ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានអគ្គិសនីថ្មីរបស់បារាំង រូបរាងប្លែក តម្លៃជិត៩ពាន់ដុល្លារ

[ទីផ្សារបរទេស] ដោយសារភាពជោគជ័យនៃរថយន្ត My Ami Buggy នៅពេលនេះក្រុមហ៊ុន​រថយន្តបារាំង Citroen បាន​បង្ហាញ​ចេញ​រថយន្តអគ្គិសនីខ្នាតតូចប្រភេទពិសេសថ្មីដែលមានឈ្មោះថា My Ami Tonic ជារថយន្តលំដាប់ថ្នាក់ Flagship ថ្មីនៃ​រថយន្តត្រកូល Ami។

ជាមួយរចនាបថទាក់ទាញ រថយន្តតូចច្រឡឹងនេះមានបង្កប់ចំណុចអាថ៌កំបាំងមួយចំនួន ដូចជា​កូអរដោនេះដែលបានបិត​លើ​បង្អួតនៃ​រថយន្ត​គឺ​តំណាងឲ្យទីតាំងនៃ​ Automotive Design Network របស់​ក្រុមហ៊ុន Stellantis ដែលមាន​មូលដ្ឋាននៅ​ប្រទេស​បារាំង។ ចំណែកសញ្ញា + នៅ​លើ​ទ្វាររបស់អ្នកបើកបរ និងសញ្ញា – លើទ្វាររបស់អ្នកដំណើរ គឺតំណាងឲ្យ​ប៉ូល​របស់​អាគុយផងដែរ។

លោក Mathieu Wandon ប្រធានផ្នែកក្រាហ្វិកឌីហ្សាញនៅ Citroen បាន​ពណ៌នា​ពី​រថយន្ត My Ami Tonic នេះថា​ជា​ឧបករណ៍​លេង​កម្សាន្តសម្រាប់មនុស្សមានវ័យចាប់ពី ១៤ឆ្នាំ ដល់៧៧ឆ្នាំ។

ចំពោះផ្នែកបច្ចេកទេសមិនមានការផ្លាស់ប្ដូរឡើង ដោយវានៅតែមានបំពាក់មកជាស្តង់ដារ​នូវ​អាគុយ​លីចូមចំណុះ ៥,៥kWh ដែល​ផ្ដល់​ចម្ងាយបើកបរ ៧០គីឡូម៉ែត្រ និងមាន​ម៉ូទ័រអគ្គិសនី​ដែល​ផ្ដល់​កម្លាំងបាន ៨សេះ ជា​មួយ​ប្រព័ន្ធបើកបរវិលកង់​មុខ (ប៉ុងមួយ)។

Citroen My Ami Tonic នឹងមានលក់លើទីផ្សារមួយ​ចំនួន​នៅអឺរ៉ុប ដោយតម្លៃនៅទីផ្សារបារាំង​ នឹងមាន​លក់​ក្នុងតម្លៃ​ចាប់ពី ៨ ៩០០​ដុល្លារ ឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បានផលិតរថយន្តចំនួនទី ១ ០០០ ០០០ គ្រឿង ត្រឹមរយៈពេល ៩ ខែប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ចិន BYD បានធ្វើការប្រកាសជាផ្លូវការសម្រាប់ការផលិតរថយន្តចំនួន ១ ០០០​ ០០០ គ្រឿងត្រឹមឆ្នាំនេះ ត្រឹមរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ និងជាការផលិតរថយន្តលឿនបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តប្រទេសចិន។

សម្រាប់រថយន្តទី ១ ០០០​ ០០០ គ្រឿង ក្នុងឆ្នាំនេះគឺ BYD Song Plus DM-i ដែលជាប្រភេទ Crossover លក់ដាច់បំផុតលេខ ១ របស់ក្រុមហ៊ុន។ ការលក់រថយន្តរបស់ BYD បានបន្តកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់ឆ្នាំនេះ BYD សម្រេចបានការលក់រថយន្តអគ្គិសនីចំនួន ១០០ ០០០គ្រឿងជាប់ៗគ្នាសម្រាប់រយៈពេល ៦ ខែដែលបានកំពុងកើនឡើងជាលំដាប់។

