្រ ក្នុង១០០គ.ម និង​អាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយប្រមាណ ៦៧គ.ម។

គួរដឹងថារថយន្ត Venza ថ្មីមានបំពាក់មកជាស្តង់ដារនូវ​កញ្ចប់សុវត្ថិភាព Toyota Safety Sense និង​មុខងារ​ផ្កាយរណបនាំផ្លូវដែលអាចបញ្ជាតាម​រយៈអេក្រង់ Touch ទំហំ១២,៣អ៊ីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Hyundai Santa fe ប្រភេទ MPV ថ្មី ៦កៅអី បង្ហាញខ្លួននៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Santa fe ស៊េរីថ្មី ប្រភេទ MPV ជាមួយនឹងតម្លៃលក់ចាប់ពី ២៨ ០០៧ ដុល្លារ ដល់ ៣៧ ២៦០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត​ Hyundai Santa fe មានប្រវែងសរុប ៤ ៩៣០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៦៥ ម.ម ។ ទាក់ទងនឹងការ​រចនា​វិញ មានប៉ាណាមុខរចនា​សំណាញ់​ពណ៌​ខ្មៅ អបដោយចង្កៀងមុខប្រភេទ LED រាងស្លីម។ កាងខាងមុខរចនាថ្មី ចំហៀងមានថាសកង់ស្ព័រដែលបានរចនាថ្មី, ចង្កៀងខាងក្រោយ LED រចនាបែបបញ្ឈរជាមួយរបារអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, បំពង់ស៊ីមាំងភ្លោះ និងទ្វារខាងក្រោយបើក-បិតដោយថាមពលអគ្គិសនី។

រីឯនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងសម្រាប់កៅអីចំនួន ៦ កៅអី  និងបានតុបតែងជា​ ២ពណ៌, កុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ ភ្ជាប់មុខងារ Smart Interconnection, ដៃចង្កូតប្រភេទ 3-spoke steering wheel, កៅអីជួរទី ៣ អាចបត់បានដោយថាមពលអគ្គិសនី និងមុខងារនៃការលៃតម្រូវបានសម្រាប់ backrest ជាមួយនឹងប៊ូតុងមួយ និងកន្លែងដាក់ឥវ៉ាន់ខាងក្រោយដាក់បានដល់ ៥៩១ លីត្រ ។ មិនតែប៉ុណ្ណោះ ក៏បានបំពាក់ដោយបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ ADAS ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តប្រភេទ MPV ៦ កៅអីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២២៦ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW XM ឡាន Hybrid កម្លាំង ៦៤៤សេះ តម្លៃចាប់ពី ១៦ម៉ឺនដុល្លារឡើង

[ទីផ្សារបរទេស] ក្រោយពីបានបង្ហាញរូបរាង Concept និងឆ្លងកាត់ការលេចធ្លាយរូបរាងតាមរយៈរូបភាពប៉ាតង់ផងនោះ ពេល​នេះ​រថយន្តម៉ូដែល XM ត្រូវបានក្រុមហ៊ុន BMW ប្រកាសចេញជាផ្លូវការក្នុងនាមជារថយន្ត SUV Hybrid ដ៏​ក្លាំងក្លាមួយ។

ជាមួយ​តម្លៃចាប់ពី ១៥៩ ០០០ដុល្លារ BMW XM គឺជារថយន្ត SUV ដ៏ខ្លាំងក្លាផុតលេខរបស់ផ្នែក Motorsport ដែល​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid។ ជាងនេះទៅទៀត វាក៏ជារថយន្តដំបូងរបស់ BMW Motorsport ដែល​មិនបាន​ផលិតចេញពី​ផលិតផល​ធម្មតារបស់ម៉ាក BMW គិតចាប់ពីសម័យរថយន្ត M1 កាលពីចុងសតវត្ស៍ឆ្នាំ១៩៧០។

BMW XM ប្រើប្រាស់​ម៉ាស៊ីន Twin-Turbo V8 ចំណុះ ៤,៤លីត្រ ដែលផលិតកម្លាំងបាន ៤៨៣សេះ ហើយអមជាមួយ​ម៉ូទ័រ​អគ្គិសនីមួយទៀត វាអាចផលិតកម្លាំងបានសរុប ៦៤៤សេះ ហើយវាប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ ជាមួយ​ប្រព័ន្ធបើកបរ​ប៉ុងពីរ។ ជាមួយ​អាគុយចំណុះ ២៥,៧kWh អាចឲ្យ XM បើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ ហើយ​រថយន្តនេះ​ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៤,១វិនាទី។

