ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែនជាលើកទី ២ ឬ ៣! តែនេះគឺជាការធ្លាក់ចុះប្រចាំត្រីមាសដំបូងរបស់ម៉ាកយីហោ BYD ចាប់តាំងពីឆ្នាំ ២០២០

បន្ទាប់ពីជួបប្រទះនឹងបញ្ហាជាច្រើនទាក់ទងនឹងចំនួនលក់ធ្លាក់ចុះ ក៏ដូចជាសង្គ្រាមតម្លៃ គិតក្នុងខែកញ្ញាមុននេះ ក្រុមហ៊ុន BYD Group ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងហាយប្រ៊ីដដ៏ធំបំផុតរបស់ប្រទេសចិន បានប្រកាសអំពីលទ្ធផលនៃលក់របស់ខ្លួនក្នុងខែកញ្ញាហើយ ដោយក្នុងនោះ ការលក់រថយន្តសរុបរបស់ BYD Group បានធ្លាក់ចុះដល់ទៅ ៥,៩% ឯណ្ណោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន ពោលគឺមានចំនួនត្រឹមតែ ៣៩៣ ០៦០ គ្រឿងប៉ុណ្ណោះ។

ក្នុងនោះ ក្នុងចំណោមរថយន្តម៉ាក BYD ផ្ទាល់ គឺបានធ្លាក់ចុះដល់ទៅ ១១,៤% ឯណ្ណោះ ពោលគឺមានចំនួនតែ ៣៥៥ ៧៧៤គ្រឿងប៉ុណ្ណោះ។ ខណៈកត្តាដែលបណ្តាលឲ្យមានការធ្លាក់ចុះនេះ គឺដោយសារតែការប្រកួតតម្លៃកាន់តែខ្លាំងនៅក្នុងទីផ្សារចិន។

ក្រៅពីនេះ មួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀតនៃការធ្លាក់ចុះនេះ គឺដោយសារតែការលក់រថយន្ត PHEV (Plug-in Hybrid Vehicles) មានការធ្លាក់ចុះចំនួនដល់ទៅ ២៥,៦% ឯណ្ណោះ ពោលគឺមានចំនួនត្រឹមតែ ១៨៨ ០១០គ្រឿងប៉ុណ្ណោះ ហើយនេះក៏ជាការធ្លាក់ចុះរយៈពេល ៦ ខែជាប់ៗគ្នាចាប់តាំងពីខែមេសាផងដែរ។

ជាមួយគ្នានេះ បើទោះបីជាការលក់រថយន្តសរុប និង PHEV មានការធ្លាក់ចុះក៏ដោយ ក៏ប៉ុន្តែការលក់រថយន្តអគ្គិសនី BEV វិញ ក៏នៅតែមានការកើនឡើងជាធម្មតាចំនួន ២៤,៣% ដែលស្មើនឹងចំនួន ២០៥ ០៥០គ្រឿងផងដែរ។ ខណៈការនាំចេញទៀតសោត ក៏មានការកើនឡើង ១១៥,៨% ដែលស្មើនឹងចំនួន ៧១ ២៥៦គ្រឿងផងដែរ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

ចំណែកម៉ាកយីហោផ្សេងៗដូចជា Fang Cheng Bao ក៏មានការកើនឡើង ៣៤៥%, Denza ២០,៥% និង Yangwang ១៤៥% ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ជារួម សម្រាប់ត្រីមាសទី ៣ នៃឆ្នាំ២០២៥ ក្រុមហ៊ុន BYD Group លក់រថយន្តសរុបបានចំនួន ១ ១០៥ ៥៩១គ្រឿង ធ្លាក់ចុះ ២,១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កក់រថយន្ត Ford Bronco BEV និង EREV ក្នុងតម្លៃតែជាង១០០ដុល្លារ នឹងទទួលបានកញ្ចប់ថែមជូនពិសេសតម្លៃជាង១ពាន់ដុល្លារ