បច្ចុប្បន្ន BYD មានរថយន្តថាមពលថ្មីជាង ៧០០ ០០០ គ្រឿង ហើយរយៈពេលរង់ចាំបច្ចុប្បន្នសម្រាប់អតិថិជនដែលបញ្ជាទិញដើម្បីទទួលបានការដឹកជញ្ជូនគឺ ៤ ទៅ ៥ ខែ ជាមួយនឹងរថយន្តប្រហែល ២៨០ ០០០ គ្រឿងក្នុងមួយខែដែលរំពឹងថានឹងដឹកជញ្ជូននៅចុងឆ្នាំនេះ នេះ​បើ​តាម​របាយការណ៍​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២២។

BYD បង្ហាញពីការលក់រថយន្តថាមពលថ្មី (NEVs) ក្នុងខែសីហា ឆ្នាំ ២០២២ នៅក្នុងប្រទេសចិន ដែលមានចំនួនសរុបជាង ១៧៤ ៩១៥ គ្រឿង ដែលបង្កើតកំណត់ត្រាថ្មី ចាប់តាំងពីការបើកដំណើរការម៉ាកយីហោ BYD មក វាអាចរក្សាការលក់បាន ១០០ ០០០ គ្រឿងក្នុងមួយខែសម្រាប់រយៈពេល ៦ ខែជាប់ៗគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Volvo គ្រោងផលិតរថយន្តអគ្គិសនីប្រភេទ SUV ខ្នាតតូច ជាលើកដំបូង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo កំពុងបានអភិវឌ្ឍរថយន្តអគ្គិសនីថ្មីរបស់ខ្លួនដែលមានទំហំតូចជាងរថយន្ត XC40 Recharged ប៉ុន្តែទំនងជាមានរថយន្តមានឈ្មោះ XC20 ហើយម៉ូដែលនេះនឹងប្រកួតប្រជែងជាមួយនឹងរថយន្ត Ford Puma, Peugeot e-2008 ជាដើម។

ក្នុងនោះ លោក Nicolas Fourny បាន​បង្ហាញ​ថា​ប្រសិន​បើ​រថយន្ត Volvo ផលិត​រថយន្ត​ប្រភេទ SUV ខ្នាតតូច​នោះ​នឹងមានការរចនាទាំងមូលដោយខ្ចីគំនិតនៃការចនាពីគំរូរថយន្ត Volvo Concept Recharge ឬគំរូ XC90 ។

លោក HaHåkan Samuelsson អតីតនាយកប្រតិបត្តិក្រុមហ៊ុន Volvo Cars បានបញ្ជាក់ថា រថយន្តម៉ូដែលថ្មីនេះនឹងមានតួរថយន្តប្រភេទ SUV និងប្រើប្រាស់គ្រោងឆ្អឹងអគ្គិសនីដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Geely Sustainable Experience Architecture ដែលជាក្រុមហ៊ុនរបស់ចិនដែលជាម្ចាស់ក្រុមហ៊ុន Volvo ។

លោកបានបន្ថែមថា ក្រុមហ៊ុន Volvo នឹងក្លាយជាលើកទីមួយហើយដែលយីហោ Volvo នឹងមានរថយន្ត SUV ខ្នាតតូច ហើយប្រទេសចិននឹងក្លាយជាប្រទេសដំបូងគេដែលដាក់លក់ហើយនិងផលិតនៅទីនោះផងដែរ។

ក្រុមហ៊ុន Volvo បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់រថយន្តអគ្គិសនីទាំងអស់ក្រោមម៉ាកយីហោ VOLVO នៅឆ្នាំ ២០២០ ដែលនឹងដាក់បង្ហាញចេញជាបណ្តើរៗនៅរថយន្តថ្មីៗតាមផ្នែកផ្សេងៗ ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសដ៏ធំទូលាយមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ឡាន BYD ៦ម៉ូដែលជាប់ជាឡានអគ្គិសនីលក់ដាច់ជាងគេនៅចិន

