ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes EQS SUV ស៊េរីឆ្នាំ២០២៣ ចេញតម្លៃលក់ចាប់ពី ១០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្តអគ្គិសនីប្រណីត Mercedes EQS SUV ស៊េរីឆ្នាំ២០២៣ នឹង​មាន​លក់​នៅ​សហរដ្ឋអាមេរិក​នៅ​អំឡុងត្រីមាស​ទីបួន​នៃ​ឆ្នាំ​២០២២នេះ ហើយពេលនេះក្រុមហ៊ុន​បានប្រកាសពីតម្លៃលក់​ដែល​នឹងមានចាប់ពី ១០៤ ៤០០ដុល្លារ ឡើងទៅ។

រថយន្តអគ្គិសនីនេះនឹងមានលក់ដោយចែកចេញជាបីជម្រើសរួមមាន​ប្រភេទ 450+, 450 4MATIC និង 580 4MATIC ដោយប្រភេទ 450+ នឹងមានម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយ អាចផលិតកម្លាំងបាន ៣៥៥សេះ និងអាច​បើកបរបាន​ចម្ងាយ ៤៩១​គីឡូម៉ែត្រ។

ចំណែកប្រភេទ EQS 450 4MATIC SUV មានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះ អាច​ផ្ដល់​ប្រព័ន្ធ​បើកបរ​ប៉ុងពីរ និង​ផលិត​កម្លាំងបាន​សរុប ៣៥៥សេះ ជាមួយ​ចម្ងាយ​បើកបរប្រមាណ ៤៥៩គីឡូម៉ែត្រ ខណៈដែល​ប្រភេទ 580 4MATIC SUV មានម៉ូទ័រអគ្គិសនី​ភ្លោះ​អាច​ផលិត​កម្លាំងបាន ៥៣៦សេះ និង​បើកបរបានចម្ងាយប្រមាណ ៤៥៩គីឡូម៉ែត្រ។

គួរដឹងថារថយន្តអគ្គិសនីកៅអីបីជួរនេះ នឹងជារថយន្ត EQ ដំបូងរបស់ Mercedes ដែល​ត្រូវ​ផលិត​នៅ​សហរដ្ឋ​អាមេរិក ដោយ​ពេល​នេះ​ការផលិត​បានចាប់ផ្ដើម​នៅ​រោងចក្រ Tuscaloosa នៃរដ្ឋ Alabama ដោយរថយន្តនេះនឹងត្រូវនាំចេញទៅកាន់ទីផ្សារ​បរទេស​ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar លក់ឡានបានលុយជាង ១ពាន់លានដុល្លារ កើនជិត ១០០%

[ទីផ្សារបរទេស] រយៈពេល៦ខែដំបូងនៃ​ឆ្នាំ​២០២២នេះ ជាពេលវេលាដ៏ល្អមួយ​សម្រាប់​ក្រុមហ៊ុនរថយន្ត​ស៊ុយអែត Polestar ដែល ដោយ​អាចរកប្រាក់ចំណូលបានជាង ១ពាន់​លាន​ដុល្លារ ជាមួយការលក់ដ៏ខ្លាំងក្លា។

ក្រុមហ៊ុន Polestar អាចលក់រថយន្តសរុបបាន ២១ ១៨៥គ្រឿង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២ ដែល​ជា​ការកើនឡើង ១២៣% បើធៀបនឹងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ពេលដែល​លក់​រថយន្តបានត្រឹម ៩ ៥១០គ្រឿងប៉ុណ្ណោះ។ ការ​កើន​ឡើង​នៃ​ការ​លក់​នេះ​បាន​ជួយ​ឲ្យប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន​មានរហូតដល់ ១,០៤៧ពាន់​លាន​ដុល្លារ កើនឡើងពីប្រាក់ចំណូល ៥៣៤​លាន​ដុល្លារ ដែលរកបានកាលពីអំឡុងពេលដូចគ្នានៃឆ្នាំ២០២១។

