ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Zeekr 009 ប្រភេទ MPV សាកថ្មម្តងជិះបាន ៧០០ គីឡូម៉ែត្រ នឹងបង្ហាញខ្លួននៅចុងខែនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្ត Zeekr 009 ដែលជារថយន្ត MPV អគ្គិសនីសុទ្ធ សម្រាប់ទីផ្សារប្រទេសចិន។

រថយន្ត Zeekr 009 មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ១ ៨៥៦ ម.ម កំពស់ ១ ៨៥៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម។ មានការរចនាដ៏គួរឲ្យទាក់ទាញដោយសាររថយន្ត Zeekr 009 បានប្រើប្រាស់ជាមួយប៉ាណាមុខដែលពបិទជិតដែលមានលក្ខណៈពិសេសដូចជា Rolls-Royce ដែលឲ្យឈ្មោះថា The Fountain of Light ត្រូវបានបំពាក់ដោយបន្ធះ LED ចំនួន ១៥៤  និងមានអំពូលបំភ្លឺពេលថ្ងៃរចនាគួរឲ្យទាក់ទាញ ចង្កៀងមុខរាងផ្តេក និងរន្ធខ្យល់បញ្ឈរ។

ចំណុចលេចធ្លោផ្សេងទៀតរួមមានដំបូលកញ្ចក់ moonroof និងដំបូលកញ្ចក់បែប Panoramic នៅពីលើកៅអីអ្នកខាងក្រោយ។ បន្ថែមពីនេះក៏មានកាង spoiler ដែលមានលក្ខណៈពិសេសផ្នែកខាងក្រោយ និងចង្កៀងក្រោយទាន់សម័យដែលមានរបាពន្លឺអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចូលកាន់ការរចនាប័ទ្មដ៏ទំនើបនៅក្នុងកាប៊ីន ដោយបានបំពាក់ជាមួយកៅអីស្បែកយ៉ាងប្រណិត។ មិនតែប៉ុណ្ណោះម៉ូដែលនេះក៏មានប្រព័ន្ធអេក្រង់កំសាន្តដែលមានទំហំធំទូលាយ និងកៅអីបីជួរផងដែរ។

យោងតាមគេហទំព័រ CarNewsChina និយាយថា រថយន្តអគ្គិសនីសុទ្ធ Zeekr 009 ត្រូវបានផលិតឡើងលើស្ថាបត្យកម្ម SEA របស់ Geely និងអាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ។ គួរបញ្ជាក់ផងដែថា សម្រាប់ព័ត៌មានលម្អិតនឹង​បង្ហាញ​បន្ថែម​ទៀត​នៅ​ចុង​ខែ​នេះ ដោយសារ​ម៉ូដែល​នេះ​គ្រោង​នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Chengdu Motor Show ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour ចេញលក់ម៉ូដែល Jetour X90 PLUS ស៊េរីថ្មី ជាមួយតម្លៃចាប់ពីជាង ១មុឺនដុល្លារ នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការប្រកាសដាក់បង្ហាញចេញនៅតម្លៃលក់រថយន្ត Jetour X90 PLUS ស៊េរីថ្មី ដែលមានចំនួន ៦ ម៉ូឌែលជាមួយនឹងតម្លៃលក់ចាប់ពី ១៤ ៩៥៣ ដុល្លារ ដល់ ១៦ ៥៩៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ក្រឡេកទៅមើលការរចនានៅផ្នែកខាងក្រៅ All-new Jetour X90 PLUS ភ្ជាប់មកជាមួយការរចនាដ៏ទំនើប ដោយបំពាក់ជាមួយប៉ាណាមុខដែលមានរន្ធខ្យល់ដ៏ធំជាមួយនឹងចង្កៀងមុខប្រភេទ LED រាងស្លីម និងអំពូលកាត់អ័ព្ទប្រភេទ​ 4-point LED ។  ខណៈ ផ្នែក​ចំហៀង​មាន​ថាសកង់ស្ព័រទំហំ ១៩ អ៊ីញពណ៌ខ្មៅ កញ្ចក់ចំហៀងពណ៌ដូចរថយន្ត ចង្កៀងខាងក្រោយប្រភេទ LED តុបតែងជាមួយក្រូម៉េអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងបំពង់ស៊ីមាំងភ្លោះជាដើម។