[ទីផ្សារបរទេស] សមាគមន៍ក្រុមហ៊ុនផលិត​រថយន្តចិនបានប្រកាស​ចេញ​រថយន្ត​​ថាមពលថ្មី (អគ្គិសនីសុទ្ធ និង PHEV) ដែល​លក់​ចេញ​បាន​ច្រើនជាងគេប្រចាំខែកក្កដា ឆ្នាំ២០២២ ដែលជាលទ្ធផលបានបង្ហាញថាមានរថយន្ត BYD ចំនួន​៦​ម៉ូដែល បាន​ស្ថិត​ក្នុង​ចំណោម​រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេចំនួន១០ម៉ូដែល។

១. BYD Song Plus លក់បាន ៣៧ ៨០០គ្រឿង

២. Wuling Hongguang Mini EV លក់បាន ៣៧ ១០០គ្រឿង

៣. BYD Qin Plus លក់​បាន ៣០ ០០០គ្រឿង

៤. BYD Han លក់បាន ២៥ ៣០០គ្រឿង

៥. BYD Dolphin លក់បាន ២០ ៥០០គ្រឿង

៦. BYD Yuan Plus លក់បាន ១៩ ២០០គ្រឿង

៧. GAC Aion Y លក់បាន ១២ ៥០០គ្រឿង

៨. BYD Tang លក់បាន ១១ ៥០០គ្រឿង

៩. Cherry Small Ant លក់បាន ១១ ២០០គ្រឿង

១០. Li Auto ONE លក់បាន ១០ ៤០០គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡានអគ្គិសនី Ford កើនឡើងគុណនឹងបី នៅខែសីហា

[ទីផ្សារបរទេស] ក្នុងខែសីហា ការលក់សរុបរបស់ Ford និងម៉ាក​សាខា Lincoln លើទីផ្សារសហរដ្ឋអាមេរិក​បាន​កើន​ឡើង ២៧% ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ហើយគិតមកទល់ពេលនេះ​ការលក់​សរុបមាន​ការ​ថយ​ចុះ ០,២% ប៉ុណ្ណោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង និងជាដំណឹងវិជ្ជមានមួយនោះគឺការលក់រថយន្តអគ្គិសនីសុទ្ធរបស់ Ford កាលពី​ខែ​សីហា មាន​​រហូត​ដល់ ៥ ៨៩៧គ្រឿង ដែលជាការកើនឡើង ៣០៧% ធៀបនឹងឆ្នាំមុន ហើយមានចំណែក ៣,៩% នៃ​ចំនួន​លក់​សរុប​ផងដែរ។

Ford បាន​និយាយថារថយន្តអគ្គិសនី​សុទ្ធរបស់ខ្លួនកំពុងតែ​រីកចម្រើនខ្លាំង និងកំពុងតែ​ឈាន​មុខ​នូវចំណុចជាមធ្យម​របស់ទីផ្សារ និងបាន​និយាយថា Ford កំពុងតែក្លាយជាក្រុមហ៊ុនលំដាប់ទីពីរលើទីផ្សាររថយន្តអគ្គិសនីសុទ្ធបន្ទាប់ពី Tesla។

រថយន្តអគ្គិសនីសុទ្ធដែល Ford មានលក់លើទីផ្សារសហរដ្ឋអាមេរិនាពេលបច្ចុប្បន្នគឺមាន​ចំនួន​បី​ម៉ូដែល រួមមាន​រថយន្ត Ford Mustang Mach-E, រថយន្ត Ford F-150 Lightning និងរថយន្ត Ford E-Transit៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ​ Toyota GR86 ចេញលក់នៅក្នុងប្រទេសចិន ជាមួយតម្លៃខ្ទង់ជាង ៥ មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិរតថយន្ត Toyota ប្រចាំនៅប្រទេសចិនបានធ្វើការដាក់បង្ហាញចេញរថយន្ត TOYOTA GR86 ថ្មីក្រោមម៉ាក “GAZOO Racing” សរុបចំនួន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ៤៨ ៨៣៧ ដុល្លារ ដល់ ៥១ ៧២២ ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។