XM ដែលលក់នៅសហរដ្ឋអាមេរិក នឹងមានមកជាស្តង់ដារនូវ​យ៉ាន់ទំហំធំ ២៣អ៊ីញ ប៉ុន្តែ​អតិថិជន​មាន​ជម្រើស​ទម្លាក់​ទំហំ​ទៅ ២២អ៊ីញ​បាន ខណៈដែលផ្នែកខាងក្នុងរបស់វាមានលក្ខណៈស្រដៀងទៅនឹងរថយន្ត X7 ស៊េរីថ្មី ហើយមាន​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី iDrive 8។

នៅរដូវឆ្នាំក្រោយខាង BMW គ្រោងប្រកាសចេញ XM មួយប្រភេទទៀតមានតម្លៃចាប់ពី ១៨៥ ០០០ដុល្លារ ឈ្មោះ​ថា XM Label Red ដែលនឹងផលិតកម្លាំងបានរហូតដល់ ៧៣៥សេះឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស BAIC bj40 Ring Tower Champion Edition មានតែជាង ២ពាន់គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BAIC bj40 Ring Tower Champion Edition ដោយមានត្រឹមតែចំនួន ២ ០២១ គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោកជាមួយនឹងតម្លៃលក់ចាប់ពី ២៩ ០៤៣ ដុល្លារសម្រាប់ទីផ្សារប្រទេសចិន។

រថយន្ត BAIC bj40 Ring Tower Champion Edition មានបំពាក់ជាមួយរន្ធខ្យល់ពណ៌ខ្មៅជាមួយនឹងទំពក់ពណ៌ក្រហម, ចង្កៀងមុខប្រភេទ LED Matrix រាងមូល, ចំហៀងស្រដៀងទៅនឹងរថយន្ត Jeep Wrangler, ថាសកង់ស្ព័រពណ៌ខ្មៅបំលែងពីឈុត Samurai Kit ជាមួយដុំហ្វ្រាំង calipers ពណ៌ក្រហម និងមានកំពស់ខ្ពស់ពីដីដល់ទៅ ២២០ ម.ម។

ចូលទៅកាន់ផ្នែក​ខាង​ក្នុង​នៃ​កាប៊ីន​មាន​ការតុបតែងជាមួយស្បែកពណ៌​ខ្មៅ រន្ធម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិស៊ុមស្រោបដោយ​ក្រូម៉េ, ដៃ​ចង្កូត​ប្រភេទ​ 3-spoke multi-function steering wheel, កុងទ័រព័ត៌មាន full LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំនៅចំកណ្តាលជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ  turbocharged ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២១ នៅឯពិព័រណ៍រថយន្ត Shanghai International Auto Show 2021 គ្រួសារ BAIC Off-Road បានបង្ហាញរថយន្ត bj40 Ring Tower Championship Edition Ken ថ្មីជាមួយនឹងការរចនាបែប Off-Road Titanium tone ម្តងរួចមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford F-Series Super Duty ២០២៣ ទទួលបានកញ្ចប់ Off-Road Package ចំនួន ៣ផ្សេងៗគ្នា

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការជូននៅកញ្ចប់ Off-Road Package ចំនួន ៣ ផ្សេងៗគ្នា សម្រាប់រថយន្តភីកអាប់ F-Series Super Duty ស៊េរីឆ្នាំ ២០២៣ ដែលរួមមាន XL Off-Road package, FX4 package និង Tremor package។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​គឺ​ជា​កញ្ចប់ XL Off-Road package ថ្មី​ដែល​នឹង​ត្រូវ​បាន​ផ្តល់​ជូន​តែ​លើ​ម៉ូដែល XL នៃ F-250 និងម៉ូដែល F-350 Four-wheel drive តែប៉ុណ្ណោះ។

ចាប់ផ្តើមដោយកញ្ចប់ XL Off-Road package រចនាឡើងដើម្បីទាក់ទាញអតិថិជន ដែលត្រូវការអ្វីដែលរឹងមាំជាងម៉ូដែលស្តង់ដារ បន្ថែមថាសកង់ទំហំ ១៧ អ៊ីញ ស្រោបដោយសំបកកង់ទំហំ ៣៣ អ៊ីញ។ ការធ្វើឲ្យប្រសើរឡើងមិនបញ្ចប់ត្រឹមនេះទេ ដោយសារកញ្ចប់នេះក៏រួមបញ្ចូលនៅ រន្ធខ្យល់, កាងការពារបាតក្រោម, បំពង់ខ្យល់សម្រាប់ផ្គត់ផ្គង់ធុងទឹក និងប្រព័ន្ធចាក់សោរប៉ុងខាងក្រោយ electronic locking rear differential។

