ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD ឈានជើងចូលទៅកាន់ទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបោះជំហានចូលទៅទីផ្សារប្រទេសថៃជាផ្លូវការ។ ខណៈដែល ដៃគូក្នុងស្រុក និងជាអ្នកចែកចាយរបស់ក្រុមហ៊ុនផលិតរថយន្តចិននេះគឺ Rever ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Siam Motors Group ក្នុងប្រទេសថៃ។

យោងតាមគេហទំព័រ Headlightmag បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Rever លោក Pratarnwong Phonprapha បានប្រកាសថា ខ្លួនមានបំណងចង់ឲ្យ BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំង ៥ នៅក្នុងប្រទេសថៃក្នុងរយៈពេល ៥ ឆ្នាំ នឹងត្រូវផ្លាស់ប្តូរក្រុមហ៊ុនធំៗមួយចំនួនផងដែរ។

ក្នុងនោះក្រុមហ៊ុន Pornprapha Group នឹងវិនិយោគទឹកប្រាក់ជាង ៨៤ ៦៩៧ ៩២០ ដុល្លារ ក្នុងការសហការនេះ។ លោក Pratarnwong និយាយថា ថវិកានេះគឺសម្រាប់តែដំណាក់កាលទីមួយប៉ុណ្ណោះ ហើយក្នុងចំណោមថវិកាសរុបចំនួន ១២ ៦៧៩ ៩០៧ ដុល្លារ សម្រាប់ទីផ្សារក្នុងអំឡុង ២ឆ្នាំដំបូង និង ៤ ២២៦ ៦០២ ដុល្លារផ្សេងទៀតសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធ IT ។

គោលបំណងគឺសម្រាប់ BYD ដើម្បីឲ្យមានអ្នកចែកចាយចំនួន ៣១ ជាមួយនឹងការលក់ និងសេវាកម្មក្រោយការលក់នៅទូទាំងប្រទេសថៃនៅឆ្នាំ ២០២២ មុនពេលបង្កើនបណ្តាញដល់ ៦០-៧០ ទីតាំងនៅឆ្នាំ ២០២៣។ ក្រុមហ៊ុនកំពុងធ្វើការជាមួយក្រុមហ៊ុន SHARGE របស់ប្រទេសថៃ ដើម្បីដាក់ឲ្យដំណើរការស្ថានីយ៍សាកថ្មសាធារណៈបន្ថែមទៀតនៅទូទាំងប្រទេស។

សម្រាប់ម៉ូដែល BYD ដំបូងគេសម្រាប់ប្រទេសថៃនឹងក្លាយជា BYD Atto 3 ដែលជារថយន្តប្រើប្រាស់គ្រោងឆ្អឹង e-Platform 3.0 និងជារថយន្តប្រភេទ SUV ប្រើជាមួយអាគុយ Blade EV របស់ក្រុមហ៊ុន BYD ទំហំ ៥០,១ ដល់ ៦០,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងយ ៣២០ ដល់ ៤២០ គីឡូម៉ែត្រ ជាមួយមុខងារសាកថ្មល្បឿនលឿន  DC អាចសាកពី ២០%-៨០% រយៈពេល ៤៥ នាទី។

ខណៈ BYD EA1 Dolphin គឺជារថយន្តអគ្គិសនីមួយផ្សេងទៀតដែលត្រូវបានកំណត់ដាក់បង្ហាញនៅនៅដើមឆ្នាំ ២០២៣ នៅក្នុងប្រទេសថៃ ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៧៧ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៤,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងមុខងារសាកថ្មល្បឿនលឿនអាចសាកថ្មពី ៣០% ដល់ ៨០% ក្នុងរយៈពេល ៣០ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CATL បោះទុន ៧,៦ពាន់លានដុល្លារសង់រោងចក្រផលិតអាគុយ ដើម្បីលក់អោយ Mercedes និង BMW

ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក CATL របស់ចិនបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងសាងសង់រោងចក្រផលិតអាគុយតម្លៃ ៧,៣ ពាន់លានដុល្លារ នៅក្នុងប្រទេសហុងគ្រី។

CATL បាននិយាយថា ការសាងសង់រោងចក្រថាមពល ១០០ជីហ្គាវ៉ាត់ម៉ោង នៅក្នុងទីក្រុង Debrecen ភាគខាងកើតនៃប្រទេសហុងគ្រី ដែលជាការវិនិយោគក្រៅប្រទេសដ៏ធំបំផុតរបស់ខ្លួននឹងចាប់ផ្តើមនៅឆ្នាំនេះ បន្ទាប់ពីទទួលបានការយល់ព្រម ដែលមិនលើសពី ៦៤ខែ។

នៅពេលសាងសង់រួច វាត្រូវបានកំណត់ថាជារោងចក្រផលិតកោសិកាអាគុយធំជាងគេនៅអឺរ៉ុប និងជារោងចក្រទីពីររបស់ CATL នៅក្នុងតំបន់ ដោយបង្កើតកោសិកាអាគុយ និងម៉ូឌុល សម្រាប់ក្រុមហ៊ុនផលិតរថយន្តរួមមាន Mercedes-Benz, BMW, Stellantis និង Volkswagen។

