ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យាថ្មី នឹងជួយបញ្ជាក់ច្បាស់លាស់ពីចម្ងាយ​ពិតប្រាកដរបស់​ភាគរយអាគុយ EV ​ដែលនៅសល់

ប្រសិនបើអ្នកកំពុងបើកបររថយន្តអគ្គិសនី  ក្នុងក្រុង ឬតាមខេត្ត ហើយឃើញថាមពលអាគុយសល់ ៤០% ហើយ​ក្នុងកុងទ័ររថយន្តនោះ នឹងបញ្ជាក់អំពីចម្ងាយដែលអាចបន្តបើកបាន។ ប៉ុន្តែការវាស់វែងនេះ នៅតែមិនទាន់ត្រឹមត្រូវនៅឡើយ ព្រោះតាមបណ្តោយផ្លូវអាចនឹងជួបស្ថានភាពផ្សេងៗ ដែលធ្វើឲ្យចម្ងាយផ្លូវត្រូវកាត់បន្ថយទៀត។

ដើម្បីបង្កើនភាពជឿជាក់​លើចម្ងាយផ្លូវនៃថាមពលអាគុយដែលនៅសល់ ក្រុមវិស្វករ​នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បាន​អភិវឌ្ឍបច្ចេកវិទ្យាវាស់វែងថ្មីមួយ ហៅថា ‘State of Mission (SOM)’។ វាត្រូវបានរចនា​ ដើម្បីឆ្លើយតបនឹង​សំណួរថា “តើអាគុយនេះ ក្នុងស្ថានភាពវាបែបនេះ តើវាអាចបើកដល់គោលដៅដោយជោគជ័យឬទេ?”

SOM នឹងប្រើប្រាស់​ទាំងទិន្នន័យអាគុយ និងកត្តាជាក់ស្តែងដូចជា គំរូចរាចរណ៍ ការប្រែប្រួលរយ:កម្ពស់ ឬសីតុណ្ហភាពនៅជុំវិញ ដើម្បីបង្កើតពេលវេលាជាក់លាក់ និងការព្យាករកាន់តែច្បាស់លាស់។ ចំពោះដំណើរការលម្អិតនៃប្រព័ន្ធ SOM ត្រូវបានផ្សព្វផ្សាយ​ក្នុងព្រឹត្តបត្រ iScience។

បើទោះបីជាកំពុងស្ថិតក្រោមការអភិវឌ្ឍយ៉ាងណាក្តី ក្រុមវិស្វករ បានអះអាងថា ប្រព័ន្ធ SOM នេះ នឹង​ប្រែក្លាយទិន្នន័យអាគុយ សម្រាប់ការសម្រេចចិត្ត ការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព ភាពជឿជាក់ និងផែនការសម្រាប់​ការដាក់បញ្ចូល​គ្នានៅក្នុងយានយន្ត ឬដ្រូន នាពេលអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គីសនី Rivian R2 នឹងត្រូវដាក់លក់នៅឆ្នាំក្រោយ យោងតាមបញ្ជាក់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន

យោងតាមការនាយកប្រតិបត្តិក្រុមហ៊ុន Rivian លោក RJ Scaringe រថយន្តអគ្គិសនី Rivian R2 នឹងដាកលក់ជាផ្លូវការនៅឆ្នាំ ២០២៦។ សម្រាប់រថយន្ដ R2 ត្រូវបានរំពឹងថានឹងក្លាយជាគន្លឹះសំខាន់ សម្រាប់ការបង្កើនបរិមាណការលក់របស់ក្រុមហ៊ុន Rivian។ ចំពោះរថយន្ដម៉ូឌែល R3 និង R3X វិញ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមផលិតបន្ទាប់ពីដំណើរការផលិតរថយន្ត R2 មានភាពនឹងនរ។

Rivian's CEO explains why he got a Ph.D. — and why he chose MIT over Stanford | Business Insiderយ៉ាងមិញលោក Scaringe បានសង្កត់ធ្ងន់ថា រថយន្ត R2 នឹងត្រូវផលិតដំបូងនៅក្នុងរោងចក្របច្ចុប្បន្នរបស់ក្រុមហ៊ុននៅទីក្រុង Normal រដ្ឋ Illinois។ ការធ្វើបែបនេះដើម្បីបង្កើនល្បឿននៃការផលិត ដោយសារក្រុមហ៊ុនបានពន្យារពេលការសាងសង់រោងចក្រថ្មីនៅរដ្ឋ Georgia ដើម្បីសន្សំសំចៃដើមទុន និងកាត់បន្ថយការចំណាយលើការវិនិយោគ។ ប៉ុន្តែបើតាមរយៈការប្រើប្រាស់រោងចក្រដែលមានស្រាប់ រថយន្ត R2 នឹងអាចចេញលក់លឿនជាងមុន ដោយមិនចាំបាច់រង់ចាំរោងចក្រថ្មីបញ្ចប់ការសាងសង់នោះទេ។

