ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Nissan SAKURA Kei ទទួលបានការកក់ទុកមុន ២៣ ០០០គ្រឿង នៅក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ក្នុងការប្រកាសលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទីមួយនៃឆ្នាំសារពើពន្ធ ២០២២ ក្រុមហ៊ុន Nissan Motor Co., Ltd. បានទទួលបានការកក់ទុកមុននៅរថយន្តអគ្គិសនី Nissan SAKURA Kei ជាង ២៣ ០០០ គ្រឿងក្នុងរយៈពេលពីរខែ ចន្លោះពីខែមេសា និងខែមិថុនា ឆ្នាំ ២០២២។

ក្រឡេកទៅការរចនាផ្នែកខាងក្រៅរបស់ Nissan Sakura ត្រូវបានបំផុសគំនិតដោយ IMk Concept ដោយបានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ដំបូលពណ៌ខ្មៅ ថាសកង់ស្ព័រទំហំ ១៤ អ៊ីញ ស្រោបដោយសំបកកង់ 155/65R14។

រីឯនៅផ្នែកខាងក្នុងវិញ បំពាក់ជាមួយកុងទ័រព័ត៌មាន Advanced Drive Assist Display ទំហំ ៧ អ៊ីញ និង​អេក្រង់​កំសាន្តទំហំ ៩ អ៊ីញ ភ្ជាប់ជាមួយ NissanConnect គាំទ្រការភ្ជាប់ Apple CarPlay ។ កៅអីបែបសាឡុងស្រោបដោយស្បែក ដៃចង្កូតប្រភេទ Double-spoke។

រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៦៣ សេះ និងកម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយលីចូមទំហំ ២០ គីឡូវ៉ាត់ម៉ោង អាចរបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប៉ុង១ ។

សម្រាប់រថយន្ត Nissan Sakura មានជម្រើសម៉ូដែលដូចជា S, X និង G ជាមួយតម្លៃលក់ចាប់ពី ១៧ ២០២ ដុល្លារ ដល់ ២១ ៧២៦ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ជំនាន់ទី៥ ម៉ាស៊ីន Plug-in Hybrid គ្រោងបង្ហាញខ្លួននៅឆ្នាំក្រោយ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមទស្សនាវដ្តីរថយន្តជប៉ុន Bestcarweb.jp បានធ្វើការបង្ហាញថា រថយន្ត Toyota Prius ថ្មីនឹងមកជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗស្ទើរតែទាំងស្រុងក្នុងឆ្នាំ ២០២៣ ដែលជាជំនាន់ទីប្រាំថ្មី ដែលមកជាមួយការរចនាថ្មីកាន់តែទំនើប។

ចាប់តាំងពីការដាក់បង្ហាញចេញនៅថយន្ត Toyota Prius ក្នុងឆ្នាំ ១៩៩៧ វាគឺជារថយន្តខ្នាតមធ្យមដំបូងគេរបស់ពិភពលោកដែលបំពាក់ប្រព័ន្ធកូនកាត់ Hybrid។ វា​ត្រូវ​បាន​ផលិត​ឡើង​រហូត​ដល់​ជំនាន់​ទី ៤ ដែល​បាន​ចេញ​លក់​ក្នុង​ឆ្នាំ ២០១៥ បើ​ទោះ​បី​ជា​ប្រជាប្រិយភាព​របស់ sedan បាន​ធ្លាក់​ចុះ​ក៏​ដោយ ប៉ុន្តែ Toyota នឹង​បន្ត​អភិវឌ្ឍ​រថយន្ត Prius។

គួរឲ្យដឹងថា រថយន្ត Toyota Prius ត្រូវបានរចនាឡើងដោយផ្អែកលើគ្រោងឆ្អឹង TNGA platform ដោយផ្តោតលើការរចនាដែលត្រូវបានគេ​និយាយ​ថា​ផ្នែក​ខាង​ក្រៅ​ត្រូវបានរចនាកាន់តែស្ព័រ​។ លើសពីនេះ ការរចនាខាងក្នុងបែបអនាគត និងប្រព័ន្ធសុវត្ថភាព Toyota Safety Sense 3.0 ចុងក្រោយបង្អស់៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូចមែន​ តែមិនដល់ ១ ថ្ងៃផងឡានអគ្គិសនី Volt City EV ទទួលបានកក់ទុកមុនលើសពី ១ ០០០ គ្រឿង នៅប្រទេសថៃ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ រថយន្តអគ្គិសនី VOLT City EV បានធ្វើការបង្ហាញខ្លួនជាផ្លូវការ។ ខណៈ កាលពីពេលថ្មីៗ កន្លងនេះ “EV Primus” ដែលជាអ្នកចែកចាយផ្លូវការនៅក្នុងប្រទេសថៃ បានធ្វើការ​ប្រកាស​ចំនួន​នៃ​ការ​កក់​ទុក​តាម​បណ្តាញ​អ៊ីនធឺណេតបាន​កើន​លើស ១ ០០០ គ្រឿង​ក្នុង​រយៈ​ពេល​ត្រឹម​តែ ២៤ ម៉ោង​ប៉ុណ្ណោះ។