ការពង្រីកនេះកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបពន្លឿនការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនីនៅក្នុងទីផ្សារកំណើតរបស់ពួកគេ ដែលជំរុញឱ្យមានការកើនឡើងនៃតម្រូវការអាគុយពីអ្នកផ្គត់ផ្គង់ក្នុងស្រុក និងបណ្តាលឱ្យដំណើរការលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ដើម្បីជៀសវាងការរាំងស្ទះផលិតកម្ម។

ស្ថាបនិក និងជាប្រធានក្រុមហ៊ុន លោក Zeng Yuqun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគរបស់ CATL នឹងក្លាយជា “ការលោតផ្លោះដ៏ធំនៅក្នុងការពង្រីកជាសកលរបស់ CATL” ។

ក្រុមហ៊ុនចិនក៏កំពុងបន្តទៅមុខជាមួយនឹងផែនការសម្រាប់ការផលិតអាគុយនៅអាមេរិកខាងជើងនៅឆ្នាំ ២០២៦ សម្រាប់អតិថិជនរួមទាំងក្រុមហ៊ុន Ford Motor ផងដែរ បើទោះបីជាមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

Mercedes-Benz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ខ្លួននឹងក្លាយជាដៃគូដំបូងគេដែលបានទទួលកោសិកាអាគុយពីរោងចក្រហុងគ្រីរបស់ CATL ហើយនឹងក្លាយការបញ្ជាទិញដំបូងខ្ពស់បំផុតរបស់ខ្លួន។

CATL បាននិយាយពីមុនថា ខ្លួននឹងចាប់ផ្តើមផ្គត់ផ្គង់កោសិកាអាគុយដល់ BMW ចាប់ពីឆ្នាំ ២០២៥ សម្រាប់រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួន។ ក្រុមហ៊ុនចិននេះក៏បាននិយាយថាខ្លួនក៏កំពុងពិនិត្យមើលលទ្ធភាពនៃការចូលរួមជាមួយដៃគូក្នុងស្រុកដើម្បីបង្កើតវត្ថុធាត់ដើមនៃអាគុយនៅអឺរ៉ុបផងដែរ។

គិតត្រឹមចុងឆ្នាំ២០២១ CATL មានសមត្ថភាពផលិតអាគុយប្រចាំឆ្នាំ ១៧០,៣៩ ជីហ្គាវ៉ាត់ម៉ោង ខណៈ ១៤០ ជីហ្គាវ៉ាត់ម៉ោង កំពុងសាងសង់។ ហើយក្រុមហ៊ុនបាននិយាយកាលពីមុនថាខ្លួនមានបំណងដំឡើងសមត្ថភាពផលិតសរុបរហូតដល់ ៦៧០ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Infiniti Q60 នឹងត្រូវអស់ជីវិតនៅចុងឆ្នាំ២០២២នេះ

[ទីផ្សារបរទេស] រថយន្ត Infiniti Q60 ជារថយន្តដែលទើបប្រកាសចេញលក់កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ត្រៀម​ដាក់​រថយន្ត​មួយ​ម៉ូដែលនេះឲ្យចូលនិវត្តន៍បាត់ទៅហើយ។

ក្រុមហ៊ុន Infiniti បានបញ្ជាក់ជាមួយ Car and Driver ថា​ដោយ​សារតែប្រជាប្រិយភាពនៃរថយន្តតួខ្ពស់ SUV ក្នុង​វិស័យ​រថយន្ត​ប្រណីត នាំ​ឲ្យរថយន្ត Sedan ដូចជា Q60 ជាដើមពិបាកឈរជើងលើ​ទីផ្សារ។ ការបញ្ឈប់ការផលិតនេះក៏​ជួយ​បើក​ផ្លូវ​ឲ្យ​ Infiniti ផ្ដោតការ​យកចិត្តទុកដាក់លើវិស័យ​រថយន្តអគ្គិសនីផងដែរ។

ការផលិតរថយន្ត Q60 នឹងត្រូវបន្តរហូតដល់ចុងឆ្នាំ២០២២ ប៉ុន្តែរថយន្តនេះនឹងបន្ត​ដាក់​លក់​រហូតដល់​ឆ្នាំ​២០២៣ ដូចនេះអតិថិជន​ដែល​ចាប់​អារម្មណ៍ចង់ទិញ នៅមានឱកាស។

ស្របពេលដែលរថយន្ត Q60 ត្រូវក្ស័យសង្ខារ មានន័យថានៅសេសសល់តែរថយន្ត Q50 ដែលជាម៉ូដែល​ Sedan នៅ​ក្នុង​ត្រកូល​រថយន្ត​ Infiniti ប៉ុន្តែរថយន្ត Q50 ក៏រំពឹងថានឹងមិនមានអាយុវែងប៉ុន្មានដែរ ដោយសារការគំរាមកំហែងពីការ​ពេញ​​និយម​រថយន្ត SUV៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងរបស់ SUzuki ទំនងប្រើគ្រឿងរបស់ Toyota