2026 rivian r2ក្រុមហ៊ុន Rivian បានដាក់ពង្រាយរថយន្ត R2 រាប់រយគ្រឿងដែលត្រៀមផលិតជាស្ថាពរ (production-intent) សម្រាប់ការធ្វើតេស្ដចុងក្រោយ។ ក្រុមហ៊ុនបានប្រកាសថា រថយន្ត R2 របស់ខ្លួនកំពុងស្ថិតក្រោមការធ្វើតេស្តផ្លូវដ៏ទូលំទូលាយ ដោយបានផលិតរាប់រយគ្រឿង ត្រៀមចេញលក់ជាស្ថាពរ។ រថយន្តទាំងនេះគឺជាផ្នែកមួយនៃដំណាក់កាលអភិវឌ្ឍន៍ចុងក្រោយ មុនពេលចាប់ផ្តើមការផលិតទ្រង់ទ្រាយធំជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនខុសពី BYD ឡើយ! Toyota ក៏អាចនឹងបញ្ចេញប្រព័ន្ធដ្រូនសម្រាប់រថយន្តរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ

ដើម្បីបង្ហាញពីចក្ខុវិស័យថ្មីរបស់ខ្លួនទៅក្នុងវិស័យបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor បានប្រកាសបង្ហាញចេញនូវគម្រោងថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេអភិវឌ្ឍនូវប្រព័ន្ធដ្រូន សម្រាប់ជំនួយដល់ការបើកបររបស់រថយន្ត។

ក្នុងនោះ បើនិយាយពីលក្ខណៈពិសេសរបស់ប្រព័ន្ធដ្រូននេះវិញ គឺដំណើរការដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI និងកម្មវិធីនៅលើរថយន្ត សម្រាប់ការប្រើប្រាស់ដើម្បីតាមដានសកម្មភាពរបស់រថយន្តក្នុងអំឡុងពេលបើកបរ និងប្រើចាំបាច់សម្រាប់ពេលជួបឧបសគ្គនៅពេលអាសន្ន។

លើសពីនេះ វាក៏អាចប្រើក្នុងការថតសកម្មភាពជាប្រភេទវីដេអូបានផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ជាថ្ងៃប្រកាសចេញវិញ គឺមិនទាន់បង្ហាញចេញនូវឡើយទេ ប៉ុន្តែកំពុងស្ថិតនៅក្នុងការស្រាវជ្រាវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Tesla បញ្ចេញរថយន្តធូរថ្លៃហើយ ដែលមានតម្លៃក្រោម ៤ម៉ឺនដុល្លារ

បន្ទាប់ពីការទន្ទឹងរង់ចាំដ៏យូរ នៅទីបំផុត​ក្រុមហ៊ុន Tesla បានបញ្ចេញរថយន្តអគ្គិសនីធូរថ្លៃជាផ្លូវការហើយ ចំនួន២ម៉ូឌែលដែលជា option Standard គឺ Model 3 មានតម្លៃចាប់ពី ៣៦ ៩៩០ដុល្លារ និង Model Y មានតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ។

ការបញ្ចេញរថយន្តតម្លៃធូរថ្លៃបែបនេះ ដើម្បីអាចប្រកួតប្រជែងជាមួយ​រថយន្តអគ្គិសនី​របស់ចិន។ ប៉ុន្តែ Tesla ក៏បានដកមុខងារសំខាន់ៗមួយចំនួនចេញផងដែរ ដើម្បីអាចដាក់លក់​ក្នុងតម្លៃនេះបាន ជាពិសេសមុខងារ ចូលគន្លងកណ្តាល (Lane Centering) របស់​ប្រព័ន្ធ Autopilot។ ទន្ទឹមនេះ មុខងារចាក់វិទ្យុ ក៏ត្រូវបានដកចេញផងដែរ។

រថយន្ត option Standard ថ្មីទាំង២នេះ ក៏បានចេញមកជាមួយការផ្លាស់ប្តូរជាច្រើនផងដែរ ដូចជា មិនមានអំពូល lightbar មុខក្រោយ រង្វង់កង់ ១៨អ៊ីង speaker តិចជាងមុន និងមិនមានភ្លើង Ambient lightning នោះទេ។ ជាមួយគ្នានេះ វាក៏មិនមានអេក្រង់​ផ្នែកខាងក្រោយ ចម្ងាយបើកបរបានជាង ៥០០គីឡូម៉ែត្រ ជាមួយទំហំអាគុយ ៦៩គីឡូវ៉ាត់ម៉ោង។ ទោះជាយ៉ាងណា វាក៏មានបំពាក់អេក្រង់ថាច់ស្រ្គីន ទំហំ ១៥,៤អ៊ីង នៅចំកណ្តាល ដែលប្រើសម្រាប់​ជាកុងទ័រឌីជីល និងជាអេក្រង់​កម្សាន្ត។