រីឯនៅផ្នែកខាងក្នុងវិញ ទទួលបានការតុបតែងជាមួយពណ៌ black-brown មាន ៥ កៅអី បំពាក់ដោយដៃចង្កូតប្រភេទ 3-spoke កុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ GPS navigation, Bluetooth , CarLife , Wi-Fi hotspot និងប្រព័ន្ធ​​បញ្ជា​ដោយ​សំឡេង​​ និងកន្លែង​ដាក់​ឥវ៉ាន់​ខាង​ក្រោយអាចផ្ទុកបាន​ ១,១៣០ លីត្រ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៥៦ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូនិងលេខដៃ ៦ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus GX ២០២៣ ទទួលបានការអាប់ឌេតឡើងស៊េរី Black Line Edition

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការធ្វើឲ្យប្រសើរឡើងជាមួយការអាប់ដេតមួយចំនួនទៅលើរថយន្ត Lexus GX ស៊េរីឆ្នាំ ២០២៣ ដែលមានតម្លៃលក់ចាប់ពី ៥៧ ៥៧៥ ដុល្លារ និងតម្លៃ ៦៨ ២៣០ ដុល្លារ។

ចាប់តាំងពីម៉ូដែលនេះបានទទួលការអាប់ដេតផ្នែកខាងក្នុងជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្តទំហំ ១០,៣ អ៊ីញកាលពីឆ្នាំមុន ការផ្លាស់ប្តូរនៅឆ្នាំ ២០២៣ គឺមានលក្ខណៈតិចតួចដែលត្រូវបានអាប់ដេត។

សម្រាប់រថយន្ត Lexus GX 460 Black Line ផលិតដោយមានចំនួនកំណត់ត្រឹម ៣០០០ គ្រឿង ផ្អែកលើការតុបតែងពិសេស និងមានការលាយពណ៌ដែលបានកែប្រែ ដែលឥឡូវនេះរួមមានពណ៌ស Eminent White Pearl ក៏ដូចជា Obsidian និងពណ៌ប៉ៃតង Nori Green Pearl ។ ម៉ូដែលនេះក៏មានការតុបតែងប៉ាណាខាងមុខ និងចង្កៀងខាងក្រោយពណ៌ខ្មៅ។ បន្ថែមពីនេះ ក៏ត្រូវបានភ្ជាប់ដោយថាសកង់ខ្មៅរលោងទំហំ ១៨ អ៊ីញ ក៏ដូចជាឧបករណ៍បំពងសំឡេង និងអង់តែនត្រីឆ្លាម ដែលឥឡូវនេះត្រូវបានលាបពណ៌ខ្មៅផងដែរ។

ចូលទៅកាន់ផ្នែកខាងក្នុងវិញ មានបំពាក់កៅអី Boulder Grey NuLuxe ថ្មី។ ក្នុងនោះ​ អតិថិជន ក៏នឹងរកឃើញការតុបតែងឈើពណ៌ខ្មៅជាមួយថ្នេដេរពណ៌ប្រផេះផងដែរ។ ជាមួយគ្នានេះ រថយន្តនេះក៏បានភ្ជាប់មកជាមួយនៅដំបូលកញ្ចក់បែប Panoramic View Monitor ដែលជាស្តង់ដារសម្រាប់ឆ្នាំ ២០២៣ និង​ឧបករណ៍បំពងសំលេង​លំដាប់​ស្តង់ដារ​ថ្មីម៉ាក Mark Levinson។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,៦ លីត្រ V8 ដែលអាចផលិតកម្លាំងបាន ៣០១ សេះ និងកម្លាំងរមួល ៤៤៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ ប្រព័ន្ធបើកបរប៉ុង២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ជះលុយ ៤ពាន់លានដុល្លារ ទិញបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់អ៊ីស្រាអែល

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen នឹងទិញយកនូវ Software និង Hardware បើកបរ​ស្វ័យ​ប្រវត្តិ​ពី​ក្រុមហ៊ុន​អ៊ីស្រាអែល Innoviz Technologies ក្នុងទំហំទឹកប្រាក់រហូតដល់ ៤ពាន់​លាន​ដុល្លារ។