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តជប៉ុន Suzuki បាន​បញ្ជាក់អំពីការប្ដេជ្ញា​រប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់​ខ្លួន​នៅ​ត្រឹម​ឆ្នាំ​២០២៥ ដែលរថយន្តដំបូងនេះអាចនឹងប្រើប្រាស់ធាតុផ្សំសំខាន់​ជាមួយ​រថយន្តអគ្គិសនីខា្នតតូចរបស់ Toyota។

ព័ត៌មានអំពីរថយន្តអគ្គិសនីដំបូងរបស់ Suzuki នៅមិនទាន់បានប្រកាសចេញនៅឡើយទេ ប៉ុន្តែ​ក្រុមហ៊ុន​ធ្លាប់បាន​បង្ហាញ​រូបរាង Concept នៃរថយន្តអគ្គិសនីនេះនៅអំឡុងដើមឆ្នាំ២០២០កន្លងទៅ ដោយមានឈ្មោះថា Futuro-E ដែល​រូបរាងរបស់​វា​ស្រដៀង​នឹងរថយន្ត Concept ថ្មីៗនេះរបស់ Toyota ដែលអាចចេញលក់ជាមួយឈ្មោះថា BZ3X។

ខណៈដែលការចុះផ្សាយមួយចំនួនបានលើកឡើងថា Suzuki អាចនឹងផលិតរថយន្តចេញពីរថយន្ត Toyota BZ4X ប៉ុន្តែ​រូប​រាង​តូច​របស់ Futuro-E របស់ Suzuki គឺស្រដៀងគ្នាទៅនឹងរថយន្តអនាគត BZ3X របស់ Toyota ទៅវិញទេ។

Suzuki តែងតែសហការយ៉ាងជិតស្និទ្ធជាមួយ Toyota ដោយក្រុមហ៊ុន​ទាំងពីរបានចែករំលែក​រថយន្តមួយចំនួននៅ​ទីផ្សារ​បរទេស​ មាន​ដូច​ជា​រថយន្ត Suzuki Across ដែលផលិតតាមរថយន្ត Toyota RAV4 PHEV និងរថយន្ត Suzuki Swace ដែល​ផលិតតាមរថយន្ត Toyota Corolla ជាដើម៕

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែអស្ចារ្យ! រថយន្ត GAC GS8 បានផ្លាស់ប្តូរូបរាងថ្មីទាំងស្រុង និងបំពាក់សុទ្ធតែបច្ចេកវិទ្យាទំនើបចុងក្រោយ

សម្រាប់សន្ទុះនៃការគាំទ្រមកលើរថយន្តថ្មីនៅតែបង្ហាញសញ្ញាវិជ្ជាមាន និងល្អប្រសើរជាលំដាប់ គួរអោយកត់សម្គាល់ ហើយនៅក្នុងនោះផងដែរ ក្រុមហ៊ុន GAC Motors Cambodia ក៏ទទួលបាននូវការពេញនិយម ប្រើប្រាស់ និងណែនាំជាបន្តបន្ទាប់ ក្រោយពេលដែលអតិថិជនរបស់ខ្លួនបានប្រើប្រាស់រួច ឃើញថាល្អប្រើ ធន់ ផាសុកភាព សុវត្ថិភាព និងសន្សំសំចៃរួចមកហើយនោះ។ នៅក្នុងនោះផងដែរ រថយន្តលក្ខណៈគ្រួសារខ្នាតធំរបស់ GAC គឺម៉ូដែល GAC GS8 ក៏ស្ថិតនៅក្នុងតារាងល្អ ដែលបងប្អូនជាច្រើនមានការនិយមប្រើប្រាស់។ កាន់តែអស្ចារ្យទៀតនោះ ថ្មីៗនេះ ក្រោយពី នៅប្រទេសជឿនលឿនជាច្រើនដូចជាអារ៉ាប់រួម បានធ្វើការបញ្ចេញនូវរូបរាងផ្លូវការថ្មីសន្លាង ដែលបានធ្វើការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង បូករួមទាំងប្រព័ន្ធសុវត្ថិភាព ផាសុកភាព និងមុខងារទំនើបជាច្រើន។ ហើយថ្ងៃនេះក្រុមការងារ ខេមបូ អូតូ សូមនាំបងប្អូនទាំងអស់គ្នា មកដឹងពីចំណុចពិសេសធំៗ ៥យ៉ាង ដែលបងប្អូនគួរពិចារណាលើរថយន្តស៊េរីថ្មី GAC GS8 ឆ្នាំ២០២៣ ដែលមានដូចខាងក្រោម៖