ខណៈ កញ្ចប់ FX4 package សម្រាប់អតិថិជនដែលចង់បានការបើកបរកម្រិតខ្ពស់ ដែលមាននៅលើម៉ូដែល Four-wheel drive ដែលបានបន្ថែមនៅកាងការពារបាតក្រោម, បូម off-road shock និងសំបកកង់ប្រភេទ all-terrain tire។ ក្នុងនោះ កញ្ចប់នេះ ក៏បានបន្ថែមប្រព័ន្ធគ្រប់គ្រងចុះពីលើភ្នំ និងប្រព័ន្ធចាក់សោប៉ុងខាងក្រោយ electronic locking rear differential ផងដែរ។

ចំពោះកញ្ចប់ Tremor package វិញ សម្រាប់អ្នកបើកបរលើផ្លូវបិបាកខ្លាំង ឬ Off-Road ដែលបាននៅថាសកង់ទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ Goodyear ទំហំ ៣៥ អ៊ីញតែមួយគត់។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន front Lift ផ្នែកខាងមុខ, ប្រព័ន្ធ suspension ថ្មី, ប៉ុងខាងមុខប្រភេទ Dana និងប្រព័ន្ធចាក់សោរប៉ុង limited-slip differential។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត កញ្ចប់ Tremor package រួមបញ្ចូននៅ​ប្រព័ន្ធ Trail Control និង​ប្រព័ន្ធ Trail Turn Assist ថ្មីដែលជួយឲ្យរថយន្តជំនះគ្រប់ស្ថានភាពផ្លូវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

RAM មានគម្រោងផលិតរថយន្តភីកអាប់ Dakota ខ្នាតកណ្តាលថ្មី នៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram កំពុងពិចារណាការនាំត្រឡប់មកវិញនៃផ្នែករថយន្តភីកអាប់ទំហំកណ្តាលជាលើកដំបូងបន្ទាប់ពីរយៈពេល ១១ ឆ្នាំ ដោយសារតែក្រុមហ៊ុនចង់មានការត្រឡប់មកវិញនៃការជំនួសរថយន្ត Dakota ។ ក្នុងនោះនាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Mike Koval Jr. បានឲ្យដឹងថា ក្រុមហ៊ុនខ្លួនអាចបង្ហាញនូវគំរូដំបូងនៃគំរូរថយន្តនោះទៅកាន់អ្នកចែកចាយខ្លួនក្នុងពេលខាងមុនឆាប់ៗដើម្បី “វាស់ស្ទង់ចំណាប់អារម្មណ៍របស់ពួកគេ” ។

ក្នុងនោះ លោក Koval បានប្រាប់គេហទំព័រ Autonews ថា “យើងតែងតែនិយាយថាយើងដឹងពីមូលដ្ឋានសកល ជាក់ស្តែងដូចជាតំបន់ដែលមានតម្រូវការច្រើន និងជាឱកាសដ៏ធំបំផុតសម្រាប់ RAM ក្នុងការរីកលូតលាស់នៃរថយន្តភីកអាប់ខ្នាតកណ្តាល” ។

តាមការ​រំពឹង​ទុក​ រថយន្តភីកអាប់ Ram ខ្នាតកណ្តាលនេះទំនងជាអាច​មាន​ន័យដល់​ការ​ត្រឡប់​មក​វិញ​នៃ​មានឈ្មោះថា Dakota ដែលពីមុនពេល Ram ធ្លាប់បង្កើតជាម៉ាកយីហោផ្ទាល់ខ្លួន បន្ទាប់ពីរថយន្តភីកអាប់នេះត្រូវបានឈប់ផលិតនៅឆ្នាំ ២០១១ បន្ទាប់ពី ២៥ ឆ្នាំនៅលើទីផ្សារ។

ជាមួយនឹងភាពពេញនិយមនៃរថយន្ត Ford Ranger ខ្នាតកណ្តាល ក៏ដូចជារថយន្តភីកអាប់ខ្នាតតូចដូចជា Ford Maverick និង Hyundai Santa Cruz វាហាក់ដូចជាតម្រូវការនៃរថយន្តភីកអាប់សម្រាប់ប្រជាជនអាមេរិកមានកាន់តែខ្ពស់។

