ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមមួយត្រីមាសសោះ Rivian ចាយលុយជាង ១ពាន់លានដុល្លារលើប្រតិបត្តិការ

[ទីផ្សារបរទេស] ការបង្កើនទំហំផលិតគឺជាបញ្ហាប្រឈមដ៏ធំមួយរបស់ក្រុមហ៊ុន Rivian ប៉ុន្តែ​ការបង្កើននេះ​កំពុងស្ថិត​ក្នុង​ដំណើរ​ការដោយ​ការដឹកជញ្ជូនរថយន្តនៅត្រីមាសទីពីរនៃឆ្នាំ២០២២នេះ បាន​កើនឡើងជិតបីដង ធៀបនឹង​តួលេខ ១២២៧គ្រឿង កាលពី​ត្រីមាសដំបូង។

យ៉ាងណាក្ដី ការបង្កើនទំហំផលិតនេះឃើញថា Rivian បានចំណាយប្រាក់អស់ច្រើនសន្ធឹក ដោយក្នុងរយៈពេលបីខែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ផលិតរថយន្តអគ្គិសនីរបស់អាមេរិកមួយនេះបានចំណាយទឹកប្រាក់ជាង ១ពាន់​លាន​ដុល្លារ លើ​ប្រតិបត្តិការរបស់​ខ្លួន។ វា​គឺ​ជា​ការ​ចំណាយដ៏​ខ្ពស់ បើធៀបនឹងការចំណាយប្រមាណ ៤១០លានដុល្លារ កាលពី​ត្រីមាសទីពីរនៃឆ្នាំ​២០២១។

ជាមួយការចំណាយនេះដែរ ក្រុមហ៊ុន​សង្ឃឹមថានឹងអាចជួយសន្សំសំចៃថវិកាបានច្រើននាពេលបន្ទាប់​ ហើយ​វានឹង​ជា​ចំណុច​សំខាន់​ក្នុង​ការ​សម្រេចគោលដៅផលិតឲ្យបាន ២៥ ០០០គ្រឿង នៅ​ពេញ​មួយ​ឆ្នាំ​២០២២នេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Rivian ក៏ព្យាយាមកាត់បន្ថយការចំណាយរបស់ខ្លួនផងដែរ ដោយកាលពីចុងខែកន្លងទៅ​ក្រុមហ៊ុន​បាន​ជម្រុះ​បុគ្គលិក​ចំនួន ៦%។ ដោយឡែក Bloomberg Intelligence បាន​ព្យាករណ៍ថា Rivian ប្រហែល​ជាត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១៩ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការរហូតដល់ឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ត្រៀមបញ្ចេញកូនឡានអគ្គិសនីពីរម៉ូដែល វាយលុកទឹកដីអឺរ៉ុប

[ទីផ្សារបរទេស] កាលពីខែមុន Hyundai បានបញ្ជាក់ថាពួកគេកំពុងអភិវឌ្ឍន៍​រថយន្តអគ្គិសនីខ្នាតតូចដែលមាន​តម្លៃ​ធូរ​ថ្លៃ​មួយ​ម៉ូដែល​សម្រាប់ទីផ្សារអឺរ៉ុប ដោយតម្លៃរបស់វារំពឹងថាមិនដល់ ២ម៉ឺន​ដុល្លារឡើយ។ ប៉ុន្តែ​ការចុះផ្សាយថ្មីបានអះអាងថា​មាន​រថយន្ត​អគ្គិសនី​មួយទៀតដែល Hyundai កំពុងផលិត។

ការចុះផ្សាយរបស់ Autocar បានអះអាងថារថយន្តអគ្គិសនីទាំងពីររំពឹងថាប្រកាសចេញនៅពាក់កណ្ដាលឆ្នាំ២០២៣ និងនៅ​ចុង​ឆ្នាំ​២០២៤ ដោយមានប្រើប្រាស់គ្រោងឆ្អឹងតែមួយ។ រថយន្តទាំងពីរនេះ​នឹងជាអ្នកស្នងតំណែងរថយន្ត Hyundai i10 ជា​រថយន្ត​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ទីក្រុង។

រថយន្តទាំងពីររំពឹងថានឹងជាគូប្រជែងដ៏ខ្លាំងក្លារបស់រថយន្ត VW ID.1 និង ID.2 ដែល​ត្រៀម​ប្រកាស​ចេញ​ រួមទាំង​ជា​គូ​ប្រជែង​របស់​រថយន្ត​មកពីក្រុមហ៊ុន Skoda និង Cupra ផងដែរ។ គួរដឹងថា VW Group ក៏​មាន​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ធូរ​ដែរ ដែល​បង្ហាញថា​វានឹងក្លាយជាទីផ្សារប្រកួតប្រជែងថ្មី។