ក្រុមហ៊ុន Ford បានប្រកាសបើកដំណើរការការកក់ សម្រាប់រថយន្ត SUV អគ្គិសនីម៉ូឌែល Bronco របស់ខ្លួនជាផ្លូវការហើយ។ អតិថិជនអាចដាក់ប្រាក់កក់ ១.០០០ យន់ (ស្មើនឹង ១៤០ ដុល្លារអាមេរិក) នឹងទទួលបានកញ្ចប់ថែមជូនពិសេស “One-Touch Roof Camping Package” ដែលមានតម្លៃ ១២.០០០ យន់ (ស្មើនឹង ១.៧០០ ដុល្លារអាមេរិក)។ កញ្ចប់នេះរួមមាន ដំបូលលើកដោយអគ្គិសនី (electric lifting roof) និងកន្លែងផ្អៀងក្បាលកៅអីខាងមុខដែលអាចបត់ដោយស្វ័យប្រវត្តិដោយប្រើប៊ូតុងតែមួយ (one-touch automatic folding front seat headrests)។

រថយន្ត Ford Bronco ផលិតនៅចិនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ត Chengdu (Chengdu Auto Show) ឆ្នាំនេះ នឹងមានលក់ជាមួយជម្រើសប្រើអគ្គិសនីសុទ្ធ BEV (pure electric) និងម៉ូឌែលពង្រីកចម្ងាយបើកបរ EREV (extended-range versions)។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Ford បានឲ្យដឹងថា រថយន្តនេះនឹងចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុន (pre-sales) នៅក្នុងពិព័រណ៍រថយន្ត Guangzhou Auto Show ខាងមុខនេះ ហើយនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ។ 

ចំពោះការរចនា រថយន្ត Bronco ថ្មីនេះនៅតែរក្សារចនាបថគ្រួសារដ៏ល្បីល្បាញ (iconic family styling) ដដែល។ ផ្នែកខាងមុខមាននិមិត្តសញ្ញា “BRONCO” មានភ្លើង (illuminated) ភ្ជាប់ជាមួយចង្កៀងមុខដើម្បីបង្កើតជាបន្ទះភ្លើង (light bar) បន្ថែមមកជាមួយ (hood) រួមបញ្ចូលទាំងរន្ធខ្យល់ ជួយបង្កើនលំហូរខ្យល់ (aerodynamics) និងធ្វើ ឲ្យចម្ងាយបើកបរកាន់តែប្រសើរឡើង។

ចំពោះកម្រិតសមត្ថភាព ម៉ូឌែលប្រើអគ្គិសនីសុទ្ធ (pure electric Bronco) ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ (dual motors) ខណៈម៉ូឌែលពង្រីកចម្ងាយបើកបរ (extended-range version) ដំណើរការដោយម៉ាស៊ីន Turbocharged ចំណុះ ១,៥ លីត្រ រួមបញ្ចូលជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន២។

ម៉ូឌែលប្រើអគ្គិសនីសុទ្ធបំពាក់មកជាមួយអាគុយទំហំ ១០៥,៤ គីឡូវ៉ាត់ម៉ោង (kWh) ផ្តល់ជូនរយៈចម្ងាយបើកបរ ៦៥០ គីឡូម៉ែត្រ ចំណែកឯម៉ូឌែលពង្រីកចម្ងាយបើកបរបំពាក់មកជាមួយអាគុយទំហំ ៤៣,៧ គីឡូវ៉ាត់ម៉ោង ផ្ដល់ជូនរយៈចម្ងាយបើកបរប្រើអគ្គិសនីសុទ្ធបាន ២២០ គីឡូម៉ែត្រ និងចម្ងាយបើកបរសរុប ១ ២២០គីឡូម៉ែត្រ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីបានជាមានលុយហើយក៏មិនអាចទិញរថយន្ដ Tesla Cybertruck ជិះនៅប្រទេសអាឡឺម៉ងបាន