គួររំលឹកថា Tesla ធ្លាប់មានគម្រោង​ផលិតរថយន្ត​ធូរថ្លៃជាងនេះទៅទៀត ដោយមានចាប់ពីតម្លៃ ២៥ ០០០ដុល្លារឡើងទៅ ហើយពេលនោះគ្រោងដាក់លើរថយន្ត Model 2 ចូលក្នុងទីផ្សាររថយន្តអគ្គិសនី ប៉ុន្តែក្រោយមក ត្រូវបានអាក់ខានវិញ។

ទិន្នន័យក្នុងឆ្នាំ​២០២៥នេះ គិតពីដើមឆ្នាំដល់ត្រីមាសទី៣ ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុន BYD គឺមានចំនួនដល់ទៅ ១,៦០៥៩លានគ្រឿង ចំណែក Tesla វិញ គឺមានចំនួនត្រឹមតែ ១,២១៧៩លានគ្រឿងប៉ុណ្ណោះ ខណៈចំនួននេះគឺមានធ្វើឲ្យការលក់រថយន្តអគ្គិសនីសុទ្ធរបស់ BYD លើស Tesla ប្រមាណដល់ទៅ ៣៨៨ ០០០គ្រឿងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្រូវការបច្ចេកវិទ្យាខ្ពស់! Volkswagen នឹងបញ្ចូលនូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ XNGP របស់ Xpeng ទៅក្នុងរថយន្តអគ្គិសនីរបស់ខ្លួន

ស្របពេលដែលតម្រូវការទីផ្សារជុំវិញពិភពលោកកំពុងមានតម្រូវការខ្ពស់ទៅលើផ្នែកបច្ចេកវិទ្យា ពេលនេះ ក្រុមហ៊ុន Volkswagen បានសម្រេចបញ្ចូលនូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ XNGP របស់ក្រុមហ៊ុនចិន Xpeng ទៅក្នុងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនហើយ ដោយក្នុងនោះ នឹងដាក់ឲដំណើរការជាផ្លូវការចាប់ពីឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងនោះ សម្រាប់រថយន្តដំបូងគេដែលនឹងទទួលបាននូវបច្ចេកវិទ្យានេះ គឺជារថយន្ត SUV ម៉ូឌែលថ្មីដែលសហការបង្កើតឡើងជាមួយក្រុមហ៊ុន Xpeng ដោយប្រើប្រាស់នូវគ្រោងឆ្អឹង China Electronic Architecture (CEA) ។

ជាមួយគ្នានេះ ក្រុមហ៊ុន Volkswagen ផ្ទាល់ ក៏នឹងវិនិយោគនូវទឹកប្រាក់ ៧៧០លានដុល្លារ ទៅក្នុងក្រុមហ៊ុន Xpeng ដើម្បីទទួលបាននូវភាគហ៊ុន និងផលិតនូវរថយន្ត EV ថ្មីចំនួន ២ម៉ូឌែលផ្សេងទៀតផងដែរ ខណៈការចេញលក់វិញ នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៦។

លើសពីនេះ ក្រុមហ៊ុន Xpeng ក៏នឹងផ្គត់ផ្គង់នូវបន្ទះឈីប Turing AI ADAS របស់ខ្លួនសម្រាប់ក្រុមហ៊ុន Volkswagen ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជិះ EV មិនខ្វល់ប្តូរប្រេងម៉ាស៊ីន តែប្រេង និងទឹកផ្សេងៗនៅតែត្រូវផ្លាស់ប្តូរដូចឡានសាំងដែរ

ការថែទាំរថយន្តអគ្គិសនី គឺចំណាយតិចជាងរថយន្តចំហេះក្នុង ដោយសារវាមានគ្រឿងបង្គុំតិចជាង។ រថយន្តចំហេះក្នុងគឺប្រើម៉ាស៊ីន ដែលមានគ្រឿងបង្គុំច្រើន និងតម្រូវឲ្យមានការផ្លាស់ប្តូរប្រេងម៉ាស៊ីនទៀងទាត់ ខុសពីរថយន្តអគ្គិសនី ដែលមិនចាំបាច់​ត្រូវប្តូរប្រេងនេះឡើយ។

យ៉ាងណាមិញ សម្រាប់​ប្រេង និងទឹកផ្សេងៗ ក្នុងរថយន្តអគ្គិសនី គឺតម្រូវឲ្យមានការផ្លាស់ប្តូរទៀតទាត់ដូចរថយន្តចំហេះក្នុងដែរ រួមមានដូចខាងក្រោម:

  • ប្រេងប្រអប់លេខ

ប្រេងនេះ​ មានតួនាទីសំខាន់ណាស់​ក្នុងការរំអិលកាត់បន្ថយការកកិត និងរក្សាកម្តៅរបស់ប្រអប់លេខ ដោយសារតែរថយន្តអគ្គិសនី មានកម្លាំងបង្វិលខ្ពស់​ក្នុងល្បឿនទាប។

  • ប្រេងហ្វ្រាំង

រថយន្តអគ្គិសនី​ប្រើប្រព័ន្ធហ្វ្រាំងដូចតែគ្នាទេ គ្រាន់តែភាគច្រើនវាបន្ថែមមុខងារជាន់ហ្វ្រាំងសាកថាមពលឡើងវិញ (Regenerative Braking)។ យ៉ាងណាមិញ វាតម្រូវឲ្យមានការផ្លាស់ប្តូរប្រេងហ្វ្រាំងដូចគ្នា តាមការប្រើប្រាស់ជាក់ស្តែង ឬតាមការកំណត់​ចំនួនគីឡូជាដើម។

  • ទឹកស្អំ

សម្រាប់រថយន្តសាំង គឺត្រូវមានប្រេងម៉ាស៊ីន និងទឹកស្អំ ដើម្បីរក្សាកម្តៅម៉ាស៊ីន មិនឲ្យឡើងខ្លាំងជ្រុល។ ដោយឡែកសម្រាប់​រថយន្តអគ្គិសនី ទឹកស្អំ​គឺពិតជាមិនអាចខ្វះបានឡើយ​សម្រាប់​ស្អំអាគុយ។ ទឹកស្អំ មិនត្រឹមតែជួយការពារអាគុយ កុំឲ្យឡើងកម្តៅខ្លាំងប៉ុណ្ណោះទេ តែក៏ជួយបង្កើនអាយុកាលរបស់វាផងដែរ។

  • ទឹកបាញ់កញ្ចក់

ទាំងរថយន្តអគ្គិសនី និងរថយន្តសាំង គឺមានធុងទឹកបាញ់កញ្ចក់ដូចគ្នា ហើយវាងាយស្រួលពិនិត្យមើលណាស់ ដោយអ្នកគ្រាន់តែចាក់ទឹកសាប៊ូសម្រាប់បាញ់កញ្ចក់រថយន្តឲ្យពេញធុង ជាការស្រេច។

ក្រៅពីនេះ រថយន្តអគ្គិសនី ក៏តម្រូវឲ្យមានការផ្លាស់ប្តូរតម្រងម៉ាស៊ីនត្រជាក់ សំបកកង់ និងអាគុយ 12v ដូចរថយន្តសាំងទៅតាមស្ថានភាព និងអាយុកាលរបស់វាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CHANGAN DAY នាំអារម្មណ៍អតិថិនទទួលយកបទពិសោធថ្មីដូចនៅទីក្រុងឆុងឈីង ប្រទេសចិន

កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ នៅអគារតាំងបង្ហាញរថយន្តផ្លូវការ CHANGAN Cambodia  ដែលត្រូវបាននាំចូល និងចាយផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia  បានធ្វើការរៀបចំកម្មវិធីពិសេស CHANGAN DAY ដោយមានការតុបតែងទិដ្ឋភាពទូទៅដូចទៅនឹងទីក្រុងឆុងឈីង ប្រទេសចិន ជាទឹកដីកំណើតរបស់ក្រុមហ៊ុនផលិតរថយន្ត CHANGAN អមជាមួយការសម្ដែងភ្លេងបែបប្រពៃណីរបស់ប្រទេសចិន ដើម្បីនាំអារម្មណ៍អតិថិជន ដែលបានអញ្ជើញចូលរួមជាច្រើន រួមទាំងអ្នកផលិតមាតិកា និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ឲ្យទទួលបានអារម្មណ៍ពិសេស ដូចកំពុងនៅទីក្រុងឆុងឈីង ប្រទេសចិន ផ្ទាល់តែម្ដង។

សម្រាប់កម្មវិធី CHANGAN DAY នេះ គឺបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនចំណងមិត្តភាពរវាងអតិថិជន ឲ្យតែកាន់តែមានភាពសិ្នទស្នាលបន្ថែមទៀត និងទទួលបានព័ត៍មានថ្មីៗពី Changan Cambodia ដោយនៅក្នុងនោះក៏មានការធ្វើបទបង្ហាញពីសំណាក់លោក ហៃ ពុទ្ធារតន៍ ប្រធានផ្នែកទីផ្សារ បានឡើងធ្វើបទបង្ហាញពីប្រវត្ដិរបស់ក្រុមហ៊ុន CHANGAN ដែលជាក្រុមហ៊ុនមានវ័យចំណាស់ និងចាក់គ្រិះយ៉ាងរឹងមាំក្នុងប្រទេសចិន មានប្រវត្តិជាង ១៦០ឆ្នាំមកហើយ។ បើនិយាយពីការឈានចូលក្នុងវិស័យយានយន្ដវិញ CHANGAN បានឈានជើងចូលក្នុងវិស័យមួយនេះ អស់រយៈពេល៤១ឆ្នាំ និងមានមូលដ្ឋានផលិតរថយន្ដ ចំនួន១៥កន្លែង។