ការជួញដូរបានធ្វើឡើងរវាងក្រុមហ៊ុនបច្ចេកវិទ្យា CARIAD របស់ Volkswagen ផ្ទាល់ ដែល​ក្នុង​នោះ​រួម​បញ្ចូល​គ្រឿង​បរិក្ខារ​ដូច​ជា​ Sensor LIDAR ដែលប្រើប្រាស់ឡាស៊ែជាគោល ដោយ Volkswagen Group នឹងប្រើប្រាស់​វាដើម្បីធ្វើ​ឲ្យ​ប្រព័ន្ធ​ជំនួយ​អ្នកបើកបរ និងប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ខ្លួនកាន់តែទំនើបចាប់ពីឆ្នាំ២០២៥តទៅ។

ការជួញដូរនេះបានធ្វើឲ្យក្រុមហ៊ុន Innoviz អាចកើនឡើងតម្លៃទីផ្សាររបស់ខ្លួនដល់ ៦,៦ពាន់​លាន​ដុល្លារ ខណៈដែល​មុន​ការ​ជួញ​ដូរ​នេះ​តម្លៃ​របស់​ក្រុមហ៊ុនមានប្រមាណ ៥០០លានដុល្លារប៉ុណ្ណោះ។

គួរដឹងថាកន្លងមកនេះក្រុមហ៊ុន CARIAD បានប្រកាសចាប់ដៃគូ​ជាមួយក្រុមហ៊ុនបច្ចេកទេសជាច្រើន រួមមាន​ក្រុមហ៊ុន Bosch, Qualcomm និង STMicroelectronics ជាដើម។ Volkswagen Group ផ្ទាល់​ក៏​បាន​បណ្ដាក់​ទុនជាទឹកប្រាក់ ២,៦ពាន់​លាន​ដុល្លារ ក្នុងក្រុមហ៊ុនបច្ចេកវិទ្យាថ្មីថ្មោងឈ្មោះថា Argo AI ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ជំនាន់ថ្មី ដូររាងថ្មី ប្រកាសចេញជាផ្លូវការ តម្លៃជាង ១ម៉ឺនដុល្លារ

[ទីផ្សារបរទេស] នាថ្ងៃទី៩ ខែសីហានេះ Toyota នៅប្រទេសថៃបានប្រកាសចេញរថយន្ត Yaris Ativ ជំនាន់ថ្មី រូប​រាង​ថ្មី​ជាផ្លូវការ ដោយ​រថយន្តនេះ​មាន​ឈ្មោះថា Vios នៅទីផ្សារមួយចំនួន ដូចជានៅប្រទេសវៀតណាម​ជាដើម។

រថយន្តជំនាន់ថ្មីនេះបានប្ដូរប្រើប្រាស់ការឌីហ្សាញបែបស្ព័រ អម​ជាមួយ​ការឌីហ្សាញបែបជ្រុងៗខុស​ពី​ស្រឡះ​ពី​រថយន្ត​ជំនាន់មុន ហើយ​អំពូល​ភ្លើងមុខ/ក្រោយក៏មានរូបរាងស្ដើងជាងមុនផងដែរ។ រូបរាងថ្មីនេះហាក់ស្រដៀងនឹងរថយន្ត Corolla Altis និង Camry ជំនាន់ថ្មីដែរ។

Toyota បានបំពាក់​អំពូលភ្លើង LED សុទ្ធលើ​រថយន្ត Yaris Ativ នេះ​ទាំងអំពូលខាងមុខ, អំពូល​ឲ្យ​សញ្ញា​ខាង​ក្រោយ និងអំពូល​ស៊ីញ៉ូផងដែរ។ រថយន្តនេះដែរមានបំពាក់យ៉ាន់ស្ព័រទំហំ ១៦អ៊ីញ និងមាន​ផ្ទាំងប៉ាណាមុខទំហំធំជាងមុន។

ផ្នែកខាងក្នុងក៏មានការផ្លាស់ប្ដូររចនាបថខ្លះៗផងដែរ ហើយវាមានបំពាក់មកជាមួយកុងទ័រឌីជីថលទំហំ ៧អ៊ីញ, មាន​អេក្រង់​កម្សាន្ត​ទំហំ ៩អ៊ីញ, មានមុខងារ Apple CarPlay និង Android Auto, ប្រព័ន្ធសំឡេង Pioneer, ភ្លើង Ambient មាន​សរុប ៦៤ពណ៌ និងមានម៉ាស៊ីនត្រជាក់ចែកដាច់ជាពីរតំបន់។