នៅប្រទេសអាឡឺម៉ង់ទោះបីមានលុយទិញ Tesla Cybertruck ក៏មិនអាចជិះបានដែរដោយ ដល់ពេលចឹងទើបដឹងថាមានលុយមិនមែនមានអ្វីៗគ្រប់យ៉ាងនោះទេ។ សូម្បីតែយោធាអាមេរិក ដែលកំពុងបំពេញការងារនៅប្រទេសអាឡឺម៉ង ទោះអាចនាំចូលរថយន្ដនេះមកបាន ប៉ុន្តែក៏មិនមានសិទ្ធជិះវាដែរ។ រឿងរ៉ាវអ្វីនៅពីក្រោយនេះ ទើបធ្វើឲ្យ Tesla Cybertruck ត្រូវបានហាមឃាត់មិនឲ្យចរាចរណ៍នៅប្រទេសអាឡឺម៉ង ហេតុផលនោះគឺមានគ្មានអ្វីធំជាងច្បាប់ទេ យោងតាមបទប្បញ្ញត្តិសុវត្ថិភាព ដោយសារតែក្តីបារម្ភពីរូបរាងដែកអុីណុកដ៏មុតស្រួចរបស់រថយន្ត Cybertruck មិនអនុលោមតាមស្តង់ដារសុវត្ថិភាពដែលត្រូវបានរចនាឡើងដើម្បីការពារអ្នកថ្មើរជើង អ្នកជិះកង់ និងអ្នកជិះម៉ូតូ របស់សហគមន៍អុឺរ៉ុបទៀតជាងនាំឲ្យរថយន្ដ Tesla Cybertruck ត្រូវបានហាមឃាត់។

Tesla Cybertruck With 350-Mile Range, Lighter Weight Breaks New Ground
យ៉ាងណាមិញទោះបីមានច្បាប់ស្ដីពីយានយន្តនាំចូល (Rules For Imported Vehicles) ក្រោមកិច្ចព្រមព្រៀងមួយរវាងយោធាអាមេរិក និងក្រសួងសហព័ន្ធដឹកជញ្ជូនអាល្លឺម៉ង់ (German Federal Ministry of Transport – FMoT) អនុញ្ញាតបុគ្គលិកយោធាអាមេរិកអាចនាំយានយន្តផ្ទាល់ខ្លួនពីសហរដ្ឋអាមេរិកមកបាន​ពិតមែន ប៉ន្ដែបើយោងតាមលិខិតរបស់ទីភ្នាក់ងាររបស់កងកម្លាំងអាមេរិក (US Forces) បានសួរទៅកាន់ FMoT ថាតើបុគ្គលិកយោធាត្រូវបានអនុញ្ញាតឱ្យនាំចូលរថយន្ត [Cybertruck] ដែរឬទេ។ ចម្លើយគឺការបដិសេធដាច់ខាត (a firm no)។

ក្រោយទទួលបានចម្លើយបែបនេះ ទីភ្នាក់ងារគយយោធាអាមេរិកក៏បានចេញសេចក្តីប្រកាសព័ត៌មាន (US Army Customs Agency) បានបញ្ជាក់ថា ទាហានអាមេរិកមិនអាចនាំចូលរថយន្ដនេះទៅប្រទេសអាឡឺម៉ងបានទេ។ ចំពោះយោធាដែលព្យាយាមនាំចូលរថយន្តនេះប្រឈមនឹងហានិភ័យក្នុងការចំណាយប្រាក់ដើម្បីដឹកជញ្ជូនវាត្រឡប់ទៅអាមេរិកវិញ៕

2025 Tesla Cybertruck Review, Pricing, and Specs

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux ស៊េរីឆ្នាំ២០២៦ នឹងចេញខែក្រោយនេះ មកជាមួយម៉ាស៊ីនថ្មីបំពាក់ Mild Hybrid

រថយន្តភីកអាប់ធុនកណ្តាលដ៏ពេញនិយមរបស់ Toyota គឺម៉ូឌែល Hilux ជំនាន់ក្រោយ ស៊េរីឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងបញ្ចេញជាផ្លូវការក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ ដោយមកជាមួយការផ្លាស់ប្តូរធំៗជាច្រើន ដែលនឹងអាចក្លាយជាគូប្រជែងរបស់ Ford Ranger, BYD Shark 6 និង Isuzu D-max។

 តាមឯកសារលេចធ្លាយមួយដែលក្រុមហ៊ុនជប៉ុន Toyota បានបញ្ចូនទៅឱ្យអាជ្ញាធរអូស្ត្រាលី បង្ហាញថា ភីកអាប់ Hilux ជំនាន់ថ្មី នឹងប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ បំពាក់បច្ចេកវិទ្យា 48 volt mild hybrid ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៥០០ញូវតុនម៉ែត្រ។ វាមានន័យថា Toyota នឹងទម្លាក់ម៉ាស៊ីនសាំង ២,៧លីត្រ និងម៉ាស៊ីនម៉ាស៊ូតទាក់បូ ២,៤លីត្រចោលហើយ សម្រាប់ស៊េរីថ្មីនេះ។