រថយន្ត VOLT City EV ដែល​មាន​លក់​នៅ​ប្រទេស​ថៃ​មាន​ពីរ​ម៉ូដែល​គឺ VOLT FOR-TWO body និង VOLT FOR-FOUR ។ សម្រាប់អតិថិជន ១ ០០០ នាក់ដំបូងនេះនឹងទទួលបានការផ្តល់ជូនពិសេស ដែលធ្វើឲ្យប្រសើរឡើងនៅឧបករណ៍ស្តង់ដារដែលស្មើនឹងម៉ូដែលកំពូល រួមមានអេក្រង់បង្ហាញទំហំ ៧ អ៊ីញ ដៃចង្កូតពហុមុខងារ ចង្កៀងមុខ-ក្រោយប្រភេទ  LED  រួមទាំងការធានាអាគុយបន្ថែម ការត្រួតពិនិត្យអគ្គិសនីក្នុងផ្ទះសម្រាប់សាកថ្មរថយន្តអគ្គិសនី និងផ្សេងៗទៀត ដែលសរុបជាសាច់ប្រាក់ស្មើនឹង ២ ៧៩៧ ដុល្លារ។

សម្រាប់ VOLT FOR-TWO បំពាក់ដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៤០ សេះ និងកម្លាំងរមួល ៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងអាគុយលីចូមទំហំ ១១,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចំងាយប្រហែល ១៦៥  គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយតម្លៃលក់ចាប់ពី ៩ ០៩២ ដុល្លារ។

ខណៈម៉ូដែល VOLT FOR-FOUR អាចផលិតកម្លាំងបាន ៤៦ សេះ និងកម្លាំងរមួល ១០២ ញ៉ូតុនម៉ែត្រ ភ្ជាប់ ជាមួយនឹងអាគុយលីចូម ទំហំ ១៦,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានប្រហែល ២០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយតម្លៃលក់ចាប់ពី ១០ ៧៧១ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចទាក់ទាញរបស់ Next-Generation Everest ស៊េរីថ្មី ២០២៣ បន្ទាប់ពីបានកាន់ដៃចង្កូតហើយ

[ទីផ្សារក្នុងស្រុក] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនៅរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានប្រារព្ធកម្មវិធីបើកបរសាកល្បង និងសម្ភោធជាផ្លូវការនៃរថយន្តជំនាន់ថ្មីលក្ខណៈគ្រួសាររបស់ខ្លួន Next-Generation Everest ស៊េរីថ្មីឆ្នាំ ២០២៣ ដែលបានធ្វើឡើងនៅឯ ដឺ ព្រេមៀ សេនធ័រ សែនសុខ។

កម្មវិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួនជាច្រើន។ ក្នុងនោះកម្មវិធីនេះត្រូវបានបែងចែកជា ២ផ្នែកគឺពេលព្រឹកជាការបើកបរសាកល្បង និងពេលល្ងាចជាពិធីសម្ពោធជាផ្លូវការ។

ជាមួយគ្នានេះក៏មានការធ្វើបទបង្ហាញពីរថយន្តអំពីមុខងារផ្សេងៗ ក៏ដូចជា បចេ្ចកវិទ្យាទំនើបៗ និងរូបរាងនៃរថយន្តយ៉ាងលម្អិតដល់អតិថិជនមុនពេលចាប់កាន់ដៃចង្អូត និងទទួលបានបទពិសោធន៍បើកបរសាកល្បងជាមួយអ្នកជំនាញដោយផ្ទាល់ ដោយអ្វីដែលគឺអោយចាប់អារម្មណ៍បន្ថែមនៅលើរថយន្តជំនាន់ថ្មីនេះ ក្រៅពីមានរូបរាងឌីស្សាញថ្មីដ៏គួរអោយចាប់អារម្មណ៍ហើយនោះ គឺ៖