ការរចនាផ្នែកខាងក្រៅ៖ ចេញមកលើកនេះ ពិតជាមិនសរសើរមិនបាន រូបរាងពិតជាអំណាចអស្ចារ្យ ស័ក្កិសមជារថយន្តអនាគត រចនាមកមានមុខកាត់ភ្លី រាងជ្រុងៗ មុខមាំខ្លាំងជាមួយនឹងការលេងបា៉ណាមួយផ្ទាំងយ៉ាងធំ លាតសន្ធឹងសឹងតែពេញផ្ទៃខាងមុខ អមដោយចង្កៀងមុខសងខាងប្រភេទ LED ចំនួន ៤គ្រាប់ធំៗ ភ្ជាប់ជាមួយមុខងារទំនើប និងសំបូរបែបដូចជាបិត បើកភ្លើង និងទម្លាក់ ហ្វា កូដបានដោយស្វ័យប្រវត្តិ ហើយក៏មានរបារទម្លាក់បិតបើកកន្លែងប្លុកនេះផងដែរ។ អ្វីដែលពិសេសបន្ថែមទៀតនោះ អំពូលបភ្លឺពេលថ្ងៃគឺបានលេងជាមួយអំពូល LED ជាងរាងបញ្ឍរ ២ឆ្នូតយ៉ាងទាក់ទាញ។ ផ្នែកចំហៀងវិញបានបំពាក់មកជាមួយយ៉ាន់កង់ទំហំរហូតដល់ទៅ ២០អុីញ ប្រភេទ Alloywheel មើលមកពិតជាស័ក្កិសម និងអាចបើកបរបានប្រកដដោយទំនុកចិត្តខ្ពស់។ ផ្នែកខាងក្រោយ រិតតែពិសេសហើយជាមួយនឹងការលេងចង្កៀងខាងក្រោយ LED  រចនាជារាងបញ្ឈរដោយអំពូល LED ៤ខ្សែស្របបានទម្លាក់មកក្រោមយ៉ាងទាក់ទាញ និងនៅផ្នែកខាងក្រោយ បានលេងជាមួយនឹងការរចនាសុីមាំងភ្លោះផងដែរ។

ការរចនាផ្នែកខាងក្នុង៖ ប្រណិតភាព មិនមែនត្រឹមតែរូបរាងខាងក្រៅនោះឡើយ រថយន្តនេះបានបន្ថែមនូវអារម្មណ៌ស្រស់ស្រាយ ផាសុកភាព និងប្រណិតភាពពិតៗតែម្តង ដោយសារតែបានរៀបចំជាមួយបរិក្ខាល្អៗ ដើម្បីជួយសម្រួលដល់ម្ចាស់រថយន្ត បើកបរដោយគ្មានភាពនឿយហត់ និងពោរពេញដោយទំនុកចិត្ត។ ដៃចង្កូត តាប្លូ ដៃទ្វាចំហៀងខាងក្នុងសងខាង កៅអីអង្គុយ និងកន្លែងសំខាន់ពេញផ្ទៃរថយន្តគឺប្រើប្រាស់នូវប្រភេទស្បែកប្រណិត ទន់ ផ្តល់នូវផាសុកភាពពិតៗ រំលេចដោយថ្នេរដេរ លាយជាមួយពណ៌លឿងបែបស្ព័រ និងជាពិសេសគឺការប្រើប្រាស់ពណ៌បែបភ្លឺចែងចាំ។ រីឯកៅអីអង្គុយសម្រាប់អ្នកបើកបរវិញ ភ្ជាប់ជាមួយមុខងារបញ្ជាដោយថាមពលអេឡិចត្រូនិចបាន ៨របៀប រួមជាមួយមុខងារសារ៉េកល់ឆ្អឹង និងកៅអីអ្នករួមដំណើរខាងមុខបាន ៤របៀប និងមុខងារពិសេសមានខ្យល់ត្រជាក់ ហើយក៏បានរំលេចដោយអក្សរម៉ូដែល GS8 ផងដែរ។

កន្លែងដែលពិសេសបន្ថែមទៀតនោះរួមមាន៖

  • កុងទ័រឌីជីថលបង្ហាញព័ត៌មាន ទំហំធំ ១០,១អុីញ
  • អេក្រង់កំសាន្តប្រភេទ Touch Screen ទំហំធំ ១៤,៦អុីញ

  • កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ
  • ដំបូលបើកខាងលើធំល្វឹងល្វើយប្រភេទ Panoramic Sunroof 

  • ឧបករណ៌បំពងសម្លេង ១០ចំណុច ម៉ាក Alphine ដ៏ល្បីរបស់ជប៉ុន
  • ប្រព័ន្ធម៉ាសុីនត្រជាក់ ៣តំបន់ ចែកដាច់ចេញពីគ្នា

ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ៖ អ្វីដែលជាក្តីបារម្ភ និងទំនុកចិត្តជូនអតិថិជនរបស់ខ្លួននៅតែជម្រើសទីមួយរបស់ក្រុមហ៊ុន GAC Motors ហេតុនេះហើយក្រុមហ៊ុនមួយនេះ នៅតែយកចិត្តខ្ពស់លើប្រព័ន្ធសុវត្ថិភាព និងជំនួយដល់ការបើកបរដែលមានដូចជា៖