Toyota Hilux ជំនាន់ថ្មី នឹងបំពាក់មកជាមួយប្រព័ន្ធប៉ុង RWD និង 4WD តែម្តង។ គេក៏រំពឹងដែរថា ភីកអាប់នេះ នឹងមានការរចនារូបរាងថ្មីទាំងស្រុង ហើយក្នុងផ្នែកកាបីន នឹងកាន់តែទំនើបជាងស៊េរីមុនៗ ជាពិសេសគឺកុងទ័រឌីជីថល និងអេក្រង់កម្សាន្តថាច់ស្រ្គីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានភាពចាំបាច់ និងអាសន្នណាខ្លះ ដែលត្រូវប្រើហ្វ្រាំងដៃ?

ហ្វ្រាំងដៃ (Handbrake) ឬហៅម្យ៉ាងទៀតថា ហ្វ្រាំងគ្រាអាសន្ន គឺជាប្រព័ន្ធហ្វ្រាំង​ដាច់ដោយឡែកផ្សេងពីហ្វ្រាំងជាន់​ថយល្បឿន និងបញ្ឈប់រថយន្ត។ ហ្រ្វាំងនេះ ស្ថិតនៅទីតាំងខុសៗគ្នា ទៅតាមប្រភេទរថយន្ត ដោយខ្លះស្ថិតនៅជិតចង្កឹះលេខ និងខ្លះទៀតស្ថិតនៅឈ្នាន់ខាងក្រោម ក្បែរឈ្នាន់ហ្រ្វាំងនិងឈ្នាន់ហ្គែរ។

ហ្វ្រាំងដៃ ត្រូវបាន​រចនាឡើងមកជាមួយរថយន្ត ដើម្បីឱ្យអ្នកបើកបរ​អាចប្រើប្រាស់​ក្នុងស្ថានភាពចាំបាច់មួយចំនួន និងករណីមាន​អាសន្នដូចខាងក្រោមនេះ៖

  • ពេលចត

ជាទូទៅនៅពេលចតរថយន្តលើផ្លូវរាបស្មើ អ្នកបើកបរគ្រាន់តែដាក់ចង្កឹះលេខ P ជាការស្រេច។ ប៉ុន្តែប្រសិន​បើចតរថយន្តនៅលើផ្លូវទួល ឬជម្រាល គឺចាំបាច់ត្រូវបន្ថែមដាក់ហ្រ្វាំងដៃ​ ដើម្បីធានាថា រថយន្តនឹងមិនរអិលទៅមុខ ឬមកក្រោយ ហើយវាក៏ជួយដល់ប្រអប់លេខមិនឱ្យប្រឹងផងដែរ។

  • ពេលកំពុងស្ទះនៅលើផ្លូវទួល

នៅពេលអ្នកកំពុងបើកបរឡើងផ្លូវទួល ប៉ុន្តែបានជួបការកកស្ទះ ដូច្នេះគប្បីគួរប្រើប្រាស់ហ្វ្រាំងដៃ ដើម្បីកុំឱ្យរអិលមកក្រោយ ព្រោះពេលដកជើងពីឈ្នាន់ហ្រ្វាំង មកជាន់ហ្គែរ គឺវាអាចនឹងទួងកង់ ឬរអិលមកក្រោយបន្តិច ដែលអាចប៉ះពាល់ដល់អ្នកដំណើរខាងក្រោយបាន។

  • ពេលឈប់ស្តុប

ប្រសិនបើអ្នកមិនចង់ជាន់ហ្វ្រាំង ឬប្តូរចង្កឹះលេខមកអក្សរ P ក្នុងអំឡុងឈប់ស្តុបក្រហមនោះទេ គឺអ្នកអាចដាក់ហ្វ្រំាងដៃ កុំឱ្យរថយន្តរំកិលទៅមុខក៏បានដែរ។

  • ពេល​មានករណី​អាសន្ន

ពេលបើករថយន្តសុខៗ​ស្រាប់តែមានបញ្ហាហ្វ្រាំង ដូចជាជាន់ហ្វ្រាំងមិនស៊ី ឬដាច់ហ្រ្វាំង​ជាដើម គឺ​លោកអ្នក​អាចប្រើប្រាស់ហ្វ្រាំងដៃជំនួស​ ដើម្បីជួយ​បន្ថយល្បឿនរថយន្ត។ ក្នុងករណីនេះ ក៏គប្បី​ប្តូរចង្កឹះលេខ​ពីអក្សរ D មកលេខ2 ឬអក្សរ L ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ត្រៀមផលិតរថយន្ត Hybrid ជាលើកដំបូងនៅវៀតណាម