មិនមែនល្បីឈ្មោះតែក្នុងប្រទេសចិនក្រុមហ៊ុន CHANGAN ក៏មានរោងចក្រផលិតរថយន្ដ និងម៉ាសុីនរថយន្ដ ចំនួន៣៥ រោងចក្រ នៅជុំវិញពិភពលោក។ ចំណែកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុនវិញ មានទីតាំងនៅទីក្រុង ចុងជីង, ប៉េជីង, ហើហ្វី, យូកូហាម៉ា ប្រទេសជប៉ុន, ទូរីន ប្រទេសអ៊ីតាលី, ប័រមីងហេម ចក្រអង់គ្លេស និងទីក្រុង ដេទ្រយ សហរដ្ឋអាមេរិក។


នៅពីក្រោយភាពជោគជ័យ ក្នុងវិស័យយានយន្ដរបស់ក្រុមហ៊ុន CHANGAN គឺមានក្រុមវិស្វករចំនួន ១២ ០០០នាក់ មកពី ១៨ប្រទេស មកពីប្រទេសផ្សេងគ្នា និងអ្នកជំនាញបច្ចេកទេសចំនួន ៥០០នាក់ ឈរនៅជួរមុខក្នុងវិស័យឧស្សាហកម្មរថយន្ដរបស់ប្រទេសចិន។


ក្រឡេកទៅមើលនៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន CHANGAN បានជាប់ឈ្មោះជារោងចក្រផលិតរថយន្ដកំពូលទាំង១០ នៅលើពិភពលោក នេះហើយជាសក្ខីភាពបង្ហាញថារថយន្ដ CHANGAN ពិតជារថយន្ដមួយត្រូវបានផលិតមកយ៉ាងយកចិត្តទុកដាក់ និងគិតគូរពីសុវត្ថិភាពជាចំបង។ ជាក់ស្ដែងដូចជារថយន្ដ CHANGAN UNI-T ទទូលបានផ្កាយ៥ ក្នុងការធ្វើតេស្ដបុកប៉ះពីស្ថាប័ន C-NCAP។ សរុបមកនេះ អត្ដន័យក្នុងថ្ងៃ CHANGAN DAY គឺដើម្បីបង្ហាញពីប្រវត្តិអាជីវកម្មរបស់ក្រុមហ៊ុន CHANGAN ចែកជូនអតិថិជន អបជាមួយការរៀបចំតុបតែងកម្មវិធីបែបប្រពៃណីចិននៅទីក្រុងឆុងឈីង ប្រទេសចិន ធ្វើឲ្យអតិថិជនមានអារម្មណ៍ថាកំពុងតែនៅក្នុងប្រទេសចិនផ្ទាល់។



ងាកមកកាន់ក្រុមហ៊ុន CHANGAN ប្រចាំប្រទេសកម្ពុជា ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខដោយ RMA Cambodia កំពុងសាងទំនុកចិត្តបានយ៉ាងល្អជូនអតិថិជននៅប្រទេសកម្ពុជា។ ដើម្បីបំពេញតម្រូវការអតិថិជន ដែលស្រឡាញ់ប្រភេទរថយន្ដអគ្គិសនីលាយសាំង PHEV បច្ចុប្បន្នក្រុមហ៊ុន CHANGAN Cambodia បាននាំយករថយន្ដ CHANGAN Nevo Q05 ស៊េរីឆ្នាំ២០២៥ អាចបើកបរបាចម្ងាយរហូតដល់ ១ ២១៥គម ពេលប្រើអគ្គិសនីលាយសាំងស័ក្ដិសមបំផុត សម្រាប់បងប្អូន មានតម្រូវការប្រើប្រាស់ក្នុងក្រុងផង និងឡើងចុះខេត្តញឹកញាប់ផង។


ចំពោះការធានាវិញមានរយៈពេលដល់ទៅ៨ឆ្នាំ ដូច្នេះអតិថិជនអាចទិញយកទៅប្រើប្រាស់បានប្រកបដោយទំនុកចិត្តខ្ពស់។ សម្រាប់រថយន្ដ CHANGAN Nevo Q05 តម្លៃតែ ៣៥ ៩០០ដុល្លារ ប៉ុន្ដែបានបំពាក់មកជាមួយ ប្រព័ន្ធសុវត្ដិភាសំខាន់ៗនិងប្រព័ន្ធជំនួយដល់អ្នកបើកបរជាច្រើន ដើម្បីបំពេញតាមតម្រូវក្នុងការប្រើប្រាស់ប្រចាំថ្ងៃដូចជា៖