  • ប្រព័ន្ធជំនួយបើកបរគ្រប់ស្ថានភាពផ្លូវ៖ សន្សំសំចៃ Eco / ផាសុកភាព Comfort / កម្លាំងខ្លាំង Sport / ផ្លូវខ្សាច់ Sand / ផ្លូវពិបាកឬភក់ Mud / ផ្លូវរអិល Snow 
  • ប្រព័ន្ធផ្លាស់ប្តូរលេខ លើដៃចង្កូត Paddle Shift
  • មុខងារកាត់បន្ថយចំណាំងផ្លាតភ្លើងពីរថយន្តខាងក្រោយ Auto Dimming 
  • ពោងសុវត្ថិភាពមួយជុំរថយន្ត
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, EBD, ESP
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលចាប់ហ្វ្រាំង និងកាត់បន្ថយកម្លាំងម៉ាសុីន
  • ប្រព័ន្ធជំនួយពេលចុះ ឬឡើងចំណោត
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច EPB និងជំនួយពេលឈប់ស្តុប Auto Hold
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត TPMS
  • ប្រព័ន្ធជំនួយមើលពេលចូលចតរថយន្តកម្រិត HD

  • Sensors ជំនួយពេលចូលចត
  • កាំមេរ៉ា ៥៤០ដឺក្រេ កម្រិត HD អាចមើលពីឧបសគ្គមួយជុំរថយន្ត
  • កាំមេរ៉ាថតវីដេអូសកម្មភាពពេលបើកបរ ប្រភេទឌីជីថល Digital Video Recorder
  • ប្រព័ន្ធកំណត់ល្បឿនថេរ និងបន្ថែមបន្ថយល្បឿនតាមរថយន្តខាងមុខស្វ័យប្រវត្តិ 
  • ប្រព័ន្ធចាប់យកស្លាកសញ្ញាចរាចរណ៌
  • ប្រព័ន្ធសារ៉េកម្រិតសម្លេង តាមល្បឿនរថយន្ត ធានាបាននូវការកំសាន្តកាន់តែប្រសើរ
  • ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅខាងមុខ
  • ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់
  • ប្រព័ន្ធផ្តល់ដំណឹងពេលរថយន្តចាកចេញពីគន្លងផ្លូវ
  • ប្រព័ន្ធរក្សាគន្លងផ្លូវជំនួយក្នុងការបើកបរ

ថាមពលម៉ាស៊ីន៖ រថយន្ត GAC GS8 ឆ្នាំ២០២៣ ដំណើរការដោយម៉ាសុីនសាំង ចំណុះ ២,០លីត្រ ប្រភេទ Turbocharge អាចផលិតថាមពលកម្លាំងបាន ២៤៨សេះ កម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ប៉ុង២ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គ ស្វ័យប្រវត្តិ។

តម្លៃ៖ អ្វីដែលកាន់តែពិសេស និងខិតជិតមកដល់នោះ រថយន្តនេះនឹងបង្ហាញវត្តមានឆាប់ៗនេះនៅលើទីផ្សារប្រទេសកម្ពុជា ដែលមានតម្លៃ ៦២ ៥០០ដុល្លារ ដែលអាចរកទិញបាននៅក្រុមហ៊ុននាំចូលរថយន្តផ្លូវការ GAC Motors Cambodia ដែលបងប្អូនអាចទំនាក់ទំនងបានតាមរយៈ

  • ផ្នែកលក់៖ 095 999 029
  • ហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/gacmotorcambodia 
  • Telegram : me/GACMotorCambodia
  • អគារតាំងបង្ហាញរថយន្តទាំង ២ទីតាំង៖
    • អគារ #711 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ
    • អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xpander Cross ២០២២ ចេញលក់ក្នុងប្រទេសឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Xpander Cross ស៊េរីឆ្នាំ ២០២២ ដែលមានការកែមុខមាត់ថ្មី ជាផ្លូវការក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងតម្លៃលក់ចាប់ពី ២១ ១៤០ ដុល្លារសម្រាប់ម៉ូដែលប្រើលេខដៃ និង ២២ ៩០០ ដុល្លារសម្រាប់ម៉ូដែលប្រើលេខអូតូ។

សម្រាប់រថយន្ត Mitsubishi Xpander មុខមាត់ថ្មីបានដាក់បង្ហាញចេញនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែតុលា ឆ្នាំ២០២១ ខណៈរថយន្ត Mitsubishi Xpander Cross ទើបទទួលបាននូវការអាប់ដេតនៃម៉ូដែលឆ្នាំ២០២២នេះ។

ក្រឡេកមកមើលការរចនា Mitsubishi Xpander Cross ស៊េរីឆ្នាំ ២០២២ ថ្មីនេះ ភ្ជាប់មកជាមួយប៉ាណា​រចនា​ថ្មីអមជាមួយចង្កៀងមុខ LED រាងអក្សរ T ជាមួយនឹងចង្កៀងកាត់អ័ព្ទ LED ខណៈដែលចង្កៀងខាងក្រោយ LED ត្រូវបានរចនាឡើងមានរាងអក្សរ T ដើម្បីស៊ីគ្នានឹងចង្កៀងមុខ, កាងខាងមុខ និងខាងក្រោយការរចនាថ្មី បន្ទះទ្វារខាងក្រោយពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ២ពណ៌ត្រូវបានររចនាថ្មីផងដែរ។