មុខងារសុវត្ថិភាពវិញក៏មានសម្បូរបែបផងដែរ រួមមានមុខងារ pre-collision warning and automatic braking, lane departure warning, lane view camera, sudden acceleration warning, cruise control with Stop&Go, cross-traffic alert horizontal when reversing និងហ្វ្រាំងដៃអេឡិចត្រូនិក ជាមួយ​កាមេរ៉ា ៣៦០ដឺក្រេ រួមទាំងពោងសុវត្ថិភាពចំនួន៦។

រថយន្ត Yaris Ativ ស៊េរីថ្មីដែលលក់នៅប្រទេសថៃមានជម្រើសបួនប្រភេទ ប៉ុន្តែប្រើប្រាស់ម៉ាស៊ីន​តែមួយ​ដូចគ្នា​មាន​ចំណុះ ១,២លីត្រ អាចផលិតកម្លាំងបាន ៩៤សេះ, ប្រអប់លេខប្រភេទ CVT-i និងប្រើប្រព័ន្ធបើកបរ​ប៉ុងមុខ។

នៅប្រទេសថៃរថយន្តនេះមានតម្លៃចាប់ពីប្រមាណ ១៥ ២០០​ដុល្លារ រហូតដល់ ១៩ ៦០០​ដុល្លារ ដែល​អាច​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់ Honda City, Nissan Almera និង Hyundai Accent៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ! ការដកពិន្ទុបណ្ណបើកបរ នឹងអនុវត្តសាកល្បងចាប់ពីថ្ងៃទី០១ ខែកញ្ញា និងអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ទៅ

[ក្នុងស្រុក] យោងតាមសេចក្តីជូនដំណឹងពី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោក នាល្ងាចថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២ នេះ បានធ្វើការជូនដំណឹងអោយប្រជាពលរដ្ឋបានជ្រាបថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់អោយដំណើរការអនុវត្តសាកល្បងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

សម្រាប់ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើរល្មើសច្បាប់ស្ពីពីចរាចរណ៍ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ ដោយក្នុងនោះតម្រូវអោយអ្នកបើកបរយានយន្តគ្រប់រូបយកតាមនូវបណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

បន្ថែមពីនេះ ការបង់ប្រាក់ពិនិយអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ពីពីចរាចរណ៍ផ្លូវគោក ប្រជាពលរដ្ឋអាចបង់ប្រាក់នៅតាមបញ្ជារទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី(TrueMoney Mobile App) បន្ថែមពីលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។

គួរបញ្ជាក់ផងដែរថា ការដាក់អោយដំណើរការនូវ កម្មវីធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយសំដៅដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកអោយបានជាអតិបរមា និងការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្ពីពីចរាចរណ៍ផ្លូវគោក និងធានានូវតម្លាភាពក្នុងការពិន័យអត្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast ប្រកាសរកបុគ្គលិកថ្មីចំនួន ៨ពាន់អ្នកបន្ថែមទៀត សម្រាប់រោងចក្រនៅក្បែប្រទេសកម្ពុជា

[វៀតណាម] យោងតាមចុះផ្សាយបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast កំពុងស្វែងរកបុគ្គលិកបន្ថែមចំនួន ៨ ០០០ នាក់សម្រាប់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តនេះមានបុគ្គលិកចំនួន ៦ ០០០នាក់ ហើយបានប្រកាសផែនការពង្រីកកម្លាំងពល របស់ខ្លួននៅលើ Facebook ជាមួយការបង្ហាញថាខ្លួនកំពុងស្វែងរកកម្មករដំឡើង អ្នកបច្ចេកទេស និងវិស្វករ ដើម្បីចាប់ផ្តើមធ្វើការចាប់ពីខែសីហា និងខែកញ្ញា។

គួរបញ្ជាក់ផងដែរថា រោងចក្រ Haiphong របស់ VinFast មានសមត្ថភាពផលិតរថយន្តបាន ២៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែផែនការបច្ចុប្បន្ននឹងកើនឡើងដល់ ៦០០ ០០០ គ្រឿងនៅឆ្នាំ២០២៦។ គួរកត់សម្គាល់ថានេះមិនមែនជារោងចក្រតែមួយគត់ដែលនឹងជំរុញកំណើនរបស់ក្រុមហ៊ុន Vinfast ឆ្ពោះទៅមុខនោះទេ។ Vinfast ក៏កំពុងវិនិយោគ ២ពាន់លានដុល្លារផងដែរ ដើម្បីបង្កើតរោងចក្រនៅរដ្ឋ North Carolina ដែលនឹងផលិតរថយន្ត SUV អគ្គិសនី ឡានក្រុង និងអាគុយ ហើយរំពឹងថារោងចក្រនោះតែមួយនឹងផលិតរថយន្តបាន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ដោយធ្វើអោយអាចបង្កើតកន្លែងការងារនៅសហរដ្ឋអាមេរិកបានចំនួន ៧ ៥០០ផងដែរ។