  • ប្រព័ន្ធផ្ដល់ដំណឹងនៅកញ្ចក់ជំហៀង Blind Sport
  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់មានពេលឧបសគ្គនិងចាប់ហ្រ្វាំងដោយស្វ័យប្រវត្ដិ
  • ប្រព័ន្ធកំណត់ល្បឿន ឬបង្កើនល្បឿនដោយស្វ័យប្រវត្ដិតាមរថយន្ដបើកខាងមុខ
  • ប្រព័ន្ធជំនួយចង្កូតនិងរំលឹកអ្នកបើកបរឲ្យបើកក្នុងគន្លងត្រឹមត្រូវ
  • ប្រព័ន្ធទប់លំនឹងពេលឡើងចំណោទ
  • ប្រព័ន្ធទប់លំនឹងពេលបើកបរក្នុងល្បឿនលឿន នៅពេលផ្លូវកោងនិងរអិល
  • មុខងារបញ្ជារថយន្ដទៅមុខថយក្រោយ
  • មុខងារកាមេរ៉ាថតស្វ័យប្រវត្ដិសកម្មភាពជុំវិញរថយន្ដ
  • កាមេរ៉ា 3D 540ដីក្រេ 
  • មុខងារ Apple Carplay និង Android Auto
  • មុខងារ AI អាចធ្វើការបញ្ជាដោយសម្លេងឆ្លាតវៃជំនាន់ថ្មី

ក្រៅពីទំនើបហើយ CHANGAN Nevo Q05 ក៏មានសុវត្ថិភាពខ្ពស់ដែរ ដោយតួខ្លួនរបស់រថយន្ដនេះ បានបំពាក់មកជាមួយដែកថែប ផ្ដល់ជូនភាពរឹងមាំសុវត្ថិភាពខ្ពស់។ សម្រាប់ទំហំរូបរាងខាងក្រៅ Nevo Q05 មានភាពទូលាយខ្លាំង ដោយមានប្រវែងតួខ្លួនសរុបដល់ទៅ ៤ ៥៤៩មម  ទទឹង ១ ៨៦៥មម កម្ពស់ ១ ៦៨០មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៦៥៦មម។

ចូលមកដល់ផ្នែកខាងក្នុង CHANGAN Nevo Q05 បានបំពាក់មកជាមួយដៃចង្កូអេឡេិចត្រូនិច ធូរងាយស្រួលក្នុងការបើកបរ ចង្កឹះលេខរចនាបែបទំនើប ផ្ដល់មកជាមួយជម្រើសនៃការបើកបរ Drive Mode ចំនួន៤គឺ ECO, Sport, Comfort និង Custom។ បន្ថែមពីនេះរថយន្ដនេះបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១០.៣អុីញ កន្លែងសាកថ្មទូរស័ព្ទឥតប្រើខ្សែ, ដំបូលកញ្ចក់ Panoramic, ពោងសុវត្ថិភាពចំនួន៦ ខណៈកៅអីខាងមុខជាប្រភេទកៅអីចុច Auto ដោយកៅអីរបស់អ្នកបើកបរអាចបញ្ជាបាន៦របៀប រីឯកៅអីអ្នកធ្វើដំណើរផ្នែកខាងមុខអាចបញ្ជាបាន៤របៀប។


អ្វីដែលពិសេសបំផុតនៅពេលបងប្អូនទទួលបានពេលទិញពីក្រុមហ៊ុន CHANGAN Cambodia គឺការផ្ដល់ជូនអត្ដប្រយោជន៍រហូតដល់៨ចំណុចពីក្រុមហ៊ុនផ្ទាល់ដូចជា៖

១.រថយន្ដត្រូវនាំចូលដោយក្រុមហ៊ុន RMA Cambodia  

២.ធានារយៈពេល៨ឆ្នាំ ឬ១២ម៉ឺនគីឡូម៉ែត្រ រួមទាំងការត្រួតពិនិត្យរថយន្ដឥតគិតថ្លៃ

៣.សេវាកម្មត្រួតពិនិត្យ ថែទាំ ប្ដូរប្រេងម៉ាស៊ីន និងជួសជុលចល័ត ២៤ម៉ោង និង២៥ខេត្តក្រុង លើសពីក្រុមហ៊ុនដ៏ទៃ

៤.ការប្ដូរប្រេង៣ដងដោយឥតគិតថ្លៃ

៥.សេវាកម្មយករថយន្ដចាស់ផ្លាស់ប្ដូរយករថយន្ដថ្មី

៦.ផ្ដល់ជូនការបង្រៀនពីរបៀបប្រើប្រាស់ ថែទាំរថយន្ដ CHANGAN ដោយឥតគិតថ្លៃ

៧.ជាងជំនាញទទួលបានការបណ្ដុះបណ្ដាលពីរោងចក្រ CHANGAN 

៨.គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងផ្គង់ផ្គង់ពីរោងច្រក CHANGAN