ជាលើកដំបូងហើយ ដែលក្រុមហ៊ុន Toyota សម្រេចដាក់ទុនវិនិយោគជាង ៣៦០លានដុល្លារ ដើម្បីផលិតរថយន្ត Hybrid ក្នុងប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោក Nakano Keita អគ្គនាយកក្រុមហ៊ុន Toyota Motor Vietnam ក្នុងពិធីគម្រប់ខួបលើកទី៣០ របស់ក្រុមហ៊ុនក្នុងប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

គម្រោងវិនិយោគផលិតរថយន្ត Hybrid របស់ Toyota គឺជាការបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការជំរុញផលិតកម្មក្នុងស្រុកនៅប្រទេសវៀតណាម និងខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈដែលវៀតណាម កំពុងពង្រឹងស្តង់ដារបញ្ចេញផ្សែងរបស់រថយន្ត។ បន្ថែមលើសនេះ Toyota ក៏នឹងធ្វើទំនើបកម្មទីស្នាក់ការកណ្តាល និងរោងចក្ររបស់ខ្លួន ក្នុងពេលចាប់ផ្តើមការផលិតរថយន្ត Hybrid នេះផងដែរ។

គួរកត់សម្គាល់ថា ថ្វីបើក្រុមហ៊ុនជាច្រើន បានចាប់ផ្តើមផ្តោតទៅលើការផលិតរថយន្តអគ្គិសនីយ៉ាងណាក្តី តែសម្រាប់ Toyota វិញ រថយន្ត Hybrid នៅតែជាអាទិភាពខ្ពស់ ដោយចាត់ទុកថា វានឹងបន្តសម្រាប់អនាគត សន្សំសំចៃ និងបរិស្ថាន។

សូមរំលឹកថា Toyota បានបើកក្រុមហ៊ុនរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ ១៩៩៥ មក ដោយបានផលិតរថយន្តជាង ៧០ម៉ឺនគ្រឿង។ ក្នុងនោះម៉ូដែល Vios គឺជារថយន្តដែលលក់ដាច់ជាងគេបំផុត បន្ទាប់មកគឺ Innova, Fortuner, Corolla Altis និង Camry។

ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥ Toyota ជាប់លំដាប់ថ្នាក់ទី២ ដែលលក់រថយន្តដាច់ជាងគេក្នុងប្រទេសវៀតណាម ចំនួនជាង ៤ម៉ឺនគ្រឿង តាមពីក្រោយ VinFast ដែលលក់បានជិត ៩ម៉ឺនគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញម៉ូឌែលថ្មីរបស់ខ្លួន តម្លៃតែ ២មុឺនដុល្លារ ប៉ុន្តែអាចបើកបរបានចម្ងាយ ៥០០គ.ម

បន្ទាប់ពីមានការប្រកាសចេញនូវម៉ូឌែលថ្មីៗជាច្រើនរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន BYD ផ្ទាល់ក៏បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តម៉ូឌែលថ្មី Fang Cheng Bao Tai 3 ប្រភេទ 501km rear-wheel drive Ultra version របស់ខ្លួនផងដែរ ដោយក្នុងនោះ រថយន្តនេះគឺមានតម្លៃលក់តែ ២០ ៨០០ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ រថយន្តនេះ គឺដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ (RWD) ផលិតកម្លាំងបាន ២១៤សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៥០១គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។ លើសពីនេះ វាក៏អាចជាន់ស្ទុះពី ០ ទៅ ១០០គម/ម៉ោង ក្នុងរយៈពេល ៧,៩វិនាទី និងគាំទ្រការសាកពី ៣០ ទៅ ៨០% ក្នុងរយៈពេល ១៨នាទីផងដែរ។

សម្រាប់ការរចនាវិញ ក៏ទទួលបាននូវការរចនាថ្មីជាមួយឡូហ្គោថ្មី ជម្រើសពណ៌ថ្មី ព្រមទាំងទទួលបាននូវប្រព័ន្ធ​អូឌីយ៉ូ​ Dynaudio 14-speaker system ក៏ដូចជាប្រព័ន្ធ iSus-C intelligent damping control ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M4 F82 គឺជារថយន្តមួយគ្រឿងដែលមានភាពពេញនិយម