យ៉ាងណាក្ដី ក្នុងចំណោមប្រាក់ចំណូល​នេះ ប្រាក់ចំណេញដែល Polestar ទទួលបានក្នុងឆមាសដំបូង មានត្រឹម ៥៣,៤លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែជាការកើនឡើង ៤៩% បើធៀបនឹងប្រាក់ចំណេញ ៣៥,៨លានដុល្លារ ដែលទទួលបានកាលពីឆមាស​ដំបូងនៃ​ឆ្នាំ​២០២១។

ការសម្រេចបានលទ្ធផលដ៏អស្ចារ្យនេះ Polestar បាន​លើក​សរសើរដល់​រថយន្ត Polestar 2 ដែល​កំពុងដាក់​លក់​ក្នុង​ទីផ្សារ​កាន់​តែ​ច្រើននៅ​ជុំវិញពិភពលោក មានដូចជាសហភាពអារ៉ាប់រួម, គុយវ៉ែត, ហុងកុង, អៀរឡង់, អេស្ប៉ាញ និង​ ព័រទុយ​ហ្គាល់​ជា​ដើម។

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងជាមួយ​ក្រុមហ៊ុន Hertz ក៏បាន​ជួយដល់​ការលក់​ផងដែរ ដោយ Polestar បាន​យល់​ព្រម​លក់​រថយន្ត ៦៥ ០០០​គ្រឿង ដល់​ក្រុមហ៊ុន Hertz និងបានចាប់ផ្ដើមការដឹកជញ្ជូន​កាល​ពី​ខែ​មិថុនា ឆ្នាំ២០២២ ដែល​សន្និដ្ឋាន​ការលក់​រថយន្ត​នឹងបន្តកើនឡើងខ្ពស់នៅឆមាសបន្ទាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិសេសណាស់! កំពូលរថយន្ត Off-Road ម៉ូដែលរបស់ Ram និង Jeep កំពុងតែបង្ហាញវត្តមាននៅផ្សារទំនើបអុីអនម៉លសែនសុខ ជាមួយអាយដល លីម តិចម៉េង

ក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តផ្លូវការធំជាងគេបំផុតនៅកម្ពុជា ហើយនៅក្នុងនោះក៏មានកំពូលរថយន្តបែបផ្សងព្រេង Off-Road រថយន្ត Ram និង Jeep។ អ្វីដែលកាន់តែអស្ចារ្យ ក្រុមហ៊ុនបានធ្វើការរៀបចំនូវព្រឹត្តិការណ៍តាំងបង្ហាញរថយន្តសេរ៊ីថ្មីចុងក្រោយដ៏ធំ នៅផ្សារទំនើប Aeon Mall Sen Sok City ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី ២ រហូតដល់ថ្ងៃអាទិត្យ ទី៤ ខែកញ្ញានេះ ជាមួយការចូលរួមពីសំណាក់សិល្បៈករដ៏ល្បីៗដូចជា កញ្ញា Mina, ក្រុមរាំ OMG Dance Crew និងជាពិសេស លោក លីម តិចម៉េង ម្ចាស់ជ័យលេភី Cambodian Idol រដូវកាលទី៤ នេះផងដែរ។

ការតាំងបង្ហាញនេះ អតិថិជនទាំងអស់នឹងអាចទស្សនានូវរថយន្ត Ram និង Jeep សេរ៊ីថ្មីចុងក្រោយបានដោយផ្ទាល់ ដោយមាននូវម៉ូឌែលកំពូលជាច្រើនដូចជា អធិរាជ Off-raod Ram Rebel 1500 ២០២២, Ram Longhorn ២០២២ និងរថយន្ត Jeep Ultimate Rubicon ២០២២ រួមទាំងការសម្តែងយ៉ាងពិសេសសម្រាប់បងប្អូនផងដែរ។ នៅក្នុងនោះផងដែរ នៅខាងក្រោមនេះជាលក្ខណៈពិសេស សំខាន់ៗរបស់រថយន្តដែលមានដូចជា៖