គិតមកត្រឹមពេលនេះ អ្វីដែលគេបានដឹងអំពីរថយន្តអគ្គិសនីខ្នាតតូចរបស់ Hyundai គឺវានឹងប្រើប្រាស់​គ្រឿងបន្លាស់​របស់​ក្រុមហ៊ុន BorgWarner ដែលអាចផលិតកម្លាំងបាន ១៨១សេះ ដែលកម្លាំងនេះគឺលើសពីគ្រប់គ្រាន់ទៅហើយ​សម្រាប់រថយន្ត​បើកបរ​ក្នុង​ទីក្រុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Ray ស៊េរីឆ្នាំ២០២៣ បង្ហាញរូបរាងថ្មីជាមួយតម្លៃ ១ម៉ឺនដុល្លារ

[ទីផ្សារបរទេស] Kia បានចេញផ្សាយរូបភាពផ្លូវការដំបូងនៃរថយន្ត Kia Ray ស៊េរី​ឆ្នាំ​២០២៣ ដែល​ជា​ប្រភេទ​រថយន្ត​ទីក្រុង​និងបាន​បង្ហាញវត្តមានលើទីផ្សារប្រទេសកូរ៉េខាងត្បូងតាំងពី​ឆ្នាំ​២០១១មក។

រថយន្តស៊េរីថ្មីបានផ្លាស់ប្ដូរខ្លាំងដោយផ្ដោតលើរូបរាងខាងក្ដៅ ជាមួយការប្រើប្រាស់រចនាបថចុងក្រោយរបស់ Kia ដោយ​ក្នុង​នោះ​មាន​ផ្នែកខាងមុខដែលផ្លាស់ប្ដូរការរចនាថ្មី ជាមួយ​អំពូលភ្លើង LED ដែលមានរៀបចំបែបញ្ឈរ និងផ្ទាំងប៉ាណាដែល​មាន​ដាក់​ផ្លាក Kia ថ្មី។

ផ្នែកខាងក្នុង អ្វីដែលខុសពីស៊េរីមុនគឺការបំពាក់កុងទ័រប្រភេទឌីជីថល និងការប្រើប្រាស់គ្រឿងបរិក្ខារពណ៌ងងឹតជាងមុន ដែល​ក្រៅ​ពី​នោះ​គឺហាក់មិនខុសពីរថយន្តស៊េរីមុនប៉ុន្មានឡើយ។

ចំណែកម៉ាស៊ីនវិញ មិនបានបង្ហាញលក្ខណៈសម្បត្តិនោះទេ ប៉ុន្តែគេរំពឹងថា Kia Ray ស៊េរីឆ្នាំ២០២៣ នឹង​បន្ត​ប្រើ​ម៉ាស៊ីន​សាំង និង​មាន​ជា​ប្រភេទអគ្គិសនីសុទ្ធផងដែរ ដោយប្រភេទអគ្គិសនីសុទ្ធ​អាចនឹងប្រើម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំងបាន ៦៧សេះ និងមាន​អាគុយ​ដែល​អាចបើកបរបានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ។

លក្ខណៈសម្បត្តិផ្សេងទៀតរបស់ Kia Ray ស៊េរីឆ្នាំ២០២៣ រំពឹងថានឹងប្រកាសចេញនៅប៉ុន្មានសប្ដាហ៍ទៀត ពេលដែលរថយន្ត​នេះ​ជិតប្រកាសចេញលក់នៅប្រទេសកូរ៉េខាងត្បូង គឺនៅខែកញ្ញាខាងមុខ។ ចំពោញតម្លៃ​វិញ​រំពឹងថាមានចាប់ពីប្រមាណជាង ១​ម៉ឺន​ដុល្លារ​ស្ដើង មិនខុសពី​ស៊េរីមុនប៉ុន្មានឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai រំពឹងថារកលុយចំណេញបានដល់ ៧,៧ពាន់លានដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

[ទីផ្សារបរទេស] ការចំណេញប្រាក់ពីប្រតិបត្តិការនៅក្រុមហ៊ុន Hyundai Motors នៅឆ្នាំ​២០២២នេះ រំពឹងថា​នឹង​មានដល់ខ្ទង់ប្រមាណ ៧,៧​ពាន់​លាន​ដុល្លារ ដែលជាប្រាក់ចំណេញច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។

អ្នកព្យាករណ៍ដើមឡើយបានរំពឹងថាប្រាក់ចំណេញរបស់ Hyundai នឹងមានប្រមាណ ៦,៦ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០២២​នេះ ប៉ុន្តែ​គេបានបង្កើនតួលេខដល់ប្រមាណ ៧,៧ពាន់​លាន​ដុល្លារ វិញ។ តួលេខថ្មីនេះគឺជាការកើនឡើង ៥១,៩% ធៀប​នឹង​ប្រាក់​ចំណេញ​ដែល​រក​បាន​កាល​ពី​ឆ្នាំ​២០២១ ហើយ​ការ​បង្កើនតួលេខនេះគឺបន្ទាប់ពីលទ្ធផលប្រចាំត្រីមាសទីពីររបស់ Hyundai គឺល្អ​ខ្លាំង​លើស​ការ​រំពឹង។

ជាក់ស្ដែង​ប្រាក់​ចំណេញរបស់ Hyundai ​នៅ​ត្រីមាសទីពីរនៃឆ្នាំ២០២២នេះ មានរហូតដល់​ប្រមាណ ២,២​ពាន់​លាន​ដុល្លារ កើន​ឡើង​ពីប្រមាណ ១,៤៦ពាន់​លាន​ដុល្លារ ដែលរកបានកាលពីត្រីមាសទីមួយកន្លងទៅ។