មិនថាតែនៅក្នុងប្រទេសកម្ពុជារបស់យើងឬក៏នៅឯបរទេសនោះទេរថយន្ត BMW M4 F82 ត្រូវបានពេញនិយមជាយ៉ាងខ្លាំងសម្រាប់អ្នកដែលស្រឡាញ់ប្រភេទរថយន្ត High Performance ដែលមិនថាតែសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬក៏ចូលរួមក្នុងទីលានប្រណាំងនោះទេ។ និងលើសពីនេះទៅទៀតក៏ត្រូវបានអ្នកស្នេហា៍វិស័យ Drift បានយករថយន្តមួយម៉ូឌែលនេះទៅចូលរួមក្នុងកម្មវិធី Drift ផងដែរដូចដែលយើងបានឃើញកាលពីប៉ុន្មានថ្ងៃមុននេះគឺរថយន្តមួយគ្រឿងនេះ Drift បានយ៉ាង Smooth ខ្លាំងមែនទែន។ តើមានលក្ខណៈពិសេសអ្វីខ្លះនៅពីក្រោយរថយន្តមួយគ្រឿងនេះទើបធ្វើអោយវាក្លាយជារថយន្តមួយគ្រឿងដែលមានភាពនិយមខ្លាំង? ក្នុងអត្ថបទនេះយើងនិងមកដឹងអំពីលក្ខណៈពិសេសៗរបស់រថយន្តមួយគ្រឿងនេះ

Sedan Vs. Coupe: Is The BMW M3 Better Than The M4?

ដែលអស់​រយៈពេល​ជាច្រើន​ទសវត្សរ៍មកហើយដែល M3 គឺជាឈ្មោះ​តែ​មួយ​គត់សម្រាប់​ប្រភេទរថយន្ត Sedan, Coupe, Convertible។ ប៉ុន្តែ​នៅ​ឆ្នាំ ២១០៤ BMW បាន​ធ្វើ​រឿងដែលគ្មាន​នរណាម្នាក់​នឹកស្មាន​ដល់ដែលពួកគេ​បាន​បែងចែកចេញជា ២ ផ្សេងគ្នាដែលម៉ូដែលទ្វា​បួន​ជា M3 ហើយ​ម៉ូដែល​ពីរ​ទ្វារជា M4។

BMW M4 Coupe (F82) Specs, Performance & Photos - 2014, 2015, 2016, 2017, 2018, 2019, 2020 - autoevolution

ប៉ុន្តែ​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​បំផុត​មិនមែន​ត្រឹមតែ​ឈ្មោះរបស់វា​នោះ​ទេ។ ការដែលផ្លាស់ប្តូរ​ដ៏​ធំ​បំផុតនោះ​គឺ​នៅ​ត្រង់ចំណុចម៉ាសុីនដែលជាបេះដូងរបស់រថយន្តនេះឯង។ ដែលវាគឺជាជំនាន់ដំបូងដែលប្រើប្រាស់នូវម៉ាសុីន S55 ដែលមានចំណុះ ៣.០លីត្រ Twin-Turbo Inline-6 ដែលមិនមែនជាម៉ាសុីន V8 ដូចទៅនិង M3 ចាស់ទៀតនោះទេ។ ម៉ាសុីននេះផលិតកម្លាំងបាន ៤២៥សេះ កម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ និងដំណើរការដោយកង់ខាងក្រោយដែលជាហេតុផលមួយធ្វើអោយវាមានភាពងាយស្រួលក្នុងការ Drift ផងដែរ។ ក្រុមហ៊ុនក៏បានកែប្រែអោយមានកម្លាំងខ្លាំងជាងមុនចំពោះម៉ូឌែល Competition ជាមួយនិង CS ដែលវាមានកម្លាំងដល់ទៅ ៤៤៤-៤៥៤សេះ និងព្រមទាំងអាច Tune បន្ថែមអោយមានកម្លាំងលើសពី ៥០០-៦០០សេះ បានយ៉ាងងាយស្រួលថែមទៀតផង។ 