  • ម៉ាស៊ីនម៉ាស៊ូត ២,០L Bi-Turbo ជំនាន់ថ្មី ដែលត្រូវអភិវឌ្ឍន៍ និងកែប្រែបន្ថែមឲ្យកាន់តែមានកម្លាំងខ្លាំង និងស្ងាត់ជាងមុន

  • ដៃចង្កូតធូ រំញោចល្អងាយស្រួលបត់បែន
  • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ១០ វគ្គអូតូ (E-Shifter) ដែលនេះគឺជាលើកដំបូងដែល Ford បានបំពាក់ប្រអប់លេខជាប្រភេទអេឡិចត្រូនិចបែបនេះនៅលើរថយន្ត SUV នេះ ដែលប្រអប់លេខនេះមិនត្រឹមតែការរចនាស្រស់ស្អាតដូចរថយន្តស្ព័រប៉ុណ្ណោះទេ តែថែមទាំងមានមុខងារយ៉ាងច្រើនសម្បូរបែបដូចជា៖ ការចូលលេខរលូន និងធូរជាងមុន និងដំណើរការដោយស្វ័យប្រវត្តជាមួយនឹងប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ 2.0 ជំនាន់ថ្មី និងសុវត្ថិភាពខ្ពស់បំផុតនោះគឺ នៅពេលដែលលោកអ្នកបានពន្លត់ម៉ាស៊ីនដោយមិនបានចូលលេខទៅ P ប្រអប់លេខនឹងធ្វើការចូលលេខទៅលេខ P ដោយខ្លួនឯងដើម្បីធានាជូននូវសុវត្ថិភាពពេលចតរថយន្ត

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 2.0 ជំនាន់ថ្មី (Active Park Assist 2.0) ដែលរថយន្តនឹងដំណើរការចូលចតដោយស្វ័យប្រវត្តដោយលោកអ្នកគ្រាន់តែចុចនូវប៊ូតុងមួយតែប៉ុណ្ណោះ នោះរថយន្តនឹងធ្វើការចូលចតដោយស្វ័យប្រវត្ត ពោលគឺវាជួយបង្វិលចង្កូត ដំណើរការហ្វ្រាំង និងហ្គ៊ែរ និងប្រអប់លេខក៏នឹងធ្វើការចូលលេខខ្លួនឯង ដោយពុំចាំបាច់មានការចូលរួមពីអ្នកបើកបរឡើយ

  • កុងទ័រឌីជីថលថ្មីសន្លាងទំហំធំរហូតដល់ ១២,៤ អ៊ីញ ដែលនូវផ្តល់ទិន្នន័យយ៉ាងលម្អិតពីរថយន្ត
  • អេក្រង់ Touchscreen បញ្ឈរធំចំកណ្តាលទំហំ ១២ អ៊ីញ ផ្តល់ជូននៅរូបភាពរស់រវើក

  • ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត
  • ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
    បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែល Ford បានបំពាក់នៅលើរថយន្ត SUV ដ៏ប្រណិតមួយនេះ។

សម្រាប់រថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៣ នៅទីផ្សារប្រទេសកម្ពុជាមាន ២ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Ford Everest Sport ស៊េរីឆ្នាំ ២០២៣ មានតម្លៃ ៦៩ ៩០០ដុល្លារ និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ ២០២៣ ជាមួយនឹងតម្លៃ ៧៩ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota IZOA ស៊េរីថ្មី តម្លៃចាប់ពីជាង ២មុឺនដុល្លារ ដាក់លក់នៅក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota IZOA ស៊េរីថ្មី ជាមួយជម្រើសចំនួន ២ម៉ូដែល Care និង Sport ជាមួយនឹងតម្លៃលក់ចាប់ពី ២៣ ៦៣១ ដុល្លារ ដល់ ២៤ ៥១៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ក្រឡេកទៅមើលការរចនាវិញ រថយន្ត Toyota IZOA ឬ C-HR មានបំពាក់ជាមួយប៉ាណាខាងមុខត្រូវបានរចនាថ្មី, ចង្កៀងមុខប្រភេទ LED Wing type អបជាមួយអំពូលបំភ្លឺពេលថ្ងៃ LED និងអំពូលកាត់អ័ព្ទ LED ផងដែរ។ ខណៈ ចង្កៀងក្រោយប្រភេទ LED boomerang, ថាសកង់ស្ព័រទំហំ ១៧ អ៊ីង ជាមួយនឹងការតុបតែងបែបស្ព័រថែមទៀត។ ខណៈ ម៉ូដែល Sport SPORT បាន​បន្ថែម​​ដូច​ជា កាង​មុខ-ក្រោយ​ថ្មី, ថាសកង់​ខ្មៅ, និងកៅអីស្ព័រពណ៌ខ្មៅ និងសជាដើម។

រីឯនៅផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto និងកុងទ័រព័ត៌មាន color dial ទំហំ ៧ អ៊ីញ ដៃចង្កូតស្រោបដោយស្បែកអាចលៃតម្រូវ​បាន ៤​ ទិសដៅ កៅអីខាងមុខស្ព័រ ផ្នែកខាងអ្នកបើកបអាចលៃតម្រូវតាមថាមពលអគ្គិសនី ១០ ទិសដៅ និងសម្រាប់អ្នកដំណើរខាងមុខ ៤ ទិសដៅ, សេនស័រសម្រាប់ចតរថយន្ត, កញ្ចក់មើលក្រោយការពារចំណំាងផ្លាតដោយស្វ័យប្រវត្តិ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៦ សេះ និងកម្លាំងរមួល ១៨៨​ ញ៉ូតុនម៉ែត្រ រួមបញ្ចូលគ្នាជាមួយម៉ូទ័រអេឡិចត្រិច ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១០៩ សេះ កម្លាំងរមួល ២០២​ ញ៉ូតុនម៉ែត្រ ប្រព័ន្ធបញ្ជូនដោយស្វ័យប្រវត្តិ E-CVT។ ម៉ូដែលនេះក៏បានបំពាក់ជាមួយប្រព័ន្ធកូនកាត់ Hybrid ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ID.4 ស៊េរីឆ្នាំ២០២៣ មានថែមប្រភេទធូរថ្លៃថ្មី ថោកជាង​មុនជាង ៣ពាន់ដុល្លារ

[ទីផ្សារបរទេស] រថយន្ត Volkswagen ID.4 ស៊េរី​ឆ្នាំ២០២៣ បានប្រកាសវត្តមាននៅទីផ្សារសហរដ្ឋអាមេរិក ជាមួយ​ប្រភេទ Entry ថ្មី​ដែល​មាន​តម្លៃ​ធូរថ្លៃ​ជាង​ប្រភេទ Entry លើ​ស៊េរី​ឆ្នាំ​២០២២។

ID.4 Standard ថ្មីនេះមានតម្លៃចាប់ពី ៣៨ ៧៩០ដុល្លារ បន្ទាប់ពីគិតថ្លៃ​ដឹក​ជញ្ជូន​រួច ដែល​តម្លៃនេះគឺធូរថ្លៃ​ជាង ៣ ៧៣៥ដុល្លារ បើ​ធៀបទៅនឹង ID.4 Standard ស៊េរីឆ្នាំ២០២២។ ប្រភេទថ្មីនេះដែរ មានបំពាក់អាគុយចំណុះត្រឹម ៦២kWh ដែល​អាច​ផ្ដល់​ចម្ងាយ​បើកបរបាន ៣៣៥​គីឡូម៉ែត្រ និង​មានម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ២០១សេះ ខណៈដែល​ប្រភេទ​ដទៃទៀត​ប្រើ​អាគុយ​ចំណុះ ៨២kWh។

ID.4 Standard មានមកជាស្តង់ដារនូវអំពូលភ្លើង LED, យ៉ាន់កង់ទំហំ ១៩អ៊ីញ, កៅអី​អាគុយ​ប្រភេទ​ស្បែក, មាន​ម៉ាស៊ីន​ត្រជាក់​ពីរ​តំបន់, ឧបករណ៍​បំពងសំឡេងប្រភេទ Stereo ចំនួន៦គ្រាប់ និងមានកៅអីប្រភេទកម្ដៅថែមទៀតផង។

គួរដឹងថារថយន្ត ID.4 អាចទទួលបាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម ៧ ៥០០ដុល្លារ ដែល​ធ្វើ​ឲ្យតម្លៃ​វា​ថយចុះ​មក​នៅ​ត្រឹមចាប់ពី ៣១ ២៩០ដុល្លារ ​កាន់តែ​ធូរថ្លៃជាងគូប្រជែងដទៃទៀតរួមមាន​រថយន្ត Ford Mustang Mach-E ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី MG4 សាកម្ដងជិះបាន ៣៥០គ.ម តម្លៃ​ចាប់ពីជាង ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] កាល​ពី​ខែ​មុន រថយន្តអគ្គិសនី MG4 EV ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការសម្រាប់ទីផ្សារ​អឺរ៉ុប ហើយ​ពេលនេះ​ក្រុមហ៊ុន​បាន​ប្រកាស​អំពី​តម្លៃ​លក់​ដែល​មាន​ចាប់​ពី​ប្រមាណ ៣១ ៤០០ដុល្លារ។