រថយន្ត Ram Rebel 1500 សេរ៊ីឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ និងប៉ុងពីរ កាពីតាស។ 

បន្ថែមពីនេះ​ រថយន្តនេះ បានភ្ជាប់មកជាមួយលក្ខណៈពិសេសបន្ថែមដូចជា ចង្កៀងមុខប្រើប្រាស់គុជ ប្រភេទ LED ផ្តល់នូវពន្លឺភ្លឺច្បាស់ល្អ, អំពូលបំភ្លឺពេលថ្ងៃ និងស្តុបក្រោយប្រភេទ LED, ប្រព័ន្ធបញ្ឆេះម៉ាស៊ីនរថយន្តពីចម្ងាយ, អេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ ១២អ៊ីញ ភ្ជាប់ដោយមុខងារ Bluetooth, Ucconct 5, Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងដ៏ទំនើបប្រភេទ Harman Kardon ចំនួន ១៩គ្រាប់។

រួមជាមួយ កាំម៉េរាជំនួយផ្នែកខាងក្រោយ, សេនស័រជំនួយមុខ-ក្រោយចំនួន ១០គ្រាប់, ប្រព័ន្ធផ្តល់សញ្ញាពីឧបសគ្គផ្នែកជំហៀង, ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត, ប្រព័ន្ធទប់លំនឹងរថយន្តលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់, ប្រព័ន្ធជំនួយពេលចុះចំណោត Hill Decent និងប្រព័ន្ធកំណត់ល្បឿនថេរ Cruise Control System។

Jeep Ultimate Rubicon សេរ៊ីឆ្នាំ២០២២ ជារថយន្តប្រភេទ SUV ពូកែ Off-road ដោយបានភ្ជាប់មកនូវលក្ខណៈពិសេសដូចជា ដំបូលខាងលើអាចធ្វើការដោះចេញបានដោយដៃ, ចង្កៀងមុខប្រើប្រាស់គុជ ប្រភេទ LED ផ្តល់នូវពន្លឺភ្លឺច្បាស់ អមដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងស្តុបក្រោយក៏ជាប្រភេទ LED, អេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ ៨,៤អ៊ីញ ភ្ជាប់ដោយមុខងារ Bluetooth, Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងដ៏ទំនើបចំនួន ៩គ្រាប់។

បន្ថែមជាមួយប្រព័ន្ធជំនួយការបើកបរដូចជា កាំម៉េរាជំនួយមុខ-ក្រោយ, សេនស័រចំនួន ៤គ្រាប់, ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត, ប្រព័ន្ធផ្តល់សញ្ញាពីឧបសគ្គផ្នែកជំហៀង, ប្រព័ន្ធជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធទប់លំនឹងរថយន្តលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់, ប្រព័ន្ធជំនួយពេលចុះពីចំណោត Hill Decent, ប្រព័ន្ធកំណត់ល្បឿនថេរ និងប្រព័ន្ធផ្តល់ពត៌មានពីឧបសគ្គដល់អ្នកបើកបរ Full speed collision Warning Plus

រថយន្ត Jeep Ultimate Rubicon សេរ៊ីឆ្នាំ២០២២ បំពាក់ដោយម៉ាស៊ីន Turbo ចំណុះ ២,០លីត្រ V4 ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប៉ុងពីរ កាពីតាស។