ការកើនឡើងនៃប្រាក់ចំណេញនេះ ទទួលបានជម្រុញពី​ការលក់របស់ Hyundai នៅទូទាំងអឺរ៉ុប និងនៅអាមេរិក​ខាង​ជើង ដែល​ការ​លក់​នៅ​ទីផ្សារទាំងពីរមានកំណើន ២,៩% និង ៦,៦% ធៀបនឹងត្រីមាសទីពីរនៃឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទម្រាំបានរថយន្ត Mercedes-AMG One មួយគ្រឿងត្រូវឆ្លងកាត់ ១៦ដំណាក់កាល និងប្រើមនុស្ស ៥០នាក់

Mercedes-AMG បានធ្វើការចាប់ផ្តើមផលិតរថយន្ត Hypercar របស់ខ្លួនជាផ្លូវការ ជាមួយនឹងផែនការដឹកជញ្ជូនសម្រាប់អតិថិជនដំបូងមុនដំណាច់ឆ្នាំនេះ។

រថយន្ត Mercedes-AMG One ទាំង ២៧៥ គ្រឿង ត្រូវបានឆ្លងកាត់ការផលិតឡើងដោយដៃ ជាមួយការឆ្លងកាត់ការតម្លើង និងការសាកល្បងចំនួន ១៦ដំណាក់កាល ព្រមទាំងមានការចូលរួមពីមនុស្សចំនួន ៥០នាក់ នៅរោងចក្ររបស់ក្រុមហ៊ុន AMG នៅ Coventry ប្រទេសអង់គ្លេស។

Mercedes-AMG One ត្រូវបានផលិតឡើងដោយបំពាក់ជាមួយបច្ចេក​វិទ្យា Formula 1 ដែលជាបច្ចេកវិទ្យា​សំខាន់បំផុត​។ ក្នុងនោះ Mercedes-AMG អះអាង​ថា បច្ចេកវិទ្យា​បើកបរ​កូនកាត់ Hybrid Formula 1 drive technology ត្រូវ​បាន​យកចេញ​ពី​ទីលាន​ប្រណាំង​មក​កាន់​ដងផ្លូវ​ជា​លើក​ដំបូង​ក្នុង​ពិភពលោក។

ជាមួយបច្ចេកវិទ្យានេះ ជួយអោយរថយន្តនេះមានកម្លាំងសរុប ១ ០៤៩សេះ និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ២,៩វិនាទី ព្រមទាំងប្រើពេល ៧វិនាទី ក្នុងការរត់ស្ទុះពីល្បឿន ០-២០០គ.ម/ម៉ និងមានល្បឿនអតិបរមា ៣៥២គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Highlander តម្លៃខ្ទង់ ៥ មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Toyota ប្រចាំនៅប្រទេសចិន បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Highlander 380T ជាមួយនឹងតម្លៃលក់ចាប់ពី ៤៦ ៧២២ ដុល្លារ ដល់ ៥១​ ០៥៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Toyota Highlander បានប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-K platform មានប្រវែងតួខ្លួនសរុប ៤ ៩៦៥ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ​ម.ម។ បើនិយាយពីរូបរាងវិញ Highlander នៅតែមានការរចនាដូចម៉ូដែលបច្ចុប្បន្ន។ ប៉ុន្តែជាមួយនឹងការកែលម្អការរចនាដូចជាឡូហ្គោ Toyota ឈប់ប្រើប្រាស់ជាមួយពណ៌ខៀវ។ បំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងរចនាជាសំបុកឃ្មុំ Honeycomb ពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយប្រភេទ LED និងកង់យ៉ាន់ស្ព័រទំហំ ២០ អ៊ីញ ស្រោបដោយសំបកប្រភេទ 235/55R20 ។

រីឯនៅផ្នែកខាងក្នុងវិញ មាន​ ៧ កៅអី​​ដែល​តុបតែង​ដោយ​ស្បែកដ៏​ប្រណិត ហើយត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានពហុមុខងារ TFT ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ គាំទ្រប្រព័ន្ធរុករក cloud navigation និងប្រព័ន្ធ OTA ។ ខណៈពេលដែលការភ្ជាប់មុខងារ Android Auto តាមរយៈខ្សែ។ អេក្រង់បង្ហាញលើកញ្ចក់ HUD និងឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ១១ ចំនុច។ បន្ថែមពីនេះ​ រថយន្តនេះក៏បានភ្ជាប់ជាមួយប្រព័ន្ធសុវត្ថភាព Toyota Safety Sense 2.0 ទៀតផង។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២៤៤ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ​ ៨​ វគ្គ ប្រព័ន្ធបើកបរប៉ុង ២ វិលកង់ទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់កង្វល់ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ជាមួយ Royal Enfield Hunter 350 ស៊េរីថ្មី ទាំងទំនើប ទាន់សម័យ ស័ក្កិសមបំផុតសម្រាប់អ្នក