GR 86 មាន​លក្ខណៈ​ពិសេស​នៃ​ការ​រចនា​វិវត្តន៍​ដ៏​គួរ​ឲ្យ​ទាក់ទាញជាមួយ​នឹង​ប៉ាណាមុខរាងជាសំណាញ់ឲ្យឈ្មោះថា  “Matrix G Mesh” អបដោយចង្កៀងមុខប្រភេទ​ LED, ​រន្ធ​ខ្យល់​បញ្ឈរ និងរបាំងការពារភុកខាងមុខរចនាថ្មីផងដែរ។ ខណៈ កាងចំហៀងរចនាបែបស្ព័រ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបជាមួយនឹងសំបកកង់ 215/40 R18 Michelin Pilot Sport 4 ជាដើម។

ចូលទៅកាន់ផ្នែកខាងក្នុងមានការរចនាយ៉ាងទំនើប ទាន់សម័យ និងផាសុកភាព ដោយមានភ្ជាប់ជាមួយកុងទ័រព័ត៌មានឌីជីថល TFT ទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto ។ លើសពីនេះ រថយន្តនេះក៏បានបន្ថែមនៅកៅអីស្រោបដោយពូកស្បែកថ្មីប្រភេទ Alcantara និងឧបករណ៍បំពងសំលេង ៨ ចំនុចផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,៤ លីត្រ ប្រភេទ Boxer អាចផលិតកម្លាំងបាន ២៣៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រព័ន្ធបើកបរប៉ុង ១ វិលកង់ក្រោយ។ មិនតែប៉ុណ្ណោះ Toyota GR86 ក៏បានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ Eyesight safety system ដែលរួមបញ្ចូលនៅប្រព័ន្ធសុវត្ថភាពជាច្រើនទៀតផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត GAC M8 ២០២៣ ថ្មី ប្រភេទ MPV ដ៏ប្រណិត បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត GAC M8 ស៊េរីឆ្នាំ ២០២៣ ជារថយន្តប្រភេទ MPV ដ៏ប្រណិត គ្រោងនឹងដាក់លក់នៅក្នុងទីផ្សារប្រទេសចិននៅខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។

GAC M8 ស៊េរីឆ្នាំ ២០២៣ ថ្មី ត្រូវបានផលិតឡើងជាជំនាន់ទី ២ ហើយត្រូវបានរចនាឡើងដើម្បីសង្កត់ធ្ងន់លើភាពប្រណីតជាមួយនឹងការរចនាប៉ាណាមុខមួយផ្ទាំងធំឲ្យឈ្មោះថា “Soaring Wings 2.0” អបដោយចង្កៀងមុខ LED រាងស្លីមត្រូវបានរចនារាងបញ្ឈរ។ ខណៈផ្នែកចំហៀងមានទ្វាររូតអូតូទាំងសងខាង, ថាសកង់ស្ព័រទំហំ ១៧ ដល់ ១៨ អ៊ីញ ​ស្រោបដោយសំបកកង់ប្រភេទ 225/60 R17, 225/55 R18 និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