សូមបញ្ចាក់ផងដែរថា ក្រៅពីកំពូលម៉ូឌែលរថយន្តដែលបានលើកឡើងនៅខាងលើនេះ ក៏មានម៉ូឌែលរថយន្តជាច្រើនបន្ថែមទៀតដែលមានវត្តមានក្នុងកម្មវិធីតាំងបង្ហាញនេះ ដូច្នេះបងប្អូនអាចអញ្ជើញទៅទស្សនាបានដោយផ្ទាល់នៃការតាំងបង្ហាញនេះ ដោយចាប់ពីថ្ងៃទី០២ នេះរហូតដល់ថ្ងៃទី ៤នេះ ឬព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ: 095 666 912 ឬទំព័រផ្លូវការ Ram Truck Cambodia និង Jeep Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru បញ្ចេញវីដេអូ Teaser នៃរថយន្តស៊េរីថ្មីរបស់ខ្លួន មុនពេលបង្ហាញខ្លួនជាផ្លូវការ (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់​បញ្ចេញនៅវីដេអូ Teaser នៃរថយន្ត​ប្រភេទ Crossover ថ្មី មុន​ការ​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។

យោងតាមវីដេអូ teaser មិនបង្ហាញច្រើនទេ ប៉ុន្តែបានបង្ហាញនៅចង្កៀងមុខ LEDs រាងស្លីមរចនាយ៉ាងលេចធ្លោត្រូវបានភ្ជាប់ដោយរបារនៅប៉ាណាមុខ អំពូលកាត់អ័ព្ទរាងមូល និងចង្កៀង​ក្រោយ​រាង​អក្សរ C ជាដើម។ ជាមួយគ្នានេះ រថយន្តនេះត្រូវគេប៉ាន់ស្មានថាវាអាចជា Crosstrek ដែលបានរចនាឡើងវិញ។

មានគេដឹងតិចតួចអំពីម៉ូដែលនៅចំណុចនេះ ប៉ុន្តែ Crosstrek / XV បច្ចុប្បន្នត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធី Geneva Motor Show ឆ្នាំ ២០១៧ និងបានកែមុខមាត់ថ្មីសម្រាប់ម៉ូដែលឆ្នាំ ២០២១ ។ ខណៈពេលដែលវាមិនចាស់ខ្លាំង Crosstrek គឺជាគំរូដ៏សំខាន់សម្រាប់ Subaru ខណៈដែលក្រុមហ៊ុនបានលក់ ១២៧ ៤៦៦ គ្រឿងនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។

ខណៈពេលដែលគេមិនទាន់ប្រាកដថាម៉ូដែលនេះពិតជា Crosstrek ថ្មីក៏ដោយ រថយន្តបច្ចុប្បន្នមានម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង​​ អាចផលិតកម្លាំងបាន ១៥២ សេះ និងកម្លាំងរមួល ១៩៦ ញ៉ូតុនម៉ែត្រ ។ បន្ថែមពីនេះ អតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៨២ សេះ និងកម្លាំងរមួល ២៣៨ ញ៉ូតុនម៉ែត្រ។

មិនតែប៉ុណ្ណោះ Subaru ក៏ផ្តល់ជូនផងដែរនៅម៉ាស៊ីន Plug-in Hybrid ដែលមានម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយទំហំ ៨,៨ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ១៤៨ សេះ និងអាចបើកបរបានចម្ងាយ ២៧ គីឡូម៉ែត្រដោយថាមពលអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ចង់កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាប ជាមួយប្រព័ន្ធ EyeSight System ជំនាន់ថ្មីនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានកំពុងធ្វើការអភិវឌ្ឍប្រព័ន្ធជំនួយអ្នកបើកបរ EyeSight driver assist system អោយកាន់តែប្រសើរឡើង។ ប្រព័ន្ធថ្មីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ចាប់ពីឆ្នាំ ២០២៥ ហើយត្រូវបានកំណត់ដោយប្រព័ន្ធ AI (artificial intelligence ) នឹងបង្កើតឡើងនៅលើប្រព័ន្ធកាំមេរ៉ា existing stereo camera system របស់ក្រុមហ៊ុន Subaru នៅ Subaru Lab ដែលជាមជ្ឈមណ្ឌល AI development center ទីក្រុង tokyo ប្រទេសជប៉ុន។