  • Royal Enfield បើកបង្ហាញម៉ូឌែលថ្មី និងទាន់សម័យ Hunter 350 – ការរួមបញ្ចូលគ្នាដ៏ពិសេសនៃស្ទាយ old-school ជាមួយនឹងស្ទាយដ៏ឡូយក្នុងយុគ្គសម័យថ្មី ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យអ្នកនូវការជិះម៉ូតូប្រចាំថ្ងៃដ៏អស្ចារ្យ។
  • ម៉ូឌែលថ្មី Hunter 350 នាំមកនូវបទពិសោធន៍ដ៏ខ្លាំងក្លានៃការជិះម៉ូតូសុទ្ធសាធនៅក្នុងទម្រង់នៃការបើកបរថ្មីដែលបានសម្រិតសម្រាំង រួមបញ្ចូលជាមួយនឹងកម្លាំងបង្វិលជុំពីម៉ាស៊ីនស៊េរី J ដែលចម្រាញ់ដ៏អស្ចារ្យ
  • Hunter 350 ត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពបត់បែនដ៏អស្ចារ្យ និងការគ្រប់គ្រងដ៏ងាយស្រួល ជាមួយនឹងកម្លាតកង់ពីមុខទៅក្រោយដែលខ្លីជាងមុន ជាមួយយ៉ាន់ស្ព័រទំហំ 17អ៉ីញ ទម្ងន់ស្រាលជាងមុន និងស៊ុមបង្រួម ដែលធ្វើឱ្យម៉ូតូនេះបង្កើតឡើងក្នុងគោលបំណងដើម្បីរុករកផ្លូវក្នុងទីក្រុង និងតំបន់អ៊ូរអរមួយចំនួន។
  • ណែនាំក្នុងពណ៌ដ៏ទាក់ទាញចំនួនប្រាំមួយ | ពិសេស រូបរាងទាន់សម័យ និងមានអារម្មណ៍ក្នុងតម្លៃសមរម្យបំផុត | ចាប់ផ្តើមពី THB MSRP XXX (រួមបញ្ចូលអាករ – បាងកក)

នាថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២កន្លងទៅ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម (250cc-750cc) បានសម្ពោធម៉ូឌែល Hunter 350 ស៊េរីថ្មី ដែលជាប្រភេទម៉ូតូ ‘two-wheeled double espresso’។ Hunter 350 ស៊េរីថ្មី នេះត្រូវបានបង្កើត និងឌីហ្សាញឡើងសម្រាប់ការជិះនៅក្នុងទីក្រុងដែលមានភាពអ៊ូរអរ ដោយភ្ជាប់មកជាមួយការកែច្នៃដែលបញ្ចូលនូវអត្តសញ្ញាណរបស់ Royal Enfield ដែលតែងតែគិតគូរទៅលើទម្រង់អង្គុយរបស់អ្នកបើកបរ ដើម្បីផ្ដល់ភាពងាយស្រួល ទាន់សម័យ តូចច្រឡឹង ងាយស្រួលក្នុងការបើកបរនៅក្នុងទីក្រុង ឬ តំបន់ដែលមានមនុស្សកកកុញ ហើយថែមទាំងផ្ដល់នូវទំនុកចិត្តដល់អ្នកបើកបរ និងភាពឡូយអស្ចារ្យផងដែរ។

នៅពេលដែលពិភពម៉ូតូ បានផ្លាស់ប្តូរការផ្ដោតពីភាពល្អិតល្អន់ និងស្មុគ្រស្មាញ ទៅជាមុខងារ និងសាមញ្ញដែលមានភាពប៉ិនប្រសប់ក្នុងការរចនា និងការបង្ហាញពីខ្លួនឯងនោះ Royal Enfield បានចាប់ផ្ដើមភារកិច្ចរបស់ខ្លួនក្នុងការបង្កើតម៉ូតូមួយសម្រាប់ជិះក្នុងទីក្រុងដ៏ធំមួយ ដែលសមឥតខ្ចោះក្នុងការធ្វើដំណើរ ឬរុករកពេញក្រុង ឬ តំបន់ដែលអ៊ូរអរខ្លាំង។ ម៉ូតូដែលថ្មីស្រឡាង ប៉ុន្តែបង្កប់នូវភាពស្រស់ស្អាតនៃស្ទីល (old school) ជាមួយនឹងការរក្សានូវ DNA សំខាន់ៗ របស់ Royal Enfield។ នៅមុនពេលដែលម៉ូតូត្រូវបានបង្ហាញចេញមក Hunter 350 គឺជាម៉ូតូដែលលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ ទាំងការផ្ដល់នូវភាពរីករាយដ៏អស្ចារ្យ និងមើលទៅរឹងមាំហើយរំលេចនូវការរចនាស្ទីល retro-metro ដែលបង្កប់នូវភាពខ្លាំងក្លានៃការបើកបរ ជាមួយភាពទាន់សម័យ និងលេចធ្លោបំផុតនៅក្នុងទីក្រុង។