ក្រុមហ៊ុន VinFast រំពឹងថានឹងលក់រថយន្តអគ្គិសនីចំនួន ៧៥០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ហើយអះអាងថានឹងមានការកក់ទុកចំនួន ៨ ០០០គ្រឿងសម្រាប់រថយន្ត VF 8 និង VF 9 នៅសហរដ្ឋអាមេរិក នេះបើតាមរបាយការណ៍របស់ Reuters ។

ជាមួយគ្នានេះ កាលពីខែកក្កដាកន្លងទៅ នៅពេលដែល VinFast បើកដំណើរការអគារលក់ដំបូងចំនួន៦ ក្នុងចំណោមអ្នកចែកចាយចំនួន ៣០ ដែលគ្រោងនឹងបង្កើតនៅរដ្ឋកាលីហ្វ័រញ៉ានៅចុងឆ្នាំនេះ។ ដោយទីតាំងប្រាំមួយដំបូងនឹងមានទីតាំងនៅ Santa Monica, San Diego, San Mateo, Corte Madera, Commerce និង Berkeley។

សម្រាប់តម្លៃរថយន្តក្នុងស្រុកសម្រាប់ VF 8 ប្រភេទកៅអី ៥ មាន ៤០ ៧០០ដុល្លារ និងកើនឡើងដល់ ៤៨ ០០០ សម្រាប់ម៉ូឌែល Flagship។ ចំណែក VF 9 ប្រភេទកៅអី ៣ជួរចាប់ផ្តើមពី ៥៥ ០០០ដុល្លារ និងម៉ូឌែលកម្រិតខ្ពស់មានតម្លៃ ៦១ ០០០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ។

កម្មវិធីនេះត្រូវបានបែងចែកជា ២ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣ ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក មិនតែប៉ុណ្ណោះអតិថិជនថែមទាំងមានឱកាសលេងហ្គេមដើម្បីទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford យ៉ាងច្រើ​នកុះកររហូតដល់ទៅជាង ២ ០០០នាក់ឯណោះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “ដោយមើលឃើញពីការគាំទ្រ និងការនិយមប្រើប្រាស់ពីសំណាក់អតិថិជនមកកាន់រថយន្ត SUV ប៉ុន្មានឆ្នាំចុងក្រោយនេះគួរឲ្យកត់សម្គាល់ ទើបក្រុមហ៊ុនសម្រេចនាំចូលនូវរថយន្ត SUV ជាច្រើនម៉ូឌែលមកជាបន្តបន្ទាប់ ហើយក្នុងថ្ងៃនេះដែរយើងនឹងធ្វើការសម្ពោធដាក់លក់ជាផ្លូវការនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣ ដែលជារថយន្ត Luxury Off-Road ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងបច្ចេកវិទ្យាឆ្លាតលើសពីការរំពឹងទុក ពោលគឺការរចនារូបរាងផ្នែកខាងក្រៅយ៉ាងទាន់សម័យ និងការរចនាផ្នែកខាងក្នុងផ្តល់ជូននូវសុវត្ថិភាព ផាសុកភាព ប្រណិតភាពប្រៀបបានដូចជាជម្រកដ៏កក់ក្តៅមួយ ជាពិសេសស័ក្តិសមបំផុតសម្រាប់អតិថិជនដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។។ ”

រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣ គឺជារថយន្ត Luxury Off-Road SUV ដែលមានទាំងភាពប្រណិត ទំនើបទាន់សម័យ និងធន់រឹងមាំអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដោយសារតែរថយន្តនេះបានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាច្រើនលើសពីការរំពឹងទុកដូចជា៖

  • ម៉ាស៊ីនម៉ាស៊ូត ២.០L Bi-Turbo ជំនាន់ថ្មី ដែលត្រូវអភិវឌ្ឍន៍ និងកែប្រែបន្ថែមឲ្យកាន់តែមានកម្លាំងខ្លាំង និងស្ងាត់ជាងមុន

  • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ១០ វគ្គអូតូ (E-Shifter) ដែលនេះគឺជាលើកដំបូងដែល Ford បានបំពាក់ប្រអប់លេខជាប្រភេទអេឡិចត្រូនិចបែបនេះនៅលើរថយន្ត SUV នេះ ដែលប្រអប់លេខនេះមិនត្រឹមតែការរចនាស្រស់ស្អាតដូចរថយន្តស្ព័រប៉ុណ្ណោះទេ តែថែមទាំងមានមុខងារយ៉ាងច្រើនសម្បូរបែបដូចជា៖ ការចូលលេខរលូន និងធូរជាងមុន ការដំណើរការដោយស្វ័យប្រវត្តជាមួយនឹងប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត ២.0 ជំនាន់ថ្មី និងសុវត្ថិភាពខ្ពស់បំផុតនោះគឺ នៅពេលដែលលោកអ្នកបានពន្លត់ម៉ាស៊ីនដោយមិនបានចូលលេខទៅ P ប្រអប់លេខនឹងធ្វើការចូលលេខទៅលេខ P ដោយខ្លួនឯងដើម្បីធានាជូននូវសុវត្ថិភាពពេលចតរថយន្ត
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត ២.0 ជំនាន់ថ្មី (Active Park Assist 2.0) ដែលរថយន្តនឹងដំណើរការចូលចតដោយស្វ័យប្រវត្តដោយលោកអ្នកគ្រាន់តែចុចនូវប៊ូតុងមួយតែប៉ុណ្ណោះ នោះរថយន្តនឹងធ្វើការចូលចតដោយស្វ័យប្រវត្ត ពោលគឺវាជួយបង្វិលចង្កូត ដំណើរការហ្វ្រាំង និងហ្គ៊ែរ និងប្រអប់លេខក៏នឹងធ្វើការចូលលេខខ្លួនឯង ដោយពុំចាំបាច់មានការចូលរួមពីអ្នកបើកបរឡើយ

  • ជាប្រព័ន្ធថ្មីស្រឡាងដែលមានបំពាក់លើតែរថយន្ត Ford Everest នោះគឺប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking) ដែលជំនូយក្នុងការចាប់ហ្រ្វាំងក្រោយមានការប៉ះទង្គិច ដោយការពាររថយន្តលោកអ្នកមិនឲ្យរ៉េទៅប៉ះរថយន្តដ៏ទៃទៀត
  • កុងទ័រឌីជីថលថ្មីស្រឡាងទំហំរហូតដល់ ១២,៤ អ៊ីញ (4” Digital Instrument Cluster)ដែលនូវផ្តល់ទិន្នន័យយ៉ាងលម្អិតពីរថយន្ត
  • អេក្រង់ Touchscreen បញ្ឈរធំចំកណ្តាលទំហំ 12 អ៊ីញ (12-Inch Infotainment Screen) ផ្តល់នូវរូបភាពរស់រវើក
  • ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត (360o Camera Split-View Display)
  • ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
  • បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែល Ford បានបំពាក់នៅលើរថយន្ត SUV ដ៏ប្រណិតមួយនេះ

គួរបញ្ជាក់ផងដែរថាសម្រាប់ទីផ្សារប្រទេសកម្ពុជា Ford Cambodia ប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Everest Sport ស៊េរីថ្មីឆ្នាំ ២០២៣ ជាមួយនឹងតម្លៃជាង ៦ ម៉ឺនដុល្លា និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ ២០២៣ ជាមួយនឹងតម្លៃជាង ៧ ម៉ឺនដុល្លា សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model Y រំពឹងអាចយកឈ្នះ Toyota Corolla ក្លាយជាឡានលក់ដាច់ជាងគេនៅឆ្នាំ២០២៣

[ទីផ្សារបរទេស] និយាយក្នុងអង្គប្រជុំម្ចាស់​ភាគ​ហ៊ុន​ប្រចាំឆ្នាំរបស់ Tesla លោក Elon Musk ជានាយកប្រតិបត្តិ​ក្រុមហ៊ុន​បាន​អះអាងថារថយន្ត Model Y នឹងក្លាយជារថយន្តលក់ដាច់ជាងគេគិតលើប្រាក់ចំណូលនៅក្នុងឆ្នាំ២០២២នេះ ហើយ​ឆ្នាំ​២០២៣វា​នឹង​ក្លាយ​ជារថយន្តលក់ដាច់ជាងគេគិតលើចំនួនលក់សរុប។