ងាកមកមើលនៅខាងផ្នែកក្នុងវិញ ម៉ូដែលនេះបន្ថែមភាពទំនើបជាងមុនជាមួយនឹងកុងទ័រព័ត៌មានប្រភេទ LCD Meter Cluster ទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ Multi Around Monitor, ដៃចង្កូតស្រោបដោយស្បែកពហុមុខងារ 4-spoke កៅអីស្បែកពីរពណ៌មុខងារកាត់បន្ថយកំដៅ, ប្រព័ន្ធហ្រ្វាំងដៃអេឡិចត្រូនិចជាមួយនឹងមុខងារ Brake Auto Hold, កន្លែងសាកថ្មឥតខ្សែ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ឌីជីថលជាមួយមុខងារ Max Cool ផងដែរ។

ខណៈពេលដែលប្រព័ន្ធសុវត្ថិភាពនៅតែមានជាស្តង់ដារ ដូចជាជាប្រព័ន្ធ ASC, ប្រព័ន្ធហ្វ្រាំង ABS / EBD/BA, ប្រព័ន្ធជំនួយការឡើងចំណោត (HSA) និងពោងការពារសុវត្ថិភាព។

ចំពោះផ្នែកម៉ាស៊ីនរបស់ Mitsubishi Xpander Cross ស៊េរីឆ្នាំ ២០២២ មុខមាត់ថ្មី​នេះ នៅតែប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលអាចកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT និងប្រអប់លេខដៃ ៥ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីលក្ខណៈពិសេសទាំង ៥យ៉ាងដែលបំពាក់នៅលើឡានស្ព័រជប៉ុន Nissan Z ឆ្នាំ២០២៣ (មានវីដេអូ)

រថយន្ត Nissan Z ឆ្នាំ២០២៣ ជារថយន្តប្រភេទស្ព័ររបស់ក្រុមហ៊ុន Nissan ដែលត្រូវបានឆ្លងកាត់នូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៌ចំនួន ៧ជំនាន់រួចមកហើយ បើគិតចាប់តាំងពីឆ្នាំ១៩៦៩ រហូតមកដល់ពេលនេះ ដែលមានការអភិវឌ្ឍន៍ថ្មីកាន់តែទាក់ទាញ។

ការរចនាផ្នែកខាងក្រៅ៖ រថយន្ត Nissan Z ដែលទើបបង្ហាញខ្លួនថ្មីនេះទទួលបានការឌីហ្សាញរូបរាងប្លែក ប៉ុន្តែនៅតែមានលក្ខណៈមួយចំនួន ស្រដៀងទៅនឹងជំនាន់មុនៗ ជាមួយនឹងការបំពាក់ប្លុកម៉ាស៊ីនវែង អមជាមួយនឹងខ្សែបន្ទាត់ក្រាស់ៗ ហើយជាពិសេសនោះគឺប៉ាណាមុខរាងជ្រុង ខណៈចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃ LED របស់វា មានរាងកោង មើលទៅពិតជាស្អាតទាក់ទាញ ដូចទៅនឹងម៉ូដែល Fiarlady 240ZG ចេញអំឡុងឆ្នាំង១៩៧០ ដែរ។

ក្នុងនោះដែរ វាមានផ្តល់ជម្រើសពណ៌ប្រភេទ monotone ចំនួន ៣ និង ប្រភេទ two-tone ចំនួន ៦ ជម្រើសឯណោះ។ក្រឡែកទៅមើលផ្នែកខាងក្រោយវិញ វាបានឌីហ្សាញចង្កៀងក្រោយរាង ២ ឈ្នូត ភ្លឺដិត អមជាមួយនឹងគូទក្រោយពណ៌ខ្មៅរលោង និងបំពង់ស៊ីម៊ាំង ២ យ៉ាងទាក់ទាញទៀតផង។

ការរចនាផ្នែកខាងក្នុង៖ រថយន្តនេះនៅតែបន្តការឌីហ្សាញបែប Retro Design ដែលមានន័យថា បុរាណកាត់សម័យ ជាមួយនឹងការបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ​ និងមានកុងទ័រ analog gauge ចំនួន៣ ឈរពីលើអេក្រង់កម្សាន្តនៅផ្នែកកណ្តាល ដែលបង្ហាញនូវព័ត៌មានដូចជា boost pressure, turbo speed និង voltage ផងដែរ។

ចំពោះអេក្រង់កម្សាន្តរបស់វាមានទំហំដល់ ៩អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto អមជាមួយនឹងប្រព័ន្ធសំឡេង Bose និងប្រព័ន្ធ Wi-Fi Hotspot ផងដែរ។

ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ រថយន្ត Nissan Z ថ្មី មានបំពាក់ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរមួយចំនួន ដោយក្នុងនោះរួមមាន 

  • ប្រពន្ធជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវិត្ត ក្នុងលក្ខណអ្នកបើកបរបាត់បង់ម្ចាស់ការ 
  • ប្រព័ន្ធផ្តល់សញ្ញាអាសន្ននៅកញ្ចកចំហៀង ពេលមានឧបសគ្គកមកកៀរ ងាយស្រួសសម្រាប់ការវ៉ាជែងផ្សេងៗ 
  • ប្រព័ន្ធផ្តល់សញ្ញា និងរក្សាគន្លងផ្លូវអោយបានត្រឹមត្រូវ
  • ប្រព័ន្ធកំណត់ល្បឿនថេរ និងបន្ថែមបន្ថយល្បឿនតាមរថយន្តខាងមុខស្វ័យប្រវត្តិ 
  • ប្រព័ន្ធផ្តល់សញ្ញាអាសន្នពេលមានចេញពីចំណត 
  • និងមុខងារជំនួយភ្លើងហ្វាកូដជាដើម