MG4 EV មានចាប់ពីប្រភេទ Entry ឈ្មោះថា SE Standard Range ដែលប្រើប្រាស់​អាគុយ​ចំណុះ ៥១kWh អាច​ផ្ដល់​ចម្ងាយ​បើកបរ​បាន ៣៥១​គីឡូម៉ែត្រ។ ប្រភេទនេះមាន​ប្រើ​ម៉ូទ័រអគ្គិសនីមួយនៅ​ផ្នែក​ខាង​ក្រោយ អាចផ្ដល់​កម្លាំងបាន ១៦៨សេះ។

ចំពោះ​គ្រឿង​បរិក្ខារវិញ រថយន្តអគ្គិសនី Hatchback នេះ​មាន​ប្រើ​ភ្លើង​ប្រភេទ LED ជាមួយ​យ៉ាន់​ទំហំ ១៧អ៊ីញ, ផ្នែក​ខាង​ក្នុង​មាន​កុងទ័រ​ឌីជីថល​ទំហំ៧អ៊ីញ, អេក្រង់​កម្សាន្ត​ទំហំ ១០,២៥អ៊ីញ ដែល​មាន​មុខងារ Android Auto និង​មុខងារ Apple CarPlay ផងដែរ។

សម្រាប់​ប្រភេទមួយទៀតគឺ MG4 EV SE Long Range មាន​តម្លៃ​ចាប់​ពីប្រមាណ ៣៤ ៤០០​ដុល្លារ ដោយ​អាគុយ​ចំណុះ ៦៤kWh របស់វាអាចផ្ដល់ចម្ងាយបើកបរបានដល់ ៤៥២គីឡូម៉ែត្រ។ បន្ថែមពីលើការបើកបរបានឆ្ងាយហើយ វា​ក៏​មាន​ម៉ូទ័រ​អគ្គិសនី​កម្លាំងខ្លាំងដែល​ផលិត​កម្លាំងបាន ២០០សេះ។

បន្ទាប់មកគឺ MG4 EV Trophy មាន​តម្លៃចាប់ពីប្រមាណ ៣៨ ០០០ដុល្លារ មានអាគុយចំណុះ ៦៤kWh អាចផ្ដល់​ចម្ងាយ​បើកបរ​បាន ៤៣៥គីឡូម៉ែត្រ ប៉ុន្តែ​វាមានបំពាក់គ្រឿងបរិក្ខារប្រណីតជាង MG4 EV SE Long Range ត្បិតថា​ចម្ងាយ​បើកបរ​តិច​ជាង​ក្ដី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បញ្ចប់ការផលិតឡាន i3 ជាមួយប្រភេទពិសេសពណ៌មាសចំនួន១៨គ្រឿង

[ទីផ្សារបរទេស] រថយន្ត BMW i3 បានបិទបញ្ចប់ការផលិត​ជាមួយ​ប្រភេទ​ពិសេស​ចំនួន ១៨គ្រឿង ដែល​នឹង​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​ជួល​រថយន្ត CarVia ដែលស្ថិតនៅប្រទេសអាល្លឺម៉ង់។

រថយន្ត BMW i3 សរុបជាង ២៥ម៉ឺនគ្រឿង ត្រូវបានផលិតក្នុងអំឡុងពេលដែលការផលិតបើកដំណើរការ ហើយ​នៅ​ថ្ងៃ​ទី​២ ខែ​សីហា រថយន្ត​ចំនួន ១៨គ្រឿង ចុងក្រោយ​ត្រូវបានប្រគល់​ជូន​ក្រុមហ៊ុន CarVia ដោយ​រថយន្ត​ទាំង​មាន​ប្រើ​ប្រាស់​ពណ៌ Galvanic Gold យ៉ាងពិសេស។

ការចុះផ្សាយរបស់ Bimmer បានឲ្យដឹងថារថយន្តទាំងនេះនឹងមានជួលឲ្យជិះតាមរយៈក្រុមហ៊ុន CarVia ក្នុង​តម្លៃ​ប្រមាណ ៤១​ដុល្លារ ក្នុងមួយថ្ងៃ។