ខណៈពេលដែលថ្មីៗនេះនិយាយអំពីប្រព័ន្ធ EyeSight នាយក Subaru Lab និងអ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ Eiji Shibata បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តនេះមិនផ្តោតលើការបើកបរដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាជាងធ្វើឲ្យប្រសើរនៅប្រព័ន្ធសុវត្ថិភាព។ លោក Shibata បានកត់សម្គាល់ថា “វិធីសាស្រ្តរបស់ Subaru គឺជាវិធីកាត់បន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មកត្រឹមសូន្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាជាងផ្តោតលើការបើកបរដោយស្វ័យប្រវតិ្ត” ។

ជាមួយគ្នានេះ លោក Saito បានប្រាប់គេហទំព័រ Auto News ថា ការប្រើប្រាស់កាមេរ៉ា stereo មានអត្ថប្រយោជន៍យ៉ាងធំធេងទាក់ទងនឹងប្រព័ន្ធ AI។ ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបន្តវិធីសាស្រ្តដំណោះស្រាយច្រើន ហើយប្រើរ៉ាដា កាំមេរ៉ា monocular និង lidar ជាដើម ប៉ុន្តែ​កាំមេរ៉ា​ stereo ​មាន​សមត្ថភាព​ធ្វើ​អ្វី​ដែល​បច្ចេកវិទ្យា​ទាំង​បី​នេះ​អាច​ធ្វើបានបញ្ចូលគ្នា។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Subaru ក៏មានគម្រោងបង្ហាញនៅមុខងារចតរថយន្ដដោយស្វ័យប្រវតិ្តថ្មីនៅក្នុងប្រព័ន្ធ EyeSight system ជំនាន់ក្រោយរបស់ខ្លួនផងដែរ។ ព័ត៌មានលម្អិតអំពីគម្រោង EyeSight របស់ក្រុមហ៊ុន Subaru កើតឡើងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនបានបង្ហើបថា ខ្លួនបាននាំចេញរថយន្តជាង ៥ ០០០ ០០០ គ្រឿងដែលបំពាក់ដោយប្រព័ន្ធនេះ។ ប្រព័ន្ធនេះត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ ២០០៨ ហើយឥឡូវនេះត្រូវបានបំពាក់ដល់ទៅ ៩១% នៃរថយន្ត Subaru ទាំងអស់ដែលបានលក់នៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ5X អាចនឹងជា​រថយន្តអគ្គិសនី ប្រភេទ SUV ខ្នាតធំ​ថ្មី​របស់ Toyota ​នៅ​ពេល​អនាគត

[បរទេស] រថយន្តអគ្គិសនី Toyota bZ5X ត្រូវបានរំពឹងថាអាច​ក្លាយ​ជា​រថយន្តប្រភេទ SUV ខ្នាតធំ​ថ្មី​របស់​ម៉ាក TOYOTA ក្រោម​ស៊េរី bZ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota កំពុងបានបញ្ចេញរថយន្តអគ្គិសនីជាច្រើនប្រភេទជាបណ្តើរៗក្រោមស៊េរី bZ។