រីឯនៅផ្ទៃខាងក្នុងរបស់ GAC M8 ថ្មីនេះត្រូវបានតុបតែងដោយសង្កត់ធ្ងន់ទៅលើប្រណីតភាព និងផាសុកភាព ភ្ជាប់មកជាមួយដៃចង្កូត multi-function steering wheel កុងទ័រព័ត៌មានទំហំ​ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត​ touchscreen ទំហំ ១៤,៦ អ៊ីញ។ លើសពីនេះ កាប៊ីនក៏មានពីរពណ៌ដែរគឺ ខ្មៅ និងស ដែលតុបតែងដោយពណ៌ក្រហម មាស និងស និងអាច​ជ្រើសរើស​កែ​សម្រួល​ទៅ​ជា​កៅអី ៣ ជួរ ៧ កៅអី ឬ​បត់​កៅអី​ជួរ​ក្រោយ​ដើម្បី​ប្រែ​ទៅ​ជា​ ៤ កៅអីផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នរថយន្ត GAC M8 មិនមានព័ត៌មានលម្អិតអំពីម៉ាស៊ីនទេ គ្រាន់តែដឹងថាវានឹងមានទាំងម៉ាស៊ីនសាំង ម៉ាស៊ីនកូនុកាត់ Hybrid និងម៉ាស៊ីន Plug-in Hybrid សម្រាប់ជ្រើសរើស ដោយពឹងផ្អែកលើប្រព័ន្ធ Hybrid របស់ Toyota គួបផ្សំជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រដែលផលិតដោយខ្លួនឯង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡានអគ្គិសនីខ្នាតតូច Wuling Hongguang ទទួលបានការកក់ទុកមុន ១០០ ០០០ គ្រឿង ត្រឹមរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling Motore បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Wuling Hongguang MINI Convertible ដែលជារថយន្តអគ្គិសនីខ្នាតតូចពិសេសបើកដំបូល។ ខណៈពេលនេះ ក្រុមហ៊ុនទទួលបានការកក់ទុកមុន ១០០ ០០០ គ្រឿង ត្រឹមរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ជាមួយនឹងប្រកាសនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ។

រថយន្តអគ្គិសនី Wuling Hongguang MINIEV Convertible Edition មានប្រវែងតួខ្លួនសរុប ៣ ០៥៩ ម.ម ទទឹង ១ ៥២១ ម.ម កំពស់ ១ ៦១៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០១០ ម.ម ។ រថយន្តនេះផ្តោតលើការរចនាដែលផ្តល់នៅភាពទាន់សម័យ លេចធ្លោជាមួយនឹងតួខ្លួនតូច ដោយមានបំពាក់ដោយប៉ាណាមុខបិទជិត អមជាមួយចង្កៀងមុខរាងអក្សរ Y, ឡូហ្គោ Wuling នៅចំកណ្តាល និងថាសកង់ទំហំធំ។

រីឯនៅផ្នែកខាងក្នុងវិញរប់សម៉ូដែលពិសេសនេះ​ មានបំពាក់ជាមួយកុងទ័រព័ត៌មាន LCD, ដៃចង្កូតប្រភេទប្រភេទ ២ប្រឡោះ មានភ្ជាប់ដោយប៊ូតុងមុខងារ និងចង្កឹះលេខអេឡិចត្រូនិចជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ៤០​ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ២០០​ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងជម្រើសអាគុយលីចូមទំហំ ២៦,៥ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ Hybrid ដំបូងរបស់ Great Wall បង្ហាញមុខជាផ្លូវការ

[ទីផ្សារបរទេស] ​ក្រុមហ៊ុន​រថយន្ត​ចិន Great Wall Motors បាន​បង្ហាញចេញ​រថយន្តភីកអាប់ថ្មី​ម៉ូដែល Shanhai Cannon នៅ​ក្នុង​កម្មវិធីតាំង​បង្ហាញ​រថយន្ត​ Chengdu Auto Show in China ដើម្បី​តម្រូវការទីផ្សាររថយន្តភីកអាប់ដែលកំពុង​ទទួល​បាន​ពេញ​និយមខ្លាំង។

Shanhai Cannon នឹងមានលក់ដោយមានបំពាក់ម៉ាស៊ីនចំនួនបីជម្រើស ដោយជម្រើសទីមួយ​គឺ​ម៉ាស៊ីន Hybrid ប្រភេទ Turbocharged ចំណុះ ២,០លីត្រ, ទីពីរគឺម៉ាស៊ីនម៉ាស៊ូត Turbodiesel ចំណុះ២,០លីត្រ និងទីបីគឺម៉ាស៊ីន Turbocharged ចំណុះ៣,០លីត្រ។ កម្លាំងរបស់ម៉ាស៊ីនប្រភេទីមួយ និងទីពីរនៅមិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែ​ម៉ាស៊ីន​ទីបី​អាចផលិតកម្លាំងបាន ៣៤៨សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ៩វគ្គ។