ការ​ដឹក​ជញ្ជូន​រថយន្ត BMW i3 ទាំងនេះ គឺក្រោយពី BMW បាន​អបអរ​សាទរ​ដល់​ខួប​ទី​៩ឆ្នាំ​នៃ​ការ​ផលិតរថយន្ត BMW i3 ​ជា​មួយ​​ការ​ប្រកាស​ចេញ​ប្រភេទ​ពិសេសឈ្មោះថា Home Run Edition ដែល​មាន​ផលិត​ត្រឹម​ ១០​គ្រឿង​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លុយចំណេញរបស់ Toyota ធ្លាក់ចុះលើសពីការរំពឹងទុក

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសនៅថ្ងៃនេះប្រាក់ចំណេញរបស់ខ្លួនបានថយចុះ ៤២% នៅក្នុងត្រីមាសដំបូងនៃ​វដ្ដអាជីវកម្មរបស់ខ្លួនដែលបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលលទ្ធផលនេះបានធ្វើ​ឲ្យអ្នក​វិភាគភ្ញាក់ផ្អើលជាខ្លាំង និងបានធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​របស់ Toyota ថយចុះផងដែរ។

ក្នុងរយៈពេលបីខែ Toyota អាចស្វែងរកប្រាក់ចំណេញបានត្រឹមប្រមាណ ៤,៣៥ពាន់​លាន​ដុល្លារ ធៀបនឹង​ប្រាក់​ចំណេញ​ប្រមាណ ៧,៥​ពាន់​លាន​ដុល្លារ ដែលរកបានក្នុងពេលដូចគ្នាកាលពី​ឆ្នាំកន្លងទៅ។ អ្នក​វិភាគ​បាន​រំពឹង​ពីការធ្លាក់ចុះ​នៃប្រាក់​ចំណេញនេះ ប៉ុន្តែរំពឹងថាធ្លាក់ចុះ ១៥% ប៉ុណ្ណោះ។

គួរដឹងថា Toyota បានប្រឈមមុខនឹងបញ្ហានៃការផលិតដែលធ្វើឲ្យមិនអាចផលិតរថយន្តបានតាមចំនួនដែលចង់បាន។ Toyota បាន​ប្រកាស​ចំនួនបីលើកនៅ​ក្នុងត្រីមាសទីមួយនៃអាជីវកម្មរបស់ខ្លួនអំពីការកាត់បន្ថយការផលិតលើពិភពលោក ដែលជា​លទ្ធផល​នាំ​ឲ្យ​ការផលិតមានការថយចុះ ១០%។

យ៉ាងណា សម្រាប់វដ្ដអាជីវកម្មប្រចាំ​ឆ្នាំ​ដែលបិទបញ្ចប់នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៣ Toyota នៅតែ​ប្រកាន់ខ្ជាប់​ការ​ព្យាករណ៍​ដំបូងអំពីប្រាក់ចំណេញរបស់ខ្លួន និងបាននិយាយអំពីផែនការផលិតរថយន្តឲ្យបាន ៩,៧លាន​គ្រឿង ជាមួយ​ការរំពឹងអំពីកំណើននៃ​ការ​លក់​ជាមួយ​រថយន្តថ្មីៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! ចាប់ពីពេលនេះ អ្នកបើកបរយានយន្តទាំងអស់ត្រូវភ្ជាប់ឯកសារទាំងនេះតាមខ្លួន

[ក្នុងស្រុក] ដោយបានសង្កេតឃើញថា មានប្រជាពលរដ្ឋបានធ្វើការប្រតិកម្មនៅតាមបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងឯកសារដែលត្រូវបានភ្ជាប់តាមខ្លួននៅពេលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់។ ថ្ងៃនេះផងដែរ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ក្រសួងសាធារណការ និងដឹកជញ្ចូនបានធ្វើការជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រសួងសូមធ្វើកាណែនាំដល់អ្នកបើកបរយានជំនិះធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ទាំងអស់ត្រូវភ្ជាប់នូវឯកសារសំខាន់ៗនៅពេលធ្វើដំណើរដូចជា

  • បណ្ណបើកបរយានយន្ត តម្រូវឲ្យប្រើប្រាស់ឯកសារច្បាប់ដើម។
  • បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។ ករណីបណ្ណសម្គាល់យានជំនិះមិនមាន QR Code តម្រូវឲ្យមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចំលងនោះទើបអាចប្រើប្រាស់ជាផ្លូវការបាន។
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លងបាន។
  • ចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ចូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនៅលិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ចូន អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។

ដូច្នេះដើម្បីជ្រាប់កាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+