គួរបញ្ជាក់ផងដែរថា​សម្រាប់ព័ត៌មានលម្អិតគ្រាន់តែជាការរំពឹងទុកសម្រាប់ Toyota bZ5X ប៉ុណ្ណោះ ដោយរូបរាងទាំងមូលមិនខុសពីរថយន្តអគ្គិសនី bZ4X នោះទេ ប៉ុន្តែវាមានរូបរាងបែបស្ព័រ កាន់តែទាក់ទាញជាមួយនឹងការរចនាដ៏ប្រណិត នឹង​ត្រូវ​បាន​បំពាក់​ដោយ​ម៉ូទ័រ​អគ្គិសនី​ពីរ​ដែល​អាច​ផលិត​កម្លាំង​បាន​ជាង ៥២២ សេះ ប្រព័ន្ធ​បើកបរ​ប៉ុង២ វិលទាំងអស់ និងអាចរបើកបរបានចម្ងាយយ៉ាងហោចណាស់ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ជាមួយគ្នានេះ Toyota នឹងផ្តល់ជូនរថយន្តអគ្គិសនីច្រើនជាង ១៥ ម៉ូដែលនៅឆ្នាំ ២០២៥ នៅលើស៊េរី bZ ហើយ Toyota មានទំនុកចិត្តថាជាង ៧០ ម៉ូដែលនឹងប្រើថាមពលអគ្គិសនី រួមទាំង BEV, PHEV ហើយយើងទំនងជាមានរថយន្តភីកអាប់ Plug-in Hybrid និងអគ្គិសនីមកដល់ឆាប់ៗនេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota បានដាក់ពាក្យស្នើសុំពាណិជ្ជសញ្ញាច្រើនជាង ១៣ នៅក្នុង EUIPO (European Union Intellectual Property Office) ដែលជាការិយាល័យកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុបកាលពីឆ្នាំមុន បង្ហាញពីចេតនានៃការជំរុញស៊េរី bZ ទៅជារថយន្តអគ្គិសនីទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Honda VE-1 ២០២៣ តម្លៃចាប់ពី ២ មុឺនដុល្លារជាង មានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Honda VE-1 ស៊េរីឆ្នាំ ២០២៣ ដែលមាន ៧ ម៉ូដែល សម្រាប់ជ្រើសរើស រួមទាំង Magic Night Edition និង Magic Night Deluxe Edition ជាមួយតម្លៃលក់ចាប់ពី ២៣ ១០៣ ដុល្លារ ដល់ ២៧ ០២៧ ដុល្លារមានលក់សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ ។

រថយន្ត Honda VE-1 ស៊េរីឆ្នាំ ២០២៣ មានប្រវែងតួខ្លួនសរុប ៤ ៣១៧ ម.ម ទទឺង ១ ៧៨៩ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម។ ចំពោះការរចនាវិញ រថយន្តនេះបានភ្ជាប់មកជាមួយការកែលម្អការរចនាមួយចំនួន ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត អបដោយចង្កៀងមុខប្រភេទ Full LED ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបជាមួយនឹងសំបកកង់ប្រភេទ Michelin Primacy 4 Haoyue ។

ចូលទៅកាន់ផ្នែខាងក្នុងត្រូវបានតុបតែងជាមួយពណ៌ថ្មី កុងទ័រព័ត៌មាន Full LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ , កន្លែងសាកថ្មឥតខ្សែនិងចង្កិះលេខ Shift Knob ថ្មី ។ លើសពីនេះ ប្រព័ន្ធ WOW STATION ក៏បន្ថែមមុខងារដូចជាការស្វែងរករថយន្តពីចម្ងាយ, ការបើក/បិទសោ និងការបញ្ជាម៉ាស៊ីនត្រជាក់ពីចម្ងាយ, កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន ៦ ទិសដៅ និងដំបូលបើកបែប Panoramic sunroof។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៦៣ សេះ និងកម្លាំងរមួល ២៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយលីចូមទំហំ ៦១,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រ ដល់ ៤៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងមានមុខងារសាកថ្មល្បឿនលឿន ដែលអាចសាកពី ៣០% ដល់ ៨០% ត្រឹមរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បញ្ចេញរូបភាពប៉ាតង់របស់រថយន្ត BMW XM ២០២៣ ថ្មី គ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញនៅរូបភាពប៉ាតង់របស់រថយន្ត BMW XM ស៊េរីឆ្នាំ ២០២៣ ថ្មី ដែលមានលក្ខណៈស្រដៀងទៅនឹងគំរូរថយន្ត BMW XM ដែលត្រូវបានដាក់បង្ហាញនៅចុងឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិត និងដាក់លក់ក្នុងពេលឆាប់ៗនេះ។