នៅពីក្រោយការបំផុសគំនិតនៃ Hunter 350 លោក Siddhartha Lal នាយកគ្រប់គ្រង Eicher Motors Ltd. បាននិយាយថា៖ “នៅ Royal Enfield យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ និងសហគមន៍របស់យើង។ បំណងប្រាថ្នា និងការចង់បានរបស់ពួកគេ ធ្វើឱ្យយើងអាចបង្កើតម៉ូតូដែលពួកគេចង់បាន ហើយយើងតែងតែស្វែងរក ដើម្បីបង្កើតបទពិសោធន៍ថ្មី និងទម្រង់ថ្មីនៃការជិះម៉ូតូសុទ្ធសាធសម្រាប់សហគមន៍របស់យើង។ ជាមួយគ្នានេះ មានក្រុមអ្នកជិះម៉ូតូដែលស្រលាញ់ម៉ាករបស់យើង ប៉ុន្តែពេលខ្លះមិនទាន់មានម៉ូឌែលណា ដែលងាចទាក់ចិត្ត និងត្រូវជាមួយការចង់បានរបស់ពួកគេនោះឡើយ ប៉ុន្តែ The Hunter 350 នេះគឺសម្រាប់ពួកគេ។ ម៉ូឌែលនេះ គឺជាម៉ូតូដែលរួមបញ្ចូលគ្នានូវភាពខ្លាំងនៃប្រភេទផ្សេងៗគ្នា ហើយបាននាំមកនូវការបញ្ចូលគ្នាមួយកំប្លេទាំងភាពទាន់សម័យ និងភាពរីករាយ ដើម្បីផ្ដល់នូវរសជាតិថ្មីនៃការជិះម៉ូតូសុទ្ធសាធជាមួយយីហោ Royal Enfield”។

Hunter 350 មានលក្ខណៈពិសេសប្លែកពីគេក្នុងត្រកូល Royal Enfield។ បង្កើតឡើងនៅលើវេទិកា J-series 350cc ដែលទទួលបានពានរង្វាន់ រួមផ្សំជាមួយនឹងតួ Harris Performance ដែលអាចបត់បែនបានខ្ពស់ Hunter ផ្តល់នូវភាពរហ័សរហួននៅលើដងផ្លូវក្នុងទីក្រុង និងភាពទាក់ទាញ ហើយរីករាយនៅលើផ្លូវដែលទូលាយ។

ជាមួយគ្នានេះ នៅក្នុងពិធីសម្ពោធ Hunter 350 នាយកប្រតិបត្តិក្រុមហ៊ុន Royal Enfield លោក B Govindarajan បាននិយាយថា៖ “The Hunter 350 គឺជាលទ្ធផលនៃការប្រមូលផ្តុំការយល់ដឹងជាច្រើនឆ្នាំ និងការសិក្សាអំពីអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក។ វាជាម៉ូតូដែលផ្ដល់នូវអារម្មណ៍ងាយស្រួលពេលជិះក្នុងទីប្រជុំជនធំៗ ហើយបង្កើននូវភាព រំភើបនិងទំនុកចិត្តតសម្រាប់អ្នកជិះដែលមានបទពិសោធន៍មិនតែប៉ុណ្ណោះងាយស្រួលសម្រាប់អ្នកជិះថ្មីថ្មោង។ ជាមួយនឹងប្រវែងកង់ពីមុខទៅក្រោយខ្លីជាងមុន ការរចនាទម្រង់អង្គុយតូចជាងមុន និងទំងន់ស្រាលជាងមុន ធ្វើឱ្យម៉ូតូនេះមានភាពរហ័សរហួន និងអាចបត់បែនបានគ្រប់បរិបទក្នុងទីក្រុង។ យើងមានទំនុកចិត្តយ៉ាងខ្លាំងថា ម៉ូតូដែលត្រូវបានគិតឡើងវិញថ្មី នេះនឹងនាំអ្នកប្រើប្រាស់ទូទាំងពិភពលោកចូលមកក្នុងពិភពម៉ូតូធំរបស់យើង”។

អ្វីៗគ្រប់យ៉ាង មិនថា ជាសំឡេង ពណ៌ ការគ្រប់គ្រង និងដំនើរការ ម៉ូតូ Hunter 350 ត្រូវបានរចនាឡើងដើម្បីដាស់អារម្មណ៍អ្នកជាមួយនឹងបទពិសោធន៍ដែលអ្នកមិនធ្លាប់បានជួប។

Hunter មាន រូបរាង បែប សហសម័យ ជាមួយនឹងការចនាពីរពណ៌, យ៉ាន់កង់ស្ព័រ, សំបកកង់គ្មានពោះវៀនដ៏ធំទូលាយ និង ស្តុបខាងក្រោយរាងមូល។ ម៉ូតូនេះមកជាមួយជម្រើសពណ៌ចំនួន ៥ ពណ៌ ដែលអាចជ្រើសរើសទៅលើពណ៌នៃធុងសាំងដែលត្រូវបានរចនាយ៉ាងឡូយចំនួន ៣ និងជម្រើសក្រាហ្វិកសម្រាប់ប្រភេទមួយ។ ក្រៅពីនេះ ក៏មានប្រភេទកំពូលចំនួន ១ទៀត ដែលបានបង្កើតឡើងជាមួយនឹងជម្រើសនៃការរចនាធុងសាំងដ៏ប្លែកដែលមិនធ្លាប់មានចំនួន ៣ នៅក្នុងការឌីហ្សាញរបស់ Royal Enfield។