លើសពីនេះទៀត Ram ធ្លាប់បានប្រកាសកាលពីខែកក្កដាថាខ្លួននឹងផលិតរថយន្តភីកអាប់ខ្នាតតូចមួយនៅលើស្ថាបត្យកម្ម Stellantis electric STLA ដែលនឹងចូលរួមជាមួយរថយន្តអគ្គិសនី Ram 1500 ដែលនឹងមកដល់ក្នុងឆ្នាំ ២០២៤។ ខណៈនៅពេលនេះ វាមិនច្បាស់ទេថា តើរថយន្តនេះនឹងបន្ថែមលើម៉ូដែលអគ្គិសនីដាច់ដោយឡែក ហើយនៅតែស្ថិតក្រោមការមិនច្បាស់ទេថានៅពេលណាដែលរថយន្តភីកអាប់ Ram ខ្នាតកណ្តាលនឹងមានសម្រាប់អតិថិជន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-60 លក់ដាច់ខ្លាំងក្រោយចេញលក់បានជិត ៣ខែ

[ទីផ្សារបរទេស] ចំនួនអ្នកកុម្ម៉ង់ទិញរថយន្ត MazdaCX-60 ស៊េរីឆ្នាំ២០២៣ បាន​ហក់​ឡើងខ្លាំងក្រោយ​ពីបានបើកលក់​បានរយៈពេល​ជាង២ខែរួចមក ដោយចំនួនកុម្ម៉ង់ទិញ​លើសពីការរំពឹងទុករបស់ក្រុមហ៊ុនពីរដងឯណោះ។

ពេលប្រកាសចេញដំបូង Mazda រំពឹងថាអាចលក់រថយន្ត CX-60 បានខ្ទង់ ២ពាន់គ្រឿង ក្នុងមួយខែ ប៉ុន្តែ​គិតចាប់ពីថ្ងៃទី២៤ ខែ​មិថុនា មក​ទល់​ពេលនេះ ការកុម្ម៉ង់ទិញមានរហូតដល់ ៨ ៧២៦គ្រឿង នៅឯប្រទេសជប៉ុន ដែលលើសពីការរំពឹងរបស់ Mazda។

នៅប្រទេសជប៉ុន រថយន្ត CX-60 មានចំនួនបួនប្រភេទ រួមមានម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត, Hybrid និង PHEV ហើយ​រថយន្ត​ Hybrid ប្រើម៉ាស៊ីនម៉ាស៊ូតទទួលបានការពេញនិយមជាងគេ តាមពីក្រោយដោយរថយន្តម៉ាស៊ីនម៉ាស៊ូត។

នៅឯប្រទេសជប៉ុន រថយន្ត Mazda CX-60 ស៊េរីឆ្នាំ២០២៣នេះ មានតម្លៃចាប់ពីប្រមាណ ២ម៉ឺនដុល្លារ ដល់​ប្រមាណ ៤,៣ម៉ឺន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Aventador មួយគ្រឿងចុងក្រោយ រំកិលចេញពីរោងចក្រហើយ

[ទីផ្សារបរទេស] អស់រយៈពេល១១ឆ្នាំ ទីបំផុតរថយន្ត Lamborghini Aventador មួយគ្រឿងចុងក្រោយ បាន​រំកិល​ខ្លួន​ចេញ​ពី​រោងចក្រ ដោយវាគឺជារថយន្តទី ១១ ៤៦៥គ្រឿង និងមាន​ប្រើប្រាស់​ពណ៌​ខៀវមួយ​ប្រភេទមកពី Ad Personam។

វាមិនត្រឹមតែជា Aventador ចុងក្រោយនោះទេ ប៉ុន្តែក៏ជារថយន្តម៉ាស៊ីន ១២ស៊ីឡាំង សុទ្ធចុងក្រោយរបស់ Lamborghini ដោយ​វាគឺជារថយន្តម៉ូដែល Aventador LP 780-4 Ultimae Roadster ដែលនឹងត្រូវដឹក​ជូន​អតិថិជននៅឯ​ប្រទេស​ស្វីស។