នេះជាអត្ដប្រយោជន៍ដ៏សំខាន់មួយនៅពេលបងប្អូនជ្រើសរើសទិញរថយន្ដពីក្រុមហ៊ុននាំចូលផ្លូវការ៕ ព័ត៌មានបន្ថែមសូមទាក់ទង Tel: 078 999 795 (Deepal) | 011 999 375 (Changan)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់ពីឆ្នាំក្រោយទៅ ឡានអគ្គិសនីចិនដែលអាចនាំចេញបាន ទាល់តែមានគុណភាព និងស្តង់ដាត្រឹមត្រូវ

អ្នកជំនាញឧស្សាហកម្មយានយន្ត​នៃប្រទេសចិន បាន​និយាយថា ចិនបានដាក់ចេញវិធានការរឹតត្បិត​លើការនាំចេញរថយន្តអគ្គិសនី ដើម្បីផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ និងការពារកេរ្តិ៍ឈ្មោះម៉ាកយីហោក្រុមហ៊ុនចិន តាមរយ:ការគ្រប់គ្រងគុណភាព​កាន់តែខ្លាំង និងធ្វើឲ្យប្រសើរឡើង​នូវសេវាកម្មក្រោយការលក់។

ការលើកឡើងនេះ បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម រដ្ឋបាលរដ្ឋគយ និងរដ្ឋបាលនិយ័តករទីផ្សារ​នៃប្រទេសចិន បាន​ចេញសេចក្តីប្រកាសរួមកាលពីខែកញ្ញា ដែលមានខ្លឹមសារបញ្ជាក់ថា ការនាំចេញ​រថយន្តអគ្គិសនីសុទ្ធ ត្រូវមានលេខសម្គាល់យានយន្ត (VIN) ទើបអាចទទួលបានអាជ្ញាបណ្ណក្នុងការនាំចេញ ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២៦។

លោក Cui Dongshu អគ្គលេខាធិការសមាគមរថយន្តចិន បាន​ពន្យល់ថា គោលនយោបាយថ្មីនេះ នឹងជួយដល់ការគ្រប់គ្រងលំហូរចេញ​នូវរថយន្តដែលមានគុណភាពទាប និងបានជំរុញ​ដល់​ក្រុមហ៊ុនរថយន្ត ងាកចេញពីការផលិតយកតែបរិមាណ មកការផលិតផ្តោតលើគុណភាព និងមានស្តង់ដាវិញ។ លោកបានកត់សម្គាល់​ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តអគ្គិសនីសុទ្ធជាច្រើន ត្រូវបាននាំចេញដោយគ្មានលេខសម្គាល់ VIN បណ្តាលឲ្យមានចន្លោះប្រហោង​ក្នុងការគ្រប់គ្រងគុណភាព។

គួរដឹងថា លេខសម្គាល់ VIN គឺផ្តល់ព័ត៌មានលម្អិតអំពីក្រុមហ៊ុនផលិតរថយន្ត ឆ្នាំផលិត រោងចក្រដំឡើង និង Spec របស់រថយន្ត។ ក្នុងច្បាប់ថ្មីនេះ ក៏បានបញ្ជាក់ដែរថា មានតែក្រុមហ៊ុនរថយន្ត និងតំណាងចែកចាយរបស់ខ្លួនប៉ុណ្ណោះ ដែលអាចស្នើសុំអាជ្ញាបណ្ណបាន ហើយអាចនាំចេញបាន​តែរថយន្តដែលជាប្រេនរបស់ខ្លួនតែមួយគត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចុងឆ្នាំ២០២៦ ខាងមុខនេះ! GWM នឹងបង្ហាញចេញនូវរថយន្ត Supercar ដំបូងរបស់ខ្លួនហើយ

ស្របពេលដែលក្រុមហ៊ុនជាច្រើនដូចជា BYD និង Xiaomi បានបង្ហាញចេញនូវរថយន្ត Supercar ជាច្រើន ពេលនេះ ក្រុមហ៊ុន Great Wall Motor (GWM) ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន បានប្រកាសគ្រោងនឹងបង្ហាញចេញនូវរថយន្ត Supercar ដំបូងរបស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងនោះ បើនិយាយពីការអភិវឌ្ឈន៍របស់រថយន្ត Supercar ដំបូងរបស់ក្រុមហ៊ុន Great Wall Motor (GWM) នេះ គឺត្រូវបានអភិវឌ្ឍអស់រយៈពេលប្រហែល ៤ ទៅ ៥ ឆ្នាំ ឯណ្ណោះ ហើយវាក៏នឹងក្លាយជារថយន្ត Supercar ដំបូងគេរបស់ GWM ដែលស្ថិតនៅក្រោមប្រេន ឬម៉ាកថ្មីដែលមានឈ្មោះថា “Zixin Auto” ផងដែរ។