Hunter ត្រូវបានបំពាក់ដោយយ៉ាន់ស្ព័រ នៅលើកង់ខាងមុខទំហំ ១១០/៧០ x ១៧អ៉ីញ និងកង់ក្រោយទំហំ ១៤០/៧០ x ១៧អ៉ីញ សម្រាប់ការទប់លំនឹង និងរូបរាងដ៏ល្អ។ ហ្វ្រាំងឌីសខាងមុខ ៣០០mm និងខាងក្រោយ ២៧០mm, dual channel ABS និងជន្ទល់កណ្តាល។ ជាមួយគ្នានេះ វាក៏បំពាក់ចង្កៀងក្រោយ LED និង ចង្កោមឧបករណ៍ digital-analogue លំដាប់ខ្ពស់ ដែលបង្ហាញពី odometer, tripmeter, gear indicator, កម្រិតធុងសាំង ជាមួយនឹងការរំលឹកបង្ហាញនៅពេលជិតអស់សាំង,ម៉ោង មកមួយកំប្លេយ៉ាងទាន់សម័យតែម្ដង។ ប្រភេទនៃ Hunter ទាំងអស់បំពាក់មុខងារគ្រប់គ្រងរបាដៃ ថាមពលបង្វិល និងកុងតាក់ចុចបិទបើកគឺផ្ដល់ភាពងាយស្រួលក្នុងការប្រើ ហើយម៉ូតូនេះក៏ហើយត្រូវបានបំពាក់ជាមួយនឹងរន្ធសាក USB ផងដែរ។

លោក Mark Wells ប្រធានផ្នែករចនារបស់ Royal Enfield បាននិយាយថា “វាហាក់ដូចជារឿងងាយស្រួល បំផុតនៅក្នុងពិភពលោកសម្រាប់ Royal Enfield ក្នុងការអភិវឌ្ឍន៍ម៉ូតូ 350 Roadster ដ៏រីករាយ ស្រាលជាងមុន និងរហ័សជាងមុន។ វាមើលទៅស្រស់ស្អាត ប៉ុន្តែនៅតែជា Royal Enfield ដ៏ពេញលេញ។ រាល់ពេលដែលខ្ញុំក្រឡេកមើលវា Hunter ផ្តល់ឱ្យខ្ញុំនូវអារម្មណ៍មិនខ្វល់ខ្វាយកាលពីខ្ញុំនៅក្មេង ជាមួយការបង្ហោះកង់ ហើយការជួបជុំជាមួយមិត្តរបស់ខ្ញុំ”។

ការគិតគូរលើទម្រង់អង្គុយនៅតួរបស់ម៉ូតូ Hunter 350 ត្រូវបានរចនាឡើងដើម្បីផ្តល់នូវសមាមាត្រកម្ពស់ និងទម្ងន់ដ៏ល្អប្រសើរ ខណៈពេលដែលផ្តល់នូវផាសុកភាពល្អលើសគេ ដោយសារកៅអីធំទូលាយ និងវែងរបស់វា។ ជាមួយនឹងការកែទម្រុងមុំជាច្រើន កម្ពស់កៅអីទាប ៨០០mm និងគម្លាតកង់ពីកង់មុខទៅក្រោយខ្លីជាងមុន បង្កើតបានជាភាពបត់បែនពិសេសរបស់ Hunter ដែលជំរុញឱ្យមានទំនុកចិត្តកាន់តែខ្លាំងនៅពេលឆ្លងកាត់ផ្លូវចង្អៀត ហើយមានអារម្មណ៍ថាត្រូវបានទប់លំនឹង និងមានស្ថេរភាពនៅគ្រប់ទីតាំង និងស្ថានភាព។

លើសពីនេះ Hunter ត្រូវបានបំពាក់ម៉ាស៊ីនស៊ីឡាំងតែមួយដ៏ទំនើប J-series ដែលមានកម្លាំង ៣៤៩cc ដែលទទួលបានការទទួលស្គាល់ជាសាកល ដែលទើបនឹងចេញនៅលើ Meteor និង Classic 350។ ធុងចាក់ប្រេង, ផលិតកម្លាំង ២០,២ bhp នៅ ៦១០០ rpm និង ២៧Nm នៃកម្លាំងបង្វិលជុំនៅ 4000rpm បង្កើតឱ្យមានកម្លាំងខ្លាំង, ការបញ្ចេញសម្លេងរំខានទាប, ការចែកចាយថាមពលលីនេអ៊ែរដ៏រលូនល្អ និងការបើកបរដែលមានទាំងការកែលម្អ និងកម្លាំង។ ជាមួយនឹង primary balancer shaft ដើម្បីកាត់បន្ថយរំញ័រ កាន់តែបង្កើនភាពប្រសើរឡើង ខណៈពេលដែលការ ផ្លាស់ប្តូរប្រអប់លេខមិនទាក់ និងរលូន ដោយសារប្រអប់លេខ ៥ល្បឿន ដែលបានធ្វើឱ្យប្រសើរឡើង។