ការរចនារថយន្តនេះឡើងមកគឺ BMW បាន​បោះទុន​ទាំងស្រុង​ទៅលើ​ការ​ផលិត​រថយន្ត​ដែល​មាន​ទម្ងន់​ស្រាលដែលវាមានទម្ងន់ស្រាលជាង M3 V8 ដោយសារតែនៅលើផ្ទៃខាងលើដែលជាដំបូលរថយន្តត្រូវបានផលិតពី Carbon Fiber និងផ្នែកជាច្រើនផ្សេងៗទៀតផងដែរ។ ដែលវាមានទម្ងន់ស្រាលជាងម៉ូឌែលមុនដល់ទៅ ៨០គីឡូក្រាម។ និងបានជួយអោយរថយន្តនេះមានសមត្ថភាពខ្ពស់ក្នុងការបើកបរនិងមានល្បឿនលឿនជាងមុន។

BMW M3 & BMW M4 Inside: The Active M differential. - BimmerFile

រថយន្តនេះក៏បានបំពាក់មកជាមួយនិងប្រព័ន្ធបច្ចេកទេសមួយចំនួនផងដែរដូចជាប្រព័ន្ធ Active M Differentail ដែលវាចែកអោយកង់មានកម្លាំងស្មើៗគ្នាដែលជួយឱ្យរថយន្តអាចបត់បែនបានកាន់តែល្អជាពិសេសនៅពេលដែលបើកបរក្នុងល្បឿនលឿន ឬបត់កាច់កុងខ្លាំង។ រថយន្តនេះក៏មានប្រអប់លេខ ២ ជម្រើសផងដែរគឺប្រភេទប្រអប់លេខដៃ ៦វគ្គ និងប្រភេទប្រអប់លេខ ៧វគ្គ M-DCT dual-clutch ផងដែរ។ វាក៏មាន Mode ជាច្រើនទៀតផងដែរដូចជាការផ្លាស់ប្ដូរទៅលើប្រព័ន្ធ ចង្កូត និង បូមដែលមាន Options ដូចជា Comfort, Sport, និង Sport Plus ផងដែរដើម្បីជុំរុញទៅដល់ការបើកបរអោយមានភាពងាយស្រួលទៅតាមស្ថានភាពផ្លូវ។ ជាមួយគ្នានេះដែរ Throttle Response ក៏មាន ៣ Options ផងដែរដូចជា Efficient, Sport, និង Sport Plus ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ និងប្ដូរទៅកាន់ការបើកបរបែប Performance ជាដើម។

Street Pro Rear Diffuser BMW M4 F82 Black | Our Offer \ BMW \ Seria M4 \ F82 [2014-2021] | Maxton Design

ជាមួយគ្នានេះដែររថយន្តនេះត្រូវបាន Design មកបែបលក្ខណៈស្ព័រដែលមានភាពស្រស់ស្អាតទាក់ទាញខ្លាំងនិងបានឆក់យក បេះដូងមនុស្សជាច្រើន។ វាត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០១៤ ជាមួយនិងគ្រឿងបង្គុំពិសេសនៅលើតួខ្លួនរថយន្តដូចជា Carbon Fiber ជាដើម។ កញ្ចក់, Bumper, និង Side Skirt មានលក្ខណៈស្រស់ស្អាតប្លែកដែលខុសពី ៤ Series ទូទៅ។ តួរខ្លួនរថយន្តមានលក្ខណៈ Aerodynamic ដែលកាងខាងមុខមានរន្ធខ្យល់ធំដើម្បីចូលទៅបញ្ចុះកម្ដៅម៉ាសុីននិងថាសហ្រ្វាំងរថយន្ត ស្របពេលដែល Diffuser ខាងក្រោយក៏បានជួយសម្រួលទៅដល់ប្រព័ន្ធលំហូរខ្យល់នៅក្រោមរថយន្តផងដែរ។ ចំណែកឯផ្នែកខាងក្នុងវិស្វករបានធ្វើការ Design មកដោយផ្ដោតយ៉ាងសំខាន់ទៅលើអ្នកបើកបរនិងមានប្រព័ន្ធ Active Sound ដែលជួយបន្ថែមសម្លេងម៉ាសុីន Inline-6 នេះចូលទៅខាងក្នុងកាប៊ីនរថយន្តផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Dongfeng M817 Max+ តម្លៃ ៥មុឺនដុល្លារ តែកាចណាស់