បច្ចុប្បន្ននេះ Toyota Corolla គឺជារថយន្តដែលលក់ចេញបានច្រើនជាងគេក្នុងលោក ដោយកាលពី​ឆ្នាំ​២០២១ អាច​លក់​ចេញ​បាន​ប្រមាណ ១,១៥លាន​គ្រឿង ខណៈដែល Tesla ជារួមអាចលក់រថយន្តបានសរុប ៩៣៦ ២២២គ្រឿង កាលពីឆ្នាំ​២០២១។

យ៉ាងណាក្ដីការលក់របស់ Tesla បាន​បន្តកើនឡើងឥតឈប់ឈរ ហើយនៅ​ឆ្នាំ​២០២២នេះ ក្រុមហ៊ុន​រំពឹងថាអាចលក់​រថយន្ត​បាន​សរុប ១,៣​លាន​គ្រឿង ដោយ​មាន​ក្ដី​សង្ឃឹមថា​រថយន្ត Model Y នឹងក្លាយជារថយន្តលក់ដាច់ជាងគេលើ​ចំនួនលក់។

រថយន្ត Model Y បន្តទទួលបាន​ជោគជ័យ ទោះបី​ជាវាមានតម្លៃថ្លៃក្ដី ដោយ​ពីមុនមកមិនធ្លាប់មានរថយន្តតម្លៃ ៧ម៉ឺនដុល្លារ (ទីផ្សារ​បរទេស) អាច​លក់​ចេញ​បាន​ប្រមាណ ១៥ម៉ឺនគ្រឿង ក្នុងមួយត្រីមាសនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បង្ហើបរូបរាងដ៏ទាក់ទាញរបស់ឡាន MG7 ស៊េរីថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន MG បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​រូបរាងរបស់រថយន្ត MG7 ដែល​នឹង​ជា​រថយន្ត​លំដាប់កំពូល​ផុត​លេខ​របស់​ម៉ាក ហើយរថយន្ត Sedan នេះ​គ្រោងប្រកាសចេញនៅប្រទេសចិននាថ្ងៃទី១៧ ខែសីហា និងជាផលិតផលដំបូង​នៃ​ត្រកូល Black Label។

នេះមិនមែនជាលើកដំបូងទេដែល MG បានប្រើប្រាស់ឈ្មោះ MG7 នេះ ដោយ MG7 ជំនាន់ដំបូង ចេញកាលពីឆ្នាំ២០០៧ ដល់​ឆ្នាំ​២០១៣។ យ៉ាងណាក្ដី រថយន្តជំនាន់ថ្មីនឹងជារថយន្តថ្មីសន្លាង ដោយ MG បានប្រើប្រាស់រចនាបថបែបទំនើប ស្រប​តាម​គោល​ដៅ​របស់ត្រកូល Black Label ដែលផ្ដោតលើរូបរាង និងប្រណីតភាព។

តាមការចុះផ្សាយរបស់សារព័ត៌មានចិនបានឲ្យដឹងថា MG7 នេះមាន​ប្រវែង ៤៨៨៤ម.ម មាន​ទទឹង​ប្រវែង ១៨៨៩ម.ម និងមាន​កម្ពស់ ១៤៤៧ម.ម។ MG បានបញ្ជាក់ថា MG7 នឹងប្រើប្រាស់​ម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ពី​កម្លាំង​ឡើយ។

តាមវិបសាយ Car News China បានឲ្យដឹងថា MG7 នឹងប្រើម៉ាស៊ីន 405 VTGI Trophy អាច​ផលិត​កម្លាំងបាន ២៥៤សេះ និង​ភ្ជាប់​ជាមួយ​ប្រអប់លេខស្វ័យប្រវត្តិ៩វគ្គ។ រថយន្តនេះក៏នឹងមានប្រភេទម៉ាស៊ីន 300 VTGI ចំណុះ ១,៥លីត្រ ដែល​មក​ពី​រថយន្ត MG6 អាចផលិតកម្លាំងបាន ១៨៣សេះ។ ជាចុងក្រោយគឺមានប្រភេទ PHEV ដែលរំពឹងថា​នឹង​មាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+