ថាមពលម៉ាស៊ីន រថយន្ត Nissan Z ឆ្នាំ២០២៣ ចែកចេញជា ៣ ម៉ូដែល គឺ​ Sport, Performance និង Proto ហើយមានប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ Twin-turbo V6 មានកម្លាំង ៤០០សេះ និងកម្លាំងរមួល ៤៧៥ញ៉ូតុនម៉ែត្រ ហើយមានជម្រើសប្រអប់លេខដៃ ៦វគ្គ និង ប្រអប់លេខអូតូ ៩វគ្គ ដំណើរការដោយប៉ុងក្រោយ។ 

រថយន្តស្ព័ររបស់ជប៉ុននេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរិមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

តម្លៃ រថយន្ត Nissan Z ឆ្នាំង២០២៣ នឹងត្រូវដាក់លក់សម្រាប់ទីផ្សារបរទេសក្នុងតម្លៃចាប់ពី ៣៩៩៩០ដុល្លារ សម្រាប់ម៉ូដែល Sport, ៤៩៩៩០ សម្រាប់ម៉ូដែល Performance និង ៥២៩៩០ដុល្លារ សម្រាប់ម៉ូដែល Proto Spec ៕

ទស្សនាវីដេអូខាងក្រោម

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Hongqi LS7 ប្រភេទ SUV ខា្នតធំដ៏ប្រណិត តម្លៃខ្ទង់ ២០មុឺនដុល្លារ ដាក់លក់នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hongqi LS7 ដែលរថយន្តប្រភេទ SUV ខា្នតធំដ៏ប្រណិត ដែលមាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ២០២ ៥៥៣ ដុល្លារ ដល់ ២១៧ ៣៨៤ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Hongqi LS7 មានប្រវែងតួខ្លួនសរុប ៥ ៦៩៥ ម.ម ទទឹង ២ ០៩៥ ម.ម កំពស់ ១ ៩៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០៩ ម.ម។ រថយន្តនេះបានភ្ជាប់មកជាមួយការរចនាដ៏ប្រណិត និងទាន់សម័យ ដោយបានបំពាក់ជាមួយប៉ាណមុខបញ្ឈរមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ជាមួយនឹងចង្កៀងមុខ LED អំពូលកាត់អ័ព្ទប្រភេទ LED បញ្ឈរ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង បន្ថែមដោយកង់ស្ព័រទំហំ ២២ អ៊ីញ។

ចូលទៅកាន់ផ្នែកខាងក្នុងវិញ រថយន្តត្រូវបានរចនាឡើងយ៉ាងប្រណីត ទំនើប និងផាសុកភាព តុបតែងដោយបន្ទះឈើ កៅអីស្បែកដ៏ប្រណិត ហើយបានបំពាក់ដោយដៃចង្កូតពហុមុខងារ 2-spoke កុងទ័រព័ត៌មាន LCD និងអេក្រង់កំសាន្តដែលបានបង្កប់នៅកណ្តាល, អេក្រង់បង្ហាញលើកញ្ចក់ HUD និងកន្លែងសាកថ្មឥតខ្សែជាដើម។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តដ៏ប្រណិតនេះដំណើរកាដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ V8 turbocharged អាចផលិតកម្លាំងបាន ៣៥៥ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រព័ន្ធបើកបរប៉ុង២ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៩,១ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Xiaomi និយាយថាខ្លួនធ្វើតេស្តរថយន្តបើកបរស្វ័យប្រវត្តិក្នុងប្រទេសចិនចំនួន ១៤០គ្រឿងរួចហើយ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ខ្លួនបានធ្វើតេស្តសាកល្បងរថយន្តចំនួន ១៤០ គ្រឿងរួចហើយនៅទូទាំងប្រទេសចិន ដែលបំពាក់ដោយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់។

ក្រុមហ៊ុន Xiaomi បានប្រកាសជាលើកដំបូងអំពីផែនការរបស់ខ្លួនក្នុងការបណ្តាក់ទុនចូលទៅក្នុងវិស័យនៃរថយន្តអគ្គិសនីកាលពីឆ្នាំមុន ហើយខណៈពេលដែលថ្មីៗនេះ នាយកប្រតិបត្តិ Lei Jun បាននិយាយថា ខ្លួនមានបុគ្គលិកចំនួន ៥០០ នាក់រួចហើយ ដែលផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។ លោកបានបន្ថែមថា ក្រុមហ៊ុនផលិតបានបោះទុនប្រាក់ចំនួន ៤៩០លានដុល្លារ រួចហើយសម្រាប់គំនិតផ្តួចផ្តើមនៃបច្ចេកវិទ្យាបើកបរដោយខ្លួនឯង។