រូបភាពនេះត្រូវបានបញ្ចេញនៅលើគេហទំព័រ iXForums មានការរចនាផ្នែកខាងមុខនៅតែរក្សាអត្តសញ្ញាណនៃ BMW និងស្រដៀងទៅនឹងរថយន្ត BMW 7 Series ថ្មី។ ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមានរន្ធខ្យល់ និងរបាំងការពារភុក។ ខណៈនៅផ្នែកខាងក្រោយមានបំពាក់ជាមួយបំពង់ស៊ីមាំងចំនួន ៤ និងចង្កៀងក្រោយរាងទ្រវែង។

ក្នុងនោះ ក្រុមហ៊ុន BMW បាន​និយាយ​ថា រថយន្ត BMW XM ប្រភេទ Crossover នេះ​នឹង​បំពាក់​ម៉ាស៊ីន V8 ដែល​ទើប​នឹង​ផលិត​ថ្មី ព្រម​ទាំង​កម្លាំង​ម៉ាស៊ីន Plug-in Hybrid ដែល​មានកម្លាំង​សរុប ៦៤៤ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៨០ គីឡូម៉ែត្រដោយប្រើប្រព័ន្ធអគ្គិសនីសុទ្ធ។

ចំណុចលេចធ្លោផ្សេងទៀតរួមមានប្រព័ន្ធ Adaptive M Professional suspension, ប្រព័ន្ធ electromechanical ជាមួយនឹងបច្ចេកវិទ្យា 48-volt technology និង Integral Active Steering ។ អតិថិជនក៏អាចជ្រើសប្រព័ន្ធហ្វ្រាំង M braking system ក៏ដូចជាជម្រើសថាសកង់ M ដែលមានទំហំរហូតដល់ ២៣ អ៊ីញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនឡានអគ្គិសនីបើកបានដល់ចម្ងាយជិត ៥០០គីឡូម៉ែត្រ កើនឡើងគុណនឹងបីនៅអាមេរិក

[ទីផ្សារបរទេស] រយៈចម្ងាយបើកបរតែងត្រូវបានមើលឃើញថាជា​ចំណុចសំខាន់​មួយ​សម្រាប់​រថយន្ត​អគ្គិសនី ជា​ពិសេស​នៅ​អំឡុង​ពេលដែល​រថយន្តនេះ​មិនទាន់មានច្រើនសម្បូរបែប ប៉ុន្តែការផ្លាស់ប្ដូរបានកើតមានឡើងយ៉ាងឆាប់រហ័សជាមួយ​រថយន្ត​អគ្គិសនី។

មន្ទីរថាមពល​នៃ​ការិល័យ​បច្ចេកវិទ្យារថយន្តរបស់អាមេរិក បានកត់បញ្ជាក់​ថា​ចំនួន​រថយន្ត​អគ្គិសនីដែលបើកបរបាន​ឆ្ងាយ​លើ​ទីផ្សារ​សហរដ្ឋអាមេរិកបានកើនឡើងគួរកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រថយន្តដំបូងគេដែលមានចម្ងាយបើកបរដល់ ៣០០ម៉ាយ (ប្រមាណ ៤៨៣គ.ម) បាន​បង្ហាញ​វត្តមាន​ក្នុងទីផ្សារកាលពី​ប៉ុន្មាន​ឆ្នាំ​មុន ក្នុង​នាមជារថយន្តស៊េរីឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក មានរថយន្តអគ្គិសនីបើកបានចម្ងាយ ៣០០ម៉ាយ បង្ហាញវត្តមានជា​ហូហែរ​ ដោយសម្រាប់ស៊េរីឆ្នាំ២០២២ គេឃើញមានរថយន្តនេះឡើងដល់ ១៤ម៉ូដែល។ នេះជាការកើនឡើងគុណនឹងបី បើធៀបនឹងចំនួនកាលពីឆ្នាំ២០២១ ហើយ​វាអាចនឹងបន្តបង្ហាញវត្តមានបន្ថែមទៀតផងដែរ សម្រាប់ឆ្នាំ២០២២នេះ។