Aventador បានបង្ហាញខ្លួនដំបូងក្នុងកម្មវិធី Geneva Motor Show កាលពីឆ្នាំ២០១១ ដោយវាប្រើប្រាស់ម៉ាស៊ីន ៦,៥លីត្រ ១២ស៊ីឡាំងថ្មីរបស់ Lamborghini។ ក្នុងវដ្ដជីវិតរបស់វា Aventador បានក្លាយជារថយន្តដ៏ជោគជ័យខាងផ្នែកលក់ ដោយ​ត្រឹម​រយៈពេល៥ឆ្នាំ អាចលក់ចេញបាន ៥ពាន់គ្រឿង។

យ៉ាងណា Aventador មិនមែនជារថយន្តម៉ាស៊ីន ១២ស៊ីឡាំងចុងក្រោយនោះទេ ព្រោះថារថយន្ត​ម៉ូដែលថ្មីដែលចូល​មក​ជំនួស​នឹងប្រើប្រាស់ម៉ាស៊ីន ១២ស៊ីឡាំង ដដែល ប៉ុន្តែទទួលបានជំនួយកម្លាំងពីថាមពលអគ្គិសនី ដោយរំពឹងថានឹងមានម៉ូទ័រអគ្គិសនីមួយ​ អម​ជាមួយ​ម៉ាស៊ីន ១២ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កុំច្រលំ Toyota Tundra តែជា Tundar របស់ប្រទេសចិន តម្លៃតែ ៥ ០០០ ដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតថយន្តរបស់ចិនបានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ “Tundar” ដែលមានរូបរាងស្រដៀងទៅនឹងរថយន្តភីកអាប់ Toyota Tundra ដែលមានតម្លៃលក់ចាប់ពី ៥ ០០០ ដុល្លារប៉ុណ្ណោះនៅក្នុងទីផ្សារប្រទេសចិន។

យោងតាមគេហទំព័រ drive.com.au បានបញ្ចេញរូបភាពនៃរថយន្តភីកអាប់របស់ចិន ដែលដាក់ឈ្មោះថា Tundar ដោយគណនី facebook ឈ្មោះ Sino Vehicle Hub (SVH) បានបញ្ជាក់ថា រថយន្តនេះមានប្រវែង ៤ ១៥០ ម.ម ទទឹង ១ ៦៨០ ម.ម និងកម្ពស់ ១ ៥៤០ ម.ម ។

រថយន្ត Tundar ក៏ភ្ជាប់មកជាមួយផ្នែកខាងមុខស្រដៀងទៅ Toyota Tundra ដោយប៉ាណាមុខមួយផ្ទាំងធំ, ចង្កៀងមុខរាងអក្សរ T ជាមួយនឹងកាងខាងមុខ និងខាងក្រោយ។ ខណៈ ចង្កៀងខាងក្រោយជាប្រភេទ LED បញ្ឈរ ជាមួយនឹងរបារស្ព័រនៅឃ្លុបខាងក្រោយ ប៉ុន្តែរថយន្ត Tundar បំពាក់ដោយថាសកង់ទំហំត្រឹមតែ ១៣ អ៊ីញប៉ុណ្ណោះ។

គេហទំព័រនេះក៏បានបង្ហាញពីរូបភាពនៃផ្នែកខាងក្នុងរបស់ Tundar ដែលមានការរចនាប្លែកខុសពីរថយន្តភីកអាប់ Tundra ជាមួយនឹងរន្ធម៉ាស៊ីនត្រជាក់រាងមូល។ ខណៈ ការតុបតែងកុងសូលខាងមុខ និងទ្វារជាមួយនឹងគ្រឿងបរិក្ខាពណ៌ក្រហម, ដៃចង្កូតប្រភេទ 3-spoke ជាមួយនឹងកុងទ័រព័ត៌មានដែលភ្ជាប់ជាមួយនឹងអេក្រង់កំសាន្តដូចគ្នា។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Tundar បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,០ លីត្រ ទំហំ ៣ ស៊ីឡាំង ផលិតដោយក្រុមហ៊ុន Isuzu ដែលបញ្ចូនកម្លាំងទៅកាន់កង់ក្រោយតាមរយៈប្រអប់លេខដៃ ៥ វគ្គ។ បើយោងតាមទំព័រ Facebook របស់ SVH សម្រាប់អ្នកដែលចាប់អារម្មណ៍នៅខាងក្រៅទីផ្សារប្រទេសចិនអាចបញ្ជាទិញរថយន្ត Tundar ក្នុងតម្លៃត្រឹមតែ ៥ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+