ទីបំផុត! ក្រុមហ៊ុន Dongfeng បានដាក់លក់ជាផ្លូវការរថយន្តប្រភេទ off-road របស់ខ្លួនគឺម៉ូឌែល M817 Max+ របស់ខ្លួនហើយ ដោយក្នុងនោះ រថយន្តនេះ គឺមានតម្លៃលក់ខ្ទង់តែ ៥១ ២០០ដុល្លារ ប៉ុណ្ណោះ នៅក្នុងប្រទេសចិន។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១៨៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៧៧សេះ និងកម្លាំងរមួល ៨៤៨ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៣៦៥គីឡូម៉ែត្រ។

ចំពោះការរចនារូបរាងផ្នែកខាងក្រៅវិញ មានប្រវែងខ្លួនសរុប ៥ ១០០មម ទទឹង ១ ៩៩៨មម កម្ពស់ ១ ៨៩៩មម និងប្រវែងគម្លាតង់ ៣ ០០៥ មម។ ជាមួយគ្នានេះ ក៏ទទួលបាននូវប្រព័ន្ធ HarmonySpace 5 smart cockpit system ដែលរួមបញ្ចូលនូវអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ ក៏ដូចជាប្រព័ន្ធ Huawei’s Qiankun intelligent driving system ADS 4 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Zeekr 9X PHEV តម្លៃខ្ទង់ ៦មុឺនដុល្លារ ថែម Option បានម៉ាឆ្ងាញ់ អាចបើកបរបានជាង ១ពាន់គីឡូម៉ែត្រ

បន្ទាប់ពីបង្ហាញចេញអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Zeekr បានប្រកាសបង្ហាញចេញលក់ជាផ្លូវការនូវរថយន្ដ Zeekr 9X ប្រភេទ PHEV របស់ខ្លួនហើយ ដោយក្នុងនោះ រថយន្តនេះ គឺមានតម្លៃលក់ចាប់ពី ៦៣ ៩១០ដុល្លារ ដល់ ៨៤ ១០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងប្រទេសចិន។

រថយន្ត SUV ប្រភេទ full-size SUV ៦កៅអី Zeekr 9X នេះ មានប្រវែង ៥ ២៣៩ មម ទទឹង ២ ០២៩ មម កម្ពស់ ១ ៨១៩ មម និងប្រវែងគម្លាតកង់ ៣ ១៦៩ មម។ វាដំណើរការដោយ៖

  • ម៉ូដែល (Max)៖ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុប ៨៥៥សេះ ផ្គួបជាមួយអាគុយទំហំ ៥៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ១ ២០០គីឡូម៉ែត្រ។
  • ម៉ូដែល (Ultra)៖ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុប ៨៥៥សេះ ផ្គួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៨០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ១ ២៥០គីឡូម៉ែត្រ។
  • ម៉ូដែល (Flagship)៖ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុប ១ ៣៨១សេះ ផ្គួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៥៥គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ១ ១៦៥គីឡូម៉ែត្រ។

លើសពីនេះ ក៏ទទួលបាននូវបច្ចេកវិទ្យាសាកថ្ម 6C Charging ដែលអាចសាកពី ២០% ទៅ ៨០% ក្នុងរយៈពេលត្រឹម ៨នាទី ក៏ដូចជាប្រព័ន្ធ G-Pilot H7 driver assistance system, ប្រព័ន្ធ LiDAR និងឈីប Nvidia Thor-U ផងដែរ។

សម្រាប់ការរចនាវិញ គឺអេមតែម្តង ពោលគឺទទួលបាននូវជម្រើសពណ៌ខ្មៅ ស ប្រាក់ ប្រផេះ ស្វាយ, ថាសកង់ទំហំ ២២អ៊ីញ, ឧបករណ៍ចាប់សញ្ញា LiDAR ចំនួន ៥ចំនុច, ប្រព័ន្ធបូមខ្យល់ dual-chamber air suspension, អេក្រង់ទំហំ ១៦អ៊ីញ ចំនួន២, អេក្រង់ head-up display ទំហំ ៤៧អ៊ីញ, អេក្រង់ 3K ទំហំ ១៧អ៊ីញ, មុខងារម៉ាស្សា ២២ ចំណុច និង AI ឈ្មោះ Eva ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+