Hunter ត្រូវបានគាំទ្រដោយប្រព័ន្ធអេកូនៃគ្រឿងបន្លាស់ម៉ូតូពិតប្រាកដ ដែលទាំងនេះអាចត្រូវបានបន្ថែមនៅពេលបញ្ជាទិញម៉ូតូ ឬនៅពេលក្រោយ។ សម្រាប់ Suburban range មានបំពាក់នូវឧបករណ៍ភ្ជាប់ការពារ និងមុខងារ ដូចជាម៉ាស៊ីន និងរបាំងការពារ បន្ទះដាក់ និងអីវ៉ាន់ កៅអីផ្ទាល់ខ្លួន និងកញ្ចក់សម្រាប់ដំណើរកម្សាន្ត។ ជាមួយគ្នានេះដែរ ជម្រើសនៅក្នុង Suburban range រួមមាន កៅអី អង្គុយដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង អំពូល LED ពណ៌ខ្មៅ របាំងការពារ និងសន្ទបការពារក្រោយដ៏ស្រស់ស្អាត។ ទាំងអស់នេះ សុទ្ធតែមានគុណភាពល្អ ផ្ដល់ភាពងាយស្រួល និងសមបំផុតទៅនឹងម៉ូតូរបស់អ្នក។ ហើយដើម្បីបង្ហាញពីស្ទីលរបស់ខ្លួនឯងបន្ថែមទៀត អ្នកអាចជ្រើសរើសឧបករណ៍តុបតែងខ្លួនសម្រាប់ការបើកបររួមមាន អាវយឺត និងគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួនដ៏ឆ្លាតវៃ។

យ៉ាងណាមិញ Hunter នឹងត្រូវដាក់ឱ្យដំណើរការនៅទូទាំងទីផ្សារសំខាន់ៗក្នុងអាស៊ីប៉ាស៊ីហ្វិកមុនដំណាច់ឆ្នាំនេះ ហើយនៅត្រីមាសទី១ នៃឆ្នាំបន្ទាប់ នឹងដាក់ឱ្យដំណើរការនៅអឺរ៉ុប និងអាមេរិក៕

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ការដាក់បង្ហាញរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 ស៊េរីថ្មីទាំងអស់, Interceptor 650 និងបងប្អូនភ្លោះ Continental GT 650 ,ម៉ូតូផ្សងព្រេង Himalayan , Bullet 500 និង Classic 500 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈហាងជាង ២១០០ នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត ៨៥០ នៅក្នុងប្រទេសជាង ៦០ ជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានឧបករណ៍ដំឡើង CKD ទំនើបចំនួនបីនៅក្នុងប្រទេសថៃ អាហ្សង់ទីន និងកូឡុំប៊ី។ ជាមួយនឹង CAGR ច្រើនជាង ៣៧% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ១០៨% ក្នុងឆ្នាំ ២០២១-២០២២ ដែលនាំឱ្យ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យមពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model Y ដណ្ដើមបានតំណែងលេខមួយពី Mercedes GLC

[ទីផ្សារបរទេស] ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២២នេះ Tesla អាចលក់រថយន្ត Model 3 និង Model Y បានសរុប ២៩៥ ៣២៤​គ្រឿង ហើយពេលនេះដែរ Tesla Model Y បានយកឈ្នះរថយន្ត Mercedes-Benz GLC គ្រងតំណែង​ជា​រថយន្ត​ប្រណីត​លក់​ដាច់​ជាងគេនៅអឺរ៉ុប។

ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ តួលេខបានបង្ហាញថា Tesla អាចលក់រថយន្ត Model Y បាន​ចំនួន ៤១ ៨៥១គ្រឿង នៅ​ទីផ្សារ​អឺរ៉ុប ហើយរថយន្ត Mercedes-Benz GLC អាចលក់ចេញបាន ៤០ ៥៥៤គ្រឿង ដែលត្រូវធ្លាក់មកនៅតំណែង​លេខ​ពីរ​ត្បិតថា​ការលក់របស់រថយន្តនេះកើនឡើង ១២% ក្ដី។

រថយន្តដែលស្ថិតនៅលំដាប់ថ្នាក់លេខបីជារថយន្តប្រណីតលក់ដាច់ជាងគេនៅអឺរ៉ុបគឺរថយន្ត BMW X3 ជាមួយ​ចំនួន​លក់ ៣១ ១៣៨​គ្រឿង។

ងាកមកមើលទីផ្សាររថយន្តអឺរ៉ុបជាមួយ ពេលនេះរថយន្តម៉ាស៊ូត និងរថយន្តអគ្គិសនីកាន់កាប់ចំណែកទីផ្សារចំនួន ៣២% ដូចគ្នា ហើយ​រថយន្តបន្ទាប់គឺរថយន្តប្រភេទ PHEV ដែលមានចំណែក ១៩% ខណៈដែលរថយន្តប្រេងសាំង​មានចំណែកទីផ្សារ ១៩% ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡានអគ្គិសនីនៅចិន រំពឹងកើនដល់ខ្ទង់៦លានគ្រឿងក្នុងឆ្នាំនេះ

