ស្របពេលដែលប្រទេសចិនកំពុងតែក្លាយជាប្រទេសដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យវិស្វកម្មយានយន្តរបស់ពិភពលោក វាមិនមែនជារឿងដ៏ចម្លែកនោះទេដែលថានៅក្នុងពេលបច្ចុប្បន្ននេះនៅក្នុងពិភពលោកយើងនេះមិនមានការឆ្នៃប្រឌិតនូវរថយន្តថ្មីៗ ជាក់ស្តែងដូចគ្នានឹងរថយន្តពន្លត់អគ្គីភ័យដែលមានក្បាលចំនួន ២ ដែលចិនបានបង្កើតឡើងនេះអញ្ចឹង វាមិនត្រឹមតែជាការឆ្នៃប្រឌិតថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយថ្មីមួយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពិភពលោក និងគ្រោះអាសន្នបានយ៉ាងឆាប់រហ័សផងដែរ។

ជាក់ស្តែងសម្រាប់រថយន្តដែលមានក្បាលចំនួន ២ ដែលចិនបានបង្កើតឡើងនេះ គឺវាអាចបើកបរបានទាំងទៅមុខ និងទៅក្រោយតែម្តង ពោលគឺមិនចាំបាច់ត្រូវបត់ត្រលប់ថយក្រោយដូចរថយន្តធម្មតានោះឡើយ ហើយវាក៏ជាមធ្យោបាយដ៏ល្អមួយនៅពេលដែលការកក់ស្ទះផងដែរ។ បើនិយាយពីលក្ខណៈពិសេសរបស់រថយន្តនេះវិញ មិនត្រឹមតែមានក្បាល ២ ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏អាចបើកបរបានល្បឿនលឿនដល់ទៅ ១៩៣គីឡូម៉ែត្រ ក្នុងមួយម៉ោង ផងដែរ។

មួយវិញទៀត រថយន្តនេះទៀតសោត ក៏អាចផ្ទុកទឹក (water tank) បានចំនួន ៤ពាន់លីត្រ, សារធាតុពិសេស (foam tank) បានចំនួន ១ ៨៩២លីត្រ និងឧបករណ៍ពន្លត់អគ្គីភ័យគ្រប់ប្រភេទផងដែរ ខណៈការរចនាវិញ គឺត្រូវបានបំផុសគំនិតដោយព្រឹត្តិការណ៍សោកនាដកម្មដែលបានកើតឡើងនៅក្នុងតំបន់អឺរ៉ុប។ ខណៈក្នុងពេលបច្ចុប្បន្ននេះ វាគឺត្រូវប្រើប្រាស់នៅក្នុងទីក្រុង Nanjing និង Fuzhou ៕












សម្រាប់ផ្នែកខាងក្រៅ (exterior) រថយន្ត Nevo A06 បន្តរក្សារូបរាងរចនាបថបែបគ្រួសារ (family design) ដោយមានមេគុណកកិតជាមួយខ្យល់ (drag coefficient) ត្រឹមតែ ០.២០៥ Cd។ សម្រាប់ភ្លើងមុខរចនារាងបន្ទាត់ដែលមានប្រវែង ២២៥៨ ម.ម ផ្សំឡើងពីអំពូល LED ចំនួន ២៣៦ គ្រាប់។

ចូលមកដល់ផ្នែកខាងក្នុងរថយន្ដនេះបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៥,៦ អ៊ីញ កម្រិត ២.៥K កុងទ័រឌីជីថលទំហំ ១០,១៧ អ៊ីញ, ឧបករណ៍បំពងសំឡេងចំនួន ២០គ្រាប់, កន្លែងសាកថ្មឥតខ្សែនិងទូទឹកកកពីរជាន់ទំហំ ៩,៥ លីត្រ៕
















ចំពោះទំហំរូបរាងផ្នែកខាងក្រៅរថយន្ត Ora 5 មានប្រវែង ៤ ៤៧១ ម.ម ទទឹង ១ ៨៣៣ ម.ម កម្ពស់ ១ ៦៤១ ម.មនិងប្រវែងគម្លាតកង់មុខក្រោយ ២ ៧២០ ម.ម។ ទំហំទាំងនេះគឺធំជាងរថយន្ត Good Cat។ រថយន្តនេះបំពាក់ដោយ Lidar នៅលើដំបូល ដែលត្រូវបានគាំទ្រដោយកាមេរ៉ាខាងមុខ ចំហៀង និងខាងក្រោយ គាំទ្រដល់មុខងារជំនួយការបើកបរកម្រិតខ្ពស់។ តាមការរំពឹងទុក វានឹងប្រើប្រាស់ប្រព័ន្ធ Coffee Pilot Ultra ជំនាន់ទីបី របស់ GWM ដែលគាំទ្រមុខងារ Urban NOA (Navigation on Autopilot ក្នុងទីក្រុង) និង Highway NOA (នៅលើផ្លូវល្បឿនលឿន)។