សម្រាប់ព័ត៌មាននៃការបង្ហាញចេញគំរូរថយន្តបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុននេះកើតឡើងតិចជាងពីរសប្តាហ៍ បន្ទាប់ពីមានរបាយការណ៍បង្ហាញថា Xiaomi បានកំពុងនិយាយជាមួយមន្ត្រីមកពីគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិនៅក្នុងប្រទេសចិន ប៉ុន្តែកំពុងប្រឈមនឹងការលំបាកក្នុងការទទួលបានការអនុម័តច្បាប់សម្រាប់គម្រោងរថយន្តរបស់ខ្លួន។

កាលពីពេលកន្លងក្រុមហ៊ុន Xiaomi បានប្រកាសពីការវិនិយោគប្រាក់ ១០ពាន់​លាន​ដុល្លារទៅ​ក្នុង​ការ​បណ្តាក់​ទុន​លើ​រថយន្ត និង​មាន​គម្រោង​​ក្នុង​ការ​បង្ហាញ​រថយន្តអគ្គិសនីដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ២០២៤។

ក្រុមហ៊ុនថ្មីដែលចូលក្នុងវិស័យរថយន្តក្នុងប្រទេសចិន ចាំបាច់ត្រូវដាក់ឯកសារ ដើម្បីបញ្ជាក់ពីសមត្ថភាពហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់ពួកគេ ជាមួយដំណើរការពិនិត្យជាច្រើនខែ ហើយក្នុងករណីខ្លះ រដ្ឋាភិបាលបដិសេធទាំងស្រុងនូវការដាក់ពាក្យ។ ខណៈពេលដែល Xiaomi មិនទាន់ទទួលបានការយល់ព្រមដែលត្រូវការសម្រាប់គម្រោងរថយន្តរបស់ខ្លួន ប៉ុន្តែ Xiaomi បានចាប់ផ្តើមការងារលើរោងចក្រផលិតរថយន្តដំបូងរបស់ខ្លួនដែលមានទីតាំងនៅទីក្រុងប៉េកាំង។

លោក Steven Tseng និង Sean Chen អ្នកវិភាគ Bloomberg Intelligence បាននិយាយកាលពីពេលថ្មីៗនេះថា

ការលំបាករបស់ Xiaomi ក្នុងការធានាអាជ្ញាប័ណ្ណផលិតរថយន្តនៅក្នុងប្រទេសចិន ដូចដែលបានរាយការណ៍ដោយ Bloomberg News អាចរារាំងការអភិវឌ្ឍន៍អគ្គិសនីរបស់ខ្លួន និងពន្យារពេលការចេញលក់ដំបូងដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៤។ ការពន្យារពេលអាចពន្យារការអូសបន្លាយពីការចំណាយលើ R&D ដ៏ច្រើន ក៏ដូចជាការវិនិយោគទ្រព្យសកម្មថេរ ហើយអាចថ្លឹងថ្លែងលើចំណែកទីផ្សាររបស់ខ្លួន ខណៈដែលផ្នែករថយន្តអគ្គិសនី របស់ប្រទេសចិនកំពុងមានភាពប្រគួតប្រជែង កាន់តែខ្លាំងជាមួយនឹងគូប្រជែងដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស Nio, Xpeng និង Li Auto”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Edge ជំនាន់​ក្រោយ​ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​ចិន​ ជាមួយ​នឹង​រូបរាង​ថ្មីកាន់តែទាក់ទាញ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពឯកសារប៉ាតង់របស់រថយន្ត Ford Edge ស៊េរីឆ្នាំ ២០២២ ជំនាន់ទី ៣ ត្រូវបានបង្ហាញចេញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន។

យោងតាមរូបភាពពីគេហទំព័រ MIIT បង្ហាញយ៉ាងច្បាស់ពីការរចនារថយន្ត Ford Edge ប្រភេទ SUV ខ្នាតកណ្តាលថ្មី ជាមួយនឹងការរចនារូបរាងដោយប៉ាណាមុខមានលក្ខណៈស្រដៀងទៅនឹង Explorer, Equator/Equator Sport ភ្ជាប់មកជាមួយចង្កៀងមុខ LED។ ចំហៀងរថយន្តមានថាសកង់ស្ព័រទំហំ ១៩ ដល់ ២០ អ៊ីញ និងដៃទ្វារលាក់ចូលក្នុង។ ខណៈ ចង្កៀងខាងក្រោយប្រភេទ LED រាងអក្សរ L ពណ៌ខ្មៅ, កាងក្រោយពណ៌ខ្មៅ និងកាង spoiler ផ្នែកខាងក្រោយមានពណ៌ដូចរថយន្ត។

រីឯនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់ដោយអេក្រង់ធំទំហំ ២១ អ៊ីញ ដែលមានកុងទ័រព័ត៌មាន Full LCD និងអេក្រង់កំសាន្ត ភ្ជាប់ដោយប្រព័ន្ធកម្សាន្តឆ្លាតវៃ SYNC+ ដែលជាការសហការគ្នាវបង្កើតឡើងដោយក្រុមហ៊ុន Ford និង Baidu ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ផលិតកម្លាំងបាន ២៤៨ សេះ និងកម្លាំងរមួល ៣៩០​ ញ៉ូតុនម៉ែត្រ ប្រព័ន្ធបើកបរប៉ុង២ ​វិលកង់ទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+