លក្ខណៈសម្បត្តិអំពី Shanhai Cannon បានបង្ហាញ​ថា​វា​មាន​ប្រវែង ៥៤៤០ម.ម មាន​ទទឹង ១៩៩១ម.ម មាន​កម្ពស់ ១៩២៤ម.ម និង​មាន​ប្រវែង ៣៣៥០ម.ម គិតពីកង់មុខទៅកង់ក្រោយ។

ក្រុមហ៊ុន Great Wall បានពណ៌នា​រថយន្ត Shanhai Cannon នេះថាជារថយន្តភីកអាប់​ប្រណីត​ជាងគេ ជាមួយ​គ្រឿង​បរិក្ខារ​ប្រណីតផ្នែកខាងក្នុង ដោយក្នុងនោះមានចំណុចលេចធ្លោដូចជាអេក្រង់ Touch ទំហំធំ, មានកុងទ័រឌីជីថល និងមាន​កៅអី​ជួរទីពីរដែលអាចសារ៉េ​ដោយអេឡិចត្រូនិកបានជាដើម។

យ៉ាងណាក្ដី សម្រាប់តម្លៃ​ និងការចេញលក់​របស់រថយន្ត Great Wall Shanhai Cannon នេះនៅមិនទាន់​ប្រកាស​ចេញ​នៅ​ឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសូឡាររបស់អាល្លឺម៉ង់ មានអ្នកកក់ទិញជាង ២ម៉ឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីថ្មោងរបស់អាល្លឺម៉ង់ឈ្មោះថា Sono Motors បាន​ឲ្យដឹងថារថយន្តម៉ូដែល Sion របស់​ខ្លួន​ទទួលបានការកក់ទិញជាង ២ម៉ឺនគ្រឿងហើយគិតមកទល់ពេលនេះ។

រថយន្តអគ្គិសនី Sion នឹងចូលរោងចក្រផលិតនៅឆមាសទីពីរនៃឆ្នាំ២០២៣ ដោយ​នឹងត្រូវផលិតនៅ​រោងចក្រនៅ​ប្រទេសហ្វ្រាំង​ឡង់​ដោយ​ក្រុមហ៊ុន​ជាដៃគូឈ្មោះថា Valmet Automotive។ Sono Motors និយាយថាការ​បង់ប្រាក់​លើក​ដំបូង​សម្រាប់​ការ​កក់​គឺ​ប្រមាណ ១៩៩១ដុល្លារ សម្រាប់រថយន្តមួយគ្រឿង។

រថយន្ត Sion នេះប្រើប្រាស់អាគុយចំណុះ ៥៤kWh ដោយត្បិតថាវាមានចំណុចតូចមែនពិត ប៉ុន្តែ​បន្ទះសូឡារ​ដែលបំពាក់​លើ​រថយន្ត​នេះ​អាចឲ្យ​រថយន្តបន្ថែមចម្ងាយ​បើកបរបាន​ចន្លោះពី ១១២ ដល់ ២៤៥គីឡូម៉ែត្រ។ អាគុយនេះដែរ ផ្ដល់​ថាមពល​ដល់​ម៉ូទ័រ​អគ្គិសនី​ដែលអាចផលិតកម្លាំងបាន ១៦១សេះ។

គួរដឹងថាតម្លៃរបស់ Sono Sion នេះមានចាប់ពីប្រមាណ ២៥ ០០០​ដុល្លារ ជាតម្លៃសមរម្យមួយ ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​រំពឹងថា​នឹង​អាចផលិតរថយន្តនេះបាន ២៥៧ ០០០​គ្រឿង ក្នុងរយៈពេល៧ឆ្នាំដំបូងនៃការផលិត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+