សម្លឹងទៅស៊េរឆ្នាំ២០២៣ គេរំពឹងថានឹងមានរថយន្តអគ្គិសនីបើកបានចម្ងាយ ៣០០ម៉ាយ មិនតិចជាង ២០ម៉ូដែលឡើយ​ ដែល​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារនៅសហរដ្ឋអាមេរិក។

គិតត្រឹម​ពេល​នេះ​​រថយន្តអគ្គិសនីសុទ្ធស៊េរីឆ្នាំ​២០២២ ដែលបើកបានចម្ងាយ ៣០០ម៉ាយ មាន​មកពី​ក្រុមហ៊ុន​ចំនួន​៧ ដោយ​មាន​ដូច​ជា​
BMW iX, BMW i4, Ford F-150 Lightning, Ford Mustang Mach-E, GMC Hummer EV, Hyundai Ioniq 5, Kia EV6, Lucid Air, Mercedes-Benz EQS, Rivian R1S, Rivian R1T, Tesla Model S, Tesla Model X, Tesla Model 3 និង Tesla Model Y៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Type R ស៊េរីឆ្នាំ២០២៣ លក់នៅអាមេរិក អាចផលិតកម្លាំងបាន ៣១៥សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានបង្ហាញចេញលក្ខណៈសម្បត្តិរបស់ Civic Type R ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ​សម្រាប់​ទីផ្សារ​អាមេរិកខាងជើង ដោយ​រថយន្តស៊េរីថ្មីនេះនឹងអាចផលិតកម្លាំងជាងស៊េរីបច្ចុប្បន្នបានចំនួន ៩សេះ។

ដោយប្រើប្រាស់ម៉ាស៊ីន K20C1 របស់ Honda ដែលជាប្រភេទ Turbocharged ៤ស៊ីឡាំង រថយន្ត Civic Type R ស៊េរី​ថ្មី​អាចផលិតកម្លាំងបាន ៣១៥សេះ និងមានកម្លាំងបង្វិលចន្លោះពី ២៦០០ ទៅ ៤០០០​ជុំក្នុងមួយនាទី ដែលធ្វើ​ឲ្យរថយន្តនេះ​ក្លាយ​ជា​រថយន្ត​កម្លាំងខ្លាំងជាងគេរបស់ Honda សម្រាប់ទីផ្សារអាមេរិក។

ព្រោះតែប្រើប្រាស់គ្រោងឆ្អឹងរបស់ Civic Hatchback ជំនាន់ទី១១ ហេតុនេះហើយ Civic Type R ស៊េរី​ថ្មី​មាន​ប្រវែង​ពី​កង់​មុខទៅកង់​ក្រោយវែងជាងមុន ៣,៥ស.ម ខណៈដែលកង់រថយន្ត​ស្ថិតនៅចម្ងាយឆ្ងាយពីគ្នាជាងមុន ២,៥ស.មសម្រាប់ផ្នែក​ខាង​មុខ និងផ្នែកខាងក្រោយវែងជាងមុន ១,៩ស.ម។

ពេលចេញលក់ អតិថិជនៅអាមេរិក នឹងមានជម្រើសពណ៌ចំនួនប្រាំឲ្យជ្រើសរើសសម្រាប់រថយន្តស៊េរីឆ្នាំ២០២៣នេះ ដោយ​មាន​ដូច​ជា​ Championship White (ផ្ដាច់មុខសម្រាប់ Type R), Rallye Red, Boost Blue, Crystal Black Pearl និង​ Sonic Grey Pearl។

រថយន្តស៊េរីថ្មីនេះនឹងត្រូវផលិតនៅរោងចក្រ Yorii របស់ Honda ក្នុងប្រទេសជប៉ុន ប៉ុន្តែម៉ាស៊ីន​រថយន្ត​នឹង​ទទួលបាន​ការ​ផ្គត់ផ្គង់​ពី​រោង​ចក្រ Anna Engine របស់ Honda នៅ​ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។ ចំពោះតម្លៃវិញ នឹងត្រូវបង្ហាញពេលដែលរថយន្ត​នេះ​ជិត​ចេញ​លក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+