ជាមួយគ្នានេះ សម្រាប់់ផ្នែកម៉ាសុីនវិញ រថយន្តនេះ ក៏អាចនឹងទទួលបាននូវម៉ាស៊ីនចំណុះ ៤,០ លីត្រ twin-turbo V8 ដែលផលិតដោយខ្លួនឯង ដែលអាចផលិតកម្លាំងបានជាង ១ពាន់សេះផងដែរ ខណៈពេលជាន់ពីកុងទ័រ ០ ទៅ ១០០គ.ម/ម៉ោងវិញ គឺប្រើពេលតែ ៣វិនាទីប៉ុណ្ណោះ។ លើសពីនេះ ក៏នឹងទទួលបានល្បឿនលើស ៣៥០ គីឡូម៉ែត្រ/ម៉ោងផងដែរ ខណៈតម្លៃវិញ គឺអាចនឹងមានតម្លៃលក់តែ ២៨មុឺនដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor បានធ្វើការដាក់បង្ហាញរថយន្ដអគ្គិសនីបែបស្ព័រត្រៀមដាក់លក់នាពេលខាងមុខ

ក្រុមហ៊ុន Leapmotor បានដាក់បង្ហាញរថយន្តអគ្គិសនី hatchback បែបស្ព័រដំបូងរបស់ខ្លួនម៉ូឌែល B05 Ultra ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនមានឈ្មោះថា Lafa 5 Ultra។ ការដាក់បង្ហាញនេះធ្វើឡើងបន្ទាប់ពីអនុប្រធានជាន់ខ្ពស់ Cao Li បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ។ រថយន្ត Leapmotor B05 ស្ដង់ដារបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ Munich Motor Show ឆ្នាំ 2025។

យោងតាមលោក Cao  Li រថយន្ត Lafa 5 Ultra បានឆ្លងកាត់ការអភិវឌ្ឍន៍យ៉ាងទូលំទូលាយដោយផ្តោតលើអតិថិជនវ័យក្មេង ដែលចូលចិត្តការបើកបរមានកម្លាំងខ្លាំង (performance-minded)។ អតិថិជនបញ្ជាទិញទុកមុន (blind-order) នាពេលបច្ចុប្បន្ន ប្រហែល 70% មានអាយុក្រោម 35ឆ្នាំ ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់ម៉ាកយីហោនេះក្នុងចំណោមអ្នកទិញវ័យក្មេង។

លោកក៏បានបញ្ជាក់ផងដែរថា ខណៈដែលរថយន្ត Lafa 5 ស្តង់ដារនឹងចូលទីផ្សារចិននៅចុងឆ្នាំ 2025 នេះ ខណៈរថយន្ត Lafa 5 Ultra ត្រូវបានគ្រោងសម្រាប់ការដឹកជញ្ជូនក្នុងស្រុកនៅឆមាសទីមួយនៃឆ្នាំ 2026 ដោយនឹងបន្តពង្រីកទៅកាន់ទីផ្សារអន្តរជាតិបន្តបន្ទាប់ទៀត។ ទោះបីជាក្រុមហ៊ុន Leapmotor មិនទាន់បានចេញផ្សាយលក្ខណៈបច្ចេកទេសពេញលេញក៏ដោយ ក៏ប្រភេទ Ultra នេះមានលក្ខណៈពិសេសនៃការកែលម្អផ្នែកខាងក្រៅយ៉ាងសំខាន់។ ការកែលម្អទាំងនេះរួមមានកញ្ចប់ Aerodynamic ពិសេស (ដើម្បីជួយកាត់បន្ថយមេគុណកកិតជាមួយខ្យល់) ដោយបានបំពាក់មកជាមួយកាងនៅផ្នែកមុខនិងនៅផ្នែកខាងក្រោយធំជាងមុន, និងការតុបតែងលម្អរដោយបន្ទះ gloss-black trim។

ទាំងម៉ូឌែលស្តង់ដារ និងម៉ូឌែល Ultra សុទ្ធតែប្រើកង់អាលុយមីញ៉ូមទំហំ 19អុីញ។ ចំពោះផ្ទៃខាងក្នុងនៅតែត្រូវបានរក្សាការសម្ងាត់នៅឡើយ ប៉ុន្តែលោក Cao បានអះអាងពីការប្រើប្រាស់ស្បែកស្រដៀងនឹងស្បែក suede នៅផ្នែកខាងក្នុងដើម្បីបង្កើតនូវ «អារម្មណ៍នៃភាពខ្លាំងក្លាក្នុងការបើកបរ»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+