[ទីផ្សារបរទេស] ការលក់រថយន្តអគ្គិសនី​នៅ​លើ​ពិភពលោកកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្លា ប៉ុន្តែនៅ​ប្រទេសចិនឯណោះការ​លក់​គឺ​បាន​ផ្ទុះឡើងតែម្ដងដោយ​នៅ​ឆ្នាំ​២០២២នេះ ប្រទេសចិនរំពឹងថាអាចលក់រថយន្តអគ្គិសនីបានខ្ទង់ ៦លានគ្រឿង។

ការព្យាករណ៍នេះគឺចេញមកពីសមាគមន៍យានយន្តចិន ដែលបានដំឡើងតួលេខពី ៥,៥លានគ្រឿង ឡើងមកដល់​ ៦លាន​គ្រឿង។ ក្នុង​ខែ​កក្កដា ចំនួនលក់រថយន្តអគ្គិសនីបានកើនឡើងទ្វេដងដល់ ៤៨៦ ០០០គ្រឿង ដែល​ធ្វើ​ឲ្យរថយន្តនេះមានចំណែក ២៧% នៃ​ទីផ្សារ​រថយន្តថ្មី។

បញ្ជាក់ថាអគ្គិសនីត្រង់នេះគឺមិនមែនសម្ដៅតែលើរថយន្តអគ្គិសនីសុទ្ធនោះទេ ប៉ុន្តែក៏រាប់​បញ្ចូល​រថយន្ត​ PHEV និងរថយន្ត​ប្រើ​ប្រាស់​ថាមពល​អ៉ីដ្រូហ្សែនជាដើម។

រំលឹកទៅកាលពីឆ្នាំ២០២១ ចំនួនរថយន្តអគ្គិសនីដែលលក់ចេញនៅប្រទេសចិនគឺមាន​ត្រឹម ២,៩៩លានគ្រឿងប៉ុណ្ណោះ ដែល​មាន​ន័យ​ថា​ចំនួនលក់​នៅ​ឆ្នាំ​២០២២នេះនឹងមានការកើនឡើង ១០០%។ ដោយឡែក​សារព័ត៌មាន Bloomberg បាន​សរសេរថា​ចំនួន​ព្យាករណ៍នេះអាចបន្តកើនឡើងនៅការចាប់ផ្ដើមនៃត្រីមាសទីបួននៃឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Zeekr 009 ប្រភេទ MPV សាកថ្មម្តងជិះបាន ៧០០ គីឡូម៉ែត្រ នឹងបង្ហាញខ្លួននៅចុងខែនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្ត Zeekr 009 ដែលជារថយន្ត MPV អគ្គិសនីសុទ្ធ សម្រាប់ទីផ្សារប្រទេសចិន។

រថយន្ត Zeekr 009 មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ១ ៨៥៦ ម.ម កំពស់ ១ ៨៥៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម។ មានការរចនាដ៏គួរឲ្យទាក់ទាញដោយសាររថយន្ត Zeekr 009 បានប្រើប្រាស់ជាមួយប៉ាណាមុខដែលពបិទជិតដែលមានលក្ខណៈពិសេសដូចជា Rolls-Royce ដែលឲ្យឈ្មោះថា The Fountain of Light ត្រូវបានបំពាក់ដោយបន្ធះ LED ចំនួន ១៥៤  និងមានអំពូលបំភ្លឺពេលថ្ងៃរចនាគួរឲ្យទាក់ទាញ ចង្កៀងមុខរាងផ្តេក និងរន្ធខ្យល់បញ្ឈរ។

ចំណុចលេចធ្លោផ្សេងទៀតរួមមានដំបូលកញ្ចក់ moonroof និងដំបូលកញ្ចក់បែប Panoramic នៅពីលើកៅអីអ្នកខាងក្រោយ។ បន្ថែមពីនេះក៏មានកាង spoiler ដែលមានលក្ខណៈពិសេសផ្នែកខាងក្រោយ និងចង្កៀងក្រោយទាន់សម័យដែលមានរបាពន្លឺអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចូលកាន់ការរចនាប័ទ្មដ៏ទំនើបនៅក្នុងកាប៊ីន ដោយបានបំពាក់ជាមួយកៅអីស្បែកយ៉ាងប្រណិត។ មិនតែប៉ុណ្ណោះម៉ូដែលនេះក៏មានប្រព័ន្ធអេក្រង់កំសាន្តដែលមានទំហំធំទូលាយ និងកៅអីបីជួរផងដែរ។

យោងតាមគេហទំព័រ CarNewsChina និយាយថា រថយន្តអគ្គិសនីសុទ្ធ Zeekr 009 ត្រូវបានផលិតឡើងលើស្ថាបត្យកម្ម SEA របស់ Geely និងអាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ។ គួរបញ្ជាក់ផងដែថា សម្រាប់ព័ត៌មានលម្អិតនឹង​បង្ហាញ​បន្ថែម​ទៀត​នៅ​ចុង​ខែ​នេះ ដោយសារ​ម៉ូដែល​នេះ​គ្រោង​នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Chengdu Motor Show ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+